សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សន្តិសុខ​តឹងរុឹង ខណៈមេដឹកនាំបរទេសមកចូលរួមពិធីបុណ្យសពរដ្ឋសម្រាប់លោកSHINZO ABE នៅថ្ងៃស្អែក

2022/09/26 02:10:49 pm        691
នគរបាលនៅក្នុងទីក្រុងតូក្យូ បានរឹតបន្តឹងសន្តិសុខ ខណៈមេដឹកនាំបរទេស នឹងមកចូលរួមពិធីបុណ្យសពរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកShinzo Abe នៅថ្ងៃអង្គារ។ មន្ត្រីនគរបាលប្រមាណ ២ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខសម្រាប់ពិធីបុណ្យ នៅទីក្រុងតូក្យូ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅទីលាន Budokan ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូនៅថ្ងៃអង្គារ ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ។រដ្ឋាភិបាលជប៉ុនបាននិយាយថា មនុស្ស ៤៣០០ នាក់នៅក្នុងប្រទេសជប៉ុន និងប្រមាណ ៧០០ នាក់មកពីក្រៅប្រទេសនឹងមកចូលរួមពិធីបុណ្យសពរដ្ឋ រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្រីKamala Harris។ ផែនការនៃការរៀបចំពិធីបុណ្យសពរដ្ឋ​បានបណ្តាលឲ្យមាន​ការ​ជជែក​ដេញដោល និង​ការ​តវ៉ា។ រដ្ឋាភិ បាលនិយាយថាព្រឹត្តិការណ៍នេះនឹងត្រូវចំណាយថវិកា 12 លានដុល្លារ ប៉ុន្តែមនុស្សជាច្រើនសង្ស័យថា នឹងចំណាយខ្ពស់ជាងនេះច្រើន។ នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមលោកលើកទី 2 របស់ប្រទេសជប៉ុន មានតែនាយករដ្ឋមន្ត្រីរូបនេះដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ពិធីបុណ្យសពដែលផ្តល់ហិរញ្ញវត្ថុដោយប្រើប្រាស់ថវិការដ្ឋ។ នគរបាលមកពីខេត្តមួយចំនួនត្រូវបាននាំយកមកកាន់ទីក្រុងតូក្យូដើម្បីពង្រឹងសន្តិ សុខ។នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida បានការពារការសម្រេចចិត្តរបស់រដ្ឋបាលលោកសម្រាប់ពិធីបុណ្យសពរដ្ឋ ដោយនិយាយថា វានឹងមិនត្រឹមតែរំលឹកដល់កេរ្តិ៍ដំណែលរបស់លោក Abe ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា ប្រទេសជប៉ុនអាចការពារលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំដោយគ្មានអំពើហិង្សា។ លោក Fumio Kishida បានកំណត់កាលបរិច្ឆេទ ជួបដាច់ដោយឡែកជាមួយមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់បរទេសជាង៣០នាក់ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ។

យន្តហោះពិសេសសម្តេចតេជោ ហ៊ុន សែន ​បានចុះចតចាក់ប្រេងនៅរដ្ឋឡាស្ការ មុនបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/26 07:38:04 am        765
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅដល់រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិកហើយ ដើម្បីចុះចតយន្តហោះចាក់ប្រេង នៃដំណើរចេញពីប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ស៊ិនហ្សូ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន។សម្តេចតេជោ ហ៊ុន សែន​ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបញ្ចប់ទៅដោយភាពជោគជ័យ និងសប្បាយរីករាយ ដោយរក្សាបាននូវការការពារខ្លួនពីការឆ្លងរីករាលដាល​ នៃជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីក្រសួងសុខាភិបាលបានបញ្ជាក់ពីករណីឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ ដែលមានក្នុងរង្វង់ ១០​ ឬក្រោម ១០នាក់ ក្នុងមួយថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ដែលនេះ​គឺជាភាពជោគជ័យមួយ នៃភាពស៊ាំសហគមន៍ បណ្តាលមកពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការការពារខ្លួន ៣ការពារ និង៣កុំ៕

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចាកចេញពីគុយបាឆ្ពោះទៅកាន់ប្រទេសជប៉ុន

2022/09/26 06:10:13 am        467
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទស្សនាស្វែងយល់នៅ “មជ្ឈមណ្ឌល Fidel Castro” រួចមក សម្តេចប្រមុខដឹកនាំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់ព្រលានយន្តហោះ Jose Marti ដើម្បីចេញដំណើរទៅកាន់ប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពុំមានអ្វីរំខានដល់ការធ្វើដំណើរទេ យន្តហោះពិសេស នឹងទៅដល់ជប៉ុននៅម៉ោង ១៨:០០យប់ ។ សុខភាពសម្តេចប្រមុខដឹកនាំពេលនេះគឺល្អរឹងមាំដូចធម្មតា៕

លិច​ទូកដ​នៅ​ស្រុក​កោះសូទិន​ខេត្ត​កំពង់ចាម​បណ្ដាល​ឲ្យ​មនុស្ស​​ប្រុសស្រី​ជិត​ ២០​នាក់ និង​ម៉ូតូ​ ៦​គ្រឿងធ្លាក់ទឹក ខណៈ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាត់បង់​ជីវិត

2022/09/25 01:26:59 pm        674
កំពង់ចាម៖ មាន​ករណី​លិច​ទូក​ដនៅ​ស្ពាន​អូ​ង​គោ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដែល​បណ្ដាល​ឲ្យ​មនុស្ស​​ប្រុស​ស្រីជិត ​២០​នាក់ និង​ម៉ូតូ​ ៦​គ្រឿង​ត្រូវ​បាន​ធ្លាក់ទឹក ខណៈ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាត់បង់​ជីវិត​។​បើតាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ឲ្យ​ដឹងថា ពេល​ទឹក​ឡើង​ម្តង​តែង​តែ​មាន​ទូក​ដចំលង​នៅ​ចំណុច​កើត​ហេតុ​នេះ​ដែល​ទូក​ដ​គេ​ធ្វើ​អំពី​ឈើ និង​ក្រង​ឬស្សី​យក​ទូក​ ២​ភ្ជាប់​គ្នាដើម្បី​ចម្លង​មនុស្ស និង​ម៉ូតូ។ ហើយ​ទីតាំង​នេះ​គឺជា​ព្រំប្រទល់​រវាង​ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ជា​អកុសល​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២២ ​នេះស្រាប់តែ​ទូកដ​បាន​លិច ហើយ​ប្រហែល​មកពី​ចំនួន​មនុស្ស ​និង​ម៉ូតូ​ហួស​ទំ​នង់​បាន​បណ្តាល​ឲ្យ​កើត​ហេតុការណ៍ដូច្នេះ​។ ពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​បន្ថែមទៀតថា មាន​ករណី​លិច​ទូកដនៅ​ស្ពាន​អូ​ង​គោ ស្រុក​កោះសូទិន ខេត្ត​កំពង់​ចាម ដែល​បណ្តាល​ឲ្យ​មនុស្សប្រុស​​ស្រី​ជិត ​២០​នាក់ និង​ម៉ូតូ​ ៦​គ្រឿងត្រូវ​លិច ហើយ​ក្មេងស្រី​វ័យ ​១២​ឆ្នាំត្រូវ​បាត់បង់អាយុជីវិត​។ បច្ចុប្បន្នក្មេងស្រី​វ័យ​ ១២​ឆ្នាំនោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ អត្ថបទ៖ ថុង សីហា

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលជួប​សំដែង​ការគួរសមអតីត​ប្រធានាធិបតីនៃ​សាធារណរដ្ឋ​គុយបា​

2022/09/25 11:06:27 am        578
​គុយបា៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម ឯកឧត្តម រ៉ា​អ៊ួ​ល កា​ស្ត្រូ អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​គុយបា ត្រូវជា​ប្អូនប្រុស​បង្កើត​របស់ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ ដល់​លំនៅដ្ឋាន​ផ្ទាល់​របស់​ឯកឧត្តម​ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា​។​ ​ឯកឧត្តម រ៉ា​អ៊ួ​ល កា​ស្ត្រូ មានប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​ឯកឧត្តម​ដោយផ្ទាល់​ដល់​លំនៅដ្ឋាន​។ ឯកឧត្តម​បន្តថា ឯកឧត្តម​ធ្លាប់​បានធ្វើ​ការងារ​ជាច្រើន​ជាមួយ​បងប្រុស​របស់​ឯកឧត្តម ពិសេស​ធ្លាប់​បាន​បកប្រែ​ពេល​ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ​ បាន​ជួប​សម្តេច​កាលពី​ទសវត្ស​៨០ និង​ទសវត្ស​៩០​។ ​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ពិតជា​សោក​ស្តាយ​ដែល​សម្តេច​មិន​បាន​មក​សួរសុខទុក្ខ​ឯកឧត្តម​ ហ្វី​ដែល ​កា​ស្ត្រូ នៅ​ពេល​ធ្លាក់ខ្លួន​ឈឺ និង​ទទួលមរណភាព​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា ទំនាក់ទំនង​រវាង​សម្តេច និង​ឯកឧត្តម ​ហ្វី​ដែល ​កា​ស្ត្រូ ហាក់បីដូចជា​ឪពុក និង​កូន​។ នៅពេលនេះ​សម្តេច​មានការ​ចងចាំ​ជាច្រើន ជាពិសេស​ទំនាក់​ទំនង​រវាង​សម្តេច និង​ឯកឧត្តម ​ហ្វី​ដែល ​កា​ស្ត្រូ ដែល​ធ្លាប់​បាន​ចរចា និង​ពិភាក្សា​គ្នា​ជាច្រើន​។ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​មិន​ភ្លេច​នោះ​ឡើយ​ នូវ​អ្វី​ដែល​ប្រទេស​គុយបា​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក ​ក្រោយ​រំដោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា នៅពេលនោះ​ប្រទេស​គុយបា​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ចក្រ​ព​ត្រ​និយម និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ សម្តេច​តេ​ជោ​បាន​រំលឹកថា នៅក្នុង​ឆ្នាំ​១៩៧៩ ប្រទេស​គុយបា​បាន​ជួយ​កម្ពុជា​យ៉ាង​ច្រើន ហើយ​នៅ​ចងចាំ​ថា ពេលនោះ​កម្ពុជា​មាន​ស្ករ​គុយបា មាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​គុយបា ហើយ​ក៏​មាន​កប៉ាល់​ចម្លង​របស់​គុយបា​ផង​ដែរ​។ សម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់​ផងដែរ​ថា ជំនួយ​គុយបា​នៅ​ពេល​នោះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ជាពិសេស​ពលរដ្ឋ​កម្ពុជា​ដែល​ទើប​ងើប​ពី​សេចក្តី​ស្លាប់​នៃ​របប​ខ្មែរក្រហម ហើយ​ត្រូវការ​ចាំបាច់​ការ​រស់​រៀន​មានជីវិត​។ ដូច្នេះ​ជំនួយ​ពី​ប្រទេស​គុយបា​គឺ​ចាំបាច់​បំផុត​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ទៀត​ថា អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ ប្រទេស​គុយ​បា​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ធនធានមនុស្ស​គឺជា​រឿង​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នា​ពេល​នោះ​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀត​ថា ទំនាក់ទំនង​កម្ពុជា និង​គុយបា ជាពិសេស​ទំនាក់ទំនង​នយោបាយ​នៅតែ​ខ្លាំង​ ទោះបី​មាន​បញ្ហា​ប្រឈម​បញ្ហា​នានា​យ៉ាង​ណា​ក៏​ដោយ​។ ឯកឧត្តម រ៉ា​អ៊ួ​ល កា​ស្ត្រូ សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ៦​ពាន់​តោន​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​៕

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវបច្ចេកវិទ្យា​ក្នុង​ប្រទេស​គុយបា​

2022/09/25 10:54:45 am        680
​គុយបា៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ដែលជា​វិទ្យាស្ថាន​មួយ​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​គុយបា​។ ​បើតាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​វិទ្យាស្ថាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ក្តី​ស្រមៃ​របស់​ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិ​ប​តី​នៃ​សាធារណរដ្ឋ​គុយបា ឯកឧត្តម​នឹង​ខិតខំ​ធ្វើ​យ៉ាង​ឲ្យ​មានការ​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា​នេះ​ឡើង ដើម្បី​ជួយ​ដល់​បញ្ញា​វ័​ន្ត​គុយបា​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ ផ្នែក​វិទ្យាសាស្ត្រ​ទាក់ទិន​ទៅ​នឹង​វិស័យ​កសិកម្ម សុខាភិបាល និង​ការ​អភិវឌ្ឍ​សមត្ថភាព​។​ ​សូម​បញ្ជាក់​ថា សាធារណរដ្ឋ​គុយបា​ជា​ប្រទេស​កោះធំ​ជាងគេ​បង្អស់ ក្នុងចំណោម​ដែនដី​កោះ​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ប និង​ជា​កូនសោ​នៃ​ច្រក​ឈូង​សមុទ្រ​មិច​ស៊ិ​ក ដែល​ជា​ទីតាំង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​ល្អឥតខ្ចោះ​សំរាប់​ភ្ជាប់​តំបន់​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង និង​កា​រ៉ា​អ៊ី​ប​ទៅកាន់​សហរដ្ឋអាមេរិក​។ គុយបា​មាន​ធនធានធម្មជាតិ​ដ៏​សំបូរ​បែប មាន​សន្តិភាព​យូរអង្វែង និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ស្ទើរ​រៀបរយ​ទាំងស្រុង ដែល​បន្សល់ទុក​ដោយ​អាណានិគម​អេស្ប៉ាញ និង​រដ្ឋាភិបាល​មុន​សម័យ​បដិវត្តន៍ ហើយ​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ រាប់​ពី​ការនាំចេញ​ស្ករស កំណត់​ត្រា​ខ្ពស់​នៃ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស រហូតដល់​ការនាំចេញ​ធនធានមនុស្ស​ជាដើម​។​បច្ចុប្បន្ន​គុយបា​បាន​នឹងកំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​រួមមាន កង្វះ​អាហារ ថ្នាំពេទ្យ បរិក្ខារ​ពេទ្យ គ្រឿង​ឧបភោគ​បរិភោគ លំនៅដ្ឋាន ការ​ខកខាន​សងបំណុល​បរទេស កំណើន​នៃ​ចលនា​ចំណាកស្រុក និង​អត្រា​អតិផរណា​ខ្ពស់​ជាដើម​។ ក្នុង​ន័យ​ជំរុញ​ការ​រួម​ចំណែក​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ដើម្បី​បង្កើន​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​គុយបា​ឲ្យ​កាន់តែ​រីកចំរើន​។ មជ្ឈមណ្ឌល​មានការ​រីក​ចំរើន​ធំធាត់​ប្រកប​ដោយ​គុណភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ វិស្វកម្ម ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​វិស័យ​សុខាភិបាល តាមរយៈ​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​ទៅ​និង​ជំងឺ​មហារីក ទឹកនោមផ្អែម វ៉ាកសាំង​ជំងឺ​កូ​វីដ​-១៩ ដែល​គុយបា​ផលិត​ដោយ​ផ្ទាល់​។ ​បន្ទាប់ពី​បាន​តាមដាន​ស្តាប់​រួចមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់​ឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការ​ទំនាក់​ទំនងជា​មួយ​នឹង​មជ្ឈមណ្ឌល​នេះ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការ​នាំ​ចូល រឺ​ផលិត​វ៉ាក់សាំង​ការ​ពារ​ជំងឺ​មហារីក និង​ទឹកនោមផ្អែម​មកកាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រោះថា​ កម្ពុ​ជា​មាន​អត្រា​មនុស្ស​កើត​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ​ខ្ពស់​។ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​បាន​ទទួល​យក​នូវ​សំណូមពរ​របស់​សម្តេច​តេ​ជោ ហើយ​នឹង​បន្ត​សហការ​ជាមួយ​នឹង​ក្រសួងសុខាភិបាល​កម្ពុជា​៕​

សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​គុយបា​អញ្ជើញ​ធ្វើជា​សហ​ធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា បន្ទាប់ពី​បាន​បញ្ចប់​នូវ​ជំនួប​កំពូល​ទ្វេភាគី​រួចមក

2022/09/25 10:45:23 am        640
គុយបា៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​ប្រធានាធិបតី​គុយបា បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣ ក្នុងនោះ​រួមមាន​ទី​១- អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល​សាធារណៈ​គុយបា ភាគី​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជាមួយ​ឯកឧត្តម​វេជ្ជបណ្ឌិត ហូ​សេ អាង​ហ្គេ​ល ព័រ​តា​ល់ មី​រ៉ា​ន់​ដា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សាធារណៈ​គុយបា​។ ​ទី​២- ផែនការ​សហប្រតិបត្តិ​ការ​រវាង​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​គុយបា និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​រវាង​ឯកឧត្តម ហេ​ឡា​ដូ ផេ​ណា​ល់​ប៊ែ​រ ព័រ​តា​ល់ អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​គុយបា ជាមួយ​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទី​-៣ អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ រវាង​វិទ្យាស្ថាន​ឧ​ត្ត​ម​សិក្សា​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាធារណរដ្ឋ​គុយ និង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​រវាងឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម រ៉ូ​ហេ​លី​អូ ស៊ីរ៉ា ឌី​យ៉ា​ស ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​បរទេស​ជាន់ខ្ពស់ នៃ​ក្រសួងការបរទេស​គុយ​បា​៕

សកម្មភាព​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា​

2022/09/25 10:33:59 am        592
គុយបា៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ ខែ​កញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ រដ្ឋធានី​ហា​វ៉ា​ណា សាធារណរដ្ឋ​គូ​បា ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​ ​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​គុយបា ឯកឧត្តម Jose Marti នៅ​វិមាន Jose Marti Memorial ក្នុង​រដ្ឋធានី​ហា​វ៉ា​ណា​។ ជាមួយនឹង​កម្រងផ្កា​ដែល​ចារឹក​អក្សរ​នៃ​ការ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​លំឱន​កាយវាចា​ចិត្ត​គោរព​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti វីរបុរស​គូ​បា ដែល​បាន​ធ្វើ​ពលី​កម្ម​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​ពី​ការគាបសង្កត់​នៃ​សត្រូវ​ឈ្លានពាន រហូត​គុយបា​ទទួល​បាន​នូវ​ឯករាជ្យ​ភាព ស្ថេរភាព និង​ការកសាង​ប្រទេស​រហូតមកដល់​បច្ចុប្បន្ន​។​សូម​បញ្ជាក់​ថា គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហា​វ៉ា​ណា សាធារណរដ្ឋ​គុយបា នៅពេលនេះ​រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត​សុភា​ចា​រ្យ ហង់ ជួនណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តា​សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ ឯកឧត្តម កៅ គឹមហួន ឯកឧត្តម អ៊ុច បុ​រ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត​៕​

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​គុយបា​

2022/09/25 09:41:32 am        513
​គុយបា៖ ក្នុងជំនួប​ជាមួយ​ឯកឧត្តម Miguel Diaz-Canel ប្រធានាធិបតី​គុយបា​នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ផ្តល់​អង្ករ ៦​ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា អង្ករ ៦​ពាន់​តោន​នេះ​ មាន ៣​ពាន់​តោន​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ ៣​ពាន់​តោន​ទៀត​ជា​ជំនួយ​របស់​វិស័យ​ឯកជន​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា អង្ករ ​៦​ពាន់​តោន​នេះ​នឹង​ដឹក​ចេញពី​កម្ពុជា​នៅ​ខែ​តុលា ហើយ​ដឹក​ដល់​ប្រទេស​គុយបា​នៅ​ក្នុង​ខែ​ធ្នូ​។​ ​ឯកឧត្តម​ប្រធានាធិបតី​គុយបា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង​វិស័យ​ឯកជន​របស់​កម្ពុ​ជា​សម្រាប់​ការ​ផ្តល់​ជំនួយ​ជា​អង្ករ​នេះ​។​​នៅ​ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​ប្រធានាធិបតី​គុយបា បាន​ជជែក​គ្នា​ពី​ការរៀបចំ​ឱ្យមាន​ទស្សនកិច្ច​របស់​ក្រុម​អ្នកបច្ចេកទេស​ផ្នែក​កសិកម្ម ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ដំណាំ​ស្រូវ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កម្ពុជា​ជា​រ៉ាប់រង​រាល់​ការ​ចំណាយ​លើ​ការសិក្សា​ស្រាវជ្រាវ​នេះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម គឺជា​ចំណែក​មួយ​សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀង​រវាង​កម្ពុជា និង​ប្រទេស​គុយបា៕​

សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានសភា​អំណាច​ប្រជាជន​គុយបា​

2022/09/25 09:31:04 am        552
គុយបា៖ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Esteban Lazo Hernandez ប្រធានសភា​អំណាច​ប្រជាជន​គុយបា​។ ​ជំនួប​នេះ ឯកឧត្តម​ប្រធានសភា​អំណាច​ប្រជាជន​គុយបា​ បាន​ស្វាគមន៍​យ៉ាង​ក​ក់កក្តៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​តេ​ជោ ដែល​បាន​អញ្ជើញ​មកកាន់​មន្ទីរ​សភា​គុយបា​នៅពេលនេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា កន្លងមក​ប្រទេស​កម្ពុជា និង​គុយបា​មាន​ទំនាក់ទំនង និង​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ស្ថានភាព​នៃ​ប្រទេស​គុយបា​ជា ពិសេស​ការ​ដំណើរការ​នៃ​រដ្ឋសភា​គុយបា​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា រយៈពេល​ជាង​ ៦២​ឆ្នាំ​កន្លងមកនេះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយ​បានគឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រួមទាំង​ជា​លក្ខណៈ​មិត្តភាព ជាពិសេស​ឯកឧត្តម​មា​ន​ភាព​ជឿជាក់ថា យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​កន្លងមកនេះ​ប្រទេស​យើង​ទាំងពីរ​មាន​ប្រវត្តិសាស្ត្រ​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​នៅ​ឆ្នាំ​១៩៩៩ ហើយ​ប្រទេស​គុយបា​នៅតែ​ប្រឈម​នៃ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​ខាងក្រៅ ដូចជា​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​សម្ដេច​តេ​ជោ​ក៏បាន​បន្ត ​បំពេញ​ទស្សនកិច្ច​មក​ប្រទេស​គុយ​បា​ជាថ្មីទៀត​ ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​ដែល​ប្រទេស​គុយបា​បានរៀបចំ​នៅពេលនោះ​។ ​នៅពេលនេះ​ជា​ពេល​សំខាន់​ដែល​យើង​នឹង​លើក​អំពី​ចំណុច​សំខាន់ៗ​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំងពីរ​។​ឯកឧត្តម​ប្រធានរដ្ឋសភា​គុយបា​​បាន​មានប្រសាសន៍ថា កន្លងមក​យើង​បានលើកឡើង​អំពី​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ​ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ឯកឧត្តម​មានប្រសាសន៍​ថា កន្លងមក​ប្រទេស​គុយបា​ធ្លាប់​ជួប​បញ្ហា​ប្រឈម​ ដូចជា​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក ដូច្នេះ​ឯកឧត្តម​ចាត់ទុកថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក វា​បានផ្ដល់​ការលំបាក​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ សម្រាប់​ប្រទេស​គុយបា ហើយ​ឯកឧត្តម​ចាត់ទុកថា នេះ​ជាការ​រំលោភ​ជា​ប្រព័ន្ធ​ចំពោះ​សិទ្ធិមនុស្ស ដែល​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​គុយ​បាល​ផងដែរ​។ ឯកឧត្តម​បាន​មានប្រសាសន៍​អំពី​ស្ថានភាព​ពេល​កូ​វីដ​ចាប់ផ្ដើម​នៅ​ប្រទេស​គុយ​បា ទី​១- ​គឺ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​២- ​គឺ​ការលំបាក​នៃ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋសភា​គុយ​បានឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​គុយបា​ជា​បន្តទៀត ពិសេស​ក៏បាន​ដាក់ចេញ​នូវ​ច្បាប់ ក៏ដូចជា​វិធានការ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​គុយបា។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ច្បាប់​ដែល​បានដាក់​ចេញ​ដោយ​សភា​គុយបា​គឺមាន​ ៣០ច្បាប់ រួមទាំង​ច្បាប់​ដទៃទៀត​មាន​ចំនួន​ ៦០​ឯណោះ ដូច្នេះ​ឯកឧត្តម​បាន​គូ​បញ្ជាក់ថា​ ទោះជា​យ៉ាងណា​ក៏​ដោយ​សភា​នៅតែ​ដើរតួនាទី​សំខាន់​ ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​គុយបា​។​​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា យើង​បាន​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនងជាមួយ​ប្រជាជន​យើង យើង​ក៏មាន​ការគាំទ្រ​ពី​ប្រជាជន​យើង​ផងដែរ ជាពិសេស​យើង​ក៏មាន​ការផ្ដល់​ឱកាស​ឲ្យ​ប្រជាជនមាន​ការបោះឆ្នោត​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​លក្ខណៈ​ច្បាប់ ក៏ដូចជា​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​គុយបា​​ផងដែរ ដោយឯកឧត្តម​បញ្ជាក់ថា ត្បិត​មានការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​យ៉ាងណាក៏ដោយ ក្នុងនោះ​ចំនួន​៩៥% នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោតគឺមាន ​៩២% បាន​ទៅ​បោះឆ្នោត​គាំទ្រ​សភា​អំណាច​ប្រជាជន​គុយបា​។ ​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយបា​ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្តម​ក៏​ធ្លាប់​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ផងដែរ។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជាដែល​តែងតែ​គាំទ្រ​ប្រទេស​គុយបា​។ ថ្វីត្បិតតែ​ប្រទេស​គុយបា​​ត្រូវ​បានទទួល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ ពី​សហរដ្ឋអាមេរិក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅតែ​បន្ត​សហការ និង​ធ្វើការ​ជាមួយ​គុយបា។ ឯកឧត្តម​ក៏បាន​អរគុណ​សម្ដេច​តេ​ជោ​ដែល​បានធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ប្រទេស​គុយបា ត្បិត​មាន​ប្រព័ន្ធ​ការផ្សព្វផ្សាយ​មួយចំនួន​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំងនឹង​រដ្ឋាភិបាល​គុយបា​ក៏ដោយ ប៉ុន្តែ​ប្រទេស​កម្ពុជា​កន្លងមកនេះ​នៅតែ​គាំទ្រ​ដល់​ប្រទេស​គុយ​បា​ជានិច្ច​។ ​ឯកឧត្តម​ក៏បានថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់នូវ​អង្ករ​ដល់​ប្រទេស​គុយបា។ ឯកឧត្តម​បាន​បញ្ជាក់ថា ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​គុយបាមកដល់ពេលនេះ​គឺ​ស្ថិតក្នុង​ស្ថានភាព​មួយ​ខ្ពស់បំផុត ជាពិសេស​ការ​ទស្សនកិច្ចដោយ​សម្ដេច​តេ​ជោ​មក​ប្រទេស​គុយ​បា​នៅពេលនេះ ជា​សក្ខីភាព​នៃ​ការលើកកម្ពស់​ទំនាក់ទំនង​ទ្វេរ​ភាគីឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ឯកឧត្តម​ចង់​គោរព​អញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​នាពេលខាងមុខ​។ ក្នុងជំនួប​នេះឯកឧត្តម​សង្ឃឹមថា ប្រទេស​ទាំងពីរនឹងមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ​ផងដែរ​។ ឯកឧត្តម​ចង់ឃើញ​ប្រទេស​ទាំងពីរនឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ​ជាពិសេស​បន្ត​មាន​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋ​សភា និង​រដ្ឋសភានៃ​ប្រទេស​ទាំងពីរ ជាពិសេស​ពង្រីកពង្រឹង​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ វិស័យអប់រំ​ វិស័យ​កីឡា និង​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​ការវិនិយោគ​ទៅវិញទៅមក​។ ឯកឧត្តម​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ន​យើង​មាន​បច្ចេកវិទ្យា​ជឿនលឿន យើង​អាច​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ផងដែរ ដូច្នេះ​យើង​មានឱកាស​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​នៅពេល​ខាងមុខ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ប្រទេស​គុយ​បា​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​អ្នកសង្កេតការណ៍​ក្នុង​អាស៊ាន និង​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌអា​ស៊ាន​ផងដែរ​។ ​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​ជំនួប​នេះ​ថា សម្ដេច​ពិតជា​រីករាយ និង​អរគុណចំពោះ​ឯកឧត្តម​ប្រធានរដ្ឋសភា​គុយ​បា ដែល​បានទទួល​ស្វាគមន៍​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ​ជាទីបំផុត ហើយ​សម្ដេច​តេ​ជោ​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចនាពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​មួយដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​រឹតចំណង​មិត្តភាព​ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​គុយ​បា​បន្ថែមទៀត​។ ជាងនេះទៅទៀត សម្តេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​គុយបា​ដែល​បានធ្វើការ​ចែករំលែក ​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​ប្រទេស​គុយបា​។ ទាក់ទង​ទៅនឹង​អ្វីដែល​ឯកឧត្តម​បាន​មានប្រសាសន៍​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយ​បា​កន្លងមកនេះ សម្តេច​តេ​ជោ​សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ប្រជាជន​គុយបា​ ដែល​បន្ត​ប្រឆាំង​អ្វីដែល​ជាការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ចាត់ទុកថា វា​មិនមាន​យុត្តិធម៌​សម្រាប់​គុយបា​នោះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​ការកោតសរសើរ​ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​គុយបា ក៏ដូចជា​រដ្ឋសភា​គុយ​បា​ដែល​បានធ្វើឱ្យ​ប្រទេស​គុយបា​យកឈ្នះ​ទៅលើ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​មានលទ្ធភាព​ផ្ដល់​វ៉ាក់សាំង​ដល់​បណ្ដាល​ប្រទេសមួយ​ចំនួន​ទៀតផង​។ សម្ដេច​តេ​ជោបាន​មានប្រសាសន៍​បន្តទៀតថា ថ្វី​ត្បិត​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត មិនមាន​ស្ថានទូត​គុយបា​នៅ​កម្ពុជា​ទេ តែ​ក្រោយ​ឆ្នាំ​១៩៩៩ ក្រោយ​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ ប្រទេស​គុយបា​បានដាក់​ស្ថានទូត​នៅ​កម្ពុជាវិញ ហើយ​មិនតែប៉ុណ្ណោះប្រទេស​គុយបាក៏ បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​នាគ្រា​លំបាក​នោះ​ផងដែរ​។ ដែល​កន្លងមក​យើង​មាន​សមិទ្ធផល​បន្សល់ទុក​ជា​ឈ្មោះ​មួយចំនួន​ដូចជា​ស្ករ​គុយបា មជ្ឈមណ្ឌល​ក្មេង​កំព្រា​គុយបា យើង​មាន​ទូកដរ​គុយបានៅ​អ្នក​លឿង​នោះ​ផងដែរ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា រយៈពេល​ ៦២ឆ្នាំនៃ​ទំនាក់ទំនង​កម្ពុជា និង​គុយបាមាន​លក្ខណៈ​ស្ថេរភាព ជាពិសេស​នយោបាយ ត្បិតតែ​មានការ​ផ្លាស់ប្ដូ​រ​ច្រើន​មែន តែ​ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​យើង​ទាំងពីរ​មាន​ស្ថេរភាព មិនតែប៉ុណ្ណោះ​យើង​នៅ​បន្ត​ដាក់​ស្ថានទូត​ទៅវិញទៅមក។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូ​បញ្ជាក់ទៀត​ថា កន្លងមកនេះ ប្រទេស​គុយបា​ធ្លាប់បាន​ជួយ​ផ្តល់នូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជាពិសេស​លើ​វិស័យ​កីឡា វិស័យ​អប់រំជាដើម។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ទៀតថា​ នៅពេល​ខាងមុខនេះ យើង​នឹងមាន​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​គុយបា​ទៅកាន់​ប្រទេស​កម្ពុជា និង​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រធានាធិបតី​គុយបា​ទៅកាន់​ប្រទេស​កម្ពុជា​ផងដែរ។ ក្រៅពីនោះ​យើង​នឹងមាន​ឯកសារនៃ​កិច្ចព្រមព្រៀង​មួយចំនួន ទាំង​ការជំរុញ​កិច្ច និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀតថា កំ​ណើ​រ​ទស្សនកិច្ច​លើក​នេះ ប្រទេស​កម្ពុជា និង​ផ្ដល់​ជា​អំណោយ​ជូន​ដល់ប្រទេស​គុយបានូវ​អង្ករ​ចំនួន​អង្ករ ​៦,០០០​តោន​។ ក្នុងឱកាស​នេះ សម្ដេច​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់​ឧ​ត្ត​ម​ប្រធានរដ្ឋសភា​គុយបា និង​ក៏មាន​ការអញ្ជើញ​ឯកឧត្តម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​រយៈពេល​សមស្រប​ខាងមុខ​ផងដែរ​។ សម្ដេច​តេ​ជោ​សង្ឃឹមថា តាមរយៈ​ទំនាក់ទំនង​សភា​នៃ​ប្រទេស​យើង​ទាំងពីរនឹង​បន្ត​ធ្វើការ និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នាដើម្បី​គាំទ្រ​ការ​ងារ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ ហើយ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​អាស៊ាន​វិញ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ដោយមាន​វត្តមាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុ​ជា​ក្នុងឱកាស​នេះដែរ ដូច្នេះ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ជា​បន្តទៀត​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM
បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM