សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងស្ថានភាពពិភពលោក​កំពុងស្មុគស្មាញ​ស្ថាប័ន​សភាពិតជា​មាន​តួនាទីសំខាន់

2022/11/21 10:58:11 am        644
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ និង​ថ្លែង​សុន្ទរកថា​គន្លឹះ​បើក​មហាសន្និបាត​អន្តរ​សភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា នៅ​សណ្ឋាគារ​សុខា រាជធានីភ្នំពេញ។អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតនេះ សម្ដេចបានបានគូសបញ្ជាក់ថាក្នុង​ស្ថានភាព​ដែល​ពិភព​លោក​កំពុង​ប្រឈម​ និង​មាន​បញ្ហា​ស្មុគ​ស្មាញ​យ៉ាងខ្លាំង​ស្ថាប័ន​រដ្ឋសភា​ពិត​ជា​មានតួនាទីសំខាន់មិនអាចខ្វះបាន។សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា “អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។ ក្នុងស្មារតីនេះ, ខ្ញុំយល់ថាការប្រារព្ធមហាសន្និបាតអន្តរសភាពអាស៊ានលើកទី៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ សម្ដេច, ឯកឧត្ដម, លោកជំទាវ ជាប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា។”គួរបញ្ជាក់ថា ក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ានព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា​​ក៏សព្វព្រះរាជហឫទ័យស្តេចប្រទាននូវព្រះរាជសុន្ទរកថាផ្ញើជូនអង្គមហាសន្និបាតផងដែរ ហើយ​ក្រៅ​ពីនោះក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ,សុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​ប្រធាន​អាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន​មហា​សន្និបាត​អន្តរ​សភាអាស៊ាន លើកទី៤៣ ក៏បានអញ្ជើញថ្លែងសុន្ទរកថា​បើក​មហា​សន្និបាត​ជា​ផ្លូវការ​។មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៤៣នៅកម្ពុជានេះក៏មាន ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់​ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំង​វត្តមាន​នៃ​គណៈប្រតិភូ​បណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបា​ត​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហាន​ជា​មួយ​គ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅ​កាត់​(AIPA)ជាវេទិកាសភា ប្រទេសជាសមាជិកអាស៊ាន ទាំង១០​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ប្រមាណជិ​ត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈ​របស់​តំណាង​ពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោល​បំណង​ដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បី​ជំរុ​ញ​ឱ្យ​មាន​សន្តិសុខ ស្ថិរភាពនិងវិបុលភាព៕

អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ចោទប្រកាន់​ដាក់គ្នា​ជុំវិញ​ការ​បាញ់​ផ្លោង​លើ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/21 10:57:05 am        361
​អ៊ុយក្រែន៖ ទីក្រុង Kyiv និង Moscow កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ លើ​ការបាញ់​ផ្លោងចូល​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​រុស្ស៊ី​កំពុង​គ្រប់គ្រង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគខាងត្បូង​។​ទីភ្នាក់ងារ​ឃ្លាំមើល​ថាមពល​អា​តូ​មិ​ករ​បស់​អង្គការសហប្រជាជាតិ ដែលមាន​ក្រុម​អ្នកជំនាញ​ប្រចាំ​ការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​បាន​និយាយថា ការផ្ទុះ​ដ៏​ខ្លាំងក្លា​បានកើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ កង​ទ័ព​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ទីក្រុង Kyiv មិន​បញ្ឈប់​សកម្មភាព​បង្កហេតុ​របស់ខ្លួន​ក្នុង​គោលបំណង​បង្កើត​ការ​គំរាម​កំហែង​ដ៏​មហន្តរាយ​ បង្កើតឡើង​ដោយ​មនុស្ស​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នោះទេ​។ កងទ័ព​ខាងលើ​បាន​បន្ថែមថា ទោះបីជា​មានការ​បាញ់​ផ្លោងក៏ដោយ ក៏​កម្រិត​រ៉េ​អា​ក់ទ័រនៅតែ​ដំណើរ​ការធម្មតា​។​របាយការណ៍​នោះ​បញ្ជាក់ថា មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាន​ផ្ទុះនៅ​ជុំវិញ​បង្គោល​ភ្លើង​ដែល​ផ្គត់ផ្គង់​រោងចក្រ​នោះ​ គឺ​បង្គោល​ផ្គត់ផ្គង់​ភ្លើង​ទី​៤ និង​ទី​៥ និង​អគារ​ពិសេស​លេខ​២​។ លោក Renat Karchaa ទីប្រឹក្សា​របស់​ទីភ្នាក់ងារ​នុយក្លេ​អ៊ែរ Rosatom របស់​រុស្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ TASS ថា អគារ​ពិសេស​នោះបាន​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ​។ ​ចំណែក​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែ​រ​របស់​អ៊ុយ​ក្រែ​ន Energoatom បាន​និយាយ​ភ្លាមៗ​ថា រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ការផ្ទុះ​ទាំងនោះ​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

2022/11/21 10:43:21 am        306
ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បាន​​អញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូល​ជួប​គោរព​សម្តែង​ការ​គួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា និង​ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែល​បាន​ចំណាយពេលវេលាដ៏មមាញឹកក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួល​ជួប​គណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នាព្រឹកនេះ។ ទន្ទឹមនេះ ឯកឧត្តម​បាន​បង្ហាញ​សេចក្តី​សោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និង​ដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែល​សភា​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២២ នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើង​ដល់​គណៈ​ប្រតិភូ YPA ថា៖ «យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរ​ការ​កិច្ច​ការ​នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុង​តំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី»។ក្នុងឱកាសជំនួបនេះដែរ តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា «ជាមួយការចូលរួមបន្ថែម​ពី​សមាជិក​សភា​វ័យ​ក្មេង​អាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភានៃប្រទេសសមាជិកអាយប៉ា និងអាស៊ានជារួម យើង​នឹង​ឈាន​ទៅ​សម្រេច​បាន​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ពោរ​ពេញ​ទៅ​ដោយ​កាលានុវត្តភាព និង​ការចូលរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផល​ប្រយោជន៍​រួម​នៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។សូមជម្រាបជូនថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើ​ប្រធាន​បទ​ស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួម​ចំណែក​ស្រប​ទៅ​នឹង​មូល​បទ​រួម​នៃ​មហា​សន្និបាតអាយប៉ា លើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកប​ដោយចីរភាព បរិយាប័ន្ន និងភាពធន់»។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា AIPA លើកទី៤៣ ចាប់ផ្តើមដំណើរការ

2022/11/21 10:32:02 am        243
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅដំណើរការហើយ។ ក្នុងពិធីបើកមហាសន្និបាតនេះ មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

កូរ៉េខាងជើង​បង្ហាញ​ការសោកស្ដាយ​ខ្លាំង​ជុំវិញ​ការស្ដីបន្ទោស​របស់ UN ​ចំពោះ​ការសាកល្បង​មី​ស៊ី​ល ICBM

2022/11/21 10:32:02 am        274
​កូរ៉េខាងជើង៖ សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ KCNA បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ ទី​២០ ​វិច្ឆិកា បានបង្ហាញ​ការសោកស្ដាយ​យ៉ាង​ខ្លាំងជុំវិញ​ការ​ថ្កោលទោស​របស់​អគ្គលេខា​ធិកា​រ​អង្គការសហប្រជាជាតិលោក Antonio Guterres ចំពោះ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM របស់​ប្រទេស​នេះ។​ ​កូរ៉េខាងជើងបាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ១​គ្រាប់​កាលពី​ថ្ងៃ​សុក្រ មួយ​ក្នុងចំណោម​ការសាកល្បង​ដ៏​មាន​ឥទ្ធិពល​បំផុតរបស់ខ្លួន ដែល​ជំរុញ​ឲ្យ​លោក Guterres ជំរុញ​ដល់ទី​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ករឿង​ណា​មួយ​បន្ថែមទៀត។ ​ប្រមុខ​ការទូត​លោកស្រី Choe Son Hui បាន​ឆ្លើយតប​ដោយ​ការបង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ជុំវិញ​ការពិត​ដែលថា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលម្អៀង​ខ្លាំង​ទៅលើ​សហរដ្ឋអាមេរិក​។​លោកស្រី Choe និយាយថា សេចក្ដីថ្លែងការណ៍​រប​ស់​ប្រមុខ​អង្គការសហប្រជាជាតិគឺ​បានបញ្ជាក់​ច្បាស់​ពី​បំណង​ និង​គោលការណ៍​នានា​នៃ​ធម្មនុញ្ញរបស់​អង្គការសហប្រជាជាតិ និង​បេសកកម្ម​សមស្រប​ដែល​ត្រូវ​រក្សា​ភាពមិនលម្អៀង​តាម​គោលបំណង និង​ភាពត្រឹមត្រូវ​។ ​លោកស្រីបាន​បន្ថែមថា ​បញ្ហា​នេះបង្ហាញថា លោក Guterres គឺជា​អាយ៉ងរបស់​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ធ្នូ ដោយមានបេក្ខជនជាង ១២ម៉ឺននាក់

2022/11/21 09:46:48 am        404
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសន្និសិទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២។ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនចូលរួមប្រឡងជាង១២ម៉ឺននាក់ ហើយគ្រោងប្រកាសលទ្ធផល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែធ្នូ ហើយខេត្តផ្សេងៗ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

មនុស្ស ៥នាក់ស្លាប់ និង១៨នាក់ទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រី ក្នុងទីក្រុង Colorado Springs នៃរដ្ឋ Colorado

2022/11/21 07:51:02 am        243
នគរបាលបាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង១៨នាក់ រងរបួស​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបកម្សាន្ត​រាត្រី សម្រាប់ភេទទី៣ ក្នុងទីក្រុងColorado Springs នៃរដ្ឋ Colorado សហរដ្ឋ​អាមេរិក។ ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Anderson Lee Aldrich វ័យ២២ឆ្នាំ ហើយ​ស្នងការនគរបាលក្រុង Colorado Springs លោក Adrian Vasquez បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ជនល្មើសបានប្រើកាំភ្លើងវែង និងបានចាប់ផ្ដើមបាញ់ប្រហារភ្លាមៗ បន្ទាប់​ពី​ចូល​ទៅ​ដល់​ក្នុង​ក្លឹបកម្សាន្តនោះ។

មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃនេះ

2022/11/21 07:18:53 am        230
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ផ្ដើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ហើយ ។ ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន នឹងចាប់​ផ្តើម​ដោយ​ព្រះរាជ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយ​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត។ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាន នៃ​គណៈប្រ​តិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។ មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ នៅក្នុងកំឡុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹង​មាន​កិច្ច​ប្រជុំ​តាម​គណៈកម្មាធិការជំនាញAIPAជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និង​សមាជិក​គណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ច​ប្រជុំ​ពេញ​អង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង​កិច្ច​ប្រជុំ​គណៈកម្មាធិការរៀបចំជាដើម៕ 

ប្រមុខកងទ័ពចិនសំដែងការរីករាយចំពោះទំនាក់ទំនងល្អរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២ កម្ពុជា ចិន

2022/11/20 06:52:42 pm        629
ភ្នំពេញ ៖ប្រមុខកងទ័ពចិនបានសំដែងនូវការរីករាយជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រទេសទាំង២ កម្ពុជា ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២។​ការលើកឡើងរបស់ភាគីចិននៅចំពោះមុខសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលដែល​សម្តេច​បានអនុញ្ញាតឱ្យឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាល្ងាច​ថ្ងៃអាទិត្យទី២០វិច្ឆិកា​នេះ ខណៈ​ឯកឧត្តមបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣វិច្ឆិកា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា៖នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​និងសម្ដែង​នូវការ​អបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព​ដែលកំពុងមាន​ទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាប​ជូនសម្ដេចតេជោ​ថា៖ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូកដោយផ្ទាល់ហើយក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជានិងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិនដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕

​សម្តេចតេជោ៖ដៃគូសេដ្ឋកិច្ចល្អនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយ

2022/11/20 10:23:44 am        466
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពចំពោះការវាយតម្លៃ អំពីកិច្ចសហប្រតិបត្តិការ​ល្អរវាងប្រទេស​វៀតណាម​និងកម្ពុជា ហើយសម្តេចមានប្រសាសន៍ថា៖ដៃគូសេដ្ឋកិច្ចគឺល្អនាំទៅដល់ការលើកកម្ពស់នៃទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត។​សម្តេចតេជោប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានមានប្រសាសន៍លើកឡើងបែបនេះខណៈអញ្ជើញទទួលជួបសវនាការជាមួយ ឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE)ប្រធានរដ្ឋសភាវៀត ណាមនៅវិមានសន្តិភាពនាព្រឹកថ្ងៃអាទិត្យទី២០វិច្ឆិកានេះ។​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា៖នៅក្នុងជំនួបនេះ ឯកឧត្តម វឿង បានគោរពសម្ដែង​នូវការរីករាយ​ចំពោះ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើន​បានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ ទាំងរវាងប្រជាជននិងយុវជន។ឯកឧត្តម ក៏បានគោរពសម្ដែងនូវការសាទរ ជូនចំពោះសម្ដេចតេជោផងដែរដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងជោគជ័យ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង។ឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយក៏បានឆ្លៀតឱកាសនេះស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរនិងឲ្យបានគ្រប់វិស័យ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វឿង ចំពោះការវាយតម្លៃនៃ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរផង​និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានសភាវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។សម្ដេចបានមានប្រសាសន៍ថា៖ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM