អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន
រដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងហ្គេមអនឡាញ​ខុសច្បាប់​ក្នុង​ខណ្ឌចំការមន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី ២៤នាក់

សន្តិសុខ និង សង្គម

ឆ្មាំល្បាតឆ្នេរទុយនីស៊ី ស្រង់សាកសពជនអន្តោប្រវេសន៍ ១៣ នាក់ ខណៈសង្គ្រោះបានជិតពីរពាន់នាក់

2024/04/08 01:52:00 pm        256
ឆ្មាំល្បាតឆ្នេរប្រទេសទុយនីស៊ី បានស្រង់យកសាកសពជនអន្តោប្រវេសន៍ចំនួន ១៣ នាក់ចេញពីឆ្នេរសមុទ្រទុយនីស៊ី ហើយបានជួយសង្គ្រោះជនអន្តោប្រវេសន៍ ១.៨៦៧ នាក់ផ្សេងទៀតនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយចំនួននៅសមុទ្រមេឌីទែរ៉ាណេ។អាជ្ញាធរបានចាប់ខ្លួនមនុស្ស ១៤ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការសម្រុះសម្រួល និងការរត់ពន្ធមនុស្ស រឹបអូសទូកដែក ១៦ គ្រឿង និងម៉ាស៊ីនប្រើសម្រាប់ទូកចេញសមុទ្រ ៤៧ គ្រឿង ព្រមទាំងបានរកឃើញឃ្លាំងមួយដែលរៀបចំសម្រាប់ផលិតទូកសម្រាប់ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់។ជាមួយនឹងភាពប្រសើរឡើងនៃអាកាសធាតុ ចំនួនទូកអន្តោប្រវេសន៍ដែលធ្វើដំណើរពីទុយនីស៊ី ទៅកាន់ឆ្នេរសមុទ្រអ៊ីតាលី បានកើនឡើងយ៉ាងខ្លាំង។កាលពីឆ្នាំមុន គេបានមើលឃើញចំនួនកំណត់ត្រានៃជនអន្តោប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ពីឆ្នេរសមុទ្រទុយនីស៊ី ដោយមានជាង ១.៣០០ នាក់បានស្លាប់នៅសមុទ្រ នេះបើយោងតាមទិន្នន័យពីវេទិកាទុយនីស៊ីសម្រាប់សេដ្ឋកិច្ច និងសិទ្ធិសង្គម៕

អេហ្ស៊ីប នឹងបង្កើនចំនួនរថយន្តដឹកជំនួយដល់៣០០គ្រឿងក្នុងមួយថ្ងៃ ទៅតំបន់ហ្កាហ្សា

2024/04/08 12:09:20 pm        97
ប្រធានអង្គភាពសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប លោក ឌីអា រ៉ាស្វាន(Diaa Rashwan) បាននិយាយថា ប្រទេសអេហ្ស៊ីប បានសម្រេចបង្កើនចំនួនរថយន្តដឹកស្បៀងអាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់អាហារសម្រាប់តំបន់ហ្កាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម ដល់យ៉ាងហោចណាស់ ៣០០ គ្រឿង ក្នុងមួយថ្ងៃ ដោយចាប់ពីថ្ងៃអាទិត្យ។នៅក្នុងសេចក្តីថ្លែងការណ៍ លោក Rashwan បាននិយាយថា រថយន្តសរុបចំនួន ១៩.៣៥៤គ្រឿងបានចូលទៅក្នុងតំបន់ហ្កាហ្សាពីច្រកឆ្លងកាត់ទីក្រុង Rafah ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានដឹកបរិក្ខាពេទ្យចំនួន ១៩.៩៥២តោន ប្រេងឥន្ធនៈ១០.៤៣៥តោន ស្បៀងអាហារ១២៣.៤៥៣តោន ទឹក ២៦.៦៩២ តោន តង់និងក្រណាត់តង់២.០២៣តោន សម្ភារៈសង្គ្រោះ៤៤.១០៣តោន និងរថយន្តសង្គ្រោះបន្ទាន់មានបំពាក់សម្ភារៈចំនួន ១២៣ គ្រឿង។សេចក្តីថ្លែងការណ៍និយាយថា បន្ថែមពីលើនេះ អ្នករងរបួស និងអ្នកជំងឺចំនួន ៣.៧៦៤នាក់ មកពីតំបន់ហ្កាហ្សា បានចូលទៅក្នុងប្រទេសអេហ្ស៊ីបដើម្បីព្យាបាល រួមជាមួយគ្រួសារចំនួន ៦.១៩១នាក់ ។លោក Rashwan បាននិយាយជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីប ក្នុងការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងបានសន្យាថានឹងខិតខំជាបន្តបន្ទាប់ ដើម្បីបង្កើនចំនួនជំនួយទៅកាន់តំបន់នេះ។

កោះតៃវ៉ាន់ បន្តការស្វែងរកអ្នកបាត់ខ្លួន៦នាក់ ក្រោយរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ

2024/04/08 12:06:03 pm        85
ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអាទិត្យ ថាមនុស្ស៦នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បានវាយប្រហារតំបន់មាត់សមុទ្រជិតតំបន់ហ័រលៀន (Hualien)នៅកោះតៃវ៉ាន់ ហើយការងារស្វែងរកនិងសង្គ្រោះ នៅតែបន្តនៅឡើយ ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ ក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ នៅតែបាត់ខ្លួន នៅក្នុងឧស្យានតារ៉ូកូ (Taroko) ក្នុងស្រុកហ័រលៀន រួមទាំងភៀសទេសចរជនជាតិអូស្ត្រាលី២នាក់ ហើយជនទី៦ កំពុងបាត់ខ្លួននៅជិតតំបន់ជីកយករ៉ែមួយកន្លែង ។ នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា មនុស្សជាង៣០០នាក់ ត្រូវបានជម្លៀស កាលពីថ្ងៃអាទិត្យ។ គិតត្រឹមម៉ោង៣រសៀលថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនេះបានកើនឡើងដល់១៣នាក់ និងមនុស្ស១.១៤០នាក់ រងរបួស។កាលពីចុងសប្ដាហ៍នេះ ពលរដ្ឋដែលភៀសខ្លួន ជ្រកកោននៅតាមជម្រកបណ្ដោះអាសន្ន បាននិយាយថា ពួកគេភ័យខ្លាចមិនហ៊ានត្រឡប់ទៅលំនៅឋានវិញទេ ខណៈរលករញ្ជួយដីនៅតែបន្តអង្រួនតំបន់ភាគខាងកើតរបស់កោះនេះ៕

ប្រទេសរវ៉ាន់ដា ប្រារព្ធខួប៣០ឆ្នាំ ចាប់តាំងការប្រល័យពូជសាសន៍

2024/04/08 12:03:34 pm        56
ប្រជាជនក្នុងប្រទេសអាហ្រ្វិកកណ្តាលរវ៉ាន់ដា បានប្រារព្ធខួប៣០ឆ្នាំ ចាប់តាំងពីការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ បណ្តាលឱ្យមនុស្សប្រមាណ ៨០០.០០០នាក់ស្លាប់។ពិធីរំលឹក បានធ្វើឡើងនៅក្នុងរដ្ឋធានី Kigali កាលពីថ្ងៃអាទិត្យ។អ្នកចូលរួម បានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃជម្លោះជនជាតិភាគតិច ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ១៩៩៤។ ក្រុមអ្នកវាយប្រហារដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធហ៊ូទូ(Hutu) បានសម្លាប់រង្គាលមនុស្សជាច្រើនមកពីក្រុមជនជាតិភាគតិច Tutsi និងក្រុមជនជាតិភាគតិច Hutu ។ អ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ មានចំនួនប្រហែល ២ ភាគ ៣ នៃ ចំនួនប្រជាជនបច្ចុប្បន្ន។ប្រធានាធិបតីលោកប៉ូល កាហ្កាម៉េ(Paul Kagame) បាននិយាយសំដៅទៅមនុស្សជំនាន់ក្រោយ នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងពិធីនេះ។ លោកបាននិយាយថា យុវជនរបស់យើងគឺជាអ្នកការពារនៃអនាគតរបស់យើង និងជាមូលដ្ឋាននៃការរួបរួមរបស់យើង។ លោកនិយាយថា ទោះបីជាអ្នកមានអំណាចយ៉ាងណាក៏ដោយ អ្នកអាចប្រើវាដើម្បីប្រាប់ការពិត ហើយធ្វើអ្វីដែលត្រឹមត្រូវ។សហគ្រិនវ័យក្មេងនៅក្នុងតំបន់ទីក្រុងរបស់ប្រទេសរវ៉ាន់ដា បានចាប់ផ្តើមអាជីវកម្មដោយមានជំនួយពីបច្ចេកវិទ្យាឌីជីថល។ នេះកើតឡើងក្នុងពេលដែលមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញឧស្សាហកម្មព័ត៌មានវិទ្យា។ ប៉ុន្តែការផ្សះផ្សាសហគមន៍នៅតែជាបញ្ហាប្រឈមនៅក្នុងវិស័យកសិកម្ម ខណៈពលរដ្ឋដែលបានរួចរស់ជីវិតពីរបបប្រល័យពូជសាសន៍ បានហុចបន្តការខឹងសម្បារ និងការមិនទុកចិត្ត ទៅដល់កូនៗរបស់ពួកគេ។ អារម្មណ៍អវិជ្ជមានទាំងនោះ ត្រូវបានគេរាយការណ៍ថា ប៉ះពាល់ដល់អាពាហ៍ពិពាហ៍ និងស្ថានភាពការងារ។

ទឹកជំនន់បានហក់ឡើងក្នុងតំបន់ Urals របស់រុស្ស៊ី បង្ខំមនុស្សជាង៦.០០០នាក់ត្រូវជម្លៀសខ្លួនចេញ

2024/04/08 12:00:35 pm        96
ទឹកជំនន់ បានហក់ឡើងខ្ពស់នៅក្នុងទីក្រុងចំនួនពីរនៅតំបន់ភ្នំ អ៊ូរ៉ាល់(Ural) ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា បន្ទាប់ពីទន្លេវែងបំផុតទីបីនៅអឺរ៉ុប បានហូរបុកទំនប់ដោយបានជន់លិចលំនៅឋានយ៉ាងហោចណាស់ ១០.០០០ខ្នង និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួន ដោយយកទៅជាមួយបាននូវសត្វចិញ្ចឹម និងរបស់របរមួយចំនួន។ទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងទៅនេះ បានវាយលុកនៅតំបន់ជាច្រើនរបស់រុស្ស៊ី នៅតំបន់ភ្នំ Ural និងតំបន់ស៊ីបេរី រួមជាមួយផ្នែកមួយចំនួននៅប្រទេសកាហ្សាក់ស្ថាន ដែលនៅជិតខាង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។អភិបាលក្រុង Orsk លោកវ៉ាសាលី កូហ្ស៊ូពីតសា(Vasily Kozupitsa) ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដកស្រង់សម្តីដោយនិយាយថាទន្លេទីពីរនៅក្នុងទីក្រុងគឺទន្លេ យ៉េលសានកា(Yelshanka) បានបាក់ច្រាំងហើយវិធានការនានាកំពុងត្រូវបានអនុវត្តដើម្បីជម្លៀសប្រជាជនចេញពីតំបន់រងផលប៉ះពាល់។យោងតាមអាជ្ញាធរតំបន់បានឱ្យដឹងថា មនុស្សជាង ៦.១០០នាក់ ត្រូវបានជម្លៀសចេញពីទីតំបន់ដែលមានប្រជាជនចំនួន ២៣០.០០០នាក់ រួចហើយ។ សាលារៀនចំនួន ១៥កន្លែង ក្នុងចំណោម ៤០ កន្លែង ត្រូវបានជន់លិច។ វីដេអូដែលចេញផ្សាយដោយក្រសួងសង្គ្រោះបន្ទាន់ បានបង្ហាញថា មនុស្សជាច្រើន កំពុងធ្វើដំណើរឆ្លងកាត់ទឹកដែលមានជម្រៅត្រឹម ក និងបានជួយសង្គ្រោះសត្វសុនខដែលជាប់ខ្លួន និងបានធ្វើដំណើរតាមដងផ្លូវលិចទឹកតាមទូក។ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា មនុស្សពេញវ័យចំនួន ៦នាក់ និងកុមារ ៣ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរបស់ពួកគេពុំគំរាមកំហែងដល់អាយុជីវិតនោះទេ។ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋមន្ត្រីទទួលបន្ទុកគ្រាអាសន្ន ធ្វើដំណើរតាមយន្តហោះទៅកាន់តំបន់រងគ្រោះ។

ក្រុមហ៊ូទី នៅយេម៉ែន និយាយថា ពួកគេបានកំណត់គោលដៅលើនាវាប្រទេសលោកខាងលិច

2024/04/08 11:57:52 am        88
កងកម្លាំងក្រុមហ៊ូទី នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់រ៉ុក្កែត និងយានដ្រូន ទៅលើនាវារបស់ចក្រភពអង់គ្លេស អាមេរិក និងអ៊ីស្រាអែល ជាយុទ្ធនាការនៃការវាយប្រហារចុងក្រោយបំផុត លើការដឹកជញ្ជូនដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា។ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅលើនាវាចក្រភពអង់គ្លេស និងនាវាចម្បាំងអាមេរិកមួយចំនួននៅសមុទ្រក្រហម ខណៈនៅក្នុងសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ខ្លួនបានវាយប្រហារនាវាអ៊ីស្រាអែលចំនួនពីរគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីស្រាអែល។អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ប្រតិបត្តិការបានធ្វើឡើងអំឡុងពេល ៧២ម៉ោងចុងក្រោយនេះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារឡើយ។ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាននិងកំពុងបើកការវាយប្រហារសងសឹកប្រឆាំងក្រុមហ៊ូទី។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញប្រព័ន្ធមីស៊ីលពីបាញ់ពីដីទៅអាកាសចល័ត នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី របស់ប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក ក៏បានបាញ់ទម្លាក់យានដ្រូននៅលើសមុទ្រក្រហម ហើយនាវាបស់ក្រុមចម្រុះបានចូលរួម និងបំផ្លាញមីស៊ីលប្រឆាំងនាវាផងដែរ។ កាលពីពេលមុន ក្រុមហ៊ុនសន្តិសុខអង់គ្លេស Ambrey បាននិយាយថា ក្រុមហ៊ុនបានទទួលព័ត៌មានដែលបង្ហាញថា នាវាមួយគ្រឿងត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ នៅឈូងសមុទ្រ Aden ចម្ងាយប្រហែល ១០២ម៉ាយស៍ នៃកំពង់ផែសមុទ្រ Mukalla ភាគនិរតី ក្នុងប្រទេសយេម៉ែន។ ក្រុមហ៊ុន បាននិយាយថា នាវានៅតំបន់ជុំវិញត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្ន និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មកដល់ប្រទេសចិន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាអាស៊ី-ប៉ាស៊ីហ្វិក

2024/04/08 11:52:42 am        127
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រមុខការទូតរបស់រុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានមកដល់ប្រទេសចិនហើយ សម្រាប់អ្វីដែលទីក្រុងមូស្គូ បាននិយាយថា ជាការពិភាក្សាអំពី សង្គ្រាមនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ទីក្រុងម៉ូស្គូ បាននិយាយមុននេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី (Wang Yi) លើប្រធានបទសំខាន់ៗជាបន្តបន្ទាប់ ដែលនឹងរួមបញ្ចូលផងដែរនូវកិច្ចសហប្រតិបត្តិការរួមគ្នា នៅក្នុងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែឧសភា ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាអ្វីដែលអាចជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំងនៃអាណត្តិប្រធានាធិបតីថ្មីរបស់ខ្លួន។ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែន ដែលបង្កឲ្យមានសង្រ្គាមទឹកធ្លីបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុត នៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២។ដោយរងទណ្ឌកម្មដែលបានបិទការចូលទៅកាន់ទីផ្សារលោកខាងលិច និងហិរញ្ញវត្ថុ បន្ទាប់ពីបញ្ជូនទ័ពទៅអ៊ុយក្រែន រុស្ស៊ី បានក្លាយជាដៃគូពាណិជ្ជកម្ម ដែលមានកំណើនលឿនបំផុតរបស់ចិន។នៅក្នុងការហៅទូរស័ព្ទជាមួយលោកពូទីនកាលពីខែមុន លោកស៊ី បាននិយាយថា ភាគីទាំងពីរ គួរតែប្រឆាំងដាច់ខាតការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុកដោយកងកម្លាំងខាងក្រៅ ដែលជាការសំដៅជាក់ ស្តែងចំពោះសហរដ្ឋអាមេរិក។អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បាននិយាយថា ទំនាក់ទំនងទ្វេភាគី គឺ «ល្អបំផុតក្នុងប្រវត្តិសាស្ត្រ» នៅពេលដែលខ្លួន បានជួបសមភាគីរុស្ស៊ី នៅទីក្រុងមូស្គូកាលពីខែមុន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

អ្នកសារព័ត៌មានប៉ាឡេស្ទីនទទួលសិទ្ធិជ្រកកោននៅអង់គ្លេស ត្រូវបានចោទប្រកាន់ពីសើចចំអកចំណាប់ថ្នូរអ៊ីស្រាអែល

2024/04/08 11:43:11 am        82
អ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនម្នាក់ ដែលបានភៀសខ្លួនទៅអង់គ្លេស បន្ទាប់ពីបានលាតត្រដាងអំពើពុករលួយ នៅតំបនហ្កាហ្សា ត្រូវបានគេចោទប្រកាន់ថា បានសើចចំអកចំណាប់ថ្នូរអ៊ីស្រាអែល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។អ្នកស្រី Hajar Harb ត្រូវបានគេផ្តល់ឲ្យស្នាក់នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសអង់គ្លេស បន្ទាប់ពីការប្តឹងឧទ្ធរណ៍ដោយជោគជ័យរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ប្រឆាំងនឹងការកាត់ទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់យ៉ាងច្រើនលើរូបអ្នកស្រី ដោយតុលាការនៅតំបន់ហ្កាហ្សា។ពីទីក្រុងឡុងដ៍ អ្នកស្រី Harb បានចូលរួមចំណែកដល់ប្រព័ន្ធផ្សព្វផ្សាយដូចជា សារព័ត៌មាន Washington Post ដែលបាននិពន្ធជាបន្តបន្ទាប់អំពីស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងការស្លាប់របស់ជនស៊ីវិល និងអ្នកសារព័ត៌មាន។ប៉ុន្តែអ្នករិះគន់ បានអះអាងថា អ្នកស្រីបានប្រើជំហររបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចំអកដល់ជនរងគ្រោះនៃការវាយប្រហារថ្ងៃទី ៧ តុលា របស់ក្រុមភេរវជនលើអ៊ីស្រាអែល។យុទ្ធនាការសម្រាប់ភាពត្រឹមត្រូវក្នុងការរាយការណ៍ និងការវិភាគមជ្ឈិមបូព៌ា (កាមេរ៉ា) ដែលបានជំរុញឲ្យ ទទួលបានព័ត៌មាន«ត្រឹមត្រូវ និងតុល្យភាព»អំពីអ៊ីស្រាអែល បានបញ្ចេញការបង្ហោះរបស់អ្នកស្រី Harb ដែលបានបោះពុម្ពផ្សាយ ជាអ្វីដែលហាក់ដូចជាការបង្ហាញគួរឲ្យសង្ស័យ បន្ទាប់ពីការវាយប្រហារភ្លាមៗនោះ។

ម៉ិកស៊ិក ផ្អាកទំនាក់ទំនងជាមួយអេក្វាឌ័រ បន្ទាប់ពីស្ថានទូតត្រូវបានសម្រុកចូលដោយបង្ខំ

2024/04/08 11:29:30 am        105
អាជ្ញាធរអេក្វាឌ័រ បានចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ លោក ហ័រហេ ក្លាស (Jorge Glas) កាលពីល្ងាចថ្ងៃសុក្រ (០៥ មេសា) ដោយបានសម្រុកចូលចាប់ខ្លួនលោកពីក្នុងស្ថានទូតម៉ិកស៊ិក ដែលជំរុញឱ្យម៉ិកស៊ិក ផ្អាកទំនាក់ទំនងទ្វេភាគី។លោក ក្លាស វ័យ ៥៤ ឆ្នាំដែលត្រូវបានកាត់ទោសពីបទពុករលួយចំនួនពីរដង បានពួននៅក្នុងស្ថានទូតម៉ិកស៊ិកក្នុងរដ្ឋធានីគីតូ ចាប់តាំងពីការស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងខែធ្នូ ដោយជាសំណើដែលម៉ិកស៊ិក បានយល់ព្រមកាលពីថ្ងៃសុក្រ។ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានបង្ហោះនៅលើគេហទំព័របណ្ដាញសង្គម X ថា នគរបាលបានសម្រុកចូលទៅក្នុងស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុងគីតូ ដោយបង្ខំ នៅមុនពេលការចាប់ខ្លួននោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអេក្វាឌ័របានចោទប្រកាន់ម៉ិកស៊ិកថា «បានរំលោភលើអភ័យឯកសិទ្ធិ និងសិទ្ធិពិសេសដែលផ្តល់ដល់បេសកកម្មការទូត ដែលលាក់ទុកអតីតអនុប្រធានាធិបតី និងការផ្តល់សិទ្ធិជ្រកកោនការទូតដែលផ្ទុយនឹងក្របខ័ណ្ឌច្បាប់សាមញ្ញ»។ប្រធានាធិបតីម៉ិកស៊ិកនិយាយថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី អាលីសៀ បាសេណា (Alicia Barcena) ឱ្យផ្អាកទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ ដោយហៅការចាប់ខ្លួននេះថាជាទង្វើ «ផ្តាច់ការ» និងការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ម៉ិកស៊ិក៕

ជនស៊ីវិល ២៥ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងជីវពលនៅភាគខាងកើតកុងហ្គោ

2024/04/08 11:26:38 am        83
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅក្នុងភូមិមួយក្នុងខេត្ត អ៊ីទូរី (Ituri) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ២៥ នាក់កាលពីថ្ងៃអាទិត្យ (០៧ មេសា) បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល និងឯកសាររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍។របាយការណ៍បានឱ្យដឹងថា ក្រុមសហករណ៍ដើម្បីការអភិវឌ្ឍកុងហ្គោ (CODECO) ដែលជាកងជីវពលមួយក្នុងចំណោមកងជីវពលជាច្រើនដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងកើតដែលគ្របដណ្ដប់ដោយជម្លោះ បានធ្វើការសម្លាប់នៅក្នុងភូមិ ហ្កាឡាយី (Galayi) ចម្ងាយ ៧០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង ប៊ូនៀ (Bunia)។លោក បានហ្សាឡា ដាននី (Banzala Danny) ប្រធានតំបន់ និងលោក វីតាល ទុងហ្គូលូ (Vital Tungulo) មេដឹកនាំសង្គមស៊ីវិលបានប្រាប់សារព័ត៌មានរ៉យទ័រ ថាសាកសពចំនួន ១៥ នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ បន្ថែមពីលើសាកសពចំនួន ១០ នាក់ដែលត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍។ក្រុមកងជីវពល សហករណ៍ដើម្បីការអភិវឌ្ឍកុងហ្គោ CODECO និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ដែលជាក្រុមជីវពលមួយទៀត ទទួលខុសត្រូវចំពោះការសម្លាប់ជនស៊ីវិលភាគច្រើននៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះបើយោងតាមរបាយការណ៍របស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញផ្សាយក្នុងខែមីនា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា វាយឺតពេលណាស់ទៅហើយសម្រាប់ការជជែកចរចាជាមួយអ៊ីរ៉ង់
03/03/2026 08:03 PM
កាតានិយាយថា អ៊ីរ៉ង់ពុំបានព្រមានពីការវាយប្រហារមីស៊ីលនោះទេ ហើយក៏គ្មានការទាក់ទងជាមួយទីក្រុងតេអេរ៉ង់នោះដែរ
03/03/2026 08:03 PM
UN៖ បាតុភូតអាកាសធាតុក្តៅខ្លាំងអែល នីញ៉ូ អាចនឹងវិលត្រឡប់មកវិញនៅពេលក្រោយក្នុងឆ្នាំនេះ
03/03/2026 08:03 PM
UN អំពាវនាវឲ្យមានការស៊ើបអង្កេតលើការវាយប្រហារដ៏សាហាវលើសាលារៀន នៅអ៊ីរ៉ង់
03/03/2026 07:03 PM
ទីភ្នាក់ងារ UN៖ មានជនភៀសសឹកយ៉ាងតិច ៣០.០០០នាក់ ក្នុងទីជម្រកនៅលីបង់ ខណៈនឹងកើនទៀត
03/03/2026 07:03 PM
រុស្ស៊ី បញ្ជាក់ថា ខ្លួនមិនបានឃើញភស្តុតាងដែលបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ
03/03/2026 07:03 PM
អ៊ីស្រាអែលវាយប្រហារការិយាល័យប្រធានាធិបតីនៅទីក្រុងតេអេរ៉ង់ ខណៈចំនួនមនុស្សស្លាប់សរុបនៅអ៊ីរ៉ង់កើនឡើងដល់ ៧៨៧នាក់
03/03/2026 07:03 PM
អ៊ីស្រាអែល ប្រាប់ថា បានវាយប្រហារការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ ខណៈ IRGC ព្រមានពីការសងសឹកយ៉ាងខ្លាំងក្លា
03/03/2026 07:03 PM
មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគអាគ្នេយ៍ទីក្រុងម៉ានីលប្រទេសហ្វីលីពីន
03/03/2026 06:03 PM
កម្មវិធីស្បៀងអាហារពិភពលោក៖ ច្រកឆ្លងកាត់ដ៏សំខាន់ចូលតំបន់ហ្កាហ្សា នឹងត្រូវបើកឡើងវិញ
03/03/2026 06:03 PM