ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

អាមេរិក​ និងរុស្ស៊ី​ប៉ះទង្គិច​គ្នា​នៅ​ជំនួប G20 ខណៈ​លោក Blinken ប្រា​ប់លោក Lavrov​ ឲ្យ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/03/03 10:42:56 am        416
​ឥណ្ឌា៖ ប្រមុខ​ការបរទេស​អា​មេ​រិ​កលោក Antony Blinken បាន​ជំរុញ​ឲ្យ​សម​ភាគី​រុស្ស៊ី​របស់​លោក​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែ​ន​ក្នុង​ជំនួប​ក្រៅ​កិច្ចពិភាក្សា G20 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងជំនួប​ទល់មុខ​គ្នា​លើកដំបូង​ចាប់តាំងពី​ការវាយលុក​ចូល​អ៊ុយ​ក្រែ​បានចាប់ផ្ដើម​។ ​លោក Blinken និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ប្រមុខ​ការទូត​ជាន់ខ្ពស់​របស់​ពិភពលោក​នៅ​ក្នុង​រដ្ឋធានី New Delhi ដែល​បាន​បរាជ័យ​ក្នុង​ការ​ឈាន​ដល់​សេចក្ដីប្រកាស​រួម​ចុងក្រោយ បន្ទាប់ពី​ការ​បដិសេធ​ពី​ទីក្រុង Moscow ​និង Beijing​។ លោក Blinken បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ខ្ញុំ​បាន​ប្រា​ប់​លោក Lavrov ពីអ្វី​ដែល​ខ្ញុំ​ចង់បាន និង​បញ្ហា​ជាច្រើន​ទៀត ដែល​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​អង្គការសហប្រជាជាតិ​កាលពី​សប្ដាហ៍​មុន និង​អ្វី​ដែល​បណ្ដា​ប្រមុខ​ការទូត G20 បាន​និយាយ​នៅ​ថ្ងៃ​នេះ​គឺ​បញ្ចប់​សង្គ្រាម​ឈា្ល​ន​ពាន​នេះ ដែលជា​ការចូលរួម​ផ្នែក​ការទូត​ដ៏​មាន​អត្ថន័យ ដែល​អា​ច​បង្កើត​ឲ្យ​មាន​សន្តិភាព​យូរអង្វែង​។ ​យោង​តាម​ក្រុម​មន្ត្រី​លោក​ខាង​លិច ពេលវេលា​ដែល​លោក Blinken និង​លោក Lavrov​ ស្ថិត​ក្នុង​បន្ទប់​ប្រជុំ​រួមគ្នា​គឺ​នៅ​ជំនួប G20 កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែ​កក្កដា​ឆ្នាំមុន ក្រោយមក​លោក Lavrov បាន​ដើរចេញ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ផ្អាក​សន្ធិសញ្ញា​នុយក្លេអ៊ែរ ​ព្រោះ​អាមេរិក​ប្រើ​ជា​លេស​ជួយ​អ៊ុយ​ក្រែ​ន​ ហើយ​ថា​ខ្លួន​នឹង​មិន​សាក​ល្បង​នុយក្លេអ៊ែរ​មុន​ឡើយ​

2023/03/03 09:49:57 am        362
​រុស្ស៊ី៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២​មីនា​ថា សហរដ្ឋ​អាមេរិក​បង្ខំ​ឲ្យ​ទីក្រុង Moscow ផ្អាក​ការចូលរួម​របស់​ខ្លួន​ក្នុង​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ New START ព្រោះ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រើប្រាស់​សន្ធិសញ្ញា​នេះ ​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ទីតាំង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី។ លោក​ថា រុស្ស៊ី​នឹង​មិន​សាកល្បង​ឧបករណ៍​នុយក្លេអ៊ែរ​មុនគេ​ឡើយ ​ក្រោយ​ការ​ផ្អាក​សន្ធិសញ្ញា​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក​។​ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​បេសកកម្ម​រុស្ស៊ី​ក្នុង​ទីក្រុង​ហ្សឺ​ណែវ បន្ទាប់ពី​សន្និសីទ​សារព័ត៌មានស្ដីពី​ការ​មិន​រីកសាយ​អាវុធ លោក Ryabkov បាន​និយាយថា ទីក្រុង Moscow នឹង​មិន​សាកល្បង​អាវុធ​ឡើយ ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីនតោន​មិន​សាកល្បង​ដែរ​នោះ ប៉ុន្តែ​ថា រុស្ស៊ី​នៅតែ​ត្រៀម​ជានិច្ច​ក្រែង​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​។ លោក Ryabkov ក៏បាន​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​ផ្ដល់​របាយការណ៍​ចារកម្ម​ ស្ដីពី​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​ពួកគេ​ងាយ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​។​ ​កាលពី​ខែ​ធ្នូ មូលដ្ឋាន​ទ័ពអាកាស Engels​ របស់​រុស្ស៊ី​នៅ​ជិត​ទីក្រុង Saratov ដែល​ជា​មូលដ្ឋាន​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ ដែល​មាន​សមត្ថភាព​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ និង​ចម្ងាយ​ប្រមាណ ៦០០​គីឡូម៉ែត្រ​ពី​ដែន​ដី​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​។ អ៊ុយ​ក្រែ​នពុំបាន​អះអាង​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នោះ​ឡើយ ​ប៉ុន្តែ​បាន​សាទរ​ការ​វាយប្រហារ​នោះ​។ លោក Ryabkov និយាយ​ថា សហរដ្ឋអាមេរិក និង​ទីក្រុង Kyiv អាចបញ្ចប់​​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​នៅ​ថ្ងៃស្អែក ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ត្រូវ​៕អត្ថបទ៖ សុខមាន

ក្រុមសង្គ្រោះធ្វើការ​រហូតដល់​យប់ ខណៈ​អ្នកស្លាប់​ដោយ​រថភ្លើង​បុកគ្នា​នៅ​ប្រទេស​ក្រិក​កើន​ឡើង​ដល់ ៥៧នាក់

2023/03/03 09:15:43 am        390
ក្រិក៖ ក្រុមជួយសង្គ្រោះ​បានធ្វើការ​រហូតដល់​យប់​ថ្ងៃព្រហស្បតិ៍ ដើម្បី​បោសសម្អាត​បំណែក​រថភ្លើង​ដែល​បាន​បុកគ្នានៅក្រុង Larissa។ក្រុមសង្គ្រោះ​បាន​ប្រើប្រាស់​គ្រឿង​ចក្រ​ជីក​កាយ និង​ដង​ស្ទូច ដែល​ត្រូវបានគេមើល​ឃើញ​នៅតែបន្ត​ការងារ​រហូត​ដល់​យប់​ថ្ងៃព្រហស្បតិ៍​ នៅទីតាំង​រថភ្លើង​បុកគ្នា​ដ៏អាក្រក់​បំផុត​របស់​ប្រទេស​ក្រិក។ អង្គភាព​សេវា​សង្គ្រោះ​បន្ទាន់​បាន​និយាយ​កាល​ពីថ្ងៃព្រហស្បតិ៍ថា ចំនួន​អ្នក​ស្លាប់បានកើនឡើងដល់ ៥៧នាក់ ហើយ​មនុស្ស ៤៨នាក់​រងរបួស​ផ្សេង​ទៀត​នៅបន្ត​ព្យាបាល​នៅមន្ទីរពេទ្យ​នៅឡើយ ខណៈ ៦នាក់​ក្នុង​ចំណោម​អ្នក​រង​របួស​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ ​អ្នកនាំពាក្យ​អង្គភាព​ពន្លត់​អគ្គិភ័យ​បាន​និយាយថា បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ​នៅ​កន្លែងកើតហេតុ​ត្រូវបាន​គេ​រំពឹងថា​នឹង​កាត់បន្ថយ​នៅ​ថ្ងៃ​សុក្រ​នេះ​។​ ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ នៅពេលដែល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​មាន​ដឹក​មនុស្ស​ជាង ៣៥០នាក់​នៅលើ​នោះបាន​បុក​ជាមួយ​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង​ផ្សេងទៀត​នៅ​ជិត​ទីក្រុង Larissa ចម្ងាយ​ប្រមាណ ២២០ម៉ា​យ​ភាគ​ខាងជើង​រដ្ឋធានី Athens ខណៈ​រថភ្លើង​ទាំង ២​គ្រឿង​នេះ​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយគ្នា​នៅលើ​ផ្លូវដែក​តែមួយ​៕ អត្ថបទ៖ ប៊ុនថន

ជំនួប G20 ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ជំរុញ​កុំ​ឲ្យ​យក​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ជា​ចំណាប់ខ្មាំង​

2023/03/02 03:13:16 pm        509
​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​កំពុង​ស្វាគមន៍​អ្នកតំណាង​មកពី​ប្រទេស​ចំនួន​៤០ រួម​ទាំង​ប្រទេស​ពុំ​មែន​ជា​សមាជិក​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង ​២០ ឬ G20 និង​អង្គការ​ជាច្រើន​ចាប់ពី​ថ្ងៃ​ពុធ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ប្រទេស​ឥណ្ឌា​ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ G20 កំពុង​សង្ឃឹមថា នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ឯ​ជំនួប G20 ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​។​ ​ខណៈ​ដែល​ការពិភាក្សា​អំពី​ជម្លោះ​យោធា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទំនងជា​គ្រប​ដណ្ដប់​ព្រឹត្តិការណ៍​នេះ ក្រុម​អ្នក​ជំនាញ​ចិន​ជឿ​ថាវា​ក៏​ជា​ពេលវេលា​ដើម្បី​សាកល្បង​ ថា​តើ​ឥណ្ឌា​ពិតជា​អាច​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​ការពារ​វេទិកា​ពហុ​ជាតិ ​ដែល​រៀបចំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ចំណាប់ខ្មាំង ​នៃ​ការ​ប្រឈម​ដាក់គ្នា​ខាង​ភូមិ​សាស្ត្រ​នយោបាយ​បាន ​ឬ​យ៉ាង​ណា។ ជា​កិច្ចប្រជុំ​មួយ​ក្នុងចំណោម​កិច្ចប្រជុំ G20 ដ៏​សំខាន់​បំផុត កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G20 កំពុង​ប្រព្រឹត្ត​ទៅ​ បន្ទាប់ពី​ការ​ប្រមូលផ្តុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​នៃ​ប្រទេស​សមាជិក G20 នៅ​ទីក្រុង Bengaluru បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ​ដោយ​សារ​តែ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​របស់​លោក​ខាងលិច​ដឹកនាំ​ដោយ​អាមេរិក​ជាមួយ​រុស្ស៊ី ដែល​ជា​ភាព​ស្រអាប់​លើ​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពហុភាគី ដែល​គួរ​តែ​មាន​គោលបំណង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់ ដូចជា​បញ្ហា​បំណុល និង​បម្រែបម្រួល​អាកាសធាតុ ហើយ​ថែមទាំង​ជួយ​សម្រួល​ដល់​ការ​ងើប​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​ផង​ដែរ​។​ ​ប្រទេស​ឥណ្ឌា​រង​សម្ពាធ​កាន់​តែ​ខ្លាំង ខណៈ​ក្រុម​មន្ត្រី​ឥណ្ឌា​មួយ​ចំនួន​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​ថា ប្រទេស​នេះ​មិន​ចង់​ឲ្យ​វិបត្តិ​អ៊ុយ​ក្រែ​ន​គ្របដណ្ដប់​លើ​កិច្ច​ប្រជុំ​នេះ​ទេ​៕អត្ថបទ៖ សុខមាន

ក្រុមអ្នកតវ៉ា​បាន​រិះគន់​លោក Netanyahu លើ​ផែនការ​រដ្ឋាភិបាល​សម្រាប់​ការផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ

2023/03/02 02:18:32 pm        670
​អ៊ីស្រាអែល៖ ក្រុមបាតុករ​អ៊ីស្រាអែល​រាប់រយ​នាក់បានធ្វើ​បាតុកម្ម ​នៅ​ខាងក្រៅ​លំនៅឋាន​របស់​នាយករ​ដ្ឋ​មន្ត្រីលោក Benjamin Netanyahu កាលពី​ថ្ងៃ​ពុធក្នុងអំឡុងពេល «​ថ្ងៃ​នៃ​ការរំខាន​» នៅ​ទូទាំង​ប្រទេស ​ដែល​បង្កើន​ការតវ៉ា​ប្រឆាំង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ​។ លោក Netanyahu បាន​បង្កើត​រដ្ឋាភិបាល​មួយ​កាលពី​ពីរ​ខែ​មុន ដោយ​សន្យាថា​ដៃគូ​ចម្រុះ​របស់លោក​នឹង​ផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ និង​ពង្រឹង​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល​លើ​តំបន់ West Bank ដែល​ប៉ា​ឡេ​ស្ទី​ន​សង្ឃឹមថានឹង​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​។​ នៅក្នុង​សភា គណៈកម្មាធិការ​ធម្មនុញ្ញ យុត្តិធម៌ និង​ច្បាប់​របស់​ការិយាល័យរ​ដ្ឋ​បាល Knesset បាន ព្រមព្រៀង​ដំបូង​ចំពោះ​សំណើ​បន្ថែមទៀត​ចំពោះ​ផែនការ នៅក្នុង​ការបោះឆ្នោត​ដែល​ធ្វើពហិការ​ដោយ​សមាជិកសភា​គណបក្ស​ប្រឆាំង ដែល​បាន​និយាយថា អ៊ីស្រាអែល​នឹង​លែងមាន​លទ្ធិប្រជាធិបតេយ្យ ប្រសិនបើ​ផែនការ​នេះ​ដំណើរការ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍លោក Netanyahu បាន​ប្រៀបប្រដូច​បាតុកម្ម​កាល​ពីថ្ងៃ​ពុធ​ ទៅនឹង​ការ​ផ្ទុះឡើង​ដោយ​អ្នក​តាំង​លំនៅ​ជនជាតិ​ជ្វី​ហ្វ​ក្នុង​សប្តាហ៍​នេះ​នៅ​ក្រុង Huwara ដែនដី​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​ការវាយប្រហារ​ដ៏​ឃោ​ឃៅ​រប​ស់ជន​ប៉ា​ឡេ​ស្ទី​ន​។​ នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ ១០នាក់​ជុំវិញ​ការវាយប្រហារ​ដែល​ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ត្រូវបាន​សម្លាប់​។ នៅក្នុង​រូបភាព​ដែល​មិន​ត្រូវបាន​មើលឃើញ​នៅក្នុង​ទីក្រុង Tel Aviv អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ នគរបាល​បាន​ប្រឈមមុខ​ជាមួយ​ក្រុមបាតុក​រដែ​ល​បំពាន​មកលើ​របាំង​ការពារ៕អត្ថបទ៖ ប៊ុនថន

អាមេរិក​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ ចំពោះ​លទ្ធភាព​ដាក់ទណ្ឌកម្ម​លើ​ចិន​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2023/03/02 10:47:44 am        351
​សហរដ្ឋអាមេរិក៖ សារព័ត៌មាន Reuters បាន​រាយការណ៍​ដោយ​សំអាង​ដល់​ប្រភព​ពី​មន្ត្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ ៤​នាក់ និង​ប្រភព​ផ្សេងៗ​ថា សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន ​ចំពោះ​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ការ​សម្របសម្រួល​ទៅលើ​ប្រទេស​ចិន ប្រសិនបើ​ប្រទេស​នេះ​ផ្ដល់​ជំនួយ​មិន​បម្រើ​ឲ្យ​សង្គ្រាម​ដល់​ប្រទេស​រុស្ស៊ី សម្រាប់​ជួយ​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន។ ​ប្រភព​មួយ​ចំនួន​ដែល​បាន​ដឹង​បញ្ហា​នេះ​បាន​ប្រាប់​សារព័ត៌មាន​ Reuters ការប៉ុនប៉ង​របស់​រដ្ឋបាល​លោក Biden ​ដើម្បី​ដាក់​សម្ពាធ​លើ​ការ​គាំទ្រ​របស់​ចិន​ចំពោះ​រុស្ស៊ី រួម​ទាំង​ការ​ប្រាស្រ័យ​ទាក់ទង​ក្រៅ​ផ្លូវការ​ជាមួយ​បុគ្គលិក និង​កម្រិត​ការទូត។ ប្រភព​ទាំងនោះ​មិនទាន់​បញ្ជាក់​ច្បាស់​ទេ​ថា ​តើ​ទណ្ឌកម្ម​ប្រភេទ​ណា​ដែល​ត្រូវ​បាន​ដាក់​ក្រោម​ការពិចារណា​នោះ។ យោង​តាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​សារព័ត៌មាន Reuters សហរដ្ឋអាមេរិក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ នៅ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​លើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ចិន ក្នុង​ករណី​មានការ​ដឹកជញ្ជូន​ជំនួយ​ណាមួយ​ទៅ​ឲ្យ​រុស្ស៊ី​មែន​នោះ​។ ​ក្រសួង​រតនាគារ​អាមេរិក​មួយ​ក្នុងចំណោម​ភ្នាក់ងារ​ដែល​ពិនិត្យមើល​ទណ្ឌកម្ម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដល់​សារព័ត៌មាន Reuters​។ ប្រមុខ​ការបរទេស​អា​មេ​រិ​ក​លោក Antony Blinken បាន​ព្រមាន​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​លោក Wang Yi ថា បើ​ចិន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​មែន​នោះ ចិន​នឹង​ទទួល​រង​ផលវិបាក​ធ្ងន់ធ្ងរ​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំង​២​។ កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​ប្រធាន​ចារកម្ម​អាមេរិក CIA លោក Bill Burns បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​មួយ​ថា​ ចិន​កំពុង​ពិចារណា​បញ្ជូន​ជំនួយ​មិន​បម្រើ​ក្នុង​សង្គ្រាម​ឲ្យ​ទៅ​រុស្ស៊ី ដែល​ចិន​នៅតែ​ទាត់ចោល​ដដែលៗ៕អត្ថបទ៖ សុខមាន

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយថា ​កងទ័ព​របស់ខ្លួន​អាច​នឹង​ដកថយ​ពី​ទីក្រុង Bakhmut ខណៈ​រុស្ស៊ី​វាយ​សន្ធាប់​ខ្លាំង​

2023/03/02 10:01:49 am        487
​អ៊ុយក្រែន៖ ទីប្រឹក្សា​មួយរូប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​អាច​ដកថយ​ពី​មូលដ្ឋាន​សំខាន់​ចុងក្រោយ​នៃ​ទីក្រុង Bakhmut ដោយ​លើកឡើងថា រុស្ស៊ី​អាច​ដណ្ដើម​យក​ទីក្រុងដែល​បាន​ក្លាយជា​និមិត្ត​រូប​នៃ​ការ​តវ៉ា​របស់​ទាហាន​អ៊ុយ​ក្រែ​ន​។ ​វិមាន​ក្រឹម​ឡាំង​បាន​វាយប្រហារ​ដ៏​បង្ហូរ​ឈាម​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ​ដើម្បី​ដណ្ដើមយក​ទីក្រុង Bakhmut ដែល​ជា​ទីក្រុង​ផលិត​អំបិល និង​រ៉ែ​ហ្គី​ប​ស៊ូ​ម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ដែល​បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ក្លាយ​ជា​ទីក្រុង​ខ្មោច​។ លោក Alexander Rodnyansky ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ប្រាប់​សារព័ត៌មាន​ CNN ​ថា ​យោធា​របស់​យើង​កំពុង​ពិចារណា​គ្រប់​ជម្រើស​ទាំងអស់​។ ​ពួកគេ​បាន​គ្រប់គ្រង​ទីក្រុង​នេះ​យូរ​មក​ហើយ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់​ ពួកគេ​នឹង​ដកថយ​។ យើង​នឹង​មិន​លះបង់​ជីវិត​ប្រជាជន​របស់​យើង​ ចំពោះ​រឿង​ឥត​បាន​ការ​នោះ​ទេ​។ ​ទីក្រុង Bakhmut លាតសន្ធឹង​នៅ​ក្នុង​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤ ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​ដោយ​ខុសច្បាប់​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន​។​ ទីក្រុង ​Moscow បាន​គ្រប់គ្រង​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​នៃ​ខេត្ត Donetsk​។ ​ដើម្បី​ដណ្ដើម​ទឹកដី​ដែល​នៅសល់​ពាក់កណ្ដាល​ទៀត​នៃ​ខេត្ត​នេះ កងកម្លាំង​រុស្ស៊ី​ត្រូវតែ​ឆ្លងកាត់​ទីក្រុង ​Bakhmut ​ជា​មធ្យោបាយ​តែមួយគត់​ចូល​ទៅ​កាន់​ទីក្រុង​ធំៗ​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ទាហាន​អ៊ុយ​ក្រែ​ន​ដណ្ដើម​បាន​មកវិញ​នូវ​ទីក្រុង Izium​ ក្នុង​ខេត្ត Kharkiv ​កាលពី​ខែ​កញ្ញា​៕អត្ថបទ៖ សុខមាន

ចិន​និយាយថា ការអះអាង​ដែលថា​វីរុស COVID-19 លេច​ចេញពី​មន្ទីរពិសោធន៍ប៉ះពាល់​ដល់​មុខមាត់​អាមេរិក​ខ្លួនឯង​

2023/03/02 09:46:25 am        340
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ ​ទី​១​មីនា​ថា ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ខ្លួនឯង ក្រោយ​មន្ត្រី​ចារកម្ម​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ទីភ្នាក់ងារ​របស់​លោក​ជឿ​ថា ​ជំងឺ​រាតត្បាត​សកល​ COVID-19 ទំនង​បណ្ដាល​មក​ឧបទ្ទវហេតុ​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន (Wuhan) ប្រទេស​ចិន។ ​លោក Christopher Wray ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​ប្រាប់​សារព័ត៌មាន Fox News កាលពី​ថ្ងៃ​អង្គា​រថា ពេលនេះ​ទីភ្នាក់ងារ​របស់​លោក​បាន​វាយតម្លៃ​លើ​ប្រភព​នៃ​វីរុស COVID-19 ថា វា​ពិតជា​អាច​ទៅ​រួច​ដែល​ថា ​វា​ជា​ឧបទ្ទវហេតុ​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​ទីក្រុង Wuhan​។ ​ក្រុម​មន្ត្រី​ចិនបាន​ទាត់ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះ​អាង​​នេះ ដោយ​ហៅ​ការ​លើក​ឡើង​របស់​សហ​រដ្ឋ​អាមេរិក​ថា​ ជា​យុទ្ធនាការ​លាប​ពណ៌​ប្រឆាំង​ទីក្រុង​ប៉េកាំង​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​បាន​សើរើ​ជាថ្មី​ពី​ទ្រឹស្ដី​ការ​លេចចេញ​ពី​មន្ទីរ​ពិសោធន៍ ដែល​នឹង​មិន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​ចិន​ឡើយ ផ្ទុយទៅវិញ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​មុខមាត់​ខ្លួនឯង​ធ្លាក់​ចុះ​ថែមទៀត​តែ​ប៉ុណ្ណោះ​។ ​ការ​អត្ថាធិប្បាយ​របស់​លោក Wray បាន​កើតមានឡើង ក្រោយ​របាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះនិយាយ​ថា ក្រសួង​ថាមពល​អាមេរិក​បាន​បញ្ជាក់​ថា​ ការ​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​របស់​ចិន ពិតជា​ទំនង​បង្ក​ឲ្យ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​វីរុស COVID-19 នេះ​។ ​ប៉ុន្តែ​ទីភ្នាក់ងារ​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក​ជឿ​ថា ​វីរុស​នេះ​លេចចេញ​ដោយ​ឯកឯង​នៅ​លើ​ពិភព​លោក​នេះ​៕អត្ថបទ៖ សុខមាន

នគរបាល និង​ក្រុមបាតុករ​ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង Athens បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​ប្រតិបត្តិ​ករ​រថភ្លើង

2023/03/02 09:31:36 am        419
​ក្រិក៖ ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ទីក្រុង Athens កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​រថភ្លើង Hellenic Train។នគរបាល​បាន​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុម​អ្នក​តវ៉ា​គប់​ដុំថ្ម ដែល​បាន​ដុត​ភ្លើង​បង្ក​អគ្គិភ័យ​នៅ​តាម​ផ្លូវ​។ រថភ្លើង​ដឹក​អ្នកដំណើរ​ប្រទេស​ក្រិ​ក​មួយ​គ្រឿងបាន​បុក​គ្នា​ ជាមួយ​រថភ្លើង​ដឹក​ទំនិញ​មួយ​គ្រឿង​ផ្សេងទៀត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ជិត​ទីក្រុង Larissa ភាគ​ខាងជើង​បណ្តាល​ឲ្យ​ទូ​រថភ្លើង​ទាំងអស់​ភ្លាត់​ចេញពី​ផ្លូវដែក​ និង​បាន​ក្រឡាប់បណ្តាល​មនុស្ស​យ៉ាងហោចណាស់ ៤៣​នាក់​ស្លាប់​ភាគច្រើន​ជា​សិស្ស​។ ក្រុមមន្ត្រី​បាន​និយាយថា ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត ខណៈសីតុណ្ហភាព​នៅ​ក្នុង​ទូ​រថភ្លើង​មួយ​បាន​កើន​ឡើង​ដល់ ១,៣០០​អង្សា​សេ បន្ទាប់ពី​វា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អណ្តាត​ភ្លើង​។ ក្រុមហ៊ុន Hellenic Train ជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​ហ្វឺ​រ៉ូ​វី ដេ​ឡូ​ស្តា​តូ​ (Ferrovie dello Stato) របស់​ប្រទេស​អ៊ីតាលី ដែល​បាន​ទទួល​ធ្វើ​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ស៊ើបអង្កេត​គ្រោះថ្នាក់​នេះ​។មន្ត្រី​នគរបាល​ម្នាក់​បាន​និយាយ​ថា ប្រធាន​ស្ថានីយ​ក្នុង​តំបន់​ទទួលបន្ទុក​ផ្នែក​សញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពី​បទ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​ដោយ​ការ​ធ្វេស​ប្រហែស​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​និយាយថា រថភ្លើង​ទាំងពីរ​គ្រឿង​បាន​កំពុង​រត់​នៅលើ​ផ្លូវ​តែមួយ​ជាច្រើន​គីឡូម៉ែត្រ​មុនពេល​បុក​គ្នា​។ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​លោក Kostas Karamanlis បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ដោយ​និយាយ​ថា ​លោក​ទទួលខុសត្រូវ​ចំពោះ​ការ​ខក​ខាន​ជា​យូរ​មក​ហើយ​របស់​រដ្ឋ​ ក្នុង​ការ​ជួសជុល​ប្រព័ន្ធ​ផ្លូវដែក​។​ យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​រថភ្លើង Hellenic Train បាន​ឱ្យដឹងថា រថភ្លើង​ដឹក​អ្នកដំណើរ ៣៤២នាក់ និង​បុគ្គលិក ១០នាក់ ខណៈ​បុគ្គលិក ២នាក់​នៅ​លើ​រថភ្លើង​ដឹកទំនិញ​។ មន្ត្រី​ពន្លត់​អគ្គិភ័យ​និយាយថា អ្នកដំណើរ ៦៥នាក់​ដែល​អ្នករងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុងនោះ ៦នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​៕អត្ថបទ៖ ប៊ុនថន

UN៖ មនុស្ស​យ៉ាងហោចណាស់​ ៥​ម៉ឺន​នាក់​ស្លាប់​ដោយ​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី និង​រាប់​ម៉ឺន​នាក់​នៅ​បាត់​ខ្លួន

2023/03/01 02:25:28 pm        389
​ទួរគី៖ ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា គ្រោះ​រញ្ជួយ​ដី​មហន្តរាយ​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ទួរគី ​និង​ស៊ី​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​ម៉ឺន​នាក់​ស្លាប់ ច្រើន​នាក់​រងរបួស និង​រាប់ម៉ឺន​នាក់​នៅ​បាត់​ខ្លួន ខណៈ​រាប់សែន​នាក់​បាន​បាត់បង់​លំនៅឋាន​។ លោក Martin Griffiths បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា បី​សប្តាហ៍​បន្ទាប់ពី​រញ្ជួយ​ដី​កម្រិត ៧.៨រ៉ិ​ច​ស្ទ័​របាន​វាយប្រហារ​ភាគខាងត្បូង​ប្រទេស​ទួរគី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី រួមទាំង​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ដែល​ទំហំ​នៃ​គ្រោះមហន្តរាយ​នេះ​គឺ​កាន់តែច្បាស់​ថា យ៉ាងហោចណាស់​មនុស្ស ៤៤,០០០​នាក់បាន​ស្លាប់​នៅក្នុង​ប្រទេស​ទួរគី ​និងប្រហែល ៦,០០០នាក់​ស្លាប់នៅក្នុង​ប្រទេស​ស៊ី​រី ភាគច្រើន​នៅ​តំបន់​ភាគ​ពាយព្យ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​។ ​​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការអំពាវនាវ​បន្ទាន់​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជំនួយ ៣៩៧.៦លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​ប្រទេស​ស៊ី​រី និង​ ១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជនរងគ្រោះ​នៅ​ប្រទេស​ទួរគី ដែល​ជំនួយ​នេះ​គ្រប​ដណ្តប់​តែ​តម្រូវការ​សង្គ្រោះបន្ទាន់​ស​ម្រា​ប់​រយៈពេល ៣​ខែ​ខាងមុខ​ប៉ុណ្ណោះ​។ ​លោក Griffiths និយាយ​ដោយ​ផ្តោតលើ​ប្រទេស​ស៊ី​រី​ថា មុនពេល​រញ្ជួយ​ដី ប្រជាជន ១៥.៣លាន​នាក់ ឬ ៧០ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេសត្រូវការ​ជំនួយ​មនុស្សធម៌​។ ការវាយតម្លៃ​ដំបូង​បានចង្អុលបង្ហាញ​ថា ប្រជាជន ៥លាននាក់​នៅក្នុង​ប្រទេស​ស៊ី​រីត្រូវការ​ទីជម្រក​ជា​មូលដ្ឋាន និង​ជំនួយ​មិនមែន​ស្បៀងអាហារ​។ លោក Griffiths និយាយថា អគារ​រាប់រយ​ខ្នង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការបាក់​រលំរាប់ពាន់​ខ្នង​អាច​នឹងត្រូវ​រុះរើ ហានិភ័យ​នៃ​ជំងឺ​កំពុង​កើនឡើង​ក្នុងពេល​មានការ​ផ្ទុះ​ជំងឺ​អាសន្នរោគ​មុន​រញ្ជួយ​ដី ហើយ​តម្លៃ​អាហារ និង​របស់របរ​ចាំបាច់​ផ្សេងទៀត​ឡើងថ្លៃ​ខ្លាំង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM
ពលរដ្ឋអាហ្វហ្គានីស្ថាននិយាយថា អ្នករាល់គ្នាកំពុងដេក អំឡុងពេលការវាយប្រហារតាមច្រកអាកាសរបស់ប៉ាគីស្ថាន
06/29/2026 08:06 PM