សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប​ទៀត​ទៅដល់​កោះ​តៃវ៉ាន់ ដែលជា​ការផ្គើន​នឹង​កំហឹង​របស់​ក្រុង​ប៉េកាំង

2022/08/26 11:25:29 am        540
​កោះតៃវ៉ាន់៖ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មួយ​រូប​ទទួលបន្ទុក​គណៈកម្មការ​ផ្ដល់​យោទ្ធសេវា និង​ពាណិជ្ជកម្ម​ព្រឹទ្ធសភា​បាន​ដល់​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ​ខែ​សីហា ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ ​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ខែ​នេះ ជា​ការ​ផ្គើន​នឹង​សម្ពាធ​ពី​ទីក្រុង​ប៉េកាំង​ឲ្យ​បញ្ឈប់​ដំណើរ​ទាំងនោះ​។ ​ការិយាល័យ​លោកស្រី Blackburn បាន​និយាយ​ថា សមាជិក​ព្រឹទ្ធសភា​លោកស្រី Marsha Blackburn បាន​ទៅដល់​ទីក្រុង​ Taipei ​របស់​កោះ​តៃវ៉ាន់​តាម​យន្តហោះ​យោធា​អាមេរិក ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ចេញពី​អាកាសយានដ្ឋាន Songshan របស់​កោះ​នេះ​។ ​លោកស្រី​ត្រូវ​បាន​ស្វាគមន៍​នៅ​អាកាសយានដ្ឋាន​នេះ​ដោយ​លោក Douglas Hsu អគ្គនាយក​អាជ្ញាធរ​កិច្ចការ​បរទេស​តៃវ៉ាន់។ ​លោកស្រី Blackburn បាន​និយាយ​ថា កោះ​តៃវ៉ាន់​គឺជា​ដៃគូ​ដ៏​រឹងមាំ​របស់​យើង​នៅ​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក។ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ទៅកាន់​កោះ​តៃវ៉ាន់ គឺជា​ការ​បញ្ជាក់​ពី​ជំហរ​គោល​នយោបាយ​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក។​ ខ្ញុំ​នឹងមិន​ត្រូវបាន​សម្លុត​ពី​សំណាក់​ប្រទេស​ចិន​ ឲ្យ​បែរខ្នង​ដាក់​កោះ​នេះ​នោះទេ​។​ ​ប្រទេស​ចិនដែល​អះអាងថា​ កោះ​តៃវ៉ាន់​គឺជា​ដែនដី​របស់ខ្លួន ប្រឆាំង​ដាច់ខាត​ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង Taipei ដោយ​បានធ្វើ​សមយុទ្ធ​យោធាជិត​កោះ​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិកលោកស្រី Nancy Pelosi ​កាលពី​ថ្ងៃទី​២ ​ខែសីហា​កន្លងទៅ​៕អត្ថបទ៖ សុខមាន

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​Prayut ដែល​ត្រូវ​បាន​ផ្អាក​តំណែង​និយាយ​ថា លោក​នឹង​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​

2022/08/26 10:53:45 am        616
​ថៃ៖ មេដឹកនាំ​ថៃ​លោក Prayut Chan-o-cha ដែល​ត្រូវ​បាន​ផ្អាក​ពី​តំណែង​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​នឹង​បន្ត​តួនាទី​របស់​លោក​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដោយ​ផ្ទាល់​លើក​ដំបូង​ជា​សាធារណៈ​ ចាប់​តាំង​ពី​តុលាការ​បាន​បញ្ជា​ឲ្យ​លោក​ផ្អាក​តួនាទី​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​តុលាការ​បាន​ត្រួតពិនិត្យ​អាណត្តិ​របស់​លោក​ឡើងវិញ​។ ​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ ​របស់​អាស៊ី​-​អាគ្នេយ៍​មួយ​នេះ។ ​លោក Prayuth បាន​និយាយ​នៅ​លើ​គណនី Twitter ​ផ្លូវការ​របស់​លោក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្ញុំ​នឹង​បន្ត​បំពេញ​តួនាទី និង​ទំនួល​ខុសត្រូវ​របស់ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម្រាប់​ប្រជាជន និង​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ។ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការកំណត់​អាណត្តិ​របស់​លោក Prayuth គឺជា​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​ក្នុង​ពេល​ជិត ​២​ទសវត្សរ៍នៃ​ភាព​ចលាចល​ខាង​នយោបាយ​ផ្ទួនៗ​គ្នា រួម​ទាំង​រដ្ឋប្រហារ​ចំនួន​២​លើក និង​ការ​តវ៉ា​ដោយ​ហិង្សា​បង្កឡើង​ដោយ​ក្រុម​ប្រឆាំង ចំពោះ​ការ​លូកដៃ​របស់​យោធា​នៅ​ក្នុង​នយោបាយ និង​ទាមទារ​ឲ្យ​មាន​តំណាង​កាន់តែ​ទូលំទូលាយ ខណៈ​ការយល់​ដឹង​ខាង​នយោបាយ​កាន់​តែមាន​ភាព​ជឿនលឿន​។ អ្នកនាំពាក្យ​រដ្ឋាភិបាលលោក Anucha Burapachaisri បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​គណៈរដ្ឋមន្ត្រី​នៅតែ​បន្ត​មុខងារ​របស់ខ្លួន​ជាធម្មតា​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើបាតុកម្ម​នៅក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ខួប​លើក​ទី​៣១ ទិវា​ឯករាជ្យ​អ៊ុយ​ក្រែ​ន​

2022/08/25 03:24:13 pm        639
​​អ៊ីតាលី៖ នៅក្នុង​ប្រទេស​អ៊ីតាលី មនុស្ស​រាប់រយ​នាក់​រួមទាំង​ប្រជាជន​អ៊ុយ​ក្រែ​ន បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​រ៉ូម​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៣១ នៃ​ការប្រកាស​ឯករាជ្យ​រប​ស់​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត ខណៈ​កាលពី​ថ្ងៃ​ពុធ​បាន​កំណត់​រយៈពេល​ ៦​ខែ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ក្នុងអំឡុង​ការហែក្បួនប្រជាជន​បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​អ៊ុយ​ក្រែ​ន និង​បាន​ស្រែក​ពាក្យ​ថ្កោល​ទោស​ប្រធានាធិប​តី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មនុស្ស​ជាច្រើន​បាន​កាន់​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ជាច្រើន​នាក់​បាន​ស្រក់​ទឹកភ្នែក​នៅ​ពេល​ច្រៀង​ចម្រៀង​។ ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីតាលីមកពី​ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​បាន​ចូលរួម​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​ដោយមាន​កាន់​ទង់​ជាតិ​អ៊ុយ​ក្រែ​ន​ប្រវែង ៣០​ម៉ែត្រ​។​ ​នៅក្នុង​ប្រទេស​ក្រិ​ក មនុស្ស​រាប់រយ​នាក់ រួមទាំង​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រស់នៅ​ក្នុងប្រទេស​នេះ បានចេញ​ធ្វើបាតុកម្ម​នៅ​កណ្តាល​ទីក្រុង ​Athens​។ រយៈពេល ​៦​ខែ​បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន កងកម្លាំង​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបប្រទះ​ការ​ទប់ទល់​របស់​អ៊ុយ​ក្រែ​ន​យ៉ាង​ស្វិតស្វាញ​ ដោយ​មិន​នឹកស្មាន​ដល់​ក្នុងការ​វាយ​លុក​ចូល​របស់​ពួកគេ ហើយ​បាន​បោះបង់ចោល​ការខិតខំ​ដើម្បី​ដណ្តើមយក​រដ្ឋធានី​។​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់រួមជាមួយ​អ្នកគាំទ្រ ​ក៏បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Tel Aviv ។ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​ប្រទេស​អ៊ីស្រាអែលលោក Yevgen Korniychuck បាន​និយាយ​នៅក្នុងពេល​បាតុកម្ម​នេះ​ថា យើង​ប្រហែលជា​មិនអាច​សង្គ្រោះបាន​ ដោយ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​ដ៏​ធំ​បែបនេះនោះទេ​។ លោក​បាន​បន្ត​បង្ហាញ​ក្តី​សង្ឃឹមថា ទិវា​ឯករាជ្យ​នៅពេល​ក្រោយ យើង​នឹង​ជួបជុំ​មិត្ត​ភ័ក្តិ​របស់​យើង​នៅ​អ៊ុយ​ក្រែ​ន​សេរី និង​ឯករាជ្យជា​កន្លែង​មាន​សន្តិភាព​។ ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ទីក្រុង Lisbon សហគមន៍​អ៊ុយ​ក្រែ​នបាន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ប្រទេស ស្របពេល​ជាមួយ​រយៈពេល​ ៦​ខែ​នៅក្នុង​សង្គ្រាម​។ នៅ​ជិត​រូបសំណាក​របស់​កវី​អ៊ុយ​ក្រែ​ន Taras Shevchenko សុន្ទរកថា​របស់​មេដឹកនាំ​សហគមន៍ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្សេងទៀត​បាន​ផ្ញើ​សារ​គាំទ្រ​ដល់​ក្រុម​ជួរមុខ និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​។​​នៅ​ប្រទេស​ប៉ូឡូញ​ឯណោះ​វិញ ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​បាន​ចូលរួម​ការប្រមូល​ផ្តុំគ្នា ក្នុង​ទិវា​ឯករាជ្យ​នៅ​ទីក្រុង​ Warsaw និង​ទីក្រុង​ផ្សេងទៀត​ដោយ​ទាមទារ​ថា ​រុស្ស៊ី​ត្រូវតែ​បានដាក់​ឈ្មោះ​ជា​អន្តរជាតិ​ថា ​ជា​រដ្ឋ​ភេរវកម្ម​។ អ្នក​ដែល​បានមក​ប្រមូល​ផ្ដុំគ្នា​ក្នុង​ក្រុង Old Town នៃ​ទីក្រុង​ Warsaw បាន​ច្រៀង​ចម្រៀង​ជាតិ​របស់​អ៊ុយ​ក្រែ​ន ​និងប៉ូឡូញ ហើយ​បាន​ស្តាប់​សារ​តាម​វីដេអូ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda។​​ ជាមួយគ្នានេះ​នៅ​ប្រទេស​អាល្លឺម៉ង់ មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ដើម្បី​រំលឹក​ដល់​ការប្រកាស​ឯករាជ្យ​ឆ្នាំ១៩៩១ របស់​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត​។ Tetiana Mazurova ជនភៀសខ្លួន​វ័យក្មេង​មកពី​អ៊ុយ​ក្រែ​ន​បាន​និយាយថា វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ឈរ​នៅទីនេះ​នៅថ្ងៃនេះ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន​។ វា​មាន​សារៈសំខាន់​ខ្លាំងសម្រាប់​យើង​ម្នាក់ៗ​ក្នុងការ​បង្ហាញ​ពិភព​លោក​ពី​សង្គ្រាម​នៅពេលនេះ​។​​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់ និង​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ដណ្តប់​ទង់ជាតិ និង​កាន់​ស្លាក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្សឺ​ណែវដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​អ៊ុយ​ក្រែ​ន​។ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ពាក្យ​ដូចជា "​រុស្ស៊ី​ជា​រដ្ឋ​ភេរវកម្ម​" និង "​សង្គ្រោះ​អង្គភាព Azov"​។ ការប្រមូលផ្តុំ​គ្នា​នេះ​បានធ្វើ​ឡើង​នៅ​ខាងក្រៅ​អគារ​ ដែលជា​ទីស្នាក់ការ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ៕អត្ថបទ៖ ប៊ុនថន

ស្នងការ​នគរ​បាល​ជ​ប៉ុន​លាលែង​ពី​តំណែង​ជុំវិញ​ឃាតកម្ម​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe

2022/08/25 03:09:59 pm        661
​​ជប៉ុន៖ ស្នងការ​នគរបាល​ជាតិ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹង​លាលែង​ពី​តំណែង​ដើម្បី​ទទួលខុសត្រូវ ​ចំពោះ​ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ពេល​ថ្លែង​សុន្ទរកថា​យុទ្ធនាការ​បោះឆ្នោត​សភា​កាលពី​ខែ​មុន​។ ​សេចក្ដីប្រកាស​របស់​ប្រធាន​ទីភ្នាក់ងារ​នគរបាល​ជាតិ​លោក Itaru Nakamura មាន​ឡើង ខណៈ​ទីភ្នាក់ងារ​របស់​លោក​បញ្ចេញ​របាយការណ៍​មួយ ពី​របៀប​ដែល​ខ្លួន​បរាជ័យ​ក្នុង​ការ​ការពារ​ជីវិត​របស់​លោក Abe កាលពី​ថ្ងៃ​ទី​៨ ​ខែ​មិថុនា នៅ​ពេល​ត្រូវ​បាន​ធ្វើឃាត​ក្នុង​ទីក្រុង​ណា​រ៉ា​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ ​របាយការណ៍​របស់​នគរបាល​បាន​រក​ឃើញ​ចន្លោះប្រហោង​មួយ​ចំនួន ក្នុង​ការ​ការពារ​របស់​នគរបាល​លើ​សុវត្ថិភាព​លោក Abe ដែល​អាច​ឲ្យ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​ពីក្រោយ​ខ្នង​។លោក Nakamura បាន​និយាយ​ថា លោក​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោក​ Abe ហើយ​ថា លោក​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ទៅកាន់​គណៈកម្មការ​សុវត្ថិភាព​សាធារណៈ​ជាតិ​កាលពី​ព្រឹក​មិញ​នេះ​។ យ៉ាងណា​លោក​មិនបាន​និយាយ​ទេ​ថា តើ​ការលាលែង​ពី​តំណែង​ជា​ផ្លូវការ​របស់​លោក​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា។ សារព័ត៌មាន​ជប៉ុន​បាន​រាយការណ៍​ថា ការលាលែង​របស់​លោក​ត្រូវ​គេ​រំពឹង​ថា​ នឹង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕អត្ថបទ៖ សុខមាន

ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​លោក Prayuth Chan-ocha ចុះ​ចេញពី​តំណែង ក្រោយ​ផ្អាក​តួនាទី​

2022/08/25 02:47:58 pm        591
​ថៃ៖ ក្រុមអ្នកតវ៉ា​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីក្រុង Bangkok កាលពី​ថ្ងៃ​ពុធ ក្រោយ​ការ​ផ្អាក​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha និង​បាន​ប្រកាស​ថា លោក Prawit Wongsuwan នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​។ ​តុលាការ​ធម្មនុញ្ញ​ថៃ​បានសម្រេច​កាលពី​ថ្ងៃ​ពុធ​ថា លោក Prayuth ត្រូវតែ​ផ្អាក​តួនាទី​សកម្ម​របស់​លោក​ ខណៈ​ដែល​តុលាការ​សម្រេច​ថា ​តើ​លោក​ត្រូវ​កាន់​តំណែង​ហួស​ពី​អាណត្តិ​ស្របច្បាប់​របស់​លោក ​ឬ​យ៉ាងណា​។ មនុស្ស​រាប់​សិប​នាក់​មកពី​ចលនា​ប្រជាធិបតេយ្យបាន​ទៅកាន់​អគារ​រដ្ឋាភិបាលដោយ​ថ្មើរជើង ទោចក្រយានយន្ត ឬ​រថយន្ត​ដើម្បី​តវ៉ា​ឲ្យ​លោក Prayuth ​ចុះ​ចេញពី​តំណែង​។ ​អ្នក​តវ៉ា​ម្នាក់​គឺ​អ្នកស្រី Ginny Jin បាន​ប្រាប់​សារ​ព័ត៌មាន ​AP ​កាលពី​ថ្ងៃ​ពុធ​ថា យើង​មិន​ទទួលយក​មនុស្ស​ទាំង​នេះ​ទេ លោក Prawit Wongsuwan មិនដែល​ធ្វើ​អ្វី​ឲ្យ​សាធារណជន​ពេញចិត្ត​ទេ ផ្ទុយ​ទៅ​វិញ​អាង​អំណាច​ប្រឆាំង​ប្រជាពលរដ្ឋ​។​ក្រុម​អ្នក​តវ៉ា​បាន​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដែល​បាន​ផ្អាក​តួនាទី​របស់​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha ជា​អ្នក​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ២០១៤ ដោយ​រំលោភ​ទៅ​នឹង​ការកំណត់​អាណត្តិ​របស់​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

សមាជិក​អង្គការសហប្រជាជាតិតិចជាង ​១​ភាគ​៣​ គាំទ្រ​សេចក្ដីថ្លែងការណ៍​ប្រឆាំង​រុស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/08/25 02:28:17 pm        848
UN៖ ​សេចក្ដីថ្លែងការណ៍​រួមមួយ​ប្រឆាំង​រុស្ស៊ីស្ដីពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធត្រូវបាន​គាំទ្រ​ដោយ​សមាជិក​ត្រឹមតែ ​៥៨​ប្រទេស​ប៉ុណ្ណោះ​របស់​អង្គការ​សហប្រជាជាតិ ឬ​តិច​ជាង ​១​ភាគ​៣ ​នៃ​សមាជិក​សរុប​ចំនួន ១៩៣​ប្រទេស​របស់​អង្គការ​នេះ​។ ​តំណាង​អចិន្ត្រៃយ៍​របស់​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Sergey Kislitsa បាន​អាន​ឯកសារ​នោះ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាននៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ និង​បាន​អាន​ឈ្មោះ​រដ្ឋ​ទាំងអស់​ដែល​បាន​គាំទ្រ​សេចក្ដីថ្លែងការណ៍​នោះ​។ ក្នុងចំណោម​ម្ចាស់​ហត្ថលេខី​នៃ​សេចក្ដីថ្លែងការណ៍​នេះ គឺ​ប្រទេស​នៅ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ហ្ស៊​ក​ហ្ស៊ី ទួរគី ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី និង​បណ្ដា​ប្រទេស​នៅ​អាមេរិក​ឡាទីន។​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រកាស​ប្រតិបត្តិ​ការណ៍​សឹក​ពិសេស​ ឆ្លើយតប​ទៅ​នឹង​សំណើសុំ​ឲ្យ​ជួយ​ពី​ក្រុម​ប្រធាន​ដឹកនាំ​សាធារណរដ្ឋ Donbass​។ លោក​បាន​បញ្ជាក់​ថា ក្រុង Moscow គ្មាន​ផែន​ការ​គ្រប់គ្រង​ដែនដី​អ៊ុយ​ក្រែ​ន​ទេ គឺ​គ្រាន់តែ​មានបំណង​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​មួយ​នេះ​គ្មាន​កងទ័ព និង​លុបបំបាត់​របប​ណា​ស៊ី​និយម​។ ក្រោយ​ការ​វាយ​លុក ​លោក​ខាងលិច​បាន​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​បាន​បង្កើន​ការ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ព្យួរ​ពី​តួនាទី​នឹង​ចូលរួម​កិច្ចប្រជុំ​ក្រសួងការពារជាតិ​

2022/08/25 12:44:09 pm        569
​ថៃ៖ នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​​បាន​ព្យួរ​ពី​តួនាទី​លោក​ Prayuth Chan-ocha នឹងចូលរួម​កិច្ចប្រជុំ​នៅ​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់លោក​ បាន​ចាប់ផ្តើម​ថ្ងៃ​ដំបូង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ហើយ​ប្រទេស​ថៃ​បាន​ប្រឈម​ភាពមិនច្បាស់លាស់​ជាច្រើន​សប្តាហ៍ ខណៈដែល​តុលាការ​ពិចារណា​ពី​អនាគត​របស់​លោក Prayuth។​ ​លោក Prayuth វ័យ ៦៨ឆ្នាំ​បាន​រក្សា​តំណែង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​បាន​ព្យួរ​តួនាទី​លោក​ពី​ការងារ​កំពូល​កាលពី​ថ្ងៃ​ពុធ ​ដោយ​រង់ចាំ​ការត្រួតពិនិត្យ​ឡើងវិញ​អំពី​ការកំណត់​អាណត្តិ​រយៈពេល​ ៨​ឆ្នាំ​របស់លោក​តាម​រដ្ឋ​ធម្មនុញ្ញ​។​ ​តុលាការ​បានសម្រេច​ដើម្បី​ពិចារណា​លើ​ញត្តិ ​របស់​គណបក្សប្រឆាំង​ដ៏​ធំ ដែល​បាន​ចោទប្រកាន់ថា លោក Prayuth ដែល​ឡើងកាន់តំណែង​ដំបូង​ជា​មេបញ្ជាការ​កងទ័ព​ក្នុង​ឆ្នាំ២០១៤ នៅពេលនោះ​លោក​ជា​មេបញ្ជាការ​កងទ័ពដែល​បាន​ឈានដល់​អាណត្តិ ៨ឆ្នាំដោយសារ​ពេលវេលា​របស់លោក​ជា​មេបញ្ជាការគួរតែ​ត្រូវបានរាប់បញ្ចូល​។ តុលាការ​បាន​ព្យួរ​តួនាទី​លោក Prayuth ដោយ​រង់ចាំ​ការសម្រេច​លើ​ញត្តិ​នេះ ប៉ុន្តែ​មិនទាន់ត្រូវ​បានផ្តល់​កាលបរិច្ឆេទ​នៅ​​ឡើយ​ទេ៕អត្ថបទ៖ ប៊ុនថន

នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​ផ្អាក​តួនាទី ហើយ​ឧបនាយករដ្ឋមន្ត្រី​គឺជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ

2022/08/25 12:19:16 pm        850
​ថៃ៖ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាន​ផ្អាក​តួនាទី​ផ្លូវការ​ របស់​លោក​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បានសម្រេច​ចំពោះ​សវនាការ​លើ​ញត្តិ​តវ៉ា​ ដែល​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ការកំណត់​អាណត្តិ​ តាមច្បាប់​រយៈពេល ៨ឆ្នាំ​របស់​លោក​។ ឧបនាយករដ្ឋមន្ត្រី​ថៃលោក Prawit Wongsuwan ធ្វើជា​មេដឹកនាំ​ចាំផ្ទះ​ចាប់ពី​ថ្ងៃ​ពុធ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ឧត្តមសេនីយ៍ Prayut Chan-o-cha គោរព​យ៉ាង​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ហើយ​ផ្អាក​ការ​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃនេះ​។ លោក Prayut មាន​អាយុ​ ៦៨​ឆ្នាំ​នឹង​បន្ត​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។ ​ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​​ថា​ជា​អ្នកនយោបាយ​ជើងចាស់ លោក Prawit នឹង​ដឹក​នាំ​គណបក្ស Palang Pracharath ជា​គណបក្ស​ធំ​បំផុត​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ​។ ញត្តិ​នេះ​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​បាន​អះអាង​ថា ​ពេលវេលា​របស់​លោក Prayut ដែល​បាន​ចំណាយ​ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​យោធា បន្ទាប់ពី​លោក​បាន​ធ្វើ​រដ្ឋប្រហារ​នៅពេលដែល​លោក​នៅ​ជា​មេបញ្ជាការ​កងទ័ព​នៅក្នុង​ឆ្នាំ២០១៤ ដែល​គួរតែ​រាប់បញ្ចូល​ទៅក្នុង​អាណត្តិ​របស់លោក​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រយៈពេល ៨ឆ្នាំ​។ទោះបីជា​លោក Prayut អាច​ទទួល​បាន​មកវិញ​នូវ​មុខតំណែង​របស់​លោក​ នៅ​ពេល​ដែល​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ក្តី ប៉ុន្តែ​ការ​ព្យួរ​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​របស់លោក​បានធ្វើឱ្យ​នយោបាយ​ប្រទេស​ថៃ​មាន​ភាពច្របូកច្របល់​។ ​តុលាការ​បាន​ពិចារណា​លើ​ញត្តិ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​យល់ឃើញថា អង្គ​ហេតុដែល​ចេញពី​ញត្តិ​នោះ​ជា​មូលហេតុ​ សម្រាប់​ការសាកសួរ​តាម​ការទាមទារ​។ តុលាការ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Prayut មាន​រយៈពេល ១៥ថ្ងៃ​ដើម្បី​ឆ្លើយតប ហើយ​គណៈកម្មការ​អង្គចៅក្រម​មួយក្រុម​បានចេញ​សេចក្តីសម្រេច​មាន​សំឡេង​គាំ​ទ្រ ៥ ទល់នឹង ៤ ចំពោះ​ការព្យួរ​តួ​នាទី​របស់លោកដែល​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​។ គេ​មិនដឹង​ច្បាស់​នោះទេ​ថា តើ​ពេល​ណា​​តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​ចុងក្រោយ​លើ​ញត្តិ​នេះ៕អត្ថបទ៖ ប៊ុនថន

វ៉ាក់សាំងកូវិដ-១៩ (Pfizer) ជំនួយរបស់អូស្ត្រាលី ជិត៣០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ

2022/08/25 12:06:32 pm        733
ភ្នំពេញ៖ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ BTV ថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងៗ ជិត៣០ម៉ឺនដូសទៀត(២៨៣.២០០ដូស ) ជាលេីកទីពីរ របស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ៕

ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថានបាន​កើន​ឡើងដល់​ជាង ​៨០០​នាក់

2022/08/25 11:41:06 am        607
ប៉ាគីស្ថាន៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ភ្លៀង​រដូវ​មូសុង​ដ៏​ខ្លាំងក្លា​បំផុត​បាន​កំពុង​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដោយ​បាន​ប្រកាស​ស្នើសុំ​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ទឹកជំនន់​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៨០០​នាក់​ចាប់​តាំងពី​ខែ​មិថុនា​មក​។ ​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្រោចស្រព​ដំណាំ និង​ការ​បំពេញ​បន្ថែម​ទឹក​ក្នុង​បឹង និង​ទំនប់ទឹក​នៅ​ទូទាំង​អនុ​ទ្វីប​ឥណ្ឌា ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ​ភ្លៀង​រដូវ​មូសុង​ក៏​នាំមក​នូវ​រលក​នៃ​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ​។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ដែល​ក្រុម​អាជ្ញាធរ​រាយការណ៍​ថា មាន​មនុស្ស​ជាង ​១០​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​រួម​ទាំង​កុមារ ​៩​នាក់​ក្នុង​ពេល​ ២៤​ម៉ោង​ចុង​ក្រោយនេះ​។ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះថា Khanzadi បាន​ប្រាប់​សារ​ព័ត៌មាន AFP នៅ​ក្នុង​ស្រុក Jaffarabad នៃ​ខេត្ត Balochistan ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ថា ភ្លៀង​កំពុង​បន្ត​ធ្លាក់​រយៈពេល​មួយ​ខែ​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ពួកគេ​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ។ ​យើង​មានតែ​ពពែ​តែមួយ​ក្បាល​ប៉ុណ្ណោះ ហើយ​បាន​លង់​ងាប់​ក្នុង​ទឹកជំនន់​ទៀត ពេលនេះ​យើង​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ ហើយ​កំពុង​សម្រាក​នៅ​តាម​ផ្លូវ ហើយ​ប្រឈម​នឹង​ការ​ដាច់​ពោះ​ស្លាប់​ទៀត៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM