សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ស្រី​លង្កា​ខ្វះ​ប្រេងឥន្ធនៈ និង​សាច់ប្រាក់ ខណៈ​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​

2022/07/05 11:51:28 am        790
​ស្រី​លង្កា​៖ រដ្ឋមន្ត្រី​ថាមពល​បាន​និយាយ​ថា ប្រទេស​ស្រីលង្កា​នៅសល់​ប្រេងឥន្ធនៈ​តិច​ជាង​តម្រូវការ​សម្រាប់​មួយថ្ងៃ ដោយ​សេវា​ដឹកជញ្ជូន​សាធារណៈ​ត្រូវ​បាន​ផ្អាក ខណៈ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​។ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Kanchana Wijesekera កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា ប្រេង​បម្រុង​មាន​ប្រហែល ៤ពាន់​តោន​ដែល​ទាប​ជាង​តម្រូវការ​សម្រាប់​ប្រើប្រាស់​ក្នុង​មួយថ្ងៃ ខណៈ​មនុស្ស​ឈរ​តម្រង់​ជួរ​វែងៗ​ជាច្រើន​នៅ​ទូទាំង​ទីក្រុង​សំខាន់​កូឡុំបូ មាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​។​ ​ប្រទេស​ដែល​ខ្វះខាត​សាច់ប្រាក់​កាលពី​ថ្ងៃអាទិត្យ​មួយ​នេះ​ បាន​បិទ​សាលារៀន​បន្ថែម​ដោយសារតែ​ពុំ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​គ្រូបង្រៀន និង​មាតាបិតា​ដើម្បី​បញ្ជូន​កូន​របស់​ពួកគេ​ទៅ​សាលារៀន ដោយ​ស្ថានីយ​បូម​ទឹក​ភាគច្រើន​គ្មាន​សាំង​ប្រើប្រាស់​ជាច្រើន​ថ្ងៃ​។ ​នាយករដ្ឋមន្ត្រី​ស្រីលង្កា​លោក Ranil Wickremesinghe បាន​ប្រាប់​សារព័ត៌មាន Al Jazeera កាលពី​សប្តាហ៍​មុន​ថា កង្វះ​ប្រេងឥន្ធនៈ​នឹង​មាន​រយៈពេល​រហូតដល់​ថ្ងៃ​ទី២២ ខែ​កក្កដា ទើប​ការ​ដឹក​ជញ្ជូន​ប្រេង​ដំណាក់កាល​បន្ទាប់​មកដល់។ លោក​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​ទិញ​ឧស្ម័ន​ត្រូវ​បាន​ធានា​ ដែល​នឹង​បម្រើ​ដល់​ការ​ផ្គត់ផ្គង់​សម្រាប់​រយៈពេល ​៤ខែបន្ទាប់​។​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ដើម្បី​ស្នើសុំ​ប្រាក់កម្ចី​ចំនួន ៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ក្រុម​អាជ្ញាធរ​ក៏បាន​ប្រកាស​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​រហូតដល់ ៣​ម៉ោង​ក្នុង​មួយថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​ពួកគេ​មិន​អាច​ផ្គត់ផ្គង់​ប្រេង​បាន​គ្រប់គ្រាន់​ ដល់​ស្ថានីយ​ផលិត​ថាមពល​នានា​។​ ​ប្រជាពលរដ្ឋ​ក្នុង​រដ្ឋធានី​កូឡុំបូរបស់​​ស្រី​លង្កា​កាលពី​ចុង​សប្ដាហ៍​មុន​បាន​និយាយ​ថា ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​កំពុង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ការ​តវ៉ា​នៅតែ​បន្ត​ក្រោយ​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា អតិផរណា​ម្ហូបអាហារ​បាន​ឡើង​ដល់ ៨០​% បើ​ធៀប​ទៅ​នឹង​កាលពី​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​ត្រូវការ​ថវិកា​ ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្ដារ​ប្រទេស​ឡើងវិញ​

2022/07/05 11:09:42 am        1105
​អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់​លោក​ត្រូវការ​ថវិកា​ប្រមាណ ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់​ផែនការ​ស្ដារ​ប្រទេស​ឡើងវិញ​ ៣​ដំណាក់កាល​ក្រោយ​ការបញ្ចប់​ការវាយលុក​របស់​រុស្ស៊ី។ ​លោក Denys Shmygal ក៏បាន​ប្រាប់​សន្និសីទ​ស្ដីពី​ការ​ស្រោចស្រង់​អ៊ុយ​ក្រែ​ន ​រៀបចំឡើង​ដោយ​ប្រទេស​ស្វី​ស​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​រង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​មាន​ទំហំ​ជាង ១០០​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ​លោក​ថា បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទាល់​ដែល​អ៊ុយ​ក្រែ​ន​បាន​ខាតបង់​ស្មើ​ថវិកា​ជាង ១០០​ពាន់​លាន​ដុល្លារ​អាមេរិក តើ​អ្នកណា​ជា​អ្នក​ចំណាយ​សម្រាប់​ផែនការ​ស្រោចស្រង់​ប្រទេសជាតិ​ឡើងវិញ ដែល​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​ខាតបង់​ចំនួន ៧៥០​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ។​លោក Shmygal បាន​បន្ថែម​ថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ជឿ​ថា ប្រភព​មូលនិធិ​សំខាន់​សម្រាប់​ផែនការ​ស្រោច​ស្រង់​ប្រទេស​ឡើងវិញ ​គួរតែ​ជា​ទ្រព្យសម្បត្តិ​ដែល​បាន​រឹបអូស​ពី​ក្រុម​មហាសេដ្ឋី​រុស្ស៊ី​។ លោក​ថា ផែនការ​ស្រោចស្រង់​ឡើងវិញ​របស់​អ៊ុយ​ក្រែ​ន​មាន ​៣​ដំណាក់កាល ៖​ទី​១ ផ្ដោត​ទៅ​លើ​ការ​ជួសជុលអ្វីៗ​ដែល​បម្រើ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដូចជា​ការ​ផ្គត់ផ្គង់​ទឹក​ដែល​ជា​ចំណែក​ផ្សំ ត្រូវ​ស្ដារ​ឡើង​វិញ​នៅ​ពេល​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​ត្រូវ​បញ្ចប់​ រួម​ទាំង​គម្រោង​ផ្ដល់​លំនៅឋាន​បណ្តោះ​អាសន្ន មន្ទីរពេទ្យ និង​សាលារៀន ជា​ដំណាក់​ដែល​ត្រូវ​ស្ដារ​ប្រទេស​នេះ​ឡើងវិញ​រយៈពេល​វែង​៕អត្ថបទ៖ សុខមាន

លោក Putin​ បញ្ជា​ឲ្យ​បង្កើន​ការវាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​ដណ្ដើមបាន​ទីក្រុង Lysychansk

2022/07/05 10:48:53 am        1610
រុស្ស៊ី៖ ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​លោក ​បន្ត​ការ​វាយ​រុល​ទៅ​មុខ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​វាយ​ដណ្ដើម​យក​បាន​ទីក្រុង Lysychansk។ ​លោក ​Putin ​បាន​បង្ហាញ​ខ្លួន​នៅ​ទូរទស្សន៍​រុស្ស៊ី ​ដោយ​អំពាវនាវ​ដល់​កងកម្លាំង​នៅ​តាម​សមរភូមិ​ជួរមុខ​ដទៃ​ទៀត​ សម្រេច​គោលដៅ​ឲ្យ​បាន​ទៅតាម​ផែនការ​ដែល​បានសម្រេច​ពី​ដំបូង​។ ​ការ​វាយ​ដណ្ដើម​បាន​នេះ​មានន័យថា តំបន់ Luhansk ពេលនេះ​ស្ថិតក្នុង​ដៃ​របស់​រុស្ស៊ី​។​ លោក Putin បាន​អបអរសាទរ​កងកម្លាំង​យោធា​ដែល​រំដោះ​បាន​សាធារ​ណរដ្ឋ​ប្រជាមានិត Lugansk​។ កាលពី​ដំបូងអភិបាល​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ទីក្រុង​នេះ​ត្រូវ​បាន​បោះបង់ចោល ដូច្នេះ​កងកម្លាំង​រុស្ស៊ី​នឹង​មិន​បំផ្លាញ​ទីក្រុង​នេះ​ពី​ចម្ងាយ​ទេ​។​លោក Serhiy Haidai បាន​ប្រាប់​ទូរទស្សន៍ BBC ថា ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ពេល​នេះ​បាន​ផ្លាស់​ទៅ​កាន់​ទីតាំង​សមរភូមិ​ថ្មី​នានា​។​ លោក​និយាយ​ថា ការបាត់បង់​ទីក្រុង​នេះ និង​តំបន់ Luhansk ទៅ​ក្នុង​ដៃ​រុស្ស៊ី​គឺជា​រឿង​ឈឺចាប់​ណាស់ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា យើង​គ្រាន់តែ​ចាញ់​សមរភូមិ​ប្រយុទ្ធ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ចាញ់​សង្គ្រាម​ទេ​។ លោក​បាន​ស្នើសុំ​អាវុធ​បន្ថែម​ទៀត​ពី​លោក​ខាងលិច​ ដើម្បី​វាយ​ទប់​ទល់នឹង​ការ​វាយ​រុល​ទៅ​មុខ​របស់​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

មនុស្ស៦នាក់ស្លាប់ក្នុងការបាញ់ប្រហារលើក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago

2022/07/05 08:26:45 am        1861
អាមេរិក៖ នគរបាលកំពុងតាមស្វែងរកខ្មាន់កាំភ្លើងលើដំបូលអគារដែលបានបាញ់សម្លាប់មនុស្ស៦នាក់ នៅក្នុងក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago សហរដ្ឋអាមេរិក។ព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីម៉ោងដល់១០:០០ម៉ោងនៅសហរដ្ឋអាមេរិក នៅពេលគេបានលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមមន្ត្រីនិយាយថា មនុស្ស២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។  ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Robert E Crimo III វ័យ២២ឆ្នាំ ។ នគរបាលនិយាយថា ជនល្មើសនោះ ត្រូវបានចាត់ទុកថា ជាមនុស្សមានអាវុធក្នុងដៃ និងគ្រោះថ្នាក់ ។នគរបាលបាននិយាយថា ជនសង្ស័យទំនងជាមានគោលបំណងដាក់គោលដៅទៅលើក្រុមមនុស្សដែលកំពុងចូលរួមនៅក្នុងព្យុហយាត្រាដោយប្រើអាវុធវែងសម្រាប់បាញ់ស៊ីប។  ជនសង្ស័យជាខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា នៅម៉ោងប្រមាណ ១០:១៥ នាទីម៉ោងនៅសហរដ្ឋអាមេរិក ត្រឹមប៉ុន្មាននាទីបន្ទាប់ពីពិធីចាប់ផ្ដើម។ អ្វីដែលគួរជាថ្ងៃដ៏រីករាយបំផុតមួយក្នុងចំណោមពេលវេលាដ៏រីករាយបំផុតជាច្រើននៅឆ្នាំនេះ បានប្រែក្លាយយ៉ាងលឿនទៅជាការភ័យស្លន់ស្លោរ ដោយច្រានកៅអីចោល រត់ចោលការបូប និងកៅអីអង្គុយលើវាលស្មៅ ត្រូវបោះបង់ចោលរាយប៉ាយនៅតាមដងផ្លូវ ខណៈហ្វូងមនុស្សរត់គេចចេញពីហេតុការណ៍នេះ។ ជនសង្ស័យត្រូវគេជឿថាបានបាញ់ពីលើដំបូលប្លុកអគារសាធារណៈនៃហាងលក់ទំនិញដែលនៅក្បែរនោះ ជាទីដែលនគរបាលនិយាយថា ពួគេបានរកឃើញភស្តុតាងនៃការប្រើប្រាស់អាវុធ។ មនុស្សពេញវ័យចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែង ព្រមទាំងជនរងគ្រោះម្នាក់ទៀតដែលអាជ្ញាធរក្នុងតំបន់និយាយថា បានស្លាប់នៅមន្ទីរពេទ្យក្បែរនោះ។ គួររម្លឹកថា ថ្ងៃទី៤ខែកក្កដា គឺជាថ្ងៃឈប់សម្រាកទូទាំងប្រទេស រម្លឹកដល់ការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមចក្រភពអង់គ្លេសក្នុងឆ្នាំ ១៧៧៦៕

អាជ្ញាធរមីនបើកកិច្ចប្រជុំជាមួយជាមួយផ្នែកពាក់ព័ន្ធ កំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ដំណាក់កាលដំបូង

2022/07/05 07:47:20 am        577
ភ្នំពេញ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលដំបូង។ ឯកឧត្តទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពដូចខាងក្រោម ៖ ១. បញ្ជាការដ្ឋានកងទ័ពជើងគោក ៖ បោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន ០៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ៖ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។ ២. មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។ ៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដាសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្រ្ត) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។ ដំណើរការអនុវត្តតំបន់អស់មីន ដូចខាងក្រោម ៖ ១/. ជ្រើសរើសតំបន់អាទិភាព២/. វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ៣/. ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន៤/. ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន៥/. កំណត់តំបន់បោសសម្អាត៦/. វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ៧/. បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ៨/. ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន៩/. ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ១០/. ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត១១/. ការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន  សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕

ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទ សម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ

2022/07/04 11:15:22 am        483
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុម័តជាឯកច្ឆន្ទ ដោយសម្រេចបែងចែកក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) រួមទាំងចាត់តាំងអ្នកនាំពាក្យចំនួន ៣រូប ។

ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​២​នាក់ និង​មន្ត្រីនគរបាល​រដ្ឋ Texas ៣​នាក់​រង​របួស មុន​ធ្វើ​អត្តឃាត

2022/07/04 10:54:12 am        651
​សហរដ្ឋអាមេរិក៖ នគរបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​២​នាក់ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​រង​របួសរួម​ទាំងមន្ត្រីនគរបាល​ ៣​នាក់ មុន​ពេល​ជនសង្ស័យ​ធ្វើ​អត្តឃាត​នៅផ្ទះ​មួយ​កន្លែង​ក្នុង​តំបន់ Dallas-Fort Worth ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក​។ នគរបាល​បាន​និយាយ​ថា មនុស្ស ​៤​នាក់​ដែល​រង​របួស​មិន​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​។ ​លោក Rick Alexander បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការបាញ់បោះ​ដោយ​សេរី​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ 6:45យប់​ថ្ងៃ​សៅរ៍ នៅ​ពេល​ក្រុមមន្ត្រី​បានទទួល​របាយការណ៍​ពី​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង​ជិតខាង Haltom City។ លោក Alexander បាន​និយាយ​ថា មាន​សេចក្ដីរាយការណ៍​ថា មនុស្ស ​២​នាក់​ត្រូវ​បាន​បាញ់សម្លាប់ ​ម្នាក់​ឈ្មោះ Collin Davis វ័យ​ ៣៣​ឆ្នាំ ​និង​ម្នាក់​ឈ្មោះ Amber Tsai វ័យ ៣២​ឆ្នាំ​។ លោក Alexander បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ Tsai ត្រូវ​បាន​រក​ឃើញ​សម្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក Davis ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ​។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​បាន​ទូរស័ព្ទ​ទៅ​លេខ ​911 ប៉ុន្តែ​មិន​ត្រូវ​បាន​បញ្ជាក់​អត្តសញ្ញាណ​ក៏​រង​របួស​ដែរ តែ​មិន​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​។​កាមេរ៉ា​សន្តិសុខ​ថត​ពី​ផ្ទះ​ជិតខាង​កាលពី​ថ្ងៃអាទិត្យ នៅ​សន្និសីទ​សារព័ត៌មាន​បាន​បង្ហាញ​ពី​នគរបាល ​៣​នាក់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​នៅ​ពេល​មានការ​បាញ់​ប្រហារ​ភ្លាមៗ ​បាន​បង្អាក់​សកម្មភាព​របស់​នគរបាលបណ្ដាល​ឲ្យ​មន្ត្រី ​៣​នាក់​រង​របួស លោក​ថា ក្រុម​មន្ត្រី​បាន​បាញ់​តបត​វិញ ខណៈ​ខ្មាន់កាំភ្លើង​បាន​រត់គេច​ចេញ​ពី​ផ្ទះ​នោះតាម​ទ្វារ​ក្រោយ។​តាម​ការ​តាម​ដាន​ពីលើ​អាកាស ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​អាយុ ២៨​ឆ្នាំ​ឈ្មោះ Edward Freyman បាន​បាញ់សម្លាប់​ខ្លួន​ឯង និង​ត្រូវ​បាន​រក​ឃើញ​កាំភ្លើង​វែង ដូចជា​អាវុធ​របស់​កងកម្លាំង​យោធា និង​កាំភ្លើងខ្លី​មួយ​ដើម។ លោក Cody Phillips ស្នងការ​នគរបាល​រដ្ឋ Texas បាន​និយាយ​ថា ខ្មាន់កាំភ្លើង និង​មនុស្ស​ ២​នាក់​ដែល​បាន​ស្លាប់ ម្នាក់​ស្គាល់​ខ្មាន់កាំភ្លើង ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ច្បាស់​ពី​ទំនាក់​ទំនង​របស់​ពួកគេ​ភ្លាមៗ​នៅឡើយ​ទេ​។ ទីភ្នាក់ងារ​ស៊ើបអង្កេត​រដ្ឋ Texas Rangers បាន​ធ្វើ​ការ​ស៊ើបអង្កេត​ហើយ តែ​ពុំ​ទាន់​មានការ​បញ្ជាក់​សកម្មភាព​សង្ស័យ​ណាមួយ​ ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​នៅឡើយ​ទេ​៕អត្ថបទ៖ សុខមាន

នគរបាល​និយាយ​ថា ​មនុស្ស ​៣​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក​

2022/07/04 10:11:47 am        607
​ដាណឺម៉ាក៖ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​បាញ់​ប្រហារ​មួយ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Copenhagen បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់ ហើយ​មនុស្ស​មួយ​ចំនួន​រង​របួស​ដែល​ក្នុង​នោះ​មនុស្ស ​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយមាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃអាទិត្យ ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ខាងក្នុង​ផ្សារ​ទំនើប Field នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ដា​ណឺ​ម៉ាក។ ​រូបភាព​ពី​បណ្ដាញ​សង្គម​បាន​បង្ហាញ​ឲ្យ​ឃើញ​ ពី​មនុស្ស​កំពុង​រត់​ទាំង​ភ័យ​ស្លន់ស្លោ​ពេញ​ផ្សារ​ទំនើប និង​អង្គភាព​មន្ត្រី​អនុវត្តន៍​ច្បាប់​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​នៅ​កន្លែង​កើត​ហេតុ​។ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នងការ​នគរបាល​ក្រុង Copenhagen លោក Soren Thomassen បាន​និយាយ​ថា ​ជនរងគ្រោះ​រួម​ទាំង​បុរស​វ័យ​ ៤០​ឆ្នាំ និង​មនុស្ស​វ័យ​ជំទង់​ ២​នាក់។​យោង​តាម​លោក Thomassen បុរស​វ័យ​ជំទង់​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ​ពី​បទ​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​ប្រហារ​នេះ ហើយ​ពេលនេះ​រូបគេ​គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​។ លោក​ថា យើង​សន្មត​ថា ជនសង្ស័យ​វ័យ​ ២២​ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​គឺជា​ជន​ដៃដល់​។ រូបគេ​កំពុង​កាន់​អាវុធ​ខ្លី​មួយ​ដើម​ និង​គ្រាប់កាំភ្លើង​ផង​ដែរ ដោយ​បន្ថែម​ថា​ ក្រុម​អ្នកស៊ើប​អង្កេត​ជឿ​ថា ​ជនសង្ស័យ​មិនបាន​ធ្វើ​សកម្មភាព​ជាមួយ​ជន​ណា​ផ្សេងទៀត​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​ប្រកែក​ទេ លុះ​ត្រា​រក​ឃើញ​ភស្តុតាង​ពិត​ប្រា​ដក​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​អះអាង​ពី​ការគ្រប់គ្រង​បាន​ទាំងស្រុង​តំបន់ Luhansk បន្ទាប់ពី​វាយ​ដណ្តើម​យកបាន​ទីក្រុង​ដ៏​សំខាន់ Lysychansk

2022/07/04 09:43:25 am        1346
​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយថា​ ខ្លួន​កំពុង​គ្រប់គ្រង​តំបន់ Luhansk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​វាយដណ្ដើមបាន​ទីក្រុង Lysychansk ដែលជា​ទីក្រុង​ចុងក្រោយ​គ្រប់គ្រង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់​នេះ​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រា​ប់លោក ​Vladimir Putin កាលពី​ថ្ងៃអាទិត្យ​ថា ​កងកម្លាំង​របស់​ក្រុង ​Moscow បាន​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Lysychansk ទាំងស្រុង និង​តំបន់​លំនៅឋាន​មួយចំនួន​នៅក្បែរនោះ។ ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ល្ងាច​អាទិត្យ​ថា កងទ័ព​របស់​ខ្លួន​ត្រូវបាន​បង្ខំ​ឲ្យ​ដកថយ​ពី​ទីក្រុង​នេះ ដោយ​និយាយ​ថា បើ​មិន​ដកថយ​ទេ ប្រាកដជា​នឹង​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន​។ ​ទីបញ្ជាការ​យោធា​ខាងលើ​និយាយថា ដើម្បី​ជៀសវាង​ការបាត់​បង់ជីវិត ​កង​ការពារ​អ៊ុយ​ក្រែ​នត្រូវតែ​សម្រេចចិត្ត​ដកថយ​។ ​កាលពី​ដំបូង​ឡើយ​ខាង​អ៊ុយ​ក្រែ​ន​បាន​ទាត់ចោល​ការ​អះអាង​រប​ស់​រុស្ស៊ី។​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយថា រុស្ស៊ី​មិនទាន់​គ្រប់គ្រង​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​នៅ​លើ​តំបន់​ជាយក្រុង​នេះ។ តែ​យ៉ាងណាលោក​បាន​ទទួល​ស្គាល់​ថា អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃអាទិត្យ លោក​បាន​ទទួល​ស្គាល់​ពី​ការបាត់បង់​ទីក្រុង​នេះ ដោយ​ប្ដេជ្ញា​វាយ​ដណ្ដើមយក​តំបន់​នោះ​មក​វិញ ដោយ​សំអាង​លើ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ក្ដី​សង្ឃឹម​ថ្មី​លើ​អាវុធ​ទំនើប​ៗ​៕អត្ថបទ៖ សុខមាន

សប្បុរសជនបន្តបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

2022/07/03 11:54:27 am        1034
ភ្នំពេញ៖ សប្បុរសជននានាបានបន្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់​រាជ​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​ចូលរួម​សកម្មភាពដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា​។ ការ​បរិច្ចាគនេះធ្វើ​ឡើង​បន្ទា​​ប់​ពី​ការអំពាវនាវ​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីអបអរសាទរទិវា១កក្កដា នៅ​ខេត្តបន្ទាយមានជ័យ​នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២​។ ខាងក្រោមនេះជា នាមសប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា៖ ១៖ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ២៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ៣៖ អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ៤៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ៥៖ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ៦៖ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ៧៖ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ៨៖ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ៩៖ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ ១០៖ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ១១៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ១២៖ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ១៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ១៤៖ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ១៥៖ ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ១៦៖ ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ១៧៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ សរុបទឹកប្រាក់ដែលសប្បុរសជនចូលរួម មកដល់ពេលនេះ មានចំនួន ១៣លាន ៥០ម៉ឺនដុល្លារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM