សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ផ្ញើសារអបអរសាទរឯកឧត្តម ស៊ី ជីនពីង បានជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនជាថ្មីទៀត

2022/10/23 04:07:27 pm        439
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​នាយករដ្ឋ​មន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការ​គណបក្ស​កុម្មុយ​នីស្ត​ចិន​(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពី​ពេលថ្មីៗ​នេះ។យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទូរទស្សន៍ BTVទទួលបាននារសៀលថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) «ខ្ញុំសូមសម្តែង​នូវអំណរសាទរ​យ៉ាង​ស្មោះស្ម័គ្រជូ​ន​ចំពោះ​ឯកឧត្តម។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិកCPC​ទាំង​អស់ ចំពោះការបិទបញ្ចប់​ដោយជោគជ័យ នៃសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែល​នឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិនក្លាយជាប្រទេសសង្គមនិយមទំនើប»។ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រោ​ម​ការដឹកនាំ​ប្រកប​ដោយ​សមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ស៊ី ជិនពីង ពិភពលោក​បាន​សាទរចំពោះជោគ​ជ័យ​ដ៏​ធំធេង​របស់​ចិន​លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាង​សង្គមនិយមតាមលក្ខណៈពិសេសរបស់ចិនជាដើម។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បាន​ផ្ដល់​ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ​។ តាមរយៈសាលិខិតអបអរសាទរដដែលនេះ សម្តេចតេជោ បានជឿជាក់ថា ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ឯកឧត្តមប្រទេសចិន នឹងទទួល​បាន​ជោគ​ជ័យ​ធំធេងបន្ថែមទៀតព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំលើកទី២ ក៏ដូចជា​សម្រេច​ជោគជ័យលើគោលនយោបាយ និងគោលដៅ​ដែល​ដាក់​ចេញ​ដោយ​សមាជ​ជាតិ​របស់​បក្ស​កុម្មុយ​នីស្តចិនលើកទី២០នេះ។ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិនវិញសម្តេចតេជោហ៊ុន សែន ដែលជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ផងដែរថា «មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើន​ជា​លំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់​ទំនង​ដ៏ស្និទ្ធស្នាលរបស់ CPP និង CPC។ ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ដែក​ថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន រីកចម្រើនឥតឈប់​ឈរ​សម្រាប់​ជា​ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ»។ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អះអាថា សម្តេចទន្ទឹងរង់ចាំបន្តធ្វើការយ៉ាង ជិតស្និទ្ធ​ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភា​ព​ជា​ប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាពជាដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ ការចូលព្រៃតស៊ូមិនស្គាល់ និងមិនមែនតាមប៉ុលពតទេ គឺតាមការអំពាវនាវរបស់ព្រះបិតា

2022/10/23 09:30:55 am        401
ថ្លែងក្នុងពិធីជួប សំណេះសំណាល​ចែកស្រូវ​ពូជ​ និង​ស្បៀងជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់​ធ្ងរ​ចំនួន ៥០០០គ្រួសារនៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៣តុលានេះ និងដោយ​សារ​ថ្ងៃ​នេះ​ជា​ខួប​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរម្លឹក​ពីកា​រ​ខិតខំ​របស់​សម្តេច​ក្នុង​ការ​ស្វែង​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​កម្ពុជា​មាន​ការ​បែក​បាក់​ជា​យូរ​លង់​មក​ហើយៗសម្តេចបញ្ជាក់ថា ការចូលព្រៃតស៊ូ​របស់​សម្តេច​ពី​អតីត​កាល​មិនមែន​តាម​ប៉ុល​ពត​ទេ​ ពោល​គឺសម្តេចមិនស្គាល់ប៉ុលពតឡើយ។សម្តេចចូលព្រៃតស៊ូតាមការអំពាវនាវរបស់ព្រះបិតារបស់យើង ហើយការ​ដែល​ប៉ុលពត​គ្រប់គ្រង​គឺ​ដោយសារ​ប៉ុលពត​ប្លន់អំណាច។សម្តេចក៏បានបន្តរម្លឹកពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលតែងតែមានអ្នកវិភាគយកមកបំភ្លៃការពិតទាញយកនូវគុណសម្បត្តិកេងចំណេញផ្នែកនយោបាយ។ទោះជាយ៉ាងណា សម្តេចថា អ្នកវិភាគដ៏ឆ្អិនឆ្អៅខ្លះនោះ​ពេល​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថ្ងៃ​២៣តុលាអ្នកទាំងនោះនៅដើរស្រាតនៅឡើយទេ។សម្តេចបានបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសបានបញ្ចូលធាតុទៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងអស់ហើយ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសផ្ដល់ស្រូវពូជជូនប្រជាកសិករ​រងគ្រោះ​ដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

2022/10/23 08:59:00 am        415
បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែល​រង​គ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ក្នុងនោះមានស្លាប់មនុស្ស ៤នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ៖ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនដោយសារតែបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយរាជរដ្ឋាភិបាលមានលេសក្នុងការមិនចុះមកជួប និងផ្តល់ការឧបត្តម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នោះទេ។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសថ្លែងអំណរគុណដល់ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀស​ប្រជាពលរដ្ឋចេញ​ពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​គឺជានាយករដ្ឋមន្ត្រីដែល​កាន់អំណាច​យូរជាងគេ គឺជិត៤ទសវត្សរ៍ ហើយសម្តេចក៏មិនអោយគេដៀលសម្តេចថា អាអត់ពូជដែរ។ ត្រង់ចំណុចសម្តេចចង់សំដៅលើពូជស្រូវ​ ពូជដំណាំសម្រាប់ផ្តល់ជូន ប្រជាកសិករសម្រាប់បង្កបង្កើនផល។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលបង្ខិតបង្ខំអោយនរណាម្នាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយនានានោះទេ ដែលនេះគឺជាសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ តាមទិសស្លោក”ជួយគ្នាក្នុងគ្រាមានអាសន្ន”។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នឹងទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម ក្នុងមួយគ្រួសារ។ សម្តេចក៏បានបញ្ជាក់ថា បើមុនពេលសម្តេចមកផ្តល់ជូន ប្រជាពលរដ្ឋណាដែលទទួលបាន ៥០គីឡូក្រាមពីអាជ្ញាធរហើយ ក៏សូមកុំច្រណែននឹងអ្នកបានក្រោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភាគី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាវីសមានចំនួន៤ភាគី​ ក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា មុនឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា សម្តេចបានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ការចរចារវាងសម្តេច និងព្រះករុណា ​ព្រះបរមរតនកោដ្ឋ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាអតីតព្រះមហាក្សត្រ និងសម្តេចតេជោ ហ៊ុន សែន ហៅថា(ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជាបន្តបន្ទាប់ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ វត្តមានអ៊ុនតាក់នៅកម្ពុជា និងបានចាយលុយអស់ប្រមាណ ២.០០០ លានដុល្លាអាមេរិក មិនបានធ្វើអោយកម្ពុជាមានសុខសន្តិភាពនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សុខសន្តិភាពនៅកម្ពុជា គឺរកបានដោយកម្ពុជាផ្ទាល់ ​តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាយមានជ័យ​ គឺតំបន់អតីតសមរភូមិក្តៅ ដែលមាន ៤ភាគីនៅទីនោះ។​ ក្រោយការបោះឆ្នោត នៅឆ្នាំ១៩៩៣ ភាគីទាំងនោះ បានឯកភាពគ្នាចូលរួមក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ​ពហុបក្ស រៀបចំដោយអ៊ុនតាក់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម មិនបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ​តែតុលាការកូនកាត់មួយនេះបានកើ់តឡើងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីផ្តល់យុត្តិធម៌ និងព្យាបាលផ្លូវចិត្តជនរងគ្រោះ ដែលបានស្លាប់ដោយអំពើឃោរឃៅ យង់ឃ្នង នៃរបបកម្ពុជាប្រជាធិតេយ្យខ្មែរក្រហម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើស្រលាញ់ បើអាណិត បើពេញចិត្តលើការដឹកនាំរបស់សម្តេច សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយសម្តេចនៅតែបន្តនៅជានាយករដ្ឋមន្ត្រី នៃកម្ពុជា។-សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយអតិផរណា​ ទំនិញឡើងថ្លៃប្រមាណ ៦០ម៉ឺនគ្រួសារទៀត រួមនឹងប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ដើម្បីអោយពួកគាត់អាចស្តារលទ្ធកម្មក្នុងកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៨ និង៥០នាទី

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្មានបរទេសណា​មកធ្វើជំនួស​ខ្មែរ​ទេ

2022/10/23 08:32:40 am        546
បន្ទាយមានជ័យ៖ ដោយសារ​ ថ្ងៃទី​២៣តុលានេះ​ជា​ខួប​លើកទី៣១​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុងប៉ារីស ២៣តុលា សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ គ្មានបរទេសណាមកធ្វើជំនួសខ្មែរទេ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​រម្លឹក​ពី​កិច្ច​ព្រមព្រៀង​ចំខួប​៣១​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ចែក​ស្រូវ​ពូជ​ និង​ស្បៀង​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ ៥ពាន់គ្រួសារ​នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣តុលានេះ។ សម្តេចតេជោក៏បានបន្តលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសម្រេចបានពិត ប៉ុន្តែ​អ៊ុនតាក់មិនអាចសម្រេចកិច្ចការបានដោយបន្សល់ទុកឱ្យកម្ពុជារដ្ឋាភិបាល២ គឺភាគី​រដ្ឋាភិបាល​ និង​ខ្មែរក្រហម។​ ដោយ​នយោបាយ​ ឈ្នះ ឈ្នះ ទើប​កម្ពុជា​រក​បាន​នូវ​ការ​បង្រួប​បង្រួម​ជាតិ​នាំ​មក​នូវសុខសន្តិភាពពេញលេញ និង​ការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ តាមរយៈហ្វេសប៊ុកសម្តេចក៏បានសរសេរថាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១​ឆ្នាំ​មុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែល​តំណាង​ដោយ លោក ស៊ឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាង​ដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បាន​ជួប​ពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែល​ហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។  ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិល​នៅ​កម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែល​កម្ពុជា​ទូទាំង​ប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

2022/10/23 07:16:14 am        341
បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ក្នុងនោះមានស្លាប់មនុស្ស ៤នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ ជាមួយនឹងការកើតមានគ្រោះមហន្តរាយនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

2022/10/23 06:55:13 am        353
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារអបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

មេដឹកនាំ​បេឡា​រុស​និយាយថា ពុំមាន​សង្គ្រាម​ទេ យើង​មិន​ត្រូវការ​វា​ឡើយ

2022/10/22 01:39:15 pm        552
​បេឡារុស៖ ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​របស់​ប្រទេស​លោកនឹងមិន​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ទេ​។​ ​លោក Lukashenko បាន​និយាយ​នៅ​កន្លែង​ហ្វឹកហ្វឺន​យោធា​ក្នុង​តំបន់ Brest ថា បច្ចុប្បន្ននេះ​មិនមាន​សង្គ្រាម​ទេ យើង​មិន​ត្រូវការ​វា​ឡើយ​។ ការ​ថ្លែង​របស់​មេដឹកនាំ​បេឡា​រុសផ្តាច់ការ​រូបនេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ការមកដល់​របស់​ទាហាន​រុស្ស៊ី​រាប់ពាន់នាក់​ក្នុងប្រទេស​។​ ​លោក Lukashenko និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ពេលមុន​បាន​ព្រមព្រៀងគ្នា​ ដើម្បី​បង្កើត​ការដាក់​ពង្រាយ​កងទ័ព​ប្រចាំ​តំបន់​រួមគ្នា​។ នេះ​មានន័យថា ទាហាន​រុស្ស៊ី​ ៩.០០០​នាក់នឹងត្រូវ​ដាក់ពង្រាយ​ក្នុងប្រទេស​បេឡា​រុស ខណៈ​រថក្រោះ​ ១៧០​គ្រឿង និង​រថពាសដែក​ ២០០​គ្រឿង​នឹង​មកដល់​ក្នុងប្រទេស​បេឡា​រុស​។​​រុស្ស៊ី​បាន​ប្រើប្រាស់​ប្រទេស​បេឡា​រុសដែលជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង ជាទី​តាំង​ចាប់ផ្តើម​បញ្ជូន​កងទ័ព និង​មី​ស៊ី​ល​ចូលកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកវិភាគ​បានលើកឡើង​ថា ប្រសិនបើ​យោធា​តិច និង​គ្មាន​បទពិសោធន៍​របស់​ប្រទេស​បេឡា​រុស ធ្លាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ​សឹក​ពិសេស​របស់​រុស្ស៊ី​នោះ កងទ័ព​បន្ថែម​អាចជួយ​ទីក្រុង​មូ​ស្គូ​កាត់ផ្តាច់​ច្រករបៀង​ដឹកជញ្ជូន​សំខាន់ៗ​មួយចំនួន ប៉ុន្តែ​ទំនងជា​នឹងមិន​បង្កើន​សមត្ថភាព​របស់​លោក Putin ​យ៉ាងខ្លាំង​នៅលើ​សមរភូមិ​នោះទេ៕អត្ថបទ៖ ប៊ុនថន

អ្នកគាំទ្រ​លោក Johnson លើកឡើង​ការវិលត្រឡប់​មកកាន់​តំណែង​វិញ​ដែល​អាចធ្វើ​ទៅបាន​

2022/10/22 01:32:33 pm        665
​អង់គ្លេស៖ ប្រជាជន​នៅក្នុង​មណ្ឌលបោះឆ្នោត​មួយ​របស់​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បានបង្ហាញ​ប្រតិកម្ម​ចម្រុះ​កាលពី​ថ្ងៃ​សុក្រ ខណៈ​លោក​ក្លាយជា​អ្នក​នាំមុខ​ម្នាក់​ដើម្បី​បន្ត​តំណែង​ពី​លោកស្រី Liz Truss ដែលជា​ការវិលត្រឡប់​មកកាន់​តំណែង​របស់​លោក​វិញ​។ ​សមាជិកសភា​អង់គ្លេស​ជាច្រើន​នាក់រួមទាំង​លោក Johnson បាន​កំពុង​ព្យាយាម​ស្វែងរក​ការគាំទ្រ ​មុនពេល​ការប្រកួតប្រជែងដើម្បី​ជំនួស​លោកស្រី Truss ជា​មេដឹកនាំ​របស់​ចក្រភព​អង់គ្លេស​។​ លោក​ស្រី Truss បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​កាន់តំណែង​បានត្រឹមតែ ៤៥​ថ្ងៃដោយ​ទទួលស្គាល់ថា​ លោកស្រី​មិនអាច​ផ្តល់​ផែនការ​សេដ្ឋកិច្ច​កាត់បន្ថយ​ពន្ធ​របស់លោក​ស្រី​បានទេ​។ លោកស្រី​បាន​បន្ត​តំណែង​ពី​លោក Johnson ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពីដើម​ឆ្នាំនេះ ជុំវិញ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​។ ការតែងតាំង​មេដឹកនាំ​ថ្មី​នឹង​បិទ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ហើយ​បេក្ខជន​ត្រូវការ​ហត្ថលេខា​ពី ១០០នាក់​ក្នុងចំណោម​សមាជិកសភា​គណបក្ស​អភិរក្សនិយម​ចំនួន ៣៥៧​នាក់៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន​ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ ម្នាក់ នៅខេត្តសៀមរាប

2022/10/22 01:26:32 pm        564
ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែល​បាន​ផ្លាស់ប្ដូរទីលំនៅ​ពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង នៅព្រឹកមិញនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយ​សម្រាល​ទុក្ខលំបាក​ក្នុង​ជីវភាព​ដល់​ស្ត្រីម្នាក់​ដែល​មាន​កូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។ដោយក្តីអាណិតអាសូរជាពន់ពេក ខណៈ​ដែលស្ត្រីជាម្ដាយ​បាន​ពរ​កូន​ទាំងមាន​ជំងឺ​នេះម​ក​ចូល​រួម​ក្នុង​កម្ម​វិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗ​ក្នុង​ការ​បញ្ជូន​កុមារី​មាន​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំ សម្រាប់ដោះស្រាយជីវភាពផងដែរ។កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយ​កុមារី​រូប​នេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយ​ម្តាយ​បាន​នាំ​ទៅ​ទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់​កុមារ​​អាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូ​ពេទ្យ​នឹង​ខិត​ខំ​ជួយ​សង្គ្រោះ​ជីវិត​កុមារី​រូប​នេះ​ឱ្យ​អស់​ពី​លទ្ធភាព៕ 

ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​កំណត់​គោលដៅលើ​អ្នកដឹកនាំ​ក្រុម​ជន​អន្ធពាល​ហៃ​ទី​

2022/10/22 11:30:08 am        552
​ហៃទី៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តីសម្រេច​កាលពី​ថ្ងៃ​សុក្រ​ ដោយ​ទាមទារ​ឱ្យ​បញ្ចប់​ជាបន្ទាន់​អំពើហិង្សា និង​សកម្មភាព​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​ហៃ​ទី និង​ដាក់ទណ្ឌកម្ម​លើ​អ្នកដឹកនាំ​ក្រុម​ជន​អន្ធពាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។​ ​សហរដ្ឋអាមេរិក និង​​ម៉ិ​ក​ស៊ិ​កដែល​បានធ្វើ​ពង្រាង​សេចក្តីសម្រេច​មាន ១០​ទំព័រ​បាន​ពន្យារ​ពេល​ការបោះឆ្នោត ដូច្នេះ​ពួកគេ​អាច​កែសម្រួល​សេចក្តី​ពង្រាង​ដោយ​សង្ឃឹមថា នឹង​ទទួលបាន​ការ​គាំទ្រ​បន្ថែមទៀត​ពី​សមាជិក​ក្រុមប្រឹក្សា​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​និយាយ​ភ្លាមៗ​បន្ទាប់ពី​ការបោះឆ្នោត​ថា សេចក្តីសម្រេច​នេះ​គឺជា​ចម្លើយ​ដំបូង​សម្រាប់អំពាវនាវ​រក​ជំនួយ​ពី​ប្រជាជន​ហៃ​ទី​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ប្រាប់​អំពី​ជម្រើស​ដើម្បី​ជួយ​នគរបាលជាតិ​របស់​ប្រទេស​ហៃ​ទី ប្រយុទ្ធប្រឆាំង​អំពើ​ហិង្សា​ក្នុង​កម្រិត​ខ្ពស់​។ ដំណោះស្រាយ​ទី​២ ដែល​នៅតែ​កំពុងដំណើរការ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​នឹងត្រូវ​ដោះស្រាយ​បញ្ហា​ការប្រយុទ្ធប្រឆាំង​អំពើហិង្សា​ក្នុងប្រទេស​ហៃ​ទី​។​សេចក្តីសម្រេច​នឹង​អនុញ្ញាតឱ្យ​កងកម្លាំង​អន្តរជាតិ​ជួយ​ពង្រឹង​សន្តិសុខ​ក្នុងប្រទេស ​ប្រសិនបើ​មាន​ការ​ព្រមព្រៀង​។ ដំណោះស្រាយ​ទណ្ឌកម្ម​បានដាក់​ឈ្មោះ​ជនជាតិ​ហៃ​ទី​ម្នា​ក់លោក Jimmy Barbecue Cherizier ដែល​ក្រុម​របស់លោក​បាន​បិទ​ស្ថានីយប្រេងឥន្ធនៈ​ដ៏​សំខាន់​ ដែលនាំឱ្យ​មានការ​ខ្វះ​ប្រេង​ឥន្ធនៈ​យ៉ាងខ្លាំង​។ លោក Cherizier ជា​អតីត​មន្ត្រីនគរបាល​បាន​ដឹកនាំ​សម្ព័ន្ធភាព​ក្រុម​ជន​អន្ធពាល ​ដែល​គេ​ស្គាល់​ថា​ជា​គ្រួសារ G9 និង​សម្ព័ន្ធមិត្តនឹងត្រូវ​រង​បម្រាម​ធ្វើដំណើរ ការ​បង្កក​ទ្រព្យសម្បត្តិ និង​ការហាមឃាត់​អាវុធ ប្រសិនបើ​សេចក្តីសម្រេច​ត្រូវអនុម័ត៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM
បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ស្របពេលវិបត្តិបិទផ្លូវនៅតែបន្ត
06/21/2026 01:06 PM
ក្រុមការងារចុះជួយឃុំត្រពាំងជងបន្តផ្តល់កូនឈើហូបផ្លែជូនពលរដ្ឋ បំផុសយុទ្ធនាការ«ភូមិស្អាត»
06/21/2026 01:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស
06/21/2026 12:06 PM
ស្ត្រីម្នាក់ស្លាប់ និងមនុស្ស១.៧០០ នាក់ត្រូវបានជម្លៀសក្នុងអគ្គិភ័យលើសណ្ឋាគារឆ្នេរសុមុទ្រនៅសាធារណរដ្ឋដូមីនីក
06/21/2026 12:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/21/2026 12:06 PM
ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
06/21/2026 12:06 PM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/21/2026 12:06 PM
អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់ក្នុងទីក្រុង Zaporizhzhia
06/21/2026 12:06 PM