ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពសម្ដេច

2024/01/11 05:24:27 pm        122
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣នេះបានចេញសារប្រាប់ទៅក្រុមប្រឆាំងការពារសុខភាពរបស់ខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្ដេច ខណៈសម្ដេចបានប្រាប់ទៅក្រុមប្រឆាំងថាសុខភាពរបស់សម្ដេច គឺបន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ ​សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីសម្ដេច មិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាពកម្ពុជា-ជប៉ុន ឯកឧត្តមនាយករដ្ឋមន្រ្ដីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលសម្ដេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម នាយករដ្ឋមន្រ្ដីជប៉ុន ដែលនៅបន្តរាប់អានសម្ដេចក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ សម្ដេចតេជោ ក៏អរគុណផងដែរដល់មិត្តភក្រទាំងអស់ដែលមកជួបពិភាក្សាជាមួយសម្ដេចនាពេលដែលពេលស្នាក់នៅទីក្រុងតូក្យូ។ក្នុងឱកាសផ្ដល់សារអរគុណដល់មេដឹនាំជាន់ខ្ពស់របស់ជប៉ុននេះ សម្ដេចតេជោ បានមានប្រសាសន៍ថា មុននេះបន្តិចសម្ដេចបានទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាព សម្ដេចមិនល្អ មកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់។សម្ដេចតេជោប្រាប់ទៅពួកក្រុមប្រឆាំងជ្រុលនិយមវិញថា សុខភាពសម្ដេចបន្តរស់រហូតកម្ចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ សម្ដេចតេជោក៏បានប្រាប់ទៅក្រុមប្រឆាំងឱ្យការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្ដេច។សម្ដេចតេជោ បានបញ្ជាក់ថា ក្រោយម៉ោង ២ល្ងាច ថ្ងៃស្អែក ទី១២ មករា ២០២៤ សម្ដេចនឹងមានវត្តមាននៅកម្ពុជាវិញ ដូច្នេះពួកជ្រុលនិយមកុំបារម្មពីសម្ដេចធ្វើអី គួរគិតពីខ្លួនឯងទៅល្អជាង៕ អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្រ្តីណែនាំឲ្យក្រសួងកិច្ចការនារីបន្តទប់ស្កាត់អំពើហិង្សាដល់ស្រ្តី និងកុមារឲ្យបានសកម្មបន្ថែមទៀត

2024/01/11 04:16:51 pm        86
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងកិច្ចការនារី សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ខិតខំបន្តទប់ស្កាត់រាល់អំពើហិង្សាដល់ស្រ្តី និងកុមារឲ្យបានសកម្មបន្ថែមទៀត បើ ទោះបច្ចុប្បន្នបញ្ហាហិង្សាដល់ស្រ្តីមានការធ្លាក់ចុះក្តី។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទប់ស្កាត់ហិង្សាដល់ស្រ្តី និងកុមារ មិនថារូបភាពណាក៏ដោយ ត្រូវតែលុបបំបាត់ឲ្យអស់ចំពោះករណីនេះ ។​នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងកិច្ចការនារី ក្រសួងពាក់ព័ន្ធ ទាំងអស់ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងក្រុមគ្រួសារ តាមរយៈការ ពង្រឹងតួនាទីគណៈកម្មាធិការជាតិលើកកម្ពស់ស្រ្តី និងកុមារ ចាត់វិធានការទប់ស្កាត់ និងបន្ថយហានិភ័យ ដែលប៉ះពាល់ដល់សមត្ថភាពសេចក្តីថ្លៃថ្នូរបស់ស្រ្តី និងកុមារផងដែរ៕ អត្ថបទ ៖ បាន ចក់

សម្តេចធិបតីប្រកាសថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់ថែមទៀតដល់តួនាទីស្ត្រីក្នុងសង្គម និងតាមក្រសួងស្ថាប័ននានា

2024/01/11 04:05:02 pm        110
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំ លើកកម្ពស់បន្ថែមទៀតដល់ស្រ្តីក្នុងសង្គម និងភាពជាអ្នកដឹកនាំនៅតាមក្រសួង ស្ថាប័ននានា បើទោះបីជា បច្ចុប្បន្នស្រ្តីមានវត្តមាននៅគ្រប់វិស័យក៏ដោយ។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្រ្តីបាលលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តមរក របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិ ដោយនឹងផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាដើម។​ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ធ្វើការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការវិនិយោគ និង លើកកម្ពស់ស្រ្តីសមត្ថភាពស្រ្តី នៅក្នុងសង្គមឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕ អត្ថបទ ៖ បាន ចក់

ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្ដេចតេជោថា​នឹងបើកការិយាល័យរបស់ខ្លួន​នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ

2024/01/11 11:31:23 am        185
កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួប​សំដែង​ការគួរសម​ក្នុង​ពិធី​ពិសារ​អាហារពេលល្ងាចនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។ឯកឧត្តម​ឯកអគ្គរាជទូតបានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយ​ពេល​ទទួល​ជួប​ឯកឧត្តម និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ ឯកឧត្តម​បាន​សំដែង​នូវ​ការ​កោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិក​ក្នុង​ការ​ស្វែង​រក​សន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។ជំនួបនេះ​ផ្តោត​ជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមាន​ការ​ចូលរួម​ខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ឯកឧត្តម​ឯកអគ្គរាជ​ទូត​បាន​បញ្ជាក់​ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែលការិយាល័យនេះ​នឹងដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កាន់​កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពីសក្ដានុ-ពលវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជា​ពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លាន​ក្រុម​ហ៊ុន​នៅ​ប្រទេស​ជប៉ុន។ឯកឧត្តមមានប្រសាសន៍ថា ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏​មាន​ប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។ នៅ​ក្នុង​ជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែល​កំពុង​មាន​ដំណើរ​ការ​ផលិតកម្ម​នៅ​កម្ពុជារួចហើយ និងមានក្រុមហ៊ុន​ខ្លះ​ទៀត​ក៏​បាន​បង្ហា​ញ​ឆន្ទៈ​ក្នុង​ការ​បើក​សាលា​បណ្ដុះ​បណ្ដាល​ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាលអំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅ​ប្រទេសកម្ពុជាផងដែរ។ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏​ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុន​ក៏​អាច​ស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ អាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល​សម្ដេច​មហាបវរធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕

ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា កោតសរសើរសម្តេចតេជោ ជាស្ថាបនិកសន្តិភាព របស់កម្ពុជា

2024/01/11 11:22:37 am        147
កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូល​ជួបសំដែងការគួរសម នៅសណ្ឋាគារ New Otani Tokyo ប្រទសជប៉ុន។សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះ​គ្រោះ​មហន្តរាយ​រញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និង​ឧបទ្ទវហេតុ​យន្តហោះ​ប៉ះ​ទង្គិច​គ្នា​នៅព្រលានយន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែល​ជា​ស្ថាបនិក​សន្តិភាព និងសមិទ្ធផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាផ្លែផ្កា​នៃ​សន្តិភាព​នៅកម្ពុជា​ព្រម​ទាំង​តួនាទី​ដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន នា​ពេលកន្លងមក និងតទៅអនាគត។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការ​បន្ត​ទំនាក់​ទំនង​ល្អជាមួយរាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង​បន្ត​សហការ​ជិត​ស្និទ្ធជាមួយស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា។ ភាគីមិត្ត​ក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការ​បោស​សម្អាត​មីន​នៅ​កម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ក្នុង​បេសកកម្ម​ដ៏ថ្លៃថ្លា​នេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ ២០០០ ម៉្លេះ។ក្នុង​ឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ និង​ការ​ចូលរួម​ចំណែក​ដ៏សំខាន់​របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ក៏ដូចជាការសហការគ្នាជិតស្និទ្ធរវាងប្រទេសយើងទាំងពីរលើឆាកអន្តរជាតិ។ ជាង​នេះ​ទៀត សម្តេចតេជោ បានលើក​ទឹកចិត្ត និង​ស្នើ​ឱ្យ​ភាគីជប៉ុន​បន្ត​ជួយ​កម្ពុជា​ក្នុង​វិស័យ​ដោះ​មីន​ត​ទៅ​ទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ “កម្ពុជា​គ្មានមីន​ឆ្នាំ២០២៥”​ ឱ្យបានជោគជ័យ៕

ឥណ្ឌូណេស៊ីសរសើររដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលត្រឹមរយៈពេលជាង ១០០ ថ្ងៃ សម្រេចបានសមិទ្ធផលជាច្រើន

2024/01/10 07:23:23 pm        80
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto)ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រ ចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិ ត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលអាណតិ្តទី ៧ នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី ព្រមទាំងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការបន្តជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ។ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកច ម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំ នងរវាងប្រជាជន និងប្រជាជន ជាពិសេសជំរុញការភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរតា មរយៈការផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរសហគ្រិនវ័យក្មេងជាដើម៕ ដោយ៖ គង់ ឌិន

កម្ពុជា-សិង្ហបុរី មានទិសដៅបន្តកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ

2024/01/10 06:18:13 pm        136
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ធាវ ឡេ ឈិង និងសហការី ព្រមជាមួយនឹងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ ៕ ដោយ ៖ ដារា

សម្ដេចធិបតីអរគុណប្រទេសឆេកដែលបានលុបបំណុលកម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍

2024/01/09 05:38:03 pm        143
ភ្នំពេញ ៖នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៊ីនធើណេត និងកសិកម្ម ៕ ដោយ ៖ ដារា

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប

2024/01/09 05:19:53 pm        88
ភ្នំពេញ ៖នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។ ឯកឧត្តមក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវ ការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហការី ព្រមជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់ ឯកឧត្តម អគ្គរដ្ឋទូត ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕ ដោយ ៖ ដារា

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

2024/01/09 09:04:32 am        477
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា តាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចកំពុងធ្វើដំណើរតាមយន្តហោះទៅពិនិត្យ​កែវភ្នែក​សិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអមដំណើរដោយកូន ៤នាក់ និងចៅម្នាក់ (ចៅយ៉ាយ៉ា)។https://vt.tiktok.com/ZSNcEXc6N

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
06/22/2026 06:06 PM
ចិនបញ្ជាក់​ថា នាវាផ្ទុកយន្តហោះ Liaoning បញ្ចប់សមយុទ្ធជាង ៤០ថ្ងៃ
06/22/2026 06:06 PM
លោក Zelensky៖ អ៊ុយក្រែននឹងសម្រេចថា តើអ្នកណាតំណាងឲ្យ​អឺរ៉ុប នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី
06/22/2026 06:06 PM
អ៊ីរ៉ង់ បញ្ជាក់​ថា បានធ្វើ «ការពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញ​បញ្ហានុយក្លេអ៊ែរ
06/22/2026 06:06 PM
ចក្រភពអង់គ្លេសនឹងមើលឃើញនាយករដ្ឋមន្រ្តីទី ៧ ក្នុងរយៈពេល ១០ឆ្នាំ
06/22/2026 06:06 PM
កូកាអ៊ីនច្រើនបំផុតមិនធ្លាប់មាន ត្រូវរឹបអូសនៅអូស្រ្តាលី ក្រោយនគរបាលវាយឆ្មក់លេណដ្ឋានក្រោមដី
06/22/2026 06:06 PM
រូបិយវត្ថុធ្លាក់ថ្លៃ និងការបង្រ្កាបទិដ្ឋាការ បង្ខំឲ្យនិស្សិតឥណ្ឌាគិតឡើងវិញពីការសិក្សានៅក្រៅប្រទេស
06/22/2026 06:06 PM
ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន ក្រោយមនុស្ស ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាហ្វីលីពីន
06/22/2026 06:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្វើការក្នុង «ទិសដៅដូចគ្នា ដើម្បី​ទទួលបាន​លទ្ធផលវិជ្ជមាន»
06/22/2026 06:06 PM
ម៉ាឡេស៊ីបញ្ចុះតម្លៃប្រេងម៉ាស៊ូតនៅទូទាំងប្រទេសចាប់ពីខែកក្កដាតទៅ
06/22/2026 06:06 PM