អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន
រដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងហ្គេមអនឡាញ​ខុសច្បាប់​ក្នុង​ខណ្ឌចំការមន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី ២៤នាក់

សន្តិសុខ និង សង្គម

អាជ្ញាធរជប៉ុន ចុះពិនិត្យរោងចក្រឱសថ កូបាយ៉ាស៊ិ ហ្វាម៉ា ទីពីរ បន្ទាប់ពីមានអ្នកស្លាប់ ៥ នាក់

2024/04/01 11:52:00 am        118
មន្ត្រីម្នាក់បាននិយាយថា អាជ្ញាធរសុខាភិបាលបានចុះត្រួតពិនិត្យរោងចក្រផលិតឱសថ កូបាយ៉ាស៊ិ (Kobayashi) ទីពីរនៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ (៣១ មីនា) បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីការស្លាប់ចំនួន ៥ នាក់ដែលអាចជាប់ទាក់ទងនឹងអាហារបំប៉ន។ ការត្រួតពិនិត្យនៅក្នុងខេត្ត វ៉ាកាយ៉ាម៉ា (Wakayama) នេះធ្វើឡើងបន្ទាប់ពីការចុះពិនិត្យលើកទីមួយកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង អូសាកា (Osaka) ដោយពង្រីកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតឱសថមួយនេះក្នុងការប្រើប្រាស់សារធាតុដំបែក្រហម «បេនី-កូជិ» (Beni-Koji)។ក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលមើលទៅដូចជាអាស៊ីត ភ្យូប៊ឺរូលីក (puberulic) មានជាតិពុល ដែលអាចត្រូវបានផលិតដោយផ្សិតពណ៌ខៀវឈ្មោះ ផេនណឺសស៊ីលៀម (penicillium) នៅក្នុងវត្ថុធាតុដើម បេនី-កូជិ ដែលផលិតនៅចន្លោះខែមេសា និងខែតុលា នៅរោងចក្រអូសាកា។ក្រុមហ៊ុនបាននិយាយថា គិតត្រឹមថ្ងៃសុក្រ មនុស្ស ១១៤ នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ហើយមនុស្ស ៥ នាក់បានស្លាប់ បន្ទាប់ពីទទួលទានអាហារបំប៉នដែលត្រូវបានលក់នៅលើទីផ្សារថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។មន្ត្រីនៅក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសជប៉ុនបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មូលហេតុនៃការស្លាប់នេះមិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែត្រូវបានគេសង្ស័យថាសារធាតុ បេនី-កូជិ អាចជាមូលហេតុ ដូច្នេះទើបក្រុមមន្រ្តីចុះត្រួតពិនិត្យរោងចក្រចំនួនពីរក្នុងរយៈពេលពីរថ្ងៃមកនេះ៕

អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហេសបូឡា ដ៏សំខាន់ម្នាក់ក្នុងការវាយប្រហារតាមអាកាស

2024/04/01 10:18:55 am        142
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម ហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារតាមអាកាសលើយានជំនិះមួយគ្រឿងក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (៣១ មីនា) ដោយកំណត់អត្តសញ្ញាណបុរសរូបនោះថាឈ្មោះ អ៊ីស្មែល អាល់ហ្ស៊ីន (Ismail Al-Zin) ដែលជាមេបញ្ជាការនៅក្នុងអង្គភាពមីស៊ីលប្រឆាំងរថក្រោះនៃកងកម្លាំង រ៉ាដវ៉ាន់ (Radwan) របស់ក្រុម ហេសបូឡា។យោធាអ៊ីស្រាអែលបាននិយាយថា លោក អាល់ហ្ស៊ីន គឺជាប្រភពចំណេះដឹងដ៏សំខាន់ទាក់ទងនឹងមីស៊ីលប្រឆាំងរថក្រោះ ហើយទទួលខុសត្រូវចំពោះការវាយប្រហារមីស៊ីលប្រឆាំងរថក្រោះរាប់សិបដង ប្រឆាំងនឹងជនស៊ីវិល សហគមន៍ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល។ប្រភពស្និទ្ធនឹងក្រុមហេសបូឡា បាននិយាយថា លោក អាល់ហ្ស៊ីន មិនមែនជាឥស្សរជនជាន់ខ្ពស់ទេ ប៉ុន្តែបានបញ្ជាក់ថា លោកស្ថិតនៅក្នុងអង្គភាពវរជន រ៉ាដវ៉ាន់ របស់ខ្លួន។ ឥឡូវនេះអ៊ីស្រាអែលបានសម្លាប់សមាជិកប្រហែល ២៥ នាក់នៃអង្គភាពនេះ រួមទាំងមេបញ្ជាការយ៉ាងហោចណាស់បីនាក់ផងដែរ។ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់គ្រាប់រ៉ូកែតចេញពីកំពូលភ្នំ និងភូមិនានានៅភាគខាងត្បូងលីបង់ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួនគឺក្រុម ហាម៉ាស ដែលបានធ្វើការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងអ៊ីស្រាអែល កាលពីមួយថ្ងៃមុននោះ ដែលបង្កឱ្យមានការវាយលុកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងដីគោក អាកាស និងសមុទ្រនៅលើតំបន់ ហ្កាហ្សាស្ទ្រីប៕

មនុស្ស ៧ នាក់ស្លាប់នៅសិង្ហបុរី ខណៈករណីជំងឺគ្រុនឈាមកើនឡើងទ្វេដងក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

2024/04/01 09:52:39 am        137
ប្រទេសសិង្ហបុរី កំពុងជួបប្រទះនឹងកំណើននៃការឆ្លងមេរោគគ្រុនឈាម ដោយករណីនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះកើនឡើងទ្វេដងនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ជំងឺគ្រុនឈាមជាង ៥.០០០ ករណីត្រូវបានរាយការណ៍ ដែលជាកំណើនពីចំនួន ២.៣៦០ ករណីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារបរិស្ថានជាតិ (NEA) ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ (៣១ ខែមីនា)។គិតត្រឹមថ្ងៃទី ២៥ ខែមីនា មនុស្ស ៧ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងស្រុក។ ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន ៦ នាក់ត្រូវបានកត់ត្រាទុកក្នុងឆ្នាំ ២០២៣។ តួលេខនេះត្រូវបានបង្ហាញកាលពីថ្ងៃអាទិត្យ (៣១ មីនា) ក្នុងការចាប់ផ្តើមនៃយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមថ្នាក់ជាតិ ដែលបានមកមុនរដូវជំងឺគ្រុនឈាមជាទម្លាប់ដែលចាប់ពីខែឧសភា ដល់ខែតុលា។នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅលើគេហទំព័ររបស់ទីភ្នាក់ងារបរិស្ថានជាតិ NEA មានចង្កោមគ្រុនឈាមចំនួន ២៧ ករណីស្ថិតនៅក្រោមកម្រិតប្រកាសអាសន្ន «ក្រហម» គិតត្រឹមថ្ងៃទី ២៨ ខែមីនា ដោយសំដៅទៅលើតំបន់ដែលមានហានិភ័យខ្ពស់ដែលមាន ១០ ករណី ឬច្រើនជាងនេះ។ ទីភ្នាក់ងារ NEA បានធ្វើការត្រួតពិនិត្យជាង ៨១៣.០០០ ប្រតិបត្តិការក្នុងឆ្នាំ ២០២៣ ដោយបានរកឃើញកន្លែងបង្កកំណើតមូសជាង ១៩.៦០០ ទីតាំង។ ជាងពាក់កណ្តាលត្រូវបានគេរកឃើញនៅតាមលំនៅឋាន ហើយចំនួន ៣៨ ភាគរយនៅតំបន់សាធារណៈ និង ៥ ភាគរយនៅកន្លែងការដ្ឋាន៕

ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ ក្នុងក្រុង ហ្សេរុយសាឡឹម

2024/04/01 09:15:47 am        105
មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹម របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (៣១ មីនា) ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រឆាំងនឹងការលើកលែងដែលផ្តល់ដល់បុរសជនជាតិជ្វីហ្វជ្រុលនិយមពីការបម្រើយោធា នៅក្នុងឈុតដែលរំលឹកពីការតវ៉ាតាមដងផ្លូវដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ក្រុមអ្នកតវ៉ា រួមទាំងក្រុមមួយចំនួនដែលដឹកនាំបាតុកម្មដ៏ធំ ដែលបានអង្រួនអ៊ីស្រាអែលក្នុងឆ្នាំ ២០២៣ បានរៀបចំការប្រមូលផ្តុំនៅខាងក្រៅសភាអ៊ីស្រាអែល (the Knesset) ដោយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីដើម្បីជំនួសរដ្ឋាភិបាល។ក្រុមអ្នកតវ៉ាក៏ចង់បានចំណែកស្មើគ្នាបន្ថែមទៀតនៅក្នុងបន្ទុកនៃការបម្រើកងទ័ព ដែលតម្រូវសម្រាប់ជនជាតិអ៊ីស្រាអែលភាគច្រើន។ រហូតមកដល់ពេលនេះ ទាហានប្រហែល ៦០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា និងសង្រ្គាមដែលបន្តនៅហ្កាហ្សា ដែលជាចំនួនអ្នកស្លាប់ដោយយោធាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។សង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ប្រភពនៃភាពតានតឹងនៅក្នុងសង្គម ដែលកំពុងតែធ្វើឱ្យរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ មានការរង្គោះរង្គើរផងដែរ ព្រមទាំងភាពចម្រូងចម្រាសជុំវិញការលើកលែងដែលផ្តល់ដល់និស្សិតថ្នាក់សិក្ខាសាលាជ្វីហ្វជ្រុលនិយមពីការបម្រើក្នុងជួរយោធារបស់ប្រទេស៕

មានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា និងសម្លាប់មនុស្ស៧៧នាក់ ខណៈបន្តការចរចាបទឈប់បាញ់

2024/04/01 09:11:22 am        84
ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ ៣១ មីនា ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៧៧ នាក់នៅតំបន់ហ្កាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ស្របពេលអេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំថ្មីក្នុងគោលបំណងធានាឱ្យមានបទឈប់បាញ់ជាមួយរបបគ្រប់គ្រងក្រុមហាម៉ាសរបស់ហ្កាហ្សា។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមជាន់ខ្ពស់ម្នាក់ ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការមួយនៅទីបរិវេណនៃមន្ទីរពេទ្យ Al-Aqsa នៅកណ្តាលតំបន់ហ្កាហ្សា។ យោធានេះ ពុំបានប្រាប់ឈ្មោះ ឬឋានៈ របស់សកម្មប្រយុទ្ធនោះទេ។ យោធាបាននិយាយថា មជ្ឈមណ្ឌលបញ្ជាការ និងភេរវករ ត្រូវបានវាយប្រហារយ៉ាងជាក់លាក់ ដោយបន្ថែមថា ខ្លួនមានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល នៅក្នុងតំបន់នៃមន្ទីរពេទ្យនោះ។អគារមន្ទីរពេទ្យ Al-Aqsa មិនត្រូវបានខូចខាតទេ ហើយក៏ពុំបានប៉ះពាល់ដល់ដំណើរការរបស់មន្ទីរពេទ្យនោះដែរ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមសកម្មប្រយុទ្ធ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសនោះទេ។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារបានប៉ះចំលើជំរំតង់ជាច្រើននៅខាងក្នុងមន្ទីរពេទ្យ Al-Aqsa ដោយបានសម្លាប់មនុស្ស ៤ នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងអ្នកសារព័ត៌មាននាក់ផងដែរ។ យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីនជាង ៣២.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ មន្ត្រីសុខាភិបាលនិយាយថា អ្នកស្លាប់ភាគច្រើនជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់មួយភាគបីគឺជាក្រុមអ្នកប្រយុទ្ធ៕

នគរបាលឃាត់ខ្លួនស្រ្តី២នាក់ និងរំដោះនារីរងគ្រោះចំនួន០៩នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

2024/03/30 09:47:57 pm        461
ភ្នំពេញ ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករារហូតឈានដល់ការឃាត់ខ្លួនស្ត្រីពីរនាក់ម្ដាយនិងកូនប្រសារដែលជាម៉ែយ៉ែម ហើយរំដោះខ្លួននារីរងគ្រោះបានចំនួន០៩នាក់ (ជាអនីតិជន០៨)ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្មប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ម្ដាយនិងកូនប្រសារ និងនារីរងគ្រោះ ក្មេងៗចំនួន០៩នាក់ ស្ថិតនៅផ្ទះលេខ៣១៨E1 និង ផ្ទះលេខ៣២០E1z ផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំង០២នាក់ម្ដាយនិងកូនប្រសារនេះដោយមានសេចក្ដីរាយការណ៍និងមានការសង្ស័យពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាបានរាយការណ៍ទៅខាងអាជ្ញាធរមូលដ្ឋានខណ្ឌដោយសង្កេតឃើញថាទីតាំងផ្ទះខាងលើមានក្មេងៗស្រីជាច្រើននាក់ ចេញចូលផ្ទះនេះ។ ក្រោយទទួលបានសេចក្ដីរាយការណ៍អាជ្ញាធរមូលដ្ឋានខណ្ឌ ៧មករាបានសហការជាមួយនឹងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរហូតដល់សូមការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរត្រួតពិនិត្យក្នុងផ្ទះនេះតែម្ដង រួចក៏ឃើញថាទីតាំងនេះគឺបានឃុំខ្លួននារីក្មេងៗចំនួន០៩នាក់សម្រាប់ បញ្ជូនទៅឲ្យបំរើភ្ញៀវ ដើម្បីរួមភេទ ក្នុងមួយម្ដងៗ ចំនួន ពី ២០០$ ទៅ៥០០$ ដោយចែកភាគរយះជាមួយនារីក្មេងៗទាំងនោះផងដែរ។សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីពីរនាក់ដែលជាម៉ែយ៉ែម ជាម្ដាយនិងកូនប្រសារ ទី១ ឈ្មោះ សុខ គឹមហេង ម្ចាស់ផ្ទះជួល 318E1 និងឈ្មោះ ឌួង សុធី ម្ចាស់ផ្ទះជួល 320E1z ផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។បច្ចុប្បន្នស្ត្រីទាំងពីរនាក់ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ចំណែកនារីរងគ្រោះទាំង០៩នាក់ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕អត្ថបទ ៖ កុម្ភៈ

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីកាប់ប្លន់

2024/03/30 10:12:21 am        243
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ ។លោកវរសេនីយ៍់ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ដោយទទួលបានបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល  រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៧ និង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើប្រាស់កាំបិតកែច្នៃកាប់លើជនរងគ្រោះ ត្រូវចំដៃខាងឆ្វេង និងចំមុខខាងឆ្វេង និងយកដំបងគប់ត្រូវជនរងគ្រោះ  ប្លន់យកម៉ូតូ ម៉ាក ១គ្រឿង ហុងដា ស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១KC-១៨៨២) ។អំពើកាប់ប្លន់យកម៉ូតូនេះ កើតឡើង នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២២ និង៥០ នាទី ។លោកវរសេនីយ៍់ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បន្តឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ១-ឈ្មោះ សុខ វែង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ម៉ា ពៅ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សាក់ ផានិត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៧អា ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ ចំពោះជនសង្ស័យកំពុងត្រូវបានជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ ៖ តារាវុទ្ធី

មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន

2024/03/29 02:34:09 pm        207
មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈប្រព័ន្ធសម្ពាធទាប កំពុងវិវឌ្ឍនៅលើសមុទ្រជប៉ុន និងនៅព្រំប្រទល់បែងចែកលាតសន្ធឹងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែលកំពុងនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងទៅកាន់ផ្នែកជាច្រើនរបស់ប្រទេស។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ប្រទេសនេះ កំពុងរងឥទ្ធិពលដោយប្រព័ន្ធសម្ពាធទាប ដែលបក់ឆ្ពោះទៅកាន់ភាគឦសាន។ទីភ្នាក់ងារឧតុនិយម បានអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្នចំពោះព្យុះ និងរលកខ្ពស់ៗ។ ទីភ្នាក់ងារនេះក៏និយាយផងដែរថា បំណាក់ដី និងទឹកជំនន់ នៅតំបន់ទំនាបអាចនឹងកើតមានឡើង។ ទីភ្នាក់ងារបានព្យាករណ៍ថា រហូតមកដល់យប់ថ្ងៃសុក្រ ប្រព័ន្ធសម្ពាធទាបនឹងបក់ឆ្ពោះទៅផ្នែកភាគខាងជើងសមុទ្រជប៉ុន ។ ល្បឿនខ្យល់អតិបរមាប្រហែល ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានព្យាករណ៍សម្រាប់តំបន់កោះ Hokkaido, Tohoku និងកោះ Kanto-Koshin ។ សន្ទុះខ្យល់មានល្បឿន ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងទុកនៅក្នុងតំបន់ទាំងនេះ។ក្រុមមន្ត្រីបាននិយាយថា ស្ថានភាពបរិយាកាសទំនងជាប្រែប្រួលនៅថ្ងៃសុក្រនេះ ជាពិសេសនៅលើផ្នែកនៃសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ ពួកគេបង្ហាញថា វាអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ ទឹកភ្លៀងមានកម្រិតរហូតដល់ ១០០ មីលីម៉ែត្រ ត្រូវបានគេរំពឹងថានឹងមាននៅកោះTokai ៨០មីលីម៉ែត្រនៅកោះ Hokkaido និងកោះKanto-Koshin និង៦០ មីលីម៉ែត្រនៅកោះ Okinawa ។ មន្ត្រីអាកាសធាតុ និយាយថា ខ្សាច់ពណ៌លឿងពីវាលខ្សាច់របស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបក់ចូលទៅក្នុងតំបន់ធំៗពីភាគខាងជើង ទៅភាគខាងលិចប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ។

ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស

2024/03/29 02:30:49 pm        86
ជនជាតិជប៉ុន មួយចំនួនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ ស៊ីនជូគូ (Shinjuku) ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ដើម្បីតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការបង្កើនថវិកាការពារជាតិរបស់ខ្លួន។ សភាជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តថវិកាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ដែលចាប់ផ្តើមនៅក្នុងខែមេសា សរុបចំនួន ១១២,៥៧ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៧៤៣,៨៥ ពាន់លានដុល្លារអាមេរិក។ទន្ទឹមនឹងនេះ ថវិកាការពារជាតិរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធថ្មី បានកើនឡើង ១៦,៦ ភាគរយបើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៧,៩២ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៥២,៣៣ ពាន់លានដុល្លារអាមេរិក។ ដោយស្រែកពាក្យស្លោកថា «ការពង្រីកយោធាគឺកំពុងឆ្ពោះទៅរកសង្រ្គាម» និង «គ្មានការពង្រីកយោធា» ក្រុមអ្នកតវ៉ាក្នុងតំបន់បានសម្តែងការព្រួយបារម្ភរបស់ពួកគេប្រឆាំងនឹងវិធានការររបស់រដ្ឋាភិបាល។សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស កូមេតូ (Komeito) ថ្មីៗនេះបានព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយដែលបង្កើតឡើងដោយជប៉ុន អង់គ្លេស និងអ៊ីតាលី ទៅកាន់ប្រទេសទីបី។ ក្រុមអ្នកតវ៉ាបាននិយាយថា នេះគឺជាការបន្ធូរបន្ថយបន្ថែមទៀតនៃការគ្រប់គ្រងការនាំចេញអាវុធរបស់ប្រទេសជប៉ុន និងជំហានមួយទៀតដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេស៕

UNHCR និងដៃគូ ស្វះស្វែងរកមូលនិធិថ្មីដើម្បីជួយជនភៀសខ្លួនស៊ូដង់ខាងត្បូង ជាងពីរលាននាក់

2024/03/29 02:23:57 pm        106
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងបណ្ដាដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានអំពាវនាវថវិកាចំនួន ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការជនភៀសខ្លួនស៊ូដង់ខាងត្បូងចំនួន ២,៣ លាននាក់នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងដៃគូចំនួន ១២៣ របស់ខ្លួន បានអំពាវនាវឱ្យមានការគាំទ្រជាថ្មីសម្រាប់ជនភៀសខ្លួនស៊ូដង់ខាងត្បូង ដែលរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC), អេត្យូពី, កេនយ៉ា, ស៊ូដង់ និងអ៊ូហ្គង់ដា ជាមួយនឹងការអំពាវនាវផ្តល់មូលនិធិថ្មី។ទីភ្នាក់ងារជនភៀស UNHCR បាននិយាយថាចំនួនស្រដៀងគ្នានៃប្រជាជនដែលរស់នៅក្នុងសហគមន៍មូលដ្ឋានក្នុងប្រទេសចំនួនប្រាំនេះ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម និងការគាំទ្រដែលផ្តល់តាមរយៈផែនការឆ្លើយតបជនភៀសខ្លួនក្នុងតំបន់។យោងតាម UNHCR បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅស៊ូដង់ខាងត្បូងជាង ១០ ឆ្នាំមុនមក តម្រូវការមនុស្សធម៌កើនឡើង ដែលគួបផ្សំដោយកង្វះស្បៀងអាហារធ្ងន់ធ្ងរ អសន្តិសុខដែលកំពុងបន្ត និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យជនភៀសខ្លួនស៊ូដង់ខាងត្បូង បន្តនិរទេសខ្លួន និងជំរុញឱ្យមានការផ្លាស់ប្តូរទីលំនៅថ្មី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាការជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម
03/04/2026 07:03 PM
រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី
03/04/2026 07:03 PM
ផ្ទះថ្មី ១២៦ខ្នង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សាងសង់រួចរាល់ ត្រៀមផ្ដល់ ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨
03/04/2026 07:03 PM
អាស៊ានចាត់ទុកជម្លោះ នៅមជ្ឈិមបូព៌ាថា ជារឿង «គួរឲ្យសោកស្តាយ» និងជំរុញឲ្យបញ្ឈប់អរិភាព
03/04/2026 07:03 PM
យន្តហោះចម្បាំង Rafale របស់បារាំង បានបាញ់ទម្លាក់យានដ្រូនអ៊ីរ៉ង់ដែលកំណត់គោលដៅលើអារ៉ាប់រួម
03/04/2026 07:03 PM
កងទ័ពអ៊ីស្រាអែលចូលក្នុងទីក្រុង Khiam របស់លីបង់ និងចេញបញ្ជាឲ្យប្រជាជនផ្លាស់ទៅភាគខាងជើង
03/04/2026 06:03 PM
រុស្ស៊ី៖ អាមេរិកវាយប្រហារអ៊ីរ៉ង់ដោយលេសមិនពិត និងថ្កោលទោសការអំពាវនាវឲ្យពលរដ្ឋអ៊ីរ៉ង់ដណ្តើមអំណាច
03/04/2026 06:03 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្រាប់លោក Trump ថា ជោគវាសនាមនុស្សរាប់លាននាក់ មិនអាចត្រូវបានធ្វើឲ្យមានហានិភ័យទេ
03/04/2026 06:03 PM
ប្រជាពលរដ្ឋ៖ ផ្ទាំងគំនូរបង្ហាញពីភាពឈឺចាប់ និងការចងចាំពីការលះបង់និងរងគ្រោះរបស់កម្ពុជាដែលថៃឈ្លានពាន
03/04/2026 05:03 PM
អាហ្វ្រិកខាងត្បូង មានឆន្ទៈជួយសម្របសម្រួល ក្នុងជម្លោះមជ្ឈិមបូព៌ា ប្រសិនបើត្រូវបានស្នើសុំ
03/04/2026 05:03 PM