សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

កងកម្លាំង​អាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​ក្នុង​ពេល​មានការ​បាញ់​មីស៊ី​ល​របស់​កូរ៉េខាងជើង​

2022/10/31 03:16:35 pm        763
​​កូរ៉េខាងត្បូង៖ កងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​ដែនអាកាស​រួមគ្នា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្នុង​ពេល​មានការ​បាញ់​មី​ស៊ី​ល​ជា​ញឹកញាប់​មិន​ធ្លាប់​មាន​ពីមុន​មក ​របស់​ប្រទេស​កូរ៉េខាងជើង​។ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សម​យុទ្ធ​រយៈពេល​ 5ថ្ងៃ​នឹង​ចូល​រួម​ដោយ​យន្តហោះ​ប្រមាណ 240គ្រឿង​ ដែល​យន្តហោះ​ទាំងនេះ​នឹង​រាប់បញ្ចូល​ទាំង​យន្តហោះ​ចម្បាំង​បំបាំង​កាយ​ទំនើប F-35A របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង និង​យន្តហោះ F-35B មកពី​ស្ថានីយ​ដែនអាកាស​របស់​កង​ម៉ា​រី​ន​អាមេរិក​នៅ​ទីក្រុង Iwakuni ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ សមយុទ្ធ​នេះ​នឹង​ក្លាយ​ជា​សមយុទ្ធ​ធំ​បំផុត​របស់​ប្រទេស​ទាំង2 ​ចាប់តាំងពី​ឆ្នាំ​2017 មក នៅ​ពេល​ដែល​កូរ៉េខាងជើង​បាន​សាក​ល្បង​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​។​យោធា​កូរ៉េខាងត្បូង​និយាយ​ថា សម​យុទ្ធ​នេះ​នឹង​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ និង​ជួយ​ទប់ទល់​កូរ៉េខាងជើង​ពី​ការ​បង្កហេតុ​។ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ដែនសមុទ្រ​រួមគ្នា​កាលពី​ខែ​តុលា ដោយមាន​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ត្រូវ​បាន​ដាក់​ពង្រាយ​ឡើងវិញ​នៅ​សមុទ្រ​ជប៉ុន​។ ទីក្រុង​ព្យុងយ៉ាង​បាន​អះអាង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​ធ្វើ​សម​យុទ្ធ​ដែនអាកាសក្នុង​គោលបំណង​ឈ្លានពាន​ប្រទេស​កូរ៉េខាងជើង៕អត្ថបទ៖ ប៊ុនថន

ប្រវត្តិ​នៃ​ការ​រត់​ជាន់គ្នា​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង

2022/10/31 02:32:34 pm        626
​​កូរ៉េខាងត្បូង៖ បន្ត​បន្ទាប់​នេះ​គឺជា​ប្រវត្តិ​នៃ​ឧប្បត្តិហេតុ​ នៃ​ការ​រត់​ជាន់គ្នា​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ ​កាលពី​យប់​ថ្ងៃ​សៅរ៍ ​ទី29 ខែតុលា ឆ្នាំ​2022 យ៉ាងហោចណាស់​មនុស្ស 153​នាក់​បាន​ស្លាប់ និង 133នាក់​ផ្សេងទៀត​បាន​រង​របួស​នៅក្នុង​ការរត់​ជាន់គ្នា​នៅក្នុង​សង្កាត់ Itaewon ទីក្រុង​សេ​អ៊ូ​ល ខណៈ​ក្រុមមនុស្ស​ចូលរួម​ពិធី​​ភាគច្រើន​ក្នុង​វ័យ​ជំទង់​អាយុ​ចន្លោះ ​20​ឆ្នាំ​ដែល​បានមក​បាន​ជួបជុំគ្នា​នៅក្នុង​ការកម្សាន្ត​ សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ Halloween។​ ​នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2005 មនុស្ស​សរុប​ចំនួន 11នាក់​បាន​ស្លាប់ និង 145នាក់​ផ្សេងទៀត​បាន​រង​របួស​ នៅក្នុង​ការរត់​ជាន់គ្នា​ក្នុងការ​ប្រគុំ​តន្ត្រី​ប៉ុប​នៅ​ទីក្រុង Sangju ភាគខាងត្បូង​។ នៅ​ថ្ងៃទី5 ខែមករា ឆ្នាំ2001 សិស្ស​ស្រី​ម្នាក់​បាន​ស្លាប់ដោយសារ​គាំងបេះដូង បន្ទាប់ពី​មនុស្ស​ប្រមាណ 30នាក់​នាំគ្នា​សម្រុក​ចូល​ទៅ​មើល​ក្រុម​ចម្រៀង Click-B ដ៏​ពេញ​និយម និង​បាន​រត់​ជាន់គ្នា​។ ​នៅ​ថ្ងៃទី16 ខែធ្នូ ឆ្នាំ1996 សិស្ស​ពីរ​នាក់​បាន​ស្លាប់បន្ទាប់ពី​ហ្វូងមនុស្ស​សម្រុកចូល​ក្នុង​ពហុកីឡាដ្ឋាន​ប្រគុំ​តន្ត្រី​ក្នុង​ទីក្រុង Daegu ភាគ​អាគ្នេយ៍​សម្រាប់​កម្មវិធី​ផ្សាយ​ផ្ទាល់​ ដែល​រៀបចំ​ដោយ​កម្មវិធី​វិទ្យុ​ដ៏​ពេញនិយម​មួយ​។ នៅ​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ1992 ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់ និង 50នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងអំឡុងពេល​រត់​ជាន់គ្នា​នៅក្នុង​ការប្រគុំ​តន្ត្រី New Kids on the Block ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​នៅ​ថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ1980 មនុស្ស 5នាក់​បាន​ស្លាប់ និង 18នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​ធ្លាក់​ពី​ការបាក់​ជណ្តើរ​នៅ​សាលាបឋមសិក្សា​មួយកន្លែង​ក្នុង​ទីក្រុង​ប៊ូសានភាគខាងត្បូង ខណៈដែល​សិស្ស​ប្រមាណ 1,000នាក់ព្យា​យាម​ចូលរួម​សន្និបាត​មួយ​។ នៅ​ថ្ងៃទី26 ខែមករា ឆ្នាំ1960 មនុស្ស​សរុប​ចំនួន 31នាក់​បាន​ស្លាប់ និង 40នាក់​ផ្សេងទៀត​បាន​រងរបួស​នៅ​ស្ថានីយ៍​រថភ្លើង​ទីក្រុង​សេ​អ៊ូ​ល បន្ទាប់ពី​ហ្វូងមនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ឡើង​ជិះ​រថភ្លើង​នៅ​ស្ថានីយ៍​ទីក្រុង​សេ​អ៊ូ​ល ​មុន​ការចាកចេញ​ប្រចាំឆ្នាំ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​។ ​នៅ​ថ្ងៃទី17 ខែកក្កដា ឆ្នាំ1959 មនុស្ស​សរុប​ចំនួន 67នាក់​បាន​រត់​ដួល​សង្កត់​លើ​គ្នា​រហូតដល់​ស្លាប់​នៅពហុ​កីឡដ្ឋាន​ក្រុង Busan ក្នុង​ទីក្រុង Busan ភាគខាងត្បូង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ភ្លាមៗ និង​ទឹក​កើនឡើង​ឆាប់រហ័ស​បណ្តាលឱ្យ​ហ្វូងមនុស្ស​រត់​ចូលទៅក្នុង​ច្រក​តូចចង្អៀត​មួយ​៕អត្ថបទ៖ ប៊ុនថន

អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Nalgae នៅក្នុង​ប្រទេស​ហ្វីលីពីន​កើន​ឡើង​ដល់ ​៩៨​នាក់​

2022/10/31 11:56:12 am        659
​ហ្វីលីពីន៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ដែល​បាន​បោក​បក់​មក​លើ​ប្រទេស​ហ្វីលីពីន​បាន​កើនឡើង​ដល់ ៩៨​នាក់​ហើយ ដោយ​មាន​ក្តីសង្ឃឹម​តិចតួច​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​។ជាង​ពាក់កណ្តាល​នៃ​អ្នកស្លាប់​បណ្តាលមកពី​ទឹកជំនន់​កើនឡើង​ភ្លាមៗ និង​បំណាក់​ដី​ដែល​កើតឡើង​ដោយ​ព្យុះ​ត្រូពិច Nalgae ដែល​បាន​បំផ្លាញ​ភូមិ​នានា​នៅលើ​កោះ Mindanao ភាគខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។ ប្រធាន​ការពារ​ជន​ស៊ីវិល​នៅ​តំបន់ Bangsamoro កោះ Mindanao បាន​និយាយថា​ យើង​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់​យើង​ពី​ការស្វែងរក​ និង​ជួយសង្គ្រោះ​ទៅជា​ប្រតិបត្តិ​ការទាញយក​អ្នកស្លាប់ ព្រោះ​ឱកាស​នៃ​ការរស់រានមានជីវិត​បន្ទាប់ពី​រយៈពេល​ពីរ​ថ្ងៃ​គឺ​ស្ទើរតែ​គ្មាន​។ចំនួន​អ្នកស្លាប់​ទំនងជា​កើនឡើង ដោយ​ទីភ្នាក់ងារ​គ្រោះ​គ្រប់គ្រង​មហន្តរាយ​ជាតិ​បាន​កត់ត្រា​មនុស្ស ៦៣នាក់​នៅកំពុង​បាត់​ខ្លួន​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន ខណៈ​មនុស្ស​ច្រើ​ននាក់​រងរបួស​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​តាម​ដីល្បាប់ និង​កម្ទេចកម្ទី​ដើម្បី​រក​សាកសព​បន្ថែមទៀត​។ ប្រជាជន​ក្នុង​តំបន់​បាន​បោសសំអាត​ដីល្បាប់​ចេញពី​លំនៅឋាន និង​ហាង​របស់​ពួកគេ ខណៈ​​គ្រឿង​សង្ហា​រឹម និង​របស់របរ​ផ្សេងទៀត​ដាក់​ហាល​នៅតាម​ដងផ្លូវ​ ដែលមាន​កម្តៅថ្ងៃ​ក្នុង​ក្រុង Noveleta ភាគខាងត្បូង​រដ្ឋធានី​ម៉ានីល៕អត្ថបទ៖ ប៊ុនថន

លោក Lula da Silva ផ្ដួល​លោក Jair Bolsonaro ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រេ​ស៊ី​ល

2022/10/31 11:28:15 am        593
​ប្រេស៊ីល៖ គូប្រជែង​លោក Luiz Inácio Lula da Silva បាន​ឈ្នះ​ការបោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រេ​ស៊ី​ល ដោយ​បាន​ផ្ដួល​​ប្រធានាធិបតី​កំពុង​កាន់​តំណែង​លោក Jair Bolsonaro បន្ទាប់ពី​យុទ្ធនាការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​។ ​យោង​តាម​អាជ្ញាធរ​បោះឆ្នោត​របស់​ប្រទេស​នេះ លោក Lula ទទួល​បាន​សំឡេង​គាំទ្រ ​50.8% ធៀប​ទៅ​នឹង​លោក Bolsonaro ដែល​បាន​ត្រឹម ​49.2% ​កាលពី​ថ្ងៃអាទិត្យ​។ លោក da Silva បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​សណ្ឋាគារ Sao Paulo ថា ថ្ងៃនេះ​អ្នកឈ្នះ​គឺជា​ប្រជាជន​ប្រេ​ស៊ី​ល​តែប៉ុណ្ណោះ​។ នេះ​មិន​មែន​ជា​ជ័យជម្នះ​របស់ខ្ញុំ ​ឬ​របស់​គណបក្ស​ពលករ​តែ​ម្នាក់​ឯង​ទេ ហើយក៏​មិន​មែន​គណបក្ស​ដែល​បាន​គាំទ្រ​ខ្ញុំ​ក្នុង​យុទ្ធនាការ​នោះ​ដែរ​។​នេះ​ជា​ជ័យជម្នះ​នៃ​ចលនា​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​បង្កើត​ឡើងលើ​គណ​បក្ស​នយោបាយ លើ​ផលប្រយោជន៍​បុគ្គល និង​មនោគមវិជ្ជា ដូច្នេះ​ទើប​បង្កើត​ឲ្យ​មានជ័យ​ជម្នះ​។ ​លោក Bolsonaro បាន​នាំមុខ​ពាក់កណ្ដាល​ដំបូង​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ ប៉ុន្តែ​នៅ​ពេល​លោក Lula បាន​នាំមុខ​លើ​រូបលោក​ភ្លាមៗ តាម​ដង​វិថី​នានា​នៅ​ចំ​កណ្ដាល​ទីក្រុង Sao Paulo​ នេះ​គឺ​ពោ​ពេញ​ទៅ​ដោយ​សំឡេង​រថយន្ត​ចុច​ស៊ីផ្លេរ៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​កូរ៉េខាងត្បូង​ប្រមូល​ផ្ដុំគ្នា​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​

2022/10/31 11:05:50 am        589
​កូរ៉េខាងត្បូង៖ មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ស្រុក Itaewon របស់​ទីក្រុង​សេ​អ៊ូ​ល សម្រាប់​ការ​កាន់ទុក្ខ​កាល​ពី​ថ្ងៃអាទិត្យ​ដោយ​ដាក់​ផ្កា និង​កាន់ទុក្ខ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​នៃ​ពិធីបុណ្យ Halloween កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១៥០​នាក់​ស្លាប់​។ ​គេ​ជឿ​ថា ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ខណ្ឌ Itaewon សម្រាប់​សកម្មភាព​នានា​នៃ​ពិធី​បុណ្យ​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol បាន​ប្រកាស​ពិធី​កាន់ទុក្ខ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ និង​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​នៅ​តាម​អគារ​រដ្ឋាភិបាល និង​ការិយាល័យ​សាធារណ​នានា​។ថ្លែង​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍​លោក Yoon​ បាន​និយាយ​ថា ​ការ​គាំទ្រ​ដល់​ក្រុមគ្រួសារ​ជន​រង​គ្រោះ រួមទាំង​ការរៀបចំ​ពិធី​បុណ្យ​សព​របស់​ពួកគេ​ ក៏ដូចជា​ការព្យាបាល​របួសគឺជា​ចំណុច​ចម្បង​សម្រាប់​រដ្ឋាភិបាល​របស់​លោក​។ ម្ចាស់​អាជីវករ​ផ្សេងៗ​នៅក្នុង​ស្រុក Itaewon បាន​ព្យួរ​ស្លាក​មុខ​ហាង​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​ថា បិទ​ហាង​សម្រាប់​ពេលវេលា​កាន់​មរណទុក្ខ​៕អត្ថបទ៖ សុខមាន

កូរ៉េខាងត្បូង​ចង់បាន​ចម្លើយ​តប​ ក្រោយ​ការ​ប្រជ្រៀត​ជាន់គ្នា​ក្នុង​ពិធីបុណ្យ Halloween សម្លាប់​មនុស្ស​ ១៥៣​នាក់​

2022/10/31 10:24:53 am        706
​កូរ៉េខាងត្បូង៖ សមាជិក​ក្រុម​គ្រួសារ​ដែល​មាន​អារម្មណ៍​តក់ស្លុត​ជាច្រើន ​បាន​ប្រមូល​សាកសព​ឪពុក​ម្ដាយ​បាន​ស្វែង​រក​កូន​ៗ​ ហើយ​ប្រទេស​នេះ​បាន​ស្វែងរក​ចម្លើយ​តប បន្ទាប់ពី​មនុស្ស​ ១៥៣​នាក់​ត្រូវ​បាន​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ នៅ​ពេល​ក្រុម​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​តាម​ផ្លូវ​ឌឿងហែម​អំឡុង​ការ​ប្រារព្ធ​ពិធីបុណ្យ ​Halloween។ ​លោក​ប្រធានាធិបតី Yoon Suk-yeol បាន​ប្រកាស​កាន់​មរណទុក្ខ​ទូទាំង​ប្រទេស និង​បាន​ចាត់​ទុក​ខណ្ឌ Itaewon​ ដែល​ជាទី​កម្សាន្ត​ដ៏​ពេញ​និយម​ជា​តំបន់​គ្រោះ​មហន្តរាយ បន្ទាប់ពី​គ្រោះ​មហន្តរាយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​បណ្ដា​​មេដឹកនាំ​បរទេស​បាន​ចូលរួម​ការរំលែក​ទុក្ខ​ចំពោះ​សោកនាដកម្ម​នេះ រួមមាន​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese, លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​​លោកប្រធានាធិបតី​ចិន ​Xi Jinping​ ជាដើម​។​ ក្រសួងការបរទេស​កូរ៉េខាងត្បូងបាន​កំណត់​ចំនួន​ជនបរទេស​ដែល​បាន​ស្លាប់ ​២៦​នាក់មកពី ​១៥​ប្រទេស​។ អ្នក​សា្លប់​មាន​មកពី ប្រទេស​ចិន អ៊ីរ៉ង់ ជប៉ុន រុស្ស៊ី និង​ម្នាក់​មកពី​អូស្ត្រាលី​។​អ្នកចូលរួម​ព្រឹត្តិការណ៍​នេះ​ប្រមាណ ​១០ម៉ឺន​នាក់ ដែល​អ្នកលក់​ក្នុងស្រុក​បាន​និយាយ​ថា ​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​កម្លាំង​នគរបាល​ដ៏​ច្រើន​ដែល​កំពុង​ដោះស្រាយ​ការ​តវ៉ា​នៅ​ទូទាំង​ទីក្រុង​នោះ បាន​គ្រោង​ដាក់​ពង្រាយ​មន្ត្រី​ត្រឹមតែ ២០០​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​សង្គ្រោះបន្ទាន់​បាន​និយាយ​ថា​ ក្រុម​មនុស្ស​នៅ​ក្នុង​ស្រុក Itaewon​ បាន​សម្រុក​ចូល​ក្នុង​ផ្លូវ​ឌឿង​ហែម​មួយ សម្លាប់​មនុស្ស ​១៥៣​នាក់ភាគ​ច្រើន​មាន​វ័យ​ ២០​ឆ្នាំ​ដោយ​បន្ថែម​ថា​ អ្នក​ស្លាប់​អាច​កើន​ឡើង​ទៀត​។ ​ព្រឹត្តិការណ៍​នេះ​គឺជា​ពិធីបុណ្យ Halloween លើកដំបូង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​រយៈពេល ​៣​ឆ្នាំដែល​ត្រូវ​បាន​ប្រារព្ធ​តាម ​Online ដោយសារ​ការ​រឹតត្បិត និង​គម្លាត​សុវត្ថិភាព​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19​។ ​អ្នកចូលរួម​ពិធីជប់លៀង​ភាគច្រើន​ពាក់​ម៉ាស់ និង​ស្លៀក​សំលៀកបំពាក់​បុណ្យ Halloween៕អត្ថបទ៖ សុខមាន

មនុស្ស ​១៣២​នាក់​ស្លាប់​នៅ​ឥណ្ឌា​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុមអ្នកដើរលេង​កម្សាន្ត​ថ្ងៃ​ឈប់សម្រាក​

2022/10/31 09:57:12 am        931
​ឥណ្ឌា៖ មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣២​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ាត់​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ស្ពាន​ថ្មើរជើង​មួយ​ប្រមូលផ្ដុំ​ដោយ​អ្នក​ដើរលេង​កម្សាន្ត​ជាច្រើន​ កំពុង​រីករាយ​ពេលវេលា​ឈប់សម្រាកបាន​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​។​វីដេអូថត​ដោយ​ទូរទស្សន៍ Reuters បាន​បង្ហាញ​មនុស្ស​រាប់​សិប​នាក់​កំពុង​តោង​ខ្សែកាប និង​កំណាត់​ស្ពាន​រមួល​ចូលគ្នា​នៅ​លើ​ទន្លេ Machhu ក្នុង​ទីប្រជុំជន Morbi ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ព្យាយាមជួយសង្គ្រោះ​ពួកគេ​។ អ្នកមួយ​ចំនួន​បាន​ឡើង​តាម​សំណង់​ស្ពាន​បាក់​ព្យាយាម​រក​ផ្លូវ​ទៅកាន់​ច្រាំង​ទន្លេ ខណៈ​អ្នក​ផ្សេងទៀតបាន​ហែល​ដល់​ច្រាំង​ដោយ​សុវត្ថិភាព​។ មាន​កុមារ​មួយ​ចំនួន​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​។ ​លោក Prateek Vasava ដែល​បាន​ហែល​ទៅ​ច្រាំង​ទន្លេ បន្ទាប់ពី​ធ្លាក់​ពី​ស្ពាន​បាន​ប្រាប់​សារព័ត៌មាន​ភាសា​អ្នក​ហ្គូ​ចា​រ៉ាត់ ២៤​ម៉ោង (24 Hours Gujarati-language news) ថា លោក​បាន​ឃើញ​កុមារ​មួយ​ចំនួន​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ​។ លោក​ថា លោក​ចង់​ទាញ​ពួកគេ​មួយ​ចំនួន​មក​ជាមួយ​លោក​ ប៉ុន្តែ​ពួកគេ​បាន​លង់ទឹក ឬ​ហូរ​កួច​តាម​ទឹក​។ ​លោក​និយាយ​ថា ស្ពាន​បាន​បាក់​ក្នុង​ពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​យោង​តាម​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​លោក Harsh Sanghavi រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រចាំ​រដ្ឋ​ហ្គូ​ចា​រ៉ាត់​បាន​និយាយ​ថា សោកនាដកម្ម​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល 6:30​ល្ងាចម៉ោង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​មនុស្ស​ ១៥០​នាក់​ស្ថិត​នៅ​លើ​សំណង់​នោះ​។ ចំនួន​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​។​ ស្ពាន​ដែល​មាន​ប្រវែង ២៣០​ម៉ែត្រ​មួយ​នេះ​ត្រូវ​បាន​សាង​សង់ ​អំឡុង​សម័យ​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​ក្នុង​សតវត្សរ៍​ទី​១៩។ ស្ពាន​នេះ​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួស​ជុល​រយៈពេល ​៦​ខែ និង​បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​សាធារណៈ​កាលពី​សប្ដាហ៍​មុន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់

2022/10/30 07:29:42 pm        596
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងសមានទុក្ខ និងចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា នៅទីក្រុងសេអ៊ូល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

កូរ៉េខាងត្បូងកាន់ទុក្ខផ្លូវការ ដល់ជនរងគ្រោះជាន់គ្នាស្លាប់ក្នុងពិធីបុណ្យហាឡូវីន

2022/10/30 11:28:37 am        698
កូរ៉េងខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានធ្វើពិធីកាន់ទុក្ខផ្លូវការចំពោះជនរងគ្រោះជាន់គ្នាស្លាប់ នៅកន្លែងកម្សាន្តមួយពេលរាត្រី ក្នុងរដ្ឋធានីសេអ៊ូល។យុវជនក្មេងៗជាច្រើន បានចូលរួមពិធីហាឡូវីន(Halloween) បានជាប់ខ្លួននៅក្នុងហ្វូងមនុស្សណែនណាន់ តាន់តាប់ ទៅណាមិនរួច កាលពីយប់ថ្ងៃសៅរ៍តាមបណ្តោយផ្លូវមួយដ៏តូចចង្អៀត។មនុស្សយ៉ាងហោចណាស់ ១៥១នាក់បានស្លាប់ និង ៨២នាក់ទៀតរងរបួស នៅក្នុងគ្រោះមហន្ដរាយដ៏អាក្រក់បំផុត នៅក្នុងប្រទេសក្នុងឆ្នាំនេះ។អ្នកស្លាប់ក្នុងនោះ មានជនបរទេស ១៩នាក់ មកពីប្រទេសផ្សេងៗ ប៉ុន្ដែ គេមិនបានចេញផ្សាយភ្លាមៗឱ្យដឹងនៅឡើយទេ។គេបានប៉ាន់ប្រមាណថា មនុស្សប្រមាណ ១០ម៉ឺននាក់ បានមកប្រមូលផ្ដុំគ្នានៅសង្កាត់អ៊ីតេវុន ដើម្បីចូលរួមពិធីបុណ្យ ហាឡូវីន ដែលជាពិធីបុណ្យធំបំផុតនៅខាងក្រៅផ្ទះ ចាប់តាំងពីមានការចាប់ផ្ដើមឆ្លងជំងឺកូវីដ-១៩៕

អាមេរិក​និយាយថា គោលនយោបាយ​កូរ៉េខាងជើង​ពុំមាន​ការផ្លាស់ប្តូរ​នោះទេ​

2022/10/29 12:45:32 pm        369
​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គោលនយោបាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​កូរ៉េខាងជើង​ពុំ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ដែល​ទទួល​បន្ទុក​គោលនយោបាយ​នុយក្លេអ៊ែរ បាន​លើក​ឡើង​ពី​ការភ្ញាក់ផ្អើល​មួយ​ចំនួន​ដោយ​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​ចូលរួម​កិច្ចចរចា​គ្រប់គ្រង​អាវុធ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។ អ្នក​ជំនាញ​មួយចំនួន​អះអាងថា ការទទួលស្គាល់​កូរ៉េខាងជើង​ជា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ ជា​អ្វី​ដែល​ទីក្រុង​ព្យុងយ៉ាង​ស្វែងរក​គឺជា​លក្ខខណ្ឌ​ជាមុន​សម្រាប់​កិច្ចចរចា​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា​ កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គឺ​ខុសច្បាប់ និង​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​។​ លោកស្រី Bonnie Jenkins អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ ត្រូវ​បាន​សួរ​នៅ​ក្នុង​សន្និសីទ​នុយក្លេអ៊ែរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​អំពី​ការគ្រប់គ្រង​អាវុធ​របស់​កូរ៉េខាងជើង លោក​ស្រី​បាន​ឆ្លើយ​ថា ប្រសិនបើ​ពួកគេ​សន្ទនា​ជាមួយ​យើង ការគ្រប់គ្រង​អាវុធ​តែងតែ​ជា​ជម្រើស​មួយ ប្រសិន​បើ​ប្រទេស​ពីរ​មាន​ឆន្ទៈ​ចង់​អង្គុយ​នៅ​តុ​ចរចា ហើយ​មិន​ត្រឹមតែ​ការគ្រប់គ្រង​អាវុធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការកាត់បន្ថយ​ហានិភ័យ ដែល​អ្វី​គ្រប់យ៉ាង​ឈាន​ទៅ​ដល់​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​។យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​កូរ៉េខាងជើង​ថា យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចរចា​ជាមួយ​ពួកគេ យើង​មិន​មាន​លក្ខខណ្ឌ​ជាមុន​នោះ​ទេ​។ ​ដោយ​សំដៅ​ទៅលើ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន លោកស្រី​បាន​និយាយ​ថា ប្រសិនបើ​លោក ​គីម ជុង​អ៊ុន ទទួល​ទូរស័ព្ទ ហើយ​និយាយ​ថា «​លោក​ចង់​និយាយ​អំពី​ការគ្រប់គ្រង​អាវុធ​» នោះ​យើង​នឹង​មិន​និយាយ​ថា​ ទេ​នោះ​ទេ​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មានការ​ព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង​ចាប់ផ្តើម​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ ​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១៧ ជា​អ្វី​ដែល​មិន​ត្រូវ​បាន​ស្វាគមន៍​ចំពោះ​រដ្ឋបាល​លោក Biden នៅមុន​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ដើមខែ​ក្រោយ​។ កូរ៉េខាងជើង​បាន​ច្រានចោល​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រឡប់​ទៅ​កិច្ចចរចា​វិញ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM