រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ
អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

សេដ្ឋកិច្ច និង កសិកម្ម

កសិករច្រើនគ្រួសារបង្ហាញបំណងចង់ចូលរួមជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាន​ទីផ្សារល្អ និងបង្កើនប្រាក់ចំណូល

2025/01/21 12:04:00 pm        229
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានការចាប់ អារម្មណ៍ច្រើនរបស់ប្រជាកសិករ ពីការធ្វើកសិកម្មបែបប្រពៃណី មកធ្វើ​កសិកម្ម​បែប​ទំនើប​ស្រប​តាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមបណ្តាញសង្គមថា រហូតមកដល់ពេលនេះ ថ្នាក់​ដឹក​នាំរបស់ក្រសួងកសិកម្ម កំពុងបន្តតាមដាននិងយកចិត្តទុកដាក់ គឺការបង្ករបង្កើនផល និង​ប្រមូលស្រូវប្រាំង ជាពិសេសស្ថានភាពនៃការប្រែប្រួលថ្លៃស្រូវប្រាំងនៅក្នុងរដូវកាលនេះ ហើយ​បើតាម​ទិន្នន័យមានក្នុងដៃ ទំហំនៃការធ្វើបង្ករបង្កើនផលស្រូវប្រាំងមានទំហំរហូតដល់ ៧៥​ម៉ឺន​ហិកតា បើគិតទៅជាតោនអាចមានទំហំប្រហែលជិត ៤លានតោនស្រូវ។ ឯកឧត្តម បានបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរដូវកាលនេះ ស្រូវប្រាំងមានច្រើនប្រភេទ ហើយប្រភេទស្រូវពូជ អូអឹម និង អ៊ីអ៊ែរ កំពុងជួបបញ្ហាធ្លាក់ថ្លៃ ក្នុងខណៈ​ពេល​ដែល​ស្រូវ​ក្រអូប​របស់​កម្ពុជា​មិន​ជួប​បញ្ហា​ថ្លៃ​ទេ​ ប៉ុន្តែយ៉ាងណាក៏យើងនៅរក្សាថ្លៃបានល្អផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា ជាទូទៅខែមករា និងកុម្ភៈ គឺជាខែ​ដែល​ទំហំ​នៃ​ការ​ប្រមូល​ផល​ស្រូវប្រាំងមានទំហំធំ ហើយអ្វីដែលមានការព្រួយបារម្ភ គឺក្នុងអំឡុងពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀតណាម នាពេលខាងមុខ ដោយសារតែជាទម្លាប់តែងតែមានការឈប់សម្រាក ហើយ​ដោយ​សារ​ហេតុផលនេះហើយ ទើបបានជា​រាជរដ្ឋាភិបាលបាន​ទម្លាក់​កញ្ចប់​មួយ​ចំនួន​ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុងករណីចាំបាច់ដែលមិនមានទីផ្សារទាល់តែសោះ។ ប៉ុន្តែយ៉ាងណានោះ និន្នាការនៃ​ការ​ធ្លាក់​ប្រែប្រួលថ្លៃស្រូវ អូអឹម ដែលជាប្រភេទអង្ករស គឺជានិន្នាការសាកលទេ មិនមែន​ជា​រឿង​ដាច់​ដោយ​ឡែករបស់កម្ពុជាឡើយ។ ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះទៀតថាឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា មកទល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បានរៀបចំបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។ បច្ចុប្បន្ន​ថ្នាក់​ដឹក​នាំ​កំពុង​ធ្វើ​ការជាមួយពីរសហគមន៍បន្ថែមទៀតនៅឯខេត្តកំពង់ធំ ហើយក៏​មាន​ជួប​ជា​បន្ត​បន្ទាប់​ជាមួយ​គ្រួសារ​កសិករនៅខេត្តពោធិ៍សាត់។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និ​ង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមាន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិ​វិធីផ្សេង​ៗ​ទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលកំពុងជំរុញធ្វើសមាហរណកម្មអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធដើម្បីរួមគ្នាអភិវឌ្ឍជាតិ

2025/01/21 11:43:29 am        156
រាជរដ្ឋាភិបាលមានចក្ខុវិស័យ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ ដើម្បីមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ និង ក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន មានភាពរឹងមាំនិងភាពធន់ទៅនឹងវិបត្តិ ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកម្មវិធីយុទ្ធនាការ ផ្សព្វផ្សាយចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ មករា ម្សិលមិញនេះថា រាជរដ្ឋាភិបាល កម្ពុជាបានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តបន្តជំរុញផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការចុះឈ្មោះអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទូលំទូលាយ ដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការចុះ ឈ្មោះឱ្យបានកាន់តែជ្រួតជ្រៀប ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងប្រទេស។ ជាក់ស្តែងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅ ប្រព័ន្ធឆ្នាំ២០២៣-២០២៨ មានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ ដើម្បីមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុង ប្រព័ន្ធ និងក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ អនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់ លាស់ សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។ ការចុះឈ្មោះក៏ជាបើកផ្លូវសម្រាប់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍ ជំនាញ, ការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស), ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ, ការអនុគ្រោះនិងលើក លែងកាតព្វកិច្ចពន្ធដារ, និងសេវាគាំពារសង្គមជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ស្តង់ដារជាមូលដ្ឋានដ៏សំខាន់នៃការលើកកម្ពស់ផលិតផល និងការប្រកួតប្រជែង

2025/01/21 11:04:07 am        232
កម្ពុជាអនុម័តស្តង់ដារ បានចំនួនជាង ១,១០០ ស្តង់ដារ បច្ចុប្បន្នក្រុមប្រឹក្សាស្តង់ដារជាតិ កំពុងជម្រុញបង្កើត នឹងអនុម័តយកស្តង់ ដារថ្មីៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែងផលិតផលទាំងក្នុង និងក្រៅ ស្រុក។ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ថ្លែង ប្រាប់ BTV ជុំវិញការអភិវឌ្ឍន៍ស្តង់ដារនៅកម្ពុជា នេះថា ដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈការពង្រឹងគុណភាពនិងសុវត្ថិភាពប្រសិទ្ធភាពផលិតកម្ម និងសេវាកម្ម ស្របទៅតាមស្តង់ដារជាតិនិងអន្តរជាតិ ក៏ដូចជាចូលរួម ចំណែកក្នុងការការពារសុវត្ថិភាព និងសុខុមាលភាពអ្នកប្រើប្រាស់សាធារណៈ បរិស្ថាន និងសេដ្ឋកិច្ច, ការបង្កើតនូវស្តង់ដារពិតជាមានសារៈ សំខាន់ ដើម្បីបើកនូវរបាំងបច្ចេកទេស គាំទ្រដល់ដំណើរការផលិតកម្មក្នុងស្រុក។ឯកឧត្តម បន្តឱ្យដឹងថា ជាក់ស្តែងការអភិវឌ្ឍន៍ស្តង់ដារនៅកម្ពុជាបច្ចុប្បន្ន វិទ្យាស្ថានបានកំពុងខិតខំប្រឹងប្រែងរៀបចំ បង្កើត នូវស្តង់ដារជាតិ និងការកែសម្រួលស្តង់ដារអន្តរជាតិមួយចំនួន ឲ្យមកជាស្តង់ដារជាតិ, គិតមកដល់ពេលនេះ កម្ពុជាបានអនុម័តស្តង់ដារ មានចំនួនជាង ១,១០០ ស្តង់ដាររួចហើយ ខណៈដែលការចុះយកគំរូផលិតផលផ្សេងៗគិតមកដល់ពេលនេះ វិទ្យាស្ថានបានចុះបញ្ជីគំរូ ផលិតផលបានរាប់ពាន់ផងដែរ។ជុំវិញការអនុម័តស្តង់ដារនេះ, ឯកឧត្តម ចាន់ សូផា លើកឡើងបន្ថែមថា ស្របពេលកម្ពុជាកំពុងស្រូបយកសក្តានុពលវិនិយោគ ការជម្រុញបង្កើត នឹងអនុម័តយកស្តង់ដារថ្មីៗបន្ថែមពិតជាមានសារៈសំខាន់ណាស់ ជាពិសេសស្តង់ដារសម្រាប់បម្រើឱ្យវិស័យ ឧស្សាហកម្ម និងកសិកម្មជាដើម ដើម្បីជាមូលដ្ឋានគ្រឹះបើកនូវរបាំងបច្ចេកទេស លើកកម្ពស់ផលិតផលក្នុងស្រុក និងឈានទៅប្រកួត ប្រជែងទាំងក្នុងនិងក្រៅស្រុក ស្របពេលកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុលោកខាងលិច វាយតម្លៃជាទីផ្សារកំពូលជាប់លំដាប់ថ្នាក់ទី១៣ ក្នុងចំណោមទីផ្សារកំពូលចំនួន ២០ លើពិភពលោក និងជាប់លំដាប់ថ្នាក់លេខ ៤ នៅក្នុងទីផ្សារអាស៊ាន ជាប្រទេសគោលដៅអាទិភាព សម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរថយន្តអគ្គិសនី អាយអន ល្អទាំងគុណភាព និងភាពស៊ីវិល័យ

2025/01/20 12:21:34 pm        213
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើរថយន្តអគ្គិសនី អាយអន (AION) ដែល បង្ហាញថា ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ. លោកជំទាវ បានជំរុញឱ្យក្រុមហ៊ុនបន្តនាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរថយន្តទំនើបអគ្គិសនី ហែបទេក (HYPTEC) HT និង AION V ស៊េរីឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៨ ខែមករាកន្លងទៅ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់និងសកល ហើយរថយន្តអគ្គិសនីមានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់សារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។ លោកជំទាវ បានបន្តថា រថយន្តអគ្គិសនី បានរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្ដល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ចការពារបរិស្ថាននិងសុខភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយឧស្ម័នពុល ជំនួសដោយការប្រើប្រាស់រថយន្តប្រេនឥន្ធនៈ និងការធានាឱ្យបាននូវសន្តិសុខថាមពល តាមរយៈការកាត់បន្ថយការពឹងផ្អែកការនាំចូលប្រេនឥន្ធនៈពីបរទេស និងភាពងាយរងគ្រោះនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈជាសកល។ លោក ម៉េង ហេង អគ្គនាយក នៃក្រុមហ៊ុន AION Cambodia បានបង្ហាញចំណាប់អារម្មណ៍ថា ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បានបោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្ម ឧស្សាហូបនីយកម្មទំនើបៗ មានបម្លាស់ប្តូរថ្មី ប្លែក តែកាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចម្បង។ លោកបន្តថា បេសកម្មនៃក្រុមហ៊ុន បានអនុវត្តស្របតាមអនុសាសន៍ដ៏ឧត្តមថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាពនិងបច្ចេកវិជ្ជា ក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច និងដើម្បីសុខមាលភាព សុខភាពប្រជាជន។ លោក Wang Haoyong នាយកគ្រប់គ្រង អាយអន ប្រចាំអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ដោយសារភាពឆ្លាតវៃ ទំនើបទាន់សម័យកាល បានធ្វើឱ្យ អាយអន ក្លាយជាម៉ាកយីហោលំដាប់កំពូលនៅក្នុងចំណាត់ថ្នាក់ម៉ាកយីហោរថយន្តថាមពលថ្មីរបស់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ជាមួយនឹងការលក់លើសពី ១លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ ៨ខែ អាយអន បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ម៉ាកយីហោថាមពលថ្មីលក់លឿនបំផុត។ក្នុងកម្មវិធីសម្ពោធជាខាងលើនេះ ក្រុមហ៊ុន បានប្រកាសបញ្ចុះតម្លៃពិសេសរហូតដល់ ៣ ០០០ដុល្លារ និងការផ្តល់ជូនកាដូជាច្រើន។ សូមបញ្ជាក់ថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក អាយអន ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន៕ អត្ថបទ ឈិត បូរ៉ាវី

កម្ពុជាកំពុងឈានទៅចិញ្ចឹមជ្រូកជាឧស្សាហកម្មទំទើប ក្នុងទិសដៅបម្រើទីផ្សារនាំចេញ

2025/01/20 12:11:56 pm        262
វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍រីកច្រើន និងកំពុងកែប្រែឈានទៅចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកប ដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់ទិសទៅរកទីផ្សារនាំចេញ។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម ជ្រូកនៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូកនៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមជ្រូកជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋា ភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វក្នុងស្រុក បានកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញ ផ្គត់ផ្គង់ជំនួសការនាំចូលបានទាំងស្រុង ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការចិញ្ចឹមសត្វក្នុងស្រុក។លោក លើកឡើងបន្ថែមថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការចិញ្ចឹមជា លក្ខណៈ គ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប (ការចិញ្ចឹមក្នុងម៉ាស៊ីនត្រជាក់) ប្រកប ដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន, នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ឈាន ដើម្បីឈានទៅប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់សាច់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។ជុំវិញការចិញ្ចឹមនេះ, លោក ស្រ៊ុន ពៅ ចង់ឱ្យកសិករដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងកសិដ្ឋានផ្សេងៗ គួរចងក្រងជា សហគមន៍ ដើម្បីទទួលបាននូវព័ត៌មានដូចជា៖ ចំនួនសហគមន៍អ្នកចិញ្ចឹម តម្លៃទីផ្សារ និងការប្រមូលទិញជាដើម ដើម្បីបង្កើតនូវខ្សែ ច្រវាក់ផ្គត់ផ្គង់មួយប្រកបដោយតម្លាភាព។សូមបញ្ជាក់ថា ទាក់ទិនការចិញ្ចឹមសត្វនៅកម្ពុជា, បើយោងតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្កើតឡើងដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ, ការពារសុខភាពមនុស្ស សុខភាពសត្វ និងការពារបរិស្ថាន, បង្ការទប់ស្កាត់ និងលុបបំបាត់ការពារជំងឺឆ្លងពីសត្វ, ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ, និង ធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសដៃគូរបស់កម្ពុជាកំពុងបន្តស្ថានភាពល្អប្រសើរ គាំទ្រដល់ការរីកលូតលាស់​សេដ្ឋកិច្ចក្នុងស្រុក

2025/01/18 01:35:24 pm        415
អ្នកជំនាញ និងសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា នៅក្នុងឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងខ្លាំង គាំទ្រដោយ ការនាំចេញទំនិញទៅកាន់ទីផ្សារនៃកិច្ចព្រមព្រៀង និងប្រទេសផ្សេងៗ ស្របពេលដែលប្រទេសដៃគូរបស់កម្ពុជា ត្រូវបានរំពឹង នឹងបន្ត ស្ថានភាពល្អប្រសើរឡើងវិញ។ទាក់ទិនសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានាដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធី គាំទ្រកំណើនតាមវិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅ សម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹងទុក នឹងមានកំណើនយឺត និងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ។ ស្របពេលនេះដែរ ផ្អែកតាមរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សម្រាប់សេដ្ឋកិច្ចដែលជាប្រទេស ដៃគូរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកំណើនល្អ ដែលនឹងជួយគាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាឡើងវិញ។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា តាមរយៈការដាក់វិធានការរបស់រាជរដ្ឋាភិបាលខាងលើនេះ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៥ នេះ នឹងអាចដើរនៅលើមាគ៌ាកំណើនឡើងវិញ បន្ទាប់ពីប៉ះទង្គិចផ្ទួនៗពីវិបត្តិកន្លងមក ស្របពេល ភាពតាន់តឹងគោលនយោបាយរូបិយវត្ថុដុល្លារអាមេរិក មានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលដល់ក្របខណ្ឌម៉ាក្រូសេដ្ឋ កិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយបានជួយគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកបន្តងើបឡើងវិញ។លោកបណ្ឌិត Alexander Evengroen ទីប្រឹក្សាសមាគមសហគ្រិនវីម៉ូកម្ពុជា និងជាសហគ្រិនឆ្នើមនៅកម្ពុជា មើលឃើញថា ជុំវិញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញជាបណ្តើរៗ ហើយនឹងងើបឡើងកាន់ តែខ្លាំងនៅឆ្នាំបន្តបន្ទាប់ទៀត ដែលគាំទ្រដោយការនាំចេញទំនិញជាច្រើន តាមរយៈទីផ្សារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហ- ប្រតិបត្តិការជាមួយប្រទេសដៃគូផ្សេងៗ ខណៈដែលបច្ចុប្បន្ន លំហូរវិនិយោគិនបរទេស និងក្នុងស្រុកជាដើម បានបណ្តាក់ទុនវិនិយោគ មានជាបន្តបន្ទាប់។សូមបញ្ជាក់ថា យោងតាមការវាយតម្លៃនៃក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋ- កិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយអាចសម្រេចបានក្នុងរង្វង់ ៦,៣ ភាគរយ គាំទ្រជាចម្បងដោយវិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖សុន រ៉ាឌី 

តម្លៃស្រូវ អូអឹម បានហក់ឡើងវិញដោយសារកិច្ចសហការល្អរវាងវិស័យរដ្ឋ ឯកជន និងពលរដ្ឋ

2025/01/18 11:57:50 am        368
អ្នកជំនួញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ តម្លៃស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ បានងើបឡើងវិញ ពី៨៣០រៀល កើនដល់៨៨០រៀល ក្នុងមួយគីឡូទៅតាមគុណភាពស្រូវ ហើយការហក់ឡើងវិញនេះ ដោយសារមានកិច្ចសហការគ្នាយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរោងម៉ាស៊ីនកិនស្រូវ និងមានការចូលរួមជួយទិញពីប្រជាពលរដ្ឋនានា។ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៧ ខែមករា តាមប្រព័ន្ធទូរស័ព្ទថា ការទទួលទិញស្រូវពូជប្រភេទ អូអឹម គិតមកដល់ពេលនេះ មិនមែនមានតែរោងម៉ាស៊ីនរបស់លោកប៉ុណ្ណោះទេ គឺមានការចូលរួមពីរោងម៉ាស៊ីនដទៃផ្សេងទៀត ទាំងរោងម៉ាស៊ីនតូច ធំ និងមធ្យម គឺទទួលទិញដូចគ្នា ក្នុងតម្លៃសមរម្យទៅតាមគុណភាពស្រូវ។ឧកញ៉ា បានលើកឡើងឲ្យដឹងទៀតថា គិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃស្រូវពូជ អូអឹម ពិតជាមានការកើនថ្លៃវិញបន្តិច។ ជាក់ស្តែង តម្លៃនៅស្រែខ្ទង់ ៧៩០ទៅ៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ដូចជាលេខ១ លេខ២ ឬលេខ៣ បើប្រៀបធៀបពីមុនគឺតម្លៃខ្ទង់ ៧៥០រៀល ឬ៧៦០រៀល ក្នុងមួយគីឡូ។ លោកបានបន្តថា ដោយឡែក តម្លៃទិញ-លក់នៅរោងម៉ាស៊ីនវិញ ក៏មានការកើនថ្លៃផងដែរពី ៨៣០ ទៅ៨៤០ ឬឈានដល់ ៨៨០រៀល ក្នុងមួយគីឡូ ដែលតម្លៃនេះ គឺពិតជាល្អ និងមិនមានអ្វីដែលអាក្រក់នោះទេ បើធៀបទៅនឹងរយៈពេល ២-៣ឆ្នាំមុន។ ពាក់ព័ន្ធការកើនឡើងតម្លៃស្រូវពូជ អូអឹម ខាងលើនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារជាការរួមគ្នា បន្ទាប់ពីរាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមដើម្បីជួយទិញស្រូវអង្ករ ហើយខាងរោងម៉ាស៊ីនកិនស្រូវក៏មានល្បឿននៃការទិញខ្លាំងជាងមុន និងចំណុចមួយទៀតខាងវៀតណាមក៏បានបន្តបើកទិញវិញដែរ ព្រមគ្នាមហាជនគាំទ្រ ហើយប្រជាពលរដ្ឋចូលរួមក្នុងការលក់ជួញដូរ និងការច្រូតកាត់ជាដើម អញ្ចឹងវាល្អដែលយើងចេះជួយគ្នាបានទៅរួច។ លោកក៏បានផ្តាំផ្ញើរជូនដល់ប្រជាកសិករយ៉ាងដូច្នេះទៀតថារហូតមកដល់ពេលនេះ ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជាអ្នកនាំចេញអង្ករកម្ពុជាធំជាងគេមួយទៅកាន់ទីផ្សារអន្តរជាតិខាងលើនេះ បានអះអាងថា នៅតែបន្តរក្សាការប្រមូលទិញស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារផងដែរ។ សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លានដុល្លារបន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកាចំនួនប្រមាណជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថប៖ បូរ៉ាវី

វិស័យបរធនបាលកិច្ចចុះបញ្ជីក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក

2025/01/17 03:47:08 pm        425
បរធនបាលកិច្ច នៅក្នុងបំណាច់ឆ្នាំ ២០២៤ ទទួលបានការចុះបញ្ជីចំនួន ៣៣២ ករណី មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងបន្តពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ចថ្មីៗបន្ថែម។តាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ និយ័តករបរធនបាលកិច្ច ទទួលការចុះបញ្ជីលើបរធនបាលកិច្ចបានចំនួន ៣៣២ ករណី ក្នុងនោះមានទំហំ បរធនបាលជាង ៤១៧ លានដុល្លារអាមេរិក, នេះជាចំនួនមួយដែលបានបង្ហាញនៃការបន្តចុះបញ្ជីមានជាបន្តបន្ទាប់ ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ ដល់ អ្នកដែលបានចំណេញ ឬបានកម្រៃពីវត្ថុណាមួយ។ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤ នេះ និយ័តករបរធនបាលកិច្ចទទួលបានការចុះបញ្ជី លើបរធនបាលកិច្ចសេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុក ចំនួន ១៧១ ករណី មានទំហំបរធនជាង ២៨៧ លានដុល្លារអាមេរិក, បរធនបាលកិច្ចអចលនទ្រព្យ ១៤៣ ករណី មានទំហំបរធន ១២១ លានដុល្លារអាមេរិក, បរធនបាលកិច្ចសាធារណៈ ២ ករណី មានចំនួនជាង ១២ លានដុល្លារអាមេរិក, បរធនបាលកិច្ចមូលនិធិភាគហ៊ុនិក ២ ករណី ជាង ៧ លានដុល្លាអាមេរិក និងបរធនបាលកិច្ចមូលនិធិសោធនិវត្តន៍ឯកជន ចំនួន ១ ករណី មានទំហំបរធនបាល ២៨ ម៉ឺនដុល្លារអាមេរិក និងមានបរធនបាលកិច្ចជាច្រើនទៀតដែលបានបន្តចុះបញ្ជី។ចំណែកនៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, ប្រតិបត្តិករថ្មីដែលបានចូលរួមក្នុងទីផ្សាររួមមាន៖ ធនាគារពាណិជ្ជ ចំនួន ១២ ជា ប្រតិបត្តិករបរធនបាលសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, ក្រុមហ៊ុនបរធនបាល ៤ ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច, ក្រុមហ៊ុនផ្តល់សេវា សវនកម្មចំនួន ១៥ ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃ ចំនួន ៤ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច, សវកម្មជារូបវន្តបុគ្គលចំនួន ៣១ ជាសវនកររូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលចំនួន ១៥ រូប ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃ ១៨ រូប ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច។សូមបញ្ជាក់ថា ប្រតិបត្តិការទាក់ទងនឹងបរធនបាលកិច្ច សំដៅដល់ទំនាក់ទំនងគតិយុត្តិ (ផ្លូវច្បាប់) ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យ ធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជា ប្រយោជន៍ដល់ អត្ថគាហកៈ (អ្នកទទួលប្រយោជន៍)៕ អត្ថបទ៖ សុន រ៉ាឌី

បច្ចុប្បន្នទីផ្សារស្រូវ អូអឹម មានតម្លៃក្រោម១ពាន់រៀល ខណៈស្រូវសែនក្រអូប​មានតម្លៃលើ ១ពាន់រៀលក្នុងមួយគីឡូក្រាម

2025/01/17 10:58:47 am        142
អ្នកប្រកបអាជីវកម្មក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់​ទីផ្សារ​ស្រូវ​ពូជ​ប្រភេទ អូអឹម (OM) គឺមានតម្លៃជាង៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ខណៈ​ស្រូវ​ពូជ​សែន​ក្រអូប និងស្រូវពូជប្រភេទផ្សេងៗទៀត មានតម្លៃជាង ១ពាន់រៀល ក្នុងមួយ​គីឡូក្រាម​។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៦ ខែមករានេះថា គិតមកដល់ពេលនេះ ការប្រមូល​ទិញ​ស្រូវ​របស់​បណ្តា​រោង​ម៉ាស៊ីនទាំ​ងតូច និងធំ បានដំណើរការយ៉ាងល្អប្រសើរ និងកត់សម្គាល់ឃើញថា ការ​ទទួល​ទិញ​ស្រូវ​ពូជ​ប្រភេទសែនក្រអូបមានតម្លៃខ្ពស់ជាងស្រូវពូជប្រភេទ អូអឹម។លោកបាន​លើក​ឡើងថា ចាប់ពីការប្រមូលផលស្រូវប្រាំង រោងម៉ាស៊ីន​នានា​បាន​ចាប់​ផ្តើម​បើក​ការ​ទទួល​ទិញ​ស្រូវ ដើម្បីកិនជាអង្ករសម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារ។ លោកបន្តថា តម្លៃនៃ​ការ​ទទួល​ទិញ​ស្រូវ គឺមានផ្សេងគ្នាទៅតាមទីតាំងខុសៗគ្នា ក្នុងនោះស្រូវពូជ អូអឹម ចន្លោះពី ៨៦០ ទៅ​៨៧០ ក្នុងមួយគីឡូ ដោយមានតម្លៃទាបជាងឆ្នាំមុន។ រីឯស្រូវសែនក្រអូប មានតម្លៃខ្ពស់ជាង អូអិម ប្រមាណ ២០០ ទៅ៣០០រៀល ក្នុងមួយគីឡូ។ ទាក់​ទិនតម្លៃខុសគ្នារវាងស្រូវពូជប្រភេទ អូអឹម និងស្រូវសែនក្រអូប លោក​អគ្គ​លេខា​ធិការ​សហព័ន្ធ​ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ដោយសារក្លិន និងរសជាតិក្រោយកែច្នៃទៅជាអង្ករ។ ដោយ​ឡែក ចំពោះបញ្ហាធ្លាក់ថ្លៃស្រូវ អូអិម ឆ្នាំនេះ លោកបានបញ្ជាក់ថា ដោយ​សារ​មាន​បញ្ហា​ទីផ្សារ​ផលិត​នៅក្រៅប្រទេសផង និងចំណុចមួយទៀត ដោយសារឆ្នាំកន្លងទៅ ប្រជាកសិករ​ធ្លាប់​ទទួល​បាន​ថ្លៃ ហើយឆ្នាំនេះគាត់សម្រុកធ្វើលឿនពេក បើតាមកាពិតគាត់ត្រូវធ្វើ និង​នៅ​តំបន់​ខ្លះ​មិន​ត្រូវ​ធ្វើ ប៉ុន្តែគាត់ធ្វើឲ្យហើយ ដល់ពេលធ្វើលឿនពេកគឺចាលគ្នា ប៉ុន្តែបរិមាណស្រូវធ្វើឆ្នាំនេះ គឺ​លើស​ជាង​ឆ្នាំមុនច្រើន បើជាទម្លាប់គាត់ធ្វើដូចពីមុនរាល់ដង គាត់នឹងមិនចាលនោះទេ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា «ការធ្វើស្រែ កសិករ​ត្រូវ​ពិនិត្យ​មើល​ទីតាំងរបស់គាត់ថាអំណោយផលធ្វើស្រូវពូជ អូអិម ក៏ធ្វើទៅ ប៉ុន្តែបើ​អំណោយ​ផល​ស្រូវ​សែន​ក្រអូប គួរចែកគ្នាធ្វើ បើកាលណាធ្វើទាំងអស់គ្នា នោះនឹងមានបញ្ហាដូចគ្នា ប៉ុន្តែ​បើ​គាត់​ធ្វើ​ផ្សេង ដូចជា អ្នកខាងនេះធ្វើស្រូវសែនក្រអូបខ្លះ ខាងនោះស្រូវស្រង៉ែខ្លះ និងផ្សេងទៀតធ្វើស្រូវ អូអិម ញ្ចឹងបញ្ហានឹងមិនទាល់ មានន័យថា យើងអាចជួយគ្នា ព្រោះរយៈពេលដាំដុះ មាន​អាយុ​ខុស​គ្នា ឧទាហរណ៍ អូអិម ៩០ថ្ងៃ ស្រង៉ែ៧៥ថ្ងៃ និងស្រូវសែនក្រអូប ១១៥ថ្ងៃ អញ្ចឹង​ពេល​វេលា​ក្នុង​ការ​ច្រូត​ខុសគ្នា នោះមិនចាល់ កាលណាយើងដាំប្រភេទដូចគ្នា ដល់ពេលទុំ គឺទុំទាំងអស់គ្នា គឺ​វា​ចាល​»។ខណៈកំពុងមានការផសផុលអំពីបញ្ហាការចាលស្រូវ និងបញ្ហាតម្លៃធ្លាក់ចុះរបស់ស្រូវពូជប្រភេទ អូអិម ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជា​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ធំ​ជាង​គេមួយទៅកាន់ទីផ្សារអន្តរជាតិបានប្រកាសប្រមូលទិញស្រូវ អូអឹម ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារ។ដោយ​ឡែក ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ដែលរោងម៉ាស៊ីន និងអ្នកនាំចេញដូចគ្នាខាងលើនេះ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងដែរថា ទោះបីជាពេលនេះទីតាំងស្តុកស្រូវមិនសូវមានច្រើន ប៉ុន្តែ​ដើម្បី​សម្រួល​ការ​លំបាករបស់ប្រជាកសិករ ក្រុហ៊ុនអាចទទួលទិញបានចន្លោះពី ៨ពាន់តោន ទៅ​១០​ពាន់​តោន សម្រាប់ស្រូវពូជ អូអឹម ៥៤ ៥១នេះ។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លាន​ដុល្លារ​បន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជា​បន្ត​បន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកា​ចំនួន​ប្រមាណ​ជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវកសិកររួបរួមជាសហគមន៍ និងងាកមកដាំពូជស្រូវក្នុងស្រុក

2025/01/16 12:45:31 pm        266
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំពាវនាវដល់ប្រជាកសិករបែរមកដាំពូជស្រូវក្នុងស្រុក ដើម្បីទទួលបានទិន្នផលខ្ពស់ និងរក្សាស្ថិរភាពតម្លៃបានល្អ ប៉ុន្ដែឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម ក៏ខិតខំរកមធ្យោបាយ និងបន្តរក្សាស្ថិរភាពការជួយដល់កសិករដែលធ្វើកសិកម្មបែបប្រពៃណីផងដែរ។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះនៅវិមានសន្ដិភាព។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងបានគិតគូរច្បាស់លាស់ណាស់ មិនមែនចេះតែឃើញតម្លៃស្រូវពេលនេះល្អហើយក្រសួងអំពាវនាវឱ្យធ្វើទេ ប៉ុន្តែជាសំណូមពររបស់រោងម៉ាស៊ីនផ្ទាល់ ដែលកន្លងមកឯកឧត្តមតែងតែនិយាយថា ប្រសិនបើប្រជាកសិករដាំស្រូវសែនក្រអូបនេះជាការល្អ ព្រោះមានទីផ្សារល្អស្រាប់។ឯកឧត្តមបន្តថា ក្រសួងក៏មិនមែនចេះតែឱ្យប្រជាកសិករដាំនោះដែរ បើគាត់ត្រូវការរដ្ឋាភិបាលនឹងផ្ដល់ជូនពូជស្រូវសុទ្ធ ជាក់ស្ដែងដើម្បីធ្វើការសាកល្បងដាំដុះ ហើយជាមួយគ្នានេះផងដែរក៏ត្រូវមើលដែរថាតើទីតាំងដែលចង់ធ្វើនោះនៅកន្លែងណា ដើម្បីរករោងម៉ាស៊ីនឱ្យជូនប្រជាកសិករផងដែរ។បើតាមឯកឧត្តមរដ្ឋមន្រ្ដី ការប្រើពូជក៏ដោយ ក្នុងការគ្រប់គ្រងបរិមាណក៏ដោយ គឺពាក់ព័ន្ធជាមួយផលិតកម្មតាមកិច្ចសន្យា ដូច្នេះក្រសួងបានត្រៀមក្នុងការសម្របសម្រួលឱ្យប្រជាកសិករ បើចង់ធ្វើស្រូវពូជសែនក្រអូប គឺរកទីផ្សារឱ្យជូនជាមុនឱ្យហើយ ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំហើយប្រមូលផលហើយ ទើបស្វែងរកទីផ្សារ ដូច្នេះទើបអន្តរាគមន៍មិនទាន់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថាឥឡូវនេះទីផ្សាររោងម៉ាស៊ីនមួយចំនួនហ៊ានឱ្យតម្លៃ ១៣០០ រៀល ក្នុង១គីឡូក្រាមសម្រាប់ស្រូវសើម ស្រូវសែនក្រអូប។ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា មិនខុសពីពូជស្រូវ អូអឹម (OM) ដែលចាល់បច្ចុប្បន្នទេដោយប្រជាកសិករឃើញស្រូវនេះ មានតម្លៃល្អកាលពីឆ្នាំ២០២៣ ឆ្នាំ២០២៤ នៅចំណេញបានច្រើន ដែលជាហេតុនាំឱ្យចុងឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំច្រើន ធ្វើឱ្យបរិមាណកើន គួបផ្សំនឹងមិនមានកិច្ចសន្យាផលិតកម្មថែមទៀតទើបឈានដល់មានវិបត្តិតម្លៃស្រូវអូអឹមនាពេលនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM