សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

លោក Putin និយាយថា ​គ្មាន​ការវាយប្រហារ​លើ​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​ទៀត​ទេ​នៅពេលនេះ​

2022/10/15 12:07:35 pm        1218
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និយាយថា មិនចាំបាច់​មានការ​វាយប្រហា​រ​ទ្រង់​ទ្រាយ​ធំ​បន្ថែម​ទៀត​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេស​នេះ​ ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។លោក​និយាយថា គោលដៅ​ដែល​បាន​កំណត់​នៃ​ការវាយប្រហារ​ភាគច្រើន​ត្រូវបាន​វាយប្រហារ​រួចហើយ ហើយ​វា​មិន​មែនជា​គោលបំណង​របស់លោក​ក្នុងការ​បំផ្លាញ​អ៊ុយ​ក្រែ​ន​នោះទេ​។ គោលដៅ​របស់​ទីក្រុង​មូ​ស្គូ​ក្នុងការ​កេណ្ឌ​ទ័ព​ចំនួន ៣​សែននាក់​នឹង​ត្រូវបាន​បំពេញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ ការ​កេណ្ឌ​នេះ​ធ្វើឡើង​នៅពេលដែល​កងកម្លាំង​រុស្ស៊ី​ភាគច្រើន​បាន​ដកថយ ហើយ​អ៊ុយ​ក្រែ​ន​បាន​រុលចូល​ទៅមុខ ដែល​សង្គ្រាម​ឈានចូល​ដល់​ជិត​ ៨​ខែ​ចាប់តាំងពី​ការវាយ​លុក​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​ក្នុង​រដ្ឋធានី Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន មេដឹកនាំ​រុស្ស៊ី​និយាយថា ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​បាន​បំផ្លាញ​គោលដៅ​ចំនួន ២២​កន្លែង​ក្នុងចំណោម ២៩គោលដៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំណត់ដោយ​យោធា ហើយ​ពួកគេ​កំពុង​ដាក់​គោលដៅ​នៅសល់​ចំនួន​ ៧​កន្លែង​ផ្សេងទៀត​។​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​មក រុស្ស៊ី​បាន​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទីក្រុង​នានា​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ជា​អ្វីដែល​លោក​Putin និយាយថា​ ជាការ​សងសឹក​ចំពោះ​ការ​បំផ្ទុះ​ដែល​បាន​បំផ្លាញ​ស្ពាន​សំខាន់​មួយត​ភ្ជាប់​រវាង​រុស្ស៊ី និង​តំបន់​គ្រី​មៀ​។ ​តំបន់​ភាគ​កណ្តាល​ទីក្រុង Kyiv ត្រូវបាន​គេ​កំណត់​គោលដៅ​ជា​លើកដំបូង​ចាប់តាំងពី​ការវាយលុក​។ ប៉ុន្តែ​លោក​ Putin និយាយថា វា​មិនមែនជា​ចេតនា​របស់​រុស្ស៊ី​ក្នុងការ​បំផ្លាញ​អ៊ុយ​ក្រែ​ន​នោះទេ ប៉ុន្តែ​លោក​ក៏​មិន​សោកស្តាយ​ចំពោះ​ការវាយលុក​នេះដែរ​។ លោក​និយាយថា បញ្ហា​ទាំងអស់​ដូចគ្នា ប្រសិនបើ​រុស្ស៊ី​មិន​វាយប្រហារ យើង​នឹង​ស្ថិតក្នុង​ស្ថានភាព​ដដែល មានតែ​លក្ខខណ្ឌ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​យើង​។ ដូច្នេះ​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ត្រឹមត្រូវ និង​ក្នុង​ពេលវេលា​ដ៏​ប្រាកដ​។ ​ប្រធានាធិបតី​ Putin និយាយថា​ ទាហាន​ថ្មី ២២០,០០០​នាក់​ដែល​ត្រូវបាន​កេណ្ឌ​ក្នុងនោះ ១៦,០០០​នាក់​កំពុង​ប្រយុទ្ធ​រួចហើយ ដែល​លោក​បាន​បង្ហាញថា ​ពុំ​ចាំបាច់​មានការ​កេណ្ឌ​ទ័ព​បន្ថែមទៀត​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

មនុស្ស ​៥​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​រដ្ឋ North Carolina

2022/10/15 11:34:32 am        842
​អាមេរិក៖ មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ​មនុស្ស​ ៥​នាក់​បាន​ស្លាប់ និង ២​​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើងម្នាក់​បាន​បាញ់ប្រហារ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Raleigh រដ្ឋ​ North Carolina ដែល​ជំរុញ​ឱ្យ​នគរបាល​ដេញតាម​នៅ​តំបន់​លំនៅឋាន​ដែល​ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​។ ​​អភិបាលក្រុង Raleigh លោកស្រី Mary-Ann Baldwin បានបញ្ជាក់​ពី​អ្នកស្លាប់ និង​អ្នករងរបួស​ក្នុង​សន្និសីទ​សារព័ត៌មានដោយបាន​និយាយថា មន្ត្រីនគរបាល​ដែល​ពុំមាន​កាតព្វកិច្ច​ម្នាក់ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​។​ ​នគរបាល​និយាយថា អ្នករងរបួស ​២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យដើម្បី​ព្យាបាល ​ដោយ​ម្នាក់​ក្នុងនោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​។ ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ ជា​យុវជន​ស្បែ​កស​។នគរបាល​និយាយថា ក្មេងប្រុស​អាយុ ១៥​ឆ្នាំ​ម្នា​ក់បាន​បាញ់សម្លាប់​មនុស្ស ២​នាក់​នៅតាម​ដងផ្លូវ​នៃ​សង្កាត់​មួយ​ក្នុង​ទីក្រុង​នៃ​រដ្ឋ North Carolina បន្ទាប់មក​បាន​រត់ទៅរក​ផ្លូវ​ដើរ​ជា​កន្លែង ​ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្ស ៣នាក់ និង​ធ្វើ​ឲ្យ ២​នាក់​ទៀត​រងរបួស​។ អធិការនគរបាលនិយាយថា ជនសង្ស័យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ បន្ទាប់ពី​ការបាញ់ប្រហារ។​ ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍ ហើយ​មាន​អាយុ​ចាប់ពី ១៦ឆ្នាំ​ដល់​អាយុ ៥០ឆ្នាំ​។ ក្នុងចំណោម​អ្នកស្លាប់​នោះ​ ក៏មាន​មន្ត្រីនគរបាល​ពុំមាន​កាតព្វកិច្ច​ម្នាក់ឈ្មោះ Gabriel Torres ដែល​កំពុងធ្វើដំណើរ​ទៅធ្វើ​ការ នៅពេល​ការបាញ់ប្រហារ​បានកើត​ឡើង​៕អត្ថបទ៖ សុខមាន

លោក Zelenskyy​ និយាយ​ថា ​រុស្ស៊ី​ស្ថិតក្នុង​ស្ថានភាព​អស់សង្ឃឹម​

2022/10/15 11:16:15 am        945
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុស្ស៊ី​ស្ថិត​នៅក្នុង​ស្ថានភាព​អស់សង្ឃឹម​។ ប្រទេស​រុស្ស៊ី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បរាជ័យ​របស់​ខ្លួន​រួច​ទៅ​ហើយ នៅ​ក្នុង​បរិយាកាស​នៃ​ភាព​អស់សង្ឃឹម​សម្រាប់​ខ្លួនឯង​។ ​ពួកគេ​នៅតែ​មានឱកាស​គំរាមកំហែង​ទីក្រុង​របស់​យើង និង​ប្រជាជន​អឺរ៉ុប​ទាំងអស់ គំរាមកំហែង​ពិភពលោក ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បានទេ ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​រុលចូល​ទៅមុខ​។​ កាល​ពី​ថ្ងៃ​សុក្រ ក្រុម​គ្រួសារ និង​មិត្ត​រួមការ​ងារ​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទី​បញ្ចុះសព​មួយ​កន្លែង​នៅ​ខាងក្រៅ​ទីក្រុង Kharkiv ភាគ​ខាងកើត​ដើម្បី​គោរព​ដល់​អ្នកការពារ​ប្រទេស​។​ក្រុម​គ្រួសារ​របស់​ទាហាន​ម្នាក់​ដែល​បាន​ស្លាប់​អាយុ ៣៨​ឆ្នាំ​ឈ្មោះ ​Ruslan Mamedov បាន​មក​ជួប​ជុំគ្នា​នៅ​ផ្នូរ​របស់​លោក​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​។ ម្តាយ​របស់​លោក​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​ជាច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់មីន​ ក្នុងអំឡុងពេល​បេសកកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Luhansk។ ម្តាយ​របស់​លោក Mamedov និយាយ​ថា កូន​របស់​គាត់​បាន​ស្ម័គ្រចិត្ត​ការពារ​អ៊ុយ​ក្រែ​ន​តាំងពី​ថ្ងៃ​ដំបូង ​បន្ទាប់ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​។ ក្នុង​ពិធី​នេះ​ទាហាន ៥​នាក់​មាន​កាន់​កាំភ្លើង​បាន​បាញ់​ចំនួន ១៥​ដង ខណៈ​មន្ត្រី​យោធា​ផ្សេងទៀត​ដាក់​កម្រងផ្កា​នៅ​លើ​ផ្នូរ​របស់​មិត្ត​រួម​ប្រយុទ្ធ៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​ជួយសង្គ្រោះ​ធ្វើការ​ពេញ​មួយ​យប់​ បន្ទាប់ពី​ការផ្ទុះ​អណ្តូងរ៉ែ​នៅ​ទួរគី​បណ្តាល​ឲ្យ​មនុស្ស​​ ២៥​នាក់​ស្លាប់​

2022/10/15 11:02:43 am        702
​ទួរគី​​៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​​ទួរគី​បានប្រកាសថា ការផ្ទុះ​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយកន្លែង​ភាគ​ខាងជើង​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ២៥នាក់​ស្លាប់ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​បានធ្វើការ​ពេញ​មួយ​យប់ ​ព្យាយាម​នាំយក​ចេញ​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​ដែលជា​ប់​នៅ​ខាងក្នុង​មក​ទី​សុវត្ថិភាព​។ ​ការផ្ទុះ​នេះ​បានកើត​ឡើង​នៅ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ទីក្រុង Amasra ក្នុង​ខេត្ត Bartin ឆ្នេរសមុទ្រ​ខ្មៅ​។ រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក Fatih Donmez បាន​និយាយថា ការវាយតម្លៃ​បឋម​បង្ហាញថា ការផ្ទុះ​ទំនងជា​បណ្តាលមកពី​ការឆេះ​ឧស្ម័ន​មេតាន ដែល​យោងទៅលើ​ឧស្ម័ន​ងាយ​ឆាបឆេះ​ត្រូវបាន​រកឃើញ​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Suleyman Soylu ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Amasra ដើម្បី​សម្របសម្រួល​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​និយាយថា មនុស្ស​ ១១០​នាក់​នៅក្នុង​អណ្តូងរ៉ែ ខណៈ​នៅ​ពេល​ផ្ទុះ​នោះ។ កម្មករ​ភាគច្រើន​អាច​ជម្លៀស​ខ្លួន​ចេញ​បន្ទាប់ពី​ការផ្ទុះ ប៉ុន្តែ​ ៤៩​នាក់​បាន​ជាប់​នៅក្នុង​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​អណ្តូងរ៉ែ​៕អត្ថបទ៖ ប៊ុនថន

នគរបាលឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់

2022/10/15 10:31:14 am        5363
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានប្រាប់BTVមុននេះបន្តិចថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

2022/10/15 09:13:46 am        905
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា បានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់ខួប១០ព្រះវស្សានៃការយាងសោយព្រះទិវង្គត់របស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ។យោងតាមសំណេរសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕ 

ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

2022/10/15 06:30:12 am        862
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

ទេសរដ្ឋមន្ត្រីគន់​ គីម៖ ប្រតិ​បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់ ខណៈសពជនរងគ្រោះបានរកឃើញអស់ហើយ

2022/10/15 06:24:43 am        602
Breaking News៖ ឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បញ្ជាក់ប្រាប់BTVមុនបន្តិចថា​ សពជនរងគ្រោះចុងក្រោយក្នុងករណីលិចទូកដចម្លង​ ត្រូវបានរកឃេីញនៅមុននេះបន្តិច​ ហេីយរង្វង់ប្រតិ​បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់នៅព្រឹកព្រលឹមថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ​ជូនដល់គ្រួសារកុមាររងគ្រោះ​(លិចទូកដរទទឹង)​នៅស្រុកលើកដែក ខេត្តកណ្តាល​

2022/10/14 06:33:36 pm        248
កណ្ដាល ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ ​បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និងសហការី​​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​សព​កុមាររងគ្រោះ​ក្នុង​ឧប្បទ្ទវហេតុ​ (លិចទូកដរទទឹង)​កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ​សពកុមាររងគ្រោះទាំងអស់បានធ្វេីបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលេីកដែក ខេត្តកណ្តាល ។ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញេីចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក​ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ​និងសូមឧទ្ទិសបួងសួង​ឱ្យដួងវិញ្ញាណក្ខន្ធអ្នក​ដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរ​ដល់ក្មេងៗជនរងគ្រោះទាំងអស់ដែលរួចផុតជីវិតពីការស្លាប់។សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។​ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា​បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល ៕

រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​នៅ​តំបន់​ព្រំដែន ​ខណៈ​មី​ស៊ី​ល​រុស្ស៊ី​វាយប្រហារ​ភូមិ​នៅ​អ៊ុយ​ក្រែ​ន​

2022/10/14 02:51:55 pm        542
​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានចេញ​ផ្សាយ​វីដេអូ​ជា​អ្វីដែល​ក្រុមមន្ត្រី​បាន​និយាយថា​ ជាការ​វាយប្រហារ​ដោយ​មី​ស៊ី​លរបស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ទៅលើ​ទីក្រុង Belgorod ជិត​ព្រំដែន​រួម​របស់​ប្រទេស​ទាំងពីរ​។​ ​វីដេអូបានបង្ហាញ​ពី​អគារ​លំនៅឋាន​ខ្ពស់​មួយកន្លែង រថយន្ត​ដែល​រង​ការបំផ្លាញ និង​ពលរដ្ឋ​ភៀសខ្លួន​ចេញពី​ប្លុក​លំនៅឋាន​ទៅកាន់​សណ្ឋាគារ​មួយ។ អភិបាលក្រុង Belgorod និយាយថា អគារ​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ការបាញ់​ផ្លោង​របស់​អ៊ុយ​ក្រែ​ន​។ យោងតាម​ការរាយការណ៍​របស់​ទូរទស្សន៍​និយាយថា បំណែក​នៃ​មី​ស៊ី​ល​បាន​ធ្លាក់​នៅ​លើ​ដំបូលផ្ទះ​ប្លុក​អគារ​លំនៅឋាន​។ កម្ទេចកម្ទី​បេតុង​បាន​បាក់​ធ្លាក់​មក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ​២​គ្រឿង​ដែល​ចត​នៅក្បែរនោះ។​ ​ជាមួយគ្នានេះ​រុស្ស៊ី​បាន​បង្កើន​ការបាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​មកលើ​តំបន់​ជន​ស៊ីវិល​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​យោធា​របស់ខ្លួន​បាន​បាត់បង់​ទឹកដី ​នៅក្នុង​តំបន់​ដណ្តើមយក​បានជា​ច្រើន​កន្លែង​ដែល​ប្រធានាធិបតីលោក Vladimir Putin បានទាមទារ​ដោយ​ខុសច្បាប់​ជា​ទឹកដី​របស់រុស្ស៊ី​។ភូមិ Velyka Kostromka ជា​ភូមិតូច​មួយ​ក្នុង​តំបន់ Dnipropetrovsk ជាប់​ព្រំដែន​ជាមួយ​ទីក្រុង Kherson ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់សាលារៀន​មួយកន្លែង​ត្រូវបាន​បំផ្លាញ​ អំឡុងពេល​មានការ​វាយប្រហារ​រប​ស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​។ ​មន្ត្រី​អ៊ុយ​ក្រែ​ន និង​អ្នកវិភាគ​យោធា​និយាយថា ការវាយលុក​របស់​ទីក្រុង Kyiv នៅក្នុង​តំបន់​ដែល​ត្រូវបាន​ចូលកាន់​កាប់​នៅ​ភាគខាងត្បូង និង​ភាគ​ខាងកើត​របស់​ប្រទេស​បាន​ថយចុះ ទោះបីជា​អ៊ុយ​ក្រែ​នដណ្តើមបាន​ទីក្រុង និង​ភូមិ​ចំនួន​ប្រាំ​នៅក្នុង​តំបន់ Kherson មកវិញ​កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។​ ​កងទ័ព​រុស្ស៊ី​បាននឹងកំពុង​ពង្រឹង​នៅ​សមរភូមិ និង​រៀបចំ​ក្រុម​ឡើងវិញ​បន្ទាប់ពី​ជោគជ័យ​របស់​អ៊ុយក្រែ​ន ដែល​បាន​បង្ខំ​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បន្ធូរបន្ថយ​ការ​រុលចូល​ទៅមុខ​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM