TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

ព្រះករុណាព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខណៈ​មហាសាមគ្គីជាតិគឺជាមូលដ្ឋានសុខសន្ដិភាព និងស្ថិរភាពលើការអភិវឌ្ឍគ្រប់វិស័យ

2024/10/30 10:32:09 am        157
ក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅ​ព្រះពន្លា​កិត្តិយស នៃព្រះទីនាំងចន្ទច្ឆាយា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋរបស់កម្ពុជា ដើម្បីរួម​ចំណែក​ការងារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជសុន្ទរកថា មហាសាមគ្គីជាតិទាំងមូលនេះ គឺជាមូលដ្ឋាន​ធ្វើ​ឱ្យស្ថានភាពសង្គមជាតិមានសុខសន្ដិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភព​កំណត់​លើ​ការ​អភិវឌ្ឍ​លើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិ។ព្រះករុណា ព្រះមហាក្សត្រ លើកឡើងថា ក្នុងរយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ មាន​ការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិបាលដ៏ឆ្លាតវ័យ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និង​គោល​នយោបាយ​ដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគា៍ ដ៏ល្អប្រពៃ និងមរតកនយោបាយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្ដិភាព សាមគ្គីភាព ឯកភាព​ជាតិ កិត្យានុភាពជាតិ ល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៍ាបង្រួបបង្រួមជាតិ ផ្សះផ្សា​ជាតិជាព្រះរាជបណ្ដាំបន្ថែមចុងក្រោយរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរ​ព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុតនៅក្នុងឆ្នាំ ២០១១។ព្រះអង្គមានព្រះរាជសុន្ទរកថា ប្រជានុរាស្រ្ដកម្ពុជា​កំពុង​​តែស​ប្បាយ​រីក​រាយ​ពី​ការ​ទទួល​ផល​ជា​វិជ្ជមាន​ដែល​ផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ ប្រកបដោយសុខដុមរមនា​របស់​ជន​រួមជាតិ​កម្ពុជា​ទាំងមូល។ព្រះករុណា ព្រះមហាក្សត្រ បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង​ទាំងឡាយ​ដែល​កម្ពុជា​សម្ដេច​បាន​នា​ពេល​នេះ គឺពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្ដិភាព ផ្សះផ្សាបង្រួប​បង្រួម​ជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូ​របស់​មនុស្ស ការការពារសន្ដិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ការកែលម្អ​អភិបាល​កិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការ ដើម្បីបម្រើសូមណូមពរនៃការអភិវឌ្ឍជាតិ៕

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីនៃព្រះរាជពិធីមហាមិទ្ទិញនៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង

2024/10/30 10:06:13 am        248
ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីខួប២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះ​បាទ​​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរ​ព​​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​រយៈ​ពេល៣ថ្ងៃ (២៨-២៩-៣០ ខែតុលា) ​នាព្រឹក​ថ្ងៃទី​៣០​ខែតុលានេះ ក៏​មាន​ប្រារព្ធ​ព្រះរាជ​ពិធី​មហា​មិទ្ទិញ​យ៉ាង​អធិកអធម នៅមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង ក្រោម​​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ។ព្រះវត្តមានយាង និងអញ្ជើញចូលរួមក្នុងមហាមិទ្ធិញ​មានឥស្សរជនជាន់ខ្ពស់ មកពី​គ្រប់​ស្ថាប័ន​កំពូល​ៗ របស់​ជាតិ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហា្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេច​មហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ និង​លោ​កជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិ​យស​ក្រុម​​ឧត្ត​ម​ប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ, ឧត្តម​ក្រុម​ប្រឹក្សាព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ព្រះអង្គ​ម្ចាស់ក្សត្រី ព្រះរាជ​វង្សា​នុវង្ស នាម៉ឺនសព្វមុខមន្ត្រី ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយ​ទាហានជាន់ខ្ពស់ កង​​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ នាយ​នគរបាល​ជាតិ​កង​រាជ​អាវុធហត្ត បណ្តាអង្គទូត ភ្ញៀវ​កិត្តិយស​តំណាងអង្គការជាតិ អន្តរជាតិ មហាជន យុវជន សិស្ស និស្សិត បាន​យាង​និង​អញ្ជើញចូ​ល​រួម​យ៉ាង​ អធិកអធម ។ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអង្គមិទ្ទិញបាន​អញ្ជើញ​​ទូលថ្វាយ​នូវ​សុន្ទរកថា ដោយបានសំដែង​នូវមនោសញ្ចេត​នា​រំភើប​រីករាយ និង​អបអរ​សាទរ​ប្រកប​ដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ​ថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី​គ្រង​ព្រះបរមសិរីរាជសម្បត្តិ ខួប២០​ព្រះវស្សា ព្រមទាំងបានសំដែងនូវ​ក្តី​សោមនស្ស​រីក​រាយ​ជា​អនេក​កប្បការ តបស្នងសងគុណ ចំពោះព្រះករុណា​ទិគុណ និងអបអរសាទរ​ថ្វាយព្រះ​ករុណា​​ជា​អម្ចាស់​ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់ជា​ព្រះមហាក្សត្រប្រកប​ដោយ​​ព្រះ​ព្រហ្ម​វិហារ​​ធម៌ និងទស្សពិតរាជធម៌ដ៏ធំធេង បានលះបង់នូវព្រះបញ្ញាញាណ ព្រះ​កាយ​ពល​ បានបំពេញ​នូវព្រះរាជ​កិច្ចដ៏​ឧត្តុង្គឧត្តមដើម្បីសុខសន្តិភាព ​សេចក្តីសុខ​ក្សេម​ក្សាន្ត​ក្នុង​សង្គមជាតិ និង​ការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា ក្នុងព្រះបរមនាមព្រះមហាក្សត្រី ព្រះ​វររាជ​​មាតា​ជាតិ​ខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងនាមព្រះអង្គផ្ទាល់ ព្រះអង្គ​មាន​ហឬទ័យ​រីក​រាយឥតឧបមា​សូម​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ​អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី​ អ្នកម្នាង​ឯកឧត្តម លោកជំទាវ បងប្អូន​ជន​រួម​ជាតិ ​ឯកឧត្តម លោកជំទាវ​ជាឯកអគ្គរាជទូត​ រដ្ឋទូត ​និងប្រិយមិត្តបរទេស​ដែល​បាន​ចូល​រួម​ប្រារព្ធ​មហា​មិទ្ទិញខួបលើកទី២០ នៃការគ្រងព្រះ​បរមសិរីរាជសម្បត្តិ ​របស់ព្រះអង្គដ៏​មហោឡារិក​នា​ពេល​​នេះ​ ហើយក៏សូមពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងពរសព្វសាធុការបវរមហាប្រសើរ​ពី​សម្ដេ​​ចព្រះមហា​ក្សត្រី ​ព្រះវររា​ជមាតាជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ជា​ពិសេស​ព្រះអង្គ និង​រូបព្រះអង្គផ្ទាល់ សូមអរគុណដ៏​ជ្រាល​ជ្រៅ​បំផុតថ្វាយ និងជូនសម្តេច ​ព្រះអង្គម្ចាស់ ព្រះអង្គ​ម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី អ្នកម្នាង ឯកឧត្តម លោកជំទាវ បងប្អូនជន​រួមជាតិ​ទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ​បំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបាន ប្រារព្ធ​យ៉ាងមហោឡារិកអធិកអធមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជា​ទី​គោរព​​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រារព្ធខួប១២ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ ហើយ​ព្រះ​ករុណាក៏បាន គោរពកោត​សរ​សើរ​ដ៏ស្មោះចំពោះសម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហា​រដ្ឋសភា​ធិការ​បតី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី នាយករដ្ឋ​មន្ត្រីនៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា សម្តេច​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំនៃគ្រប់ក្រសួង ស្ថាប័ន ដែលបាន​ផ្ដួចផ្ដើម​រៀប​ចំ​មហា​​មិទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ក្នុងពេលដែល​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា​មាន​ស្ថិរ​ភាព​នយោបាយ និងស​ន្តិសុខ​ជាតិ​ត្រូវ​បាន​ធានា​យ៉ាង​ពេញ​លេញ និង​ស្រប​ពេល​វេលា​ដែល​រាជរដ្ឋាភិបាលអាណត្តិទី៧​ នៃ​រដ្ឋសភា បានបំពេញភារកិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​យ៉ាង​សកម្ម​តាម​តួនាទីរបស់ខ្លួន។ព្រះករុណាបានរំលឹកផងដែរថា រយៈពេលកន្លងមក មាតុភូមិ​កម្ពុជានិ​ងប្រជា​ពល​រដ្ឋយើ​ង មាន​ការ​ប្រែ​​ប្រួល​មុខ​មាត់​ថ្មីគួរឲ្យកោតសរសើរ​។ ព្រះអង្គបន្តថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ជា​ប្រមុខដឹកនាំរាជរដ្ឋាភិបាល​ដ៏ឆ្លាតវៃបានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី​មួយ និងគោលនយោបាយដ៏​ត្រឹមត្រូវក្នុង​ការប្រតិ​បត្តិ​តាមមាគ៌ាដ៏ល្អ​ប្រពៃ ​និងម​រត​ក​នយោបាយ​ដ៏​ថ្លៃ​​ថ្លា​រប​ស់សម្ដេចតេ​ជោ ហ៊ុន ​សែន បាននាំមកនូវ​សុខសន្តិភាព​ សាមគ្គីភាព ​ឯកភាពជាតិ កិត្យានុភាព​​ជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ​ស្របតាមគោ​លមាគ៌ាបង្រួបប​ង្រួបជាតិ ផ្សះផ្សារ​ជាតិ ជា​ព្រះរាជ​​បណ្ដាំបន្ថែមចុងក្រោយរបស់ព្រះករុណាព្រះបាទបរមរតនកោដ្ឋ​ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​​​បំផុត​នៅ​ក្នុង​ឆ្នាំ២០១១។ ព្រះអង្គបន្ថែមថា យើងកំពុង​តែ​សប្បាយ​រីករាយទ​ទួល​ផល​ជា​វិជ្ជមាន​ដែល​ផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ​ប្រកបដោយសុខដុមរមនា ។ នៅ​ក្នុង​ឱកាសនេះ ព្រះអង្គក៏បានអំពាវ​នាវចំពោះបង​ប្អូន​ប្រ​ជា​ពល​រដ្ឋនៅគ្រប់ម​ជ្ឈដ្ឋា​ន សូម​រួប​រួម​សាមគ្គី​ជា​ធ្លុងមួយ ​ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បា​ប់រដ្ឋ​យើង ដើម្បីរួម​ចំណែក​ការពារ និង​កសាង​មាតុភូមិលើគ្រប់វិស័យ ដោយព្រះ​អង្គ​បន្តថា ​មហាសាមគ្គីជាតិ​ទាំងមូលនេះ ​ជាមូល​ដ្ឋាន​ធ្វើ​ឲ្យ​ស្ថាន​ភាពសង្គមជាតិ មានសុខស​ន្តិភាព និងស្ថេរភា​ពន​យោបាយ ​ដែលជាប្រភពកំណត់​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​នានា​ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង។​សមិទ្ធផល​ដ៏​ធំធេ​​ងទាំង​ឡាយដែលយើងសម្រេចបាននេះ​ពិតជាបានមក​តាមរយៈការ​ខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សារបង្រួ​បបង្រួមជាតិ កា​រលើ​កស្ទួ​យលទ្ធិប្រជាធិប​តេយ្យសេរីពហុបក្ស ការ​គោរព​សិ​ទ្ធិសេ​រីភាព និងសេច​ក្តីថ្លៃ​ថ្នូរ​រប​ស់មនុស្ស ការការពា​រសន្តិ​សុខ សុវត្ថិភាព ​ស្ថេរភាព​និង​សណ្ដាប់​ធ្នាប់​សង្គម ការកែលម្អអភិបា​លកិ​ច្ច ដើម្បីលើកស្ទួយវិស័​យសា​ធារណៈ សមធម៌​សង្គម និង​​ការ​​លើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍន៍ជាតិ​ ហើយព្រះ​អង្គ​សង្ឃឹម​ថា តាម​រយៈ​មហាមិទ្ទិញដ៏ឧត្តុង្គឧត្តមអធិកអធមនេះ អាចសន្និដ្ឋានបានថា មាតុភូមិ និង​ប្រជា​​ជ​នកម្ពុជា​យើង ពិតជា​នឹង​ទទួល​បាន​នូវអនាគតភ្លឺស្វាង​ក្នុង​ក្តី​សង្ឃឹម​រស់​នៅក្រោ​ម​ដំបូល​នៃ​រដ្ឋ​ធម្មនុញ្ញតែមួយ និង​មហាសាមគ្គីជាតិ​ដែល​នឹង​មិនមាន​សត្រូវ​ណាមួយមក​រំលោភ​ឈ្លានពាន​លើបូ​រណភាពទឹកដីបានឡើយ៕ អត្ថបទ៖ មុត សុទ្ធ

ឯកឧត្តមប្រធានាធិបតីចិនផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះមហាក្សត្រខ្មែរ

2024/10/29 04:55:53 pm        758
ប្រធានាធិបតីចិនឯកឧត្តម Xi Jinping នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ បានផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤)។ នេះបើតាមហ្វេសប៊ុកផ្លូវការណ៍របស់ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាបានបង្ហោះនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។តាមរយៈសារអបអរសាទរ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ថា៖«ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងស្មោះស្ម័គ្រ ក្នុងឱកាសគម្រប់ខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា»។ឯកឧត្តមប្រធានាធិបតីចិន មានប្រសាសន៍ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ចាប់តាំងពីការឡើងគ្រងរាជមក ព្រះអង្គបានរួមចំណែកយ៉ាងធំធេងចំពោះសន្តិភាព ស្ថិរភាព វិបុលភាព និងការផ្លាស់ប្តូរអន្តរជាតិរបស់កម្ពុជា។ ឯកឧត្តម ជឿជាក់ថា តាមរយៈព្រះពររបស់ព្រះអង្គ ប្រជាជនកម្ពុជាដែលឧស្សាហ៍ព្យាយាម និងឈ្លាសវៃនឹងទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមប្រធានាធិបតីចិន បញ្ជាក់ថា ប្រទេសចិនតែងតែជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាទុនបម្រុងដ៏រឹងមាំបំផុត ហើយនឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងលើកកម្ពស់ស្ថិរភាព ការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាជន។ឯកឧត្តមប្រធានាធិបតីចិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់របស់ព្រះករុណាព្រះមហាក្សត្រ ដើម្បីបន្តនូវមរតកនៃមិត្តភាពពីព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងជំរុញចំណងមិត្តភាពជាប្រពៃណីរបស់យើងឱ្យកាន់តែរឹងមាំឡើង។ ឯកឧត្តមប្រធានាធិបតីចិន រម្លឹកថា៖«កាលពីឆ្នាំមុន ព្រះអង្គម្ចាស់ និងខ្ញុំបានជួបគ្នាពីរដងនៅទីក្រុងប៉េកាំង និងហាំងចូវ ហើយបានរីករាយនឹងការផ្លាស់ប្តូរដ៏រីករាយបំផុតស្តីពីមិត្តភាពកម្ពុជា-ចិន ដោយបានគូរប្លង់មេសម្រាប់ការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្គាល់ថា ការណែនាំរួមគ្នារបស់យើងបានឈានឡើងក្នុងយុគសម័យថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា ជាមួយនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ Diamond ដែលកំពុងរីកចម្រើនយ៉ាងស៊ីជម្រៅ និងវិសាលភាព ដោយចុះឈ្មោះជាវិជ្ជមាន»។ ឯកឧត្តមប្រធានាធិបតីចិន បញ្ជាក់ថា វឌ្ឍនភាពលើ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងត្រី និងស្រូវ” ខណៈពេលដែលកំពុងបង្កើតលទ្ធផលប្រកបដោយផ្លែផ្កាជាមួយនឹងឆ្នាំផ្លាស់ប្តូរប្រជាជនទៅប្រជាជនចិន-កម្ពុជា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។ឯកឧត្តមប្រធានាធិបតីចិនបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តសម្លាញ់ដែកដែលបានឈរជាមួយគ្នា។ ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា និងស្រឡាញ់ចំណងមិត្តភាពជាប្រពៃណីជាមួយរាជវង្សកម្ពុជា។ ឯកឧត្តម ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយព្រះមហាក្សត្រ ដើម្បីបង្កើនការណែនាំជាយុទ្ធសាស្រ្តនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ និងផ្តល់នូវលទ្ធផលជាផ្លែផ្កាបន្ថែមទៀតនៃការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា។ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីចិនបានថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រខ្មែរ សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យព្រះរាជាណាចក្រកម្ពុជាជួបតែភាពចម្រុងចម្រើន និងសុខសប្បាយគ្រប់ប្រការ។សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រះរាជពិធីខួបលើកទី២០នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលចិនកំពុងរៀបចំថ្វាយរថយន្តម៉ាកហុងឈីដល់ភាគីកម្ពុជា។

ប្រមុខថ្នាក់ដឹកនាំ មន្រ្ដីរាជការអញ្ជើញចូលរួមពិធីថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាស នៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

2024/10/29 02:07:23 pm        286
នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយនឹងថ្នាក់ដឹកនាំ និង​មន្រ្ដី​រាជការ បានអញ្ជើញចូលរួមពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃ​ការ​គ្រង​ព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម​រាជវាំង។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជ​សម្បត្តិ​របស់​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា។ គម្រប់ខួប២០​ឆ្នាំ​នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បាន​ផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក​ព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួង​សួង​ដល់​ព្រះ​វិញ្ញា​ណ​ក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហា​វីរ​ក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាល​ប្រោះ​ព្រំ​នូវ​ព្រះរា​ជ​សព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

2024/10/28 12:32:46 pm        236
នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រង​ព្រះបរមសិរីរាជសម្បត្តិ

2024/10/28 11:49:15 am        1037
ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនា​នៃ​ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ​របស់ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ

2024/10/26 04:51:08 pm        1290
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​​ព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាង​រាស្រ្ត​មណ្ឌល​ខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួល​មរណៈ​ភាព​កាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សម្តេចធិបតី អរគុណអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានចូលរួម​ទប់ស្កាត់​សកម្មភាពមួយចំនួន​ដែលនាំឲ្យអស្ថិរភាពសង្គម

2024/10/26 10:02:02 am        209
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែល​បាន​ចូលរួម​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំងឡាយណាដែលនាំឲ្យអស្ថិរភាពសង្គម ខណៈការចូលរួម​នេះ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋស្រឡាញ់នូវសុខសន្តិភាព ដែលកំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេស​ចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុកកងមាស ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នៅ​តែ​រំលឹកនូវគុណបំណាច់យ៉ាងធំធេងនៃសន្តិភាព ខណៈសន្តិភាពនេះហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើគ្រប់ វិស័យជាបន្តបន្ទាប់ ហើយប្រសិនបើគ្មាន​នូវ​សុខសន្តិភាព​នេះ​ទេ​ក៏​យើង​ទាំង​អស់​គ្នា​គ្មាន​ឱកាសបានមកជួបជុំគ្នានាថ្ងៃនេះផងដែរ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែការពារ និង​ថែ​រក្សា​នូវសុខសន្តិភាពនេះឲ្យខាងតែបានបន្តទៀត និងត្រូវបន្តទប់ស្កាត់រាល់សកម្មភាពណា ដែល​នាំ​ឲ្យ​ប្រទេសជាតិបាត់បង់នូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានា​ក្រោម​គម្រោង​​ជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា

2024/10/26 09:54:49 am        249
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ក​ម្ពុជា បាន​អញ្ជើញសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់​គម្រោង​កែ​លម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់​សាធារណរដ្ឋ​ប្រជាមានិតចិន​ដែល​បាន​យក​ចិត្ត​​ទុក​ដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ​ការ​ផ្គត់ផ្គង់ ​សម្ភា​រៈ ​សាលារៀន ​ការ​អភិវឌ្ឍ​កម្ម​វិធីអប់រំ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ សម្រាប់​ការអប់រំ​នៅ​កម្ពុជាដែល​បាន​ចូល​រួម​ពង្រឹង​វិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណង​សាមគ្គីភាព​មិត្តភាព​រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។ -សម្ដេចធិបតី៖ សម្ពោធសមិទ្ធផលថ្ងៃនេះស្របជាមួយ​នឹងគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាងប្រទេស អាទិភាពធំរបស់យើងគឺមនុស្ស-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា​បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី ១ មុំទី១ នៃ​យុទ្ធសាស្ត្រ​គឺការអភិវឌ្ឍ​មូលធនមនុស្ស និង​គោល​នយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹង​គោលនយោបាយ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាលា​រៀន​រុញទៅដល់មូលដ្ឋាន​ ដើម្បីឲ្យកូនចៅ​ប្រជាពលរដ្ឋ​បាន​ចូលរៀន​គ្រប់ៗ​គ្នា​ និង​ទទួល​បាន​​ការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់​ក្រសួងអប់រំ យុវជន និងកីឡា ក្នុង​កំណែ​ទម្រង់​វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។ ការវិនិយោគ​គ្រូបង្រៀន គឺជាកិច្ចការ​សំខាន់​ក្នុងការពង្រឹង​វិស័យអប់រំនៅកម្ពុជា។-សម្ដេចអធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូ​កិច្ចសន្យា​ទាំងអស់ដែលបានខិតខំលះបង់​កម្លាំងកាយចិត្ត​ក្នុងការចូលរួម​បណ្ដុះធនធាន​មនុស្ស​ដើម្បីចូលរួម​ការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ -សម្ដេចធិបតី ម៉ាណែត៖ សន្តិភាពគឺជាកត្តាសំខាន់ សម្រាប់កសាង និង​ស្ដារហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច្នេះ​រួមគ្នា​ចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បី​បន្ត​កសាង​ប្រទេសជាតិ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែល​បាន​ចូល​រួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជា​មាន​បុគ្គល​មួយ​ក្រុមតូច​អំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​​មិន​ចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់​កម្ពុជា។

សម្ដេចធិបតីណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យសហការជាមួយភាគីចិន ដើម្បីរៀបចំបើកកុងស៊ុលកម្ពុជាប្រចាំនៅខេត្តហឺណាន

2024/10/25 08:09:49 pm        66
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យស្ថាប័នជំនាញ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើ ម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណានក្នុងប្រទេសចិន។​ក្រៅពីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ២ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្ដេ ចបានណែនាំដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យសហការជាមួយស្ថានឯកអគ្គ រដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់ និងមានសក្តានុពលខ្ពស់។ក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រ សិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។សម្តេចធិបតី ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងអំឡុងពេលព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរា ជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕​ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM
រុស្ស៊ីសង្ឃឹមថា លោក Trump មិនធ្វើកំហុសធ្ងន់ធ្ងរ នៅវ៉េណេស៊ុយអេឡា
12/18/2025 08:12 PM