លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត

ព័ត៌មានសំខាន់ៗ

សម្តេចធិបតីផ្តាំផ្ញើដល់យុវជនខិតខំយកចិត្តទុកាក់រៀនជំនាញវិជ្ជាជីវៈឱ្យបានល្អ ចេះឱ្យប្រាកដ

2023/11/14 10:40:27 am        517
សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តាំផ្ញើទៅកាន់យុវជន ជាពិសេស​យុវជន​ម​ក​ពីគ្រួសារក្រីក្រ និងរងហានិភ័យថា ជំនាញអ្វីក៏ល្អដែរឱ្យតែចេះពិតប្រាកដ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យអនុវត្តន៍ ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដោយ កម្មវិធី​នយោបាយ​ទាំង​ពីររួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម​, ​២៖ កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និង​គ្រួសារ​ងាយរងគ្រោះ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។ សម្តេច​ធិបតីបានជំរុញការផ្សព្វផ្សាយឱ្យយុវជនកាន់តែយល់ ពីឱកាស​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសសម្រា​ប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងរងហានិភ័យ ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់យុវជន ត្រូវយកចិត្តទុកដាក់ ក្នុង​ការ​សិក្សា​រៀន​សូត្រ​ លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ដាក់​ចេញ​នា​ពេលនេះ ពីព្រោះរាជរដ្ឋាភិបាលបានត្រឹមជួយបណ្ដុះបណ្ដាល ប៉ុន្តែមិន​អាច​នៅ​ជាមួយ​យុវជន​រហូតនោះ​ទេ ដូច្នេះយុវជន ត្រូវខិតខំជួយខ្លួនឯងលើការរៀនសូត្រជំនាញវិជ្ជាជីវៈ បច្ចេក​ទេស​នេះ​ឱ្យបានចេះពិតប្រាកដនេះ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី៖ កម្មវិធីបណ្តុះបណ្តាលជំនាញនឹងលើកកម្ពស់ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចកម្ពុជា

2023/11/14 10:32:56 am        299
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នឹងជួយលើកកម្ពស់ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ កម្លាំង​ពលកម្ម ជំនាញកាន់តែល្អប្រសើរដល់យុវជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងឱកាសអញ្ជើញបើក «កម្ម​វិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងលើនេះ យុវជនខ្មែរគប្បីត្រូវយកចិត្តដាក់ខ្ពស់ ក្នុ​ង​ការសិក្សាលើកម្មវិធីដែលរាជរដ្ឋាភិបាលបានដាច់ចេញនេះ ដើម្បីធ្វើ​យ៉ាង​ណា​លើក​កម្ពស់​ជីវភាព​របស់​ខ្លួន និងគ្រួសារឲ្យកាន់តែប្រសើរ ប៉ុន្តែទោះ​ជា​យ៉ាង​ណាកម្ម​វិធី​នេះ​ពុំមែន​ជា​ការ​បង្ខិត​បង្ខំ​នោះឡើយ គឺជាកិច្ចការស្ម័គ្រចិត្តរបស់តែប៉ុណ្ណោះ។ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័នពាក់ព័ន្ធទំាងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយនូវកម្មវិធីនេះឲ្យបានច្បាស់លាស់ និង​ចំ​គោលដៅ អំពីការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពន្យល់ដល់ពលរដ្ឋជាពិសេសយុវជន-យុវនារី ឱ្យបានយល់ច្បាស់ជៀសវាងការច្រឡំភាន់ណាមួយ ដោយ​ចោទ​ប្រកាន់​ថា​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​សោះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ការកសាងមូលធនមនុស្សផ្ដោតសំខាន់លើកត្តាសុខភាព និងសមត្ថភាព

2023/11/14 10:25:23 am        325
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការ​កសាង​មូល​ធន​មនុស្ស គឺជាការចាំបាច់បំផុត ហើយការកសាងមូលធនមនុស្សនេះ គប្បី​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​សំខាន់ចំនួនពីរ គឺកត្តាសុខភាព និងសមត្ថភាព។ក្នុងឱកាសអញ្ជើញបើក «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់​យុវជន​ម​ក​ពី​គ្រួសារ​ក្រីក្រ ​និងងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ដើម្បី​ចូលរួ​ម​កសាង​មូលដ្ឋាន​មនុស្សឱ្យ​ទទួលបាន​ជោគ​ជ័យ​នៅ​ពេល​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីចំនួនពីរខាងលើនេះ ហើយការដាក់​ចេញ​នេះ​គឺ​ផ្តោតទៅលើគឺការកសាងនូវមូល ធនមនុស្សនេះឯង។សម្តេចធិបតីបញ្ជាក់ថា ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាជំនាញ និងអនាគតនៃ ការងារ កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញត្រូវបានរៀបចំឲ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែង របស់​ប្រជាពលរដ្ឋ ក្នុងជារយៈពេលខ្លី និងវែង ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយ​អាច​ធ្វើ​ឡើង​នៅ​តាម​គ្រឹះ​ស្ថានសិក្សាសហគ្រាស, សហគមន៍ និងដោយចល័តផងដែរ៕ អត្ថបទ៖ បាន ចក់

GUINNESS WORLD RECORDS នឹងប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក កម្ពុជាមានត្រីទឹកសាបធំជាងគេ

2023/11/13 09:41:23 am        490
រដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេ មេគង្គ និង​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខា​សាលា​អន្តរជាតិ​ស្ដីពី​ស្ថាន​ភាព​ត្រី​បបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុត ជូនឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះចាប់ពីម៉ោង ៨ ដល់​១១ ព្រឹក នៅ​សណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ដែលមានការអញ្ជើញជាកិត្តិយពី ឯកឧត្ដម ហាស់ សារ៉េត តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រី​បបែល​យក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និង​រៀបចំ​ធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំ ផែនការ​នា​ពេល​អនាគត​ក្នុង​ការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គ និង​ប្រព័ន្ធ​ទន្លេ​នានា​លើ​ពិភព​លោក។

ខ្លឹមសារគន្លឹះសំខាន់ៗ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

2023/11/10 12:41:08 pm        242
អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងសារ​គន្លឹះសំខាន់ៗ ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស។ សារគន្លឹះទាំងនោះរួមមាន៖« សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។“ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន និង ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើលការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារបណ្តុះបណ្តាល ដើម្បីធានានូវភាពម្ចាស់ការ ហើយជាកិច្ចការដែលយើងបាន និងកំពុងបន្តធ្វើ។ ទំនើបកម្មគ្រឿងបំពាក់ គឺត្រូវយកចិត្តទុកដាក់លើទីលានហ្វឹកហ្វឺន ដែលត្រូវមានលក្ខណៈសមរម្យ ហើយបើចាំបាច់ត្រូវរៀបចំទីលានមួយរួមគ្នាសម្រាប់អង្គភាពច្រើន។ស្របតាមបេសកកម្មការពារជាតិដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ ដូចខាងក្រោម៖ ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ខ្ជាប់នូវប្រពៃណី, សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ទី២- គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង, ធនធាន, និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព, ពោលគឺ សូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។ទី៣- គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព ។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់កងទ័ព ទាំងជំនាញយោធា និងជំនាញដែលមានប្រយោជន៍ក្នុងវិស័យស៊ីវិល ដើម្បីធានាថា កងទ័ពយើងមានសមត្ថភាព ហើយក៏នឹងក្លាយជាធនធានដ៏មានតម្លៃជូនសង្គមជាតិផងដែរ ក្រោយពេលលាឈប់ពីជួរកងទ័ព ។ ទី៤- សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ទី៥- សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារឱ្យមានជីវភាពរស់នៅសមស្រប, មានផាសុកភាព, សុខុមាលភាព និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ៕»ដ

សម្ដេចតេជោ ហ៊ុន សែន៖«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន នៃការស្លាប់យ៉ាងវេទនារបស់កូន​ប្រុសដ៏​កំសត់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត»

2023/11/10 09:31:26 am        855
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​បង្ហោះសារ​រម្លឹកពីប្រវត្តិឈឺចាប់ដែលមិនអាចបំភ្លេចបាន កាលពី៤៧ឆ្នាំមុន ដែលកូន​ប្រុសដ៏​កំសត់​របស់សម្ដេច បានស្លាប់យ៉ាងវេទនា ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមបានសរសេរថា « កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “ បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបុរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ ១៩៨០ មក។រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាតករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ៕»

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ

2023/11/09 11:42:57 am        560
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា តាមរយៈការតស៊ូទាម​ទារ​យក​ឯករាជ្យ​ភាព​ពី​បារាំង​សម្រាប់​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបាន​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​ឡើង​វិញ តាមរយៈជោគជ័យ នៃការទាមទារឯករាជ្យ​ពេញ​បរិបូរជូន​ជាតិ​មាតុភូមិ​របស់​ព្រះអង្គ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងបន្ថែមថា ក្រៅពីការទាមទារ​យក​ឯករាជ្យ​ភាព​ពេញ​បរិបូរ​ជូនជាតិ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក៏ជាតួអង្គសំខាន់​នៅ​ក្នុង​ការ​ជំរុ​ញ​ឱ្យ​មាន​សាមគ្គី ភាពអន្តរជាតិ នៃបណ្ដាប្រទេសមិនចូលបក្សសម្ពន្ធផងដែរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ស្នាព្រះហស្តរបស់សម្ដេចព្រះបរមរតនកោដ្ឋ ត្រូវបានអ្នកជំនាន់ក្រោយបន្តថែរក្សាជាប់ជានិច្ច ជាពិសេសព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្ដេជ្ញាចិត្តរក្សាថែឯករាជ្យភាព និង​សន្តិភាព​សម្រាប់កម្ពុជាឱ្យបានជានិរន្តរ៍ និងអង្វែងយូរតទៅទៀត ដើម្បីកម្ពុជាកាន់តែរីកចម្រើន៕ ដោយ៖ គង់ ឌិន

ព្រះករុណា ព្រះមហាក្សត្រ៖ ៩ វិច្ឆិកា ១៩៥៣ កម្ពុជាឈរស្មើបារាំង ក្នុងឋានៈជារដ្ឋឯករាជ្យ​ពេញលេញ

2023/11/09 11:26:15 am        570
ភ្នំពេញ៖ មានព្រះរាជបន្ទួលតាមរយៈព្រះរាជសុន្ទរកថា ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបាន​មាន​ព្រះរាជ​បន្ទូល​រម្លឹកឱ្យដឹងថា នៅក្នុងការទាមទារឯករាជ្យសម្រាប់ជាតិពីបារាំង ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ ព្រះអង្គ បានប្រមូលកម្លាំងសាមគ្គីខ្មែរ ពីគ្រប់​តំបន់​ទាំងអស់ ដើម្បីបង្កើតជាចលនាតស៊ូ។ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្ដេជ្ញាថា ព្រះអង្គមិនយាងមកកាន់រាជធានីភ្នំពេញជាដាច់ខាត ប្រសិនបើ​ព្រះអង្គ​មិន​បាន​ទទួល ឯករាជ្យពេញបរិបូរជូនជាតិមាតុភូមិ។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកឱ្យដឹងបន្ថែមថា ក្រោយកម្ពុជា​ទទួល​បាន​ឯករាជ្យភាពនៅថ្ងៃ៩ វិច្ឆិកា ១៩៥៣ បានធ្វើឱ្យកម្ពុជាឈរស្មើមុខស្មើមាត់នឹងប្រទេសបារាំង ក្នុង​ឋានៈ​ជា​ប្រទេស ដែលមានឯករាជ្យជាតិពេញបរិបូរ។បារាំងបានដាក់កម្ពុជាឱ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ១៨៦៣ ក្រោយមកបារាំងបានកែប្រែសន្ធិសញ្ញាអាណាព្យាបាល ដោយដកសិទ្ធិពីកម្ពុជាជាច្រើន។ សន្ធិសញ្ញា​ថ្មីនេះ ត្រូវអ្នកសិក្សាស្រាវជ្រាវជាច្រើនយល់ឃើញថា ជាការដាក់​អាណានិគម​បារាំង​លើ​កម្ពុជា។តាមរយៈការរួបរួមកម្លាំងជាមួយខ្មែរអ្នកតស៊ូជាច្រើន ក្រោមការដឹកនាំរបស់ព្រះករុណា ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ កម្ពុជាត្រូវបានបារាំងប្រគល់ឯករាជ្យភាពជូនពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ ដោយ៖ គង់ ឌិន

សម្តេចប្រធានរដ្ឋសភា ចូលរួមដង្ហែព្រះមហាក្សត្រប្រទានភ្លើងជ័យនិងមិទ្ទិញមហាជន អបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបទី៧០ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

2023/11/09 11:22:11 am        442
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ព្រះរាជ​ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបទី៧០ និងទិវាថ្ងៃបង្កើតកងយោធពល ខេមរភូមិន្ទ។ពិធីបុណ្យឯករាជ្យជាតិនាឆ្នាំនេះ បានប្រារព្ធធ្វើឡើង យ៉ាងមហោឡារិក អធិកអធមជាទីបំផុត។ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្តេចយាងប្រទានភ្លើងជ័យ នៅ​បរិវេណ​វិមានឯករាជ្យ​រួចហើយ ព្រះអង្គបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី​មេទ្ទិញ​មហាជន នៅមុខព្រះបរមរាជវំាង បន្តទៀត។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបកំណើតកងយោធពលខេមរភូមិន្ទ លើកទី៧០ មាន​ព្រះរាជ​វត្តមាន និងវត្តមានចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិក​សមាជិកា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​នានា​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

សម្ដេចធិបតី៖ ឯករាជ្យ និងសន្ដិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង

2023/11/09 11:15:00 am        534
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុងឱកាស​ពិធី​ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣ -៩ វិច្ឆិកា​២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទថា ឯករាជ្យ និងសន្ដិភាព ពុំ​មែន​កើតឡើងដោយឯកឯងនោះទេ ទាំងការទទួលបានឯករាជ្យ និងសន្ដិភាព សុទ្ធតែ​កើត​ចេញ​ពី​ការ​ខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង។ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣ -៩ វិច្ឆិកា២០២៣) និងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាថ្លែងថា ក្នុងនាមជាកុលបុត្យខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ និង​ប្រជាជន​ខ្មែរទាំងមូល ទាំងអស់គ្នា បានប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ដង្ហែតាម​ស្ថាម​ព្រះហត្ថ​ប្រវត្តិសាស្រ្ត និងគំរូវីរភាពរបស់ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង​រួមគ្នា​ជា​ធ្លុងមួយ ក្រោយមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តពូនជ្រុំ ថែរក្សា និង​ការពារ​ឱ្យ​បាន​ស្ថិត​ស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យ សន្ដិភាព ការអភិវឌ្ឍន៍ និងអាទិភាព​ជា​និរន្ត នៃ​ជាតិ​ខ្មែរ។សម្ដេចធិបតីបញ្ជាក់ថា «ឯករាជ្យ និងសន្ដិភាព ពុំមែនកើតឡើងដោយឯកឯងនោះទេ ទាំងការ​ទទួល​បាន​ឯករាជ្យ និងសន្ដិភាព សុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងផ្ដួច​ផ្ដើម​ដោយ​ខ្មែរ​ខ្លួន​ឯងក្នុងន័យនេះ»។ទន្ទឹមនឹងខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នាយទាហាន និងពលទាហាន​គ្រប់​រូប​នៃ​កង​យោធ​ពលខេរ​ភូមិន្ទ និងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុងការធ្វើពលី0កម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី​ការពារ​ទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការងារ​រាជរដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។សម្ដេច​ធិបតី​ថ្លែង​ថា កងយោធពលខេមរភូមិន្ទ​ក៏​នឹង​បន្ត​ជ្រោង​ទង់​ជាតិ​ខ្មែរ​ឱ្យ​បាន​ល្បីរន្ទឺ​ពាស​ពេញ​ពិភពលោក តាមរយៈ​ការ​ចូលរួម​ជា​កម្លាំង នៃ​សន្ដិភាព​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​នាម​ជាវីរកុលបុត្រ​ខ្មែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកម្លាំងដែលមានវិន័យ មាន មនសិកា វិជ្ជាជីវៈខ្ពស់ និងសេចក្ដីថ្លៃថ្នូ។សម្ដេចធិបតីថ្លែងថា ប្រជារាស្រ្ដខ្មែរ​ទាំងអស់​ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ពលិកម្ម​ដ៏​ធំធេង​របស់​នាយ​នគរបាល និងពលនគរបាលនៃអគ្គស្នងការនគរបាលជាតិ ដែលបាន​ចូលរួ​ម​យ៉ាង​សកម្ម​នូវ​ក្នុង​កិច្ច​ការពារ​ជាតិ មាតុភូមិ សន្ដិសុខផ្ទៃក្នុងប្រទេស និងរក្សាសណ្ដាប់ធ្នាប់សង្គម ហើយតែង​តែ​ផ្ដល់​ភាព​កក់​ក្ដៅជូនប្រជាពលរដ្ឋ ក្នុងនាមជាកងកម្លាំងដែលស្ថិតនៅជិត ជាប់ជាមួយនឹងប្រជាជន និង​ទទួល​បាន​នូវសេចក្ដីស្រឡាញ់ពីប្រជាជន។លើសពីនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជារាស្រ្ដ​ទាំងអស់​ក៏​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​ការ​ចូល​រួម​ចំណែក​យ៉ាងធំធេង​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង រួមនឹងអត្ថប្រយោជន៍ស​ង្គម និង​ការបណ្ដុះបណ្ដាលជំនាញ​ដោយឥតគិតថ្លៃ​ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូង​ឃ្មុំនៅ​ចុងសប្ដាហ៍នេះ
06/24/2026 02:06 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារមានជីវភាពខ្វះខាត និងសមាជិកគ្រួសារច្រើន
06/24/2026 01:06 PM
គណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
06/24/2026 01:06 PM
គណៈវិស្វករកម្ពុជា បើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិលើកទី៣៥
06/24/2026 01:06 PM
ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
06/24/2026 01:06 PM
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន លើកទី៩ (The 9th AIPACODD)
06/24/2026 01:06 PM
អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស
06/24/2026 12:06 PM
យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ
06/24/2026 12:06 PM
កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
06/24/2026 12:06 PM
ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
06/24/2026 12:06 PM