ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

សម្តេច​តេ​ជោ​ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុម​វិនិយោគិន​ចិន​ ជួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ

2021/04/27 02:59:58 am        31
ភ្នំពេញ ៖ ​សម្តេច​​​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ ​ថ្ងៃទី​២៨​ សីហា​នេះ​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​វិនិយោគិន​ចិន​ដឹកនាំ​ដោយ ​ លោក​ លី​ សុង​ជាន​ ប្រធាន​គណៈ​ប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​ សកលលោក​ ចូលជួប​សំដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព។ក្នុងជំនួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នេះ គណៈ​ប្រតិភូ ​បាន​គោរព​សុំ​ស្វែងយល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នូវ​ឱកាស​សម្រាប់​ការ​វិនិយោគ​លើ​សក្ដានុពល​ដែល​កម្ពុជា​មាន​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។សូមបញ្ជាក់ថា ​គណៈប្រតិភូ​នេះ​ បាន​មក​កម្ពុជា​ចូលរួម​ សន្និសីទ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​នៃ​សហព័ន្ធ​ពាណិជ្ជករ​ចិន ​ទាជីវ​ ដែល​ធ្វើឡើង​នៅ​សាលា​បុរី​កោះ​ពេជ្រ​ កាលពី​ថ្ងៃទី​ ២៦ ​ខែសីហា​ឆ្នាំ ២០១៨ ដើម្បី​ស្វែងរក​ការ​វិនិយោគ​លើ​វិស័យ​សក្ដានុពល​ផ្សេងៗ​ នៅ​កម្ពុជា​។ប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ ទាជីវ​សកលលោក​គឺ​សុទ្ធសឹងតែ​ជា​ពាណិជ្ជករ​ឆ្នើម​លើ​វិស័យ​អចលនទ្រព្យ​ ហិរញ្ញវត្ថុ ​កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា​ទំនើប ​វេជ្ជសាស្ត្រ ជីវៈ​បច្ចេកវិទ្យា ហើយ​សហព័ន្ធ​ពាណិជ្ជករ​ចិន ​ទាជីវ​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់ថា​ ជា​អ្នកធ្វើ​ជំនួញ​រកស៊ី ​ដ៏​ពូកែ​និង​ជោគជ័យ​នៅ​លើ​សាកលលោក​៕

ព្រះ​មហាក្សត្រ​ព្រះរាជូ​បត្ថម្ភ​១០០០​ដុល្លារ​ ដល់​​កាក​បាទ​ក្រហម​កម្ពុជា​សម្រាប់​ខែ​សីហា ​ឆ្នាំ២០១៨

2021/04/27 02:59:58 am        31
ភ្នំពេញ៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​ផ្ញើសារ​លិខិត​ថ្លែង​អំណរ​ព្រះ​គុណ ​ថ្វាយ​ព្រះករុណា​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ​ដែល​ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ ព្រះរាជ​ទ្រព្យ​ចំនួន ​១,០០០ ​ដុល្លារអា​មេរិក​ ព្រះរាជូបត្ថម្ភ​ចំពោះ​កាក​បាទ​ក្រហម​កម្ពុជា​ សម្រាប់​ខែ​សីហា ​ឆ្នាំ២០១៨ ​តាម​រយៈ​សម្ដេច​ចៅ​ហ្វាវាំង ​គង់ ​សំអុល​ ឧបនាយករ​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជ​វាំង​៕

ក្រុមហ៊ុន​ជីបម៉ុង​វិនិយោគ​ទឹកប្រាក់​ជិត​២៥២​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ចំនួន​៥

2021/04/27 02:59:58 am        31
ភ្នំពេញ៖ ក្រុមហ៊ុន​ជីពម៉ុង គ្រុប​បានសម្រេច​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​២៥២​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ចំនួន​៥​ដែល​ភាគច្រើន ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋា​ន​។ ​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សង់ ផ្សារ​ទំនើប​ជីពម៉ុង​២៧១ មេ​ហ្គាម៉​ល នា​ថ្ងៃទី​៣០ សីហា​នេះ លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជីបម៉ុង រី​ថេ​ល វិនិយោគ​លើ​គម្រោង​ទាំងអស់​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ចំនួន​២៥២​លាន​ដុល្លារ​អាមេរិក ដែល​ការវិនិយោគ​នេះ ផ្តោតលើ​ជីបម៉ុង មុន្នី​វង្ស​ស៊ុ​ភើ​ម៉ា​ឃី​ត​, ជីបម៉ុង​បាក់​ទូក​ម៉​ល​, ជីបម៉ុង​សែន​សុខ​ម៉​ល​, ជីបម៉ុង​៥៩៨​ម៉​ល និង​ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល​។​​លោក​ឧកញ៉ា​បន្តថា ដោយឡែក​គម្រោង​ផ្សារ​ទំនើប​ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល នឹង​លេចចេញ​ជា​រូបរាង​ឡើង​ក្នុង​ឆ្នាំ​២០២០ ដើម្បី​បម្រើ​តម្រូវការ​សាធារណៈជន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់ ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​សេដ្ឋកិច្ច​មួយ​នេះ​។ ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល ត្រូវបាន​រចនា​ដោយ​អ្នកជំនាញ​អន្តរជាតិ នឹងត្រូវ​សាងសង់ឡើង​ដោយ​វិស្វករ​ជំនាញ​ជាតិ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការងារ​សាងសង់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​សោភ័ណភាព និង​គុណភាព​សំណង់​របស់​យើង​ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ​។​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជ​ដ៏​ធំ​នេះ នឹង​ត្រូវបាន​សាងសង់​ក្នុង​បរិវេណ​គម្រោង ដឺ​លែ​ន​ម៉ាក​២៧១ ដែល​ហ៊ុ​ព័ទ្ធ​ទៅដោយ​តំបន់​លំនៅដ្ឋាន​ប្រណីត រាប់រយ​ខ្នង អគារ​ពាណិជ្ជកម្ម សណ្ឋាគារ​លំដាប់​អន្តរជាតិ ខុន​ដូ​ទាន់សម័យ និង​អគារ​ការិយាល័យ​ដ៏​ទំនើប​។​ចូលរួម​ជា​អធិបតី​ក្នុង​ឳ​កាស​នោះ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋ​ម​ន្រី្ត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា គម្រោង​ថ្មី​ដែលមាន​ទំហំ​២០០​លាន​ដុល្លារ​អាមេរិក នៅលើ​ផ្ទៃដី​៤១​ហិច​តា ចាត់ទុកថា​ជា​គម្រោង​មួយ​បានរៀបចំ​ឌី​ហ្សា​ញ ក្នុង​ការធ្វើ​ផ្សារ​ទំនើប​នេះ​មាន​ភាពទាន់សម័យ ហើយ​ចាត់ទុកថា​ទីតាំង​នេះ ជា​កន្លែង​មកកាន់​ទីផ្សារ និង​កន្លែង​ជួបគ្នា ជាមួយនឹង​គម្រោង​សាងសង់​នេះ​។ គម្រោង​នេះ បានរួម​ចំណែក​ជាមួយនឹង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែ​ម​ទៀត​។​​ឯកឧត្តម​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​មាន​លិខិត​សាងសង់​៣៤១៨​គំរោង និង​បន្ថែម​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​នៅថ្ងៃនេះ គឺ​កើន​ឡើងដល់​៣៤១៩​សំណង់ និង​មានតម្លៃ​សំណង់​ចំនួន​៦៧៩៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​

មរណភាព​វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ គឺជា​ការបាត់បង់​ឥស្សរជន​មនុស្សធម៌​ដ៏​ឆ្នើម​ក្នុង​ការ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា

2021/04/27 02:59:58 am        40
ភ្នំពេញ ៖ ​​ក្រសួងសុខាភិបាល​កម្ពុ​ជា​ បាន​ថ្លែង​ថា ​មរណភាព​របស់ លោក​វេជ្ជ​បណ្ឌិត​ បី​ច រី​ច​ច្នឺ ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ ឬ​ គេ​ហៅថា​ ពេទ្យ​ទេវតា​ជួយ​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​នោះ​ គឺជា​ការបាត់បង់​ឥស្សរជន​មនុស្សធម៌ ​ដ៏​ឆ្នើម ​ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា។យោងតាម​គេហទំព័រ​របស់​ក្រសួងសុខាភិបាល ​ដែល​បានចេញ​នូវ​ព្រឹក​ថ្ងៃទី​១០​ ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ​បាន​លើកឡើងថា​ ក្រសួងសុខាភិបាល​មានការ​សោកស្តាយ​ជា​អនេក ​និង​ការចូលរួម​មរណៈ​ចំពោះ​ការបាត់បង់​ឥស្សរជន​មនុស្សធម៌​​ដ៏​ឆ្នើម​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​ពី​ជំងឺ​ដង្កាត់​​ផ្សេងៗ​ ហើយ​ក្រសួងសុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ប្រកបដោយ​ក្តី​រន្ធត់​ក្រៀមក្រំ​ជាទីបំផុត​ អំពី​មរណភាព​របស់លោក​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ បី​ច រី​ច​ច្នឺ ​(Prof. Dr. Beat Reachner) ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ (​ពេលវេលា​នៅ​ទីក្រុង​ហ្សឺ​ណែវ​) ក្នុង​ជន្មាយុ​ ៧១ ឆ្នាំ ដោយ​រោគាពាធ​ នៅ​ប្រទេស​ស្វី​ស​។​គេហទំព័រ​ បាន​បន្តថា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ ​បុគ្គលិក​-​មន្ត្រី​សុខាភិបាល​ លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ​ នៃ​ក្រសួងសុខាភិបាល​ជាពិសេស​ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ​និង​ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​ សូម​សំដែង​នូវ​ការ​សោក​ស្តាយ​ជាទីបំផុត​ចំពោះ​មរណភាព ​និង​ការបាត់បង់​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​រូប​នេះ​« ដែល​នេះ​មិន​ត្រឹមតែ​ជា​ការ​បាត់បង់​នូវ​ឥស្សរជន​ជួយ​សុខភាព​កុមារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា ​និង​ជា​ការ​បាត់បង់​លោកគ្រូ​ពេទ្យ​ដ៏​ឆ្នើម​កម្រ​រក​បាន​ផងដែរ​»​។គេហទំព័រ​ដដែល​ បាន​បន្តទៀតថា​ ២៥​ឆ្នាំ​កន្លងទៅនេះ ​ឯកឧត្តម​វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ បាន​បង្កើត​ស្នាដៃ​មនុស្សធម៌​ដ៏​ធំធេង ​នៅក្នុង​ប្រវត្តិ​នៃ​ការ​អភិវឌ្ឍន៍ ​​វិស័យ​សុខាភិបាល​កម្ពុជា​ក្រោយពី​ថ្ងៃ​រំដោះ​៧ មករា ​១៩៧៩​មក​ គឺ​ការ​បង្កើត​ពង្រីក​ និង​អភិវឌ្ឍ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ទី​រួម​ខេត្តសៀមរាប​ ហើយ​ លោក​​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ​បាន​បង្ហាត់បង្ហាញ​ដឹកនាំ​ការពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​នៅ​កម្ពុជា​ ទោះជា​ស្ថិត​នៅក្នុង​ដំណើរ​ដ៏​លំបាកលំបិន​ក៏ដោយ​ក៏​លោក​​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ មិន​រួញរា​ឡើយ ថែមទាំង​បាន​លះបង់​ទាំង​កម្លាំងកាយ​-​ចិត្ត ​ប្រាជ្ញា​ស្មារតី​តម្រិះ​វេជ្ជសាស្ត្រ ​និង​សន្តាន​ចិត្ត​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ ​ព្រមទាំង​ស្វែងរក ​និង​ប្រមូល​វិភាគទាន​សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​កម្ពុជា​ដោយ​កម្លាំង​ផ្ទាល់ខ្លួន​ដោយ​មិន​មាន​ការនឿយហត់​ដើម្បី​សុខភាព​កុមារ​កម្ពុជា​ទាំងមូល​។​ទង្វើ​ខាងលើ​របស់​លោក ​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ គឺ​ពិតជា​គំរូ​វីរភាព​ដែល​យើង​ទាំងអស់គ្នា​មិនអាច​បំភ្លេច​បានឡើយ ​ហើយ​តាមរយៈស្នាដៃ​របស់​លោក​​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ខាងលើ​នេះដែរ ​កុមារ​កម្ពុជា​ជាច្រើន​នាក់​ទទួល​បាន​នូវ​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ហើយ​សមិទ្ធផល​ដែល​បាន​កើត​ចេញពី​ស្នាដៃ​របស់​លោក​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ និង​ពិតជា​បាន​បន្សល់ទុក​ឲ្យ​ជា​ផល​ប្រយោជន៍​ សម្រាប់​កុមារ​កម្ពុជា​ជា​បន្ត ​និង​នៅ​ស្ថិតស្ថេរ​ជា​និរន្ត​​។ជាមួយគ្នា​នោះ​ក្រសួងសុខាភិបាល​បាន​សន្យាថា ​និង​ខិតខំ​បន្ត​នូវ​បេសកកម្ម​មនុស្សធម៌​រប​ស់​ឯកឧត្តម​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ជា​បន្តទៀត ​ដើម្បី​សុខភាព​កុមារ​កម្ពុជា ​មិន​ឲ្យ​សាបសូន្យ​ឡើយ​។​លើសពីនេះ ​យើងខ្ញុំ​ទាំងអស់គ្នា ​និង​ចារិក​ទុក​ក្នុង​ចិត្ត​នូវ​ទង្វើ​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ដូច​បាន​រៀបរាប់​ខាងលើ ​និង​ដើម្បី​ជា​សក្ខីភាព​នៃ​ការ​គោរព​នូវ​វីរភាព​របស់​លោក​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា ​បាន​ចាត់ចែង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​១០​ខែកញ្ញា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣:០០​រសៀល​ផងដែរ​។សូម​រំលឹកថា ​ឯកឧត្តម​វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ (​កើត​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នា​១៩៤៧) ​ជា​ជនជាតិ ស្វី​ស​។ គាត់​ជា​ពេទ្យ​កុមារ ​អ្នកលេង​សូរ​ឡោ និង​ជា​អ្នកបង្កើត​ មន្ទីរពេទ្យ​កុមារ នៅ ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​គាត់​ជានា​យក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ​។​បន្ទាប់ពី​ទទួល​បាន​ បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ​១៩៧៣ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ ​ធ្វើជា​អ្នកឯកទេស ​ថែ​រទាំ​កុមារ ​នៅឯ​មន្ទីរពេទ្យ​កុមារ​នៅ​ស៊ូ​រិច​។​បន្ទាប់មក លោក បី​ច រី​ច​ច្នឺ បានធ្វើ​ការ​អោយ​កាកបាទក្រហម​ស្វី​ស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​ជាទី​ដែល​លោក​បានធ្វើការ ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុង​ភ្នំពេញ​ចន្លោះ​ឆ្នាំ​១៩៧៤​ និង​ឆ្នាំ​១៩៧៥​។ មន្ទីរពេទ្យ​នេះ ​ត្រូវបាន​ប្រសិទ្ធភាព​នាម​ ដើម្បី​ជាការ​ចងចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ​ដែលជា​ព្រះរាជ​បុត្រី​ នៃ​ព្រះ​បរម​រតន​កោដ្ឋ ​សម្តេចព្រះ​នរោត្តម សីហនុ​ ដែល​បាន​សោយ​វិលាល័យ​ក្នុង​ព្រះជន្ម​ក្មេង​វស្សា​។នៅពេលដែល​ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា ​លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាក​ចេញទៅ​ប្រទេស​ស្វី​ស​វិញ ​ដែល​ជាទី​ដែល​លោក​បាន​បន្តការងារ​រ​បស់​លោក​នៅ​ទីក្រុង​ហ្ស៉ូ​រ៉ិ​ច​។ ​ក្នុង​ដំណើរការ​ស្វែងរក​អាជីព​វេជ្ជសាស្ត្រ​របស់គាត់ ​និង ចំណាប់អារម្មណ៍​ខាង​តន្ត្រី ​និង ​ការកម្សាន្ត​លោក​ បី​ច រី​ច​ច្នឺ បាន​អភិវឌ្ឍ​ន៍​ចារិក​លក្ខណៈ​នៃ “Beatocello” ត្លុក​កំប្លែង​សិល្បៈ ​ដែល​លេង​សេ​ឡូ។ ស្របគ្នា​ជាមួយ​មុខនាទី​នេះ​ ឯកឧត្តម​បី​ច រី​ច​ច្នឺ ​ក៏បាន​បោះពុម្ព​សៀវភៅ​កុមារ​ជាច្រើន​ដែល​ផ្អែកលើ “Beatocello” ។នៅ​ខែធ្នូ ១៩៩១​លោក​ បី​ច រី​ច​ច្នឺ បាន​ត្រឡប់មក ​កម្ពុជា និង​បាន​ឃើញ​ការ​បំផ្លិចបំផ្លាញ​ ដែល​បាន​កើតឡើង ​ដោយសារ​សង្គ្រាមស៊ីវិល​។ លោក​ ត្រូវបាន​សុំ​ឲ្យ​បើក​ និង​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា ​នៅ​ខែមីនា ១៩៩២ ​និង​ត្រូវ​បាន​បើកទ្វារ ឡើងវិញ​នៅ​ខែ វិច្ឆិកា ១៩៩២​ផងដែរ​៕

រុស្ស៊ី​អះ​អាង​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​រារាំង​ដល់​កិច្ច​ប្រជុំ​រុស្ស៊ី​-​អាមេរិក

2021/04/27 02:59:58 am        54
រុស្ស៊ី៖ ក្រសួងការបរទេស​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​មក​លើ​រុស្ស៊ី នឹង​ធ្វើ​ឲ្យ​ឱកាស​កាន់តែ​ស្មុគស្មាញ​ សម្រាប់​កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំង​២ លើ​បញ្ហា​ជាច្រើន​។​​​លោកស្រី ​ម៉ា​រី ហ្សា​ខា​រ៉ូ​វ៉ា គឺជា​ស្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ទណ្ឌកម្ម​ទាំងនេះនឹង​មិន​អាច​បង្ខំ​ឲ្យ​រុស្ស៊ី ដកថយ​ពី​ផ្លូវ​ដែល​បាន​ជ្រើសរើស​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​នោះ​ទេ​។​ លោកស្រី​បន្ត​ថា ជំហាន​បែបនេះ​របស់​សហរដ្ឋ​អាមេរិក នឹង​មិន​ចែករំលែក​កិច្ច​សន្ទនា និង​អន្តរកម្ម​ទ្វេភាគី​ប្រកបដោយ​ការ​គោរព និង​រីកចម្រើន​នោះ​ទេ​។​ សូម​បញ្ជាក់​ថា រដ្ឋបាល​សហរដ្ឋអាមេរិកបាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​សារធាតុគីមី លើ​អតីតមន្ត្រី​ចារកម្ម​រុស្ស៊ី លោក ​សឺ​ហ្គេ ស្គ្រី​ប៉ាល់ និង​កូនស្រី យូ​លី នៅ​ក្នុង​ទីក្រុងសាលី​បេ​រីប្រទេស​អង់គ្លេសកាលពី​ខែ​មិនា​កន្លងទៅ​។​ ទោះបីជា​យ៉ាងណាក៏ដោយរុស្ស៊ីបាន​ធ្វើ​ការ ​ច្រានចោល​ទាំងស្រុង​រាល់​ការ​ជាប់​ពាក់ព័ន្ធ​ទាំងអស់​៕អត្ថបទ៖ សារ៉ាត់

ការ​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់

2021/04/27 02:59:58 am        39
ភ្នំពេញ៖ អង្គភាព​ជំនាញ បាន​ប្រមូល​ប្រភេទ​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ សរុប​បាន​ប្រមាណ​ជាង ៣៦៣១ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៧១%, ខណៈ​នៅ ឆ្នាំ​២០១៩ ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ សរុប​បាន​ជាង ២៩១៧ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​ជាង ៦៧% ប៉ុណ្ណោះ។​​តាម​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់​ជាតិ បាន​បង្ហាញ​ឲ្យ​ដឹងថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០ ការ​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ប្រមាណ​ជាង ៣១២ ប៊ី​លាន​រៀល បើ​គិត​រយៈពេល ៧ ខែ ដើម​ឆ្នាំ​២០២០ នេះ ការ​ប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ សរុប​បាន​ប្រមាណ​ជាង ៣៦៣១ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៧១% នៃ​ច្បាប់​ហិរញ្ញវត្ថុ ដែល​បាន​កំណត់​ការប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា ៥ ០៨០ប៊ី​លាន​រៀល ក្នុង​នោះ ​ការប្រមូល​ចំណូល​ពន្ធ​ខាងលើ សម្រាប់​ការប្រមូល​ពន្ធ​ពី​រូបវន្តបុគ្គល បាន​ចំនួន​ប្រមាណ​ជាង ៥៤៦ប៊ី​លាន​រៀល និង​ការ​ប្រមូល​ចំណូល​ពី​នីតិបុគ្គល​បាន​ជាង ៣ ០៨៥ ប៊ី​លាន​រៀល ។​​​​ជុំវិញ​និង​ការប្រមូល​ពន្ធ​ខាងលើនេះ បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៩ ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់​ជាង ៥% ខណៈ​នៅ​ឆ្នាំ​២០១៩ ប្រមូលបាន​ជាង ២ ៩១៧ ប៊ី​លាន​រៀល ត្រូវជា ៦៧% ប៉ុណ្ណោះ ក្នុងនោះ ​ការប្រមូល​ចំណូល​ពន្ធ​ពី​រូបវន្តបុគ្គល​បាន​ជាង ៥១៧​ប៊ី​លាន​រៀល និង​ការប្រមូល​ពន្ធ​ពី​នីតិបុគ្គល​បាន​ជាង ២ ៤០០ ប៊ី​លាន​រៀល ។​​​សូម​បញ្ជាក់​ថា នៅក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ​២០២០ នេះ ទោះជា​ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ ២០១៩ ក្នុង​រង្វង់​ប្រមាណ​ជា ៥% ក៏ដោយ​, តែ​ចំពោះ​ការ​ប្រមូល​ចំណូល​ពន្ធ​រួមមាន​៖ ពន្ធ​លើ​មុខទំនិញ និង​សេវា​ប្រាស់​, ប្រភេទ​ពន្ធ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​, ពន្ធ​ផ្សេងៗ​, អំណោយ​, និង​ចំណូល​ផ្សេងៗ​ទៀត បាន​បន្ត​ស្រុតចុះ​, ខណៈ​នៅក្នុង​ឆ្នាំ​២០១៩ ការប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ​ទទួលបាន​លទ្ធផល​ល្អ៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

លោក​ស្រី មឺគែល ​​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រីក​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​

2021/04/27 02:59:58 am        210
អាល្លឺម៉ង់៖ អធិការបតី​អាល្លឺម៉ង់​​លោក​ស្រី អែន​ជីឡា មឺគែល បាន​អំពាវនាវ​ឲ្យ​ពង្រីក​រដ្ឋ​សមាជិក​នានា​ នៅ​​ក្នុង​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​នៅ​ក្នុង​​សុន្ទរកថា​​បើក​របស់​​លោក​ស្រី​ ​នៅ​ឯ​​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។​លោក​ស្រី​​បាន​ថ្លែង​ថា ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​ជា​ញឹក​ញាប់​​ជាប់​គាំង​ នៅ​ពេល​ដែល​​​អំពាវនាវ​​សុំ​ឲ្យ​មាន​សេចក្ដី​សម្រេច​ច្បាស់​លាស់​ យើង​​ត្រូវ​ការ​ធ្វើ​​កំណែ​ទម្រង់​ អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​បន្ត​អភិវឌ្ឍន៍​ដើម្បី​ស្ថិត​ក្នុង​ជំហរ​មួយ​ ​ក្នុង​បំណង​​ធ្វើ​ជា​ម្ចាស់​​​បញ្ហា​ប្រឈម​​ជា​សកល​ ​នៃ​សតវត្ស​ទី២១ នេះ។ ​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ លោក​ស្រី​ មឺគែល ក៏​បាន​ចូល​រួម​​ជា​មួយ​ប្រទេស​នានា​ ដែល​អំពាវនាវ​​ឲ្យ​មាន​ការ​កែ​ទម្រង់​​រចនា​សម្ព័ន្ធ​របស់​អង្គការ​នេះ​ ដែល​នឹង​លើក​ទឹក​ចិត្ត​​ដល់​ពហុភាគី​និយម។ លោក​ស្រី​បន្ត​ថា ​នៅ​ចុង​បញ្ចប់​​នៃ​ថ្ងៃ​នេះ​ អង្គការ​សហប្រជាជាតិ​អាច​មាន​​ប្រសិទ្ធភាព​​បាន​ លុះ​ត្រា​តែ​​សមាជិក​ទាំង​អស់​រួប​រួម​គ្នា៕​អត្ថបទ៖ រិទ្ធី

ព្យុះ​NOUL បង្ក​ជាប់​គាំង​ការ​ធ្វើដំណើរ​កម្សាន្ត​ នៃ​ភ្ញៀវទេសចរ​ នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2021/04/27 02:59:58 am        55
ភ្នំពេញ៖ ឥទ្ធិពល​ព្យុះ​ទី​១១​មាន​ឈ្មោះថា ​NOUL(​នូ​ល​) ដែល​បាន​នាំ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង មក​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គឺ​បាន​បង្ក​អោយ​ប៉ះពាល់​ការ​ធ្វើដំណើរ​កម្សាន្ត នៃ​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម​។​​បើ​តាម​ឯកឧត្ដម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ​ថា នៅ​ក្នុង​អំឡុងពេល​កម្ពុ​ជា បាន​ជួប​រង​នូវ​ឥទ្ធិពល​ព្យុះ NOUL បាន​ធ្វើ​អោយ​ការ​ធ្វើដំណើរ​កម្សាន្ត​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​ និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ចំនួន​២​ថ្ងៃនេះ បាន​ជាប់​គាំង ជាពិសេស​បណ្តា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តបាត់ដំបង​ជាដើម​។​​ឯកឧត្ដម តុ​ប សុភ័ក បន្តថា ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ នៅ​ទូទាំងប្រទេស​មាន​ភ្ញៀវទេសចរ​ក្នុង​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា មាន​ប្រមាណ​ជាង​១​លាន​១​សែន​នាក់ ហើយ​រហូតមកដល់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​ពីរ​ថ្ងៃនេះ​ទៀត គឺ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​បាន​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់​។​​ឯកឧត្ដម បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​គោលដៅ​ទេសចរណ៍​រួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ គឺមាន​ប្រមាណ​៥៥៧​គោលដៅ​ទេសចរណ៍​ដែល​អាចអោយ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​។​​ដោយឡែក​បញ្ហា​តម្លៃ​សេវា​នៅតាម​គោលដៅ​ទេសចរណ៍ ជារួម​ឯកឧត្តម បាន​វាយ​តំលៃ​ថា គឺមាន​គ្រប់គ្រង​បាន​ល្អ​ជាង​មុន​ច្រើន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​តំលៃ​លក់​ម្ហូបអាហារ សេវា​ធ្វើដំណើរ​កម្សាន្ត និង​ការ​ស្នាក់នៅ​ជាដើម គឺ​ភាគច្រើន​មិនមាន​តំឡើងថ្លៃ​ខ្ពស់ នៅក្នុង​អំឡុងពេល​ឈប់​សម្រាក​កន្លង​មកនេះ​ទេ​៕ អត្ថបទ៖ ស៊ុម សុខ​ជា

ដំណើរ​ទស្សនកិច្ច​​របស់​​មន្ត្រី​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ជា​ការ​បង្ក​រឿង​​ខាង​នយោបាយ​ដល់​ប្រទេស​ចិន​

2021/04/27 02:59:58 am        69
ចិន​៖ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ចិន​បាន​ថ្កោល​ទោស​​ដំណើរ​ទស្សនកិច្ច​​ជាន់​ខ្ពស់​​ ​ដោយ​​​មន្ត្រី​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​​ថា​ជា ”ការ​បង្ក​​ហេតុ​នយោបាយ” និង​បាន​ព្រមាន​ថា ​វិធាន​ការ​​តប​ត​​វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​ ប្រឆាំង​​​នឹង​សហរដ្ឋ​អាមេរិក។​អ្នក​នាំ​ពាក្យ​​ការបរទេស​ចិន​ លោក វ៉ាង វេនប៊ីន បាន​និយាយ​ថា ​ចិន​នឹង​​ចាត់​វិធានការ​សម​ស្រប វិធានការ​​តប​ត​​ទប់​ទល់​​ប្រឆាំង​នឹង​បុគ្គល​ដែល​ពាក់​ព័ន្ធ​ ​ដោយ​ព្រមាន​ថា ​ដំណើរ​ទស្សនកិច្ច​​នេះ​នឹង​ធ្វើ​ឲ្យ​ខូច​​ខាត​ថែម​ទៀត​ ​ដល់​ការ​សម្រប​សម្រួល​នឹង​កិច្ច​​​សហប្រតិបត្តិការ​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​​លើ​បញ្ហា​​អន្តរជាតិ​ និង​ក្នុង​តំបន់​សំខាន់​ៗ។ អនុរដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក លោក ខេត ក្រាច ដែល​ដោះ​ស្រាយ​កំណើន​សេដ្ឋកិច្ច​​ និង​ថាមពល​ និង​ផល​ប្រយោជន៍​បរិស្ថាន​​បាន​ជួប​ជាមួយ​​មេដឹកនាំ​​កោះ​តៃ​វ៉ាន់​ លោក​ស្រី សៃ អ៊ីងវិន ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច​ និង​ឧបនាយករដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​ទៅ។ដំណើរ​ទស្សនកិច្ច​​របស់​លោក ក្រាច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​ដ៏​សំខាន់​មួយ​​ កាល​ពី​ក្នុង​ខែ​សីហា​​របស់​រដ្ឋមន្ត្រី​​ជាន់​ខ្ពស់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​​អាមេរិក ដែល​បាន​ធ្វើ​ទស្សនកិច្ច​​ចាប់​តាំង​ពី​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​ប្តូរ​ទំនាក់ទំនង​ផ្លូវ​ការ​​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧៩។ ​ទីក្រុង​ប៉េកាំង​ចាត់​ទុក​​កោះ​តៃវ៉ាន់​​ជា​ខេត្ត​របស់​ខ្លួន​ និង​ប្រឆាំង​​រាល់​ទំនាក់​ទំនង​​ផ្លូវ​ការ​​រវាង​ប្រទេស​ផ្សេង​ទៀត​ និង​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ៕​​អត្ថបទ៖ រិទ្ធី

ពលរដ្ឋ​ខេត្តស្វាយរៀង ស្នើឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចំណីអាហារ​ឱ្យ​បាន​ញឹកញាប់​

2021/04/27 02:59:58 am        49
ស្វាយរៀង ៖ ​សុខភាព និង​ម្ហូបអាហារ មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​ទាំងអស់គ្នា ​ដើម្បី​ទ្រទ្រង់​រាងកាយ ​គប្បី​មន្ត្រី ជំនាញ​បន្ថែម​ការ​ចុះ​ត្រួតពិនិត្យ​រក​សារ​ធាតុគីមី ​នៅលើ​ម្ហូបអាហារ​ឱ្យបាន​ញឹកញាប់ ​ដែល​អាច​ធ្វើបាន ​ដើម្បី ​សុខភាព​ទាំងអស់គ្នា​។ក្រុម​អ្នកលក់ដូរ​នៅ​ផ្សារ​ជី​ភូ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បាវិត ខេត្តស្វាយរៀង ​បាន​សម្ដែង​អំណរគុណ ចំពោះ​សាខា​កាំកុងត្រូល​ខេត្ត ​ដែល​បាន​ចុះ​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ ចំណីអាហារ និង​បាន​សំណូមពរ ​បន្ថែម​ដល់​សាខា ​បើ​មានឱកាស​ គួរ​ចុះ​ពិនិត្យ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​នៅលើ​ចំណីអាហារ សំដៅ​បញ្ចៀស​ការ​មាន​បញ្ហា​សុខភាព​ចំពោះ​អ្នក​ទទួលទាន​។​ពួកគេ បានឱ្យដឹងថា បច្ចុប្បន្ន ​ការដាក់​តាំង​លក់​បន្លែ ផ្លែឈើ គ្រឿងឧបភោគ ​បរិភោគ នៅតាម​ផ្សារ នៅ​ខ្វះ​អនាម័យ ​ដោយ​អ្នកលក់ មិនបាន​រៀបចំ​ឱ្យ​បាន​សមរម្យ ​ឯ​គ្រឿង​កំប៉ុង ​ត្រូវបាន​ដាក់តាំង​លក់​ដោយ គ្មាន​សណ្តាប់ធ្នាប់​។ក្រុមអាជីវករ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ បន្ត​អប់រំ​អាជីវករ ឱ្យ​រៀប​តាំង​លក់​ផលិតផល​ឱ្យមាន សណ្តាប់ធ្នាប់​បើ​អាច​ធ្វើ​បាន ពីព្រោះ​ទីតាំង​លក់​សម ល្មម អាច​រៀបចំ​បាន ​ពិសេស ឧស្សាហ៍​លាង​សម្អាត ​បរិវេណ​ក្នុង​ផ្សារ​ផង ​ដោយ​កន្លងមក​ទីលាន​បរិវេណ​ផ្សារ​ធុំក្លិន​ឆ្អេះឆ្អាប​ខ្លាំង​ណាស់​។នៅពេល​ចុះ​ពិនិត្យ​ទំនិញ ​គ្រឿងឧបភោគ បរិភោគ ចំណីអាហារ ក្នុង​ផ្សារ​ជី​ភូ ក្រុង​បាវិត​ កាលពី​ម្សិល មិញ មន្ត្រីរ​សាខា​កាំកុងត្រូល បាន​នាំ​គ្រឿង​ឧបភោគ ​បរិភោគ គ្រឿង​កំប៉ុង ចំនួន​១៧​សំណាក ទៅ​វិភាគ ពិសោធន៍ ​តាម​បទដ្ឋាន​បច្ចេកទេស រ​កសារ​ធាតុគីមី ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ល្អ និង​ប្រកាស​ឱ្យ​ពល រដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង
07/09/2026 08:07 AM
អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM