សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ​ កោតសរសើរ​ការ​អភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2024/10/31 02:55:24 pm        162
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការ​រួបរួម​ជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារ នៅវិមានសន្តិភាព។  ក្នុងឱកាសនៃជំនួប លោក Kim Han-Gil បានសម្ដែង​ការ​កោត​សរសើរ​ការ​អភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​លើ​​គ្រប់​វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្ដេច​បវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះលោក Kim Han-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និង​បាន​វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើននៃទំនាក់​ទំនង​ការ​ទូត​រវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាល​ពីខែឧសភា ឆ្នាំ២០២៤​ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ​ឱ្យ​កាន់​តែ​រឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជា​ជន​កូរ៉េ​ដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។ សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េដែលបាន​ផ្តល់ការគាំពារ​ដល់ពលករកម្ពុជា​ ដែលកំពុងធ្វេីការនៅប្រទេសកូរ៉េ។  មុននឹងបញ្ចប់ សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យលោក Kim Han-Gil បន្តកិច្ចសហការដ៏ល្អ និងសកម្ម ជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រទេសទាំងពីរ៕

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

2024/10/31 12:50:48 pm        369
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់​នៅភូមិ​ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមាន​ទីតាំង​នៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួប​ដើម្បី​សម្រប​សម្រួល​បញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធាន​គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើ​សុំ​អោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវី​ស្ម័គ្រ​ចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់​ជម្លោះនេះ​នៅ​ក្រៅ​ប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំង​បានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បី​ប្រកប​របរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយក​ចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយក​លុយ​បង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ៕ 

បវេសនកាលឆ្នាំសិក្សាថ្មី! សម្ដេចធិបតី អំពាវនាវមាតាបិតាគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រលើកទឹកចិត្តជួយបង្រៀនបន្ថែមដល់កូន

2024/10/31 12:02:17 pm        153
ភ្នំពេញ៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ថ្ងៃសុក្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអំពាវនាវដល់ សូមមាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូបនាំ​កូន​ចៅ​ទៅចុះ​ឈ្មោះ​ចូល​រៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព។តាមរយៈសារលិខិត សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលា​រៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាម​សា​លាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបាន​ឡើង​ពី​កម្រិត​ថ្នាក់​មួយ​ទៅ​កម្រិត​ថ្នាក់​មួយ​ទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និង​សុខភាព​ល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញ​នូវវិធានការ​គន្លឹះ​ចំនួន​៥ ក្នុងនោះ ក៏មានវិធានការគន្លឹះ​ក្នុង​វិស័យ​អប់រំ​ដែលមានគោលដៅលើកកម្ពស់​គុណភាព​អប់រំ​។ ឆ្នាំទី១ នៃនីតិកាល ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាន​យកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយ​ផ្តោត​លើ​ការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ​វិធានការ ចំនួន៤ រួមមាន : ទី១) ការពង្រឹងអភិបាលកិច្ច ទី២) ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាម​រយៈ​កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានការទាំង៤ខាងលើ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ដែលមាន៥ស្តង់ដា សម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងបានវាយតម្លៃ សាលារៀនចំនួន១២០ ជាប់ស្តង់ដា ក្នុងឆ្នាំសិក្សា២០២២-២០២៣។ ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌនៃការអប់រំ បឋមសិក្សា រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការ៣ ក្នុងចំណោមវិធានការទាំង៤ខាងលើ តាមរយៈការអនុវត្ត សាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅ៤២ ក្នុង៩រាជធានី-ខេត្ត ដោយប្រើយន្តការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។ ខ្ញុំសូមគូសបញ្ជាក់នូវកម្មវិធីសំខាន់ៗ ដែលបានដាក់ឱ្យអនុវត្តនៅ សាលារៀនមួយចំនួន រួមមាន : ការបន្ថែមម៉ោងសិក្សា (២ម៉ោង ក្នុងមួយថ្ងៃ) ការអប់រំបំណិនជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។ផ្អែកតាមមេរៀនពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តសាកល្បងនៅក្នុងសាលាបឋមសិក្សាគោលដៅ ទាំង៤២ និងសាលារៀនជាប់ស្តង់ដាសាលារៀនគំរូទាំង១២០ រាជរដ្ឋាភិបាលនឹងធ្វើការបន្សំគ្នានូវទស្សនាទាន ការប្រតិបត្តិ និងការគាំទ្រសាលារៀន ដោយប្រើប្រាស់យន្តការរួម ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ តទៅ។ជារួមរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមាន ប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះហើយសាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹងនិងពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។ទី២- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។ទី៣-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្តិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និង ផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់ បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ទី៤- លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។ទី៥- មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្ក លក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។ទី៦- ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ទី៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមនិង គាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ទី៨- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់ លទ្ធភាព។ទី៩- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។ទី១០- សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះ ទាំងអស់គ្នា៕

ព្រះមហាក្សត្រ មានព្រះបន្ទូលស្នើរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំលើកកម្ពស់កម្រិត​ជីវភាពពលរដ្ឋ

2024/10/31 11:21:39 am        235
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានមានព្រះបន្ទូលស្នើឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្ម​វិធី​នយោបាយ​នានា ដើម្បីធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងលើកកម្ពុជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ។ក្នុងព្រះរាជសារ ឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាល​ទី៧ អានដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៤ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភា​នីតិកាល​ទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា បានប្រជុំពិភាក្សា និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ជា​ច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងសម្របទៅនឹង​ការ​វិវត្ត​នៃ​នយោបាយ​សកល​ពេលប​ច្ចុប្បន្ន ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងពិបាកប៉ាន់ស្មានទុកជាមុនបាន ។ព្រះរាជាសារព្រះករុណា មានព្រះបន្ទួលបន្តថា ជាមួយនេះ ឆ្លៀតពេលដ៏មមាញឹកក្នុងតួនាទី និង​ភារកិច្ច​ខាងលើ រដ្ឋសភាក៏បានធ្វើការពិនិត្យ សិក្សា និងស្វែងយល់នូវការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យរៀង​ៗ​ខ្លួន​យ៉ាង​សស្រាក​សស្រាំ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ជូនពលរដ្ឋ ហើយចំពោះ​បញ្ហា​ដែល​នៅ​សេសសល់ ក៏ទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធី ។ព្រះករុណា ព្រះមហាក្សត្រ​មានព្រះបន្ទួលបន្ថែមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​បន្ត​កើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន ស្រប​ជា​មួយនេះ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងបរិយាបន្ន ហើយបានអនុវត្តកម្មវិធីនយោបាយ និងវិធាន​ការ​គន្លឹះ​ក្នុង​យុទ្ធសាស្ត្របញ្ចកោណ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើក​កម្ពស់​អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាព​ជូន​ប្រជាពលរដ្ឋ ។ក្នុងព្រះរាជាសារ ព្រះមហាក្សត្រ មានព្រះបន្ទួលស្នើឲ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្ត​ខិត​ខំ​អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និងសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ចស​ង្គមឲ្យ​កា​ន់​តែ​ល្អ​ប្រសើរ​ឡើង​បន្ថែមទៀត ហើយព្រះកូណា មានព្រះបន្ទួលស្នើដល់ប្រជារាស្ត្រ បន្តចូលរួមថែ​រក្សា​សាមគ្គីភាព និងឯកភាពជាតិ ឲ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជានៃយើង ឆ្ពោះទៅ​រកការ​អភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានា នៅលើសកលលោក ។គួរបញ្ជាក់ថា សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ដោយពិនិត្យ និងអនុម័ត​លើ​របៀប​វារៈ​ចំនួន៧ ដែលមានកូរមសមាជិករដ្ឋសភាចូលរួមចំនួន ១១៣រូប ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើង១០ចំណុច ជំរុញឲ្យដំណើរការឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរ

2024/10/31 10:30:16 am        180
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិត​ក្នុង​ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឲ្យសាលារៀនក្លាយជាអង្គភាពផ្ដល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះហើយសាលារៀននត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេស​លើសកម្មភាបង្រៀន និងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង១០ចំណុច ដើម្បីជួយជំរុញឲ្យ​ដំណើរការ​ឆ្នាំ​សិក្សា​២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរដូចខាងក្រោម៖ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹងនិងពង្រីក ការអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយធានាថា សាលារៀនជាកន្លែងផ្តល់ការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សុខសុវត្ថិភាព និងលទ្ធផល សិក្សារបស់សិស្សបានល្អប្រសើរ។ទី២- គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។ទី៣-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្តិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និង ផ្លូវកាយ។ ជាមួយគ្នានេះ ត្រូវចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់កុមារ ដើម្បីកាត់ បន្ថយជំងឺនិងផលប៉ះពាល់លើសុខភាព និងឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ទី៤- លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។ទី៥- មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្ក លក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព។ទី៦- ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បាន អនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ទី៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមនិង គាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ទី៨- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាមគ្រប់ លទ្ធភាព។ទី៩- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀននិងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។ទី១០- សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះ ទាំងអស់គ្នា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា

2024/10/31 10:08:42 am        133
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា រួចហើយនោះ សម្ដេចក៏បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំ​ពេញអង្គព្រឹទ្ធសភា​លើកទី ២ នីតិកាលទី ៥ ជាបន្តទៀត នៅវិមានព្រឹទ្ធសភា៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/10/31 09:20:35 am        274
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។៣-ផ្សេងៗ៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ

2024/10/30 08:41:57 pm        76
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានត្រៀមខ្លួននឹងធ្វើឱ្យបានល្អជាទីបំផុត។ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្ពុជាតែងត្រៀមខ្លួនជានិច្ចដើម្បីចូលរួមប្រកួតកីឡាទាំងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្ដមបន្ថែមថា កម្មវិធីប្រកួតកីឡាជាតិដូចបានឃើញនៅពេលនេះ ត្រូវបានរៀបចំធ្វើនៅរៀងរាល់ ២ ឆ្នាំម្ដង ដើម្បីត្រៀមប្រកួតស៊ីហ្គេម និងកម្មវិធីប្រកួតថ្នាក់ជាតិ ព្រមទាំងអន្តរជាតិនានា។ បើគិតមកទល់នឹងឆ្នាំ២០២៤ នេះ កម្មវិធីប្រកួតកីឡាជាតិបានរៀបចំធ្វើចំនួន ៤ លើករួចមកហើយ។​ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឱ្យដឹងថា កីឡាគឺជាចំណែកដ៏សំខាន់នៅ ក្នុងការចូលរួមលើកស្ទួយមុខមាត់ជាតិ។ឯកឧត្ដមបន្ថែមដោយរម្លឹកឡើងវិញថា ស៊ីហ្គេមនៅកម្ពុជាបានជាប់ឯតទគ្គកម្ម(ជើងឯក)ថា ជាស៊ីហ្គេម ដែលរៀបចំបានយ៉ាងល្អ រហូតធ្វើឱ្យអូឡាំពិកអន្តរជាតិមានការភ្ញាក់ផ្អើល។ ស៊ីហ្គេមនៅកម្ពុជា ក៏មានពលរដ្ឋនៅទូទាំងពិភពលោកមើលច្រើនជាង ព្រឹត្តិការណ៍ស៊ីហ្គេមមុនៗផងដែរ។ដោយ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព និងគោលដៅ SDGs

2024/10/30 03:52:04 pm        659
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព របស់គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។តាមរយៈវីដេអូ ចូលរួមយុទ្ធនាការ «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» (Together Action for SDGs) នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចមានសេចក្ដីសោមនស្សរីករាយ ដែលបាន​ចូលរួមជាមួយ​អង្គការ​សហ​ប្រជាជាតិប្រចាំកម្ពុជា និងក្រុមហ៊ុន អ៊ីអន ម៉ល នៅកម្ពុជា ក្នុងការចូលរួមយុទ្ធនាការនេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជាប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងការអនុវត្ត​គ្រប់​សកម្មភាព និងគោលដៅ SDGs ទាំង ១៨ របស់កម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រ និង​វិសមភាព ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការ​គាំពារ​បរិស្ថាន។សម្ដេចធិបតីបញ្ជាក់ថា SDGs គឺជាគោលដៅអភិវឌ្ឍដ៏មុតស្រួចរបស់កម្ពុជា ហើយកម្ពុជានឹង​សម្រេច​មហិច្ឆិតា​នេះ ជាមួយនឹងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី គាំទ្រចំពោះគំនិតផ្គួចផ្ដើម ក្នុងការរៀបចំកម្មវិធីដ៏សំខាន់នេះ។ សម្ដេច​ធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមក្នុងកម្មវិធី «តោះចូលរួម​សកម្មភាព​ដើម្បី អេស ឌី ជី» (Together Action for SDGs) នេះឱ្យបានច្រើនកុះករ។ សូមជម្រាបថា ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ការលុបបំបាត់ភាពក្រីក្រគ្រប់ទម្រង់ និងគ្រប់ទំហំ គឺជាចំណុចស្នូលនៃរបៀបវារៈឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយមេដឹកនាំពិភពលោកចំនួន ១៩៣ នៅក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ របៀបវារៈដែលមាន ១៧ គោលដៅ និង ១៦៩ ចំណុចដៅបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។ អង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្លែងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទៅជាការអនុវត្តក្នុងស្រុក ខណៈដែលប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងធ្វើមូលដ្ឋានីយកម្មនូវគោលដៅទាំង ១៧ ជាមួយនឹងការបន្ថែមគោលដៅមួយលើសកម្មភាពមីន ក្នុងបរិបទនៃចក្ខុវិស័យជាតិ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ គិតគូរអំពីដំណើរការរួមបញ្ចូលជាមួយនឹងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់រួមទាំងសហគមន៍ និងក្រុមសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព៕ 

ព្រះករុណាព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខណៈ​មហាសាមគ្គីជាតិគឺជាមូលដ្ឋានសុខសន្ដិភាព និងស្ថិរភាពលើការអភិវឌ្ឍគ្រប់វិស័យ

2024/10/30 10:32:09 am        166
ក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅ​ព្រះពន្លា​កិត្តិយស នៃព្រះទីនាំងចន្ទច្ឆាយា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋរបស់កម្ពុជា ដើម្បីរួម​ចំណែក​ការងារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជសុន្ទរកថា មហាសាមគ្គីជាតិទាំងមូលនេះ គឺជាមូលដ្ឋាន​ធ្វើ​ឱ្យស្ថានភាពសង្គមជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភព​កំណត់​លើ​ការ​អភិវឌ្ឍ​លើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិ។ព្រះករុណា ព្រះមហាក្សត្រ លើកឡើងថា ក្នុងរយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ មាន​ការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិបាលដ៏ឆ្លាតវ័យ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និង​គោល​នយោបាយ​ដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគា៍ ដ៏ល្អប្រពៃ និងមរតកនយោបាយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្ដិភាព សាមគ្គីភាព ឯកភាព​ជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៍ាបង្រួបបង្រួមជាតិ ផ្សះផ្សា​ជាតិជាព្រះរាជបណ្ដាំបន្ថែមចុងក្រោយរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរ​ព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១១។ព្រះអង្គមានព្រះរាជសុន្ទរកថា ប្រជានុរាស្រ្ដកម្ពុជា​កំពុង​​តែស​ប្បាយ​រីក​រាយ​ពី​ការ​ទទួល​ផល​ជា​វិជ្ជមាន​ដែល​ផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ ប្រកបដោយសុខដុមរមនា​របស់​ជន​រួមជាតិ​កម្ពុជា​ទាំងមូល។ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង​ទាំងឡាយ​ដែល​កម្ពុជា​សម្ដេច​បាន​នា​ពេល​នេះ គឺពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្ដិភាព ផ្សះផ្សាបង្រួប​បង្រួម​ជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូ​របស់​មនុស្ស ការការពារសន្ដិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ការកែលម្អ​អភិបាល​កិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការ ដើម្បីបម្រើសូមណូមពរនៃការអភិវឌ្ឍជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM