សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង

2023/05/10 02:09:46 pm        412
ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា ទោះបីកំពុងជាប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្ដែសម្ដេចតេបានបញ្ជាក់ថា សម្ដេចក៏នៅតែបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានដដែល ខណៈសម្ដេចបានចាប់អារម្មណ៍ការប្រកួតរបស់ កីឡាការិនី ប៊ូ សំណាង ដែលខិតខំរត់ទាល់តែដល់ទី ដូច្នេះសម្ដេច និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។ សម្ដេចតេជោមានប្រសាសន៍ថា៖«បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែខ្ញុំក៍នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា យើងបានដែរ»។សម្ដេចតេជោ បញ្ជាក់ថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។សម្ដេចតេជោបញ្ជាក់ថា៖«ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ(10,000$)»។ សម្ដេច បានឱ្យ លោក សេង ទៀង យកថវិការជូន កីឡាការិនី ប៊ូ សំណាងដោយផ្ទាល់ដៃ៕

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

2023/05/05 03:42:34 pm        896
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើម​ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើង​នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕

ប្រធានរដ្ឋឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាព្រឹកនេះ

2023/05/04 08:06:25 am        499
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ​ នៃដំណើរទស្សនកិច្ចផ្លវរដ្ឋពីថ្ងៃទី០៤-០៦ ខែឧសភា ឆ្នាំ២០២៣។ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សា​អំពីការ​ធ្វើ​ឱ្យស៊ីជម្រៅ​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា​អំពីបញ្ហាតំបន់ និងអន្តរជាតិមួយ ចំនួនដែល ជាក្តីបារម្ភរួម។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន ពិការ អាស៊ាន លើកទី១២ នៅពហុកីឡដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹង ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណង​ភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

សម្តេចតេជោ ហ៊ុន​​​ សែន​​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា

2023/05/04 07:50:29 am        537
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​​​ សែន​​ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០២៣នេះ​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ខែពិសាខ។សម្តេចតេជោ​ ហ៊ុន សែន តាមរយៈFacebookផ្លូវការ​នៅព្រឹកថ្ងៃទី០៤​ ខែឧសភានេះបានបញ្ជាក់ថា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សម្តេចតេជោ​ ហ៊ុន​ សែន សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

2023/05/04 07:35:12 am        615
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។ពិធីសាសនានេះ ប្រារព្ធធ្វើឡើងនៅ ថ្ងៃ ទី៣និងទី៤ ខែឧសភា ឆ្នាំ២០២៣ នៅ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលអនិច្ចធម្មនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។បើទោះបីរយៈកាលនៃការបាត់បង់អ្នក ម្តាយ និងជីដូនជាទីគោរពស្រឡាញ់ស្មើជីវិត ដែលបានរំលងផុតទៅ អស់រយៈកាល៣ឆ្នាំមកហើយក្តី ក៍មនោសញ្ចេតនានៃក្តីគោរពស្រឡាញ់ ពីសំណាក់កូនចៅ ចៅទួតទាំងអស់ នៅតែដក់ជាប់ក្នុងដួងចិត្ត ដោយក្តីនឹករលឹកគ្មានថ្ងៃល្ហែល្ហើយឡើយ។ការប្រារព្ធបុណ្យខួបគម្រប់៣ឆ្នាំនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវ កតញូតា និងកតវេទីតាធម៍ ដ៏ធំធេង ក្នងមនោសញ្ចេតនា នឹករលឹកដោយក្តីគោរពស្រឡាញ់ពីសំណាក់កូនចៅ ចៅទូត ដល់លោកអ្នកមានគុណ ដែលបានផ្តល់កំណើត ផ្តល់ការចិញ្ចឹមបីបាច់ ថែរក្សា រហូត ប្រែក្លាយជីវិតកូនចៅ បានយ៉ាងគាប់ប្រសើរ ក្នុងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ ល្បីល្បាញ ទទួលបានការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៅទូទាំងផ្ទៃប្រទេស។សូមជម្រាបជូនដែរថា ក្នុងពេលដែល ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានៅមានជន្មាយុ ព្រឹទ្ធមហាឧបាសិកា គឺជាពុទ្ធសានិកជនមួយរូបប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការរួម ចំណែកទ្រទ្រង់លើកតម្កើង ទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានចូលរួមកសាងនូវសមិទ្ធផលយ៉ាងច្រើនទុកជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា ក៍ដូចជាផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ។ ជាងនេះទៅទៀត ព្រឹទ្ធមហាឧបាសិកា នៅបានបរិច្ចាគធនធានយ៉ាងច្រើនផងដែរក្នុងការជួយដល់កិច្ចការមនុស្សធម៌ ក៍ដូចជាកិច្ចការសង្គមនានា តាមរយៈការកសាងសមិទ្ធផលនានាជាច្រើនទៀតក្នុងសង្គមជាតិ៕

នគរបាលខេត្តព្រះសីហនុ ត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះកីឡាករស៉ីហ្គេមក្នុងករណីជួបឧបទ្ទវហេតុ

2023/05/03 01:03:49 pm        215
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍បានត្រៀមរួចរាល់ ដើម្បីប្រតិបត្តិការជួយសង្គ្រោះកីឡាករអំឡុងប្រកួតកីឡាស៉ីហ្គេមដែលធ្វើឡើងលើផ្ទៃសមុទ្រ។ ក្នុងពេលខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាទីតាំងការប្រកួតកីឡាស៉ីហ្គេមលើប្រភេទកីឡាចំនួន៣ ដូចជា ការប្រកួតកីឡាទូកក្តោង ជេតស្គីឬ ការប្រកួតកីឡាម៉ូតូ និងបាល់ទះលើឆ្នេរខ្សាច់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមការងារ BTV News ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៉ីហ្គេម ជាពិសេសក្នុងខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំទៅលើសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូកីឡា រួមទាំងកីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ ចូលរួមប្រកួតកីឡាស៉ីហ្គេមនេះក្នុងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា ពិតណាស់ផ្អែកតាមភូមិសាស្រ្តតបស់ខេត្តព្រះសីហនុ ជាតំបន់សមុទ្រ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពរបស់កីឡាករគ្រប់រូបអំឡុងការប្រកួតលើផ្ទៃសមុទ្រ ដោយត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីចេញជួយប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍ជាយថាហេតុកើតឡើង។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ទៀតថា ទោះបីអំឡុងការប្រកួតមិនមានឧបសគ្គ ឬបាតុភាពណាមួយកើតឡើងក្តី ប៉ុន្តែកម្លាំងអន្តរាគមន៍ពាក់ព័ន្ធបន្តឈរជើងតាមគោលដៅ និងទីតាំងនៃការប្រកួតនីមួយៗ ដើម្បីធានាអំពីសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណតបស់កីឡាស៉ីហ្គេម។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ស្របពេលកីឡា២ប្រភេទផ្សេងទៀត នឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យសមត្ថកិច្ចមូលដ្ឋានទាំងអស់ត្រៀមប្រចាំបញ្ជា និងការពារយ៉ាងម៉ឺងម៉ាត់បំផុត និងផ្តល់ភាពកក់ក្តៅដល់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនីទាំងអស់ចូលរួមប្រកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ៕

សន្ទស្សន៍ភាគហ៊ុនធ្លាក់ចុះ១% និងភាគហ៊ុនធនាគារក្នុងស្រុកដាំក្បាលចុះ ខណៈក្រុមវិនិយោគិនព្រួយបារម្ភពីការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក

2023/05/03 10:40:56 am        237
អាមេរិក៖ សន្ទស្សន៍ភាគហ៊ុននៃក្រុមធំៗរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង១% កាលពីថ្ងៃអង្គារ ខណៈភាគហ៊ុនធនាគារក្នុងស្រុក បានដាំក្បាលចុះ ដែលបានធ្វើឲ្យមានក្ដីបារម្ភជាថ្មីជុំវិញប្រព័ន្ធហិរញ្ញវត្ថុ និងស្របពេលក្រុមវិនិយោគិន ព្យាយាមវាស់ស្ទង់ថាតើធនាគារសហព័ន្ធអាចត្រូវការដំឡើងអត្រាខ្ពស់បន្តបន្ទាប់ដល់ពេលណាទៀត។    គេរំពឹងថា ធនាគារសហព័ន្ធនឹងប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងដំឡើងអត្រាការប្រាក់០,២៥% ហើយក្រុមវិនិយោគិន អន្ទះសារចំពោះការផ្ដល់សញ្ញាណាមួយពីធនាគារកណ្ដាល តើថាខ្លួននឹងក្លាយជាធនាគារដំឡើងអត្រាការប្រាក់ចុងក្រោយនៅពេលនេះ ឬ តើថា អាចដំឡើងបន្ថែមទៀតបានឬអត់បើអតិផរណានៅតែខ្ពស់បែបនេះ។  សន្ទស្សន៍ធនាគារតំបន់ KBW បានធ្លាក់ចុះ ៥,៥ %ជាការធ្លាក់ចុះភាគរយប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីថ្ងៃទី១៣មេសា អំឡុងពេលជួញដូរ  ដែលជាការធ្លាក់ចុះកម្រិតទាបបំផុត ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០មក។ ភាគហ៊ុនផ្នែកថាមពលបានធ្លាក់ចុះ រួមទាំងតម្លៃប្រេង ខណៈក្រុមវិនិយោគិនបារម្ភពីការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក។   តារាងសន្ទស្សន៍S&P 500វិស័យថាមពល បានធ្លាក់ចុះ ៤,៣% ដែលភាគច្រើននៃវិស័យសំខាន់ៗ បន្ទាប់មកគឺ S&P ហិរញ្ញវត្ថុបានធ្លាក់ចុះ ២,៣% 

សម្ដេចតេជោអនុញ្ញាតឱ្យភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសំដែងការគួរសម

2023/05/02 09:29:35 pm        545
ភ្នំពេញ ៖ នៅវិមានសន្តិភាពល្ងាចថ្ងៃទី ២ខែឧសភានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បាន​អនុញ្ញាត​ឲ្យឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា អភិបាលខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចូលជួប​សម្ដែងការគួរសមផងដែរ។ឯកឧត្តមបានគោរពសម្ដែងនូវការ អរគុណជូនចំពោះសម្ដេចតេជោ ដែលបានយល់ព្រមទទួល​សញ្ញាបត្រ​បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាសន៍ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាង។ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា បានមានប្រសាសន៍ថាសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ីមានកិត្តិយសណាស់ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា សាកលវិទ្យាល័យរហូតមកដល់ពេលនេះ ទើបជូន​សញ្ញាបត្របណ្ឌិត​កិត្តិយស​ដល់ ឥស្សរជនជាន់ខ្ពស់ចំនួន៤នាក់តែប៉ុណ្ណោះ​ដែលសុទ្ធសឹងតែជាថ្នាក់​ដឹកនាំកំពូល​ ឆ្លងកាត់បទពិសោធន៍​និងចូលរួមចំណែក យ៉ាងធំធេងមិនត្រឹមតែនៅក្នុង សហគមន៍ជាតិទេ ប៉ុន្តែ នៅក្នុងពិភពលោក។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា បានសូមគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើ​បាឋកថា​នៅសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងដែលមាននិស្សិត ប្រមាណ ៣ពាន់នាក់ រង់ចាំស្ដាប់។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា និងបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួល​សញ្ញាបត្របណ្ឌិតកិត្តិយស​ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងដ៏ល្បីល្បាញ។សម្ដេចតេជោបានជម្រាបជូនឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា ថា នឹងពិនិត្យមើលកម្មវិធីជាក់ស្ដែងដើម្បីនឹង អញ្ជើញទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាង ប្រទេសទាំងពីរផងនិង ប្រជាជនទាំងពីរផង៕

កម្ពុជា នេប៉ាលនឹងជំរុញការអនុវត្តលើវិស័យទាំងឡាយជាពិសេសវិស័យព្រះពុទ្ធសាសនា

2023/05/02 09:08:29 pm        125
ភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រីរសៀលថ្ងៃទី២ឧសភានេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា​បានទទួលជួបជាមួយ​​ឯកឧត្តម ហ្កានេស ប្រាសាដ ធីស៊ីលស៊ីណា ប្រធានសភានេប៉ាល់ ។បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថាក្នុងជំនួបនេះ ឯកឧត្តម ប្រាសាដ ធីស៊ីលស៊ីណា សូមគោរពសម្ដែងនូវ ការអបអរសាទរជូនចំពោះសម្ដេចតេជោការដែលសម្ដេចតេជោទទួលបានគោរមងារ "ពុទ្ធមាមកាភិបាល"ពីអង្គការពុទ្ធសាសនិកពិភពលោក។ ឯកឧត្តម ធីស៊ីលស៊ីណា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា​កាលពី៦ខែមុនហើយ​ឯកឧត្តមមាន​សេចក្តីរីករាយណាស់ ដែលបានមកកាន់​ព្រះរាជាណាចក្រកម្ពុជា​សារជាថ្មីដើម្បីពង្រីកពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគនិងជាពិសេសលើវិស័យ​ដែល​ប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នារួចហើយ។ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់លើមូលដ្ឋានដែលប្រទេសទាំងពីរមានភាពដូចគ្នា ជាពិសេសលើវិស័យ​ព្រះពុទ្ធសាសនា ​ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ធីស៊ីលស៊ីណា ដែលបានមកចូលរួម​ក្នុងពិធីទទួល​គោរមងារ ពុទ្ធមាមកាភិបាល និងសម្ដែងនូវការអបអរសាទរហើយសម្ដេចក៏បានមានប្រសាសន៍ថា​សម្ដេចពិតជាមាន​កិត្តិយសណាស់ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុត​ទាក់ទងនឹងព្រះពុទ្ធសាសនា​ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្តហើយពេលនេះត្រូវបានទទួលស្គាល់ថាជា​អ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។សម្ដេចបានឯកភាពជាមួយនឹងឯកឧត្តម ធីស៊ីលស៊ីណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​និងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​តាមរយៈការជំរុញការអនុវត្តលើវិស័យទាំងឡាយដែលបានព្រមព្រៀងគ្នាហើយ​ដោយ​ឈរលើមូលដ្ឋាន​ដែលប្រទេសទាំងពីរមានដូចគ្នា៕

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង

2023/05/01 10:17:43 pm        134
ភ្នំពេញ÷ នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីប្រកាស​និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM