សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ

ព័ត៌មានសំខាន់ៗ

ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​អឺរ៉ុប​និយាយ​ថា ករណី​ឆ្លង​ជំងឺ​អុត​ស្វា​កើន​ឡើង​ជាង​ ២០០​ករណី​នៅ​ទូទាំង​ពិភពលោក​

2022/05/26 12:20:27 pm        2249
​អឺរ៉ុប៖ យោង​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ដែល​ចេញផ្សាយ​ ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហភាព​អឺរ៉ុប ចំនួន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បាន​កើន​ឡើង​ដល់ ២១៩​ករណី​នៅ​ខាង​ក្រៅ​ប្រទេស​នានា​ ជាទី​ដែល​វីរុស​នេះ​បាន​ឆ្លង​រាលដាល​។​ ​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​អឺរ៉ុប (ECDC) បាន​និយាយ​នៅ​ក្នុង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រាត​ត្បាត​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ ទី២៥ ឧសភា​ថា ប្រទេស​ជាង​ ១០ ​ដែល​មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ខុស​ពី​ធម្មតាភាគច្រើន​នៅ​អឺរ៉ុប​ បាន​រាយការណ៍​ពី​ករណី​ដែល​បាន​បញ្ជាក់​យ៉ាង​ហោច​ណាស់​មួយ​ករណី​។​ កំណត់​រោគវិនិច្ឆ័យ​ខាងលើ​និយាយ​ថា នេះ​គឺជា​លើកដំបូង​ដែល​ការ​ឆ្លង​ជា​ប្រព័ន្ធ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​ពុំ​បាន​ដឹង​ពី​ទំនាក់ទំនង​នៃ​ជំងឺឆ្លង​ទៅកាន់​លោក​ខាង​លិច ឬ​អាហ្វ្រិក​កណ្ដាល ជាទី​ដែល​ជំងឺ​នេះ​គឺជា​ជំងឺឆ្លង​។​ប្រភព​ដដែល​បាន​បន្ថែម​ថា ភាគច្រើន​នៃ​ករណី​ឆ្លង​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​វ័យក្មេង ដែល​ក្រុម​ប្រុស​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​។ ​ចក្រភព​អង់គ្លេស​ជាទី​ដែល​ផ្ទុះឡើង​នូវ​ជំងឺ​អុត​ស្វា​ដ៏​កម្រ ត្រូវ​បាន​រក​ឃើញ​ជា​លើកដំបូង​កាលពីដើម​ខែ​ឧសភា បច្ចុប្បន្ន​មានការ​បញ្ជាក់​ថាមាន​ករណី​ឆ្លង​ដ៏​ច្រើន​បំផុត​ដល់​ទៅ​ ៧១​នាក់​។ ​បន្ទាប់មក​គឺ​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​មាន​ករណី​ឆ្លង ៥១​នាក់ និង​ព័រ​ទុយ​ហ្គា​ល់ ៣៧​នាក់​។ ​ក្រៅពី​តំបន់​អឺរ៉ុប ប្រទេស​កាណាដា​មាន ១៥​ករណី ហើយ​សហរដ្ឋអាមេរិក​មាន ៩​ករណី​៕អត្ថបទ៖ សុខមាន

ទួរគី​៖ ហ្វាំ​ង​ឡង់ និង​ស៊ុយអែតមិន​អាច​ចូល​ជា​សមាជិក​ណា​តូ​បាន​ឡើយ ​ដរាបណា​ក្ដី​បារម្ភ​របស់​ខ្លួន​ត្រូវ​បាន​ដោះស្រាយ

2022/05/26 11:07:54 am        634
​ទួរគី៖ កាសែត Cumhuriyet របស់​ប្រទេស​ទួរគី​បាន​រាយការណ៍​ថា ការចរចា​រវាង​ក្រុម​មន្ត្រី​ទួរគី និង​ក្រុម​គណៈប្រតិភូ​មកពី​ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ ​ស្ដីពី​ការ​ចូល​ជា​សមាជិកភាព​សម្ព័ន្ធ​យោធា​ណា​តូ របស់​រដ្ឋ​ស្ថិតនៅ​អឺរ៉ុប​ខាងជើង​ទាំង​២ បាន​ចាប់ផ្ដើម​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​អង់កា​រ៉ាកាលពី​ថ្ងៃ​ពុធ​។ ​កាសែត​នេះ​បាន​និយាយ​ថា នៅ​ជំនួប​ចរចា​នោះ ប្រទេស​ទួរគី​ត្រូវ​បាន​តំណាង​ដោយ​អ្នកនាំពាក្យ​ប្រធានាធិបតី​គឺ​លោក Ibrahim Kalin និង​អនុរដ្ឋមន្ត្រី​ការបរទេស​លោក Sedat Onal​។ ​កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​កន្លង​ទៅ​នេះ ឯកអគ្គរដ្ឋទូត​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ប្រចាំ​អង្គការ​ណា​តូ​លោក Klaus Korhonen និង​លោក Axel Vernhoff បាន​ប្រគល់​ពាក្យ​សុំ​ចូល​ជា​សមាជិក NATO របស់​ប្រទេស​របស់​ពួកគេ​ដល់​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ភាព​លោក Jens Stoltenberg។ ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​នៅ​ទីក្រុង Moscow កាលពី​ថ្ងៃ​ទី១៦ ឧសភា លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin said បាន​និយាយ​ថា ​ទីក្រុង Moscow នឹង​សងសឹក​លើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ណា​តូ​ទៅកាន់​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​។​​ជាមួយគ្នា​នោះ​ដែរមេដឹកនាំ​រុស្ស៊ី​បាន​លើក​ឡើង​ថា ការ​ស្វាគមន៍​របស់​ណា​តូ​ចំពោះ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែតនឹង​មិន​បង្ក​ឲ្យ​មានការ​គំរាម​ដោយ​ផ្ទាល់​មក​លើ​រុស្ស៊ី​ទេ ព្រោះ​ទីក្រុង Moscow គ្មាន​បញ្ហា​អ្វី​ជាមួយ​ប្រទេស​ទាំង​នោះ​ទេ។​ ក្រោយ​ការចរចា​ក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​រដ្ឋាភិបាល​ទួរគី​លោក Ibrahim Kalin បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ចូល​ជា​សមាជិក​សម្ព័ន្ធ​ណា​តូ​ទេ ដរាបណា​ក្ដី​កង្វល់​ដ៏​ធំ​ផ្នែក​សន្តិសុខ​របស់​ទួរគី​ជុំវិញ​អំពើ​ភេរវកម្ម និង​ទណ្ឌកម្ម​ត្រូវ​បាន​ដោះស្រាយ​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​រិះគន់​លោក Henry Kissinger ដែល​និយាយ​ថា ​ប្រទេស​នេះ​ត្រូវ​ប្រគល់​ដី​ឲ្យ​រុស្ស៊ី​ដើម្បី​បញ្ចប់​ជម្លោះ

2022/05/26 10:30:36 am        2959
អ៊ុយក្រែន៖ រដ្ឋបុរស​អាមេរិក​លោក Henry Kissinger បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គួរតែ​លះបង់​ទឹកដី​ទៅ​ឲ្យ​រុស្ស៊ី​ដើម្បី​បញ្ចប់​ការ​លុកលុយ ហើយ​លោក​ខាង​លិច​គួរតែ​ចៀសវាង​ការស្វែងរក​ការ​បរាជ័យ​ដ៏​អាម៉ាស់​សម្រាប់​រុស្ស៊ី ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក​។ ​អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​សម័យ​សង្គ្រាម​វៀតណាម​វ័យ​ ៩៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស​។ ​លោក Kissinger បាន​រំលឹក​លោក​ខាង​លិច​ពី​ទីតាំង​របស់​រុស្ស៊ី​នៅ​ក្នុង​តុល្យភាព​អំណាច​អឺរ៉ុប ហើយ​បាន​បង្ហើប​ថា អ៊ុយ​ក្រែ​ន​ត្រូវតែ​ចូល​មក​តុ​ចរចា​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ​សារព័ត៌មាន The Telegraph បាន​ដកស្រង់​សម្តី​របស់​លោក​ថា ការចរចា​ត្រូវ​ចាប់ផ្តើម​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ មុន​ពេល​ស្ថាន​ការណ៍​បង្កើត​ឲ្យ​មាន​ភាព​ចលាចល​កាន់​តែ​ខ្លាំង និង​ភាព​តានតឹង​ដែល​នឹង​មិនអាច​ដោះស្រាយបាន​ដោយ​ងាយ​។ តាម​ឧត្ដមគតិ បន្ទាត់​បែងចែក​គួរតែ​ជា​ការ​ត្រលប់​ទៅ​ស្ថានភាព​ដើម​វិញ​។ ការ​រុញ​ឲ្យ​សង្គ្រាម​ឈាន​ហួស​ចំណុច​នោះ នឹង​មិនមែន​និយាយ​ពី​សេរីភាព​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ជា​សង្គ្រាម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី​ខ្លួនឯង​។​ស្ថានភាព​ដែល​មាន​ពីមុខ​ស្រាប់​សំដៅ​លើ​ការ​ស្ដារ​ស្ថានការណ៍​ឡើងវិញ នៅ​ពេល​ដែល​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់គ្រី​​មៀ​ជា​ផ្លូវការ និង​បាន​កាន់កាប់​ក្រៅផ្លូវការ​លើ​តំបន់​ភាគ​ខាងកើត​ទាំង២ ​របស់​អ៊ុយ​ក្រែ​ន​គឺ Luhansk និង Donetsk។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​រួច​មក​ហើយ​ថា ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​របស់​លោក​ សម្រាប់​ការ​ចាប់ផ្តើម​កិច្ចចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី គឺជា​ការ​ស្ដារ​ឡើងវិញ​នូវ​ព្រំដែន​មុន​ពេល​មានការ​វាយលុក​។ ​កាលពី​ថ្ងៃ​ពុធ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​លោក​ខាង​លិច​ ដែល​បាន​ស្នើ​ឲ្យ​អ៊ុយ​ក្រែ​ន​បោះបង់​ការគ្រប់គ្រង​លើ​តំបន់ ​ដែល​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

2022/05/26 07:35:55 am        602
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ផងដែរ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព៕

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP

2022/05/25 03:28:13 pm        628
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី៧៨របស់ UN ESCAP ​។សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាំបាច់នៃហិរញ្ញប្បទានដើម្បីជំរុញដល់ការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឱ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ​ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្ថែមថាការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្រខ័ណ្ឌហិរញ្ញប្បទានជាតិដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញ ពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ

2022/05/25 03:01:59 pm        802
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩.២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤.២០នាទី(ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

2022/05/25 02:38:11 pm        833
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃ នៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»។សម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ដែលតែងគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញគណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានឡើយ។សម្ដេចសង្ឃឹមជឿជាក់ថា ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

2022/05/25 01:39:19 pm        619
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិ​ក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម​ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់​មកពីបណ្ដា​ប្រទេសអាស៊ី​ដទៃទៀត ថ្លែង​សុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់​ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹង​ប្រព្រឹត្ត​ទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ​លើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើ​ភេរវកម្ម​ឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និងពិភពលោក។ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ​អន្តរជាតិ​ខាងលើ នឹងឆ្លុះបញ្ចាំង​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការដើរតួនាទីដ៏សកម្ម​នៅក្នុងការកសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅក្នុងបុព្វហេតុ​ស្តារឡើងវិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩៕

មនុស្ស ២១នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅសាលារៀនរដ្ឋតិចសាស់សហរដ្ឋអាមេរិក

2022/05/25 12:09:11 pm        607
​សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភា​រដ្ឋ​និយាយ​ថា កំណើន​អ្នក​ស្លាប់​ដោយ​ការបាញ់ប្រហារ​នៅ​សាលា​បឋមសិក្សា​រដ្ឋតិច​សាស់ សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់ ២១​នាក់​ក្នុង​នោះ​មាន​កុមារ ​១៨​នាក់ និង​មនុស្ស​ពេញ​វ័យ ​៣​នាក់​។​​អភិបាល​រដ្ឋ​តិច​សាស់​លោក Greg Abbott និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​បាញ់សម្លាប់​ជា​បុរស​វ័យ ១៨​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា ​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​មន្ត្រី​ឆ្លើយតប​។ ​កុមារ ១៨​នាក់ និង​គ្រូបង្រៀន​ត្រូវ​បាន​សម្លាប់​នៅ​សាលា​បឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde មាន​ចម្ងាយ​ប្រមាណ ១៣៥​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង San Antonio។ លោក Abbott និយាយ​ថា អ្នក​បាញ់​ប្រហារ​មាន​កាំភ្លើង​មួយ​ដើម​ដែល​អាច​ជា​កាំភ្លើង​វែង​។​ ​សមាជិក​ព្រឹទ្ធសភា​លោក Roland Gutierrez ​និយាយ​ថា មនុស្ស​បី​នាក់​បាន​រងរបួស​ក្នុងការ​វាយ​ប្រហារ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​​វា​គឺជា​ការ​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​បំផុត​នៅ​សាលាបឋមសិក្សា​របស់​ស​ហ​រដ្ឋ​អាមេរិក ចាប់តាំងពី​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​កុមារ ២០​នាក់ និង​មនុស្ស​ពេញវ័យ ៦​នាក់​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ទីក្រុង Newtown រដ្ឋ ​Connecticut ជិត ​១០​ឆ្នាំមុន ហើយ​វា​បាន​កើតឡើង​ត្រឹមតែ ១០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​ពាក់អាវ​ក្រោះ​ការពារ​ខ្លួន​បាន​សម្លាប់​អ្នកដើរ​ទិញ​ឥវ៉ាន់ និងបុគ្គលិក​ជនជាតិ​ស្បែក​ខ្មៅ ១០​នាក់​នៅ​ផ្សារ​ទំនើប Buffalo ទីក្រុង​ញូវយ៉ក ជា​អ្វី​ដែល​អាជ្ញាធរ​និយាយ​ថា ​ជា​ការ​វាយប្រហារ​រើសអើង​ពូជសាសន៍៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ក្រុម​មេដឹកនាំ Quad ទល់នឹង​ការ​ដុត​បញ្ឆេះ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា

2022/05/25 11:39:43 am        946
​ចិន៖ ប្រទេស​ចិន​បាន​ថ្កោលទោស​សេចក្ដីថ្លែងការណ៍​រួម​មួយ ​ដែល​បាន​ចេញ​ដោយ​ក្រុម​មេដឹកនាំជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ឥណ្ឌា ក្រោយ​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​ប្រទេស​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ចតុ​ភាគី​ប្រទេស ឬ (Quad) បាន​ប្រឆាំង​ដាច់ខាត​ចំពោះ "​សកម្មភាព​បង្ខិតបង្ខំ​បង្ក​ហេតុ ឬ​ឯកតោភាគី​ណាមួយ​ដែល​ព្យាយាម​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្ដែង និង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​"។ មេដឹកនាំ​ទាំងនោះ​ទំនង​ជា​សំដៅ​ដល់​ប្រទេស​ចិន​នៅ​ក្នុង​ចិត្ត​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​ប៉េកាំង​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​កុំ​គំរាមកំហែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្កើត​សណ្ដាប់ធ្នាប់​ដែនសមុទ្រ​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ ដោយ​បញ្ចេញ​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន និង​ញុះញង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ការ​បង្កើត​ជា​ក្រុម​តូចៗ​។​ ​លោក Wang ក៏បាន​រិះគន់​ផង​ដែរ​លើ​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មេដឹកនាំ​ជប៉ុន និង​សហរដ្ឋអាមេរិក ដែល​មេដឹកនាំ​ទាំង​២ ​សំដៅ​ទៅលើ​ឥទ្ធិពល​ដែល​ចេះតែ​រីក​ធំ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ Indo-Pacific​។​លោក Wang បាន​និយាយ​ថា ប្រទេស​ចិន​មិន​ពេញចិត្ត​ជា​ខ្លាំង និង​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​ក្លែងបន្លំ​បញ្ហា​ជាប់​ទាក់​ទង​នឹង​ប្រទេស​ចិន ការ​បង្ខូច​ឈ្មោះ និង​ការ​ជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដោយ​ខ្វះ​ការពិចារណា មិន​គិត​គូ​ពី​ក្ដី​កង្វល់​របស់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោន បន្ដឈ្នះសៀមរាប ត្រឹម ១-០ ខណៈស្វាយរៀង ឡើងឈរលេខ៣ នៃលីគនារី សប្ដាហ៍ទី១០
06/26/2026 11:06 AM
ហាង Randy's Donuts បង្កើតនំដូណាត់ពិសេស អបអរបាល់ទាត់ពិភពលោក​ទាក់ទាញ​អ្នកគាំទ្រ​បាល់ទាត់​នៅ Los Angeles
06/26/2026 11:06 AM
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
06/26/2026 11:06 AM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
06/26/2026 10:06 AM
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យការសាកល្បងអាវុធសំខាន់ដែលគេមើលឃើញថាផ្ដោតលើកូរ៉េខាងត្បូង
06/26/2026 10:06 AM
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
06/26/2026 10:06 AM
កោះតៃវ៉ាន់ សាកល្បងការការពារប្រឆាំងនឹងការគំរាមកំហែងដែនសមុទ្ររបស់ប្រទេសចិន
06/26/2026 10:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM