ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

អាមេរិក​និយាយ​ថា ភាព​ស្ងៀមស្ងាត់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​ជា​រឿង​គ្រោះថ្នាក់

2023/02/21 02:22:19 pm        509
​អាមេរិក៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោល​ទោស ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ចូលរួម​ផ្នែក​ការទូត ដោយ​ព្រមាន​ថា ​ការ​បរាជ័យ​របស់​សមាជិក​ ១៥​ប្រទេស​ក្នុង​ការ​ឆ្លើយតប​នេះ​បាន​ក្លាយ​ជា​រឿង​គ្រោះថ្នាក់​។ ​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ជំទាស់​ទៅ​នឹង​ចំណាត់ការ​ណាមួយ​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ ដោយ​អះអាង​ថា ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង នឹង​មិន​នាំមក​នូវ​លទ្ធផល​លក្ខណៈ​ស្ថាបនា​ទេ។ ប្រទេស​ទាំង​២ បាន​បោះ​ឆ្នោត​វ៉េតូ​ដឹកនាំ​ដោយ​អាមេរិក ជំរុញ​ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​អង្គការសហប្រជាជាតិ​ លើ​កូរ៉េខាងជើង​កាល​ពី​ខែឧសភា​ឆ្នាំមុន​។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ការពិត​គឺថា​ អ្នក​ទាំងឡាយ​ដែល​យក​ខ្លួន​បាំង​កូរ៉េខាងជើង ផុត​ពី​ផលវិបាក​ផ្សេងៗ​នៃ​ការ​បាញ់​សាក​ល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​ខ្លួន បាន​ដាក់​តំបន់​អាស៊ី និង​ពិភពលោក​ទាំងមូល​ស្ថិត​ក្នុង​ហា​នី​ភ័យ​នៃ​ជម្លោះ​។ ​លោកស្រី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ការ​ខ្វះ​ចំណាត់ការ​របស់​ក្រុម​ប្រឹក្សា​គឺ​ធ្ងន់ធ្ងរ​ជាង​ភាព​អាម៉ាស់​ទៅទៀត។ វា​ជា​រឿង​គ្រោះថ្នាក់​ ដោយ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​អនុម័ត​សេចក្ដីថ្លែងការណ៍​តំណាង​ជា​ផ្លូវការ ជំហាន​មួយ​ក្រោម​សេចក្ដី​សម្រេច​ដើម្បី​ថ្កោលទោស​សកម្មភាព​កូរ៉េខាងជើង និង​ជំរុញ​ឲ្យ​ចូលរួម​វិធានការ​ការទូត​៕អត្ថបទ៖ សុខមាន

លោក Biden មកដល់​រដ្ឋធានី Warsaw ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​ជួប​លោក Zelenskyy នៅ​ក្រុង Kyiv

2023/02/21 12:17:48 pm        594
​ប៉ូឡូញ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​មកដល់​រដ្ឋធានី Warsaw ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​បានធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Biden ត្រូវបាន​ស្វាគមន៍​ដោយ​គណៈប្រតិភូ រួមមាន​រដ្ឋមន្ត្រីការបរទេស​លោក Marcin Przydacz និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប៉ូឡូញ​លោក Mark Brzezinski​។ កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ចន្ទ​លោក Biden បាន​ធ្វើ​ដំណើរ​ជុំវិញ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​ពុំ​មាន​ការប្រកាស​ជាមុន ដោយ​សន្យា​ថា​នឹង​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​យូរ​តាម​ដែល​អ៊ុយ​ក្រែ​ន​ត្រូវការ និង​ជា​ដំណើរ​ទស្សនកិច្ច​មុន​ខួប ​១​ឆ្នាំ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ ​លោក​ប្រធានាធិបតី​បាន​ជិះ​យន្តហោះ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Ramstein របស់​សហរដ្ឋ​អា​មេរិ​ក​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​លោក​បាន​បន្ត​ដំណើរ​ទៅកាន់​ក្រុង Rzeszow ភាគ​អាគ្នេយ៍​ប្រទេស​ប៉ូឡូញ​។ បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល​មួយ​ម៉ោង លោក​បាន​ទៅដល់​ទីក្រុង Przemysl ជាទី​ក្រុង​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​អ៊ុយ​ក្រែ​ន ហើយ​បន្ទាប់មក​លោក Biden បាន​ឡើងលើ​រថភ្លើង និង​បាន​ធ្វើ​ដំណើរ​ ១០​ម៉ោង​ទៅកាន់​ទីក្រុង Kiev។ លោក Joe Biden បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន​មានតម្លៃ ៥០០​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​ទៅកាន់​ទីក្រុង Kyiv​។ នៅ​ក្នុង​ដំណើរ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ទីក្រុង Kyiv លោក Biden និយាយ​ថា ទណ្ឌកម្ម​បន្ថែម​នឹង​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​នេះ​លើ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី និង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ព្យាយាម​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម ដើម្បី​គាំទ្រ​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​។ កញ្ចប់​ជំនួយ​យោធា​នឹង​រួមបញ្ចូល​ទាំង​គ្រាប់កាំភ្លើង​ធំ ប្រព័ន្ធ​ប្រឆាំង​រថពាសដែក និង​រ៉ា​ដា​តាមដាន​ដែនអាកាស​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​មកដល់​រដ្ឋធានី​ Warsaw ប្រទេស​ប៉ូឡូញ​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។ លោក Biden គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda រួម​ជាមួយ​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​ស្លាប​ខាងកើត​របស់​សម្ព័ន្ធ​យោធា​​ណា​តូ ខណៈ​នៅ​ទីក្រុង Warsaw ដើម្បី​ប្រារព្ធ​ខួប ​១​ឆ្នាំ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

ចិន​ផ្ទុះ​កំហឹង​ក្រោយ​អាមេរិក​ព្រមាន​ប្រឆាំង​ការ​ផ្ដល់​អាវុធ​ឲ្យ​រុស្ស៊ី ហើយ​ថា​អាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​ចិន​ឡើយ

2023/02/21 11:28:59 am        692
​ចិន៖ ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​កាន់តែ​ដុន​ដាប់​ខ្លាំង​ថែមទៀត​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ក្រសួង​កិច្ចការ​បរទេស​របស់​ចិន​ទាត់ចោល​ការ​លើក​ឡើងរ​បស់​រដ្ឋបាល​លោក ​Biden ដែល​ថា ​ខ្លួន​មាន​ព័ត៌មាន​ថា ចិន​កំពុង​ពិចារណា​បញ្ជូន​អាវុធ និង​គ្រាប់រំសេវ​ឲ្យ​រុស្ស៊ី​ដើម្បី​ជួយ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken បាន​ដាក់​ការចោទប្រកាន់​នេះ​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍ CBS ជាទី​ដែល​លោក​និយាយ​ថា ក្រុមហ៊ុន​របស់​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី នូវ​ជំនួយ​គ្រឿងយុទ្ធោបករណ៍​មិន​បម្រើ​ក្នុង​សង្គ្រាម និង​អាច​មានការ​បញ្ជូន​ទៅ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​។ ​លោក Blinken បាន​និយាយ​ថា ​ក្ដីបារម្ភ​ដែល​យើង​មាននៅ​ពេលនេះ​គឺ​អាស្រ័យ​លើ​ព័ត៌មាន​ដែល​យើង​មាន ដែល​បញ្ជាក់​ថា ​ពួកគេ​កំពុង​ពិចារណា​ផ្ដល់​ការ​គាំទ្រ​ខាង​គ្រឿង​យុទ្ធោបករណ៍​ដែល​មិន​បម្រើ​ក្នុង​សង្គ្រាម ហើយ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទៅកាន់​ពួកគេ​ថា បញ្ហា​នោះ​នឹង​នាំ​ឲ្យ​មានរឿង​ធ្ងន់ធ្ងរ​សម្រាប់​យើង និង​ទំនាក់ទំនង​របស់​យើង​។ នៅ​ពេល​សួរ​ តើ​ជំនួយ​គ្រឿង​យុទ្ធោបករណ៍​មិន​បម្រើ​ក្នុង​ការ​ធ្វើសង្គ្រាម ​ដែល​ចិន​អាច​នឹង​បញ្ជូន​ឲ្យ​នោះ​គឺជា​អ្វី លោក Blinken ឆ្លើយ​ថា​គឺ​អាវុធ​។ ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ពី​ប្រទេស​ចិន​កាលពី​ចន្ទ។ ​ទីក្រុង​ប៉េកាំង​បាន​ទាត់ចោល​ការ​អះអាង​អាមេរិក​ថា​ ជា​សម្ដី​គ្មាន​មូលដ្ឋាន​ខុស​ពី​ការពិត ដែល​ថា ​ចិន​ពិចារណា​បញ្ជូន​អាវុធ​ឲ្យ​រុស្ស៊ីជួយ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ចិន​អំពាវនាវ​ដដែលៗ​ឲ្យ​មានការ​សន្ទនា​បញ្ចប់​ជម្លោះ​។ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា មិនមែន​ចិន​ឡើយ​គឺ​សហរដ្ឋ​អាមេរិក​ទៅវិញ​ទេ ដែល​កំពុងតែ​បញ្ជូន​អាវុធ​ហូរ​ដូច​ទឹក​ចូល​ក្នុង​សមរភូមិ​។ សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិ​បញ្ជា​ឲ្យ​ចិន​ធ្វើ​នេះ ធ្វើ​នោះ​ឡើយ។ យើង​មិនដែល​គាំទ្រ​ឲ្យ​លើក​ចុង​អាវុធ​ដាក់គ្នា ឬ​ការ​បង្ខិត​បង្ខំ​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃក្នុងសប្តាហ៍នេះ

2023/02/21 10:56:30 am        577
 ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសនៃព្រះរាជាណាចក្រថៃ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យដូចជា៖ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។

ការរញ្ជួយ​ដី​ថ្មី​នៅ​ព្រំដែន​ទួរគី​-​ស៊ី​រី​សម្លាប់​មនុស្ស​ ៣​នាក់ និង​ជាង ​២០០​នាក់​រង​របួស ២​សប្ដាហ៍​ក្រោយ​គ្រោះ​មហន្តរាយ​

2023/02/21 10:46:53 am        480
​ទួរគី៖ ក្រុម​អាជ្ញាធរ​បាន​និយាយថា ការរញ្ជួយ​ដី​ថ្មី​កម្រិត ​៦.៤​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស ​៣​នាក់ និង​ជាង ​២០០​នាក់​រង​របួស​នៅ​ក្នុង​តំបន់​មួយចំនួន​នៅ​ប្រទេស​ទួរគី រយៈពេល ​២​សប្ដាហ៍​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ធំ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​ អគារ​មួយ​ចំនួន​បាន​បាក់​រលំ​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ជាប់​ក្រោម​កម្ទេច​ថ្ម ខណៈ​មនុស្ស​រង​របួស​ជា​ច្រើន​ក៏​ត្រូវ​បាន​រាយការណ៍​ផងដែរ​នៅក្នុង​ប្រទេសជិតខាង​ស៊ី​រី។ ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​អង្រួន​នៅ​ចំ​កណ្ដាល​ទីក្រុង​ដេ​ហ្វ នី (Defne) ក្នុង​ខេត្ត Hatay របស់​ប្រទេស​ទួរគី ជាទី​ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​បំផុត​កម្រិត​ ៧.៨​រ៉ិ​ច​ទ័​រ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ ​២​សប្ដាហ៍​មុន។ ការ​រញ្ជួយ​ដី​នេះ​ក៏បាន​អង្រួន​ក្នុង​ប្រទេស​ស៊ី​រី ប្រទេស​ហ្ស៊​កដា​នី ប្រទេស​កោះ​ហ្ស៊ី​ប អ៊ីស្រាអែល និង​ជាយ​ប្រទេស​អេ​ហ្ស៊ី​ប​ផង​ដែរ ហើយ​ក្រោយមក​មានការ​រញ្ជួយ​ទី​២ ​កម្រិត ​៥.៨​រ៉ិ​ច​ទ័​រ​បាន​កើតឡើង​ទៀត​។ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទួរគី​លោក Suleyman Soylu បាន​និយាយ​ថា ​មនុស្ស ​៣​នាក់​បាន​ស្លាប់ និង ២១២​នាក់​បាន​រង​របួស​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​កំពុង​ធ្វើ​លើ​អគារ​៣ ​ដែល​បាន​បាក់​រលំ​ ជាទី​ដែល​មាន​មនុស្ស​ ៦​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ជាប់​នៅ​ទីនោះ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​ស៊ី​រី SANA បាន​រាយការណ៍​ថា​ មនុស្ស ​៦​នាក់​រង​របួស​នៅ​ក្នុង​ទីក្រុង Aleppo ដោយសារ​បំណែក​ថ្ម​ធ្លាក់​ចំ​។ ចំណែក​ក្រុម​អ្នក​សង្គ្រោះ​មួក​.​ស​. ដែល​ជា​អង្គការ​ការពារ​ជន​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​ភាគ​ពាយ័ព្យ បាន​រាយការណ៍​ថា​មាន​មនុស្ស​ជាង ​១៣០​នាក់​រង​របួស ​ភាគច្រើន​មិនបាន​គំរាម​កំហែង​ដល់​អាយុជីវិត​ទេ។ ​គួរ​រម្លឹក​ថា ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈបាន​សម្លាប់​មនុស្ស​ជាង ៤៥.០០០​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​២ ភាគច្រើន​នៅ​ក្នុង​ប្រទេស​ទួរគី ​ជាទី​ដែល​មាន​មនុស្ស​ជាង ​១​លាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន។ ក្រុម​អាជ្ញាធរ​ទួរគី​បាន​កត់ត្រា​រលក​រញ្ជួយ​ជាង ៦.០០០​លើក​ចាប់​តាំង​ពី​ការ​រញ្ជួយ​ដ៏​ធ្ងន់ធ្ងរ ​២សប្ដាហ៍​មុន​៕​អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយថា សណ្ដាប់ធ្នាប់​ពិភពលោក​អាស្រ័យទៅលើ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

2023/02/21 10:12:50 am        414
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សណ្ដាប់ធ្នាប់​ពិភព​លោក​អាស្រ័យ​ទៅលើ​វិធានការ ហើយ​មនុស្សជាតិ​អាស្រ័យ​លើ​ថា​ តើ​ស្ថាន​ភាពសង្គ្រាម​នឹង​វិវឌ្ឍន៍​ទៅមុខ​បែប​ណា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក ​Zelensky បាន​និយាយ​នៅក្នុង​សន្ទរកថា​ទាំងយប់ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden ទៅកាន់​ទីក្រុង Kyiv ថា នៅ​ពេលនេះ និង​នៅទីនេះ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​អនាគត​របស់​សណ្ដាប់​ធ្នាប់​ពិភពលោក​ទាំងមូល អាស្រ័យ​លើ​វិធានការ មនុស្សជាតិ និង​សមត្ថភាព​នៃ​ការ​ព្យាករណ៍​កំពុង​ត្រូវ​បាន​សម្រេចចិត្ត​។ លោក ​Zelensky បាន​និយាយ​ថា ផ្នែក​ការពារ​ជាតិ និង​តម្រូវ​ការចាំបាច់​ផ្សេងទៀត សម្រាប់​ការ​បញ្ចប់​ការវាយលុក​របស់​រុស្ស៊ី​នៅ​ឆ្នាំនេះត្រូវ​បាន​ដឹង​ច្បាស់​រួចហើយ រួម​ទាំង​ដៃគូ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​។ លោ​កថា ​បញ្ហា​ទាំង​អស់​នេះ​ត្រូវតែ​ដោះស្រាយ នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​មើល​ឃើញ​ដំណោះស្រាយ​ពី​លោក​ប្រធានាធិបតី Biden និង​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

អ្នកការទូតជាន់ខ្ពស់ចិនមកដល់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាជុំវិញបញ្ហានៅអ៊ុយក្រែន

2023/02/21 09:48:54 am        566
រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់ចិនលោក Wang Yi កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាលើផែនការសន្តិភាពដែលអាចកើតមានសម្រាប់អ៊ុយក្រែន។ សារព័ត៌មានបានរាយការណ៍ថា គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Wang គឺដើម្បីបង្កើនតួនាទីរបស់ទីក្រុងប៉េកាំងនៅក្នុងដំណោះស្រាយសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា លោកមិនបានដាក់ចេញនូវជំនួបរវាងលោក Wang និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ។ លោកបាននិយាយថា របៀបវារៈគឺច្បាស់លាស់ និងទូលំទូលាយ ហើយមានបញ្ហាជាច្រើនដែលត្រូវពិភាក្សា។ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken និយាយថា លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​គាំទ្រ​ដែល​អាច​កើតមាន​របស់​ទីក្រុង​ប៉េកាំង ​ចំពោះ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅ​ពេល​លោក​បាន​ជួប​លោក Wang Yi កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្រៅ​សន្និសីទ​សន្តិសុខ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃលទ្ធផលដ៏ប្រសើរដែល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីសម្រេចបានក្នុងឆ្នាំ២០២២

2023/02/21 09:32:15 am        652
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលកិច្ចប្រជុំនេះមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពជាង៦០០នាក់។សម្តេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគោរពរាយការណ៍ ដោយសង្ខេបអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ១២ រូប បានចូលក្រាបបង្គំគាល់ថ្វាយព្រះពរជ័យក្នុងឱកាស ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងទូលថ្វាយរបាយ ការណ៍លទ្ធផលការងារឆ្នាំ២០២១ និងផែនការសកម្មភាពឆ្នាំ២០២២ និងអនុសាសន៍ ១២ ចំណុច របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញឱ្យអនុវត្តឆ្នាំ២០២២ ដោយព្រះអង្គបានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយស កស.ក.ជ. ដែលបានឧបត្ថម្ភគាំទ្រដ៏រឹងមាំក្នុងការ ជំរុញសកម្មភាពការងាររបស់ ក.ជ.ក.ស ឱ្យទទួលសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ តួនាទីរបស់ស្ត្រី និងមានជីវភាពរស់នៅកាន់តែប្រសើរ។របាយការណ៍ក៏បានបង្ហាញអំពីលទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ហើយក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។លោកជំទាវបន្តថា៖នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ទោះជាយ៉ាងណា លោកជំទាវបញ្ជាក់ថា៖ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ។សូមជំរាបជូនថា«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»បានបង្កើតឡើងតាំងពីឆ្នាំ២០០៦មកហើយតែងតែបានបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ៕(ដោយ៖ មុត សុទ្ធ)

កូរ៉េខាងត្បូងអះអាងថានឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំឡើងថែមទៀត

2023/02/20 08:13:39 pm        108
ភ្នំពេញ ៖ នៅវិមានសន្តិភាពរសៀលថ្ងៃទី២០កុម្ភ: ក្នុង​ពេល​អនុញ្ញាត​ឱ្យ​ឯកឧត្តម Park Jung wook ឯកអគ្គរដ្ឋ​ទូតថ្មី​នៃ​សាធារណរដ្ឋកូរ៉េ ចូលជួប​សំដែង​ការ​គួរ​សម​និង​ពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម Park បានអះអាង​ថានឹងខិតខំជំរុញ​ទំនាក់ទំនងជាមួយ​កម្ពុជាឱ្យកាន់​តែរឹងមាំឡើងថែមទៀត។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម. Park បាន​គោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមគឺពិតជាមានកិត្តិយស​ណាស់​ដែល​ត្រូវ​បាន​តែង​តាំងជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិងពេញសមត្ថភាពរបស់កូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជា​ហើយឯកឧត្តម​នឹងខិតខំប្រឹងប្រែង​ឲ្យអស់ពី​សមត្ថភាពដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងថែមទៀត។ឯកឧត្តមបានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតីកូរ៉េជូនចំពោះសម្ដេចតេជោហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ៖ ឯកឧត្តមបានសិក្សាស្វែងយល់អំពីសកម្មភាពរបស់សម្ដេចតេជោក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូច​ជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ឯកឧត្តម Park ក៏បានសូមគោរពសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ​ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េមានការរីកចម្រើនជាលំដាប់ បើទោះ​បីជា​មានជំងឺកូវីដ១៩ ក៏ដោយ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ដល់១ពាន់លាន​ដុល្លារកាលពីឆ្នាំទៅ ហើយកូរ៉េគឺជាអ្នកវិនិយោគលំដាប់លេខ២​នៅកម្ពុជាជាមួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាមួយនឹង​ច្បាប់​វិនិយោគថ្មីដែល​មិន​យក​ពន្ធត្រួតគ្នា​និង​មាន​វិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។ឯកឧត្តមបានបន្ថែមថា៖រដ្ឋាភិបាលកូរ៉េបានផ្ដល់ជំនួយODAមកកម្ពុជាច្រើនជាងគេ រួមទាំងជំនួយសម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារនិងឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅត្រើយម្ខាងទៀត​ដែល​នឹង​ជួយក្នុងការធ្វើ​ដំណើរនិង​សេដ្ឋកិច្ចកម្ពុជា។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោ​អំពីក្តី​បារម្ភនៃការបាញ់​កាំជ្រួច​របស់កូរ៉េខាងជើងដែលជាការគំរាមកំហែងដល់សន្តិភាព​នៅឧបទ្វីបកូរ៉េផងនិងពិភពលោកផង។ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តមPark ដែលត្រូវបាន​តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កូរ៉េខាងត្បូងប្រចាំកម្ពុជានិងបាន​ថ្លែងអំណរគុណជូនចំពោះឯកឧត្តមParkផងដែរ ចំពោះការពាំនាំការ​ផ្ដាំផ្ញើសួរសុខទុក្ខអំពី​ប្រធានាធិបតីកូរ៉េនិងការប្ដេជ្ញាចិត្តក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចបានជម្រាបជូនឯកឧត្តមPark អំពីដំណើរនៃការចាប់ផ្ដើមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយ​សម្ដេចបានយល់ស្របជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងនៃ​ប្រទេសទាំងពីរដែលបន្តរីកចម្រើនជាលំដាប់។សម្ដេចតេជោបានឆ្លៀតឱកាសថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយដល់កម្ពុជាបើទោះបីជា​មាន​ការរីករាល​កូវីដ១៩​​ក៏ដោយក៏កូរ៉េមិនបិទការហោះហើរមកកាន់កម្ពុជាឡើយ។នេះសបញ្ជាក់ឲ្យឃើញថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយក៏កូរ៉េមិនផ្លាស់ប្តូរឥរិយាបទចំពោះកម្ពុជាដែរ។ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េដែលបានអនុញ្ញាតឲ្យពលករកម្ពុជាបាន​ទៅធ្វើការនៅកូរ៉េទទួលបានប្រាក់ខែនិងជំនាញត្រឡប់មកកម្ពុជាវិញ។សម្តេចអរគុណចំពោះជំនួយ​របស់កូរ៉េក្នុងការកសាងស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅជ្រោយចង្វារនិងឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយម្ខាងទៀត។ចំពោះបញ្ហាកូរ៉េខាងជើងសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តមPark ថា៖កម្ពុជាថ្កោលទោសកូរ៉េខាងជើងដែលធ្វើការបាញ់មីស៊ីលម្ដងហើយម្ដងទៀតរួមទាំងការបាញ់កាលពីព្រឹកមិញផង ដែលជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កើតនូវភាពតានតឹងនិងគំរាមកំហែងដល់សន្តិភាពទាំងនៅឧបទ្វីបកូរ៉េនិងនៅលើពិភពលោក៕

សម្តេចតេជោ ហ៊ុន សែន ចង់​ឱ្យ​មានសាកលវិទ្យាល័យនិងវិនិយោគិនពីចក្រភពអង់គ្លេស

2023/02/20 07:30:54 pm        200
ភ្នំពេញ ៖សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​ពី​បំណង​ចង់​ឲ្យ​មាន​សាកលវិទ្យាល័យ​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជំរុញ​វិនិយោគិន​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​កាន់​តែ​ច្រើន។នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ពេល​ដែល​សម្ដេច​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម Dominic Williams ឯក​អគ្គរាជ​ទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស ចូល​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅវិមានសន្តិភាពនារសៀលថ្ងៃទី២០កុម្ភៈ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​នេះ​ ជាបឋម ឯកឧត្ដម Dominic បាន​គោរព​សុំ​ការ​អនុញ្ញាត​ពី​សម្ដេច​តេជោ​និយាយ​ជា​ភាសាខ្មែរ​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ជូន​ចំពោះ​សម្ដេច​តេជោ​និង​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​មក​បំពេញ​បេសកកម្ម​ការ​ទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ឯកឧត្ដម​បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ៖ ឯកឧត្ដម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​នៅកម្ពុជាកាលពីឆ្នាំ២០១០ ។ នៅ​ពេលនេះ ឯកឧត្ដម​បាន​ឃើញ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា​ហើយ​ក៏​បាន​គោរព​សម្ដែង​នូវ​ការ​គោរព​លើ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សម្ដេច​តេជោ​នោះ​ទី១.ក្នុង​ការ​នាំ​មក​ជូន​កម្ពុជា​នូវ​សុខ​សន្តិភាព​និង​ស្ថេរ​ភាព,ទី២ ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ បើក​ប្រទេស​និង​បើក​សេដ្ឋកិច្ច​ឡើង​វិញ​បាន​យ៉ាង​ជោគ​ជ័យ,ទី៣. គ្រប់​គ្រង​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ល្អ,ទី៤.ដឹក​នាំកិច្ច​ប្រជុំកំ​ពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​និង​ទី៥. ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្ដេច លើ​ការ​ដោះមីន​និង​នាំ​កម្ពុជា​ទៅ​ជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥។ឯកឧត្ដម Dominic បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​បន្ថែម​ថា៖ មហិច្ឆតា​របស់​ឯកឧត្ដម​គឺ​នៅ​ពី​ក្រោយ​កម្ពុជា​ជួយ​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ ​អប់រំ ​ហិរញ្ញវត្ថុ ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កើត​ឡើង​វិញ​បរិស្ថាន​និង​វិស័យ​ដទៃទៀត​ក្នុង​គោលដៅ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំ​ងពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​ខ្លាំង​ឡើង។សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​និង​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម Dominic ដែល​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។សម្ដេច​បាន​ថ្លែង​អំណរ​គុណ​ឯកឧត្ដម Dominic ចំពោះ​ពាក្យ​ពេចន៍​ដ៏​ល្អ​និង​ស្ងើច​សរសើរ​ឯកឧត្ដម​ដែល​បាន​និយាយ​ភាសាខ្មែរ​បាន​យ៉ាង​ច្បាស់​ល្អ​ហើយ​​សម្ដេច​ក៏​បា​ន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​ជួយ​កម្ពុជា​លើ​ការ​ដោះ​មីន​។សម្ដេច​តេជោ​បាន​បន្ត​ថា ៖កម្ពុជា​បាន​រង​នូវ​សោកនាដកម្ម​រយៈ​ពេល​ជាង៤០ ឆ្នាំ​មក​ហើយ​ដោយ​សារ​គ្រាប់មីន ហើយ​នៅ​ពេល​នេះ​កម្ពុជា​កំពុង​តែ​ប្រើ​ប្រាស់​ធនធាន​យ៉ាង​ច្រើន ជា​មួយ​នឹង​ធនធាន​របស់​សប្បុរសជន ​ក៏​ដូច​ជា​ដៃ​គូ ដើម្បី​ដោះ​មីន​ធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ឆ្លៀត​ឱកាស​នោះ​ដែរ សម្ដេច​ក៏​បាន​បញ្ជាក់ជូនឯកឧត្តម Dominic នូវ​បំណង​ចង់​ឲ្យ​មាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​ជា​មួយ​នឹង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ជំរុញ​វិនិយោគិន​ពី​ចក្រអង់គ្លេស​មកកម្ពុជា​កាន់តែ​ច្រើន​ថែមទៀត។ជា​ទីបញ្ចប់​សម្ដេច​តេជោ​បានជូនពរឲ្យឯកឧត្តមDominic ឯកអគ្គរាជ​ទូត​ថ្មី​ចក្រ​ភព​អង់គ្លេស​បំពេញ​បេសកកម្មកា​ទូត​នៅ​កម្ពុជាបានទទួលជោគជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM