សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ៖ អាស៊ាន និងសហភាពអឺរ៉ុបត្រូវតែធ្វើការជាមួយគ្នាស្អិតរមួត ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​អន្តរជាតិ

2022/12/15 08:54:55 am        212
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និ​ង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ បាន​លើក​ឡើង​ថា សម្រាប់​ដំណើរឆ្ពោះទៅមុខ អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បី​ធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពី​ថ្ងៃទី​១៤​ធ្នូ​ម្សិលមិញនេះ។សម្តេចថ្លែងថា ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ, អាស៊ាន និង​សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើក​កម្ពស់​ធម្មនុញ្ញ​អង្គការ​សហ​​ប្រជាជាតិ និង ច្បាប់, បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ហើយ​សម្តេចក៏បានកត់សម្គាល់ផ្ទាល់ខ្លួន ពីបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង​បង្កជាសោកនាដកម្ម នៅកម្ពុជា ដែលសម្តេចមិនដែលជឿថា យើង​អាច​សម្រេច​បាន​នូវ​សន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។សម្តេចបានមានប្រសាសន៍ថា ស្មារតី, មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងពីរ បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកប​ដោយ​ភាព​ជោគ​ជ័យ ជាមួយនឹង ផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្រប​ដណ្តប់​យ៉ាង​ទូលំ- ទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្ដម្ភ​ទាំងបី​របស់អាស៊ាន ។ ជា មួយគ្នានេះ, សម្តេចបានកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃ​ការ​អនុវត្ត ផែនការសកម្មភាព ឆ្នាំ ២០១៨- ២០២២ ។សម្តេចថ្លែងថា ប្រាកដណាស់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូ​វ​បាន​រៀប​ចំ​ឡើង​ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួល​រង​នូវ​ការ​គំរាម​កំហែង ដោយសកម្ម- ភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់, បទដ្ឋាន និង គោល​ការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។សម្តេចបានបង្ហាញទំនុកចិត្តថា កិច្ច​ពិភាក្សា​នៅ​ក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យការផ្លាស់ប្ដូរនូវស្មារតីរួម ឱ្យទៅជាចក្ខុវិស័យ ប្រកប​ដោយ​ភាព​ជាក់​ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់ទាំង២និង ពិភពលោកទាំងមូល សម្រាប់​រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារដ៏ផ្អែមល្ហែមបំផុតក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន

2022/12/15 08:21:28 am        430
ភ្នំពេញ៖ ក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជូនពរដ៏ផ្អែមល្ហែមបំផុត ក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន។សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ប្រពន្ធសំលាញ់ ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថា កូនៗ និងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស»។សម្តេចតេជោ ហ៊ុន សែន បានបន្តថា  «សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧នៃថ្ងៃរៀបការរបស់យើង(៥មករា១៩៧៦.៥មករា២០២៣)ដែលពេលនោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី ហ្វាំងឡង់

2022/12/15 07:15:37 am        356
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីជាមួយ ឯកឧត្ដម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ នៅអាគារ Europa Building Forum ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។សូមបញ្ជាក់ថា ក្នុងពេលនៃការចូល និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដារមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អ៉ឺរ៉ុប ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

បារាំងអរគុណកម្ពុជា ដែលបង្ហាញនូវការគាំទ្រចំពោះពលរដ្ឋអ៊ុយក្រែន

2022/12/14 04:23:19 pm        463
ភ្នំពេញ ៖ ​នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅឯទីក្រុងប៉ារីសប្រទេសបារាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រ ធានាធិបតីបារាំង។សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្ដមប្រធានាធិបតីបារាំង។ នៅឯវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបា រាំង បានធ្វើសន្និសីទរួមគ្នា ហើយបានអញ្ជើញ​ទស្សនកិច្ចនៅក្នុង​វិមានអេលីហ្សេ ប្រកបដោយភាពស្និ ទ្ធស្នាលជាទីបំផុត។ នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបារាំង បានគូសរំលេចឡើងវិញអំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏យូរលង់រវាង​ប្រទេសទាំងពីរ។ក្នុងសន្និសីទនេះឯកឧត្តម ម៉ាក្រុង បានថ្លែងរម្លឹកអំពីការលើកស្ទួយ និងការការពារសន្តិភាពនៅកម្ពុជាកាលពីអតីតកាល។ ឯកឧត្តមប្រធានាធិបតី ក៏បានរំលឹកអំពីសុន្ទរកថារបស់លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ នៅរាជធានីភ្នំពេញ ដែលអំពាវនាវឱ្យសហរដ្ឋអាម៉េរិក កុំពង្រីកសង្គ្រាមនៅឥណ្ឌូនចិន។ ឯកឧត្តម ម៉ាក្រុង ក៏បានរម្លឹកឡើងវិញផងដែរ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជាលើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ ឯកឧត្តមប្រធានាធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្តរ៍។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក។ ឯកឧត្តមប្រធានាធិបតីក៏បានគូសរំលេចផងដែរថា ការជួបជាមួយសម្តេចតេជោក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះ ឯកឧត្តម ម៉ាក្រុង ក៏បានអត្ថាធិប្បាយផ្តល់ការកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ប្រធានាធិបតី បានថ្លែងថា នេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ក៏បានអរគុណឯកឧត្ដមប្រធានាធិបតី ដែលរដ្ឋាភិបាលបារាំងបានទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្តេចតេជោ បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ។ក្នុងសន្និសីទព័ត៌មាននោះ សម្តេចតេជោ បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំ ណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។បើតាមសម្តេចតេជោ រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ១៩៧៧។សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី មិនជំទាស់នឹងគម្រោ ងនេះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឱ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចពីការទស្សន៍ទាយរបស់សម្តេចពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោបានប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំងនឹងលើ កពាន ហើយសម្តេចតេជោក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ៕​ដោយ៖ គង់ ឌិន​

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​ចាក​ចេញពី​ទីក្រុង Bakhmut និយាយថា ​មានការ​បាញ់​ផ្លោង​ឥតឈប់ឈរ និង​ត្រជាក់​ខ្លាំង

2022/12/14 03:25:08 pm        107
​អ៊ុយ​ក្រែ​ន៖ ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ចាក​ចេញពី​ទីក្រុង Bakhmut ភាគ​ខាងកើត​ក្នុង​សប្តាហ៍​នេះ បាន​និយាយ​អំពី​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ឥត​ឈប់ឈរ ដែល​បង្ខំ​ឱ្យ​អ្នកស្រុក​ស្នាក់នៅ​ក្នុង​បន្ទប់​ក្រោម​ដី និង​ដេក​ក្នុង​ភាព​ត្រជាក់​ខ្លាំង​។ ទីក្រុង Bakhmut មាន​ប្រជាជន​ចំនួន ៨០,០០០​នាក់ មុន​ពេលដែល​រុស្ស៊ី​ចាប់ផ្តើម​ការវាយលុក​ទ្រង់​ទ្រាយ​ធំ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ បាន​ក្លាយជា​និមិត្តរូប​នៃ​សង្គ្រាម​ដែល​កំពុង​កើតមាន ​នៅតាម​បណ្តោយ​ព្រំដែន​ភាគ​ខាងកើត ជា​កន្លែង​ដែល​ទីតាំង​សត្រូវ​ស្ថិតនៅ​ចម្ងាយ​ជាង​ ២០០-៣០០​ម៉ែត្រក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​ អ្នកជំនាញ​យោធា​និយាយ​ថា​ ទីក្រុង Bakhmut ទំនង​ជាមាន​យុទ្ធសាស្ត្រ​តិចតួច ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​រួម​ទាំង​ទាហាន​ស៊ីឈ្នួល​កំពុង​ប្រយុទ្ធ​ឲ្យ​ក្រុមហ៊ុន Wagner ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដែល​បាន​បង្កើន​ការ​បាញ់​ផ្លោង​។​​ស្ត្រី​ចូលនិវត្តន៍​អាយុ ៧០​ឆ្នាំ​ម្នាក់​និយាយថា លំនៅឋាន​បាន​រង្គើ ហើយ​យើង​មិនអាច​ដេកលក់​នោះ​ទេ​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ​ទេ ដូច្នេះ​លោកស្រី​សម្រេចចិត្ត​ចាកចេញ​។ នៅមុន​សង្គ្រាម​ទីក្រុង Bakhmut ត្រូវបាន​គេ​ស្គាល់​ថា​ ជាទី​ក្រុង​ល្អ​បំផុត​សម្រាប់​ម៉ាក​យីហោ​ដ៏​ពេញ​និយម​របស់​ខ្លួន​នៃ​សម័យ​សូ​វៀត ដូចជា​ផលិតផល​ស្រា​ជាដើម​។ ការបាត់​បង់​ផ្នែក​យោធា​ទាំងសងខាង​អាច​មាន​កម្រិត​ធ្ងន់​នៅ​ក្នុង ​និង​ជុំវិញ​ទីក្រុង Bakhmut នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ចាប់តាំងពី​ខែឧសភា​។ យោង​តាម​អភិបាល​តំបន់​បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​មិន​ដល់ ១២,០០០​នាក់​នៅតែ​ស្ថិត​ក្នុង​ទីក្រុង​មួយ​នេះ​ដែល​បាន​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ៕​អត្ថបទ៖ ប៊ុនថន

មន្ទីរពេទ្យ​នានា​របស់​ចិន​រង​សម្ពាធ​ខ្លាំង​ក្នុង​រលក​នៃ​ការឆ្លង​វីរុស COVID-19​

2022/12/14 02:50:42 pm        562
​ចិន៖ មន្ទីរពេទ្យ​នានា​របស់​ចិន​ត្រូវបាន​ស្ថិតក្រោម​សម្ពាធខ្លាំង​រួចទៅហើយ ក្រោយ​ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស ១៨០​ដឺ​ក្រេ​របស់​ប្រទេស​នេះ​ ក្នុង​គោលនយោបាយ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស ​COVID-19 ​ដែល​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​អាច​ឆ្លង​វីរុស​នេះ​ពី​ក្រុម​អ្នកជំងឺ​វិញ​។ ​វា​ហាក់ដូចជា​ក្រុម​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​កំពុង​ត្រូវ​បាន​គេ​ប្រាប់ឲ្យ​មក​ព្យាបាល​អ្នកជំងឺ​ ទោះជា​ពួកគេ​ផ្ទុក​វីរុស​នេះ​ក៏​ដោយ ព្រោះតែ​ខ្វះ​បុគ្គលិក​។ សាស្ត្រាចារ្យ​ឯកទេស​ក្នុង​គោលនយោបាយ​សុខាភិបាល​របស់​ចិន​មួយ​រូប កំពុង​តាម​ដាន​វិបត្តិ​នេះ​នៅ​ក្នុង​ប្រទេស​របស់​លោក​ពី​សាកល​វិទ្យាល័យ Yale នៅ​ក្នុង​សហរដ្ឋអាមេរិក​។ លោក Chen Xi បាន​ប្រាប់​សារព័ត៌មាន BBC ថា លោក​កំពុង​និយាយ​ទៅកាន់​ក្រុម​ប្រធាន​មន្ទីរពេទ្យ និង​បុគ្គលិក​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ចិន អំពី​សម្ពាធ​ដ៏​ធំ​លើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ពេល​នេះ​។ លោ​កថា ​មនុស្ស​ដែល​ឆ្លង​វីរុស​ត្រូវបាន​តម្រូវ​ឲ្យ​ទៅធ្វើ​ការ​នៅ​មន្ទីរពេទ្យ​នានា​ ដែល​នឹង​បង្កើត​ឲ្យ​មាន​បរិស្ថាន​ចម្លង​វីរុស​នៅ​ទីនោះ​។ ​ការ​ធ្វើដំណើរ​ក្នុងស្រុក​នៅតែ​បន្ត ខណៈ​ក្រុម​គ្រូពេទ្យ​ប្រញាប់ប្រញាល់​បញ្ជូន​អ្នកជំងឺ​ធ្ងន់​ទៅកាន់​មន្ទីរពេទ្យ​ ឬ​គ្លីនិក​នានា​ក្នុង​ទីក្រុង​ប៉េកាំង​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ ជិត​មួយ​សប្ដាហ៍​ក្រោយ​ក្រុម​អាជ្ញាធរ​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស ​Covid-19 ដ៏​តឹងរ៉ឹង​នៅ​ទូទាំង​ប្រទេស​។​ ​ក្រុម​មន្ត្រី​ក៏បាន​ចាប់ផ្ដើម​កែប្រែ​មជ្ឈមណ្ឌល​ដាក់​អ្នកជំងឺ​ Covid-19​ របស់​ចិន​ឲ្យ​នៅ​ដាច់ដោយឡែក​ទៅជា​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ផង​ដែរ ដើម្បី​ទប់ទល់​ការ​ផ្ទុះ​ការឆ្លង​រាល​ដាល​វីរុស​នេះ​។ ត្រឹមតែ​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​នៅ​សប្ដាហ៍​នេះ​មាន​មនុស្ស​ប្រមាណ ២២.០០០​នាក់​បាន​ព្យាយាម​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​វីរុស​៕អត្ថបទ៖ សុខមាន

ប្រទេស​ប្រមាណ ៧០ សន្យា​ផ្តល់ជំនួយ​បន្ទាន់​ជាង ​១​ពាន់​លាន​ដុល្លារ​ជួយ​អ៊ុយ​ក្រែ​ន​ក្នុង​រដូវរងា

2022/12/14 02:32:25 pm        504
​អ៊ុយក្រែន៖ ប្រទេស និង​ស្ថាប័ន​ចំនួន​ប្រមាណ ៧០ បាន​សន្យា​ផ្តល់ជំនួយ​បន្ទាន់​ជាង ១.០៥ពាន់​លាន​ដុល្លារដើម្បី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ឆ្លងកាត់​រដូវរងា​ត្រជាក់​ខ្លាំង​។ កងកម្លាំង​រុស្ស៊ី​បាន​វាយលុក​លើ​បណ្តាញ​ថាមពល​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​ផ្សេងទៀត បណ្តាលឱ្យ​មនុស្ស​ជាច្រើន​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ឧបករណ៍​កម្តៅ​ដែលជា​តម្រូវ​ការចាំបាច់​ក្នុង​រដូវរងា។ ប្រទេស​បារាំងបានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មួយ​ ដើម្បី​ពិភាក្សា​អំពី​អ្វីដែល​អាច​ត្រូវបាន​ផ្តល់​ឲ្យ​ដើម្បី​ទទួលបាន​ទឹក ស្បៀងអាហារ ថាមពល សុខភាព និង​ការដឹកជញ្ជូន​។ រដ្ឋមន្ត្រីការបរទេសលោកស្រី Catherine Colonna និយាយថា លោកស្រី​កំពុងនិយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែលមាន​តម្លៃ​សរុប ១២៥លាន​អឺរ៉ូចាប់ពី​ថ្ងៃនេះ​រហូតដល់​ចុងខែ​មីនាជា​ចុងបញ្ចប់​នៃ​រដូវរងា ដែលជា​ការរួមចំណែក​របស់​ប្រទេស​បារាំង ដើម្បី​ជួយ​ជាបន្ទាន់​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុងការ​រស់រានមានជីវិត​។ ​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​នលោក Denys Shmyhal និយាយ​នៅ​ទីក្រុង​ប៉ារីស​ថា អ៊ុយ​ក្រែ​ន​ពិតជា​អរគុណ​ចំពោះ​ជំនួយ​នេះ​។ លោក​មានឱកាស​ជួប​ជាមួយ​អ្នកតំណាង​មកពី​អង្គការ​ម្ចាស់ជំនួយ ហើយ​សម្រាប់​ពួកយើង​នៅ​អ៊ុយ​ក្រែ​ននេះ​គឺជា​សញ្ញា​ដ៏​មាន​ឥទ្ធិពល​មួយ ​ដើម្បី​បង្ហាញថា​ពិភពលោក​ទាំងមូល​កំពុង​គាំទ្រ​អ៊ុយ​ក្រែ​ន​។សន្និសីទ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ​នេះបាន​បង្កើត​យន្តការ​មួយ​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងការ​បញ្ជូន​តម្រូវការ​បន្ទាន់​របស់​ខ្លួន​។ ជំនួប​លើក​ទី​ពីរ​រវាង​ប្រទេស​បារាំង អ៊ុយ​ក្រែ​ន និង​ក្រុមហ៊ុន​បារាំង​ចំនួន​ប្រមាណ ៥០០ នឹង​ពិនិត្យមើល​អ្វីដែល​អាច​ត្រូវបាន​វិនិយោគ​ដើម្បី​ជួយ​ដល់ទី​ក្រុង Kyiv ក្នុង​រយៈពេល​ខ្លី​រហូតដល់​រយៈពេល​វែង៕អត្ថបទ៖ ប៊ុនថន

មនុស្ស​យ៉ាង​ហោច ១០០​នាក់​បាន​ស្លាប់​ ខណៈ​ទឹកជំនន់​វាយលុក​ចូល​រដ្ឋធានី​ប្រទេស​កុង​ហ្គោ​

2022/12/14 12:19:45 pm        411
​កុងហ្គោ៖ អធិការនគរបាល​ទីក្រុង​លោក Sylvano Kasongo បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាងតិច ១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បណ្តាល​ឱ្យមាន​បំណាក់​ដី​។ ​​ទីក្រុង​ទាំងមូល​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹក​ភក់ ហើយ​លំនៅឋាន និង​ផ្លូវ​ជាច្រើន​កន្លែង​បាន​ខូចខាត រួមទាំង​ផ្លូវ Highway ទៅកាន់​កំពង់ផែ​សមុទ្រ Matadi។​ ​រូបភាព​បាន​បង្ហាញ​ពី​ផ្លូវធំ​មួយ​កន្លែង​ដែល​កកកុញ​ដោយ​មនុស្ស និង​រថយន្ត ដែល​ភ្លាមៗ​នោះ​បាន​បាក់​ស្រុត​បណ្តាល​ឲ្យ​មាន​ជង្ហុក​ធំ​។ ប្រជាជន​បានដាក់​កំហុស​លើ​រដ្ឋាភិបាល ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ធន់ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​បំណាក់​ដី​។ ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ផ្លូវ Highway ដែលជា​ផ្លូវធំត​ភ្ជាប់​ទីក្រុង Kinshasa ទៅកាន់​ទីក្រុង​ផ្សេងទៀតបាន​បាក់​ដាច់ ​ប៉ុន្តែ​នឹងត្រូវ​បើក​ឡើងវិញ​ក្នុងរយៈពេល ៣​ទៅ​ ៤​ថ្ងៃ​ខាងមុខ​។ ​​ទីក្រុង Kinshasa ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ភ្លាមៗ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​កាន់តែ​ញឹកញាប់​ដោយ​សារតែ​បម្រែបម្រួល​អាកាសធាតុ​៕អត្ថបទ៖ ប៊ុនថន

ព្យុះ​រដូវរងា​នៅ​អាមេរិក​បង្ក​ឲ្យ​មាន​ព្យុះ​ទឹកកក ព្យុះកំបុតត្បូង និង​ការគំរាមកំហែង​ទឹកជំនន់​

2022/12/14 11:45:47 am        479
​អាមេរិក៖ ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​បង្ក​ឲ្យ​មាន​ព្យុះ​កំបុតត្បូង នៅក្នុង​ភាគខាងត្បូង​សហរដ្ឋអាមេរិក និង​បាន​នាំ​ឲ្យ​មាន​ព្រិល​ធ្លាក់ និង​អាកាសធាតុ​អាប់​អួធ្ងន់ធ្ងរ​ផ្សេងទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក និង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កាណាដា​។ ​ព្យុះ​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​រងរបួស​ផងដែរ​នៅក្នុង​រដ្ឋ ​Texas និង​ខូចខាត​អគារ​មួយ​ចំនួន​។ ​យោង​តាម​ក្រុមហ៊ុន FlightAware.com ជើង​ហោះហើរ​ប្រមាណ​ ៩​ពាន់​ត្រូវ​បាន​ពន្យារពេល​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ខណៈ​ព្យុះ​នេះ​បាន​បោកបក់​ពេញ​សហរដ្ឋអាមេរិក​ អាកាស​ធាតុ​អាប់អួ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​រដ្ឋ​ភាគ​ខាងលិច​មួយ​ចំនួន​ផងដែរ ដែល​គេ​រំពឹងថា​នឹង​មាន​ព្រិល​ធ្លាក់​កម្រាស់ ​៦០​សង់ទីម៉ែត្រ​។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ព្យុះ​នេះ​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​រដ្ឋ​នីមួយៗ ​នៅ​ក្បែរ​នោះ​ក្នុង​សហរដ្ឋអាមេរិក​។​​លោក Rich Otto អ្នក​ឧតុនិយម​នៅ​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​បាន​និយាយ​ថា នេះ​ជា​ប្រព័ន្ធ​ព្យុះ​មាន​ឥទ្ធិពល​មធ្យម​។ ព្យុះ​នេះ​មាន​ទំហំ​តូច​ជាង​ព្យុះ​រដូវរងា​កម្រិត​មធ្យម​។ ​មនុស្ស​ជាង ​២០​លាន​នាក់​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការណែនាំ​ប្រុងប្រយ័ត្ន​ពី​អាកាសធាតុ​ ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​។ ​រដ្ឋ​ទាំងនោះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មើល​ឃើញ​ខ្យល់​កម្លាំង​ជាង ​៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​ព្រិល​ធ្លាក់​ខ្លាំង​៕អត្ថបទ៖ សុខមាន

ហុង​គ្រីនិយាយថា សហភាព​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី​លើ​ការកំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី

2022/12/14 11:17:05 am        495
​ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​លោក Peter Szijjarto បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី​ ក្នុងការ​សម្រេច​លើ​ការកំណត់​តម្លៃ​ឧស្ម័ន​សម្រាប់​ប្លុក​ដ៏​ធំ​នេះ នៅ​ក្រុមប្រឹក្សា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល។ រដ្ឋ​មួយចំនួន​ចង់​ឲ្យ​បន្ទាប​របារ ឬ​បន្ធូរ​លក្ខខណ្ឌ ចំណែក​ប្រទេស​ខ្លះទៀតនិយាយថា វិធានការ​នេះអាច​ប៉ះពាល់​ទីផ្សារ​ថាមពល​។ ​លោក Szijjarto បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Facebook ថា មានការ​ជជែក​ដេញដោល​រយៈពេល​ជាច្រើន​ម៉ោង​នៅ​ក្រុមប្រឹក្សា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​។ ​ពុំ​មានការ​ព្រមព្រៀងគ្នា​ណាមួយ​ត្រូវ​បានសម្រេច​ទេ​ នៅឯ​សម័យប្រជុំ​ពេញអង្គ​នោះ​។ ​គំនិត​ទាក់ទង​នឹង​វិធាន​ការដែល​បានស្នើ​ឡើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ​មាន​ភាព​ខុសប្លែកគ្នា​យ៉ាងខ្លាំង​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧​ប្រទេស ដោយ​ប្រទេស​ខ្លះ​មានការ​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់ខ្លួន ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល ហើយ​ប្រទេស​ផ្សេងទៀត​អំពាវនាវ​ឲ្យ​មានបន្ទាប​ដល់​កម្រិត​ទាប​បំផុត​ដែល​អាចធ្វើ​ទៅបាន​។ ​នៅក្រោម​ផែនការ​ដើម​ដែល​ដាក់ជូន​ដោយ​គណៈកម្មការ​អឺរ៉ុប ការ​ទប់​តម្លៃ​ឧស្ម័ន​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​តម្លៃ​នៅលើ​ការជួញដូរ​ឧស្ម័ន​ធម្មជាតិ​នៅតាម​ទីតាំង ដែលជា​ស្តង់ដារ​ឧស្ម័ន​របស់​អឺរ៉ុប​ឈានដល់ ២៧៥អឺរ៉ូ ឬ​ស្មើ ២៩២​ដុល្លារ​អាមេរិកក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​មានតម្លៃ ៥៨​អឺរ៉ូខ្ពស់ជាង​តម្លៃ​សំដៅ​ដល់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) រយៈពេល​ពីរ​សប្តាហ៍​។ ​ផែនការ​នេះ​ត្រូវបាន​រង​ការរិះគន់ដោយ​រដ្ឋ​ជា​សមាជិក​មួយចំនួន​ព្រួយបារម្ភ​ថា វា​គ្រាន់តែ​ធ្វើ​ឲ្យ​ការប្រែប្រួល​ទីផ្សារ​កាន់តែ​ច្របូកច្របល់​ខ្លាំង​ទៅៗ​ប៉ុណ្ណោះ ខណៈដែល​រដ្ឋ​ផ្សេងទៀត​បាន​អះអាងថា កម្រិត​នេះ​ខ្ពស់​ពេក​មិន​អាចមាន​ប្រសិទ្ធភាព​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM
អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup
06/26/2026 12:06 PM
អង្គការ UNICEF អំពាវនាវរកជំនួយសម្រាប់កុមាររាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅវ៉េណេស៊ុយឡា
06/26/2026 12:06 PM