សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

UN៖ ​ប្រជាជន​សូ​ម៉ាលី​ជិត​ ១​លាន​នាក់​រងគ្រោះ​ដោយ​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុម al-Shabab

2022/10/27 12:51:10 pm        368
​សូម៉ាលី៖ អង្គការសហប្រជាជាតិ​និយាយ​ថា ប្រជាជន​ជិត ១​លាន​នាក់​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​សូ​ម៉ាលី ស្ថិតនៅក្នុង​តំបន់​ជាច្រើនក្រោម​ការគ្រប់គ្រង ឬ​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម al-Shabab ហើយ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ ដល់​ក្រុម​អ្នក​ប្រយុទ្ធ​អនុញ្ញាត​ឱ្យមាន​ដំណើរកា​រ​ផ្នែក​មនុស្សធម៌ ខណៈ​គ្រោះទុរ្ភិក្ស​គំរាមកំហែង​ប្រទេស​នេះ​។​ ​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​សូ​ម៉ាលី លោក James Swan និយាយកាលពី​ថ្ងៃ​ពុធ​ថា ប្រជាជន ៩​សែននៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម al-Shabab ដែល​បង្ហាញ​ពី​ចំណែក​តួច​មួយ​នៃ​មនុស្ស​ជាង ៧លាន​នាក់​ដែល​ត្រូវការ​ជំនួយ ខណៈ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​ប្រឈម​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​ នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះបណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ រួមទាំង​កុមារ​ជាច្រើន​នាក់។​ ​លោក James Swan និយាយថា វា​ពិតជា​គួរឱ្យ​សោកស្ដាយ ដែល​ដំណើរ​ការចូល​នៃ​ផ្នែក​មនុស្សធម៌​នៅតែ​ពិបាក​ដោយសារតែ​ក្រុម​ជ្រុលនិយម al-Shabab​។ការពិភាក្សា​នៅតែ​បន្ត​ជាមួយ​អង្គការ និង​អង្គភាព​ផ្នែក​ឯកជន​នៅ​ប្រទេស​សុ​ម៉ាលី ដើម្បី​អាច​ទៅដល់​កន្លែង​ដែល​គ្រប់គ្រង ឬ​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​ក្រុម​ជ្រុលនិយម​។ ការបង្ក​អរិភាព​របស់​ក្រុម Al-Shabab ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​ ក្នុងអំឡុងពេល​គ្រោះ​ទុរ្ភិក្ស​នៅក្នុង​ប្រទេស​សូ​ម៉ាលី​កាលពី​ ១​ទសវត្សរ៍​កន្លងទៅនេះ​ គឺជា​កត្តា​មួយបណ្តាល​ឲ្យ​មនុស្ស​មួយ​ភាគ​បួន​លាន​នាក់​ស្លាប់​។​ ​អង្គការសហប្រជាជាតិកាលពី​សប្តាហ៍​មុន​បាន​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​ច្រើន​បន្ថែមទៀត​នោះទេ ការប្រកាស​អំពី​គ្រោះ​ទុរ្ភិក្ស​ជា​ផ្លូវការ​ដ៏​កម្រអាច​ត្រូវបាន​ធ្វើឡើង សម្រាប់​តំបន់​មួយចំនួន​របស់​ប្រទេស​សូ​ម៉ាលី​នៅ​ចុង​ឆ្នាំនេះ៕អត្ថបទ៖ ប៊ុនថន

លោក Sunak ប្រឈម​ការ​ចោទសួរ​សំនួរ​សម្រាប់​នាយករដ្ឋមន្ត្រី​លើកដំបូង ​បន្ទាប់ពី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​

2022/10/27 12:05:56 pm        486
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោក Rishi Sunak បាន​ប្រឈមមុខ​ទៅ​នឹង​ការ​អំពាវនាវ​ថ្មី​ សម្រាប់​​ការបោះឆ្នោត​សកល​ដោយ​គណបក្សប្រឆាំង​កាលពី​ថ្ងៃ​ពុធ ក្នុងអំឡុងពេល​ការ​ចោទ​សួរ​សំណួរ​សម្រាប់​នាយករដ្ឋមន្ត្រី​ថ្មី ចាប់​តាំង​ពី​លោក​ចូលកាន់​តំណែង​។ ​​ក្នុង​អំឡុង​សម័យប្រជុំ មេដឹកនាំ​គណបក្ស​ពលករ​លោក Keir Starmer បាន​និយាយ​ថា លោក Sunak ពុំ​មាន​អាណត្តិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេដោយ​និយាយ​ថា​ លោក​ត្រូវ​បាន​ផ្ដួល​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី ជា​អ្នក​កាន់​តំណែង​មុន​របស់​លោក​គឺ​លោកស្រី Liz Truss។ លោក Keir Starmer បាន​សួរ​ថា ដូច្នេះ​ហេតុអ្វី​លោក​មិន​ដាក់​វា​ក្នុង​សាក​ល្បង​​? អនុញ្ញាត​ឲ្យ​អ្នក​កំពុង​ធ្វើការ​ជា​អ្នក​សម្រេច​ចិត្ត និង​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​សកល​។​ ជា​ការ​ឆ្លើយតប​លោក Sunak បាន​និយាយ​ថា អាណត្តិ​នៃ​ការដឹកនាំ​របស់​លោក​គឺ​ផ្អែកលើ​ការរៀបចំ​គោលនយោបាយ​ ដែល​ថា​យើង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​រំលឹក​ប្រាប់​លោក​ថា ​ការបោះឆ្នោត​យើង​ជា​អ្នកឈ្នះ ហើយ​ពួកគេ​ជា​អ្នក​ចាញ់​។​​លោក Sunak ក៏​ត្រូវ​បាន​ចោទសួរ​ផង​ដែរ​អំពី​ការ​ចូល​កាន់​តំណែង​វិញ​របស់​លោកស្រី Suella Braverman ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោកស្រី​បាន​លាលែង​ពី​តំណែង ​ជុំវិញ​ការ​បំពានច្បាប់​សភា​ក្នុង​អំឡុង​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី Liz Truss​។ ​លោក Sunak បាន​បង្វែរ​សំណួរ​ជាច្រើន​ដោយ​និយាយ​ថា ​លោក​កំពុង​ធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​ដើម្បី​ស្ដារ​ស្ថិរភាព​សេដ្ឋកិច្ច និង​ទំនុក​ចិត្ត​ឡើងវិញ៕​អត្ថបទ៖ ប៊ុនថន

លោក Putin ទទួលស្គាល់ថា ​រុស្ស៊ីកំពុង​ប្រឈម​បញ្ហា​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន

2022/10/27 11:23:44 am        557
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​ទទួល​ស្គាល់​ថា ​ប្រទេស​របស់​លោក​ប្រឈម​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​បាន​ប្រាប់​ក្រុមការងារ​របស់​លោក​ឲ្យ​សម្រេច​ចិត្ត​ឲ្យ​បាន​លឿន​ក្នុង​ជម្លោះ​នេះ​។ ​ប៉ុន្តែ​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​ភាសា​រុស្ស៊ី និង​ផ្សាយ​តាម​ទូរទស្សន៍​ផង​នោះ ទំនងជា​ត្រូវ​បាន​បកប្រែ​ផ្សេងៗ​គ្នា​ដោយ​អង្គការ ​សារព័ត៌មាន​នានា​។ យោង​តាម​សេចក្ដី​ជូន​ដំណឹង​ជា​ផ្លូវការ​ពី​វិមាន​ក្រឹម​ឡាំង លោក Putin បាន​ប្រាប់​ក្រុមប្រឹក្សា​សម្របសម្រួល​ត្រូវ​បាន​បង្កើត​ថ្មី​ ដែល​ត្រូវ​បាន​ចាត់តាំង​ឡើង​ដើម្បី​បង្កើន​ការ​គាំទ្រ ​សម្រាប់​ការ​វាយ​លុក​នៅ​អ៊ុយ​ក្រែ​ន​ថា ​ពេលនេះ​យើង​បាន​ប្រឈម​ភាព​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​កាន់តែ​ឆាប់ ​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ប្រតិបត្តិការ​សឹក​ពិសេស និង​ចាំបាច់​ត្រូវ​ទប់ទល់​ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច ​ដែល​ត្រូវ​បាន​ដាក់​លើ​យើង​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ការ​អត្ថាធិប្បាយ​របស់​លោក Putin ត្រូវ​បាន​បកប្រែ​ផ្សេងៗ​គ្នា​ដោយសារព័ត៌មាន AFP និង Reuters ដែល​សារព័ត៌​មាន​ទាំង​២ ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ចំណែក​វិមាន​ក្រឹម​ឡាំង​បាន​សរសេរ​ថា លោក Putin បាន​ប្រើ​ឃ្លា​ថា ការ​រឹតត្បិត​ផ្នែក​សេដ្ឋកិច្ច​។ សារព័ត៌មាន AFP បាន​រាយ​ការណ៍​ថា លោក Putin លើក​ឡើង​ថា ​រុស្ស៊ី​កំពុង​ប្រឈម​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការ​រួម​រឹត​ដោយ​ទណ្ឌកម្ម ​ព្រោះ​សង្គ្រាម​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងអរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់សម្តេច

2022/10/27 11:12:29 am        379
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់សម្តេច។សម្តេចតេជោ ហ៊ុន​ សែន បានសរសេរលើបណ្តាញសង្គមfacebookនៅមុននេះបន្តិចថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់ខ្ញុំកាលពីម្សឹលមុិញថ្ងៃ២៦តុលា២០២២នៅខេត្តកំពង់ឆ្នាំង»៕

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

2022/10/27 10:46:27 am        668
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញ បំណុលត្រូវសង មានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ»។សម្តេចតេជោបញ្ជាក់ថា ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំG 20 និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។សម្តេចបន្តថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្វនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

រុស្ស៊ី​ប្រឈម​ការលំបាក​កាន់តែខ្លាំង ខណៈ​អ៊ុយ​ក្រែ​ន​ជួបប្រទះ​ស្ថានភាព​អាកាសធាតុ​នៅ​សមរភូមិ​

2022/10/27 10:42:54 am        716
​រុស្ស៊ី៖ ខណៈ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​ដល់​ខែ​ទី​៩ ឬ​ស្ថិត​ក្នុង​សប្ដាហ៍​ទី​៣៥ នៃ​សង្គ្រាម ភាពទន់ខ្សោយ​របស់​កង​ទ័ព​ខ្លួន​បាន​លេចចេញ​កាន់​តែច្បាស់ ​ដែល​ទំនង​ជា​ពឹង​ផ្អែកលើ​ការ​គាំទ្រ​របស់​អ៊ីរ៉ង់​ដែល​កំពុងតែ​កើន​ឡើង​។ ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​កំពុង​ខឹង​សម្បារ​ទៅ​នឹង​ការវាយប្រហារ​ទាំងឡាយ ដោយ​បាន​យល់​យ៉ាង​ច្បាស់​ពី​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​អត្តឃាត​ Shahed-136​ របស់​អ៊ីរ៉ង់ ទោះបី​មានការ​ច្រានចោល​ពី​ការ​ជួយ​របស់​ទីក្រុង​តេ​អេ​រ៉ង់​ក៏ដោយ ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ដណ្ដើមយក​ដែន​ដី​ ត្រឡប់​ទៅ​វិញ​កាន់តែ​ច្រើន​ឡើង​នៅ​ភាគ​ខាង​ត្បូង ​និង​ខាងកើត​។ ​ជាមួយគ្នា​នោះ​ដែរ ក្រុម​សមាជិកសភា​សហរដ្ឋ​អាមេរិក និង​ប្រធានាធិបតី​បារាំងដែល​កំពុង​តាមដាន​ការវិវឌ្ឍន៍​ស្ថានការណ៍​លើ​របាយការណ៍​នេះ​ ទំនងជា​នឹង​បញ្ជូន​សញ្ញា​ផ្សេងៗ​គ្នា​ជាច្រើន​អំពី​ដំណោះស្រាយ​របស់​ខ្លួន ចំពោះ​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ដែល​នៅតែ​បន្ត។​​កាលពី​សប្ដាហ៍​មុននេះ​ដែរ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​លើ​ទីក្រុង Bakhmut ក្នុង​ភាគ​ខាងកើតដោយ​ពុំបាន​បំបែក​រនាំង​ការពារ​របស់​អ៊ុយ​ក្រែ​ន​ទេ​។ ​ចំណែក​រដ្ឋមន្ត្រី​ការពារ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​លើ​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់ Kherson ភាគ​ខាង​ត្បូង​កំពុង​ជួបប្រទះ​ការ​លំបាក ​ជាង​ស្ថានភាព​នៅ​ក្នុង​ភាគ​ឦសានដោយ​សារតែ​អាកាសធាតុ​សើម​ជោកជាំ ​និង​លក្ខខណ្ឌ​ភូមិសាស្ត្រ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១៥​នាក់​ស្លាប់​ក្នុងពេល​ក្រុម​ខ្មាន់កាំភ្លើង​បើក​ការវាយប្រហារ​លើ​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ង់​

2022/10/27 10:22:12 am        470
​អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA បាន​រាយការណ៍​ថា ខ្មាន់កាំភ្លើង​មួយ​ក្រុម​បាន​សម្លាប់​មនុស្ស ​១៥​នាក់ និង ​១០​នាក់​ផ្សេងទៀត​រង​របួស ក្នុងការ​វាយប្រហារ​លើ​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត​មួយ​កន្លែង​ក្នុង​ទីក្រុង Shiraz របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ។ ​ការវាយប្រហារ​នេះ​ត្រូវ​បាន​គេ​ហៅថា​ជា​ប្រតិបត្តិការ​ភេរវករ ប្រព្រឹត្ត​ដោយ​ក្រុម​ជ្រុលនិយម​ប្រជែង​និកាយ​។ ​ប្រភព​ពី​ក្រុម​សន្តិសុខ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Fars News ​ថា ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ទី​សក្ការបូជា Shahcheragh អំឡុង​ពេល​រសៀល ខណៈ​ក្រុម​អ្នកធ្វើ​ធម្មយាត្រា​កំពុង​ចូល​ទៅ​កាន់​ទី​សក្ការបូជា​និកាយ​ស៊ី​អ៊ី​ត​នោះ​។ ​ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​វែង​ម៉ាក Kalashnikov បន្ទាប់ពី​ចូល​ដល់​ក្នុង​បរិវេណ​ទី​សក្ការបូជា​នោះ។ ​មាន​ស្ត្រី​ម្នាក់ និង​កុមារ ​២​នាក់​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ ហើយ​ខ្មាន់កាំភ្លើង​ ២​នាក់​ត្រូវ​បាន​ចាប់ខ្លួន ​និង​ខ្មាន់​វាយប្រហារ​ទី​៣ ​កំពុង​ត្រូវ​បាន​តាម​ចាប់ខ្លួន​។​ប្រភព​ពី​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​បាន​ហៅ​ការវាយប្រហារ​នេះ​ថា ​ជា​ប្រតិបត្តិការ​ភេរ​វករ​ពី​សំណាក់​ក្រុម​ជ្រុលនិយម Takfiri។ ការ​លើក​ឡើង​នេះ​សំដៅ​ក្រុម​អ៊ីស្លាម​និកាយ​ស៊ុនីន​ ដែល​តែងតែ​ដាក់​គោល​ដៅ​លើស​ត្រូវ​សាសនា​ដោយ​ហិង្សា ​ដូច​ក្នុង​ករណីនេះ​ជាដើម​។​ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​ចេញ​មុខ​អះអាង​ថា ​ខ្លួន​ជា​អ្នក​បើក​ការវាយប្រហារ​នេះ​៕ អត្ថបទ៖ សុខមាន

គណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ បន្ទាប់ពីជនក្បត់ជាតិ សម រង្ស៊ី បានប្រមាថថា ព្រះមហាក្សត្រជាក្បត់ជាតិ

2022/10/27 10:05:22 am        372
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ដោយបានថ្កោលទោសចំពោះជនដែលបានប្រមាថព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងថាគណបក្សភ្លើងគោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ការប្រកាសផ្កោលទោសនេះ ធ្វើឡើងបន្ទប់ជនក្បត់ជាតិ៣ជំនាន់ គឺទណ្ឌិតសម រង្ស៊ី ទើបតែបានថ្លែងប្រមាថព្រះចេស្តារព្រះមហាក្សត្រថា គ្មានមនសិការស្នេហាជាតិ និងជាជនក្បត់ជាតិថែមទៀត៕

សម្តេចពញាចក្រី ហេង សំរិន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសថៃ

2022/10/27 09:59:05 am        331
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​លើកទី៣០ នៃ​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងបាងកក ប្រទេសថៃ។នៅ​ល្ងាច​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បាន​ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោម​អធិបតី​ភាព ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃ​ព្រះរាជាណា​ចក្រ​ថៃ និងជាប្រធាន APPF លើកទី៣០។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​មូល​បទ សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​គ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែល​បាន​មក​ជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។ ឯកឧត្តម បាន​លើក​ឡើង​ថា ការជួបជុំ​នេះ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​កា​រ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​និយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និង​ពិភព​លោក​កំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច​ក្រោយ​ពី​ការ​រាត​ត្បាត​ជា​សកល​ពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​ក្នុង​តំបន់ និងពិភពលោក។ឯកឧត្តម ប្រធាន APPF លើកទី៣០ បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បាន​ដើរ​តួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ដែល​ជា​កត្តា​សំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជា​ការ​ចូល​រួម​ ដើម្បី​ធ្វើ​ឱ្យ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។យ៉ាងណាមិញ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី​៣០​នេះ សម្តេចពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែ​ង​សុន្ទរកថា​ទៅ​កាន់​កិច្ច​ប្រជុំ​គណៈកម្មការ​នយោបាយ និងសន្តិសុខ នៅថ្ងៃទី២៧ ខែតុលា នេះផងដែរ។វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស ដោយសភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩៕ អត្ថបទ សេក ឧត្តម

រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែរលើកដំបូង ចាប់តាំងពីការវាយលុកចូលអ៊ុយក្រែន

2022/10/27 09:45:32 am        551
រុស្ស៊ី បានធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏ធំលើកដំបូងក្នុងប្រទេសរបស់ខ្លួន ចាប់តាំង​ពីការ​ចាប់​ផ្ដើម​សង្រ្គាម​របស់​ខ្លួននៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី Vladimir Putin បាន​អះអាង​ដោយ​គ្មាន​មូលដ្ឋានថា ទីក្រុង Kyiv កំពុងព្យាយាមផលិតគ្រាប់បែកវិទ្យុសកម្ម ខណៈទីក្រុង Moscow បង្កើន​វោហារសាស្ត្រលើលទ្ធភាពដែលអាចនឹងមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅ​ក្នុង​ជម្លោះ​នេះ ស្របពេលមានភាពតានតឹងខ្លាំងជាមួយលោកខាងលិចជុំវិញអ្វីដែលរុស្ស៊ី ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេសក្នុងប្រទេសអ៊ុយក្រែន។ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កាលពីថ្ងៃពុធបានអនុវត្តន៍នូវអ្វីដែលរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានហៅថា ជាការវាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​ដ៏​ធំ​ជាមួយ​កង​វាយ​ប្រហារ​យុទ្ធ​សាស្ត្រ ឆ្លើយតបទៅនឹងការវាយប្រហារដោយនុយក្លេអ៊ែរពីសំណាក់សត្រូវរបស់លយើង ខណៈ​លោក​Putin ត្រួតពិនិត្យព្រឹត្តិការណ៍នេះតាមវីដេអូពីវិមានក្រឹមានឡាំង។ ក្នុងសមយុទ្ធកាលពីថ្ងៃពុធ មានការបាញ់សាកល្បងមីស៊ីលបាលីស្ទីកនៅលើដីមានឈ្មោះថា Yars ពីទីតាំងបាញ់មីស៊ីល Plesetsk ភាគខាងជើង និងការបាញ់មីស៊ីល Sineva ICBM ក្បែរ​នាវា​មុជទឹកបំពាក់នុយក្លេអ៊ែររុស្ស៊ី នៅក្នុងសមុទ្រ Barents ។      ថ្លែង​ទៅ​កាន់ក្រុមប្រមុខសន្តិសុខជាតិពីក្រុមប្រទេសអតីតសហភាពសូវៀត បន្ទាប់ពីសមយុទ្ធ លោក Putin បាននិយាយថា ការប្រឈម​ដាក់​គ្នា​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង និងបានចោទសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់អ៊ុយក្រែនជាឈ្លាន់ប្រឆាំងរុស្ស៊ី៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM