រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទទួលបានការវិនិយោគចំនួន៤៣ គម្រោង មានទុនសរុបជិត ៩៤០ លានដុល្លារអាមេរិក

2024/12/06 07:39:32 pm        202
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មីចំនួន ៤៣ ក្នុង​នោះ​គម្រោងពង្រីកផលិតកម្មចំនួន៣ មានទុនវិនិយោគសរុបជិត ៩៤០ លានដុល្លារអាមេរិក និងអាច​បង្កើតការងារបានប្រមាណ ៣៩ ពាន់កន្លែង។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​ក្នុង​នោះ​បានអនុម័តគម្រោង ថ្មី ចំនួន៤៣ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩៣៩ លានដុល្លារអាមេរិក។ ក្នុងចំណោម​គម្រោង​វិនិយោគ​សរុបនេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១១ គម្រោង។ជាការកត់សម្គាល់ សម្រាប់​គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេ​ប្រចាំ​ខែ​វិច្ឆិកា​នេះ​រួម​មាន​៖ ក្រៅតំបន់សេដ្ឋកិច្ច ពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន៖ គម្រោង​ពង្រីក​ផលិតកម្ម​របស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) មានទីតាំង​នៅ​រាជ​ធានី-ខេត្ត ទូទាំងប្រទេស មានទុនវិនិយោគបន្ថែម ចំនួន ៤៨០ លានដុល្លារអាមេរិក បង្កើត​ការងារបានចំនួនជាង ២ ពាន់កន្លែង។ចំណែកទេសចរណ៍៖ គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ ៥ ចំនួន ៣០០ បន្ទប់ មាន​ទីតាំង​នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧០ លានដុល្លារ​អាម៉េរិក​បង្កើតការងារ បានចំនួន ៨២២ កន្លែង។ ឧស្សាហកម្ម៖ គម្រោងវិនិយោគ​បង្កើត​រោង​ចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវកម្លាំង នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុន វិនិយោគ ៣៩ លានដុល្លារអាមេរិក•បង្កើតការងារ ១១៥ កន្លែង។ គម្រោង​វិនិយោគ​បង្កើត​រោង​ចក្រ​ផលិត​អំពូល​ភ្លើង លំអដើម ណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារិម នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ទុនវិនិយោគ ៣៥ លានដុល្លារអាមេរិក បង្កើត ការងារជិត ២ពាន់កន្លែង។ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេស៖ សម្រាប់ឧស្សាហកម្ម, គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស មានទីតាំងនៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគជាង ៥០ លាន​ដុល្លារអាមេរិក បង្កើតការងារ ២០៣ កន្លែង។ គម្រោង វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​អាលុយ​មីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ មានទុន ៣០ លានដុល្លារអាមេរិក បង្កើតការងារ ១៦០ កន្លែង។គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការ​វិនិយោ​គ​មក​ពី​សាធារណរដ្ឋ​សង្គម​និយម​វៀតណា​ម ស្ថិតនៅលំដាប់លេខរៀង ទី១ ដោយបានរួមចំណែកជាង ៥១% នៃទុនវិនិយោគ​សរុប, ចំណែកសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅលំដាប់លេខរៀងទី២ ដោយ​បានរួ​មចំណែក​ជាង ២៤% នៃទុនវិនិយោគសរុប និងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៣ ដោយ​បានរួម ចំណែកជាង ១៤% នៃទុនវិនិយោគសរុប៕ អត្ថបទ៖សុនរ៉ាឌី

គណៈប្រតិភូចិនចំនួន ៧ក្រុមហ៊ុន កំពុងសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា

2024/12/06 05:35:49 pm        242
គណៈប្រតិភូមកពីប្រទេសចិន ចំនួន ៧ ក្រុមហ៊ុន បានសិក្សាស្វែងយល់ អំពីបរិយាកាស​វិនិយោគ​នៅ​កម្ពុជា លើការបណ្តាក់ទុន រកស៊ីទទួលទានផ្សេងៗ ខណៈកម្ពុជា​បាន​ផ្តល់​នូវ​ភាព​អំណោយ​ផល និងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនអ្នកវិនិយោគ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Du Xu នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃ គណៈប្រតិភូ ដែល​មាន​សមាស​ភាព​ពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត នៅថ្ងៃទី ៥ ខែ ធ្នូ ម្សិលមិញនេះ ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែលកំពុងត្រូវបានយកចិត្តទុក ដាក់ និងមានតួនាទីសំខាន់ គាំទ្រសកម្មភាព​វិនិយោគ​របស់​វិនិយោគិន។ ជាក់ស្ដែងចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកមានជាអាទិ៍ គម្រោង​ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង​អាទិភាព​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ ក្រឡា នៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្ពោធដាក់ឱ្យប្រើ ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រាប់ការ​ចុះ​បញ្ជី​គ​ម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែល​មាន​ឈ្មោះ​ថា​ប្រព័ន្ធ cdcIPM។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី​ជំរុញ ប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់​លទ្ធភាព​ជូន​វិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជី គម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ដោយ​ផ្ទាល់​ផងដែរ។នៅក្នុងជំនួបនេះ, លោក Du Xu បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាតជូនលោក និងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិ​ភាក្សា​ការងារ ព្រមទាំងអាចស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ នៅកម្ពុជា។ លើសពីនេះ លោក​ក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលដ៏មានផ្លែផ្កា នៃដំណើរទស្សនកិច្ចមិត្តភាព និង​ផ្លូវការ របស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញ​អមដំណើរសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់​សាធារណ​រដ្ឋ​ប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នោះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនចំនួនជាង១០០ក្រុមហ៊ុន ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤

2024/12/06 05:22:31 pm        200
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៤នេះ មានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង២៣៧ស្តង់ និង​មាន​សម្ភារៈ​បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូល​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន​សរុបប្រមាណជាង ៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ បានមកដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី។លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមាន​ប្រសាសន៍​ថា នេះជាឆ្នាំទី១២ហើយ នៃការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចម្បង គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាច​ចូល​រួម​ដាក់​តាំង​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេស​បង្កើត​ជា​វេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែម​ទាំង​អាចជំរុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និង​លក្ខ​ខណ្ឌ​ទូទាត់​ពិសេសៗ ពីដៃគូរ អាជីវកម្ម។ នាឱកាសនោះដែរ លោកអ្នកឧកញ៉ាបណ្ឌិត បានលើកឡើងនូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលបានសម្រេចជាគោលការណ៍ ក្នុងវេទិការាជរដ្ឋាភិ បាល និងវិស័យឯកជនលើកទី១៩ កាល​ពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ក្នុងការផ្តល់គោលការណ៍ លើកទឹកចិត្តពន្ធដារ ក្នុង​វិស័យ​អចលន​ទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកក្នុងការចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និង​ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន៖ ការលើក លែងពន្ធ​លើ​ចំណេញ​មូល​ធន​លើ​អចលនទ្រព្យ, ការអនុញ្ញាត​ការ​បង់ពន្ធ​ជា​កញ្ចប់​តាម​គម្រោង​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់ កាប់លំនៅដ្ឋាន​គ្រប់​ប្រភេទ​ មានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់​ដំណាច់​ឆ្នាំ​២០២៥​។ នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ នៅព្រឹកថ្ងៃទី៥ ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ បានអំពាវនាវ និងលើកទឹកចិត្តទៅដល់អ្នកសាងសង់ មិនថាមិនមែនជាសមាជិក ឬ​ជា​សមាជិកនៃសមាគមអ្នកសាងសង់កម្ពុជាក្តី ត្រូវគិតគូរឱ្យច្បាស់អំពីតម្រូវការ ក្នុងការ​សាង​សង់​អ្វី​មួយរបស់ខ្លួន គប្បីកំណត់ពីអ្វីជាតម្រូវការ និងមិនតម្រូវការ ហើយគួរងាក​មក​ប្រើ​ប្រាស់​សម្ភារៈ ឧបករណ៍គ្រឿងបង្គំសំណង់មួយចំនួន ដែលមានស្រាប់ក្នុងស្រុក ជាជាង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។សូមជម្រាបជូនថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី៥ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការដាក់តាំងបង្ហាញលក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវា​កម្ម​ជា​ច្រើន​ទៀត នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ៕ អត្ថបទ ឈិត បូរ៉ាវី

រយៈពេល១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៥៧ម៉ឺនតោន បានចំណូល ៤១៣លានដុល្លារ

2024/12/05 11:05:56 pm        468
ភ្នំពេញ៖ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤ នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២ តោន ទទួលបានចំណូល ៤១៣ លានដុល្លារ។ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារ និងទៅកាន់គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨ ៣៤១ តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤ លានដុល្លារ។ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥% ប្រភេទអង្ករស ធម្មតា ២០.១០% អង្ករចំហ៊ុយ ២.៩៥% អង្ករសរីរាង្គចំនួន ១.៨១% និងអង្ករផ្សេងៗចំនួន ០.២៩% ។ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៦៤២ ៥១១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៣៧៨.៧៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៨៨% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

គម្រោងវិនិយោគចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧ លានដុល្លារ​ក្នុង​ខេត្តព្រះសីហនុ​ទទួល​បានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

2024/12/04 06:17:36 pm        148
នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តាម​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេច​ធិបតី​នាយករដ្ឋ​មន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការ​សម្រួល​នីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង​ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការ​ពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាម៉េរិក ជាអាទិ៍ គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោង​រោង​ចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោង​បង្កើត​សហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។ជាមួយគ្នានេះ ក្រុមការងារ​បាន​សម្រប​សម្រួល​ដោះស្រា​យ​វិវាទ​ពាក់​ព័ន្ធ​អគារ​ជាប់​គាំង​ដែល​អូស​បន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមក បានចំនួន ៦ គម្រោង ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​គម្រោង​អាច​ប្រើ​ប្រាស់​អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច ។សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុម​ការ​ងារ​បាន​សម្រេច​ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣ គម្រោង រួចមកហើយ គិត​ត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មាន​ចំនួន១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោង​មាន​ស្រាប់​ មានចំនួន ៤ ។គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោង​ផលិត​​ផ្ទាំង​​សូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោង​សួន​កសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លាន​​ដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង ។ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការ​ចូលរួម​, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការ​រួម​ចំណែក​​​លើក​កម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាត​ឱ្យ​​គោល​​ការណ៍​លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

រដ្ឋមន្រ្តីកសិកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារ​ដែលគ្រោងរៀបចំ​ឡើងនាពេលខាងមុខ

2024/12/04 05:26:44 pm        221
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​លើ​ការ​រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលើការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបាន ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជា ការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កើតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ឱ្យអង្គប្រជុំត្រូវរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា ពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវ មានតួលេខនិងផែនការច្បាស់លាស់ និងត្រៀមខ្លួនគិតគូរអំពីទិសដៅការងារ ឆ្នាំ២០២៥ ដោយគិតគូរពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិក ម្ម ការរួមចំណែកនៃវិស័យកសិកម្មនៅក្នុងកំណើនសេដ្ឋកិច្ច និងការកសាងសហគមន៍ទំនើប ទូទាំងប្រទេស៕

ឯកឧត្តម ឌិត ទីណា បើកកិច្ចប្រជុំពិភាក្សាជាមួយ UNIDO លើគម្រោងរៀបចំមន្ទីរពិសោធន៍ជាតិ​កសិកម្មស្តង់ដារ ISO

2024/12/03 08:33:16 pm        267
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ច​ប្រជុំពិភាក្សា​ជាមួយក្រុមការងារយូនីដូ (UNIDO) លើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បាន​សម្តែង​ក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យ​លទ្ធភាព​រៀបចំ​មន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្ស៉ីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍​នេះឱ្យ​មានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។ លើសពីនេះ ឯកឧត្តម បានផ្តល់​អនុសាសន៍​ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំ​ឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។ ក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ។ ម្ល៉ោះហើយ ការងារនេះត្រូវធ្វើឱ្យទាន់ពេលវេលា និងមានសម្ភារៈគ្រប់គ្រាន់ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕

ក្រសួងកសិកម្ម រៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជា» លើកដំបូងនៅសប្តាហ៍នេះ

2024/12/03 07:50:22 pm        305
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍​វារី​វប្បកម្ម​កម្ពុជា​លើកទី១” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅផ្សារតំបន់បឹងកក់ រាជធានីភ្នំពេញ។ប្រ​ភព​ក្រសួងកសិកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងមុខនេះ ធ្វើឡើងដើម្បី​បង្កើន​ការ​យល់​ដឹ​ង​ជា​សាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការ​ផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ច​សហការ​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទ​ពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ និងដោយសេរី។

ក្រុមហ៊ុនក្រៅស្រុកមួយ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើវិនិយោគថាមពលស្អាតនៅកម្ពុជា

2024/12/03 06:10:09 pm        397
ប្រធានផ្នែកក្រុមហ៊ុនក្រៅស្រុកមួយ បានជួបពិគ្រោះយោបល់ជាមួយកម្ពុជា នៃ​កាលា​នុវត្តភាព​វិនិយោគ​លើ​គម្រោង​ថាមពលអគ្គិសនី កកើតឡើងវិញ និងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុង​ឱកាស​បណ្តាក់ទុនវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូល- ដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន នៅក្នុង​ជំនួប​ជាមួយ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា នៅថ្ងៃទី២ ម្សិល​មិញនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលក្រុមការងារ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានទទួលជួបប្រឹក្សាយោបល់នាឱកាសដ៏ប្រពៃនេះ។ បន្ថែមពីនេះ លោកបាន​សម្តែង​នូវ​ការ​កត់សម្គាល់ អំពីថាមភាពរបស់កម្ពុជា ក្នុង ការពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​មិត្ត​ភាព​ដែក​ថែប រវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្រោម គំនិ​ត​ផ្តួច​ផ្តើម​ផ្លូវ​ និងខ្សែក្រវាត់, លោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិន ពិតជាបានជះ​ផល​វិជ្ជមាន​ លើកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រប្រាកដ។ នៅក្នុងជំនួបនេះ, លោក Liuhao Ran ក៏បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែល​នឹង​អាច​មាន​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​លើវិស័យថាមពលស្អាតនាពេលខាងមុខ ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍន៍​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន។ជាការឆ្លើយតប, ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បាន​ថ្លែង​អំណរ​គុណជូនចំពោះ គណៈប្រតិភូ ដែលបានអញ្ជើញ​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដោយ​ផ្ទាល់ ក្នុងគោលដៅសិក្សាស្វែងយល់ពីសក្តានុពល និង បរិយាកាស​វិនិយោគ​កម្ពុជា​ឱ្យ​បាន​ជាក់​ច្បាស់​។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេច អំពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ កំពូល​នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជាដៃ​គូយុ​ទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកាន់ តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញ​ការ​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ក្នុងស្មារតីនេះ ការចូលរួម​ចំណែក​នៃ​រំហូរ​វិនិយោគផ្ទាល់ពីប្រទេសចិន បានដើរតួនាទីដ៏សំខាន់​ក្នុង​ការ​ដុស​ខាត់​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ ឱ្យកាន់ តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។ មុននឹងបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្តឱ្យសមភាគី បន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និង​ថាមពល នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និង​ទទួល​បាន​គោល​ការណ៍​ជា​លក្ខណៈ​បច្ចេកទេសពីក្រសួងជំនាញ ហើយក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកទ្វារ​ចំហ​ស្វាគមន៍​ជានិច្ច ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និង​ប្បញ្ញត្តិជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

សហគមន៍កសិកម្មទំនើបស្រូវនាងអំ គ្រោងដាក់លក់រាយអង្ករនាងអំជាផ្លូវការ នៅដើមឆ្នាំ២០២៥ខាងមុខ

2024/12/03 05:07:46 pm        449
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាងអំ នឹងមានផលិតជា​អង្ករ​លក់​រាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​ទិញ​យក​ទៅ​បរិភោគ​ក្នុង​ពេល​ឆាប់​ៗនេះ​ ខណៈក្រសួង កំពុងរៀបចំជាប្រញាប់ក្នុងការបញ្ចប់ផែនការផ្នែកលក់ និងទីផ្សារ​ជូន​សហគមន៍​។នៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ពេល​នេះក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាង នៃផែនការផ្នែកលក់ និង​ទីផ្សារ​ជូន​សហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិត​មាតិកា​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ជា​ដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact ។ ឯកឧត្តម បានលើកឡើងបន្តថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែល​កសិករ​ភាគ​ច្រើន​បាន​ត្រឹម​តែ​លក់​ជាស្រូវសើម​ទៅ​តាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ ឥឡូវនេះ សហគមន៍​អាចមានទុនបង្វិលគ្រប់គ្រាន់ ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និង​ទទួល​បាន​តម្លៃ​បន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេស​អ្នក​ដែល​ចូល​ចិត្ត​ប្រភេទ​ស្រូវ​ចម្ការ​អង្ករ​រឹង​ល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃកសិករសហគមន៍ កុំ​ភ្លេច​ចាំ​ជួយ​គាំទ្រ និងសាកល្បងទិញយកទៅហូបទាំងអស់គ្នា នៅដើមឆ្នាំ២០២៥ខាងមុខនេះហើយ។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ កាលពីពេលកន្លងទៅ បានចាប់​ផ្តើម​ប្រមូល​ផល​ជា​លើក​ដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត ៦០០ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥​តោន ទៅ ៣តោន ក្នុងមួយហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០រៀល ក្នុង​មួយ​គីឡូក្រាម៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន៖«កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពី ៧២ ប្រទេស
11/10/2026 03:11 PM
ឯកឧត្តម ប្រាក់ សុខុន៖ ចាប់ពីកិច្ចប្រជុំដំបូងលើកទី២០ ប្រទេស​បារាំង​នឹង​ផ្ទេរ​ភាព​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ឱ្យ​កម្ពុជា
11/10/2026 02:11 PM
ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីតាមបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗ
11/10/2026 02:11 PM
កេរដំណែលការទូតដ៏វៃឆ្លាតរបស់ព្រះបរមរតនកោដ្ឋនាំឱ្យកម្ពុជាក្លាយជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/10/2026 02:11 PM
សម្ដេចធិបតីនាំកូនប្រុសពៅមកបង្ហាញកន្លែងដែលចាប់កំណើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់
11/10/2026 01:11 PM
រដ្ឋមន្ត្រីការបរទេស៖ មកដល់ពេលនេះ មាន៧៩ប្រទេសបានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី
11/10/2026 01:11 PM
យុវជនខ្មែរនៅតែពេញនិយមរៀនភាសាបារាំងដែលជាស្ពានសំខាន់មួយក្នុងធ្វើដំណើរទៅកាន់ទំនាក់ទំនងសកល
11/10/2026 01:11 PM
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
11/10/2026 01:11 PM
រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
11/10/2026 12:11 PM
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
11/10/2026 12:11 PM