ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ ​និង​ពន្ធគយ ​បាន​១.៦​ពាន់​លាន​ដុល្លារ​ត្រីមាស​ទី​១ ​ឆ្នាំ​២០២១

2021/04/27 02:59:58 am        133
ភ្នំពេញ ​៖ ក្នុង​រយៈពេល​បី​ខែ ដើមឆ្នាំ​២០២១ រដ្ឋ​ប្រមូល​ចំណូល​សារពើពន្ធ​សរុប​ជាង ១,៦ ​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ ចំណូល​ពន្ធដារ ​មាន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ ​និង​ចំណូល​ពន្ធគយ​មាន​ប្រមាណ​៦០០​លាន​ដុល្លារ​។តួលេខ​ចំណូល​សារពើពន្ធ​នេះ​ត្រូវបាន​ប្រកាស​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងអំឡុងពេល​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ​នៅ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។សម្តេច​តេ​ជោ​ លើកឡើងថា ចំណូល​ពន្ធដារ​ក្នុង​មីនា ប្រមូល​បាន​ជាង ៦០០​លាន​ដុល្លារ បូក​នឹង​ចំណូល​ពន្ធដារ ទាំងបី​ខែ​ដើមឆ្នាំ ​សម្រេច​បាន​ប្រមាណ ១​ពាន់​លាន​ដុល្លារ​។ ​ចំណូល​ពន្ធដារ ​កើនឡើង​ ធៀប​នឹង​រយៈពេល​បី​ខែ ឆ្នាំ​២០២០ ​មាន​ត្រឹមតែ ​៤៤៥​លាន​ដុល្លារ​។​​ចំណែក​ចំណូល​ពន្ធគយ​ប្រមូល​ក្នុង​រយៈពេល​បី​ខែ ​សម្រេច​បាន​ក្នុង​រង្វង់​ជាង ៦០០​លាន​ដុល្លារ ធ្លាក់​ចុះ​ពី ៧២៩​ដុល្លារ ក្នុង​រយៈពេល​បី​ខែ​កាលពី​ឆ្នាំមុន​។​ សរុប​ចំណូល​សារពើពន្ធ​ក្នុង​រយៈពេល​បី​ខែ​ឆ្នាំ​២០២១ កើនឡើង​ធៀប​នឹង​ចំណូល​សារពើពន្ធ​ប្រមូល​ឆ្នាំ​២០២០​ បើទោះបីជា​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​កំពុង​បន្ត​។​​ជាមួយ​នឹង​ការប្រមូល​ចំណូល​សារពើពន្ធ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា​ រាជរដ្ឋាភិបាល មាន​សាច់​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចរន្ត ជាពិសេស​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាល​មាន គឺអាច​ទ្រទ្រង់​បើក​ប្រាក់ខែ​មន្ត្រីរាជការ បាន​យ៉ាងតិច​បី​ឆ្នាំ​ទៀត​៕ អត្ថ​ប​ទ ៖ វណ្ណៈ ​

ការ​បង់ពន្ធ ​ជា​ការ​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ

2021/04/27 02:59:58 am        33
ភ្នំពេញ ៖ ​តំណាង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ​អំពាវនាវ​ដល់​អ្នក​ជាប់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទៀងទាត់ ​ព្រោះ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក គឺជា​ការ​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​ របស់​ប្រទេសជាតិ​យើង ។លោក សុង កុសល ប្រធាន​ការិយាល័យ​ចាត់ចែង​លិខិត​ប្រកាស ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​លើកឡើង​នៅ​ក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី ​ពន្ធ​លើ​ប្រាក់​បៀវត្ស ​នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​គឺជា​ពន្ធ​ត្រូវ​បង់​ប្រចាំខែ​ ដែល​បានកំណត់​បៀវត្ស​លើ​រូបវន្ត​បុគ្គល បាន​ទទួល​នៅក្នុង​ក្រប ខណ្ឌ​បំពេញការងារ​ ក្នុងនោះ​រូបវន្ត​បុគ្គល​និវាសនជន​នៅ​កម្ពុជា ​គឺ​ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​គ្រប់​ប្រភព ​ទាំង​ប្រភព​នៅ​កម្ពុជា ​និង​ប្រភព​បរទេស​។ ​ដោយឡែក​អ​និវាសនជន​កម្ពុជា​ក៏ត្រូវ​ជាប់ពន្ធ​នៅ​កម្ពុជា​ផងដែរ​ ប្រសិន​រូបវន្ត​បុគ្គល​នោះ ​មាន​សកម្មភាព​បំពេញការងារ ​ដើម្បី​ទទួល​បាន​ប្រាក់​បៀរ​វត្ស ។លោក បន្តថា និយោជក​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​នេះ ទោះបី​និយោជ​បើកប្រាក់​បៀរ​វត្ស ប្រចាំ​អាទិត្យ​ ឬ​ ពាក់​កណ្តាលខែ​ ក្នុងនោះ ​ទូរលេខ​ប្រាក់​បៀរ​វត្ស​ដែល​បំពេញ​បាន​ក្នុង​មួយខែ​ គឺ​ត្រូវ​បូក​បញ្ចូល​គ្នា ​ហើយ​ប្រកាស​មក​រដ្ឋបាល​សារពើពន្ធ ​យ៉ាង​យូរបំផុត​ត្រឹម​ថ្ងៃទី ២០ ​ខែ​បន្ទាប់ ។ ដូច្នេះ​និយោជក ឬ​អង្គភាព ស្ថាប័ន អ្នក​កាន់​បញ្ជី​ការ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់ ​សូម​គោរព​បទប្បញ្ញត្តិ ​ស្តីពី​ពន្ធដារ ​ដើម្បី​ចៀសវាង​ការ​ពិន័យ​ផ្សេងៗ​, ​ការចូលរួម​បង់ពន្ធ​របស់​អស់​លោកអ្នក ​គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង ។សូមបញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាពេល​កន្លងមកនេះ ​បាន​ប្រកាស​ណែនាំ​នៃ​ការអនុវត្តន៍​អត្រាពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ថ្មី លើ​ការអនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ចំពោះ​សហគ្រាស​អ្នក​ជាប់​ពន្ធ​និវាស​ន​ជន ស្ថាប័នរដ្ឋ និង​អង្គភាព​នានា ដែល​មាន​កាតព្វកិច្ច​កាត់ទុក​និង​បង់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ដែល​ត្រូវ​អនុវត្តន៍​អត្រា​កំណើន​តាម​ថ្នាក់​ថ្មី ​ក្នុងនោះ​ ចំពោះ​បៀរ​វត្ស​ជាប់​ពន្ធ​ប្រចាំខែ ​ដោយ​ប្រាក់​បៀរ​វត្ស ចាប់ពី ១ ៣០០ ០០ រៀល ដល់ ២ ០០០ ០០០ មាន​អត្រាពន្ធ ៥%, បៀរ​វត្ស​ពី ​២ ០០០ ០០១ រៀល​ ដល់ ៨ ៥០០ ០០០ រៀល អត្រា ១០%, និង​ពី ៨ ៥០០ ០០១ រៀល ដល់ ​១២ ០០០ ០០០ រៀល ​អត្រាពន្ធ ១៥% និង​លើស​ពី ១២ ៥០០ ០០០ រៀល គឺ​មាន​អត្រា​ប្រាក់ ២០% ៕អត្ថបទ​៖ សុន រ៉ា​ឌី

សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ផ្ដល់​កម្ចី​ការប្រាក់​ទាប​បំផុត

2021/04/27 02:59:58 am        384
ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ ផ្តល់​កម្ចី​ជូន​ប្រជាពលរដ្ឋ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត ​ដើម្បី​ជួយ​ពួកគេ ឱ្យ​មាន​លទ្ធភាព ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ​ខែមេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ចំណូល​ធនាគារឯកជន​ ទទួល​បាន​ចំនួន​ច្រើន កាលពី ឆ្នាំ​២០២០​ កន្លងទៅ​ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជាប់​បំណុល​ធនាគា​រ ​និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ដោយសារ​ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​បំផុត​ ជូន​ប្រជាពលរដ្ឋ​រង គ្រោះវិបត្តិ​កូ​វីដ​១៩​ន​នេះ មិន​ត្រឹមតែ​ជួយ​ពួកគេ ឱ្យ​មាន​ដើមទុន សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធនាគារ​ខ្លួនឯង​ផ្ទាល់ ដោយសារ​ធនាគារ​នីមួយៗ មាន​ប្រា​ក់​បញ្ជើ​ច្រើន​។សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា ​នៅពេល​ការផ្តល់​កម្ចី​មាន​ចំនួន​តិច ដោយសារ​កូ​វីដ​-១៩​ ចំនួន ប្រាក់​បញ្ញើ​កើនឡើង​ ដែល​នេះ​ ជាការ​លំបាក​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង បន្ទាប់ពី​វិធានការ​មួយ​ចំនួន​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារជាតិ ​នៃ​កម្ពុជា​ បានដាក់​ចេញ ដើម្បី​សម្រួលការ ​លំបាក​របស់​ប្រជាពលរដ្ឋ​។ វិធានការ​ទាំងនេះ​មានដូចជា ​ការលើកលែង​ការបង់​ការប្រាក់ ​ការ​ពន្យា​ពេល ​ការសង​ប្រាក់ ​និង​ការលើកលែង​ប្រាក់​ពិន័យ ​ជាដើម​៕ ​អត្ថបទ​៖ វណ្ណៈ 

ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​កំណត់​វិធាន​នៃ​ការ​បង់ពន្ធ​ប៉ាតង់​តាម​ផលរបរ

2021/04/27 02:59:58 am        182
ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំណត់​ប្រាក់​ពន្ធ​ប៉ាតង់​ សម្រាប់​អ្នក​ជាប់​ពន្ធ​តូច ​ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០ ម៉ឺន​រៀល​, អ្នក​ជាប់​ពន្ធ​មធ្យម ចំនួន ១២០ ម៉ឺន​រៀល និង​អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន​ ៣ លាន​រៀល ​និង​ចំនួន ៥ លាន​រៀល ក្នុងករណី​ដែលមាន​ផលរបរ​លើសពី ១​ម៉ឺន​លាន​រៀល ។តាម​ប្រកាស​ស្តីពី​វិធាន​និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ បានសម្រេច​កំណត់​វិធាន​ និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ​ដែល​ប្រកប​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពន្ធ​ប៉ាតង់ គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​កំណត់​លើ​សកម្មភាព​អាជីវកម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ ​និង​កម្រិត​ផលរបរ​។អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ទៅតាម​រាជធានី​-​ខេត្ត ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ តាម​កម្រិត​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​បង់​រួមមាន ​៖ អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០ ម៉ឺន​រៀល​, អ្នក​ជាប់​ពន្ធ​មធ្យម ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ១២០ ម៉ឺន​រៀល​។ ចំណែក​អ្នក​ជាប់​ពន្ធ​ធំ ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៣ លាន​រៀល និង​ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៥ លាន​រៀល ​ក្នុង​ករណី​ដែល​មាន​ផលរបរ​លើសពី ​១​ម៉ឺន​លាន​រៀល​។សូមបញ្ជាក់ថា ពន្ធ​ប៉ាតង់ ត្រូវ​បង់​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់ ថ្ងៃទី ៣១ ខែមីនា ជា​រៀងរាល់ឆ្នាំ​។ ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​រដ្ឋបាល​សារពើពន្ធ ​ដែល​អ្នក​ជាប់​ពន្ធ​មាន​ទីកន្លែង​ប្រកប​អាជីវកម្ម​ពិតប្រាកដ ក្នុងនោះ​ អ្នក​ជាប់ពន្ធ​ដែល​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពេញ​មួយឆ្នាំ ក្នុងនោះ​ សម្រាប់​ការ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦​ខែ​ចុងឆ្នាំ អ្នក​ជាប់​ពន្ធ​ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពាក់កណ្តាល​។អ្នក​ជាប់ពន្ធ​ដែលមាន​ទីកន្លែង​អាជីវកម្ម​ជា​គោល​ដើម ទីចាត់ការ​សហគ្រាស សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ ដែល​ស្ថិត​នៅតាម​រាជធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​អប្បបរមា​សម្រាប់​ប្រភេទ​អ្នក​ជាប់​ពន្ធ​នីមួយៗ​ទៅតាម​រាជធានី​-​ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ​៕​អត្ថបទ​ ៖ សុន រ៉ា​ឌី​

កម្ពុជា​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​ បន្ត​កើនឡើង​ ទោះ​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​១៩

2021/04/27 02:59:58 am        84
ភ្នំពេញ ​៖ កម្ពុជា​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក បន្ត​កើនឡើង​នៅក្នុង​រយៈពេល​ពីរ​ខែ​ដើម​នៅ​ឆ្នាំ​២០២១ ​ទោះបី​វិបត្តិ​កូ​វីដ​-១៩​នៅតែ​បន្ត​។តួលេខ​ពាណិជ្ជកម្ម​របស់ ការិយាល័យ​ស្ថិតិ​អាមេរិក បង្ហាញថា ​ចាប់ពី​ខែមករា​ ដល់​ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជា​នាំ​ទំនិញ​ចេញទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក មាន​ទឹកប្រាក់​សរុប ១ ១២០ លាន​ដុល្លារ កើនឡើង ៣,៣ ភាគរយ​។​ ទន្ទឹមគ្នានេះ ការនាំ​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា មានតម្លៃ ៦៧ លាន​ដុល្លារ កើនឡើង ២៦ ភាគរយ​។ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក មាន​ផលិតផល​កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើដំណើរ​-​កាបូប ​ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក​ មាន​រថយន្ត ចំណី​សត្វ និង​គ្រឿងចក្រ ។​ល​។យោងតាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការនាំចេញ​ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ បាន​កើនឡើង ​ក្នុង​ឆ្នាំ​២០២០​ ខណៈ​ការនាំចេញ​ផលិតផល​កាត់ដេរ ធ្លាក់ចុះ​។​ ទំនិញ​មិនមែន​ផលិតផល​កាត់ដេរ ​មានដូចជា ​កង់ គ្រឿង​សង្ហា​រឹម និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​ជាដើម​។​​ឆ្នាំ​២០២០ ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ​មានតម្លៃ​សរុប ៦ ៩២១ លាន​ដុល្លារ មាន​កំណើន ១៧,៨​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​៕​អត្ថបទ​ ៖ វណ្ណៈ 

ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​នៅ​កម្ពុជា​​សម្រេច​ផ្ដល់​ការ​អនុគ្រោះ​បន្ថែមទៀត​​ដល់​អតិថិជន​អំឡុង​វិបត្តិ​កូ​វីដ​១៩

2021/04/27 02:59:58 am        69
​ភ្នំពេញ៖ ក្រុម​អ្នកផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​ប្រកាស​នៅថ្ងៃនេះ​ថា ឧស្សាហកម្ម​មួយ​នេះ​សម្រេច​ផ្ដល់​ការ​អនុគ្រោះ​បន្ថែមទៀត​ទៅដល់​អតិថិ​ជន​របស់​ខ្លួន ដែល​កំពុង​ស្ថិតក្នុង​វិបត្តិ​កើត​ចេញពី​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានសម្រេច​ផ្ដល់​ការអនុគ្រោះ​ទៅដល់​អតិថិជន​ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ដោយ​លើកលែង​ការបង់ប្រាក់ និង​ការផាកពិន័យ​រយៈពេល ១​ខែ​។​​សម្រាប់​អតិថិជន​ដែល​ឆ្លង​កូ​វីដ​១៩​នេះ​ផងដែរ ក្រុម​អ្នកផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​ទាំងពីរ ក៏បាន​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ឥណទាន​ឡើងវិញ​ផង ទៅតាម​សំណើ​របស់​អតិថិជន រួមទាំង​ការពន្យារពេល​បង់ប្រាក់​ដើម ៣​ខែ​។​​សម្រាប់​អតិថិជន​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ សមាគម​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​ទាំងពីរ បានសម្រេច​ផ្ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រយៈពេល ១​ខែ និង​ត្រូវបាន​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​ផងដែរ​។​​ចំណែកឯ​អតិថិជន​ដែល​ទទួលមរណភាព​ដោយសារ​កូ​វីដ​១៩ សមាគម​ទាំងពីរ​បាន​ណែ​នាំទៅ​ស្ថាប័ន​ផ្ដល់​កម្ចី​ឱ្យ​ផ្ដល់​ការអនុគ្រោះ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។​​ជាងនេះទៀត ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ក៏បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​សម្រាប់​កម្ចី និង​ទម្លាក់​អត្រា​ការប្រាក់​ផងដែរ ដោយ​ថា ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​ឡើង​នៅមុន និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​នេះ​។​​រីឯ​អតិថិជន​ដែល​បាន​ខ្ចីប្រាក់​សម្រាប់​ទិញ​លំនៅដ្ឋាន​ផ្ទាល់ សមាគម​ទាំងពីរ​នេះ ក៏បាន​សម្រេច​លើកលែង​ការផាកពិន័យ​ទាំងអស់​ផងដែរ ដែល​ការអនុគ្រោះ​នេះ សមាគម​កំណត់ថា សម្រាប់តែ​អតិថិជន​ទិញ​ផ្ទាល់​ផ្ទាល់ខ្លួន​ទីមួយ​សម្រាប់រ​ស់​នៅតែ​ប៉ុណ្ណោះ​។​​សមាគម​ផ្ដល់​ឥណទាន​ទាំងពីរ​នេះ បាន​អះអាងថា ប្រតិបត្តិ​ករ​ផ្ដល់​កម្ចី​នៅ​កម្ពុជា បានសម្រេច​រៀបចំ​ឥណ​ទាន​ឡើងវិញ​ដល់​អតិថិជន​រហូតដល់​ទៅ ៣៤​ម៉ឺន​នាក់​ហើយ​នៅត្រឹម​ដំណាច់​ខែកុម្ភៈ​កន្លងមកនេះ​។​​សមាគម​ទាំងពីរ​អះអាង​បន្តថា ការរៀបចំ​ឥណទាន​ឡើងវិញ​សម្រាប់​អតិថិជន​នៅ​ទូទាំងប្រទេស​ត្រឹម​ចុងខែ​កុម្ភៈ​កន្លងមកនេះ មាន​ទំហំ​សាច់ប្រាក់​ដល់​ទៅ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕ អត្ថបទ៖ ដេត សុខធី

​ទំហំ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ២០២០ ថមថយ​បន្តិចបន្តួច បើធៀប​ទៅ​ឆ្នាំ ២០១៩

2021/04/27 02:59:58 am        29
​ភ្នំពេញ៖ កម្ពុជា​បាន​នាំចេញ​ផលិតផល​ក្នុង​ឆ្នាំ​២០២០ សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៤ ពាន់​លាន​ដុល្លារ ចំណែក​ការ​នាំ​ចូល សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ជិត ១៩​ពាន់​លាន​ដុល្លារ​។​​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍ នៃ​ទំហំ​ពាណិជ្ជកម្ម សម្រាប់​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​សរុប ដោយ​មិន​គិត​នៃ​ការនាំចេញ​មាស គឺ​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ ១៤ ២០៤ លាន​ដុល្លារ ថយចុះ ១,១ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៩ ដោយ​បណ្ដាលមកពី​ការធ្លាក់ចុះ នៃ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ ក្នុង​អត្រា ៩,៩ ភាគរយ​។​​ដោយឡែក​ការនាំ​ចូល កម្ពុជា​នាំចូល​មុខទំនិញ​សរុប សម្រេចបាន​ទំហំ​ទឹកប្រាក់​ចំនួន ប្រមាណ ១៨ ៩៣៩ លាន​ដុល្លារ​អាមេរិក បាន​ថមថយ ៦,១% បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។ ការធ្លាក់ចុះ​នេះ​មក​បណ្តាលមកពី​ការធ្លាក់ចុះ​ខ្លាំង នៃ​ការ​នាំចូល​ទំនិញ​សំខាន់ៗ​មួយចំនួន​ដូចជា ក្រណាត់​, ប្រេងឥន្ធនៈ​, សម្ភារៈ​សំណង់ និង​គ្រឿងយន្ត​។​​សូម​បញ្ជាក់​ថា​ សម្រាប់​ការនាំចេញ ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​រួមមាន​៖ ផលិតផល​សំលៀកបំពាក់ ស្បែកជើង ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងៗ គ្រឿង​បង្គំ​អេឡិចត្រូនិក​, គ្រឿង​បង្គំ​រថយន្ត​, កង់​, ឈើមូល​និង​កែច្នៃ​, គ្រឿង​សង្ហា​រឹម​, ស្រូវ​, អង្ករ និង​កៅស៊ូ​ជាដើម ។ ចំណែក​ការនាំ​ចូលរួម​មាន​៖ ថ្នាំពេទ្យ បារី និង​ភេសជ្ជៈ​, បរិក្ខា​សំណង់​, វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់​, ទោចក្រយានយន្ត​, គ្រឿងបន្លាស់​យានយន្ត​, ប្រេងឥន្ធន​ និង​ជី​កសិកម្ម​ជាដើម៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

​ទីបំផុតអ្នកប៉ះពាល់បុរសផ្ទុកកូវីដ១៩ ក្នុងពិធីមង្គលការនៅស្រុកឈូកទាំង ១០នាក់ មិនឆ្លងជំងឺកូវីដ១៩ទេ

2021/04/27 02:59:58 am        45
កំពត៖​ ក្រោយពេលបានដឹងថា មានបុរសផ្ទុកកូវីដ១៩មា្នក់ មកពីរាជធានីភ្នំ បានចូលរួមក្នុងពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត អាជ្ញាធរស្រុកបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ជាមួយបុរសនោះចំនួន ១០នាក់។ ហើយក្រោយពេលយកសំណាកទៅវិភាគលើកទី៣ ជាលទ្ធផលនៅតែអវិជ្ជមានទាំងអស់ គ្មានពលរដ្ឋណាម្នាក់បានឆ្លងកូវីដ១៩ក្នុងហេតុការនោះទេ។ ​ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ហេង ចាន់ថា បានប្រាប់នៅរសៀលថ្ងៃទី៣០ ខែមីនានេះថា ពលរដ្ឋ ០៦នាក់ពាក់ព័ន្ធនឹងហេតុការណ៍បុរសផ្ទុកកូវីដ១៩ បានចូលរួមពិធីមង្គលការនៅស្រុកឈូក ខេត្តកំពត ដែលបានបញ្ជូនមកធ្វើចត្តាឡីស័កនៅសហគមន៍អ្នកផលិត​អំបិល កំពត-កែប កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ ​ថ្ងៃទី៣០ ខែមីនានេះ ត្រូវបានរដ្ឋបាលស្រុកឈូកមកទទួលយកទៅគេហដ្ឋានវិញហើយ ក្រោយពេលលទ្ធផលតេស្តលើកទី៣ បញ្ជាក់ថាអវិជ្ជមាននោះ ។ ហើយសំណាកវិភាគរបស់ពលរដ្ឋ ០៤នាក់ផ្សេងទៀត ដែលបានកំពុងធ្វើចត្តាឡីស័កនៅផ្ទះកូនក្រមុំ ក៏ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នា។ ប្រជាពលរដ្ឋក្រោយពេលបានដឹងលទ្ធផល ពួកគាត់មានសេចក្តីសប្បាយរីករាយណាស់ នឹងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់ មើលថែចំពោះពួកគាត់។ ​ពលរដ្ឋ១០នាក់ បានប៉ះពាល់ផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដ១៩ នៅក្នុងពិធីមង្គលការមួយកាល ពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ហើយពលរដ្ឋ ០៦នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងមនុស្ស ០៤នាក់ផ្សេងទៀត តម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះកូនក្រមុំ ចំណែកអ្នកប៉ះពាល់ដោយប្រយោលប្រមាណ ៣៨នាក់ ត្រូវបានអាជ្ញាធរស្រុកឈូក ប្រាប់ឲ្យចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនផងដែរ៕ អត្ថបទ៖ អាន សារីម

តម្លៃ​ផលិតផល​សរុប​របស់​រោង​ចក្រ​សហគ្រាស​ឆ្នាំ​២០២០ ​មាន​ទំហំ​ទឹកប្រាក់​ជាង​៩,៦០០​លាន​ដុល្លារ

2021/04/27 02:59:58 am        244
ភ្នំពេញ ៖ តម្លៃ​ផលិតផល​សរុប​នៃ​រោងចក្រ​សហគ្រាស​ទាំងអស់​នៅ​កម្ពុជា ឆ្នាំ ​២០២០ មាន​ទំហំ​ទឹកប្រាក់ ជាង ៩ ៦០០ លាន​ដុល្លា​រ អាមេរិក ក្នុងនោះ​ មានតម្លៃ​បរិមាណ​បម្រើ​ទីផ្សារ​ក្នុងស្រុក មាន​ចំនួន​ជាង ៣ ២០០ លាន​ដុល្លារ ​ខណៈដែល​តម្លៃ​បរិមាណ​នៃ​ទីផ្សារ​នាំចេញ​លើ​ផលិតផល​ផ្នែក​កម្មន្តសាល​នេះ ​មាន​ទំហំ​ជាង ៦ ៣០០ លាន​ដុល្លារ​អាមេរិក ។ឯកឧត្តម ហេង សុខ​គង់ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ លើកឡើងថា ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ​នៅ​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា ឆ្នាំ ២០២០ តម្លៃ​ផលិតផល​បរិមាណ​សរុប​ថយ​ចុះ​ជាង ៣៥% ធៀប​នឹង​ឆ្នាំ​២០១៩​។ ​សម្រាប់​តម្លៃ​បរិមាណ​បម្រើ​ទីផ្សារ​ក្នុងស្រុក មាន​ចំនួន​ជាង ៣ ២០០ ​លាន​ដុល្លារ បាន​ថយចុះ​ជិត ១២ ភាគរយ និង​តម្លៃ​បរិមាណ​នៃ​ការនាំចេញ កម្ពុជា​បាន​នាំចេញ​មាន​ទំហំ​ទឹកប្រាក់​ជាង ៦ ៣០០ លាន​ដុល្លារ​ បាន​ថយ​ចុះ​ជាង ​៤៣ ភាគរយ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ។ឯកឧត្តម បន្តថា ​ជុំវិញ​តម្លៃ​បរិមាណ​ដែល​បាន​ថមថយ​ចុះ​នេះ​, នៅ​ឆ្នាំ​២០២០​ ពិភពលោក​បាន​ជួប​នឹង​វិបត្តិ​នៃ​ការ​រីក​រាល​ជម្ងឺ​កូ​វីដ​-១៩ ​ដែល​មាន​ប្រភព​ចេញពី​ប្រទេស​ចិន​, ក្នុង​នោះ​ ប្រទេស​ចិន​បាន​ផ្អាក​ការ​នាំ​វត្ថុធាតុដើម ព្រោះ​ចិន​ជាទី​ផ្សារ​បម្រើ​ផលិតផល ​និង​វត្ថុធាតុដើម​ពិភពលោក ។ ដោយសារ​កម្ពុ​ជា​ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ ក្នុងនោះ ​យើង​ក៏​ទទួល​បានការ​នាំចូល​វត្ថុធាតុដើម​មុនគេ ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក ដូច្នេះ​នៅ​ក្នុង​ឆ្នាំ ២០២១ ​នេះ ​ឯកឧត្តម រំពឹងថា តម្លៃ​បរិមាណ​ផលិតផល​នឹង​មាន​ការ​កើនឡើង​។ឯកឧត្តម ហេង សុខ​គង់ បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០២០​ ការអភិវឌ្ឍន៍​វិស័យ​រោងចក្រ សហគ្រាស ក្នុង​នោះ​រោងចក្រ​ធុនធ្ងន់​ដែល​បាន​ដំណើរការ​ មាន​ចំនួន ១ ៨៦៤ ​រោងចក្រ ​បាន​កើន​ឡើង​ជាង ៧ ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ ២០១៩, រោងចក្រ​កកើត​ថ្មី​មាន​ចំនួន ​២៣៥ រោងចក្រ​ ថយចុះ​ជាង ១២ ភាគរយ​, រោងចក្រ​បិទ​ទ្វា​មាន​ចំនួន ១០១ រោងចក្រ កើន​ឡើង​ជាង ៥០ ភាគរយ និង​រោងចក្រ​ដែល​បាន​ផ្អាក និង​ព្យួរការងារ​ក្រោម​ឥទ្ធិពល​ជំងឺ​កូ​វីដ ១៩ ទាំង​ក្នុង​រយៈពេល​ខ្លី ​និង​វែង មាន​ចំនួន ៣៩២ រោងចក្រ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ៕​អត្ថបទ​៖ សុន រ៉​ឌី

ការ​នាំចូល​រថយន្ត​ថ្មី​កើនឡើង ​ក្រោយ​រដ្ឋាភិបាល​សម្រួល​អាករ​ពិសេស​នាំចូល​រថយន្ត

2021/04/27 02:59:58 am        33
ភ្នំពេញ ៖ ​ការ​នាំចូល​រថយន្ត​ថ្មី​ការកើនឡើង បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​កែសម្រួល​អាករ​ពិសេស​លើ​រថយន្ត ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​កាន់តែច្រើន ។យោង​តាម​សហព័ន្ធ​យានយន្ត​កម្ពុជា ​​តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការកែ​សម្រួល​អាករ​ពិសេស​លើ​រថយន្ត ​នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ កាន់តែ​មានលទ្ធភាព ​ក្នុង​ការ​រក​ទិញ​រថយន្ត​សម្រាប់​ការប្រើប្រាស់ ជាពិសេស​រថយន្ត​ថ្មី​។លោក ង​ន សាំង ប្រធាន​សហព័ន្ធ​យានយន្ត​កម្ពុជា ​បានឱ្យដឹងថា ជុំវិញ​ការ​នាំចូល​រថយន្ត​, សម្រាប់​កម្ពុជា នៅ​ក្នុង​រយៈពេល​ជិត៣ ខែ ដើមឆ្នាំ ​២០២១ នេះ ការ​នាំចូល​រថយន្ត​សរុប​រួមមាន ​៖ រថយន្ត​ជជុះ និង​រថយន្ត​ថ្មី ​បើ​ធៀប​នឹង​ប្រទេសជិតខាង ​គឺ​មាន​អត្រា​នៃ​ការធ្លាក់ចុះ​បន្តិចបន្តួច​ តែ​ក្នុង​នោះ​សម្រាប់​នាំចូល​រថយន្ត​ថ្មី ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ​កើនឡើង​។ជាក់​ស្តែង​ការ​នាំចូល​រថយន្ត​របស់​ក្រុមហ៊ុន RMA Cambodia ​នៅក្នុង​រយៈពេល​ជិត ៣​ខែ​ នេះ បើ​ធៀប​ទៅ​និង​ឆ្នាំ ២០២០ គឺ​មាន​អត្រា​កើនឡើង​ប្រមាណ​ជាប់ ២០% ។​ លោក​ បន្តថា​ ការកើនឡើង​នៃ​រថយន្ត​ថ្មី​នេះ គឺ​ដោយសារ​ការ​លក់​រថយន្ត​ថ្មី​ក្នុង​ពេល​បច្ចុប្ប​ន្ន​ មានតម្លៃ​ប្រហាក់ប្រហែល នឹង​តម្លៃ​រថយន្ត​ជជុះ ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព ​និង​ភាគច្រើន​ងាក​មក​ទិញ​រថយន្ត​ថ្មី​សម្រាប់​ការប្រើប្រាស់ ។សហព័ន្ធ​យានយន្ត​កម្ពុជា បញ្ជាក់ថា បច្ចុប្បន្ន​ការ​នាំ​រថយន្ត​ថ្មី មាន​ប្រមាណ​ជា ២០% នៃ​ការ​នាំចូល​រថយន្ត​សរុប​ ហើយ​ចំនួន​នៃ​ការ​នាំចូល​រថយន្ត​ថ្មី​នេះ ​នឹង​មាន​អត្រា​កើន​ឡើងជា​បណ្តើៗ​ ផងដែរ ។ ចំណែក​ចំពោះ​ទីផ្សារ​ នៅពេល​ខាងមុខ ​លោក​សង្ឃឹមថា ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ប្រសើរ​ឡើងវិញ ​ចំនួន​អ្នកប្រើប្រាស់​រថយន្ត​ក្នុងស្រុក​កាន់តែ​មាន​ច្រើន​ ក្នុងនោះ ​តម្រូវការ​ទីផ្សារ​នាំចូល ក៏បាន​ហក់​ឡើងជា​បន្តបន្ទាប់​ផងដែរ ៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM