សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​ស៊ូដង់​ត្រូវ​ចាប់ខ្លួន​ក្នុង​ភាព​រំជើបរំជួល​ទំនងជា​រដ្ឋប្រហារ​យោធា

2021/10/25 03:46:20 pm        516
​ស៊ូដង់៖ ក្រសួង​ព័ត៌មាន​របស់​ប្រទេស​នេះ​បាន​និយាយ​ថា កងកម្លាំង​យោធា​បាន​ចាប់​ឃុំ​ខ្លួន​​នាយករដ្ឋមន្ត្រី​​បណ្ដោះអាសន្ន​ស៊ូដង់​លោក​ Abdalla Hamdok និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។​​ក្រុម​អ្នក​តវ៉ា​ស៊ូដង់​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តាម​ផ្លូវ​នានា​នៃ​ទីក្រុង​កា​ទូ​ម (Khartoum) នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​ដ៏​សំខាន់​របស់​ប្រទេស​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​សកម្មភាព​ដែល​ទំនងជា​រដ្ឋប្រហារ​យោធា​។ ក្រសួង​នេះ​បាន​និយាយ​ថា បណ្ដាញ internet ត្រូវ​បាន​កាត់ផ្ដាច់ ហើយ​កងកម្លាំង​យោធា​បាន​បិទ​ស្ពាន​នានា​។ គណបក្ស Umma ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​នេះ​ បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង​។ ​ការ​ដណ្ដើម​កាន់កាប់​អំណាច​ដោយ​យោធា​ នឹង​ក្លាយ​ជា​ការ​ទាញ​ប្រទេស​ស៊ូដង់​ឲ្យ​ដើរ​ថយក្រោយ ដែល​បាន​ព្យាយាម​ផ្លាស់ប្ដូរ​ទៅជា​របប​ដឹកនាំ​បែប​លទ្ធិ​ពល​ធិបតេយ្យ ចាប់​តាំង​ពី​របប​មេដឹកនាំលោក Omar al-Bashir ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​។​ ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​នៅ​ថ្ងៃ​ចន្ទ​នេះមាន​ឡើង បន្ទាប់ពី​ភាព​តានតឹង​រយៈពេល​ជាច្រើន​សប្ដាហ៍រវាង​ជន​ស៊ីវិល និង​ក្រុម​មេដឹកនាំ​យោធា​ស៊ូដង់​៕​​អត្ថបទ៖ សុខមាន

មហាក្សត្រ​ Sultan ​របស់​ប្រ៊ុយណេ​បើក​ជំនួប​កំពូល​អាស៊ាន​តាម​វីដេអូ​

2021/10/25 01:42:53 pm        579
​ប្រ៊ុយណេ៖ ព្រះមហាក្សត្រ​ប្រ៊ុយណេ Sultan Hassanal Bolkiah ទ្រង់​បាន​ធ្វើជា​ព្រះ​រាជាធិបតី​ក្នុង​ការ​បើក​ជំនួប​កំពូល ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​តាម Video Conference។ ការ​បើក​កម្មវិធី​រប​ស់​ព្រះអង្គ​ពុំបាន​លើកឡើង​ពី​បញ្ហា​នានា​ ទាក់ទង​នឹង​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ជំនួប​នេះ​ទេ តែ​ទ្រង់​បាន​ផ្ដោត​លើ​ការពិភាក្សា​ពី​ភាព​ធូរស្រាល​ពី​វីរុស​រាតត្បាត​សកល COVID-19 និង​ការ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​រួប​រួមគ្នា​។​ព្រះអង្គ​មាន​ព្រះ​រាជបន្ទូល​ថា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​នេះវា​សំខាន់​ជាង​អាស៊ាន និង​ដៃ​គូរ​ផ្ទាល់​របស់​ខ្លួនដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​។ ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​កងកម្លាំង​របស់​ខ្លួន​បាន​ដណ្ដើម​អំណាច​កាលពី​ខែ​កុម្ភៈ និង​បាន​ប៉ះពាល់​ដល់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​មួយ​របស់​អាស៊ី ត្រូវ​បាន​ដកចេញ​មិន​ឲ្យ​ចូលរួមដោយសារតែ​ការ​បដិសេធ​មិន​ចាត់វិធានការ​ បញ្ចប់​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ដែល​ប្រទេស​នេះ​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​។​​សហភាព​មី​យ៉ាន់ម៉ា​ដឹកនាំ​ដោយ​របប​សឹក​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់ ​ប្រឆាំង​នឹង​ការ​ដក​ឈ្មោះ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing ដែល​ដឹកនាំ​រដ្ឋាភិបាល​ និង​គ្រប់គ្រង​ក្រុមប្រឹក្សា​យោធាបច្ចុប្បន្ន​មិន​ឲ្យ​ចូលរួម​ជំនួប​នោះ​។ ​អាស៊ាន​ពុំបាន​ទទួលស្គាល់​មេដឹកនាំ​យោធា​ទេ បើ​ទោះ​បី​ជា​សហភាព​មី​យ៉ាន់​ម៉ា​នៅតែ​ជា​សមាជិក​ក៏ដោយ​។ គួរ​ឲ្យ​ដឹង​ថា ប្រទេស​ប្រ៊ុយណេ​ដែល​បច្ចុប្បន្ន​ដឹកនាំ​ប្លុក​ប្រទេស​ជា​សមាជិក​ទាំង​១០ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​រយៈពេល ​៣​ថ្ងៃ​តាម​វីដេអូដោយសារ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នៅតែ​បន្ត​៕អត្ថបទ៖ សុខមាន

ការ​ប៉ះទង្គិច​គ្នា និង​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ជុំវិញ​ការ​បិទ​ព្រំដែន​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន

2021/10/25 04:08:33 am        454
​ប៉ា​គី​ស្ថាន៖ មនុស្ស​រាប់​រយ​នាក់​ភាគច្រើន​ជា​ជន​ជា​តិ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅតែ​បន្ត​នាំគ្នា​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​ជុំវិញ​ការ​បិទ​ព្រំដែន Chaman ឆ្លង​កាត់​រវាង​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ​កងកម្លាំង​រក្សា​សន្តិសុខបាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ខណៈ​ពួកគេ​បាន​ប៉ះទង្គិច​ជាមួយ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថានដែល​ចង់​ចូល​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ប៉ា​គី​ស្ថាន ដែល​បាន​តបត​វិញ​ដោយ​ការ​គុប​ដុំថ្ម​។​ច្រក​ឆ្លងកាត់​ព្រំដែន​ដ៏​សំខាន់នេះត្រូវបាន​បិទដោយ​ក្រុម​តា​លី​បង់ចាប់តាំងពី​ថ្ងៃទី​៥​ ខែតុលា​មក​។ ​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថានបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​របស់លោកនឹង​នៅតែ​​បើក​ច្រក​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ២៤​ម៉ោងដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី និង​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់​។ ​លោក​ក៏បាន​ប្រកាស​ផងដែរ​ថា ជំនួយ​មនុស្សធម៌ដែលមាន​ទំហំ​ទឹកប្រាក់ ៥​ពាន់​លាន​រ៉ូ​ពី (rupees) ឬ​ស្មើនឹង​ប្រមាណ​ ២៨០លាន​ដុល្លារ​អាមេរិកសម្រាប់​ជួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​លោក​ថា ប្រទេស​ប៉ា​គី​ស្ថាន​ក៏​នឹង​ព្យាយាម​បន្ត​ជើង​ហោះ​ឡើងវិញ​ដែរ ជាមួយ​រដ្ឋធានី​កា​ប៊ុលដែល​បាន​ផ្អាក​នៅក្នុង​ខែ​នេះ​។​ ​ចំណែក​ភាគី​ក្រុម​តា​លី​បង់​វិញ​កំពុង​ងាក​ទៅរក​ការ​រឹតបន្តឹង​ព្រំដែន​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ការហ្វឹកហាត់នគរបាល​ឲ្យ​គ្រប់គ្រង​ព្រំដែន​ឆ្លងកាត់​ទូទាំងប្រទេស​។ ​ចំណាត់ការ​នេះ​កើតឡើង​ក្នុង​ពេលវេលា​ដ៏​សំខាន់ ខណៈដែល​ក្រុម​តា​លី​បង់ព្យាយាម​ពង្រឹង​អំណាច និង​កែប្រែ​ក្រុម​យុទ្ធ​ជន​ទ័ពព្រៃ​របស់​ពួកគេទៅជា​កងកម្លាំង​នគរបាល និង​កម្លាំង​សន្តិសុខ​ដែលមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​៕អត្ថបទ៖ សុខមាន

ទីបំផុតរដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

2021/10/25 10:07:33 am        308
រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការសម្រេចអនុម័តរបស់រដ្ឋសភា មានសំឡេងគាំទ្រពីសមាជិក-សមាជិការដ្ឋសភាចំនួន១១១/១១១សំឡេង ក្នុងសម័យប្រជុំរដ្ឋសភា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

2021/10/23 11:26:37 am        90
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើអបអរសាទរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ដោយកិច្ចព្រមព្រៀងនេះ មានការចុះ ហត្ថលេខាប្រទេសចំនួន១៨ ដើម្បីដោះស្រាយនយោបាយនៅកម្ពុជានោះ។ តាមរយៈហ្វេសបុកផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ សម្តេចតេជោបានបន្តទៀតថា«មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វីអង់តាដឺន័ (FERE-EN-TARDENOIS) នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត»។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមផងដែរថាទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕អត្ថបទបាន ចក់រូបភាព(ហ្វេសបុកសម្តេច និងរូបភាពឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស)

ផ្ទុះ​រោងចក្រ​ផលិត​ម្សៅ​រំសេវ​គ្រាប់កាំភ្លើង​នៅ​រុស្ស៊ី​ស្លាប់​មនុស្ស ​១៦​នាក់​

2021/10/23 10:36:17 am        715
​រុស្ស៊ី៖ មន្ត្រី​បាន​និយាយ​ថា ​ការផ្ទុះ​ និង​ភ្លើង​ឆាបឆេះ​រោងចក្រ​ផលិត​រំសេវ​គ្រាប់កាំភ្លើង​ នៅ​ប្រទេសរុស្ស៊ីកាលពី​ថ្ងៃ​សុក្រ​បណ្តាល​ឲ្យ​មនុស្ស ​១៦​នាក់​ស្លាប់​។ ការផ្ទុះ​នេះ​បានកើត​ឡើង​នៅរោងចក្រ Elastik ក្នុង​តំបន់ Ryazan ចម្ងាយ​ ២៧០គីឡូម៉ែត្រភាគ​អាគ្នេយ៍​ទីក្រុង​ម៉ូស្គូ​។​​ប្រធានស្តីទី​នៃ​ក្រសួង​ការពារ​ជន​ស៊ីវិល គ្រាអាសន្ន និង​លុបបំបាត់​ផលវិបាក​គ្រោះ​មហន្តរាយ​ធម្មជាតិ​របស់​សហព័ន្ធ​រុស្ស៊ី លោក Alexander Chupriyan បាន​មកដល់​កន្លែងកើតហេតុហើយ​បាន​និយាយថា ការគំរាមកំហែង​នេះ​ត្រូវបាន​គ្រប់គ្រង​។ ​ដំបូង​ឡើយក្រុមមន្ត្រី​បាន​និយាយថា ការផ្ទុះ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស ​៧​នាក់​ស្លាប់ និង​បាត់​ខ្លួន ​៩​នាក់ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​បានប្រកាសថា អ្នក​បាត់​ខ្លួន​ទាំងអស់បាន​ស្លាប់​។​ ​ក្រសួង​បាន​និយាយថា ​បុគ្គលិក​សង្គ្រោះបន្ទាន់ ១៧០នាក់​ និង​រថយន្តសង្គ្រោះ ​៥០គ្រឿងបាន​ចូលរួម​ក្នុងការ​ជួយសង្គ្រោះ​គ្រោះ​អគ្គិភ័យ​នេះ​។ ​ក្រសួង​គ្រប់គ្រងស្ថានការណ៍គ្រាអាសន្ន​និយាយថា​ ការផ្ទុះ​បានកើត​ឡើងក្នុងអំឡុងពេលដំណើរ​ការផលិត​រំសេវ​៕អត្ថបទ៖ ប៊ុនថន

WHO ព្រមាន​ថា ​វីរុស​រាតត្បាត​សកល COVID-19 នឹង​អូស​បន្លាយ​ដល់​ឆ្នាំ​២០២២

2021/10/21 05:47:10 am        432
​WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា វីរុស​រាតត្បាត​សកល COVID-19 នឹង​បន្ត​អូស​បន្លាយ​រយៈពេល​មួយ​ឆ្នាំ​ទៀតដោយ​សារ​តែ​បណ្ដា​ប្រទេស​ក្រីក្រ​នានា​ មិនទាន់​ទទួល​បាន​វ៉ាក់សាំង​គ្រាប់​គ្រាន់​តាម​តម្រូវការ​នៅឡើយ​។ លោក​វេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំ​ជាន់ខ្ពស់​នៅ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​វា​មានន័យថា​ វិបត្តិ COVID-19 នេះ​នឹង​បន្ត​អូស​បន្លាយ​ឈាន​ចូល​ឆ្នាំ​២០២២ ​យ៉ាង​ងាយ​បំផុត​។​​តិច​ជាង ​៥%​ នៃ​ប្រជាជន​នៅ​អាហ្វ្រិក​បាន​ទទួល​វ៉ាក់សាំង បើ​ធៀប​ទៅ​នឹង​ចំនួន ​៤០% នៅ​លើ​ទ្វីប​ផ្សេងទៀត​។​ ចក្រភព​អង់គ្លេស​បាន​បញ្ជូន​វ៉ាក់សាំង​ជាង ​១០​ដូ​ស​ទៅកាន់​ប្រទេស​ជាច្រើន​។ ចក្រភព​មួយ​នេះ​សន្យា​ថា​នឹង​ផ្ដល់​វ៉ាក់សាំង​សរុប​ចំនួន​ ១០០​លាន​ដូ​ស​។​ លោក​វេជ្ជបណ្ឌិត Aylward បាន​អំពាវនាវ​ដល់​ប្រទេស​អ្នកមាន​ឲ្យ​បោះបង់ចោល​ការ​បញ្ជាទិញ​វ៉ាក់សាំង​ស្តុក​ទុក ដើម្បី​ឱ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នានាអាច​ផ្ដល់​អាទិភាព​ដល់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​បំផុត មានឱកាស​ទទួល​បាន​វ៉ាក់សាំង​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​របស់​ខ្លួន ៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ថ្កោលទោស​ការ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង

2021/10/21 04:46:56 am        315
អាមេរិក៖ ​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំងបានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ ​ទី២០ ខែតុលាដល់​អង្គការសហប្រជាជាតិ​ថា​ ប្រទេស​កូរ៉េខាងជើង​បានធ្វើ​ឱ្យមាន​ការរីកចម្រើន​នៅក្នុង​កម្មវិធី​អាវុធ​របស់ខ្លួន ​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចេញពី​នាវាមុជទឹក​។ ​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​បិទទ្វារ​ដែល​ត្រូវបាន​កោះប្រជុំ​បន្ទាន់ដោយ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៍ ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​រដ្ឋ​លោកខាងលិច​ទាំងអស់ ​បាន​ថ្កោលទោស​ចំពោះ​ការបាញ់កាលពី​មួយថ្ងៃ​មុន​ថា​ជា​ “សកម្មភាព​ការបង្ក​ហេតុ​” ថ្មី​មួយ​។​​ដោយ​មិន​និយាយ​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​ដែល​អាចធ្វើ​ទៅបាន ​ឬ​សកម្មភាព​រួមគ្នា​ដោយ​ក្រុមប្រឹក្សា​នេះ ក្រុម​ឯកអគ្គរដ្ឋទូត​ទាំង​នោះបាន​និយាយថា​ ខ្លួន​នឹង​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ដែលមាន​ស្រាប់ ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ទាំង​ចិន​ទាំង​រុស្ស៊ីដែលជា​សមាជិក​អចិន្ត្រៃយ៍​ ២​ផ្សេងទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ពុំបាន​បញ្ចេញយោបល់​អ្វី​ទេ​។​ ​យោងតាម​ក្រុម​អ្នកការទូត​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា គ្មាន​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ណា​ម្នាក់​ បានស្នើ​ឲ្យ​មាន​សេចក្តីថ្លែងការណ៍​រួម​ពី​ស្ថាប័ន​នេះ​ទេ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២១ ខែតុលា​នេះថា ​កូរ៉េខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ប្រើប្រាស់​ស្តង់ដារ​២ ជុំវិញ​ការសាកល្បង​អាវុធ បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ស្តីពី​បញ្ហា​នេះ​៕អត្ថបទ៖ សុខមាន

ទឹកជំនន់ និង​បំណាក់​ដី​សម្លាប់​មនុស្ស ១១៦នាក់​នៅ​ឥណ្ឌា និង​នេ​ប៉ាល់​

2021/10/21 04:24:20 am        414
​​ឥណ្ឌា៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​ជាច្រើន​ថ្ងៃ​នៅ​ឥណ្ឌា ​និង​នេ​ប៉ាល់បាន​កើន​ឡើងដល់ ១០០នាក់​កាលពី​ថ្ងៃ​ពុធ រួមទាំង​គ្រួសារ​ជាច្រើន​ដែល​ត្រូវបាន​ទឹក​ហូរ​គួច ឬ​បុក​កំទេច​លំនៅឋាន​របស់​ពួកគេ​ដោយ​ល្បប់​ និង​ថ្ម​។​ ​ក្រុម​អ្នកជំនាញ​និយាយថា​ ពួកគេ​គឺជា​ជនរងគ្រោះ​ដោយសារ​អាកាសធាតុ​ដែល​មិនអាច​ដឹង​មុន និង​ហួសប្រមាណនៅ​ទូទាំង​អាស៊ី​ខាងត្បូងក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ និង​ការកាប់បំផ្លាញ​ព្រៃឈើកាន់តែ​ធ្ងន់ធ្ងរ និង​ការអភិវឌ្ឍ​ច្រើន​ហួសហេតុ​។​​នៅ​រដ្ឋ Uttarakhand ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ក្រុមមន្ត្រី​បាន​និយាយថា​ មនុស្ស ៤៦នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ​ដោយក្នុងនោះ​មាន​មនុស្ស ១១នាក់​បាន​បាត់​ខ្លួន​។​ ​យ៉ាងហោចណាស់​មនុស្ស​ចំនួន ៣០នាក់​បាន​ស្លាប់​នៅក្នុង​ឧ​ប​ទ្ទវេ​ហេតុ ៧ផ្សេងគ្នានៅ​តំបន់ Nainital របស់​រដ្ឋ​នេះកាលពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងដែល​បង្កឱ្យមាន​បំណាក់​ដី និង​បំផ្លិចបំផ្លាញ​សំណង់​ជាច្រើន​។​ ​មន្ត្រី​ក្នុង​តំបន់​លោក Pradeep Jain បាន​ប្រាប់​សារព័ត៌មាន AFP ថា​ អ្នកស្លាប់​ចំនួន ៥នាក់​មកពី​គ្រួសារ​តែមួយ​ដែល​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវបាន​កប់​ដោយ​បំណាក់​ដី​ដ៏​ធំ​មួយ​។​ ​ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន និង​ហាមឃាត់​រាល់​សកម្មភាព​សាសនា និង​ទេសចរណ៍​នៅក្នុង​រដ្ឋ​នោះ​៕អត្ថបទ៖ សុខមាន

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​ជាង ៦០​នាក់​នៅ​ប្រទេស​ឥណ្ឌា​

2021/10/20 11:26:46 am        286
​​ឥណ្ឌា៖ ទឹកជំនន់ និង​បំណាក់​ដីដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ៦០នាក់​ស្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌា​។​ ​ទឹក​លាយឡំ​ជាមួយ​ល្បប់បាន​ជន់​លិច​ផ្ទៃដី​ដ៏​ធំនៅ​ភាគ​ខាងជើង​រដ្ឋ Uttarakhand។ ​យោធា និង​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយបាន​បញ្ជូន​ទូក និង​ឧទ្ធម្ភាគចក្រ​សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ ប៉ុន្តែ​មនុស្ស ៣៤នាក់​ត្រូវបាន​បញ្ជាក់ថា​ស្លាប់​។​ ​មាន​សេចក្តីរាយការណ៍​ពី​មនុ​ស្សបាត់​ខ្លួន​មួយចំនួន​។​​នៅ​រដ្ឋ Kerala ភាគខាងត្បូងបំណាក់​ដី​ជា​បន្តបន្ទាប់​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៧នាក់​។​ ​មន្ត្រី​ឧតុនិយម​បាន​ព្រមាន​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​បន្ត​កើតមាន​ជាច្រើន​ថ្ងៃ​ទៀតនៅ​រដ្ឋ Kerala ហើយ​អាច​បណ្តាលឱ្យមាន​ការខូចខាត​បន្ថែមទៀតផងដែរ​។ ​ប្រទេស​ឥណ្ឌា​តែង​ជួប​គ្រោះមហន្តរាយ ​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​ក្នុង​រដូវ​មូសុង​នៅ​ចន្លោះ​ខែមិថុនា​ និង​កញ្ញា ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​ក៏បាន​វាយប្រហារ​ប្រទេស​នេះ​ខុសពី​រដូវវស្សា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះដែរ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ បម្រែបម្រួល​អាកាសធាតុ​អាចជា​កត្តា​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយ​នេះ​កើតឡើង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កុមារជាង ២០០ នាក់នៅរុស្ស៊ី បានរងផលប៉ះពាល់ដោយការវាយប្រហាររបស់អ៊ុយក្រែន ចាប់ពីខែមេសា ដល់ខែមិថុនា
07/04/2026 02:07 PM
សហរដ្ឋអាមេរិកនឹងបញ្ចប់ការផ្តល់មូលនិធិដល់ការិយាល័យគាំទ្ររបស់UN នៅសូម៉ាលី
07/04/2026 02:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់
07/04/2026 02:07 PM
មន្ត្រីនិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សចំនួន ៦នាក់ ក្នុងតំបន់បីផ្សេងគ្នារបស់អ៊ុយក្រែន
07/04/2026 02:07 PM
IAEA ព្រមានអំពីសុវត្ថិភាពនុយក្លេអ៊ែរដ៏ផុយស្រួយ បន្ទាប់ពីរោងចក្រ Zaporizhzhia ត្រូវកាត់ផ្តាច់ពី បណ្តាញអគ្គិសនីខាងក្រៅ
07/04/2026 02:07 PM
កិច្ចសន្យាផលិតយន្តហោះចម្បាំងរួមគ្នាត្រូវបានពង្រីកដោយប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី
07/04/2026 02:07 PM
ក្រុមហ៊ួទីនៅយេម៉ែនអះអាងថា បានស្ទាក់ចាប់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីតពីខាងលើក្រុង Sanaa
07/04/2026 02:07 PM
ក្រុមស្រ្តីពពោះ និងក្រោយសម្រាលកូន សម្តែងការដឹងគុណរាជរដ្ឋាភិបាល​ចំពោះ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម
07/04/2026 02:07 PM
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល
07/04/2026 01:07 PM
លោក Trump៖ អ៊ីរ៉ង់ចង់ដោះស្រាយជាមួយអាមេរិក ខណៈក្រុងតេអេរ៉ង់ត្រូវបានផ្តល់ពេល​សម្រាប់​ពិធីបុណ្យសពលោក Khamenei
07/04/2026 01:07 PM