សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើសន្និសីទលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា

2022/11/13 04:50:35 pm        710
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា៕

គណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌាបានចាកចេញពីប្រទេសកម្ពុជាហើយ

2022/11/13 04:21:36 pm        118
ភ្នំពេញ៖ គណៈប្រតិភូ នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ ឯកឧត្តម Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅកម្ពុជា។

នាយករដ្ឋមន្ត្រីចិន ដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ

2022/11/13 04:07:43 pm        209
ភ្នំពេញ៖ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងទស្សនកិច្ចផ្លូវការនៅកម្ពុជា។

អ្នកនាំពាក្យការបរទេសចិន សរសើរពីសម្រស់រាជធានីភ្នំពេញ នាពេលរាត្រី

2022/11/13 04:04:24 pm        1130
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង វិនពិន បាន​សរសើរពី​សម្រស់​រាជធានី​ភ្នំពេញនា​ពេលរាត្រី។លោក វ៉ាង វិនពិន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «រាត្រីដ៏ស្រស់ត្រកាល​នៅ​រាជ​ធានី​ភ្នំពេញ រយៈពេលមួយ​ឆ្នាំហើយ ដែលខ្ញុំបានត្រលប់មកភ្នំពេញជាថ្មី ។ ខ្ញុំពិតជារីករាយ​នៅ​ពេល​បាន​ឃើញ​​ពីការ​អភិវឌ្ឍ​របស់​កម្ពុជា រីករាយនឹងសន្តិភាព និងប្រជាជនកម្ពុជា»។

​​ ​ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានចាកចេញពីប្រទេសកម្ពុជានៅរសៀលនេះ

2022/11/13 03:55:20 pm        87
ភ្នំពេញ៖ គណៈប្រតិភូឥណ្ឌូណេស៊ី ដឹកនាំឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានចាកចេញពីប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចប់កិច្ចកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា និងបន្តជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៣។

សម្ដេចតេជោ៖ អាស៊ានជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ

2022/11/13 02:58:51 pm        61
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ បានថ្លែងថា មជ្ឈភាពអាស៊ាន ជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ។ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។សម្ដេចតេជោ បានបន្តថា ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្ដែងនៃស្មារតី “ភាពរួបរួមគ្នា” នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់យើង ដែលនាំឲ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារអាស៊ានរបស់យើង ។ជាមួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាមានជំនឿយ៉ាងពេលលេញ ចំពោះឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្ដូរវេនបន្ទាប់ នឹងដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណងចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយខុសសន្តិភាព ភាពធន និងបរិយាបន្ន ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ៖ កិច្ចប្រជុំកំពូលអាស៊ាន៤ថ្ងៃ បានអនុម័តឯកសារ និងសេចក្តីប្រកាសចំនួន៧០

2022/11/13 02:41:01 pm        199
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ បានថ្លែងថា ក្នុងរយៈពេល៤ថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន៧០ ដែលគ្រប់ដណ្ដើមទៅលើសសរស្ដម្ភទាំង៣ របស់អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនានានា ។ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល នេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួប្រទះនឹងបញ្ហាស្មុគស្មាញក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ។សម្ដេចតេជោ បន្តថា សម្រាប់ការអនុម័ត និងចេញសេចក្តីប្រកាសលើឯកសារសមិទ្ធផល នៃកិច្ចប្រជុំរយៈពេល៤ថ្ងៃនេះ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ ។ ក្នុងនោះអាស៊ានបយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាននេះ ។ អាស៊ានបានចេញនូវសេចក្តីថ្លែងការណ៍រួម នៃខួបអនុស្សាវរីយ៍លើកទី២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីកាប្រតិបត្តិនេះ នាឆ្នាំ២០២២ ។ប្រធានអាស៊ានឆ្នាំ២០២២ បន្ថែមថា សម្រាប់ការកសាងសហគមន៍អាស៊ានវិញ យើងបានអនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី “អាស៊ានរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងអស់” សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ របស់អាស៊ាន និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពី របៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ កិច្ចប្រជុំក៏បានអនុម័ត សេចក្តីថ្លែងការណ៍ ស្តីពីការកសាងអនាគតប្រកប ដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្ររិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាមួយគ្នានេះ អាស៊ានមានសេចក្តីសោមនស្ស ដែលមានលទ្ធភាពរៀបចំជាលើកទី២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ៕ អត្ថបទ បាន សុខរិទ្ធិ

ទស្សនារូបភាពពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ -៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

2022/11/13 02:24:53 pm        53
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន អញ្ជើញជាអធិបតីក្នុង ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ។ខាងក្រោមនេះ ជារូបភាព នៃពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ -៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៖

នាយករដ្ឋមន្ត្រីវៀតណាម ដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ បន្ទាប់ពីចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា

2022/11/13 12:42:21 pm        395
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា បន្ទាប់ពីចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលចំនួន០២ទៀត មុនបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃនេះ

2022/11/13 08:57:57 am        374
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ នៅថ្ងៃនេះ មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំចំនួន០២ទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានលើកឡើងថា កិច្ចសន្ទនាអាស៊ានជាសាកល មានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្តេចបានបញ្ជាក់ថា មានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់ជាដើម។តាមផេកផ្លូវការរបស់សម្តេចបានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM