សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម

2024/04/29 07:49:22 pm        175
ភ្នំពេញ ៖ នៅរាត្រី ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស ប្រ៊ុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ការយាងរបស់ព្រះអង្គមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមិនមានពិធីផ្លូវការអ្វីនោះទេ គឺជាការនឹករលឹកគ្នាទៅវិញទៅមក និងដើម្បីសោយព្រះក្រយា នាព្រឹកថ្ងៃទី ៣០ ខែមេសា ស្អែកនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងមានវត្តមានកូនប្រុសទាំងបីរបស់សម្ដេចតេជោ នឹងចូលរួមផងដែរ៕

​ កម្ពុជា-តួកគី ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខ

2024/04/29 03:08:46 pm        114
ភ្នំពេញ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ អ៊ូឃូ ខូចាអេសហ៊្វេ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។  ​ក្នុងជំនួបនេះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវឯកអគ្គរដ្ឋប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្ដងទៀតបន្ទាប់ពីជំនួបជួប កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកជំទាវបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលនៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត ជាពិសេសពីការសុំចូលរបស់ប្រទេសតួកគី ជាសមាជិកភាព EU និងបញ្ហាជម្លោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ហើយនៅពេលនេះសម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា ដែលសម្ដេច នឹងពង្រឹងត្រូវមានទំនាក់ទំនងច្រើនបន្ថែមទៀតជាមួយសមាជិករវាងព្រឹទ្ធសភាកម្ពុជា និងសភានៃប្រទេសតួកគីផងដែរ។ ក្នុងជំនួបនេះសម្ដេចតេជោក៏បានផ្តាំផ្ដើមផ្ញើ តាមរយៈលោកជំទាវអគ្គរដ្ឋតួកគីប្រចាំនៅកម្ពុជា នូវការសួរសុខទុក្ខរបស់សម្តេចចំពោះឯកឧត្តមប្រធានាធិបតី នៃប្រទេសតួកគីផងដែរ។ ជាកិច្ចឆ្លើយតបលោកជំទាវ ឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។ នៅថ្ងៃនេះផងដែរលោកជំទាវបានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិន របស់កម្ពុជាមួយចំនួន។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងនឹងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់សូមឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។ លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះបន្ទាប់ពី មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ។ លោកជំទាវក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍លើការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍តួកគី និងគ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថាក្រោយពីការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍និងមានការកើនឡើងបន្ថែមទៀត។ លោកជំទាវក៏បានរៀបរាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះក្នុងការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ហើយនឹងមានទំនាក់ទំនងរីកចម្រើនឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលកើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលដែលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោក៏បានអរគុណលោកជំទាវដែលបានអបអរសាទរចំពោះសម្ដេចដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរដល់ឯកឧត្តមប្រធានព្រឹទ្ធសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។សម្តេចជឿជាក់ថាគោលដៅ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។ ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនអ្វីមួយដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមកិច្ចប្រជុំវេទិកាអន្តរសភា និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) កិច្ចប្រជុំរបស់គណបក្សនយោបាយ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និងដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញធ្វើជាធិបតីនៅក្នុងកិច្ចប្រជុំនោះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយសនៅក្នុងកិច្ចប្រជុំនោះផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃរវាងសង្គ្រាម រុស្ស៊ី- និងអ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕ ដោយ ៖ ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ

2024/04/29 02:58:12 pm        84
ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជូនបណ្ណសរសើរ និងថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ ដែលបានដឹកនាំគ្រប់គ្រងសុវត្តិភាពពិសេសមិនមានគរោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្ដិភាព។​ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រយៈពេល ៤ ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមានខេត្ត ប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង។ ខេត្តនីមួយៗទទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១សន្លឹក ថវិកា២០០លានរៀន និងភេសជ្ជៈ១ពាន់កេស។ បណ្ណសរសើររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនខេត្តទាំង៦ មានអត្ថន័យដូចគ្នាថា បណ្ណសរសើរ រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋបបាលខេត្ត ដែលមានស្នាដៃ ក្នុងការរក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ឆ្នាំទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីជាសក្ខីភាព នៃការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវបណ្ណសរសើរនេះ។ បើទោះបីមិនមានការថ្លែងសុន្ទរកថាអ្វី នៅក្នុងពិធីប្រគល់និងទទួលនោះក៏ពិតមែន ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងខ្លីថា សម្តេចសូមចូលរួមចំណែកនូវការអបអរសាទរអស់ពីដួងចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃខេត្តទាំង៦ ដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ សម្តេចធិបតីបានណែនាំឲ្យថ្នាក់ដឹកនាំខេត្តទាំង៦ ត្រូវការពារខ្សែក្រវ៉ាត់ដែលបានផ្តល់ជូននោះ សម្រាប់ការរៀបចំដូចគ្នានៅឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំខេត្តទាំង៦ បានគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគតិបណ្ឌិតនៃការដឹកនាំប្រកបដោយថាមពល និងកម្លាំងខ្លាំងក្លារបស់សម្ដេចចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ថ្នាក់ដឹកនាំទាំងអស់បានចាត់ទុកថា នេះជាស្នាដៃរួមរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងការចូលរួមរបស់ប្រជាពលររដ្ឋ និងអ្នកបើកបរគ្រប់រូប ដែលបានគោរពច្បាប់ចរាចរ ការយោគយល់អធ្យាស្រ័យគ្នា ពិសេសការបើកបបរប្រកបដោយការទទួលខុសត្រូវ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដែលជាគោលបំណងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កលក្ខណៈបន្ថែមទៀត ដើម្បីការពារអាយុជីវិត និងផលប្រយោជន៍ជូនប្រជាជន ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យមានការខាតបងយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕

យប់នេះ ព្រះមហាក្សត្រព្រុយណេនឹងយាងមកកម្ពុជា ដើម្បីស្រស់ស្រូបអាហារ​ជាមួយ​សម្តេចតេជោ

2024/04/29 09:05:17 am        427
នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹង​យាង​មក​ប្រទេស​កម្ពុជា​ក្រៅផ្លូវការ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ប្រសិន​ពុំមាន​ការ​ផ្លាស់ប្តូរ​ទេ​នៅ​យ​ប់​ថ្ងៃទី២៩​មេសា​ខាង​មុខ​នេះ​ ព្រះមហាក្សត្រ​ប្រុយណេ​ព្រះអង្គ និង​យាង​មក​ដល់​កម្ពុជា​ដែលសម្ដេចនឹង​ទៅ​ទទួល​ព្រះអង្គ​នៅ​ព្រលាន​យន្ត​ហោះ​ដោយ​ផ្ទាល់ និង​រួម​ដំណើរ​ជាមួយ​គ្នាមក​កាន់​សណ្ឋាគារ។ សម្ដេចតេជោបន្ថែមថា ករណី​បែប​នេះ​មិន​ចម្លែក​ទេ​រវាង​ព្រះអង្គ​ជាមួយសម្ដេច​ព្រោះ​កាល​ពី​ឆ្នាំ​២០១១​ពេលសម្ដេច​ទៅ​ប្រុយណេ​ព្រះអង្គ​បាន​បើក​រថយន្ត​ដោយ​អង្គ​ឯង​មក​ទទួលសម្ដេច​នៅ​ព្រលាន​យន្ត​ហោះជូនទៅសណ្ឋាគារ»។ សម្តេចតេជោ បានឲ្យដឹងទៀតថា «គោល​បំណង​ទស្សនកិច្ច​របស់​ព្រះ​គឺ​មក​ស្រស់​ស្រូប​ពេ​ល​ព្រឹក​ជា​មួយ​ខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តមថាក់ ស៊ីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំ​មានជំនួបផ្លូវការ​ណាមួយកើត​ឡើង​ទេ​តែ​ការ​ស្រស់​ស្រូប​ពេល​ព្រឹក​៣០មេសាខាង​ព្រះអង្គ​មាន​ព្រះអង្គ​ម្ចាស់​ម៉ាទីន​ដែល​ជា​ព្រះរាជ្យ​បុត្រ។ ឯខ្ញុំ​មាន​កូន​ប្រុស​ទាំង​បីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការ​ស្រស់ស្រូប​ខ្ញុំ​នឹង​ដង្ហែ​ព្រះអ​ង្គ​ទៅ​ព្រលាន​យន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់

2024/04/28 08:28:21 pm        354
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសបែកចែកថវិកាដែលបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ តាមរយៈសម្ដេច ទៅជួយដល់មន្ទីរពេទ្យកុមារចំនួន៣ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣។តាមរយៈហ្វេសប៊ុកសម្ដេចតេជោ បានសរសេរថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ(4,800,000$)។»សម្ដេចតេជោបន្តថា ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះសម្ដេចសូមដកថវិកាចំនួន១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖ទី១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន ៥០ម៉ឺនដុល្លារ(500,000$)។ទី២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ(300,000$)។ទី៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន ២០គ្រួសារក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ(200,000$)។ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

សម្តេចធិបតី៖«ព្រែកជីកហ្វូណនតេជោ»នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាឱ្យមានដង្ហើមដកដោយខ្លួនឯង

2024/04/28 04:54:23 pm        412
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិក​សិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​មានប្រសាសន៍ព្រែកជីកហ្វូណន-តេជោនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក្នុងការមានដង្ហើមរស់ដោយខ្លួនឯងឈប់ខ្ចីដង្ហើមគេដកបន្តទៀត។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែន​ជា​ប្រយោជន៍​របស់​ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចបានថ្លែងថា សម្តេច​នឹង​បន្ត​បេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ សម្តេច ការធ្វើ​ព្រែក​ជីកហ្វូណនតេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះ​មាន​ការ​សិក្សា​ច្បាស់​លាស់ណាស់ពីផលប៉ះពាល់។ ហើយតាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិន​តម្រូវ​ឱ្យ​កម្ពុជា​សុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូន​ព័ត៌មាន​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​ប៉ុណ្ណោះ។​ក្នុងឱកាសនើ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវា​រី​អគ្គិសនី​ជា​ច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ ដូច្នេះគ្មាន​អ្វី​មក​រារាំង​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ នោះឡើយ។ សម្តេចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានសិក្សា​យ៉ាង​លម្អិត​រយៈពេលប្រមាណ ២៦ខែ ដូច្នេះសម្ដេចបានផ្តាំទៅជនក្បត់ជាតិបីជំនាន់នៅក្រៅប្រទេស សូម​តម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីតែប្រឆាំង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»

2024/04/28 12:05:41 pm        249
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋ និងមហាជនទាំងក្នុង និងក្រៅប្រទេស​ដែល​បាន​ចេញសារ និងញត្តិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ»។ ប៉ុន្ដែ​សម្ដេច​បាន​បញ្ជាក់​ថា ដោយសារគម្រោងនេះបានគិតគូរម៉តចត់រួចហើយ ដូច្នេះមិន​មាន​តម្រូវ​ការ​បង្កើត​មូល​និធិ​ ដើម្បី​ប្រមូលថវិកាពីបងប្អូនប្រជាពលរដ្ឋក្នុងការស្ថាបនាព្រែកជីកនេះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុង បានថ្លែងបញ្ជាក់បែបនេះ ឱកាស​អញ្ជើញ​សំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នា​ព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។ក្នុង​ឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរ​ទៅ​ត្រឡប់​ទៅ​ជនក្បត់​ជាតិ​បី​ជំនាន់​នៅ​ក្រៅប្រ​ទេស តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំង​គម្រោង​ព្រែក​ជីក​ហ្វូណន-​តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតី ចោទសួរ​ជន​ក្បត់​ជាតិ​៣​ជំនា​ន់​ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយ​លុយ​ឆ្លង​កាត់​តាម​ប្រទេស​គេ?សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាច​បាន​ប្រជាប្រិយ​ទៅ​សម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។ សម្តេចធិបតី​បញ្ជាក់ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុង​រួច​ហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​មិន​មាន​គម្រោង​បង្កើត​មូល​និធិ​សម្រាប់​សាង​សង់​ព្រែក​ជីកហ្វូណន-តេជោនោះឡើយ។ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះមិនមានការចូលរួមពីបរទេស ក៏​ខ្មែរ​អាច​ធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣។ សម្តេចធិបតី រំពឹងថា សម្តេច​នឹង​មាន​ឱកាស​ជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណន-តេជោ ខណៈការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន-​តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រ​ឱ្យ​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ សម្រេចបានជោគជ័យ។ សម្តេចធិបតីបញ្ជាក់ថា ជនខ្លះ​យក​ស្មារតី​ជាតិ​និយម​ធ្វើ​ឱ្យបែ​កបាក់ជាតិ តែពេលនេះខ្មែរយកស្មារតីជាតិនិយម ដើម្បីកសាងព្រែកជីកហ្វូណន-តេជោ ជាសមិទ្ធផលរបស់ជាតិ៕

សម្ដេចធិបតី៖ កុំយកមតិសហជីពពីរបីនាក់មកនិយាយថាកម្ពុជាអត់សិទ្ធិសេរីភាព

2024/04/28 11:58:43 am        280
សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំយកមតិពីសហជីពតែ២ឬ៣នាក់ មក​និយាយ​ថា កម្ពុជាអត់សិទ្ធិសេរីភាព ត្រូវប្រមូលមតិពីសហជីពទាំងអស់នៅកម្ពុជា ពោលត្រូវ​មើលព្រៃ​ទាំងមូលកុំមើលព្រៃតែ១ដើម ឬ២ដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុង បានថ្លែងបញ្ជាក់បែបនេះ ឱកាស​អញ្ជើញ​សំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្រប តាមច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់​ស្តីពី​ប្រាក់​ឈ្នួលអប្បបរមា និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ចិកាអង្គការវិជ្ជាជីវៈសរុបចំនួនជាង៦ពាន់៣រយ ក្នុង​នោះ សហភាព សហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីព​មូលដ្ឋាន​មាន​ចំនួនជិត៦ពាន់ និងសមាគមនិយោជកមានចំនួន ១២។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយ និង​ប្រព្រឹត្ត​ទៅ​កាន់​តែមាន ប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃ​តួ​អង្គ​ពាក់ព័ន្ធ និងការពង្រឹង យន្តការផ្សះផ្សាវិវាទការងារ"។ សម្តេចធិបតីក៏បង្ហាញការរីករាយចំពោះការដោះស្រាយវិវាទនានា ដោយក្នុងត្រីមាសទី១ នេះ អត្រា​សះជា​នៃការផ្សះផ្សាវិវាទ ការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។ក្នុងឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​ដល់​ដំណើរ​ការ​រប​ស់​ក្រុម​ប្រឹក្សា អាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគី និងទទួលបាន​ការគាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ពី​ភាគី​ពាក់ព័ន្ធ កន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រ​ភព​មូល​និធិ​មួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយ​វិវាទ​ការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​ជំរុ​ញ​ឱ្យ​មាន​ផែនការសកម្មភាពកាន់តែបុរេសកម្ម និងច្រើនថែមទៀត​ពាក់​ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សមត្ថភាព ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំពោះសមាជិករបស់ខ្លួន និងការ​យល់​ដឹង​អំពី លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍នានារបស់ភាគីពាក់ព័ន្ធ ដើម្បីភាគី​នីមួយ​ៗ អាចបំពេញតួនាទីជាតំណាងសមាជិករបស់ខ្លួនបានកាន់តែល្អ និងមានវិជ្ជាជីវៈ ដោយ​ឈរ​លើ​មូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

2024/04/27 07:52:38 pm        567
កំពង់ស្ពឺ: សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមេសានេះ បានបង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុកជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣។សម្ដេចធិបតី មានប្រសាសន៍ថា ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។  ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ។

គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត

2024/04/26 04:40:22 pm        86
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីដឹកនាំដោសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព បានសម្រេចអនុម័តលើ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានណែនាំឱ្យកែសម្រួលជាលើកចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាពមុននឹងបញ្ជូនត្រង់ទៅកាន់សម្តេចធិបតីផ្ទាល់ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។​សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ គោលការណ៍ណែនាំនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយសារាចររបស់រាជរដ្ឋាភិបាល លេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ ព្រមទាំងធានាឱ្យបាននូវការឯកភាព សង្គតិភាព លើទម្រង់និងខ្លឹមសារក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ប៉ុន្តែគោលការណ៍ណែនាំដែលបានអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះនៅមានចំណុចខ្វះខាតមួយចំនួនដោយជៀសពុំរួចលើទិដ្ឋភាពទម្រង់នៃការតាក់តែង និងមានបញ្ញត្តិខ្លះលែងមានសុពលភាពអនុវត្តតាមវឌ្ឍនភាពសង្គម ដែលតម្រូវឱ្យមានការគិតគូរពិនិត្យ និងរៀបចំធ្វើការកែសម្រួលឡើងវិញក្នុងគោលបំណង ធានាបាននូវឯកភាព និងភាពចាំបាច់ព្រមទាំងធ្វើឱ្យប្រសើរឡើងថែមទៀតលើការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពិសេសដើម្បីលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និងអនុលោមភាព នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការនានារបស់សង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។គោលការណ៍ណែនាំនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់គ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល យកទៅប្រើប្រាស់ សំដៅធានាថា រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានរៀបចំតាក់តែង និងប្រកាសដាក់ឱ្យអនុវត្ត មានគុណភាព, ប្រសិទ្ធភាព, សង្គតិភាព, អនុលោមភាព, សាមញ្ញភាព និងចីរភាព ព្រមទាំងសន្តិសុខគតិយុត្ត។ ការរៀបចំគោលការណ៍ណែនាំថ្មីនេះ មានគំរូទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតចំនួន ៧៣ គំរូទម្រង់ បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានតែចំនួន ៤២ គំរូទម្រង់ប៉ុណ្ណោះហើយគោលការណ៍ណែនាំនេះក្រុមការងារជំនាញពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងកែសម្រួលសរុបចំនួន ២៥លើក ចាប់តាំងពីឆ្នាំ២០១៩ មក។ដោយហេតុថាសេចក្តីព្រាងអនុក្រឹត្យនេះ មានសារសំខាន់សម្រាប់ការអនុវត្តជាទូទៅក្រោយពីពិភាក្សារួចមកសម្តេចធិបតី បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ពិនិត្យ និងកែសម្រួលជាលើកចុងក្រោយដើម្បីធានាសង្គតិភាពមុននឹងបញ្ជូនត្រង់ទៅកាន់សម្តេចធិបតី ផ្ទាល់ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ចំណែគអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា មាន១៧ជំពូក និង៧១មាត្រា ធ្វើឡើងក្នុងគោលដៅចូលរួមអនុវត្តកំណែទម្រង់មុខងារសាធារណៈដោយបានធ្វើការវិភាគមុខងារបែបស៊ីជម្រៅតាមស្មារតីនៃការធ្វើវិចារណកម្ម ដោយបានកាត់ចោលមុខងារត្រួតស៊ីគ្នាក្នុងការអនុវត្តភារកិច្ច និងបានកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ អនុក្រឹត្យនេះបានដាក់ប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានកែសម្រួលខ្លឹមសារមួយចំនួន និងត្រូវបានដាក់ប្រជុំឆ្លងអន្តរក្រសួងលើសេចក្តីព្រាងចុងក្រោយនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយបានពិនិត្យលើទម្រង់ និងខ្លឹមសារ ចាប់ពីចំណងជើងរហូតដល់ចំណុចបញ្ចប់។ ក្រោយពីពិភាក្សារួច អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តយល់ព្រមលើសេចក្តីព្រាងអនុក្រឹត្យនេះ។ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់នីតិវិធីបន្តដើម្បីឈានទៅចេញអនុក្រឹត្យ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕ ដោយ ៖ ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Rutte៖ អាមេរិកមិនបាន​ «ផ្ដាច់​ខ្លួន» ពីសម្ព័ន្ធមិត្ត ទោះ​កាត់បន្ថយការប្តេជ្ញាចិត្តខ្លះនៅ​ណាតូក្ដី​
06/17/2026 07:06 PM
លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM