សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ

2022/11/10 10:19:13 pm        68
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី នៃប្រទេសហ្វីលីពីនហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀតជាមួយឯកឧត្តម ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាបន្តទៀត។នៅក្នុងនេះ សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។ក្នុងនេះ សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានវាយតម្លៃខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

2022/11/10 10:04:38 pm        176
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផលនៅក្រោយជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាននូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។ ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ។ពាក់ព័ន្ធនឹងការនាំអង្ករចេញទៅប្រទេសហ្វីលីពីន សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថា ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ 100% លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំង សម្រាប់ប្រមូលទិញស្រូវ ដើម្បីធ្វើការសម្ងួតនិងកិននាំចេញទៅប្រទេសហ្វីលីពីន ។ លើសពីនេះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ៕

អនុប្រធានធនាគារ WB អញ្ជើញមកដល់កម្ពុជាហើយ

2022/11/10 08:57:43 pm        37
ភ្នំពេញ៖ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប អញ្ជើញមកដល់កម្ពុជាហើយ

2022/11/10 08:56:19 pm        36
ភ្នំពេញ៖ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីសិង្ហបុរី ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយ

2022/11/10 06:06:41 pm        40
ភ្នំពេញ៖ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន

2022/11/10 04:47:59 pm        80
ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។សូមជំរាបថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្ម​ដ៏មាន​សក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។អាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាព របស់យុវជនតាមរយៈការដាក់ចេញនូវគោលនយោបាយ​នានាគាំទ្រដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជីថល ដើម្បីឱ្យសង្គមមាន​ការ​អភិវឌ្ឍរីកចម្រើន៕

នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ពាក់នាឡិកាដៃអាស៊ាន និងបង្ហាញដល់នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីថ្ងៃដំបូងនៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន

2022/11/10 04:41:10 pm        245
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញនាឡិកាដៃអាស៊ាន ដល់លោកនាយករដ្ឋមន្ត្រីថៃ។គួរបញ្ជាក់ថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២។នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)៕

សម្តេចពញាចក្រី៖ ការទូតសភាមានសារសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ កំពុងកើតឡើងលើពិភពលោក

2022/11/10 04:19:01 pm        608
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានថ្លែងថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅលើពិភពលោក ។ក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ានក៏ដូចជាប្រទេសដទៃនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុច មួយប្រឈម ទៅនឹង បញ្ហាកាន់តែស្មុគស្មាញ ។សម្ដេចពញាចក្រីបន្តថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយ បញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់ AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់ គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន ។ សម្ដេចប្រធានរដ្ឋសភា បន្ថែមថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់អាស៊ាន នឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើបឡើងវិញ ពីរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍អាស៊ានមួយ ដែលមានភាពធន់ និងប្រកបដោយវិបុលភាព ។ជាមួយនេះ សម្តេចពញាចក្រី ហេង សំរិន បានបន្តទៀតថា AIPA គាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើស សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ គឺ“អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។  គួរបញ្ជាក់ថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដោយគ្រោងនឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹង ពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានចូលសវនាការជាមួយ ជាមួយព្រះមហាក្សត្រ

2022/11/10 11:06:14 am        126
ភ្នំពេញ៖ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន នឹងអញ្ជើញមកដល់កម្ពុជា។

អង្គការជេត្រូ សន្យាជំរុញឲ្យក្រុមហ៊ុនជប៉ុនបង្កើនវិនិយោគនៅកម្ពុជាបន្ថែមទៀតនាពេលអនាគត

2022/11/10 10:22:13 am        255
ភ្នំពេញ៖ ឆ្លើយតបតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកៀរគរក្រុមហ៊ុនជប៉ុន ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា។ លោកប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ ជេត្រូ (JETRO) បានបញ្ជាក់ថា នឹងព្យាយាមជំរុញដល់ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ឲ្យគិតគូរបន្ថែមក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងជំនួបការងារ រវាងលោក ណូប៊ុហ៊ីកូ សាសាគិ (Nobuhiko Sasaki) ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីជំរុញបរិយាកាសធុរកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។ឯកឧត្តម បានស្នើសុំឱ្យអង្គការ ជេត្រូ សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែម អំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ បូក១ និងវៀតណាម បូក១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។ ជាការឆ្លើយតប ភាគីជប៉ុន បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការគាំទ្រយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។លោកប្រធានបានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានអង្គការ ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។ លោកបានបន្តថា អង្គការគ្រោងនឹងរៀបចំសិក្ខាសាលាថៃ បូក១ នៅប្រទេសថៃដើមឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត៕(ដោយ៖ ឈិត បូរ៉ាវី) 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសលីបង់ ពិភាក្សាអំពីយន្តការសម្របសម្រួលបញ្ចៀសជម្លោះ មុនកិច្ចចរចាជាមួយអ៊ីស្រាអែល
06/23/2026 04:06 PM
របាយការណ៍៖ អ៊ីស្រាអែលត្រៀមសម្រាប់លទ្ធភាពដែល​អាមេរិកអាច​ទាមទារ​ឲ្យ​ដកទ័ពចេញពី​​​លីបង់
06/23/2026 03:06 PM
លោក Rubio ប្រឈម​ភារកិច្ចដ៏លំបាក ក្នុងការ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្តឈូងសមុទ្រឲ្យ​សម្លឺង​ទៅ​​អ៊ីរ៉ង់​ថ្មី​
06/23/2026 03:06 PM
លោក Trump៖ វិធានការ​​​គ្រប់យ៉ាងនឹង​មាន​​ បើទីក្រុងតេអេរ៉ង់មិន​គោរព​សន្យា​​ ក្រោយ​​ផ្អាក​ទណ្ឌកម្ម​អ៊ីរ៉ង់​
06/23/2026 03:06 PM
ទួរគីចាប់ខ្លួនជនសង្ស័យចំនួន ៩៧៦នាក់ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងគ្រឿងញៀន
06/23/2026 03:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សនៅវិទ្យាល័យហ៊ុនសែន បឹងប្រៃ​យ៍ ចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
06/23/2026 03:06 PM
កាតា៖ លោក NETANYAHU កំពុងព្យាយាមបង្កឲ្យមានភាពតានតឹងនៅមជ្ឈិមបូព៌ាជាថ្មី
06/23/2026 03:06 PM
ក្រសួងអប់រំ ជ្រើសរើសបញ្ហាក្មេងទំនើង និងការឆបោកតាមប្រព័ន្ធអនឡាញ ជា​ប្រធាន​បទ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ការជជែកដេញដោលថ្នាក់ជាតិ
06/23/2026 03:06 PM
លោក ERDOGAN ធានាថា ទួរគីគាំទ្រដល់ដំណើរការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
06/23/2026 03:06 PM
UNនិយាយថា ស៊ីរីមិនបានធ្វើឲ្យមានវឌ្ឍនភាពលើផែនការសមាហរណកម្មនៅខេត្ត Sweida ឡើងវិញទេ
06/23/2026 03:06 PM