សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរប្រធានធិបតីថ្មីរបស់កូរ៉េខាងត្បូង

2025/06/09 09:51:50 am        256
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារ​អបអរសាទរ ចំពោះឯកឧត្តម LEE JAE-MYUNG ដែលជាប់ឆ្នោត​ថ្មី​ជា​ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​កូរ៉េ ដោយ ក្នុងសារអបអរសាទរនោះ សម្តេចតេជោ បានលើកឡើងថា សម្តេចទន្ទឹង​រង់ចាំ​ធ្វើ​ការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធានធិបតី ដើម្បីបន្តពង្រឹង​ទំនាក់​ទំនង​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់តែខ្លាំងក្លាបន្ថែម ទៀត។តាមរយៈសារអបអរសាទរ និងជូនពរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យ​ជំនះ​របស់ ឯកឧត្តម LEE JAE-MYUNG បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ ដែល​ប្រជាជន​នៃ​សាធារណ​រដ្ឋ​កូរ៉េមានលើភាពជាអ្នកដឹកនាំប្រកបដោយការរួបរួម និងសម្លឹងទៅ​អនាគត​របស់​ឯកឧត្តម​។សម្តេច​ប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាន​ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ជា​ពិសេស​វិស័យ​ការ​ទូត​សភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានបង្កើត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ" នៅខែឧសភា ឆ្នាំ២០២៤»។សម្តេចតេជោ បានលើកឡើងទៀតថា«ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ និងកិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជាតិ និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និយាយ ដោយឡែក ដើម្បីសន្តិភាព ស្ថិរភាព និង​វិបុលភាពនៃប្រទេសជាតិយើងទាំងពីរ និងតំបន់៕

TOP STORY | សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងទៅកាន់តុលាការ ICJ គ្មានការ​កែប្រែ​នោះ​ឡើយ

2025/06/09 09:23:56 am        426
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អះអាង​យ៉ាង​ច្បាស់​ថា ករណីសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺ​នៅ​តែ​បន្ត​ប្តឹង​ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយ​សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើ​ការ​កែ​សម្រួល​កង​ទ័ព​កាល​ពី​ម្សិល​មិញ​គឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំ​មែន​ជាការ​ដក​កង​ទ័ព​ដូច​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋនោះឡើយ។ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់​ពី​សម្តេច​តេជោ​បាន​បង្ហោះសារថា «ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះ​ស្រួល​គ្នា​រវាង​មេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បី​បញ្ជៀស​នូវ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ​ពិត​ជា​ចង់​មាន​សន្តិភាព​ជា​បន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរក​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវ​បាន​ធ្វើ​តាំង​ពីកំ​រិត​ថ្នាក់​រាជ​រដ្ឋាភិបាល​រហូត​ដល់​មេ​បញ្ជាការ​នៅ​អង្គភាព​ជួរ​មុខ​ទើប​មាន​លទ្ធផល​ដូចពេលនេះ។ សូមបងប្អូនជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ដោយ​សន្តិ​វិធី​ដែល​ជា​វិធី​តែមួយ​គត់​ដើម្បី​បញ្ជៀស​សង្រ្គាម​បង្ហូរ​ឈាម​ និង​ដើម្បី​មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះមានបងប្អូនប្រជាពលរដ្ឋបានចូល មក​ខាំ​មិន​ដោយមតិខុសៗគ្នា។ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​ដ៏​មាន​ឥទ្ធិពលរបស់កម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​តាម​រយៈ​ខំាមិនឆ្លើយតបថា «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែ​ជា​ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បា​ន​ឆ្លើយ​តប​បន្ថែម​ទៀត​ថា​«ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹក​ដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែ​ពេល​នេះ​ដេក​ក្បាល​ទៅ​កើត​វិញ។ ដីយើងនៅតែជាដីយើង...»។ សម្តេចតេជោ ហ៊ុន សែន​បាន​អះអាង​ថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។សូមបញ្ជាក់ថា នាល្ងាចព្រលបថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការ ពារ​ជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​កម្លាំ​ងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និង​ប្រឈម​មុខដាក់គ្នា៕​ អត្ថបទ៖ បាន ចក់

ប្រមុខការពារជាតិកម្ពុជា៖ កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងឱ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន

2025/06/08 10:10:40 pm        400
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅយប់ថ្ងៃទី៨ ខែមិថុនានេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិថា កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងឱ្យស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖«ថ្ងៃនេះ យើងរកបានចំនុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរ បានឯកភាពគ្នា ក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន»។ ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា កងទ័ពកម្ពុជា គឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាមបណ្តាព្រំដែនគឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជាមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ ។

BREAKING NEWS!! សម្ដេចតេជោ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ជៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ»

2025/06/08 08:23:07 pm        370
សម្ដេចតេជោ ហ៊ុន សែន នៅយប់នេះ បានបញ្ជាក់ជូនពលរដ្ឋថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។សម្ដេចតេជោសរសេរថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។សម្ដេចថ្លែងថា ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។សម្ដេចតេជោ បន្តអំពាវនាវដល់បងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រនៅបារាំង

2025/06/08 06:18:06 pm        342
នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួម សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥។ដំណើរចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីសប្រទេសបារាំង របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនាពេលនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកាជាលើកទី៨ ចំនួន៥ម៉ឺនដុល្លារ ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ​ខេត្តសៀមរាប រួមជាមួយស្បៀង និងសម្ភារប្រើប្រាស់មួយចំនួនទៀត

2025/06/08 11:13:16 am        172
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០~៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែលផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់​ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយថ្ងៃៗ បានជួយសង្គ្រោះ-ព្យាបាល និងថែទាំកុមារ-ទារក ប្រមាណ ៣៥០~៤០០នាក់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យនេះ បានផ្តល់សេវាដល់កុមារជាង ១២ម៉ឺននាក់ ដែលចំណាយថវិកាប្រមាណជាង ៦លានដុល្លារអាម៉េរិក។ លក្ខណៈពិសេសមួយទៀតរបស់មន្ទីរពេទ្យ​កុមារអង្គរ គឺឧបត្ថម្ភកញ្ចប់អាហារជារៀងរាល់ថ្ងៃដល់គ្រួសារអ្នកជំងឺដែលខ្វះលទ្ធភាព សម្រាប់យកទៅចំអិនដោយខ្លួនឯង ដែលក្នុងនោះមានដូចជា អង្ករ បន្លែ ត្រី សាច់ និងប្រេងជាដើម។ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៥ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តឧបត្ថម្ភជាលើកទី៨ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ចូលរួមជួយពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជារៀងរាល់ថ្ងៃ មានកុមារប្រមាណពី ៣៥០នាក់ ទៅ ៤០០នាក់ បានមកទទួលការព្យាបាលនៅ មន្ទីរពេទ្យកុមារអង្គរ ដែលក្នុងឆ្នាំ ២០២៤កន្លងទៅ បានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណជិត ១២ម៉ឺនករណី ហើយបើគិតចាប់ពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលដល់កុមារសរុបជិត ៣ លានករណី។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យកុមារអង្គរ ពឹងផ្អែកទាំងស្រុងលើមូលនិធិសប្បុរសធម៌ ដៃគូផ្ដល់មូលនិធិ ការរៃអង្គាសថវិកា និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់បេសកកម្មសេវាសុខភាពរបស់មន្ទីរពេទ្យ។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាល អ្នកម្តាយមនុស្សធម៌ តែងតែយកចិត្ដទុកដាក់ខ្ពស់ និងឧបត្ថម្ភគាំទ្រជានិច្ចដល់មន្ទីរពេទ្យកុមារអង្គរ ដោយចាប់តាំងពីឆ្នាំ២០១៦ រហូតមក ដល់បច្ចុប្បន្ននេះ សរុប ៨លើក គិតជាទឹកប្រាក់មានចំនួនសរុប ២៩ម៉ឺនដុល្លារអាម៉េរិក និង ១០លានរៀល ដែលនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃដ៏មហាប្រសើរ និងជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ទំនួលខុសត្រូវសង្គម និងចេះជួយគ្នាទៅវិញទៅមក ដើម្បីសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ សម្រាប់ថវិកា ៥ម៉ឺនដុល្លាររបស់កាកបាទក្រហមកម្ពុជា អាចជួយដល់កុមារប្រមាណជាង ១ពាន់នាក់។»មានមតិក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរជាថ្មីម្តងទៀត ដើម្បីនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូននាពេលនេះ។ ទន្ទឹមនឹងនេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីតួនាទីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺមិនឆ្លងចម្បងធំៗចំនួន៤រួមមាន ជំងឺមហារីក ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក ការជក់បារី ឬផឹកគ្រឿងស្រវឹងជាដើម។ លោកជំទាវ ក៏បានគូសបញ្ជាក់ពី ការសកម្មភាពអប់រំផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជន ជាពិសេសក្នុងជួរយុវជន ឱ្យមានការយល់ដឹងរួមចំណែកធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុផងដែរ។លោកជំទាវ សង្ឃឹមជឿជាក់ថា កម្លាំងមន្ទីរពេទ្យគឺជាផ្នែកមួយនៃការជួយសង្គ្រោះប្រជាជន ហើយប្រជាជនក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពនេះដែរ ដើម្បីឱ្យកុមារកម្ពុជាមានសុខភាពល្អ ចាប់តាំងពីពេលចាប់កំណើតជាទារកក្នុងផ្ទៃ រហូតដល់កើតមកជាកុមារ ជាយុវជន ទៅជាធនធានមនុស្សរបស់សង្គមជាតិ ដែលប្រកបដោយសុខភាពល្អមាំមួន និងមានសមត្ថភាពខ្ពស់។សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៤០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ផងដែរ។ ដោយឡែក ឧបត្ថម្ភជូនគ្រួសារកុមារកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ​ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល៕

សម្ដេច​តេជោ អំពាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ

2025/06/07 11:01:07 pm        182
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៧ ខែមិថុនានេះ បាន​ផ្ញើសារជូនជនរួមជាតិដោយបានអំពាវនាវឱ្យរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។សម្ដេច​តេជោ បានសរសេរថា មុននេះសម្ដេច​បាន​ឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ សម្ដេច​មានប្រសាសន៍ថា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្ដេច​ផ្ទាល់បានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។សម្ដេច​តេជោបាន​បញ្ជាក់ថា ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។សម្ដេច​បានថ្លែង​ថា​៖«ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ»។បើតាមសម្ដេច​តេជោ តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង ១.១ ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង៥.២ ពាន់លានដុល្លារ គឺថៃនាំចូលមក។ កម្ពុជាច្រើនជាង ៤.១ ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង ២០០ លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង ១.៥ ពាន់លានដុល្លារ។ ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។សម្ដេច​តេជោបានអំពាវនាវថា​៖«សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺម៉ឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ»៕

​​កម្ពុជាបញ្ជាក់ជូនប្រធានអាស៊ានថា ការសម្រេចយកបញ្ហាព្រំដែនទៅ ICJ គឺដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី

2025/06/06 07:53:37 pm        262
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានផ្សព្វផ្សាយឱ្យដឹងថា សម្ដេចបានទូរសព្ទទៅឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ដោយក្នុងជំនួបនេះ សម្ដេចធិបតីបញ្ជាក់ជូនឯកឧត្ដមប្រធានអាស៊ានថា ករណីដែលកម្ពុជាសម្រេចយកបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់ចប់ ជាស្ថាពរ។​ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុ ណឯកឧត្តមចំពោះការយកចិត្តទុកដាក់លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ សម្ដេចនៅយប់ថ្ងៃទី៦ មិថុនា។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ មានចំនួនបួនចំណុចក្នុងនោះមានដូចជា៖១.កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។២.ការសម្រេចចិត្តរបស់កម្ពុជា ដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំប ន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ប្រសើរជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិ លរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធជាថ្មី។ ៣.បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីតំបន់ទាំង ៤ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជា-ថៃ។ ៤.បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រ យោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ដោយ៖ គង់ ឌិន​

TOP STORY | មន្រ្ដីនាំពាក្យក្រសួងការបរទេសកម្ពុជាទាត់ចោលការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ

2025/06/06 03:42:29 pm        545
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាប្រាប់ BTV នៅថ្ងៃទ៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធ នេះ បាន បណ្តាល ឱ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ។ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ការវាយប្រហារនេះបានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។ឯកឧត្តមបញ្ជាក់បន្ថែមថកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕

TOP STORY | ប្រមុខការពារជាតិកម្ពុជាបដិសេធចំពោះថៃដែលស្នើឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងតំបន់មុំបី

2025/06/06 03:15:05 pm        601
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​បដិសេធ​ចំពោះ​ រដ្ឋមន្រ្តីការពារជាតិថៃ ដែលបានស្នើឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួននៅតំបន់មុំបី ដោយ​មិន​ព្រម​ដក​ពី​ព្រោះ​ទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះ​បើ​តាម​ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានបង្ហោះនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ។តាមរយៈផេកហ្វេសបុកនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម PHUMTHAM WECHAYACHAI ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែល​បាន​ប្រព្រឹត្តិ​ទៅ​ស្រុក​អារញ្ញ​ប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។នាយឧត្តមសេនីយ៍ទៀ សីហា បានបញ្ជាក់ថា«ចំនុចភាគីថៃ បាន​ស្នើ​សុំ​ឲ្យក​ម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​ទីតាំង​ឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅភាគីកម្ពុជា បដិសេធ​មិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិន​អាច​ថយ​ពី​ទីតាំង​ដែល​កង​ទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា បានឡើយ»។ នៅក្នុងផេកហ្វេសបុកនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ក្នុងកិច្ច​ជំនួបនោះ​ភាគី​ទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគី បានរក្សាការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុង​គោល​បំណង​ចៀស​វាងការប៉ះទង្គិចយោធាគ្នាកម្ពុជា-ថៃផងដែរ។តាមប្រភពដដែល នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ទៀតថា ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះ​យើង​នឹង​មិន​អាច​រកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ឯកឧត្តមបាន​បន្ថែម​ទៀត​ថា ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ​២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយបានជាភាគីកម្ពុជា សម្រេ​ច​ចិត្ត​រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និង​កំណត់ព្រំដែនជាក់លាក់។ យ៉ាងណាក៏​ដោយប្រមុខការពារជាតិកម្ពុជា នៅតែបង្ហាញជំហដដែលថា កម្ពុជាមានបំណង​ទទួលយ​ក​តែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុង​នោះ​ភាគី​ថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជាក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ។ យើងក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​យន្ត​ការ​ចរចា​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅG​ENERAL BORDER COMMITTEE (GBC) ,គណៈកម្មការព្រំដែនចំរុះ JOIN BORDER COMMISSION(JBC) និងគណៈកម្មាធិការព្រំដែនតំបន់ REGIONAL BORDER COMMITTEE(RBC)ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។ បើតាម​ការ​អះអាងរបស់ប្រមុខការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា ភាគីថៃក៏បានបញ្ជាក់ និង​ច្រាន​ចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើ​ឲ្យ​ប៉ះពាល់​សន្តិ​អារម្មណ៍ក​ង​ទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើក​ឡើង​ពីកា​រ​បិទ​ច្រក​ព្រំដែន​អន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការផងដែរ៕ អត្ថបទ៖បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM