សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

មនុស្ស ៩នាក់​ស្លាប់ និង​ ៤០នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​បណ្ដាល​មក​ពី​លេច​ធ្លាយ​ឧស្ម័ន​នៅ​ប្រទេស​គុយបា

2022/05/07 11:55:35 am        1412
​គុយបា៖ ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​ទំនង​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ឧស្ម័ន​ធម្មជាតិ​កាលពី​ថ្ងៃ​សុក្រ ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ៩​នាក់​ស្លាប់ និង​រង​របួស ៤០​នាក់ ខណៈ​វា​បាន​ផ្ទុះ​បំប៉ើង​ជញ្ជាំង​មក​ខាងក្រៅពី​សណ្ឋាគារ​ប្រណីត​មួយ​នៅ​រដ្ឋធានី​ប្រទេស​គុយបា​។ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គុយបា​បាន​និយាយ​ ទៅកាន់ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពេល​ទៅ​ពិនិត្យ​កន្លែង​ផ្ទុះ​ថា គ្មាន​អ្នកទេសចរ​ណា​ម្នាក់​បាន​ស្នាក់នៅ​សណ្ឋាគារ Saratoga ដែល​មាន ៩៦​បន្ទប់​នោះ​ទេដោយសារតែ​សណ្ឋាគារ​កំពុង​ដំណើរ​ការ​ជួសជុល​។​ ​ប្រធានាធិបតីលោក Miguel Díaz-Canel ដែល​បាន​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​នោះ​បាន​និយាយ​នៅ​លើ​បណ្ដាញ ​Tweeter​ ថា វា​មិន​មែន​ជា​ការបំ​ផ្ទុះ​គ្រាប់បែក ឬ​ការវាយប្រហារ​នោះ​ទេ វា​គឺជា​ឧបទ្ទវហេតុ​។ ទូរទស្សន៍​រដ្ឋ​គុយបា​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស ៩​នាក់​បាន​ស្លាប់ ហើយ​រដ្ឋមន្ត្រី​សុខាភិបាល​ជាតិ​របស់​ប្រទេស​គុយបា​លោក José Ángel Portal បាន​និយាយ​ថា មន្ទីរពេទ្យបាន​ទទួល​អ្នក​រង​របួស​ប្រមាណ​ ៤០​នាក់​។ប៉ុន្តែ​ចំនួន​អ្នករបួស​អាច​កើន​ឡើង​ ខណៈ​ការស្វែងរក​នៅតែ​បន្ត​សម្រាប់​អ្នក​ដែល​អាច​នឹង​ជាប់ ​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​រចនាសម្ព័ន្ធ​សតវត្សរ៍​ទី​១៩ នៅ​ក្នុង​ទីក្រុង Old Havana។​ ​សិស្សសាលា​បឋមសិក្សា​មួយ​កន្លែង​នៅ​ជាប់​សណ្ឋាគារត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា គ្មាន​កុមារ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។​ នគរបាល​បាន​ព័ទ្ធជុំវិញ​តំបន់​នោះ ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ចូល​រុះរើ​គំនរ​បាក់បែក​នៃ​សណ្ឋាគារ Saratoga៕អត្ថបទ៖ ប៊ុនថន

អាស៊ានសម្រេចកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើបញ្ហាជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា

2022/05/07 11:40:55 am        613
ភ្នំពេញ៖ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន, ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាបមីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:58:33 am        666
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំមន្ត្រីក្រសួងជាច្រើនរូប អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក Biden នឹង​ជួប​ជាមួយ​មេដឹកនាំ ​G7 និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មុន​ទិវា​ជ័យជម្នះ​រុស្ស៊ី​

2022/05/07 10:57:03 am        1584
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នឹង​ជួប​ជាមួយ​មេដឹកនាំ​ក្រុម​ប្រទេស​ G7 និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy នៅមុន​ថ្ងៃ​ដែល​រុស្ស៊ី​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះ​របស់​សហភាពសូវៀត​ លើ​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​II​។ ​កិច្ចប្រជុំ​តាម​បណ្ដាញ​អ៊ីនធឺណិត​នៅ​ថ្ងៃអាទិត្យ​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង ​ដោយ​ប្រមុខរដ្ឋ​របស់​ប្រទេសអាល្លឺម៉ង់​ប្រធានាធិបតី​លោក Frank-Walter Steinmeier។​ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​និយាយ​នៅ​លើ​យន្តហោះ​កងកម្លាំង​ទ័ពអាកាស​ថា ក្រុម​មេដឹកនាំ​នឹង​ពិភាក្សា​អំពី​ការវិវឌ្ឍន៍​ថ្មី​បង្អស់​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ផល​ប៉ះ​ពាល់​ជាស​កល​នៃ​សង្គ្រាម​របស់​លោក ​Putin ការ​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​អនាគត​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​ការ​បង្ហាញ​ពី​ការ​បន្ត​សាមគ្គីភាព​របស់​ក្រុម​ប្រទេស ​G7​។ ការ​ឆ្លើយ​តប​ជា​រួម​របស់​យើង រួម​ទាំង​ការ​បង្កើត​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដោយសារតែ​សង្គ្រាម​របស់​លោក ​Putin​។​ចំណាត់​ការ​នេះ​ធ្វើឡើង​ ខណៈ​ដែល​ជន​ស៊ីវិល​រាប់​រយ​នាក់ និង​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​នៅតែ​ជាប់​នៅក្នុង​រោងចក្រ​ដែក​ថែប ហើយ​កងកម្លាំង​រុស្ស៊ី​បាន​រុល​ចូល​ទៅ​ខាង​ក្នុង​។​ ការ​រឹបអូស​យក​ទីក្រុង Mariupol ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រារព្ធ​ពិធី​របស់​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើកទី​II​៕អត្ថបទ៖ ប៊ុនថន

លោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:53:32 am        442
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២នេះ លោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:50:09 am        462
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកជំទាវ ភឿង សកុណា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:46:55 am        775
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ លោកជំទាវ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម ឈិត សុខុន និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 03:43:35 am        536
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រសួងការពារជាតិ​អាល្លឺម៉ង់​និយាយ​ថា​ អាល្លឺម៉ង់​នឹង​ផ្គត់ផ្គង់​កាំភ្លើង​ធំ​ស្វ័យ​កម្ម​ដល់​អ៊ុយ​ក្រែ​ន​

2022/05/07 10:42:50 am        1369
​អាល្លឺម៉ង់៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​ប្រទេស​ស្លូ​វ៉ា​គី​ថា ​ប្រទេស​របស់​លោក​ស្រី​នឹង​ផ្គត់ផ្គង់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ​នូវ​កាំភ្លើង​ធំ​ដ៏​មាន​ឥទ្ធិពល​ចំនួន​ ៧​គ្រឿង​ដើម្បី​ជួយ​ទប់ទល់​ការ​វាយ​លុក​របស់​រុស្ស៊ី​។ លោកស្រី Christine Lambrecht និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​បណ្ដុះបណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ប្រើប្រាស់​អាវុធ​កាំភ្លើង​ធំ​ស្វ័យកម្ម Panzerhaubitze 2000 ដែល​អាច​បាញ់​ផ្លោង​យ៉ាង​ជាក់លាក់​ក្នុង​ចម្ងាយ​រហូត​ដល់ ៤០​គីឡូម៉ែត្រ​។​ ប្រទេស​អាល្លឺម៉ង់​បាន​បង្កើន​ការ​គាំទ្រ​ផ្នែក​សម្ភារៈ​របស់​ខ្លួន​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បន្ទាប់ពី​ភាព​ស្ទាក់ស្ទើរ​ដំបូង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​អាវុធ​ធុន​ធ្ងន់ ​ដែល​បាន​ធ្វើ​ឲ្យ​មានការរិះគន់​ជាច្រើន​។​ ​អធិការបតីលោក Olaf Scholz នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ក្នុង​ឱកាស​នៃ​ការ​បញ្ចប់​​សង្គ្រាម​លោក​លើក​ទី​២។ ភាព​បរាជ័យ​របស់​ណា​ស៊ី​អាល្លឺម៉ង់​ដោយ​សម្ព័ន្ធមិត្ត​កាលពី ៧៧​ឆ្នាំមុនត្រូវ​បាន​បង្ហាញ​​ថា​ជា​ថ្ងៃ​រំដោះ​នៅ​ក្នុង​ប្រទេស​។​សុន្ទរកថា​របស់​លោក Scholz ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ពី​ជំហរ​របស់​រដ្ឋាភិបាល​លោក ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​អញ្ជើញ​ប្រធានាធិបតី និង​អធិការបតី​អាល្លឺម៉ង់​មក​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ជា​ថ្ងៃ​ដែល​រុស្ស៊ី​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះរបស់​សហភាព​សូ​វៀត​លើ​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី២​។ មន្ត្រី​ប្រទេស​លោក​ខាង​លិច​ជឿ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អាច​ប្រើប្រាស់​ថ្ងៃ​ទិវា​ជ័យជម្នះ​ដើម្បី​ប្រកាស​អំពី​សង្គ្រាម ទាំង​ការប្រកាស​ជ័យជម្នះ ឬ​បង្កើន​ជម្លោះ៕អត្ថបទ៖ ប៊ុនថន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:29:37 am        817
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក PUTIN កោះប្រជុំមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីស្តីពីស្ថានភាពប្រេងឥន្ធនៈ
06/29/2026 04:06 PM
ចិនបន្ថែមអង្គភាពជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីខ្មៅ សម្រាប់​ការ​នាំចេញ
06/29/2026 04:06 PM
អូស្ត្រាលីនឹងបង្កើនការផាកពិន័យទ្វេដងសម្រាប់Facebook និង Instagram ជុំវិញគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ
06/29/2026 04:06 PM
អ៊ីស្រាអែល វាយប្រហារអ្វីដែលខ្លួននិយាយថាជាមូលដ្ឋានក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់
06/29/2026 04:06 PM
សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីប្រាក់កម្ចីថ្មីចំនួន ៣០-៤៥ ពាន់លានអឺរ៉ូបដល់អ៊ុយក្រែន បន្ទាប់ពីឆ្នាំ ២០២៧
06/29/2026 04:06 PM
កងទ័ពអ៊ីស្រាអែលវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាចំនួនបី ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់
06/29/2026 04:06 PM
ប៉ូឡូញ៖ ការចរចាលើមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចូលដល់ «ដំណាក់កាលបន្ទាប់»
06/29/2026 04:06 PM
កូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក្រោយ​បង្ហាញព័ត៌មានយឺត អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
06/29/2026 04:06 PM
ភាគហ៊ុនប្រែប្រួល​ ​ ហើយ​ប្រេងឡើងថ្លៃ ខណៈអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារថ្មី
06/29/2026 04:06 PM
ក្រសួងបរិស្ថាន៖រលកកំដៅនៅអឺរ៉ុប គឺជាការព្រមាននៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ
06/29/2026 04:06 PM