សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

អ៊ីរ៉ង់​ច្រានចោល​ការចោទប្រកាន់​ដែល​ថា​ ខ្លួន​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​ទៅ​ ៨៤%

2023/02/20 11:13:29 am        238
​អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា​ ខ្លួន​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​រហូតដល់​ទៅ​ ៨៤% ស្របពេល​មាន​បញ្ហា​ជាច្រើន​ដែល​នៅតែ​បន្ត ​ជាមួយ​ក្រុម​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ​សកល IAEA និង​ការមិន​ស្របគ្នា​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ​របស់ខ្លួន​។ ​ទីភ្នាក់ងារ​ព័ត៌មាន​ហិរញ្ញវត្ថុ Bloomberg ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ​ក្រុម​អធិការកិច្ច​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​រក​ឃើញ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់​កម្រិត ៨៤% ក្រោម​កម្រិត​តម្រូវការ ៩០% ក្នុង​ការ​ផលិត​អាវុធ​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​កំពុង​ព្យាយាម​កំណត់​ថា ​តើ​ការផលិត​នេះ​ជា​ចេតនា ឬ​យ៉ាង​ណា​។ ​នេះ​គឺជា​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​សុទ្ធ​ខ្ពស់​បំផុត​មិន​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​បង្កើន​ការផលិត​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ មក មួយ​ឆ្នាំ​បន្ទាប់ពី​សហរដ្ឋអាមេរិកបាន​ដក​ខ្លួន​ជា​ឯកតោភាគី​ ចេញពី​កិច្ចព្រមព្រៀង​របស់​ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក ហើយ​អ៊ីរ៉ង់​បាន​ប្រកាស​ថា ​ខ្លួន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​រហូតដល់ ​៦០%​។ ក្រុម​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​ថា ពួកគេ​ពុំបាន​ស្វែងរក​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយថា​ លោក​ Macron ​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការ​ពិចារណា​សន្ទនា​ជាមួយ​រុស្ស៊ី​

2023/02/20 10:49:17 am        276
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​បារាំង​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​របស់​ខ្លួន​ពិចារណា​លើ​ការសន្ទនា​មួយ​រុស្ស៊ី​។ ​​លោក Zelenskiy ត្រូវ​បាន​សម្ភាសន៍​ដោយសារ​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​អ៊ីតាលី Corriere della Sera ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​បារាំង Macron ថា រុស្ស៊ី​គួរតែ​ត្រូវ​បាន​បរាជ័យ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការចរចា​។ ប្រធានាធិបតី​ទាំង​២ ​បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​។ លោក Zelenskiy បាន​ប្រាប់​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​អ៊ីតាលី​ថា ការចរចា​គ្មាន​ប្រយោជន៍​ទេ​។ តាមពិត​លោក Macron កំពុងតែ​ខ្ជះខ្ជាយ​ពេលវេលា ខ្ញុំ​ហាន​និយាយ​ថា យើង​មិន​អាច​ផ្លាស់ប្ដូរ​អត្តចរិត​របស់​រុស្ស៊ី​បានទេ​។ លោក​ថា ប្រសិនបើ​ពួកគេ​សម្រេច​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​ពិភពលោក ក្នុង​ក្ដី​ស្រមៃ​ចង់​កសាង​អាណា​ចក្រ​សហភាពសូវៀត​ចាស់​ឡើងវិញ យើង​មិន​អាច​ធ្វើ​អ្វី​បានទេ​។ ​វា​អាស្រ័យ​លើ​ពួកគេ​ក្នុង​ការ​ជ្រើស​រើស ឬ​មិន​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិលើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅវិញទៅមក​៕អត្ថបទ៖ សុខមាន

ចិន​ព្រមាន​សហរដ្ឋអាមេរិក​ពី​ផលវិបាក​នានា ប្រសិនបើជម្លោះ​បា​ឡុង​ចារកម្មចេះតែ​រីកធំឡើង​

2023/02/20 10:23:02 am        264
​ចិន៖ ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​ត្រៀម​ឆ្លើយតប​ចំពោះ​ការប៉ុនប៉ង​នានា​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ដុត​បញ្ឆេះ​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​។ ​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​លោក Wang Yi បាន​ប្រាប់​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinke នៅ​ក្រៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ​ថា ការ​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន គ្មាន​អ្វី​ក្រៅពី​ការបំពាន​ដោយ​កម្លាំង​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​នោះ​ទេ​។ ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​វាយបក​មួយ​ថា សហរដ្ឋអាមេរិក​នឹង​ទទួលរង​ផល​វិបាក ប្រសិនបើ​ព្យាយាម​បង្កើន​ភាព​តានតឹង ក្រោយ​ឧបទ្ទវហេតុ​បាញ់​ទម្លាក់​បា​ឡុង​។ ​ក្រសួង​ដដែល​និយាយ​ថា បា​ឡុង​ហោះ​រយៈកម្ពស់​ដ៏​ខ្ពស់​របស់​អាមេរិក​ បាន​ហោះហើរ​ដោយ​ខុស​ច្បាប់​ជាច្រើន​ដង​នៅ​លើ​ប្រទេស​ចិន ដោយ​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន "​គ្មាន​សិទ្ធិ​អី​មក​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ចិន​ទេ​" ហើយ​បើ​និយាយ​ពី​រឿង​ឈ្លប​យកការណ៍​វិញ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​លេខ​មួយ​។ ​ក្រសួង​នេះ​បាន​និយាយ​ថា រឿង​តែមួយគត់​ដែល​អាមេរិក​បាន​ពី​ការ​បាញ់​ទម្លាក់​បា​ឡុង​នោះ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​រវាង​ទីក្រុង​វ៉ា​ស៊ីនតោន និង​ទីក្រុង​ប៉េកាំង ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិកចាំ​បាច់​ត្រូវតែ​បង្ហាញ​ភាព​ស្មោះត្រង់​ និង​ដោះស្រាយ​បញ្ហា​ ជាជាង​ព្យាយាម​ដុត​បញ្ឆេះ​ស្ថានភាព​ឲ្យ​កាន់តែ​តានតឹង​ខ្លាំង​ថែមទៀត​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់

2023/02/20 07:35:24 am        251
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និង​និស្សិតសាកលវិទ្យាលយធនធានមនុស្សចំនួន ១,៩៤៦ នាក់ ក្នុងនោះនិស្សិត នារី ១,០៣៣ នាក់។​និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និង​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២ នាក់ផងដែរ។សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្រប​តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាម​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេស​មានប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់ត្រឹម​ឆ្នាំ២០៣០។សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និង​ការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹង​ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណ​ភាព​អប់រំដែលបានកំណត់៕

ព្រឹកស្អែកសម្តេចតេជោនឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

2023/02/19 03:44:32 pm        161
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និង​និស្សិតសាកលវិទ្យាលយធនធានមនុស្សសរុបប្រមាណ ១,៩៤៦ នាក់ ក្នុងនោះ នារី ១,០៣៣ នាក់។​និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និង​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២ នាក់ផងដែរ។សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្រប​តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាម​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេស​មានប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់ត្រឹម​ឆ្នាំ២០៣០។សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និង​ការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹង​ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណ​ភាព​អប់រំដែលបានកំណត់៕ ដោយ ៖ ដារា

ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវជាឱឡារិកជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា

2023/02/18 08:55:28 am        667
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវជាឱឡារិកជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។

សម្ដេចតេជោឱ្យបញ្ឈប់ទទួលបុគ្គលិកវិទ្យុវីអូឌីចូលក្របខណ្ឌរដ្ឋត្រឹមថ្ងៃទី២៨ កុម្ភៈខណៈមានអ្នកដាក់ពាក្យ៨នាក់ហើយ

2023/02/17 08:53:36 pm        1011
ភ្នំពេញ ៖ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ឱកាសដល់បុគ្គលិកវិទ្យុ វីអូឌី ដែលមាន​បំណងចង់​ចូលបំពេញការងារគ្រប់ខណ្ឌរដ្ឋ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈនេះ មានបុគ្គលិក វិទ្យុ វីអូឌីចំនួន ៨រូប ហើយដែលបានដាក់ពាក្យចូលធ្វើការ។ នេះបើយោងតាមសាររបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនៅលើបណ្ដាញតេឡាក្រាមផ្លូវការមុនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា កាលពីថ្ងៃ១៤កុម្ភះ២០២៣ សម្ដេចបានប្រកាស ផ្តល់ក្របរដ្ឋជូន​បុគ្គលិកវិទ្យុវីអូឌី​ដែលបាន​បាត់បង់​ការងារធ្វើ។ ហើយគិតត្រឹមល្ងាចថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះមានបុគ្គលិក ៨រូប​បាន​មកដាក់​ពាក្យសុំចូលធ្វើការ។សម្ដេចតេជោបានបញ្ជាក់ថា ដើម្បីបញ្ចប់ការងារនេះ សម្ដេចបានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧.០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សម្ដេចតេជោបានបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយ និងសម្ដេចបានអរគុណចំពោះអ្នកបង្ហោះសារថា បងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេ សុខចិត្តធ្វើស្រែ និងឡើងត្នោត។ សម្ដេចបាន ជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជីវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡង សម្ដេចពិតជាមានការអរគុណ។ សម្ដេចបានបញ្ជាក់ថា ពួកអាក្រក់មិនបាច់បង្ហោះសារឌីដងដាក់សម្ដេចទេ ព្រោះសម្ដេច និងរុញទូកបណ្តោយទឹកដើម្បី​ឲ្យពួកអ្នក​ដឹងពីរបៀបដែលសម្ដេចគិតនិងធ្វើការ៕

មនុស្ស​រាប់ពាន់នាក់​ចេញ​ធ្វើបាតុកម្ម​នៅ​ក្រុងប៉ារីស ខណៈ​ការប្រឆាំង​កំណែទម្រង់​ចូលនិវត្តន៍​នៅ​បន្ត

2023/02/17 03:10:13 pm        802
​បារាំង៖ យោងតាម​សហជីព​ការងារ​របស់​ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ ​១,៣​លាន​នាក់​បានចេញ​ធ្វើបាតុកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រទេស​បារាំង ដើម្បី​រិះគន់​កំណែទម្រង់​អាយុ​ចូលនិវត្តន៍​របស់​ប្រធានាធិបតី​លោក Emmanuel Macron។ ​ក្រុម​បាតុករ​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​បារាំង​បាន​លើក​ស្លាក​សញ្ញា និង​ស្រែក​ពាក្យ​ថ្កោលទោស​ការ​ជំរុញ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ដំឡើង​អាយុ​ចូលនិវត្តន៍ ២ឆ្នាំ​បន្ថែម​ទៀត​រហូតដល់ ៦៤ឆ្នាំពី​អាយុ​ ៦២​ឆ្នាំ​។ សហជីព​ជា​ច្រើន​បាន​កំពុង​ប្រឆាំង​នឹង​ពេលវេលា​ដើម្បី​រក្សា​សម្ពាធ​លើ​រដ្ឋាភិបាល​។ រហូត​មក​ដល់​ពេលនេះ សហជីព​បាន​ទទួល​ជោគជ័យក្នុង​ការ​ប្រមូល​ផ្តុំ​ហ្វូង​មនុស្ស​កាន់​តែ​ច្រើន ដើម្បី​តវ៉ា​នៅ​តាម​ដង​ផ្លូវ ជាពិសេស​នៅ​ទីក្រុង​តូច-ធំទូទាំង​ប្រទេស​បារាំង ដោយ​បាតុកម្ម​កាលពី​ថ្ងៃទី៣១ ខែ​មករាមាន​អ្នកចូលរួម​រហូតដល់ ១.២៧លាន​នាក់​។ ​ការរៀបចំ​ក្បួន​បាតុកម្ម​ធំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង Albi គឺជា​ការប៉ុនប៉ង​ដើម្បី​ពង្រីក​បាតុកម្ម​។ ​មេដឹកនាំ​សហ​ជីព​កំពុង​ព្យាយាម​រក្សា​សន្ទុះ​បាតុកម្ម​រហូតដល់​ថ្ងៃទី៧ ខែមីនា ខណៈ​ពួកគេ​បានគំរាម​ថានឹងធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់​គាំង ប្រសិនបើ​លោក Macron មិន​លុបចោល​ច្បាប់​កំណែទម្រង់​របស់​លោក ដែល​បច្ចុប្បន្ន​កំពុង​ពិភាក្សា​នៅ​ក្នុង​សភា​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​រក​មូលនិធិ​សង្គ្រោះ ១​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ទួរគី​

2023/02/17 02:38:07 pm        814
​ទួរគី៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres មានបំណង​ផ្តល់​ជំនួយ​ចំនួន ១ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ទួរគី ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​ក្នុង​រយៈពេល ​៣​ខែ ហើយ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ផ្តល់​មូលនិធិ​ពេញលេញ​សម្រាប់​កញ្ចប់​ជំនួយ​នេះ​។​ ​លោក Guterres និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មូលនិធិ​នេះ​នឹង​ជួយ​ដល់​ប្រជាជន​ចំនួន ៥.២​លាន​នាក់ និង​ជំរុញ​ការ​គាំទ្រ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្នុង​វិស័យ​មួយ​ចំនួន រួមមាន​ទាំង​សន្តិសុខ​ស្បៀង ការ​ការពារ ការអប់រំ ទឹក និង​ទីជម្រក​។ លោក​និយាយ​ថា ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក​មិន​ដឹង​ពេល​ណា​បាន​ធូរ​ស្បើយ​នោះ​ទេ​។ ប្រមុខ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ទួរគី​ជា​ប្រទេស​មាន​ចំនួន​ជនភៀសខ្លួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ហើយ​បាន​បង្ហាញ​ពី​ចិត្តសប្បុរស​ដ៏​ធំធេង​ចំពោះ​ប្រទេសជិតខាង​ស៊ី​រី​របស់​ខ្លួន ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ពេលនេះ​ជា​ពេល​សម្រាប់​ពិភពលោក​ក្នុង​ការ​គាំទ្រ​ប្រជាជន​ទួរគី​។​ ​កាលពី​ថ្ងៃ​អង្គារ អង្គការសហប្រជាជាតិ​បាន​ចាប់ផ្តើម​ការ​អំពាវនាវ​សុំ​ជំនួយ​ចំនួន ៣៩៧​លាន​ដុល្លារ​ដើម្បី​ជួយ​អ្នក​នៅ​រស់​ជីវិត​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល ៣​ខែ​។ នៅ​ពេល​សួរ​ថា ​តើ​លោក​មាន​ផែន​ការ​ចុះ​ពិនិត្យ​តំបន់​រញ្ជួយ​ដី​នៅ​ពេល​ខាងមុខ​ឬទេ លោក Guterres និយាយ​ថា នៅ​ពេល​នេះ អ្វី​ដែល​យើង​ត្រូវការ​គឺ​ពុំ​មែន​ជា​ដំណើរ​ទស្សនកិច្ច​នោះ​ទេ លោក​និយាយ​ថា ដំណើរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់​គឺ​បង្វែរ​ទៅ​រក​ធនធាន អ្វី​ដែល​យើង​ត្រូវការ​ពេលនេះ​គឺ​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​ផ្តល់​ជំនួយ​សង្គ្រោះ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskiy ​និយាយ​ថា អាទិភាព​បញ្ឈប់​ការវាយប្រហារ​របស់​រុស្ស៊ី​គឺ​ទប់ទល់​ការ​កើន​ឡើង

2023/02/17 12:39:48 pm        434
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាទិភាព​របស់​លោក​សម្រាប់​អនាគត​ដ៏​ខ្លីគឺ​ការបញ្ឈប់​ការវាយប្រហារ​របស់​រុស្ស៊ី ទប់ទល់​នឹង​ការ​កើន​ឡើង​របស់​ពួកគេ និង​ត្រៀមខ្លួន​សម្រាប់​ការ​វាយ​លុក​ប្រឆាំង​របស់​អ៊ុយ​ក្រែ​ន​។ លោក​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា ការ​ទប់ទល់​ស្ថានការណ៍​នៅពេល​ខាងមុខ និង​ការ​រៀប​ចំ​សម្រាប់​វិធានការ​នៃ​ការកើនឡើង​របស់​សត្រូវ​នោះ​ គឺជា​អាទិភាព​សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ​របស់​យើង​។ ទីក្រុង Kyiv បាន​និយាយថា រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​សន្ធាប់​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត​របស់ខ្លួន។ ដោយ​មាន​ការ​ជំរុញ​នូវ​ក្រុម​ទាហាន​បម្រុង​រាប់ម៉ឺន​នាក់ រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​លើដី​គោក​នៅ​ទូទាំង​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ​ខណៈ​ខួប​មួយឆ្នាំ​នៃ​ការវាយលុក​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ខិតជិត​មកដល់ ការវាយលុក​ថ្មី​ទ្រង់ទ្រាយ​ធំ​ទំនងជា​កំពុង​កើតឡើង​។ ​ការផ្តោត​សំខាន់​របស់​រុស្ស៊ី​នាពេល​បច្ចុប្បន្នគឺ​ទៅលើ​ទីក្រុង Bakhmut ក្នុង​តំបន់ Donetsk ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​២ ​ដែល​បង្កើតបានជា​តំបន់ Donbas ជា​បេះដូង​ឧស្សាហកម្ម​របស់​អ៊ុយ​ក្រែ​ន ​ដែល​ពេលនេះ​ត្រូវបាន​រុស្ស៊ី​ចូល​គ្រប់គ្រង​នៅ​ផ្នែក​មួយចំនួន​។ ជម្លោះ​នេះ​បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់ បំផ្លាញ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​មាន​អស្ថិរភាព​សេដ្ឋកិច្ចពិភពលោក ហើយ​មនុស្ស​រាប់លាន​នាក់​រត់​ភៀសខ្លួន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM