សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ព័ត៌មានសំខាន់ៗ

ផ្ទះទេវតា០២ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរា០២រូបនៅខេត្តកំពង់ធំ

2026/03/12 04:01:50 pm        63
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន០២ខ្នងជូនលោកយាយចាស់ជរា មានជីវភាពខ្វះខាតចំនួន០២គ្រួសារ នៅ ស្រុកប្រាសាទបាល័ង្លខេត្តកំពង់ធំ។១-ផ្ទះទី១ ត្រូវបានប្រគល់ជូនលោកយាយ អុឹម យ៉ាវ មានអាយុ៨៥ រស់នៅភូមិព្រៃម៉្រី ឃុំផាន់ញើម ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយមានកូន០២នាក់ គឺកូនស្រីអាយុ៦០ឆ្នាំ មានកូនចៅក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ និងកូនប្រុសអាយុ៥៥ឆ្នាំ មិនមានប្រពន្ធកូនទេ នៅមើលថែម្តាយចាស់ជរា និងធ្វើស្រែបានផលតិចតួច។ ក្រៅពីនេះ គាត់ចូលព្រៃដើររកអង្ក្រងយកមកលក់សម្រាប់ដោះស្រាយជីវភាព។ ២-ផ្ទះទី២ ត្រូវបានប្រគល់ជូនលោកយាយ គួយ គឹង មានអាយុ៧៨ឆ្នាំ រស់នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ។លោកយាយជាស្ត្រីមេម៉ាយមានកូនស្រីចំនួន ៤នាក់ កូនច្បងមានកូនចំនួន ៣នាក់ មានប្តី និងក្រុមគ្រួសាររស់នៅតំបន់ឆ្ងាយ គឺមានតែកូនស្រីពៅជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ (ស្រី ២នាក់) រស់នៅជាមួយយាយក្រោមដំបូលផ្ទះតែមួយ។ពីមុនជីវភាពក្រុមគ្រួសារយាយអាចមានហូបចុកគ្រប់គ្រាន់ដោយអាស្រ័យលើកូនប្រសារប្រុសមានមុខរបរជាកម្មករសំណង់ អាចរកប្រាក់កម្រៃបន្ថែមពីមុខរបរលោកយាយ និងកូនស្រីប្រកបរបរត្បាញកន្ទេលលក់ តែជាអកុសលកូនប្រសារប្រុសលោកយាយដែលជាជំហរក្នុងគ្រួសារទទួលគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២៤ ដូច្នេះ លោកយាយនិងកូនស្រីបាននឹងកំពុងខិតខំត្បាញកន្ទេលទុកយកទៅលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះនៅតាមផ្ទះនីមួយៗ លោកជំទាវក៏បាននាំយកនូវអំណោយមានជាកាតាប ដែលមានសម្ភារៈសិក្សាជាច្រើនមុខមកចែកជូនដល់ក្មួយៗសិស្សានុសិស្សប្រមាណ៣៣០នាក់ និងចែកនូវរទេះរុញសម្រាប់ប្រជាពលរដ្ឋមានពិការភាពចំនួន០២ផងដែរ៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និង​ក្មេងស្រី ជាអាទិភាព

2026/03/08 10:37:33 am        334
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និង​ការ​បង្កើន​ភាព​អង់​អាច​របស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុង​របៀប​វារៈ​គោល​នយោបាយ​ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រី​គឺ​ជា​ស្នូល​។តាមរយៈសារលិខិតសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវា​អន្តរ​ជាតិ​នារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និង​គ្រួសារ​»​ នៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី និងភរិយា មាន​សេចក្តី​រីក​រាយ​ក្រៃ​លែង​ដែល​បានចូ​លរួមជាមួយ បងប្អូនជនរួមជាតិ បងប្អូន កូនក្មួយនារីៗទូទាំងប្រទេស និង​សហគមន៍​អន្តរជាតិ ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិឆ្នាំនេះ។ សម្ដេធិបតី មានប្រសាសន៍ថា ប្រធាន​បទឆ្នាំ​នេះរំលឹកយើងថា «សន្តិភាព និងសន្តិសុខ មិនត្រឹម​តែ​ជា​វត្ថុ​បំណង​នៃ​ប្រជាជាតិ​មួយ​ ឬ​ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍​ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ»។សម្ដេចធិបតីបានថ្លែងថា ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គទាំងកត្តាខាងក្នុង និង​កត្តា​ខាង​ក្រៅ​យ៉ាង​ណាក្តី កម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបាន​ផ្តល់​ភាព​អនុ​គ្រោះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន ជាក់ស្តែង ក្នុង​ឆ្នាំ​២០២៥​កន្ល​ង​ទៅ​កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវ​បាន​ ការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និង​លើក​កម្ពស់​ឥត​ឈប់ឈរសេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជន​មាន​ស្ថិរភាព ​កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធ​គាំពារ​សង្គម​​កាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា បានបន្ត​កំណត់​ការ​លើក​កម្ពស់​សមភា​ព​យេ​នឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុង​របៀប​វារៈ​គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈ​ការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែល​ក្នុង​នោះ ស្ត្រីគឺជាស្នូល»។ សម្ដេចបានបន្តថា រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់​អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បី​ទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប​ង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ស្ត្រី​ក្នុង​ការ​ប្រើ​ប្រាស់សិទ្ធិក្នុងការសម្រេចចិត្ត លើផែនការគ្រួសារ ការកាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។ សម្ដេច​នាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួល​ស្គាល់​យ៉ាង​មុត​មាំ​ថា​ស្ត្រីមិ​ន​ត្រឹម​តែ​ជា​អ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការរួម ចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍​ និងសង្គមជាតិ ព្រមទាំងនៅលើឆាក អន្តរជាតិផងដែរ។ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា​ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូល​រួម​បេស​កក​ម្ម​រក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ បើគិតចាប់​ពី​ឆ្នាំ​២០០៦ ​ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មាន​ចំនួន ៩៩០នាក់។ ការណ៍​នេះ​ក៏ឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលស្តីពីរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ ដែលរំលេចពី​តួនាទី​ដ៏​សំខា​ន់​របស់​ស្ត្រី និងក្មេងស្រី ក្នុងការចូលរួម កសាង ការពារសន្តិភាព និងសន្តិសុខ តាមរយៈ​ការ​ចូល​រួម​បង្ការ ​ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្តារឡើងវិញក្រោយជម្លោះ។ ជា​សក្ខី​ភាព​​ កម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការអនុវត្ត របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជា តាមរយៈ​ក្រសួង​កិច្ច​ការ​នារី ​បានដឹកនាំរៀបចំផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែល​ត្រូវ​បាន​អនុម័ត​ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ហើយកម្ពុជាកំពុងដើរតួនាទីជាប្រធានក្រុមប្រឹក្សាអាស៊ាន ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុង ការតាមដាន និងជំរុញការអនុវត្តផែនការនេះផងដែរ៕

សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស

2026/03/06 05:59:41 pm        234
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា ជាពិសតម្លៃលក់ និងការប្រើប្រាស់នៅក្នុងស្រុក ចៀសវាងការដំឡើងថ្លៃហួសហេតុ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា តើមានប្រទេសណាមួយមានបិទការនាំចេញដែរទេ ដើម្បីចាត់វិធានការបន្ទាន់។ សម្ដេចធិបតីថ្លែងថា គ្រប់គ្រងឱ្យទាន់សភាពការណ៍នៅក្នុងការប្រើប្រាស់ក្នុងប្រទេស និងការគ្រប់គ្រងតម្លៃ ខណៈសម្ដេចទទួលបានព័ត៌មានថា មានស្ថានីយប្រេងឥន្ធនៈនៅខេត្តបាត់ដំបងបានតំឡើងថ្លៃដល់៦ពាន់រៀលក្នុង១លីត្រទៅហើយដែលចំណុចនេះត្រូវពិនិត្យមើល។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់កាលពីពេលថ្មីៗនេះថា កម្ពុជាមិនទាន់មានផលប៉ះពាល់កង្វះប្រេងឥន្ធនៈប្រើប្រាស់នោះទេ បន្ទាប់ការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ខណៈកាផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបានបន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា៕

សម្ដេចធិបតីគាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ដោយត្រូវបំផុសសកម្មភាពប្រពៃណីវប្បធម៌ប្រពៃណីជាតិ ចងចាំអំពីវីរកងទ័ព និងពលរដ្ឋភៀសសឹក

2026/03/06 05:29:48 pm        197
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុចា គាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ឬអង្គរសង្ក្រាន្ត និងពិធីចូលឆ្នាំថ្មីនៅតាមបណ្ដាខេត្តនានា ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែអាចយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ ជាពិសេសយកឱកាសនេះរួបរួមគ្នាបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹកឬអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា រឿងទឹកដី និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមិនដែលភ្លេចទេ ទោះបីជាកម្ពុជាធ្វើពិធីអបអរចូលឆ្នាំថ្មីក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចរឿងទឹកដី និងប្រជាជនដែរ ប៉ុន្ដែត្រូវធ្វើពិធីនេះ ដោយបង្ហាញពីការសាមគ្គីភាពជាតិហើយត្រូវរំលេចអំពីបងប្អូនភៀសសឹក និងវីរកងទ័ព និងវីរនគរបាលជាតិ។ បើតាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ខាងមុខនេះ ពុំមែនមានន័យថា ពួកយើងភ្លេចពីវីរកងទ័ពនៅជួរមុខ ឬភ្លេចពីជនភៀសសឹកនៅតាមបណ្ដោយព្រំដែននោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ ការរៀបចំគឺដើម្បីប្រមូលកម្លាំងសាមគ្គីជាតិឱ្យកាន់តែរឹងមាំ ជាការបន្តដំណើរការសង្គម ក៏ដូចជាឱកាសស្រូបទាញភ្ញៀវទេសចរ និងការបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេស។ ឯកឧត្តមបញ្ជាក់ដែរថា ការរៀបចំនៅក្នុងឆ្នាំនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ដោយមិនផ្តោតលើសកម្មភាពសប្បាយរីករាយនោះទេ។ លើសពីនេះ ប្រភពចំណូលដែលបានពីផលិតផលរបស់ សសយក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះបណ្ដាក្រុមហ៊ុនឯកជន អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត។សូមជម្រាបថា តាមការគ្រោងព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ការរៀបចំនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅចំណុចទីតាំងមួយចំនួន ដូចជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕

សម្ដេចធិបតី៖ការបង្ក្រាបបទល្មើស Online Scams ជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត

2026/03/06 05:08:08 pm        168
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រាប់ទៅក្រុមឧក្រិដ្ឋជនថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើង ខណៈការងារនេះរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងតែពីអាណត្តិមុនមកម្លេះ ហើយកិច្ចការងារ បង្ក្រាបបទល្មើស Online Scams ជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត សម្ដេចធិបតីប្រាប់ទៅក្រុមឧក្រិដ្ឋជនថា «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហា នេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ»។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងច្បាប់នេះ ក៏បានកំណត់ និងដាក់ចេញនូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ។ សម្ដេចធិបតីថ្លែងថា ការអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងប៉ះពាល់ផ្ទាល់ទៅដល់ក្រុមអ្នកទទួលផលសេដ្ឋកិច្ចខ្មៅ និងសេដ្ឋកិច្ចប្រផេះ ខណៈចំណូលនៃសេដ្ឋកិច្ចទាំងពីរនេះមិនបានចូលមករាជរដ្ឋាភិបាលឬបដិភាគដល់ GDP កម្ពុជានោះទេ។ សម្ដេចធិបតីក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)នេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើង ខណៈ ការអនុវត្តកន្លងមកនេះទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលើកកម្ពស់សេដ្ឋកិច្ចស គឺការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ (វិស័យកសិកម្ម ឧស្សាហកម្ម កាត់ដេរជាដើម)។ ក្នុងឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា បច្ចុប្បន្ននៅមានសារព័ត៌មានបរទេសមួយចំនួននៅបន្តផ្សព្វផ្សាយខុសពីការពិតជុំវិញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) របស់កម្ពុជា ប៉ុន្ដែក៏មានសារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយត្រឹមត្រូវពីកម្ពុជាដែរ។ សម្ដេចជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពដែលសមត្ថកិច្ចបានធ្វើចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

រាជរដ្ឋាភិបាលត្រៀមរថយន្ត៦០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយមិន គិតលុយ

2026/03/06 04:49:29 pm        274
ភ្នំពេញ ៖ ដូចសព្វមួយដងយ៉ាងដូច្នេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងចនួន៦០០គ្រឿង ដើម្បីទុកដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការិនីនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសម្រាប់ឆ្នាំ២០២៦នេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញត្រូវត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទៅស្រុកកំណើតដោយឥតគិតថ្លៃដូចឆ្នាំមុនៗយ៉ាងដូច្នេះដែរ។ ក្រៅពីបញ្ជាឲ្យរដ្ឋបាល រាជធានីត្រៀមរថយន្តនោះ សម្តេចក៏បានអំពាវនាវឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភនំចំណី និងទឹកសុទ្ធដល់ ពួកគាត់ដូចរាល់ដងផងដែរ។​សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពេលបោះឆ្នោតជាតិរាជរដ្ឋាភិបាលតែងតែត្រៀមរថយន្តក្រុងរាប់រយគ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី ឬបងប្អូនប្រ ជាពលរដ្ឋពីភ្នំពេញទៅបណ្តាខេត្តនានា និងពីបណ្តាខេត្តមកភ្នំពេញ ខណៈការដឹកជញ្ជូនពួកគាត់ដោយឥតគិតថ្លៃនេះគឺដើម្បីជួយសម្រាល់បន្ទុកខ្លះៗជូនដល់បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ជម្រើស​ថ្មី​អាល្លឺម៉ង់​ពិនិត្យ​លទ្ធ​ភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការបន្ថែមជាមួយគ្នា

2026/03/05 11:52:39 am        290
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មី (AfD) អាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មី របស់អាល្លឺម៉ង់ (AfD) មាន​មូល​ដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅ​វិមាន​សាម​គ្គីភាព​នៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជា​កិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ភីតធឺ អាល់មែន ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។ សម្ដេចតេជោ សង្ឃឹមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក​នឹងទទួលបានការរីករាយ និងបានទស្សនានូវការអភិវឌ្ឍនានា និង​បាន​ឃើញ​នូវ​កម្ពុជា​ពិត​តាម​រយៈ​ទិដ្ឋភាព​ជាក់ស្ដែង។ លោក ភីតធឺ អាល់មែន បានសម្ដែងនូវការ​អរគុណ​​ចំពោះសម្ដេចតេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងថា លោក​ធ្លាប់​តែ​អាន​នូវ​ប្រវត្តិ​សាស្រ្ដ និងប្រវត្តិរបស់សម្ដេចតេជោ ឬក៏ឮឈ្មោះសម្ដេចតេជោ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នៅ​តំបន់អឺរ៉ុប ជាពិសេសនៅប្រទេសកំណើតរបស់លោក ប៉ុន្ដែនៅថ្ងៃនេះ លោក​មាន​ឱកាស​បាន​ជួប​សម្ដេចតេជោ ដោយ​ផ្ទាល់​ដោយ​លោក​ពិត​ជា​ស្ញប់​ស្ញែង​ចំពោះ​ការ​ពលីកម្ម​ក្នុង​ការ​ដឹក​នាំ​ប្រទេសក​ម្ពុជា​នាពេលកន្លងមក។ លោក ភីតធឺ អាល់មែន បានសរសើរចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ ជា​ពិសេស​លោក​បញ្ជាក់​ថា ​កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត ហើយ​លោក​ពិត​ជា​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា​ខ្លាំ​ង​ណាស់​នៅ​ពេលដែលលោកបានមកដល់ដោយផ្ទាល់នៅកម្ពុជា។ ក្នុង​ឱកាសនោះសម្ដេចតេជោ និងលោក ភីតធឺ អាល់មែន បានពិភាក្សា​អំពី​ទិស​ដៅ​ខាង​មុខ​ដើម្បី​ពិនិ​ត្យ​មើល​លទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជា​ពិសេស​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គណបក្សប្រជាជនកម្ពុជា និងក្របខណ្ឌនៃគណបក្សជម្រើថ្មី លើពីនេះ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និងប្រទេសអាល្លឺម៉ង់ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Peter Altmann​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​គណបក្ស ​AfD មូលដ្ឋានប្រចាំទីក្រុងKarlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម

2026/03/05 09:46:51 am        300
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេច​តេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ភីតធឺ នឹងទទួលបានក្តីសប្បាយរីករាយ ជាពិសេសបានទស្សនានូវភាពស្រស់ស្អាតក្នុងប្រ​ទេស​កម្ពុជា។ ជាពិសេសនឹងបានឃើញនូវទិដ្ឋភាព និងស្ថានភាពពិតរបស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។លោក ភីតធឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរូបលោក​ជួប​សម្តែងការគួរសម។ នៅចំពោះមសម្តេចតេជោ ហ៊ុន សែន, លោក ភីតធឺ បានថ្លែង​ថា លោកធ្លាប់តែអានប្រវត្តិសាស្ត្រ និងប្រវត្តិសម្តេចតេជោ ឬឮឈ្មោះសម្តេចតេជោ​លើ​បណ្តាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែថ្ងៃនេះ​លោក មានឱកាសបានជួបសម្តេចតេជោ ដោយផ្ទាល់។ លោក ភីតធឺ បានបង្ហាញ​ការ​ស្ញប់​ស្ញែងចំពោះការធ្វើពលីកម្ម ក៏ដូចជាបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជានាពេលកន្លងមក។ លោក ភីតធឺ ក៏បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៅកម្ពុជា។ លោក បានគូសរំលេច​ថា កម្ពុជា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់​ប្រទេស​កម្ពុជាខ្លាំង​ណាស់ នៅពេលបានមកឃើញដោយផ្ទាល់ភ្នែក។ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ភីតធឺ ក៏បានពិភាក្សាពីទិសដៅ​ខាង​មុខ គឺការពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌគណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់របស់លោក ភីតធឺ ក៏ដូចជាក្នុងក្របខណ្ឌប្រទេស និងប្រទេស៕

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតអូទ្រីស តែងតាំងថ្មី​ប្រចាំ​កម្ពុជា

2026/03/04 09:11:33 am        165
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Katharina WIESER ឯក​អគ្គ​រដ្ឋទូតអូទ្រីសតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និង​ជូន​សារ​តាំង​ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

2026/03/02 05:51:20 pm        255
នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។នៅក្នុងឱកាសនៃជំនួប, លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវមានក្ដីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត។ លោកជំទាវអគ្គលេខាធិការបានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺ ដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ, លោកជំទាវ និងគណៈប្រតិភូ បាន វាយតម្លៃខ្ពស់ចំពោះការត្រៀម លក្ខណៈក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ និង បានបញ្ជាក់អំពីការបន្តគាំទ្ររបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់ សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។ ជាមួយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ, លោកជំទាវមានជំនឿជឿជាក់ថា កិច្ចប្រជុំកំពូលនឹងរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសង្ឃឹមថានឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសជាដៃគូជាច្រើននឹងចូលរួម ដែលនេះនឹងបង្ហាញនូវស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងគណៈប្រតិភូ ជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបានថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃការប្រព្រឹតិ្តទៅនៃកិច្ចប្រជុំកំពូលនេះ។ មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកជំទាវ ផងដែរថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ អមចំនួនបី រួមមាន៖ (១) វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, (២) ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និង (៣) ពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM