សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឧ៌កាសទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

2022/06/01 09:16:16 am        332
ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

ព្រះមហាក្សត្រ អំពាវនាវពលរដ្ឋ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់គ្នា

2022/05/31 05:21:35 pm        472
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអំពាវនាវ ទៅប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា កុំមានការព្រួយបារម្ភ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ កាន់តែខិតជិតមកដល់ ។ក្នុងរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទួលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ព្រះមហាក្សត្រ មានព្រះបន្ទួលបន្តថា ក្នុងឱកាសនេះ ព្រះអង្គអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ សុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កាត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ ។ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទួលបន្ថែមថា បងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ជៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១៧គណបក្ស ហើយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ការឃោសនាថ្ងៃទី ១១ហើយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព

2022/05/31 04:53:10 pm        594
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវ បានបង្ហោះរូបមួយសន្លឹក ដែលទើបប្រទះឃើញក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារដ៏សំខាន់ទាក់ទងនឹងតម្លៃនៃសន្តិភាពនិងអំពាវនាវដល់ក្មេងជំនាន់ក្រោយ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅករណីនៅអ៊ុយក្រែនជាដើម។សម្តេចតេជោ បានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា ៖ «រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៍មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕» អត្ថបទ ៖ រក្សា

ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​ទាំងស្រុង ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​

2022/05/31 11:57:25 am        1483
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​សម្រុក​រុល​ទៅ​មុខ​កាន់តែ​ជ្រៅ ​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ជាមួយ​កងកម្លាំង​របស់​ក្រុង Kyiv ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​។ ​ខណៈ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​របស់​ទីក្រុង Moscow ចេះតែ​កើន​ឡើង កងកម្លាំង​រុស្ស៊ី​ក៏បាន​បាញ់​ផ្លោង​ទៅលើ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ​ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ​នៅតែ​បន្ត​។ ​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ដល់​ទៅ​ ២២​លាន​តោន ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​កើន​ឡើង​។ ​ក្រុម​អ្នក​វិភាគ​យោធា​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Sievierodonetsk ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​ពេលវេលា​របស់​វិមាន​ក្រឹម​ឡាំង​។​ទីក្រុង​នេះ​សំខាន់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី ​ដណ្ដើម​កាន់កាប់​ឲ្យ​បាន​ទាំងស្រុង​យ៉ាង​ឆាប់រហ័ស​លើ​តំបន់​ឧស្សាហកម្ម Donbas ភាគ​ខាងកើត មុន​ពេល​ការ​មក​ដល់​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​របស់​លោក​ខាងលិច ​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ការ​ពារ​ជាតិ​អ៊ុយ​ក្រែ​ន​។​ ​អភិបាលក្រុង Sievierodonetsk លោក Oleksandr Striuk បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​។ ​លោ​កថា ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ខូចខាត​អគារ​នានា​ ៩០% បណ្ដាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ​ត្រូវ​បាន​កាត់ផ្ដាច់​យ៉ាង​ច្រើន​ ចូល​ទៅ​កាន់​ទីក្រុង​មួយ​នេះដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ​១សែន​នាក់៕អត្ថបទ៖ សុខមាន

ដំណឹងល្អ..! ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ៣នាក់ និងមិនមានករណីស្លាប់ថ្មី និងករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ

2022/05/31 11:40:54 am        516
(រូបភាព៖ ឯកសារ)ភ្នំពេញ៖ ក្រសួងុសខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលនៅថ្ងៃនេះផងដែរ មិនមានអ្នកឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ទេ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ភាគច្រើន​ពី​រុស្ស៊ី

2022/05/31 11:14:52 am        693
​អឺរ៉ុប៖ តម្លៃ​ប្រេង​បាន​កើន​ឡើង​នៅ​ក្នុង​ពាណិជ្ជកម្ម​អាស៊ី​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ពួកគេ​បាន​យល់ព្រម​កាត់បន្ថយ ​90% ​នៃ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​នៅ​ចុង​ឆ្នាំនេះ​។​ភាគហ៊ុន​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent សម្រាប់​ខែ​កក្កដា​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​កើន​ឡើង 63សេន​ដល់ 122.30​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ម៉ោង 12ម៉ោង​សកល។ ​ភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កំពុង​ជួញដូរ​នៅ​តម្លៃ 117.65ដុល្លារ​ក្នុង​មួយ​បារ៉ែលកើន​ឡើង 2.58ដុល្លារ​ពី​ការ​បិទ​កាលពី​ថ្ងៃ​សុក្រ​។ ​មិន​មាន​ការ​ដោះស្រាយ​ទេ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​សារ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការ​ហាម​ប្រាម​លើ​ការ​នាំចូល​ប្រេង​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រឹត​បន្តឹង​ទីផ្សារ​ប្រេង​ឆៅ​ពិភព​លោក​ ដែល​បាន​ប្រឈម​នឹង​ឧបសគ្គ​ផ្គត់ផ្គង់​រួច​ស្រាប់​ទៅ​ហើយ​ ស្រប​ពេល​មាន​តម្រូវការ​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​សកល Covid-19៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បណ្ដេញ​សមាជិក​ទាហាន​ឯកជន​របស់​លោក Putin​ ជាង ​១០០​នាក់​ចេញពី​ការងារ​ ព្រោះ​មិន​ព្រម​ចូល​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​

2022/05/31 10:33:38 am        1561
​រុស្ស៊ី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ទាហាន​ជាង ​១០០​នាក់​នៃ​សមាជិក​អង្គភាព​ឆ្មាំ​ជាតិ​រុស្ស៊ី​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ ដោយសារតែ​មិន​ស្ដាប់​បញ្ជា​ឲ្យ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​សារព័ត៌មាន The Guardian បាន​រាយការណ៍​ថា ក្រុម​ឆ្មាំ​ជាតិ​ចំនួន​ ១១៥​នាក់​គឺជា​ផ្នែក​មួយ​នៃ​ទាហាន​សហព័ន្ធ​រុស្ស៊ី Rosgvardia ជា​កងកម្លាំង​ដាច់ដោយឡែក​ពី​យោធា​ ដែល​ជា​រឿយៗ​ត្រូវ​បាន​ប្រើប្រាស់ដោយ​វិមាន​ក្រឹម​ឡាំង ​ជា​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំង​។​ ការ​បណ្ដេញ​ឆ្មាំ​ទាំង ១១៥​នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា បន្ទាប់ពី​តុលាការ​យោធា​រុស្ស៊ី​បាន​ច្រានចោល​បណ្ដឹង​របស់​ពួកគេ​ ជំទាស់​ទៅ​នឹង​ការ​បញ្ចប់​មុខតំណែង​ការងារ​របស់​ពួកគេ​។​ក្នុង​សេចក្តី​សម្រេច​មួយ​ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​កាលពី​សប្តាហ៍​មុន ចៅក្រម​បានសម្រេច​ថា ទាហាន​ទាំងនោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ស្របច្បាប់​។ យោង​តាម​សារព័ត៌មាន The Guardian តុលាការ​បាន​និយាយ​ថា ទាហាន​ទាំងនោះ​បាន​ប្រកែក​មិន​ស្ដាប់​បញ្ជា ហើយ​បាន​វិល​ត្រឡប់​ទៅ​អង្គភាព​វិញ​ ដោយ​មិន​ទទួលបញ្ជា​ឲ្យ​ចូលរួម​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមអាជ្ញាធរនេប៉ាល់រកឃើញសាកសព ​១៤​នាក់​ពី​ការធ្លាក់​​​យន្តហោះ​​​

2022/05/30 02:46:19 pm        920
​នេប៉ាល់៖ ទាហាននេប៉ាល់​​​បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍​នៅថ្ងៃចន្ទនេះ​ថា ក្រុម​អាជ្ញាធរ​នេប៉ាល់​បាន​រកឃើញសាកសព​ចំនួន ១៤​​នាក់ពី​ទីតាំង​ធ្លាក់​យន្តហោះ​ខ្នាតតូច​ដែល​បាន​បាត់​ការ​ទាក់​ទង​ដោយមាន​អ្នកដំណើរ ២២​នាក់​នៅលើ​យន្តហោះ​នោះ​ ខណៈ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​​​បាន​បន្ត​​​នៅថ្ងៃទី២​។​អ្នកនាំពាក្យ​ទាហាន​លោក Narayan Silwal បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ទាហាន​បាន​រក​ឃើញ​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់​នោះ​ហើយ​។ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​នេ​ប៉ាល់​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Tara Air របស់​ប្រទេស​នេ​ប៉ាល់បាន​ហោះ​ចេញពី​ទីក្រុង Pokhara ទៅកាន់​ទីក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម Jomsom ក្នុង​ប្រទេស​នេ​ប៉ាល់​ភាគ​កណ្ដាល​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​យន្តហោះ​បាត់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ដែនអាកាស​ប្រហែល​ ១២​នាទី​ពេល​កំពុង​ធ្វើ​ដំណើរ​។ ការ​ហោះហើរ​រវាង​ទីក្រុង​ទាំង​ ២​ តាម​ធម្មតា​ប្រើ​រយៈពេល​ចន្លោះ​ពី ២០​ ​ទៅ​ ២៥​នាទី​ប៉ុណ្ណោះ​។​​យោង​តាម​លោក Binod B.K មន្ត្រី​នៅ​ក្រសួង​មាតុភូមិ​របស់​នេ​ប៉ាល់​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ជឿ​ថា​ ឧបទ្ទវ​ហេតុនេះ​បណ្ដាលមកពី​អាកាសធាតុ​អាប់​អួ។ ​យោង​តាម​ក្រសួង​ខាងលើ​ឲ្យ​ដឹង​ថា ​មាន​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ចំនួន ​១៩​នាក់ និង​សមាជិក​អាកាស​យានិក ​៣​នាក់។ ក្នុង​នោះ​មាន​ជនជាតិ​អាល្លឺម៉ង់ ២​នាក់, ឥណ្ឌា ​៤​នាក់ និង​ជនជាតិ​នេ​ប៉ាល់ ១៣​នាក់​​។ ចំណែក​អ្នកដំណើរ ២​នាក់​ទៀត​គេ​មិន​ទាន់​បាន​ដឹង​ថា​ជា​ជន​ជាតិ​អ្វី​នៅឡើយ​ទេ៕អត្ថបទ៖ សុខមាន

បំណាក់​ដី និង​ទឹកជំនន់​សម្លាប់​មនុស្ស ​79​នាក់​នៅ​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​

2022/05/30 11:55:10 am        506
​ប្រេស៊ីល៖ អាជ្ញាធរ​បាន​និយាយ​ថា បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ 79នាក់​នៅក្នុង​រដ្ឋ Pernambuco ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​។​ ​នៅ​រដ្ឋ Alagoas ជា​រដ្ឋ​មួយ​ផ្សេងទៀត​នៅក្នុង​តំបន់ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ពួកគេ​ត្រូវបាន​ហូរ​នាំទៅ​ឆ្ងាយ​ដោយ​ទឹកជំនន់​ទន្លេ​។ មន្ត្រី​ការពារ​ស៊ីវិល​បាន​និយាយ​ថា មនុស្ស​ជាង 1,000​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដោយសារតែ​ទឹកជំនន់​នៅ​រដ្ឋ Pernambuco។​ ​មន្ត្រី​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​នៅ​រដ្ឋ Pernambuco លោក Leonardo Rodrigues បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅលើបណ្តាញ Instagram ថា ប្រមាណ​ 32,000គ្រួសារ​បាន​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យនៃ​ការ​បាក់​ដី ឬ​ទឹកជំនន់​នៅក្នុង​រដ្ឋ​នេះ​។ ​សាលារៀន​នៅក្នុង​ទីក្រុង Recife ត្រូវបាន​បើក​ដើម្បី​ទទួល​ជាទី​ជម្រក​អ្នក​ភៀសខ្លួន​។ នៅក្នុង​រដ្ឋ Alagoas រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​ថា ក្រុង​ចំនួន ​33 បាន​ប្រកាស​អាសន្ន​ដោយសារតែ​ឥទ្ធិពលភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។​​រដ្ឋាភិបាល​និយាយ​ថា មនុស្ស​ជាង 100​នាក់​កំពុង​បាត់​ខ្លួន ខណៈ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើងដោយ​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​ក្នុង​រដ្ឋ​ចំនួន​ 2 ​របស់​ប្រទេស​ប្រេ​ស៊ី​ល​។​ ​ប្រធានាធិបតី​លោក Jair Bolsonaro បាន​និយាយ​នៅ​លើ​បណ្តាញ Twitter ថា ក្រុម​មកពី​ក្រសួង​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​កងកម្លាំងប្រដាប់អាវុធ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ Pernambuco និង​ទៅកាន់​រដ្ឋ Alagoas សម្រាប់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ជំនួយ​មនុស្សធម៌៕អត្ថបទ៖ ប៊ុនថន

WHO៖ ការ​ផ្ទុះ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល​

2022/05/30 10:46:34 am        675
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល បន្ទាប់ពី​ករណី​ឆ្លង​ជាច្រើន​ត្រូវ​បាន​រាយ​ការណ៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​ដែល​ពុំមាន​ការឆ្លងរាល​ដាល​នៃ​វីរុស​នេះ​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​វីរុស​នេះ​មានឱកាស​វិវឌ្ឍន៍​ខ្លួន​ជា​ភ្នាក់ងារ​បង្ក​រោគ​របស់​មនុស្ស ហើយ​រាលដាល​ដល់​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​កុមារ​តូច និង​អ្នក​ដែល​មាន​ភាព​ស៊ាំ​ខ្លាំង​។​ ​ទីភ្នាក់ងារ​សុខភាព​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា គិត​ត្រឹម​ថ្ងៃ​ទី​26 ខែឧសភាមាន​ករណី​ឆ្លង​សរុប​ចំនួន ​257នាក់ និង​ករណី​សង្ស័យ​ចំនួន​ 120​នាក់ត្រូវបាន​រាយការណ៍​ពី​រដ្ឋ​ជា​សមាជិក 23​​ប្រទេស​ដែល​វីរុស​នេះ​មិន​មែន​ជា​ជំងឺ​រាតត្បាត​។មកដល់ពេលនេះ​ពុំមាន​របាយការណ៍​ពី​ករណី​ស្លាប់​នោះ​ទេ​។ ​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​និយាយ​ផង​ដែរ​ថា ការផ្ទុះ​រាលដាល​ភ្លាមៗ​នៃ​ជំងឺ​អុត​ស្វា​ក្នុងពេល​តែមួយ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ពុំមាន​ប្រវត្តិ​ឆ្លង​វីរុស​នេះ បង្ហាញ​ពី​ការឆ្លង​ដែល​មិន​អាច​រក​ឃើញ​នៅ​ពេល​ខ្លះ និង​ករណី​ឆ្លង​រាលដាល​ថ្មីៗ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
06/26/2026 09:06 AM
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
06/26/2026 08:06 AM
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
06/26/2026 08:06 AM
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM