សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានសំខាន់ៗ

អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ​ឈានចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច

2026/04/01 03:44:20 pm        171
លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​តំណាង​ជាន់​ខ្ពស់​សម្រាប់​ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេស​ដី​កោះ​កំពុង​អភិវឌ្ឍន៍តូចៗ បានមើលឃើញថា ប្រទេសកម្ពុជា កំពុងស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានបង្ហាញ​នូវ​ការ​គត់ស​ម្គាល់​ឃើញ​បែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ច​ក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្ដិភាព​​​នា​ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃ​ជំនួប លោកជំទាវ Rabab Fatima បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​ក​ម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួត​ពិនិត្យ​ពាក់​កណ្ដាល​អាណត្តិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា (DPoA)»។ លោកជំទាវបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។ លោកជំទាវ អគ្គ​លេខាធិការរង បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ប្ដេជ្ញា​បន្ត​គាំទ្រ​កម្ពុ​ជា​ក្នុង​ដំណើរ​ការ​ចាក​ចេញ​ពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការ​សហ​ប្រជាជាតិ​ក៏​បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ លោកជំទាវអគ្គលេខាធិការរង ក៏បាន​គូស​បញ្ជាក់​ផង​ដែរថា កម្ពុជាបានសម្រេច​តាមលក្ខណៈ​វិនិច្ឆ័យរួច​រាល់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើក កន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បី​ឈាន​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច នៅឆ្នាំ២០២៩។ ជាការឆ្លើយតប សម្ដេចធិបតីថ្លែងអំណរគុណចំពោះវត្តមានរបស់លោកជំទាវ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិសម្រាប់ថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា DPoA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកដល់ការកសាង ស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ ការអភិវឌ្ឍមូលធនមនុស្ស ការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជន ជាដើម។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត៕

ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា

2026/04/01 03:36:36 pm        225
លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍នានារបស់កម្ពុជា។លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​បែប​នេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាព​នា​ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការ​រីក​ចម្រើន​យ៉ាង​រហ័សនៅកម្ពុជា និងបានវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដាក់​ចេញ​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ជាតិ​រយៈ​ពេលវែងរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែល​តែង​តែ​ផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។ លោក​ជំទាវ​បាន​គោរព​ជម្រាប​ជូន​សម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការ​ប្រែ​ប្រួល​អាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា, និង ការអភិវឌ្ឍវិស័យឯកជន។ លោកជំទាវបានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះមានសង្គតិភាព ទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។ លោកជំទាវក៏បានបញ្ជាក់ដែរថា កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានធនាគារ AIIB។ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ធនាគារ AIIB នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។ សម្តេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង ៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។ សម្ដេចធិបតីបានបន្ថែមទៀតថា ចំពោះការអភិវឌ្ឍថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូន នាពេលអនាគត។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។ មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី "អភិបាលកិច្ច និងការគ្រប់គ្រង"

2026/03/31 05:39:04 pm        125
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។

សម្ដេចតេជោបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដោយចាត់ទុកទង្វើនេះបានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយសម័យរបបប៉ុល ពត

2026/03/23 08:03:23 pm        183
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដែលសម្ដេចចាត់ទុកទង្វើនេះជា បានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយសម័យរបបប៉ុល ពត។សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។សម្ដេចតេជោបានថ្លែងថា អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ និងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។សម្ដេចបានចោទសួរថា តើស្ត្រីម្នាក់នេះ យកប្ដីពីរនាក់ពិតប្រាកដឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល?សម្ដេចបានបញ្ជាក់ថា ប្រសិនបើគាត់យកប្ដីពីរនាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទ គាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយរបបប៉ុល ពត។ បុរសមានប្រពន្ធពីរ ឬលួចមានស្រី ខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផង ខ្លាចច្បាប់ផង ខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថា (ប្ដីមួយប្រពន្ធមួយ)ផង។សម្ដេចបានបន្តថា សូមបងប្អូន ឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕

សម្តេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈពួកក្បត់ជាតិ​តែងតែ​បង្កើត​ផេកហ្វេក​បុក​ក្លែង​ក្លាយ​ដាក់​ឈ្មោះសម្តេច ដើម្បីបោកប្រាស់ពលរដ្ឋ

2026/03/21 08:11:24 am        364
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបាន​អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅប្រទេសមា​ន​ការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែក្នុងរយៈពេលចុងក្រោយនេះពួកក្បត់ជាតិ ដែល​ភាគ​ច្រើនកំពុងរស់នៅក្រៅប្រទេសនោះ បានបង្កើតផេកហ្វេសបុកក្លែងក្លាយជាច្រើន ដោយ​បាន​ដាក់​ឈ្មោះ និងរូបសម្តេចដើម្បីបោកប្រាស់ពលរដ្ឋ ក្នុងគោល​បំណង​គេង​ចំណេញ​នយោបាយ​ និងផលប្រយោជន៍ផ្ទាល់ខ្លួនជាដើមនោះ។​តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេច តេជោ​​បានប្រើពាក្យធ្ងន់ៗទៅកាន់ពួកក្បត់ជាតិទាំងនោះថា «តើពួកក្បត់​ជាតិ​នេះ​បើ​មិន​បាន​ភូត​កុហក់​វា​ងាប់​ឬ​អី?​ បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ»។ សម្តេចតេជោ បាន​បន្ថែម​ទៀត​ថា​កន្លង​មកពួកក្បត់ជាតិបានបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថត និងឈ្មោះ របស់​សម្តេច និងតែងតែបានបង្ហោះព័ត៌មានមិនពិត ប្រឌិត និង​បំភ្លៃ​បំភ្លើស​ព័ត៌មាន​គ្រប់​បែប​យ៉ាង​ដើម្បី​បំភាន់ភូតកុហកបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។តាមរយៈផេកហ្វេសបុកផ្ទាល់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង និងក្រៅប្រទេសថា សូមបងប្អូន​អ្នក​ប្រើ​ប្រាស់​ហ្វេស​បុក​គប្បី​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ចាញ់​បោក​ពួកក្ប​ត់ជាតិទាំងនេះឲ្យសោះ ខណៈហ្វេសបុកសម្តេចគឺមានតែមួយប៉ុណ្ណោះ ខណៈ​មាន​អ្នក​តាម​ដានជាង​១៥លាននាក់ ដូចដែល​សម្តេ​ច​បាន​បង្ហោះ​ភ្ជាប់​ជា​មួយ​នា​ពេល​នេះ៕

សម្តេចតេជោ ហ៊ុន សែន៖តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក់វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ

2026/03/20 11:05:06 pm        43
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារ នៅយប់ថ្ងៃទី២០ មីនានេះថា កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំ និងតែងបង្ហោះព័ត៌មានមិនពិត។សម្ដេចអំពាវនាវ ដល់បងប្អូនអ្នកប្រើប្រាស់ហ្វេសបុកប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។សម្ដេចតេជោបានថ្លែងថា ខ្ញុំមានហ្វេសបុកតែមួយដែលមានអ្នកតាមដានជាង១៥លាននាក់ដែលខ្ញុំសូមបង្ហោះភ្ជាប់ជាមួយ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត

2026/03/19 08:07:21 pm        215
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ មានសរសេរសារបញ្ជាក់ថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះសម្ដេចបានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយលើបញ្ហានេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត»។ សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំសង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង»។

ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋស្លូវ៉ាគី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ពិសេស​លើ​វិស័យពាណិជ្ជកម្ម និងវិនិយោគ

2026/03/19 12:56:33 pm        173
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា បានប្ដេជ្ញា​លើក​កម្ពស់​ទំនាក់​ទំនង​ដ៏​ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេស​លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគ​ដែល​ជា​ចំណុច​ស្នូល​ត្រូវ​ពង្រីក​បន្ថែម​។ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ​ស្លូវ៉ា​គី ​ប្រចាំ​នៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាសដែល​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួប និងប្រគល់​សារ​តាំង ​នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេច​តេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​សូម​អបអរសាទរ និងស្វាគមន៍​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូតដែលបានទទួលការតែងតាំង​ជា​ឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបង្ហាញក្តីសង្ឃឹមថា ក្នុង​អាណត្តិរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និង​ស្លូវ៉ាគី​ឱ្យ​កាន់​តែរីកចម្រើនបន្ថែមទៀតជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​២នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំ​អបអរ​សាទរ​ដើម្បី​ពង្រឹង​ទំនាក់​ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី​ស្លូវ៉ាគី​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអនុញ្ញាតឱ្យឯកឧត្តមបានជួបនឹងប្រគល់សារតាំងនាឱកាសនេះ។ ឯកឧត្តម​បាន​ជម្រាប​ជូនសម្ដេចតេជោថាបេសកកម្មរបស់ឯកឧត្តមនៅពេលនេះ គឺមានភារកិច្ចក្នុ​ង​ការ​លើក​កម្ពស់​ទំនាក់​ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលឯកឧត្តមចង់ពង្រីកក្នុងអាណត្តិរបស់ឯកឧត្តម។ សម្ដេចតេជោបានសម្ដែងនូវការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។ សម្ដេចតេជោបានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរដែលរដ្ឋាភិបាលតែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមAlexander Micovčin ឯកអគ្គរដ្ឋទូតស្លូវ៉ាគីថ្មីប្រចាំនៅកម្ពុជា ឱ្យបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕

សម្ដេចតេជោ រម្លឹកសភាពការណ៍កាលពី៥៦ឆ្នាំមុន ទោះ​ពេល​នោះ​លំបាក​ខ្លាំង​តែ​សម្ដេច​មិន​រត់​ចោល​ប្រជាជន​នោះទេ

2026/03/18 10:47:59 am        351
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា និង​ជា​អតីត​រដ្ឋ​មន្រ្ដី​កា​រ​បរទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧៩ បានបង្ហាញ​រូប​ថត​មួយ​សន្លឹក​កាល​​ពី​សម្ដេច​នៅ​ជា​រដ្ឋ​មន្រ្ដី​ការ​បរទេស​ជួប​ជាមួយប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ និង​បញ្ជាក់​ថា​ទោះ​បី​ជា​សភាព​ការ​ពេល​នោះ​លំបាក​ខ្លាំង​តែស​ម្ដេចមិនរត់ចោលប្រជាជននោះទេ សម្ដេចប្រឹងងើបឈរឡើងដើម្បីរស់ ស្តារ និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ដោយបានរម្លឹកថា នៅថ្ងៃទី១៨ ខែ​មីនា​នេះ​ជា​ខួប​លើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួក លន់ នល់ ​(១៨ មីនា ១៩៧០-១៨ មីនា ២០២៦) ដែលជាមូលហេតុ​នាំ​ប្រទេស​ពី​សន្តិភាព​ទៅកា​ន់​សង្គ្រាម​ទាំង​ស្រុង​។សម្ដេចតេជោ បានសរសេរថា គាប់ជួនម្សិលមិញ សម្ដេចបាន​ទទួល​រូប​ថត​មួយ​សន្លឹក​ដែល​ស្រាវ​ជ្រាវ​ដោយ​លោក ​អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេស បានថតកាលពីថ្ងៃ១៥ មីនា ១៩៧៩ ដែល​ពេល​នោះពិតមែនតែសម្ដេចនៅក្មេង តែស្គមទម្ងន់ប្រមាណ ៥០គីឡូក្រាមប៉ុណ្ណោះ។សម្ដេចតេជោបានថ្លែងថា៖«សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវ​ដោយ​អាវ​ដែល​អាវ​រើស​បាន​ពី​ផ្ទះ​មួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់​ជួន​ថ្ងៃ​នោះ​វ៉ែនតា​ខ្ញុំ​ជ្រុះក​ញ្ចក់មិនអាចពាក់បានទៀត។ សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេ យើង​ប្រឹង​ងើប​ឈរ​ឡើង​ដើ​ម្បីរស់ និងការស្តា និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ»។សម្ដេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថា ជា​ពុក​នៅ​ឡើយ​បន្ទាប់​ពី​ជួប​គ្នាឡើងវិញ នៅថ្ងៃ២៤ កុម្ភៈ ១៩៧៩។ គេហៅខ្ញុំថា ជាពូ និងតែង​បណ្តេញ​ខ្ញុំ​ចេញ​នៅ​ពេល​ខ្ញុំទៅជិតម្តាយរបស់គេ»។ក្នុងឱកាសនោះ សម្ដេចបានត្រឡប់រូបថតនេះវិញ អ្នកនិពន្ធ​បាន​សរសេរ​ជា​ភាសា​​អង់គ្លេស​នៅ​ក្រោយ​រូប​ថតថា៖​ រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែល​ពេល​នោះ​មាន​អាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៥​ ខែមីនា ឆ្នាំ១៩៧៩ (The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.)៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ស្ថិត​ក្នុងមូលដ្ឋានក្រុងតាខ្មៅ និងខណ្ឌព្រែកព្នៅ

2026/03/16 10:20:23 am        214
នាព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​​ជា​វត្តមាន​ប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២​ខ្នង ​ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជ​ធានី​ភ្នំពេញ​។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និង​ប្រសាសន៍​សួរ​សុខ​ទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។​ ទន្ទឹម​នឹង​នេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និង​លោក​ជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូន​ដល់​ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។លោកជំទាវបណ្ឌិតមានប្រសាសន៍ថា យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ពិសេស​ក៏​បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយ​មិន​បោះ​បង់​នរណា​ម្នាក់​ចោល​នោះ​ឡើយ។ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា​ គឺជា​កាតព្វ​កិច្ច​រ​បស់​យើង​ទាំង​អស់គ្នា​ ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និង​សមាជិក​ក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM