សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

អាជ្ញាធរ​អាមេរិក​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ស្នងការ​រង​នគរបាល​រដ្ឋ Florida បាញ់សម្លាប់​ជនសង្ស័យ ដែល​បងប្រុស​របស់​គេ​ទើប​ត្រូវ​បាន​បាញ់សម្លាប់​

2022/08/30 10:19:56 am        1479
​សហរដ្ឋអាមេរិក៖ វីដេអូ​ដ៏​រន្ធត់​ទើបតែ​បាន​បញ្ចេញ​ថ្មីៗ​បង្ហាញ​ពី​ស្នងការ​រង​នគរបាល​រដ្ឋ Florida បាញ់សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​ក្រោយ​មាន​ជម្លោះ ដែល​បាន​សម្លាប់​បងប្រុស​របស់​បុរស​ម្នាក់​នេះ​។ ​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុនបង្ហាញ​ពី​ពេលវេលា​ដ៏​រន្ធត់​នៅ​ខែ​នេះ នៅ​ពេល​ដែល​ស្នង​ការ​រង​នគរបាល​រដ្ឋ Florida ម្នាក់​បាន​បាញ់សម្លាប់​បុរស​ប្រដាប់​ដោយ​អាវុធ​ម្នាក់ ដែល​បងប្រុស​របស់​គេ​នៅ​ក្បែរ​នោះ​ និង​មាន​ឈាម​ហូរ​រហូតដល់​ស្លាប់ ក្រោយ​ផ្ទុះ​ជម្លោះ​នៅ​សណ្ឋាគារ Orlando​។​ ​ការិយាល័យ​នគរបាល​តំបន់ Orange បាន​និយាយ​ថា ​បងប្អូន​ប្រុស Dylan Michael Jimenez វ័យ 21​ឆ្នាំ និង​បងប្រុស​របស់​គេ​គឺ Bryan Matthew Richardson វ័យ 28​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​។ ​ការិយាល័យ​នគរបាល​នេះ​បាន​បញ្ចេញ​វីដេអូ​ភ្ជាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ប្រហារ​នៅ​ម៉ោង ១២:៣០​ល្ងាច​ថ្ងៃទី​៦ ​ខែ​សីហា​នៅ​ខាងក្រៅ​សណ្ឋាគារ Orlando ជាទី​ដែល​ពួកគេ​បាន​ប្រទះឃើញ Jimenez បាន​រង​របួស​ពី​គ្រាប់​គាំ​ភ្លើង​។ វីដេអូ​នេះ​ចាប់ផ្ដើម​ថត នៅ​ពេល​ស្នងការ​រង​នគរបាល​ម្នាក់​កំពុង​សួរ​ទៅកាន់​បុរស​ម្នាក់ ដែល​និយាយ​ថា រូបគេ​ជា​គ្រូពេទ្យ​បឋម​សង្គ្រោះ ​និង​កំពុង​ព្យាបាល​បុរស​ដែល​មាន​របួស​ម្នាក់​នៅ​លើ​ដី ដែល​ត្រូវ​បាន​បាញ់​ចំ​ទ្រូង​ខាងស្ដាំ​។ នគរបាល​និយាយ​ថា ជនរងគ្រោះ​ឈ្មោះ Dylan Jimenez ​វ័យ 21​ឆ្នាំ និង​បងប្រុស​របស់​គេ​ឈ្មោះ Bryan Matthew Richardson មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត មុន​ពេល​ពួកគេ​មកដល់​។ ស្នងការ​នគរបាល​តំបន់ Orange លោក John Mina ដែល​ជា​អ្នក​បញ្ចេញ​វីដេអូ​នេះ​បាន​និយាយ​ថា ការិយាល័យ​របស់​លោក​បាន​ប្ដេជ្ញា​ផ្ដល់​តម្លាភាព។ លោក​និយាយ​ថា មន្ទីរ​អនុវត្តន៍​ច្បាប់​រដ្ឋ Florida កំពុង​បើក​ការស៊ើបអង្កេត​ឯករាជ្យ។ លោក​ថា ស្នង​ការ​រង​ដែល​បាន​បាញ់​អាវុធ​របស់​គេ​នោះ​ត្រូវ​បាន​ផ្អាក​ពី​តួនាទី​បណ្ដោះអាសន្ន៕អត្ថបទ៖ សុខមាន

ក្រុម​បេសកកម្ម​អ្នក​ជំនាញ​របស់ IAEA កំពុង​មកកាន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/08/29 02:59:00 pm        640
​អ៊ុយក្រែន៖ លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​កំពុង​ដឹកនាំ​បេសកកម្ម​អ្នក​ជំនាញ​ទៅកាន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ការ​បាញ់​ផ្លោង​នៅតែ​បន្ត​ ដែល​កំពុង​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ​​រោងចក្រ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងកម្លាំង​រុស្ស៊ី​ចាប់តាំងពី​ដើមខែ​មីនា​។ វា​ជា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​។ វា​ត្រូវបាន​រង​ការបាញ់​ផ្លោង និង​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន ដើម្បី​រក្សា​ប្រព័ន្ធ​ត្រជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លងទៅនេះ​។ ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ដាក់​កំហុស​គ្នា​ទៅវិញទៅមក ​ចំពោះ​ការ​វាយ​លុក​មក​លើ​ទីតាំង​នេះ​។លោក Rafael Grossi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រព័ន្ធ​សុវត្ថិភាព​ទាំងអស់​នៅតែ​ដំណើរការ ហើយ​ពុំមាន​ការកើនឡើង​កម្រិត​វិទ្យុសកម្ម​នោះ​ទេ។ លោក​និយាយ​ថា ​ពុំមាន​ការ​លេច​ធ្លាយ​អ៊ីដ្រូសែន​ណា​មួយ​ដែល​អ៊ុយ​ក្រែ​ន​បានបង្ហាញ​ការព្រួយបារម្ភ​នោះទេ​។ បេសកកម្ម​នេះ​នឹង​វាយតម្លៃ​ការ​ខូច​ខាត​ដល់​អគារ​រោងចក្រ កំណត់​ថា​ តើ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​ដំណើរការបាន​ឬទេ និង​វាយតម្លៃ​ពី​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក៕អត្ថបទ៖ ប៊ុនថន

មនុស្ស ២៣​នាក់​ស្លាប់ និង​ ១៤០​នាក់​រង​របួស​នៅ​លី​ប៊ី បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា

2022/08/29 02:29:59 pm        636
​​លី​ប៊ី៖ រថយន្ត​ជាច្រើន​គ្រឿង​បាន​ឆេះ​នៅ​រាយប៉ាយ​លើ​ដងផ្លូវ​ក្នុង​ក្រុង​ទ្រី​ប៉ូ​លី​ប្រទេស​លី​ប៊ី ​ខណៈ​កម្លាំង​ពី​ភាគីប្រជែង​បាន​ល្បាត​ក្នុង​ទីក្រុង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ខ្លាំង​បាន​ផ្ទុះឡើង​។ ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​រដ្ឋធានី​ប្រទេស​លី​ប៊ី រវាង​កងជីវពល​ដែល​គាំទ្រ​ដោយ​រដ្ឋបាល​គូប្រជែង​ទាំងពីរ បង្ហាញ​ពី​ការវិលត្រឡប់​មករក​អំពើហិង្សា​ក្នុងពេល​ជាប់គាំង​នយោបាយ​ជា​យូរ​មកហើយ​។​ ​ក្រសួងសុខាភិបាល​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ២៣នាក់​បាន​ស្លាប់ និង ១៤០នាក់​ទៀត​រងរបួស ហើយ​ពលរដ្ឋ ៦៤​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ជុំវិញ​ការប្រយុទ្ធ​គ្នា​។ ​ការកើនឡើង​អំពើហិង្សា​គំរាម​ដល់​ការបំផ្លាញ​ប្រទេស​លី​ប៊ី​ដែល​ស្ងប់ស្ងាត់ ​និង​ភាព​រីករាយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រទេស​ដែល​សម្បូរ​ប្រេង​មួយ​នេះបាន​ធ្លាក់​ចូលទៅក្នុង​ភាពវឹកវរ​ បន្ទាប់ពី​ការបះបោរ​គាំទ្រ​ដោយ​អង្គការ​ណា​តូដែល​បាន​ផ្តួលរំលំ​ និង​សម្លាប់​មេដឹកនាំ​ផ្តាច់កា​រលោក Moammar Gadhafi នៅក្នុង​ឆ្នាំ២០១១​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ការប៉ះទង្គិច​គ្នា​បានកើត​ឡើង​រវាង​កង​ជីវពល ​នៃ​ក្រុម​បដិវត្តន៍​ទីក្រុង​ទ្រី​ប៉ូ​លីដឹកនាំ​ដោយ​លោក Haitham Tajouri ប្រឆាំងនឹង​កងជីវពល​មួយក្រុម​ផ្សេងទៀត​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​លោក Abdel-Ghani al-Kikli ជា​មេទ័ព​ដ៏​ល្បីឈ្មោះ​មួយរូប​។កងជីវពល​ជាច្រើន​នាក់​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​គ្នា ​ដែល​រាលដាល​នៅ​តំបន់​ផ្សេងៗ​គ្នា​ក្នុង​រដ្ឋធានី​។​ ​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រីលោក Abdul Hamid Dbeibah ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លីបាន​អះអាងថា ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង នៅពេលដែល​កងជីវពល​មួយក្រុម​បាន​បាញ់​ទៅលើ​កងជីវពល​មួយក្រុម​ផ្សេងទៀត​។ ទោះជា​យ៉ាង​ណា ការប្រយុទ្ធ​គ្នា​ទំនងជា​ជា​ផ្នែក​មួយ​នៃ​ការតស៊ូ​អំណាច​ ដែល​កំពុង​បន្ត​រវាង​នាយករដ្ឋមន្ត្រី​លោក Dbeibah និង​គូប្រជែង​នាយករដ្ឋមន្ត្រីលោក Fathy Bashagha ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ពី​ទីក្រុង​ឆ្នេរសមុទ្រ​សឺ​តេ ​(Sirte)​៕អត្ថបទ៖ ប៊ុនថន

អង្គការ​ណា​សា​បង្ហាញ​គម្រោង​បញ្ជូន​មនុស្ស​ទៅ​ហួស​ពី​ភព​ព្រះ​អង្គារ

2022/08/29 12:20:37 pm        741
​សហរដ្ឋអាមេរិក៖ អង្គការ​ណាសា (NASA) និយាយថា ការបង្កើត​ការតាំង​ទីលំនៅ​នៅ​លើ​ភព​ព្រះ​អង្គារ នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ខណៈ​ដែល​ទីភ្នាក់ងារ​អវកាស​បាន​បង្ហាញ​គម្រោង​រយៈពេល​វែង ដើម្បី​នាំ​យក​ក្រុម​អវកាសយានិក​ទៅ​ហួស​ពី​ភព​ក្រហម​។ ​មុន​ពេល​ការ​ហោះ​សាកល្បង​នៃ​បេសកកម្ម Artemis ដែល​មាន​គោលបំណង​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ​ចន្ទ​ជា​លើកដំបូង​ក្នុង​រយៈពេល ​៥០​ឆ្នាំ អង្គការ​ណា​សា​បាន​និយាយ​ថា ផ្ទៃ​ខាងលើ​របស់​ភព​ព្រះ​ចន្ទ​នឹង​ផ្ដល់​គ្រែ​សាកល្បង​សម្រាប់​ភព​ព្រះ​អង្គារ និង​ហួស​ពី​ភព​នេះ​ទៀត។ ខុស​ពី​បេសកកម្ម Apollo ពេលនេះ​គោលដៅ​របស់​បេសកកម្ម Artemis ក្នុង​ការ​រស់នៅ និង​សាងសង់​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​លើ​ភព​ព្រះ​ចន្ទ ជាទី​ដែល​មេរៀន​នានា​អាច​ត្រូវ​បាន​រៀន​សូត្រ មុន​ដំណើរ​ផ្សងព្រេង​ទៅ​ហួស​ពី​ភព​នេះ​ទៀត​។ ថ្លែង​ទៅកាន់​សារព័ត៌មាន The Telegraph លោកស្រី​វេជ្ជបណ្ឌិត Bhavya Lal ប្រធាន​រដ្ឋបាល​សមាគម​សម្រាប់​បច្ចេកវិទ្យា គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​អង្គការ​ណា​សា​បាន​និយាយ​ថា គោលដៅ​រយៈពេល​វែង​នឹង​មាន​វត្តមាន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។​លោកស្រី​និយាយ​ថា ចំណុច​នេះ​គឺថា យើង​មិន​អាច​បញ្ឈប់​បានទេ នៅ​ពេល​ដែល​យើង​បាន​ទៅដល់​ភព​ព្រះ​អង្គារ​ហើយ​នោះ នៅ​ពេល​ដែល​យើង​បាន​សាងសង់​ទីលំនៅ​នៅ​លើ​ភព​ព្រះ​អង្គា​រ ហើយ​យើង​ប្រហែល​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ អាច​ឆ្ពោះ​ទៅ​កាន់តែ​ជ្រៅ​ជាង​នេះ​ទៀត​ចូល​ក្នុង​ទី​លំហ​។ នៅ​ឆ្នាំ២០២៤​ ខាងមុខ បេសកកម្ម Artemis II នឹង​នាំ​ក្រុម​អវកាសយានិក​ទៅ​ឆ្ងាយ​បំផុត​ចូល​ក្នុង​ទី​លំហ​ចម្ងាយ​ប្រមាណ ៤​,៦០០​ម៉ា​យល៍ឆ្ងាយ​ទៅកាន់​ផ្នែក​ម្ខាង​ទៀត​នៃ​ភព​ព្រះ​ចន្ទ​។ ហើយ​បើ​អ្វី​ទាំង​អស់​ដើរ​ទៅតាម​គម្រោង ការ​ចុះចត​ពេញលេញ​នៅ​លើ​ផ្ទៃ​ខាងលើ​នៃ​ភព​ព្រះ​ចន្ទ ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​ឡើង​នៅ​ឆ្នាំ​២០២៥៕អត្ថបទ៖ សុខមាន

អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​លើសពី ​១​ពាន់​នាក់ ខណៈ​មេបញ្ជាការ​កងទ័ព​អំពាវនាវ​សុំ​ជំនួយ​

2022/08/29 11:36:16 am        663
​ប៉ា​គី​ស្ថាន៖ មេបញ្ជាការ​កងទ័ព​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យជួយ​ប្រទេស​ប៉ា​គី​ស្ថាន ​បន្ទាប់ពី​រដូវ​ខ្យល់មូសុង​ដ៏​ខ្លាំង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។ ឧត្ដមសេនីយ៍​លោក Qamar Javed Bajwa បាន​សុំ​អង្វរ ខណៈ​លោក​បាន​ទៅពិនិត្យ​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត Sindh ភាគខាងត្បូងដើម្បី​ជួយ​ដល់​ការងារ​សង្គ្រោះ​។ ​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ្នកស្លាប់​ដោយសារ​ទឹកជំនន់​រាលដាល​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​កើន​ឡើងដល់ ១​,០៣៣​នាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក​។​​ទឹកជំនន់​ភ្លាមៗ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បំផ្លាញ​ភូមិ​ និង​ផលដំណាំ​ទាំងស្រុង​។ ទាហាន និង​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជម្លៀស​ពលរដ្ឋ​ដែល​ជាប់គាំង ​ទៅកាន់​ទី​សុវត្ថិភាព​នៃ​ជំរំ​សង្គ្រោះ និង​ផ្តល់​អាហារ​ដល់​ប្រជាជន​ប៉ា​គី​ស្ថាន​រាប់ពាន់នាក់​ដែល​បាន​ភៀសខ្លួន​។ រដ្ឋាភិបាល​បានដាក់​ពង្រាយ​ទាហាន​ ដើម្បី​ជួយ​អាជ្ញាធរ​ស៊ីវិល​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅ​ទូទាំងប្រទេស៕អត្ថបទ៖ ប៊ុនថន

សមាជិកសភាអាមេរិកថ្លែងសរសើរសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូនាំមកនូវសុខសន្តិភាពជូនពលរដ្ឋកម្ពុជា

2022/08/29 11:06:37 am        674
ភ្នំពេញ៖ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។លោកជំទាវ អេលីហ្សាបេត វេន ដាញ សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ នៃរដ្ឋតិចសាស់បានលើកឡើងយ៉ាងដូច្នេះ ខណៈលោកជំទាវ និងគណ:ប្រតិភូត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ជាមួយនឹងការថ្លែងសរសើរដោយស្មោះចំពោះការដឹកនាំរបស់សម្តេចតេជោ លោកជំទាវ ក៏បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចរបស់ប្រតិភូនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។ជាការឆ្លើយតប សម្ដេចតេជោបានជម្រាបជូនលោកជំទាវព្រមទាំងប្រតិភូទាំងមូលអំពីប្រវត្តិរបស់កម្ពុជាក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ហើយសម្ដេចក៏បានឯកភាពជាមួយលោកជំទាវអាលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ ក្តាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង៕

អ៊ុយ​ក្រែ​ន​ស្ថិតនៅ​មាត់ជ្រោះ​មហន្តរាយ ខណៈ​ការបាញ់​ផ្លោង​នៅតែ​បន្ត​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia

2022/08/29 11:05:54 am        466
​អ៊ុយ​ក្រែ​ន​៖ ការបាញ់​ផ្លោង​ដែល​នៅតែ​បន្ត​ទៅលើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia គ្រប់​គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ពី​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ខណៈ​ភាគី​ទាំង​២ ​នៅតែ​បន្ត​ចោទប្រកាន់​ដាក់គ្នា ស្រប​ពេល​កងកម្លាំង​រុស្ស៊ី​បាន​ដាក់​គោលដៅ​លើ​ទីប្រជុំជន​នានា ​នៅ​ម្ខាង​នៃ​ទន្លេ​ពី​រោងចក្រ​ថាមពល​អា​តូ​មិ​ក​ធំ​បំផុត​របស់​អឺរ៉ុប​។ ​ទោះ​ស្ថិតក្នុង​គ្រោះថ្នាក់ ក្រុមមន្ត្រី​មកពី​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ នៅតែ​កំពុង​រង់ចាំ​ការអនុញ្ញាត​ផ្លូវ​ការចូល​ទៅកាន់​រោងចក្រនៅ​សមរភូមិ​ជួរមុខ​ភាគខាងត្បូង​នៃ​សង្គ្រាម​។ ​អភិបាល​តំបន់ Zaporizhzhia លោក Oleksandr Starukh បាន​ប្រាប់​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​ថា ប្រជាពលរដ្ឋ​ត្រូវបាន​ជូនដំណឹង​ពី​របៀប​ប្រើប្រាស់​សារធាតុគីមី​អ៊ីយ៉ូដ ក្នុង​ករណី​លេច​ធ្លាយ​សារ​ធាតុ​វិទ្យុសកម្ម​។​ ​កងកម្លាំង​រុស្ស៊ី​បាន​ដណ្ដើម​រឹបអូស​រោងចក្រ​នេះ​ចាប់​តាំងពី​ដើមខែ​មីនា​ភ្លាមៗ ក្រោយ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន ស្រប​ពេល​ដែល​បុគ្គលិក​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ប្រតិបត្តិការ​ក្នុង​រោងចក្រ​នេះ​។ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប្រទេស​ទាំង​២​ បាន​ចោទប្រកាន់​ដាក់គ្នា​ចំពោះ​ការ​បាញ់​ផ្លោង​ជិត​រោង​ចក្រ​នេះ​៕អត្ថបទ៖ សុខមាន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តកំពត នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/08/29 10:53:41 am        466
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក នៃ គង់ អភិបាលរងខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (CMAC) មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក/ក្រុង និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់) ក្នុងខេត្តចំនួន៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។ ដោយឡែក ដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា ១១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ១២១ ចម្ការមីន ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីចក្ខុវិស័យ និងការបង្កើតចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងទទួលបានស្នាមញញឹមគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវបន្តការគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងកំទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា។ឯកឧត្តមបន្តលើកឡើងថា ការងារបោសសម្អាតមីន គឹជាការងារត្រូវការពេលវេលាច្រើន និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជម្រុញឲ្យដំណើរការនៃការបោសសម្អាតមីន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលជាមួយសហគមន៍ផ្តល់ជំនួយ និងប្រទេសជាមិត្ត ដើម្បីជម្រុញឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងមានភារកិច្ចរៀបចំគោលនយោបាយ និងផែនការអាទិភាព ឆ្ពោះទៅរកកម្ពុជាអស់មីននៅឆ្នាំ២០២៥ ហើយដើម្បីឲ្យកម្ពុជាអស់មីន កម្ពុជាត្រូវការជាចាំបាច់នូវថវិកាគាំទ្រ សម្ភារៈ និងធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន រយៈពេល៣០ឆ្នាំមកនេះ៕

ទីក្រុង​តៃប៉ិ​និយាយថា ​ចិន​ដាក់ពង្រាយ​នាវា និង​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង​ជិត​កោះ​តៃវ៉ាន់​

2022/08/29 10:37:56 am        719
​កោះ​តៃវ៉ាន់៖ ក្រុម​អាជ្ញាធរ​ការពារជាតិរ​បស់​កោះ​ស្វ័យគ្រប់គ្រង​តៃវ៉ាន់ បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​នាវា​យោធា និង​យន្តហោះ​ចម្បាំង​របស់​ចិន​ត្រូវ​បាន​រកឃើញ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ស្រប​ពេល​ភាព​តានតឹង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ​។ ​យោងតាម​ក្រុម​អាជ្ញាធរ​ខាងលើ នាវា​ជើង​ទឹក​ចិន​ចំនួន​ ៨​គ្រឿង និង​យន្តហោះ​ ២៣​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា យន្តហោះ​ ១០​គ្រឿង​បាន​ហោះ​នៅ​លើ​តំបន់​ភាគ​ខាងកើត​នៃ​ខ្សែបន្ទាត់​មេ​ដ្យា​ន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​មាន​តួនាទី​ជា​របាំង​ក្រៅ​ផ្លូវការ​រវាង​ចិនដីគោក និង​កោះ​នេះ​។ អ្វី​ដែល​ទំនងជា​ការ​ដាក់​ពង្រាយ​របស់​យោធា​ចិន​នេះ ​មាន​ឡើង​មួយថ្ងៃក្រោយ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង ​២​គ្រឿង​ចូល​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​អ្វី​ដែល​អង្គភាព​កងទ័ព​ជើង​ទឹក​នេះ​និយាយ​ថា ជា​បេសកកម្ម​ឆ្លងកាត់​តាម​ទម្លាប់ ដែល​មានន័យថា​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចក្ខុវិស័យ​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​បើកចំហ​។​​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​ការ​ដាក់​យោធា​របស់​ខ្លួន​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បង្ហាញ​សញ្ញា​ការ​ត្រៀម​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​សកម្មភាព​បង្ករឿង​ណាមួយ​ជាយថាហេតុ។​ កាល​ពី​ពេល​ថ្មីៗ​នេះចិន​ក៏បាន​ចាត់​ថ្នាក់​សហរដ្ឋ​អាមេរិក ដោយ​ហៅថា​ជា​អ្នក​បំផ្លាញ​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ​៕អត្ថបទ៖ សុខមាន

អ្នកការទូត​ជាន់ខ្ពស់​អឺរ៉ុប​៖​ សហភាព​អឺរ៉ុប​ប្រឈម​បញ្ហា​ធំ​ៗ​ដោយសារ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​

2022/08/29 10:15:18 am        655
​សហភាព​អឺរ៉ុប៖ លោក Josep Borrell ប្រមុខ​ការទូត​របស់​សហភាព​អឺរ៉ុប​និយាយ​ថា ប្លុក​នេះ​នឹង​ពើប​ប្រទះ​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន ​ដោយសារតែ​ទណ្ឌកម្ម​ដែល​ខ្លួន​បាន​ដាក់​លើ​ប្រទេស​រុស្ស៊ី​ ជុំវិញ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ បញ្ហា​នេះ​ត្រូវ​បាន​លើកឡើង​អំឡុង​បទសម្ភាសន៍​របស់លោក Borrell ជាមួយ​កាសែត Kronen Zeitung របស់​អូទ្រីស ដោយ​ក្រុម​អ្នកសារព័ត៌មាន​ចង្អុល​បង្ហាញ​ថា មនុស្ស​ភាគច្រើន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ មាន​មន្ទិល​អំពី​វិធានការ​នានា​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។ ​អ្នកការទូត​រូបនេះ​បាន​អះអាង​ថា ទណ្ឌកម្ម​នានា​កំពុង​ដំណើរការ ហើយ​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​បញ្ហា​។​លោក​ថា ទាំងនេះ​គឺជា​វិធានការ​រឹតត្បិត​។​ យើង​បាន​រឹតបន្តឹង​សមត្ថភាព​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។ ឲ្យ​តែ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ពឹង​ផ្អែកលើ​ប្រេង និង​ឧស្ម័ន ពួកគេ​នឹង​ត្រូវការ​បច្ចេកវិទ្យា​របស់​យើង​។ ​យ៉ាង​ណា​ក៏ដោយ​លោក Borrell បាន​ទទួល​ស្គាល់​ថា ពិត​ណាស់​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ជាច្រើន ក្នុង​រយៈពេល​ដ៏​ខ្លី​ដោយសារតែ​ទណ្ឌកម្ម​ទាំងនោះ ហើយ​ការពិត​មិន​អាច​ប្រកែក​បាន​គឺថា​ តម្លៃ​ឧស្ម័ន​កំពុង​ហក់​ឡើង​ខ្លាំង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM