កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

សន្តិសុខ និង សង្គម

ប្រទេសកាណាដា បញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ស្ថានទូតនៅហៃទី ដើម្បីជម្លៀសបុគ្គលិក

2024/03/29 09:07:20 am        159
ប្រទេសកាណាដា បានបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង ព័រ អូប្រាំង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជម្លៀសប្រជាជនកាណាដា ដែលមានបំណងចង់ចាកចេញពីប្រទេសហៃទី ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលរាលដាលកាន់តែខ្លាំង។ ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានគេមើលឃើញចុះចតនៅស្ថានទូតកាណាដា ខណៈមានទាហានជាច្រើនការពារនៅអគារនោះ។ការចាកចេញរបស់ជនបរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេនៅរដ្ឋធានី និងនៅតំបន់ដាច់ស្រយាល។ជម្លោះនៅក្នុងប្រទេសហៃទី បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់សែននាក់ទៀតរត់ភៀសខ្លួន។ ការវាយប្រហារជាបន្តបន្ទាប់ក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ បាននាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្ម។ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃចន្ទថា ដំបូងឡើយ ខ្លួននឹងសម្របសម្រួលការធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដែលបែងចែកកោះ ហ៊ីស្បានីអូឡា(Hispaniola) ជាមួយប្រទេសហៃទី សម្រាប់ប្រជាជនកាណាដាដែលងាយរងគ្រោះ ដូចជាអ្នកទាំងឡាយណាដែលត្រូវការការថែទាំសុខភាព ឬអ្នកដែលមានកូន។ប្រជាជនកាណាដាប្រហែល ៣០ នាក់ ដែលត្រៀមខ្លួនធ្វើដំណើរដោយមានឯកសារចាំបាច់ រហូតមកដល់ពេលនេះបានចាកចេញ។រដ្ឋាភិបាលប្រទេសកាណាដា កំពុងធ្វើការលើជម្រើសនៃការចាកចេញផ្សេងៗទៀតសម្រាប់សមាជិកគ្រួសាររបស់ពលរដ្ឋកាណាដា និងអ្នករស់នៅអចិន្ត្រៃយ៍។

តុលាការ ICJ បញ្ជាឱ្យអ៊ីស្រាអែល បញ្ឈប់ទុរ្ភិក្សនៅហ្កាហ្សា ខណៈក្រុមហាម៉ាស ត្រូវការបទឈប់បាញ់

2024/03/29 09:02:30 am        231
តុលាការពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានបញ្ជាជាឯកច្ឆ័ន្ទឱ្យអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ដោយអាហ្វ្រិកខាងត្បូង ពីបទប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ត្រូវចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងជាមូលដ្ឋានដល់ប្រជាជនប៉ាឡេស្ទីននៃតំបន់ហ៊ុមព័ទ្ធ និងបញ្ឈប់ការរីករាលដាលទុរ្ភិក្ស។ ប៉ុន្តែក្រុមហាម៉ាស ដែលប់គ្រងនៅតំបន់ហ្កាហ្សាបាននិយាយថា បទឈប់បាញ់មួយ គឺចាំបាច់ដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌។បញ្ជាពីតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស្ទីន បានប្រយុទ្ធគ្នាយ៉ាងស្និទ្ធស្វាញជុំវិញមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) នៃតំបន់ហ្កាហ្សា ជាទីដែលក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដបាននិយាយថា ពួកគេបានវាយប្រហារទាហាន និងរថក្រោះអ៊ីស្រាអែលដោយគ្រាប់រ៉ូកែត និងកាំភ្លើងត្បាល់។ចៅក្រមនៅតុលាការបាននិយាយថា ប្រជាជននៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះប្រឈមនឹងស្ថានភាពកាន់តែអាក្រក់។ វិធានការថ្មីនេះត្រូវបានស្នើដោយប្រទេសអាហ្វ្រិកខាងត្បូង ជាផ្នែកមួយនៃបណ្ដឹងរបស់ខ្លួនដែលចោទប្រកាន់អ៊ីស្រាអែល ពីអំពើប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនៅក្នុងតំបន់ហ្កាហ្សា។មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក បាសេម ណេម (Basem Naim) បាននិយាយថា សេចក្តីសម្រេចពីតុលាការនោះមិនដំណើរការបានគ្រប់គ្រាន់ទេ ហើយអ៊ីស្រាអែល ត្រូវតែទទួលបានបញ្ជាឱ្យបញ្ចប់ការវាយលុកយោធារបស់ខ្លួន ដើម្បីបញ្ឈប់ការរងទុក្ខវេទនា៕

ក្រសួងដឹកជញ្ជូន៖ គ្រោះថ្នាក់រថយន្តក្រុងនៅអាហ្វ្រិកខាងត្បូងបណ្តាលឲ្យមនុស្ស ៤៥នាក់ស្លាប់

2024/03/29 08:55:03 am        153
ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា ឧបទ្ទវហេតុរថយន្តក្រុងនៅជិត ក្រុង Mamatlakala ក្នុងខេត្ត Limpopo ភាគខាងជើងប្រទេស បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៥ នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។យោងតាមសេចក្រីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងបានចោទប្រកាន់ថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយបានបុករបាំងថ្មលើស្ពាន បណ្តាលឱ្យរថយន្តក្រុងឡើងលើស្ពាន ហើយបានធ្លាក់ចុះមកដី និងបានឆាបឆេះ ។សេចក្តីថ្លែងការណ៍បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរ កំពុងដឹកជញ្ជូនមនុស្សពីប្រទេស បូស្វាណា ជាប្រទេសនៅអាហ្វ្រិកខាងត្បូង ទៅកាន់ទីក្រុង Moria ជាទីក្រុងក្នុងខេត្ត Limpopo ។នាយកដ្ឋានដឹកជញ្ជូនរបស់ខេត្ត Limpopo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ប្រតិបត្តិការជួយសង្គ្រោះ បានបន្តរហូតដល់ល្ងាចថ្ងៃព្រហស្បត្តិ៍ ខណៈសាកសពមួយចំនួនត្រូវបានឆេះរោលពុំអាចចំណាំបាន ហើយមួយចំនួនទៀតជាប់នៅក្នុងកម្ទេចកម្ទី និងរាយប៉ាយនៅកន្លែងកើតហេតុ។

ការខាតបង់ធានារ៉ាប់រងសម្រាប់ការបាក់ស្ពាននៅសហរដ្ឋអាមេរិកអាចឡើងដល់ ៣ ពាន់លានដុល្លារ

2024/03/29 08:01:22 am        157
ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។មនុស្ស ៦ នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីនាវដឹកទូកុងតឺន័រមួយបានបើកបុកស្ពានហើយក្រុមអ្នកមុជទឹកបានរកឃើញសាកសពពីរនាក់។កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានដែលមានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង។ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។លោក ចន នីល (John Neal) នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រ៉ង ឡតស៍(Lloyd's)របស់ទីក្រុងឡុងដ៍្របាននិយាយថា លោកនឹងនិយាយថា ព្រឹត្តិការណ៍បាក់ស្ពានក្នុងរដ្ឋម៉ារីលែន នៅសហរដ្ឋអាមេរិក នេះ ប្រាកដណាស់ថា នឹងក្លាយជាការខាតបង់ដ៏ធំធេងបំផុតមួយនៅសមុទ្រក្នុងប្រវត្តិសាស្ត្រ ។លោក Neal បានប្រាប់ទូរទស្សន៍ BBC ថា មានការសង្ស័យតិចតួច ឬគ្មានតែម្ដង។ ប៉ុន្តែតាមពិត ទៅដំណឹងល្អគឺ ថា ស្ពាននេះ ត្រូវបានធានារ៉ាប់រ៉ង។ប្រធានក្រុមហ៊ុនធានារ៉ាប់រ៉ងនេះ បាននិយាយថា កំពង់ផែ និងនាវា ដែលបានបុកស្ពាននោះក៏ត្រូវបានធានាដែរ។លោកបានបន្តថា ដូច្នេះតាមទស្សនៈផ្នែកហិរញ្ញវត្ថុ មានដំណើរការមួយដែលនឹងអនុញ្ញាតឲ្យមានការផ្តល់សំណងហិរញ្ញវត្ថុ និងសម្រាប់ការទាមទារដើម្បីទទួលបានការដោះស្រាយ៕

UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី

2024/03/28 02:15:52 pm        117
ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានការព្រួយបារម្ភអំពីការរាលដាលជំងឺអាសន្នរោគនៅក្នុងស្រុកជិតពាក់កណ្តាលនៃស្រុកចំនួន៧២របស់ប្រទេសសូម៉ាលី ក្នុងពេលមានការខ្វះខាតដូសវ៉ាក់សាំងខ្លាំង។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មានករណីជិត ៤.៤០០ករណី និងអ្នកស្លាប់ចំនួន ៥៤នាក់ ត្រូវបានកត់ត្រា កាលពីសប្តាហ៍មុន គិតចាប់តាំងពីដើមឆ្នាំនេះ ដែលជាង ៦០ ភាគរយនៃអ្នកស្លាប់ ស្ថិតក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ។ អង្គការ OCHA បាននិយាយថា វ៉ាក់សាំង ១,៤ លានដូស ដែលក្រុមសម្របសម្រួលអន្តរជាតិទទួលបន្ទុកការផ្តល់វ៉ាក់សាំង បានបែងចែកសម្រាប់ប្រទេសសូម៉ាលី ត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងពេលឆាប់ៗនេះ។ ប្រទេសសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតរួចទៅហើយដោយជំងឺអាសន្នរោគ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា ការផ្ទុះឡើងនេះ ត្រូវបានគេរំពឹងថានឹងរាលដាលបន្ថែមទៀត រួមទាំងទៅកាន់តំបន់ដែលជំងឺនេះមិនត្រូវបានគេមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងអំឡុងរដូវវស្សាខាងមុខ ដែលត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរជាងធម្មតា។ អង្គការ OCHA បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន កំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាលរបស់ប្រទេសសូម៉ាលី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងឆ្លើយតប ស្របតាមផែនការសកម្មភាពរយៈពេល៦ខែ ដែលនឹងត្រូវការថវិកាជិត ៦ លានដុល្លារ។ ទោះយ៉ាងណាអង្គការ OCHA បាននិយាយថា ការផ្តល់មូលនិធិបន្ថែមគឺត្រូវការជាបន្ទាន់ ហើយផែនការឆ្លើយតបមនុស្សធម៌របស់ប្រទេសសូម៉ាលី នៅឆ្នាំនេះត្រូវបានផ្តល់មូលនិធិតិចជាង ១០ ភាគរយ មានត្រឹមតែជាង ១៥០លានដុល្លារអាមេរិកប៉ុណ្ណោះដែលបានទទួល ក្នុងចំនួនទឹកប្រាក់ដែលត្រូវការជិត ១,៦ពាន់លានដុល្លារ ។

ក្រុមហេសបូឡានៅលីបង់ អះអាងថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

2024/03/28 01:24:15 pm        116
ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើទីក្រុង គីរ៉ាត ស្មូណា (Kiryat Shmona) ដែលជាទីក្រុងរបស់អ៊ីស្រាអែលជាប់ព្រំដែនកាលពីព្រឹកថ្ងៃពុធ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើភូមិ Hebbariyeh នៅប្រទេសលីបង់ភាគខាងត្បូង មួយថ្ងៃមុននេះ។អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នាឆ្លងព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ដែលជាការកើនឡើងដ៏ធំបំផុតរវាងសត្រូវចាស់ ចាប់តាំងពីជម្លោះរយៈពេលមួយខែ ក្នុងឆ្នាំ ២០០៦។ភាគីទាំងពីរ បាននិយាយថា ពួកគេមិនត្រូវការសង្រ្គាមពេញទំហឹងទេ ហើយបើកចំហចំពោះដំណើរការការទូត ប៉ុន្តែការវាយប្រហារ បានកើតឡើងនៅសប្តាហ៍នេះ បន្ទាប់ពីមានការធូរស្រាល ក្នុងការបាញ់ផ្លោងឆ្លងព្រំដែន។ប្រភពសន្តិសុខក្នុងប្រទេសលីបង់ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៨នាក់ រួមទាំងយុទ្ធជន ហេសបូឡា ត្រូវបានសម្លាប់កាលពីថ្ងៃពុធដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសនេះ។ប្រភពសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់ បានឲ្យដឹងថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ នៅក្នុងភូមិព្រំដែន Tair Harfa និងយ៉ាងហោចណាស់ បីនាក់ផ្សេងទៀត នៅក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុងព្រំដែនNaqura។

មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី

2024/03/28 12:31:06 pm        171
ប្រជាជនហ្ស៊កដានី រាប់រយនាក់ បានបន្តប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុង Amman កាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ កាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។សន្ធិសញ្ញាសន្តិភាព របស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រយ៉ាងទូលំទូលាយនោះទេក្នុងចំណោមពលរដ្ឋជាច្រើន ដែលមើលឃើញថាការធ្វើឱ្យមានប្រក្រតីភាព ជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។អ្នកតវ៉ា លោក Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាល ប្រទេសហ្ស៊កដានី លុបចោលសន្ធិសញ្ញា Wadi Araba ព្រោះថា សន្ធិសញ្ញានេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយនៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីប៉ាឡេស្ទីនដែលត្រូវបានចូលគ្រប់គ្រង។យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បាននិយាយថា អ៊ីស្រាអែល បានបើកការវាយលុក និងបាញ់ផ្លោងលើតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣២.៤៩០នាក់ ជាជម្លោះដ៏ឃោឃៅបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងដែនដីហ្កាហ្សា។ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។

អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ

2024/03/28 12:21:29 pm        170
សាធារណរដ្ឋអៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។តុលាការ ICJ ត្រូវបានស្នើឲ្យពិចារណាថាតើអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាឬអត់?អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។ អាហ្រ្វិកខាងត្បូង បានយកសំណុំរឿងទៅតុលាការនេះ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ(UN)។ឧបនាយករដ្ឋមន្ត្រីអៀរឡង់ និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Micheál Martin បានប្រកាសកាលពីថ្ងៃពុធថា លោក បានដឹកនាំមន្ត្រីឲ្យចាប់ផ្តើមការងារលើសេចក្តីប្រកាសស្តីពីអន្តរាគមន៍ក្រោមមាត្រា ៦៣ នៃលក្ខន្តិកៈរបស់តុលាការ ICJ។ការធ្វើអន្តរាគមន៍ដោយរដ្ឋភាគីក្រោមមាត្រា៦៣ មិនកំណត់ផ្នែកជាក់លាក់មួយថាតើអំពើប្រល័យពូជសាសន៍ ត្រូវបានប្រព្រឹត្តដោយអ៊ីស្រាអែលទេ។ប្រទេសអៀរឡង់ នឹងមិនអះអាងទេ ប្រសិនបើអំពើប្រល័យពូជសាសន៍ កំពុងត្រូវបានប្រព្រឹត្ត ប៉ុន្តែការអះអាងពី ការបកស្រាយរបស់ខ្លួនអំពីអនុសញ្ញាប្រល័យពូជសាសន៍។ នេះគឺជាវិធីសាស្រ្តដូចគ្នាដែលធ្វើឡើងដោយអៀរឡង់ក្នុងសំណុំរឿងអ៊ុយក្រែន និងរុស្ស៊ី។ ការងារលើកិច្ចអន្តរាគមន៍នេះ ទំនងជាត្រូវចំណាយពេលច្រើនខែ។

នគរបាលអ៊ីស្រាអែល ចាប់ខ្លួនសាច់ញាតិរបស់ចំណាប់ថ្នូរហ្កាហ្សាក្នុងអំឡុងការតវ៉ា នៅទីក្រុងតែលអាវីវ

2024/03/28 12:18:30 pm        120
សាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលាត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ានៅខាងក្រៅទីបញ្ជាការកងទ័ពនៃក្រសួងការពារជាតិ នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាមក្រុមមួយក្នុងចំណោមក្រុមដែលបានចូលរួម។លោក សាហា ម័រ (Shahar Mor) បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធថា ខ្លួនត្រូវបានចាប់ខ្លួនជាមួយនឹងបងប្អូនជីដូនមួយឈ្មោះ បារ៉ាក់ បេនអេសរ៉ា (Barak Ben Ezra) ។ បុរសទាំងពីរនាក់គឺជាសាច់ញាតិរបស់លោក អាវរ៉ាហាម មុនឌឺ (Avraham Munder) ដែលនៅតែត្រូវបានឃុំខ្លួន នៅក្នុង តំបន់ហ្កាហ្សា។ បងប្អូនជីដូនមួយរបស់ពួកគេគឺ អូហាដ មុនឌឺ (Ohad Munder), រុធ មុនឌឺ (Ruth Munder) និង កេរ៉េន មុនឌឺ (Keren Munder) ទាំងអស់គ្នា ត្រូវបានដោះលែងដោយក្រុមហាម៉ាស កាលពីឆ្នាំមុន។ពួកគេ បាននិយាយថា បុរសទាំងពីរនាក់ ត្រូវបានដោះលែង បន្ទាប់ពីការឃុំខ្លួនមិនដល់បីម៉ោងផងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ម័រ និងលោក អេសរ៉ា បានថ្លែងអំណរគុណដល់នគរបាលអ៊ីស្រាអែលចំពោះ«ការដោះលែងពួកយើងឲ្យបានយ៉ាងឆាប់រហ័ស» ហើយបាននិយាយថា ពួកគេមានបំណង «បន្តការតស៊ូរបស់យើង»។ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នា ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា គណៈប្រតិភូអ៊ីស្រាអែលដែលធ្វើការចរចាដោះលែងចំណាប់ថ្នូរដោយប្រយោលជាមួយក្រុមហាម៉ាស កំពុងចាកចេញពីកិច្ចពិភាក្សាក្នុងប្រទេសកាតា ដោយគ្មានកិច្ចព្រមព្រៀង។ក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលអ៊ីស្រាអែល បាននិយាយថា ពួកគេបានបោសសម្អាតក្រុមបាតុករពីផ្លូវហាយវេ Ayalon Highway ក្នុងទីក្រុងតែលអាវីវ ជាទីដែលពួកគេកំពុងបិទចរាចរណ៍។ នគរបាល បានបញ្ជាក់ថា អ្នកតវ៉ា៤នាក់ ត្រូវបានចាប់ខ្លួនពីបទបំពានសណ្តាប់ធ្នាប់ និង «បង្កគ្រោះថ្នាក់ដល់អ្នកប្រើ ប្រាស់ផ្លូវ»។

ការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា បង្កឲ្យមានក្ដីបារម្ភថាការវាយលុកអាចចាប់ផ្ដើម

2024/03/28 12:16:00 pm        76
ការទម្លាក់គ្រាប់បែកទៅលើលំនៅឋានយ៉ាងហោចណាស់៤ខ្នង នៅក្នុងទីក្រុងរ៉ាហ្វា( Rafah) កាលពីថ្ងៃពុធទី២៧ មីនា កំពុងបង្កើនក្ដីបារម្ភថ្មីក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីនជាង ១លានាក់ ដែលកំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួននៅជាយភាគខាងត្បូង នៃតំបន់ហ្កាហ្សាស្ទ្រីប ថា ការវាយប្រហារដោយថ្មើរជើងដែលបានកំរាមជាយូរមកហើយអាចចូលមកដល់។ ក្រុមមន្ត្រីសុខាភិបាល បាននិយាយថា មួយក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើន បានសម្លាប់មនុស្ស១១នាក់ ពីក្រុមគ្រួសារតែមួយគត់ ។ នៅឯការវាយប្រហារមួយផ្សេងទៀត អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល គឺបង្ហាញពីការមើលស្រាលសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដែលបានទាមទារឲ្យមាបទឈប់បាញ់បន្ទាន់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ អ្នកស្រុកខាងលើ បានបង្ហាញក្ដីបារម្ភថា ការវាយប្រហារដោយថ្មើរជើងពីកងកម្លាំងអ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា ដែលលោកនាយករដកឋមន្ត្រី Minister Benjamin បានគំរាមថានឹងបើកការវាយលុក ដោយជៀសមិនផុត ទោះបីមានការគំរាមពីសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏ដោយ នោះ អាចនឹងធ្វើឲ្យគ្រោះមហន្តរាយមនុស្សធម៌កាន់តែដុនដាប់ខ្លាំងថែមទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្ទង់មតិរបស់ UNHCR បង្ហាញថា ពលរដ្ឋវេណេស៊ុយអេឡានៅបរទេស មិនចង់វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញឡើយ
04/30/2026 06:04 PM
របាយការណ៍៖ នាវាផ្ទុកយន្តហោះអាមេរិក USS Gerald R. Ford នឹងចេញពីមជ្ឈិមបូព៌ា «ប៉ុន្មានថ្ងៃខាងមុខ»
04/30/2026 05:04 PM
ប្រធានាធិបតីស៊ូដង់ខាងត្បូងបណ្តេញរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ក្នុងការផ្លាស់ប្តូររដ្ឋាភិបាលថ្មីៗនេះ
04/30/2026 05:04 PM
លោក Medvedev ៖ អឺរ៉ុបកំពុងធ្វើយោធានិយម ដូចកាលពីមុនសង្រ្គាមលោកលើកទី ២
04/30/2026 05:04 PM
ការវាយប្រហារយានដ្រូនរបស់រុស្ស៊ីបណ្តាលឲ្យមនុស្ស ១៨នាក់ រងរបួសនៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន
04/30/2026 05:04 PM
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
04/30/2026 05:04 PM
ក្រសួងការបរទេសចិនគេចវេសមិនឆ្លើយសំនួរពីលោកស្រី Suu Kyi ដោយសង្កត់ធ្ងន់ពីមាគ៌ាអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ា
04/30/2026 05:04 PM
រថភ្លើងដឹកអ្នកដំណើរឥណ្ឌូនេស៊ីបើកដំណើរការឡើងវិញក្រោយគ្រោះថ្នាក់ ខណៈអ្នកដំណើរជំរុញឱ្យកែលម្អសុវត្ថិភាព
04/30/2026 05:04 PM
លោក TRUMP ជឿជាក់ថា ជម្លោះជុំវិញអ៊ុយក្រែន និងអ៊ីរ៉ង់ អាចនឹងបញ្ចប់ ក្នុងពេលដំណាលគ្នា
04/30/2026 05:04 PM
កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
04/30/2026 05:04 PM