ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

អ៊ុយ​ក្រែ​ន៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Mariupol​ ដោយ​ចោទ​រុស្ស៊ី​ពី​បទ​រំលោភ​សិទ្ធិមនុស្ស

2022/04/12 10:54:22 am        826
​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា មនុស្ស​រាប់​​ម៉ឺន​នាក់​ទំនងជា​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mariupol ខណៈ​អង្គភាព​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ បាន​ចោទ​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់​នេះ​ពី​បទ​ធ្វើ​ទារុណ​កម្ម​ និង​ប្រហារ​ជីវិត​។​ពុំ​មាន​របាយការណ៍​បញ្ជាក់​ទេ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​លើក​ឡើង​ថា ​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ទីក្រុង Mariupol​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​របស់​លោក និង​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ទីក្រុង Moscow។ ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក Zelensky បាន​និយាយ​ថា ​ពួក​លោក​ចាត់​ទុក​រឿង​នេះ​ធ្ងន់ធ្ងរ​បំផុត។ លោក​ពុំបាន​និយាយ​ទេ​ថា ​អាវុធ​គីមី​ទាំងនោះ​ត្រូវ​គេ​ប្រើ​រួចហើយ​។​អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​ឡុង​ដ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចក្រភព​អង់គ្លេស​កំពុង​ព្យាយាម​ផ្ទៀងផ្ទាត់​ថា រុស្ស៊ី​ពិតជា​បាន​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ទីក្រុង Mariupol មែន​ឬ​ក៏​យ៉ាងណា​។ ​ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម អំឡុង​ការ​វាយ​រុល​ទៅ​មុខ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយ​ថា ​លោក​ខាង​លិច​ជួយ​អ៊ុយ​ក្រែ​ន​រៀបចំ​ការ​ចោទ​ប្រកាន់​ក្លែងក្លាយ​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/04/12 10:18:22 am        2228
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា សហរដ្ឋអាមេរិក និង​អង់គ្លេស​កំពុង​ជួយ​អ៊ុយ​ក្រែ​ន​រៀបចំ​ការ​អះអាង​ក្លែង​ក្លាយ​ អំពី​ការរំលោភ​សិទ្ធិ​ប្រឆាំង​នឹង​ជន​ស៊ីវិល​ក្នុង​អតីត​រដ្ឋ​សូ​វៀត ដែល​ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​រុស្ស៊ី​។​ក្រសួង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវ​បាន​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ឱ្យ​សាប​ព្រួស "​ភស្តុតាង​មិន​ពិត​" នៃ​អំពើ​ហិង្សា​របស់​រុស្ស៊ី​លើ​ជន​ស៊ីវិល ទោះបីជា​ទីក្រុង Moscow បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការចោទប្រកាន់​បែបនេះ​ក៏ដោយ​។​ ក្រសួង​បាន​និយាយ​ថា សហរដ្ឋអាមេរិក​ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ ក្នុង​ការ​រៀប​ចំ​ការ​ញុះញង់​ជាមួយ​ជនរងគ្រោះ​ជា​មនុស្ស បន្ត​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​បង្កើត និង​ផ្សព្វផ្សាយ​ភស្តុតាង​ក្លែងក្លាយ​ដោយ​បន្ថែម​ថា ចារកម្ម​អង់គ្លេស​កំពុង​ជួយ​អ៊ុយ​ក្រែ​ន​រៀបចំ​ការ​អះអាង​ក្លែងក្លាយ​ថ្មី​ អំពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជន​ស៊ីវិល​។ ជាពិសេស​នៅ​តំបន់ Sumy នៅ​ភាគ​ឦសាន​អ៊ុយ​ក្រែ​ន​។​​ក្រសួងការពារជាតិ​មិនបាន​ផ្តល់​ភស្តុតាង​សម្រាប់​ការ​អះអាង​របស់​ខ្លួន ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​អង់គ្លេស និង​សហរដ្ឋអាមេរិក​ទេ​។ ការ​ញុះញង់​មិន​ពិត​ថ្មី​ដែល​ចោទប្រកាន់​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធ​រុស្ស៊ី​ ពី​បទ​ប្រព្រឹត្តអំពើ​ឃោរឃៅ​លើ​ប្រជាជន​អ៊ុយ​ក្រែ​ន​ កំពុង​ត្រូវ​បាន​រៀបចំឡើង​ដោយ​របប Kiev ក្រោម​ការដឹកនាំ​នៃ​អង្គភាព​ពិសេស​របស់​អង់គ្លេស​នៅ​លើ​ទឹកដី​នៃ​តំបន់ Sumy៕អត្ថបទ៖ សុខមាន

រដ្ឋធានី Kyiv ព្រមាន​ថា ​រុស្ស៊ី​កំពុង​រៀប​ផែនការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​

2022/04/12 02:51:09 am        975
​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​លើក​ឡើង​ថា ខ្លួន​រំពឹង​ថា រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ថ្មី​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ឆាប់ៗ​នេះ​ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ ខណៈ​មេដឹកនាំ​អូទ្រីស​បាន​និយាយ​ថា លោក​មាន​ទុទ្ទិដ្ឋិនិយម​អំពី​ការ​បញ្ចប់​សង្គ្រាម​ បន្ទាប់ពី​លោក​ជួប​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​បន្ទាប់ពី​ការ​ដក​កងកម្លាំង​ចេញពី​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន រួម​ទាំង​តំបន់​មួយ​ចំនួន​នៅ​ជាយ​រដ្ឋធានី Kyiv ដែល​រង​ការបំផ្លិច​បំផ្លាញ​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន រុស្ស៊ី​និយាយ​ថា ​គោលដៅ​សំខាន់​របស់​ខ្លួន​គឺ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ​រដ្ឋធានី Kyiv ត្រូវ​បាន​ទាមទារ​ឱ្យ​បោះបង់​ការ​គ្រប់​គ្រង​ទឹកដី​នៅ​ទីនោះ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់ Donbas ទៅ​ឱ្យ​ក្រុម​អ្នក​បំបែក​ខ្លួន​និយម​គាំទ្រ​រុស្ស៊ី​។ រដ្ឋធានី ​Kyiv និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​របស់​ខ្លួន​កំពុង​ត្រៀម​សម្រាប់​សមរភូមិ​ថ្មី​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Oleksandr Motuzyanyk បាន​និយាយ​ថា យើង​ព្យាករណ៍​ថា​ ការ​ប្រយុទ្ធ​ដ៏​សកម្ម​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​តំបន់​ទាំងនេះ​ក្នុង​ពេល​ដ៏​ខ្លី​បំផុត​ខាងមុខ។​ ​មន្ត្រី​សហរដ្ឋអាមេរិក​មួយ​រូប​បាន​និយាយ​ថា ទីក្រុង Washington ជឿ​ថា រុស្ស៊ី​កំពុង​ព្យាយាម​ពង្រឹង​ប្រមូល​កម្លាំង និង​ផ្គត់ផ្គង់​កងទ័ព​របស់​ខ្លួន​ឡើងវិញ​នៅ​ក្នុង​តំបន់ Donbas៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយរបស់ឥណ្ឌា២០ម៉ឺនដូស

2022/04/12 03:34:11 am        988
ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជេី​ញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស​ ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសបានមកដល់ថ្ងៃ ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩៕

ឯកឧត្តម ទេព នីថា៖ បណ្តឹងសុំចុះបញ្ជីបេក្ខជនចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនដំបូង បានដោះស្រាយចប់សព្វគ្រប់ហើយ

2022/04/11 09:31:45 am        836
ភ្នំពេញ ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធការសុំចុះបញ្ជីបេក្ខជនចុះឈ្មោះគណបក្សនយោបាយបោះឆ្នោត និងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីត្រូវកែប្រែទេ ពីព្រោះការដោះស្រាយទាំងអស់របស់ គ.ជ.ប ផ្នែកលើច្បាប់។ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយតំណាងគណបក្សភ្លើងទៀន នាព្រឹកថ្ងៃទី ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប៕

UN៖ ​ជន​ស៊ីវិល​ជិត​ ១,៨០០​នាក់​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន​តាំងពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចាប់ផ្ដើម​

2022/04/11 03:21:18 pm        1033
អ៊ុយក្រែន៖ ​ឧត្ដមស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (OHCHR) និយាយ​ថា ជន​ស៊ីវិល​ចំនួន ១,៧៩៣​នាក់​បាន​ស្លាប់ និង ២,៤៣៩នាក់​រង​របួស​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំងពី​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ​។​អ្នក​ទាំងអស់​ដែល​បាន​ស្លាប់​រួម​ទាំង​បុរស ៤៥៨​នាក់, ស្ត្រី ២៩៤​នាក់, ក្មេង​ស្រី ២៧នាក់ និង​ក្មេង​ប្រុស ​៤៦នាក់ព្រមទាំង​កុមារ ៦៩នាក់ និង​មនុស្ស​ពេញ​វ័យ​ ៨៩៩​នាក់​ដែល​មិនបាន​ស្គាល់​ភេទ។ ចំណែក​អ្នក​រង​របួស​មានបុរស ២៧៩​នាក់, ស្ត្រី ២១៣នាក់, ក្មេងស្រី ៤៧នាក់, ក្មេងប្រុស ៤៦នាក់​ព្រមទាំង​កុមារ​ចំនួន ១៣៦នាក់ និង​មនុស្ស​ពេញ​វ័យ ១​,៧១៨​នាក់​ដែល​មិនបាន​ស្គាល់​ភេទ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy ស្វែងរក​ដំណោះស្រាយ​ការទូត ទោះបីជា​មានការ​វាយ​ប្រហា​រលើ​ជន​ស៊ីវិល​

2022/04/11 12:18:16 pm        1886
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត ទោះបីជា​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ច្រើន​ក៏ដោយ​។​ ​លោក Volodymyr Zelenskyy ថ្លែង​ទៅកាន់​សារព័ត៌មាន Associated Press នៅ​ការិយាល័យ​ប្រធានាធិបតី​របស់​លោក​ក្នុង​ទីក្រុង​គី​វ​ថា ​គ្មាន​នរណាម្នាក់​ចង់​ចរចា​ជាមួយអ្នក​ដែល​ធ្វើ​ទារុណកម្ម​លើ​ជាតិ​របស់​ខ្លួន​នោះ​ទេ​។ប៉ុន្តែ​លោក​និយាយ​ថា ​យើង​មិន​ចង់​បាត់បង់​ឱកាស​ទេ ប្រសិនបើ​យើង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ដំណោះស្រាយ​ការទូត​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ស្នើសុំ​ការ​គាំទ្រ​ផ្នែក​យោធា​បន្ថែម​ទៀត​ដោយ​និយាយ​ថា តុ​ចរចា​នឹងកាន់តែ​ខិត​ជិត ហើយ​យើង​នឹង​មាន​ប្រយោជន៍​នៅ​ក្នុង​ការសន្ទនា​ជាមួយ​សហព័ន្ធ​រុស្ស៊ី ​ប្រសិនបើទីតាំងនៅ​ទីក្រុង Mariupol និង​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាន់តែ​រឹងមាំ​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា​ កងទ័ព​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​លុក​ផ្នែក​យោធានៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថានៅ​ពេលយប់​របស់​លោក​ថា កងទ័ព​រុស្ស៊ី​នឹង​ផ្លាស់​ទី​ទៅ​ធ្វើ​ប្រតិបត្តិការ​ធំ​ជាង​នេះ ​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​របស់​យើង​៕អត្ថបទ៖ ប៊ុនថន

លោក Zelensky និយាយ​ទៅកាន់​សម្ព័ន្ធ​ណា​តូ​ថា អ៊ុយ​ក្រែ​ន​លែង​ចាប់អារម្មណ៍​ខាង​ការទូត​របស់​ពួកគេ​ទៀតហើយ

2022/04/11 11:08:04 am        1942
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymr Zelensky ដែល​ធ្លាប់​បាន​ជំរុញ​សម្ព័ន្ធ​ណា​តូ​ឲ្យ​ចាត់វិធានការ​កាន់​តែ​ខ្លាំង​ក្លា​លើ​ការវាយប្រហារ​របស់​រុស្ស៊ី បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​លែង​ចាប់អារម្មណ៍​នឹង​ការទូត​របស់​ពួកគេ​ទៀតហើយ​។​​លោក Zelensky បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី ៦០​នាទី (“60 Minutes”) របស់​ទូរទស្សន៍ CBS ថា នៅ​ពេល​អ្នក​កំពុង​ធ្វើ​ការ​តាម​ផ្លូវ​ការទូត វា​គ្មាន​លទ្ធផល​ទេ រឿង​ទាំងនេះ​គឺ​ស្មុគស្មាញ​ខ្លាំង​ណាស់​។ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា ពិតជា​ត្រឹមត្រូវ​ណាស់​ដែល​លោក​និយាយ​ជាមួយ​ពួកគេ​បែបនេះ​។ លោក​មិន​មាន​ជីវិត​ដែល​ត្រូវ​ផ្តល់​ឲ្យ​ទៀត​ទេ លោក​មិន​មាន​អារម្មណ៍​អ្វី​ទៀត​ទេ​។ លោក​លែង​ចាប់អារម្មណ៍​លើ​ការទូត​របស់​ពួកគេ ដែល​នាំ​ទៅ​រក​ការ​បំផ្លិច​បំផ្លាញ​ប្រទេស​របស់​លោក​ទៀតហើយ​។​ ​ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ លោក Zelensky បាន​សំដៅ​ដល់​អង្គការ​ណា​តូ​ថា ទន់ខ្សោយ និង​គ្មាន​ការ​ជឿ​ជាក់ ខណៈ​ដែល​ធ្លាប់​បាន​ជំរុញ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយ​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​មួយ​នេះ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ព្រមាន​ពី​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ទី​៤៦

2022/04/11 10:44:28 am        1084
​រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​លោក Anatoly Antonov កាល​ពី​ពេល​ថ្មីៗ​នេះ​បានប្រាប់ Newsweek ថា លោក​ខាង​លិច​កំពុង​រករឿង​រុស្ស៊ី​។ ​ប្រេសិត​ពិសេស​រូប​នេះ​និយាយ​ថា យើង​ព្រមាន​ថា ​សកម្មភាព​បែបនេះ​គឺ​គ្រោះថ្នាក់​ណាស់​។ វា​អាច​នាំ​ឲ្យ​សហរដ្ឋអាមេរិក និង​សហព័ន្ធ​រុស្ស៊ី​ដើរចូល​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​។​​ទន្ទឹម​នឹង​នេះទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រុញច្រាន​កងទ័ព​រុស្ស៊ី​ត្រឡប់​ទៅវិញ​ដោយ​ជោគជ័យ ដូច្នេះ​ពួក​ឈ្លាន​ពាន​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រមូល​ផ្តុំ​ឡើង​វិញ រៀបចំ​យុទ្ធសាស្ត្រ​ថ្មី និង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ឡើង​វិញ​។​ ​លោក Sullivan បាន​និយាយ​ក្នុង​កម្មវិធី Face The Nation របស់​ទូរទស្សន៍ CBS News ថា ប្រទេស​រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​នេះ​។ ពួកគេ​បាន​ដកថយ​ពី​ទឹកដី​ដ៏​ច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ឦសាន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើការ​កែតម្រូវ​នោះ​គឺថា​ ពួកគេ​ត្រូវ​បាន​វាយប្រហារ​ដោយ​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤៦ ហើយ​ពុំ​ទាន់​មាន​សញ្ញា​នៃ​ភាព​ធូរស្រាល ឬ​ក្ដី​រំពឹង​ថា​នឹង​មាន​បទ​ឈប់​បាញ់​នៅ​តុ​ចរចា​ទេ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​គំរាម​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​លោក​ខាង​លិច​បង្ខំ​ឲ្យ​សង​បំណុល​ដែល​ខ្លួន​ជំពាក់​

2022/04/11 09:32:52 am        1843
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Anton Siluanov បាន​ប្រាប់​កាសែត​គាំទ្រ​វិមាន​ក្រឹម​ឡាំង Izvestia នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​រុស្ស៊ី​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​លោក​ខាង​លិច​ព្យាយាម​បង្ខំ​ឲ្យ​សង​បំណុល​ដែល​ខ្លួន​បាន​ជំពាក់​។​ ​លោក Siluanov បាន​ប្រាប់​កា​សែត​នេះ​ក្នុង​បទសម្ភាសន៍​មួយ​ថា ពិត​ណាស់យើង​នឹង​ប្ដឹង ព្រោះ​យើង​បាន​ចាត់វិធានការ​ចាំបាច់​គ្រប់​ដំណាក់កាល​ដើម្បី​ធានា​ថា វិនិយោគិន​នឹង​ទទួល​បាន​ការ​ចំណាយ​របស់​ពួកគេ​។​លោក​ថា ​យើង​នឹង​ដាក់​ជូន​តុលាការ​អំពី​សេចក្ដី​ស្នើ​ច្បាប់​របស់​យើង ​ដែល​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សង​ទាំង​រូបិយប័ណ្ណ​បរទេស ទាំង​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី។ នេះ​នឹង​មិន​មែន​ជា​ដំណើរការ​ងាយស្រួល​ទេ។ យើង​នឹង​តតាំង​សំណុំរឿង​របស់​យើង​ឲ្យ​អស់ពី​លទ្ធភាព ទោះ​បញ្ហា​ទាំងអស់​លំបាក​ក៏ដោយ​។​ ​យ៉ាងណាក្ដី​លោក Siluanov ពុំបាន​បញ្ជាក់​ពី​ជម្រើស​​តាម​ផ្លូវ​ច្បាប់​របស់​រុស្ស៊ី​ទេ។ គួរ​ឲ្យ​ដឹង​ថា រុស្ស៊ី​ប្រឈម​នឹង​ការ​ខកខាន​សងបំណុល​បរទេស​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១​ទសវត្សរ៍ បន្ទាប់ពី​រៀបចំ​ឲ្យ​មានការ​សងបំណុល​បរទេស​ជា​ប្រាក់​រូ​ប្លិ៍​នៅ​ដើម​សប្ដាហ៍​នេះ ទោះបីជា​ការ​សង​បំណុល​ត្រូវ​បាន​គ្រោង​ថា​ នឹង​ប្រើ​ប្រាក់​ដុល្លារ​របស់​អាមេរិក​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សូមអបអរសាទរ!ប្រទេសកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
06/30/2026 12:06 PM
នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ខណៈក្រុមបាតុករសេណេហ្គាល់ប្រឆាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ
06/30/2026 12:06 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបំពេញកាតព្វកិច្ច ប្រសិនបើអាមេរិកគោរពតាមអនុស្សរណៈនៃការយោគយល់
06/30/2026 12:06 PM
មន្រ្ដីជំនាញកិច្ចការព្រំដែន៖ មានតែគណៈកម្មការ JBC និងក្រុមវាស់វែង​ចម្រុះ​ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​ពី​ខ្សែប​ន្ទាត់​ព្រំដែនអន្តរជាតិកម្ពុជា-ថៃបាន
06/30/2026 12:06 PM
សភាអាមេរិកដាក់សម្ពាធលើលោក Rubio និងលោក Witkoff ជុំវិញស្តុកនុយក្លេអ៊ែរអ៊ីរ៉ង់ និងការដកចេញទណ្ឌកម្មប្រេង
06/30/2026 12:06 PM
ជនបរទេសរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីអាហ្វ្រិកខាងត្បូង ខណៈការប្រឆាំងជនអន្តោប្រវេសន៍កើនឡើង
06/30/2026 12:06 PM
ប្រធានាធិបតីអ៊ុយក្រែន ចំអកឲ្យការរុលចូលរបស់យោធារុស្ស៊ី និងនិយាយថាទីក្រុងមូស្គូ បដិសេធសំណើសន្តិភាពទាំងអស់
06/30/2026 11:06 AM
មន្ត្រីនិយាយថា អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់រួមគ្នាលើច្រកសមុទ្រ Hormuz
06/30/2026 11:06 AM
អ៊ុយក្រែន ស្ដីបន្ទោសការវាយប្រហាររបស់រុស្ស៊ីដែលបានសម្លាប់មនុស្ស ១១ នាក់ និង ៤០ នាក់រងរបួស
06/30/2026 11:06 AM
អ្នកគាំទ្រប្រេស៊ីល និងជប៉ុនអបអររួមគ្នាក្រោយប្រេស៊ីលយកឈ្នះជប៉ុននៅបាល់ទាត់ពិភពលោក ២០២៦
06/30/2026 11:06 AM