ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំសមាជិកព្រឹទ្ធសភាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:10:54 am        1153
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សម្ដេចតេជោ ហ៊ុន​ សែន​ អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសពឯកឧត្ដម​ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈ​ភ្នំប្រុស

2022/05/07 04:32:19 am        14908
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យ​ទីតាំង​បញ្ចុះ​សព​ឯកឧត្ដម ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគិរីរតនៈ​ភ្នំប្រុស ភូមិត្រពាំងចារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ឯកឧត្ដម​ ហ៊ុន​ ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ទទួលមរណភាព​កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។សពរបស់ឯកឧត្ដម​ ហ៊ុន​ ណេង ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម តាមប្រពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហទៅបញ្ចុះ​នៅវត្ត​សុវណ្ណគិរីរតនៈ​ភ្នំប្រុស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/06 04:36:12 pm        806
កំពង់ចាម៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការដ្ឋសភា ដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ បំផុតចំពោះវីរភាព គុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់កាលៈទេសៈ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ៕

UN៖ ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ​៥​លាន ​៦៥​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ពី​សង្គ្រាម ​ខណៈ​ជន​ស៊ីវិល​ជាង ​៦​ពាន់ ​៧​រយ​នាក់​បាន​ស្លាប់

2022/05/06 12:31:40 pm        732
UN៖ ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៥​លាន​ ៦៥​ម៉ឺននាក់​បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ចាប់​តាំង​ពី​រុស្ស៊ី​ចាប់ផ្ដើម​បើក​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​ជនភៀសខ្លួន ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មនុស្ស​ជាង ៣​លាន ៩សែន​នាក់​បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេសជិតខាង​ប៉ូឡូញ និង​ជាង ៨៤៦,០០០​នាក់​ចូល​ទៅ​កាន់​ប្រទេស​រ៉ូ​ម៉ា​នី។ ​ទីភ្នាក់ងារ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ​មនុស្ស​ប្រហែល​ជាង​ ៥៣៩,០០០​នាក់​បាន​រត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ហុង​គ្រី និង​ប្រមាណ ៤៤៩,០០០​នាក់​ចូល​ទៅ​កាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា។​ ​ប្រភព​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា មនុស្ស​ប្រមាណ ៧០៣,០០០​នាក់​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​រុស្ស៊ី។​​ចំណែក​មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​មួយ​រូប ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​ចំនួន ៦,៧៣១​នាក់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​រយៈពេល​ជាង​ ៧០​ថ្ងៃ​មក​នេះ។ ​លោកស្រី Michelle Bachelet បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ស្ថានភាព​ដែល​ឆក់​យក​ជីវិត​មនុស្ស​ដ៏​ច្រើន​នេះ​បង្ខំ​ឲ្យ​លោកស្រី​ត្រូវតែ​និយាយ​ថា ក្ដី​កង្វល់​របស់​យើង​ទាំង​អស់​គ្នា​ស្ថិត​នៅ​ចំពោះ​មុខ ហើយ​ស្ថានភាព​នេះ​ចេះតែ​ធ្លាក់​ដុនដាប​៕អត្ថបទ៖ សុខមាន

WHO ​ប៉ាន់​ប្រមាណ​ថា ​មនុស្ស​ស្លាប់​ដោយសារ​វីរុស COVID-19 លើ​ពិភព​លោក​ខ្ពស់​ជាង​របាយការណ៍​ ៣​ដង​

2022/05/06 11:39:03 am        931
​WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា មនុស្ស​ជិត ១៤​​លាន ៩​​សែន​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ពិភពលោកដោយ​សារ​ការ​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​មិន​ផ្ទាល់​នឹង​វីរុស COVID-19 កាលពី​ឆ្នាំ២០២០​ និងឆ្នាំ២០២១​។ ​ចំនួន​នេះ​ជិត​ស្មើ​ ៣​ដង​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ ដែល​ត្រូវ​បាន​រាយការណ៍​ពី​បណ្ដា​ប្រទេស​រយៈពេល​ ២​ឆ្នាំ​មកនេះ​។ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19 បាន​រាយការណ៍​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក ​ក្នុង​អំឡុង​ពេលនោះមាន​ប្រមាណ​ ៥លាន ៤​សែន​នាក់​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​គណនា​ទិន្នន័យ​របស់​ខ្លួន ​ដោយ​ប្រើ​គំរូ​គណនា​ពី​អត្រា​ស្លាប់​ខ្ពស់​ក្នុង​ស្ថានភាព​ទូទៅ ដែល​ប៉ាន់ប្រមាណ​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ចំនួន​អ្នក​ស្លាប់​ ដោយសារ​មូលហេតុទាំងឡាយ​ដែល​ត្រូវ​គេ​រំពឹង​ថា ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​រាតត្បាត​សកល​។​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អង្គការ​សុខភាព​ពិភពលោក ទទួលបន្ទុក​គ្រប់គ្រង​ទិន្នន័យ និង​វិភាគ​បាន​និយាយ​ថា ដោយ​សារ​ការ​វិនិយោគ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ក្នុង​ប្រទេស​ជាច្រើន ចំនួន​អ្នក​ស្លាប់​ពិតប្រាកដ​ជារឿយៗ​ត្រូវ​បាន​លាក់បាំង​។ ​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​សង្កត់ធ្ងន់​ថា ទិន្នន័យ​ជាក់លាក់​ចាំបាច់​ណាស់​ សម្រាប់​បណ្ដា​ប្រទេស​ត្រូវ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្ទុក​ព័ត៌មាន​ ដែល​អាច​ជួយ​ដល់​សេវា​សុខភាព​យ៉ាង​ច្រើន​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​សកល​នេះ​៕អត្ថបទ៖ សុខមាន

ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាផ្ញើសាររំលែកមរណទុក្ខជាបន្តបន្ទាប់ ចំពោះមរណភាពរបស់ឯកឧត្តម ហ៊ុន ណេង

2022/05/06 04:27:12 am        1117
ភ្នំពេញ៖ ប្រធាន និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា បានផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ ចំពោះ​មរណភាព​របស់​ឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដែលលោក​បាន​ទទួល​មរណភាព​កាល​ពីវេលាម៉ោង៦និង២៥នាទីនាល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុង​ជន្មាយុ​៧២ឆ្នាំ ដោយរោគាពាធ។ សាររំលែកមរណទុក្ខនេះ សម្តេច និងឯកឧត្តមជាប្រធាន និងថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​នានា​បាន​ចាត់ទុ​កថា ការបាត់បង់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់​នូវ​ឥស្សរជន​នយោបាយ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិ​ប្រកប​ដោយ​សមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសឯកឧត្តម ហ៊ុន ណេង បាន​ធ្វើ​ពលិកម្ម​ដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចំរើន លើគ្រប់​វិស័យ​មក​ដល់សព្វថ្ងៃនេះ។ តាមរយៈសាររំលែកមរណទុក្ខរបស់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងនោះ បានសម្តែង​នូវ​សមាន​ទុក្ខ សេចក្តីរន្ធត់ដ៏ក្រៀមក្រំជាទីបំផុតបន្ទាប់ពីទទួលព័ត៌មានថា ឯកឧត្តម ហ៊ុន ណេង ដែល​ជា​បង​ប្រុសបង្កើត របស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ហើយសម្តេច ឯកឧត្តម ដែល​​​ជា​ប្រធានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង​ស្ថាប័ននានា «សូមចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឯកឧត្តម ហ៊ុន ណេង ជាស្វាមី បង បងថ្លៃ ឱពុកឱពុកក្មេក និងជីតា ជាទី​គោរព​ស្រលាញ់​ប្រកប​ដោយ​ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លានោះ»។ សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥០ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ព.ស. ២៤៩៣ នៅភូមិ​ពាម​ក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែល​មាន​ឪពុក​ឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះឌី ប៉ុក ។ឯកឧត្តម ហ៊ុន ណេង គឺជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះ ស្រី ៣ នាក់។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង រូចឆេង នៅឆ្នាំ ១៩៧១ និង​មាន​បុត្រា​បុត្រី​ចំនួន ៦ នាក់ក្នុងនោះស្រី ៣នាក់។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ ឯកឧត្តមបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាពាមកោះស្នា និងបន្ត​នៅ​អនុវិទ្យាល័យ​ស្ទឹងត្រង់។ ជាបន្តបន្ទាប់ ឯកឧត្តមបានខិតខំបន្តការសិក្សារៀ​ន​សូត្ររហូត​ដល់ចប់ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណោះ​ឯកឧត្តម​ក៏​បាន​ទទួល​នូវ​សញ្ញា​បត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួនផងដែរ។ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ឯកឧត្តម ហ៊ុន ណេង ស្ថិតនៅក្នុង​តំបន់​រំដោះ​នា​ស្រុកកំណើត និងក្រោយពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ឯកឧត្តមបាន​ចូលបម្រើក្នុងកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ចាប់ពីពេលនោះរហូតមក ដោយសារឯកឧត្តមមានបញ្ញាឈ្លាសវៃ និងមានសមត្ថភាព ឯកឧត្តមក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖ ជាប្រធានមន្ទីរខេត្តកំពង់ចាម​នៅ​ឆ្នាំ​១៩៧៩ ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ ជាអភិបាល​ស្រុក​ក្រូចឆ្មារ​នៅ​ឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និង​វិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥។ ឯកឧត្តម​បាន​ចូល​និវត្ត​នៅ​ឆ្នាំ​២០១៣ និងត្រូវបានឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវ​បាន​ជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។ក្នុងពលិកម្ម​ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោក​ក៏​ត្រូវ​បាន​ប្រទាន​នូវ​គ្រឿង​ឥស្សរិយ​យស​ជា​ច្រើនពីព្រះមហាក្សត្រ ក្នុងនោះគ្រឿង​ឥស្សរិយ​យស​ខ្ពស់​បំផុត​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា គឺថ្នាក់ជាតូបការ។ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង ពិសេស​ពេល​វេលា​ដែល​ឯកឧត្តម បានមកដឹកនាំនៅខេត្តកំពង់ចាម ឯកឧត្តម​តែងតែ​បំពេញ​ការងារ​សង្គម​ការងារ​មនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍនៅខេត្តកំពង់ចាម ក្រោមការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ តាមរយៈ​សកម្មភាព​ទាំង​អស់នេះ បានធ្វើឲ្យឯកឧត្តមទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ។ចំពោះការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូបនេះ ត្រូវបានសម្តេច ឯកឧត្តម ដែលជាប្រធាន និងថ្នាក់ដឹកនាំស្ថាប័ននានា ចងចាំ និងសូមគោរពនូវគំរូវីរភាពដ៏ឧត្តុងឧតុ្តម​របស់ឯកឧត្តម ហ៊ុន ណេង និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ​អាឡោះអាល័យ​បំផុតជាមួយ​ក្រុម​គ្រួសារ​នៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈ​បារមី នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ បាន ចក់

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ផល​ប៉ះពាល់​គ្មាន​ព្រំដែន​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/05/06 11:01:38 am        1056
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ជំរុញ​ពិភពលោក​ឲ្យ​រួប​រួម​គ្នា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហៅ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ថា​ គ្មាន​ន័យ គ្មាន​មេត្តា និង​គ្មាន​ដែន​កំណត់ ​ចំពោះ​វិសាលភាព​នៃ​ការ​បំផ្លិចបំផ្លាញ​ដល់​ពិភពលោក​។ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា មាន​ត្រឹមតែ​បទ​ឈប់​បាញ់​មួយថ្ងៃ​នឹង​ការពារ​ការ​ស្លាប់ និង​របួស​របស់​ជន​ស៊ីវិល​រាប់​សិប​នាក់ និង​អនុញ្ញាត​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេងទៀត​ភៀសខ្លួន​ចេញ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​។ ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ការពារ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ បាន​ស្តាប់​របាយការណ៍​សង្ខេប​ពី​លោក Guterres ស្តីពី​ជំនួប​របស់​លោក​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែល​នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចំនួន​ ២ដង​ជា​លើក​ដំបូង​ក្នុង​សប្តាហ៍​នេះ​ពី​ទីក្រុង Mariupol ភាគ​អាគ្នេយ៍​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ និង​ជា​មូលដ្ឋាន​ចុង​ក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​គឺ​រោងចក្រ​ដែកថែប Azovstal។​​ប្រធាន​ផ្នែក​មនុស្សធម៌​លោក Martin Griffiths បាន​និយាយ​ថា ក្បួន​រថយន្ត​ទី៣ ​បាន​ចាក​ចេញពី​ទីក្រុង Mariupol កាលពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​រំពឹង​ថា​នឹង​មកដល់​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយ​សង្ឃឹមថា​នឹង​មាន​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រោងចក្រ​នេះ​បន្ត​ទៀត​។​ លោក Guterres បាន​និយាយ​ថា លោក​មិន​ខ្លាច​ទេ​ក្នុង​ការ​និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា ការវាយប្រហារ​ពី​ប្រទេស​របស់​លោក​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​លើ​អ៊ុយ​ក្រែ​ន​គឺជា​ការ​រំលោភ​លើ​បូរណភាព​ទឹកដី​របស់​ប្រទេស និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយ​រុស្ស៊ី​ត្រូវតែ​បញ្ចប់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី និង​ពិភពលោក​ទាំងមូល​៕អត្ថបទ៖ សុខមាន

ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

2022/05/06 03:56:56 am        808
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន ធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។កិច្ចប្រជុំពិគ្រោះ យោបល់ នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការ ផ្តល់ជំនួយមនុស្សធម៌ នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈម នានា ដែលពាក់ព័ន្ធប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់ វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕

សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កក​

2022/05/06 10:27:50 am        566
​អឺរ៉ុប​៖ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កក​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទីក្រុង Moscow ព្រោះ​ជម្លោះ​ជាមួយ​ទីក្រុង Kiev គួរតែ​ត្រូវ​បាន​រឹបអូស ​និង​បែងចែក​សម្រាប់​ការស្ថាបនា​ឡើងវិញ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Michel បាន​ទទូច​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax-Ukraine ថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ចំណាត់​ការ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ មិន​ត្រឹមតែ​បង្កក​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​ទាំងនោះ​អាច​រឹបអូស​បាន ដើម្បី​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ស្ថាបនា​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ​។ លោក​បាន​បង្ហើប​ថា លោក​បាន​ប្រាប់​អង្គភាព​សេវា​ច្បាប់​របស់​ក្រុមប្រឹក្សា​រួចហើយ ​ពិចារណា​លើ​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ផ្លូវច្បាប់​ស្របតាម​គោលការណ៍​នីតិរដ្ឋ ដែល​ជួយ​សម្រួល និង​ធ្វើ​ឲ្យ​មានលទ្ធភាព​រឹបអូស​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងឡាយ​ ដែល​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ដោយ​សហភាព​អឺរ៉ុប ឬ​ដោយ​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​៕ អត្ថបទ៖ សុខមាន

លោក Putin ប្រាប់​អ៊ុយ​ក្រែ​ន​ថា ក្រុម​អ្នកតស៊ូ​នៅ​រោងចក្រ​ដែកថែប​ត្រូវតែ​ទម្លាក់អាវុធ​ចុះ​

2022/05/06 10:06:53 am        1731
​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin និយាយ​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​គួរតែ​បញ្ជា​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​ ដែល​នៅតែ​ពួន​សំងំ​ក្នុង​រោងចក្រ​ដែកថែប​រង​ការ​ហ៊ុម​ទ័ព Azovstal របស់​ទីក្រុង​យុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធ​ចុះ ដើម្បី​ឲ្យ​ជន​ស៊ីវិល​មានឱកាស​ចាកចេញ​ពី​រោងចក្រ​ត្រូវ​បាន​ឡោមព័ទ្ធ ​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង Mariupol។​ ​ក្រុង Moscow បាន​សន្យា​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​ ៣​ថ្ងៃ ប៉ុន្តែ​មាន​របាយការណ៍​និយាយ​ថា នៅ​តែ​មាន​ការវាយប្រហារ​ទៅលើ​រោងចក្រ ជាទី​ដែល​ជន​ស៊ីវិល​ប្រមាណ ២០០​នាក់​នៅតែ​ជាប់​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន​។ ​រម្លឹក​ពី​ជម្លោះ​ពាក្យសម្ដី​រវាង​រុស្ស៊ី និង​អ៊ីស្រាអែល ក្រោយ​ការ​អត្ថាធិប្បាយ​របស់​លោក Lavrov ​ប្រមុខ​ការទូត​រុស្ស៊ី​ថា មេដឹកនាំ​ណា​ស៊ី អា​ដុល​ហ្វ័ អ៊ី​ត្លែ​ (Adolf Hitler) ​មាន​ឈាមជ័រ​ជនជាតិ​ជ្វី​ហ្វ ទំនងជា​ត្រូវ​បាន​ផ្សះផ្សា​អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Putin​ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett​។ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា លោក ​Putin បាន​សូម​អភ័យទោស​ចំពោះ​ការ​អះ​អាង​របស់​ប្រមុខ​ការទូត​រុស្ស៊ី​ដែល​ថា Hitler ជា​ផ្នែក​មួយ​នៃ​ពួក​ជ្វី​ហ្វ​។​ ​ការិយាល័យ​របស់​លោក Bennett បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ទទួល​យក​ការ​សូម​អភ័យទោស​ពី​លោក Putin ទោះ​បីជា​ខាង​វិមាន​ក្រឹម​ឡាំង​ពុំបាន​និយាយ​ពី​ការ​សូម​អភ័យទោស​នោះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក នៅទីក្រុងដូហា នាថ្ងៃទី ៣០ ខែមិថុនា
06/29/2026 07:06 PM
បណ្ដា​ប្រទេសអារ៉ាប់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងស៊ីរី
06/29/2026 07:06 PM
លោក Erdogan លើក​ឡើង​ថា ទួរ​គីត្រូវតែបាន​ «រួមបញ្ចូល» នៅក្នុងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប
06/29/2026 06:06 PM
ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅទូទាំងប្រទេសអ៊ុយក្រែន
06/29/2026 06:06 PM
រដ្ឋាភិបាលបារាំងប្រឈមការរិះគន់ ជុំវិញ​ការឆ្លើយតបនឹង​រលកកម្ដៅ​ និងគោលនយោបាយអាកាសធាតុ
06/29/2026 06:06 PM
អ៊ីរ៉ង់បញ្ជាក់​ថា បានជួបពិភាក្សា​ជាមួយអូម៉ង់ ស្តីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz
06/29/2026 06:06 PM
លោកស្រី Taylor Greene៖ សង្គ្រាមជាមួយអ៊ីរ៉ង់អាចនាំឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយអាមេរិកនិងអ៊ីស្រាអែល
06/29/2026 06:06 PM
មនុស្ស​ម្នាក់ស្លាប់​ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍​បាញ់ប្រហារ នៅជិតកន្លែងជួបជុំ World Cup ក្នុងរដ្ឋ California
06/29/2026 06:06 PM
អ៊ីរ៉ង់៖ ទ្រព្យសម្បត្តិបង្កក​ ៦ពាន់លានដុល្លារ នៅកាតា នឹងត្រូវបាន​បញ្ចេញ​ ខណៈកិច្ចចរចាជាមួយ​អាមេរិក ​ប្រឈមបញ្ហា​
06/29/2026 06:06 PM
អ៊ូហ្គង់ដានឹងជម្លៀសពលរដ្ឋចំនួន ៧៤៦នាក់ ចេញពីអាហ្វ្រិកខាងត្បូង ចំពេលមានអំពើហិង្សាប្រឆាំង ជនបរទេស
06/29/2026 06:06 PM