សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា

2023/10/24 05:51:59 pm        198
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្អែក នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ចំនួន ២៨ គណបក្ស នៅវិមាន ៧មករា។គណបក្សនយោបាយទាំង២៨ នោះរួមមាន៖១- គណបក្សប្រជាជនកម្ពុជា២- គណបក្សខ្មែររួបរួមជាតិ៣- គណបក្សពន្លឺថ្មី៤- គណបក្សសញ្ជាតិកម្ពុជា៥- គណបក្សខ្មែរក្រោក៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១០- គណបក្សយុវជនកម្ពុជា១១- គណបក្សធម្មាធិបតេយ្យ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៣- គណបក្សខ្មែរតែមួយ១៤- គណបក្សឯកភាពជាតិខ្មែរ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ១៦- គណបក្សកសិករ១៧- គណបក្សស្ត្រីដើម្បីស្ត្រី១៨- គណបក្សបំណងពលរដ្ឋ១៩- គណបក្សខ្មែរអភិរក្ស២០- គណបក្សមហាសាមគ្គីជាតិខ្មែរ២១- គណបក្សនគរប្រជាធិបតេយ្យ២២- គណបក្សអំណាចប្រជាពលរដ្ឋ២៣- គណបក្សខ្មែរអង្គរ២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ២៥- គណបក្សម៉ូលីណាកា២៦- គណបក្សចលនាប្រជាធិបតេយ្យ២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា២៨- គណបក្សមហានគរ។

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាល​ជាមួយកម្មករនិយោជិតជាង ១ម៉ឺន២ពាន់នាក់នៅខេត្តកំពង់ចាម

2023/10/24 04:22:04 pm        185
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​កម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមាន​មូល​ដ្ឋាន​នៅ​ក្នុង​ស្រុក​ព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧ រោងចក្រ​ដេរស្បែកជើង ចំនួន ៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងរោង​ចក្រ​តម្បាញ​ ចំនួន ១ ។សូមជម្រាបថា នេះគឺជាលើកទី៦ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចធិបតី ជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នាគិតគូរខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ

2023/10/24 11:09:12 am        153
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ទៅ​គ្រប់​ផ្នែកទាំងអស់ ត្រូវរួមគ្នាគិតគូរឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ លុបបំបាត់​ការ​ផលិត នាំចូល និងចែកចាយផលិតផលក្លែងក្លាយ និងខូចគុណភាព ។ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ ចំពោះ​សុវត្ថិភាព​ចំណី​អាហារ និងថ្នាំសង្កូវដែលជាចំណុចសំខាន់ណាស់ ព្រោះគ្មាន​នរណា​ម្នាក់​សុទ្ធ​តែ​ជា​អ្នក​ផ្គត់ផ្គង់ទាំងអស់ ដោយអ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ ហើយពលរដ្ឋទាំងអស់ គឺសុ​ទ្ធតែ​ជា​អ្នក​ប្រើ​ប្រាស់ បរិភោគអាហារ និងលេបថ្នាំ ។សម្ដេចធិបតី បានបន្តថា ការចង់ឲ្យម្ហូបអាហារ ថ្នាំ មានសុវត្ថិភាព គឺជា​គោ​ល​ដៅ​គ្រប់​ភាគី​ទាំងអស់ ទាំងប្រជាពលរដ្ឋ អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលចង់បាន ប៉ុន្តែចំពោះការងារនេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង ដែលត្រូវនាំគ្នាពិនិត្យឡើងវិញ ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធនឹងការងារសុវត្ថិភាពម្ហូបអាហារនេះ គឺត្រូវ​មាន​ការ​អប់​រំ​បណ្ដុះបណ្ដាល សម្រាប់វិស័យឯកជន ដែលពេលខ្លះពួកគេ ក៏ត្រូវកាជួយ​ពី​ខាង​វិស័យ​រដ្ឋ លើជំនួយបច្ចេកទេស ឬជំនួយផ្សេងៗ ដូចនេះក្រសួងសុខាភិបាល ត្រូវ​ធ្វើ​ការ​ជា​មួយ​គណៈសហគមន៍ និងជាមួយសមាគមទាំងនោះ ដើម្បីជួយដល់ពួកគេ ។នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញភាគច្រើន គឺនៅក្រៅ​ប្រព័ន្ធ ដែលកន្លងមកសម្ដេចប្រកាសគោលនយោយបាយជួយអ្នកក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ក៏​មាន​អ្នកលក់អាហារបំប៉ន និងលក់ទំនិញផ្សេងៗផងដែរ គឺពួកគេក៏ត្រូវការជួយ និងការតម្រង​ទិស ព្រោះរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន ជួយស្រាវជ្រាវ និង​ផលិត​នូវ​ផលិត​ផល​ដែល​សម្បូរ​បែប​ មានគុណភាព និងមានតម្លៃសមរម្យ ។ពាក់ព័ន្ធចំណីអាហារសុវត្ថិភាព និងថ្នាំសង្កូវនេះ សម្ដេចធិបតី បានណែនាំទៅក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យ និងវាយតម្លៃ​ឡើង​វិញ​ពីយន្តការដែលមានស្រាប ហើយគិតគូរក្នុងក្របខណ្ឌ ក្នុងការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​ មានប្រសិទ្ធភាព រួមគ្នាកុំឲ្យធ្វើដាច់ដោយដុំ ហើយជួយគ្នា និងត្រូវការចូលរួមពីវិស័យឯកជន ដោយ​រដ្ឋ​មិនមែនចាប់អាជីវករនោះទេ តែត្រូវជួយពង្រឹងវិស័យសុខាភិបាលទាំងអស់គ្នា៕  អត្ថបទ បាន សុខរិទ្ធិ

សម្តេចធិបតី៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់

2023/10/24 10:48:05 am        181
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​កម្ម​នៅ​មន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបើកសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេច​ចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់​អាច​ទៅ​កាន់​មន្ទីរពេទ្យតេជោសន្តិភាព។សម្តេចធិបតី៖ «បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែល​នឹង​ទទួល​ផល»​។ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាការ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​កម្មវិធីគោលនយោបាយអាទិភាពទី១ នៃគោលនយោបាយជាអាទិភាពទាំង ៦ របស់​រដ្ឋាភិបាល​អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺ «ការ​ពង្រីក​វិសាល​ភាព​មូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។សូមជម្រាបជូនថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយ​ក្រុមហ៊ុន​ ស៊ីជេអ៊ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែ​សរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​មាន​ចំនួន​សរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែ​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​ចំនួន​២០៦​គ្រែ។មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុប​ចំនួន​៥២៧​គ្រែ,​ អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារ​បច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារ​ស្នាក់​នៅ​សម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួន​ច្បារ​ពណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕

តើកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ មានអ្វីខ្លះ?

2023/10/24 10:42:37 am        452
កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម​ក្នុងឆ្នាំ២០២៣​នេះ រួមមាន៖កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់​ផ្តើម​ពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺន​គ្រួសារ​ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈ​ការ​ប្រើប្រាស់​មូល​និធិ​សមធម៌​សុខាភិបាល​ (២). ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស ទាំងសម្រាប់កម្មករ-និយោជិត និង​សម្រាប់​មន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នក​នៅ​ក្នុង​បន្ទុក​ប្រមាណ​ជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើ​ឱ្យ​ប្រជាជន​ប្រមាណ ៧,៤ លាននាក់ មានលទ្ធភាពទទួល​បាន​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​សេវា​ថែទាំង​សុខភាព។កម្មវិធីទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណជាង ១,៥ លាននាក់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្មវិធីទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជន​ងាយ​រង​គ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មាន​​គ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាម​ស្ថានភាព​ជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែល​នឹង​គ្រប​ដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣ លាននាក់។ កម្មវិធីទី៤. ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមាន​លទ្ធភាព​ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវ​ការ​តាមរយៈ (១). ការផ្តល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់​ធុរកិច្ច និងពាណិជ្ជកម្ម ព្រម​ជាមួយនឹ​ង​ការ​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជា​ជីវៈ​ដល់​ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(២). ការផ្តល់ការ​គាំពារ​សង្គម​ដល់​បុគ្គល​ស្វ័យ​និយោជន៍ ក្នុងសេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​លើ​ការ​ផ្តល់​សេវា​ថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។ កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក​ស្ទួយ​ផលិត​កម្ម​ រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈ​ការ​ដាក់​ចេញ​កញ្ចប់​ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភា​ជ​ថវិកា​បន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​ក្នុង​ការ​ទិញ​កសិផល​ពី​ប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។ កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារ​កសិក​រ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹង​យក​ចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បី​រក្សា​កម្លាំង​រប​ស់​កសិករក្នុងការផលិត ក៏ដូចជា ការតថ្លៃជាមួយអ្នកទទួលទិញ៕

សម្ដេចធិបតី ចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាលថា ជាការបែងចែកផលលាភដល់ដៃពលរដ្ឋ

2023/10/24 10:03:35 am        51
ភ្នំពេញ៖ ពីវេទិកាអធីបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និង​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ​ការ​ពង្រីក​វិសាល​ភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣​នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ​ក្ដីរីក​រាយ​ចំពោះ​វិសាលភាព នៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌​សម្រាប់​គ្រួសារ​ក្រីក្រ​។សម្ដេចបានរម្លឹកដោយទាញការកត់សម្គាល់ជូនអង្គពិធីថា«គ្រាន់តែក្នុងឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២២ ប្រជាពលរដ្ឋដែលទទួលការគាំពារដោយមូលនិធិសមធម៌ និងបានប្រើប្រាស់សេវានេះ មាន​ជាង១៤លានករណី ក្នុងនោះមានសំរាកពេទ្យមានជា៨១ម៉ឺនករណី។ ខ្ញុំ​បាន​ចុះ​ទៅ​តាម​បណ្ដា​រាជធានី ខេត្តជាច្រើន ខ្ញុំជួបជាមួយលោកតា លោកយាយ អ៊ំ ពូមីង តាមខេត្ត កន្លែងខ្លះ ខ្ញុំ​សួរ​ទៅ គាត់ថាពេលឈឺ គាត់ទៅពេទ្យ គាត់មានបណ្ណសមធ៌ អត់ចេញលុយទេ ព្រោះ​មាន​បណ្ណ​សមធម៌ ឬបណ្ណក្រីក្រ»។ គួរកត់សម្គាល់ថានិធិសមធម៌សម្រាប់គ្រួសារក្រីក្រ បានចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយ​បន្ត​ពង្រីកជាបន្តបន្ទាប់ដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរ​ពេទ្យ​បង្អែក​ទូទាំង​ប្រទេស​នា​ឆ្នាំ​២០១៥​។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣​នេះ ថាមូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជន ដោយ​កំណត់​តាមប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការ រួមមាន គ្រួសារក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។សម្ដេចធិបតី បានចាត់ទុកវិសាលភាព នៃការ​អនុវត្ត​យន្តការ​នេះ​ថា​ជាផ្នែ​ក​មួយ​នៃ​ការ​បែង​ចែក​ផល​លាភ​ជូនដល់ដៃប្រជាពលរដ្ឋ និងចាត់​ទុកការងារ​នេះ​ជា​ការ​អាទិភាព​ដែល​ត្រូវ​ពង្រីក​បន្ត​ទៀត​៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»

2023/10/24 07:53:15 am        924
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាព​មូលនិធិ​សមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃ​គោល​នយោបាយ​ជា​អាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ការកសាងមន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាស្នាដៃដ៏ឧត្តុង្គឧត្តម និង​ជា​គំនិត​ផ្តួច​ផ្តើម​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​​ជា​​សមិទ្ធផល​មាន​គុណតម្លៃដ៏ធំធេង​ក្នុង​វិស័យសុខាភិបាល​ដែល​ចារជាប្រវត្តិសាស្ត្រ នៃ​ការ​សាងសង់​មន្ទីរពេទ្យជាតិពហុឯកទស នៅកម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជាតិ​ទាំង​មូល​​ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ​មានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចធិបតី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានមហារដ្ឋបុរសពីរអង្គ និងរូប បានធ្វើឲ្យការបែកបាក់ពហុភាគីមកជា«ខ្មែរតែមួយ»

2023/10/23 07:52:04 am        200
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារអបអរសាទរ ខួបទី៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣) ដោយសម្តេច បានលើកឡើងថាមហាព្រឹត្តិការណ៍នេះ គឺមានមហារដ្ឋបុរសពីរអង្គ និងរូប គឺ១ អតីតព្រះមហាវិរៈក្សត្រព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងមហារដ្ឋបុរស១ទៀត គឺសម្តេចតេជោ ហ៊ុន សែន។ តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាមនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។ សូមរំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

2023/10/23 07:27:51 am        167
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រមទាំងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងនោះ បានផ្ញើសារអបអរសាទរ ខួបលើកទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១-២៣ តុលា ២០២៣)។ តាមរយៈហ្វេសបុក និងឆាណែលតេលេក្រាមផ្ទាល់នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ តាមរយៈផេកដដែលនេះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសផ្ទាល់នោះក៏បានបញ្ជាក់បន្ថែមទៀតដែរថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕អត្ថបទបាន ចក់

ឯកឧត្តម ប៉ែន បូណា៖ រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា

2023/10/22 12:50:38 pm        115
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៣ នេះ គឺជាខួបទី ៣២ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។ ឯកឧត្តមថ្លែងថា នៅមុនឈានដល់កិច្ចចរចាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានព្រឹត្តិការណ៍សំខាន់បំផុតមួយដែលខ្មែរគ្រប់គ្នាចងចាំមិនភ្លេចគឺថ្ងៃ ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសនិងជីវិតខ្មែរឱ្យរួចរស់ពីសេចក្តីស្លាប់នៃរបបវាលពិឃាដខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមបន្តថា នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖ តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។ បើតាមឯកឧត្តម ប៉ែន បូណា តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេចឡើងនាថ្ងៃទី២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ ១៩៩៣។ ប៉ុន្តែ ក្រោយបង្កើតនិងប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងក្រោយពីកម្លាំងអ៊ុនតាក់បានដកចេញពីកម្ពុជា សន្តិភាពនៅមិនទាន់រកឃើញនៅឡើយ។ កម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខនិងជម្លោះប្រដាប់អាវុធនៅតែកើតមាន។ឯកឧត្តមថ្លែងថា តួអង្គសម្តេចតេជោ ហ៊ុន សែន ដែលបានលេចមុខតាំងពីដើមទីក្នុងបុព្វហេតុស្រោចស្រង់ជាតិនិងអាយុជីវិតខ្មែរ ក៏បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ«ឈ្នះឈ្នះ»តាមរូបមន្តខ្មែរសុទ្ធសាធ។ សន្តិភាពក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតសព្វថ្ងៃ។ ឯកឧត្តបញ្ជាក់ថា សរុបមកវិញ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គស្រោចស្រង់ជាតិ ជាតួអង្គដែលហ៊ានចេញមុខតតាំងដណ្តើមជីវិតខ្មែរពីចង្កូមមជ្ជុរាជ ជាតួអង្គបិតាស្ថាបនិកសន្តិភាព និងការបង្រួបបង្រួមជាតិ និងជាតួអង្គនៃការអភិវឌ្ឍន៍ប្រទេសឱ្យស្គាល់ការរីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ប្រាកដណាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសដ៏កម្រនិងដ៏ឆ្នើមរបស់កម្ពុជានាចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ៕ ដោយ ៖ ដារា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM