កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS
បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់

សន្តិសុខ និង សង្គម

ទាហានអ៊ីស្រាអែល សម្ដែងការខឹងសម្បារ ខណៈអ្នកនយោបាយមិនចុះសម្រុងនឹងគ្នា

2024/03/27 06:37:58 pm        284
ដោយឈរនៅពីមុខរថក្រោះមួយនៅជាយតំបន់ហ្កាហ្សាស្ទ្រីប ឧត្តមសេនីយ៍អ៊ីស្រាអែលម្នាក់បានរំខានសុន្ទរកថារបស់ខ្លួនស្ដីពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីថ្លែងការស្តីបន្ទោសដ៏ខឹងសម្បារតាមកញ្ចក់ទូរទស្សន៍ទៅដល់បណ្ដាមេដឹកនាំនយោបាយរបស់អ៊ីស្រាអែល។ឧត្តមសេនីយឯក ដាន ហ្គូលហ្វើស (Dan Goldfus) បានជំរុញឱ្យអ្នកនយោបាយ «នៅគ្រប់ភាគី» បដិសេធភាពជ្រុលនិយម និងបង្រួបបង្រួមគ្នា ដោយជៀសវាងការវិលត្រឡប់ទៅកាន់ស្ថានភាពដដែល មុនពេលការផ្ទុះឡើងនៃជម្លោះក្នុងខែតុលា នៅពេលដែលការបែកបាក់ផ្នែកនយោបាយ និងការតវ៉ាជាច្រើនខែ បានធ្វើឱ្យអ៊ីស្រាអែលមានភាពតានតឹងយ៉ាងជ្រៅ។កងកំលាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា លោក ហ្គូលហ្វើស ត្រូវបានស្តីបន្ទោសដោយអគ្គសេនាធិការ លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) រយៈពេលពីរថ្ងៃក្រោយមក ប៉ុន្តែសម្ដីរបស់លោក បានបង្ហាញការពិតក្នុងចំណោមទាហានអ៊ីស្រាអែលមួយចំនួន ដែលត្រលប់មកពីសមរភូមិមុខ ហើយបានសម្ដែងការមិនពេញចិត្តដូចគ្នានេះចំពោះថ្នាក់ដឹកនាំ។មនុស្សជាច្រើនមកពីភាគីទាំងសងខាងនៃវិសាលគមនយោបាយ បានសម្តែងការខឹងសម្បារដែលរដ្ឋាភិបាលអ៊ីស្រាអែល បានខកខានក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាកំណែទម្រង់នៃយោធាកាតព្វកិច្ច និងការលំបាកផ្នែកសេដ្ឋកិច្ច ដែលទាហានបម្រុងជួបប្រឈមក្រោយត្រលប់មកពីសមរភូមិវិញ៕

បុគ្គលិកបោះឆ្នោតចំនួន ១៨១ នាក់បានស្លាប់ក្នុងការបោះឆ្នោតសកលរបស់ឥណ្ឌូនេស៊ី

2024/03/27 06:34:50 pm        239
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសកល លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា ចំនួនបុគ្គលិកបោះឆ្នោត ដែលបានស្លាប់នៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៨១ នាក់។លោក អាស៊ីអារី បាននិយាយថា «មានមនុស្សចំនួន ១៨១ នាក់បានស្លាប់ដែលជាសមាជិកនៃរដ្ឋបាលការស្ទង់មតិថ្នាក់ស្រុក (PPK) រដ្ឋបាលការស្ទង់មតិអនុស្រុក (PPS) និងរដ្ឋបាលការស្ទង់មតិមូលដ្ឋាន (KPPS)។ លើសពីនេះ បុគ្គលិកបោះឆ្នោតចំនួន ៤.៧៧០ នាក់បានជួបគ្រោះថ្នាក់ ឬមានជំងឺនៅពេលបំពេញភារកិច្ច»។បុគ្គលិកបោះឆ្នោត ដែលមានជំងឺសរុបចំនួន ៣៧៤ នាក់ និងចំនួន ១១៤ គ្រួសារនៃអ្នកធ្វើការបោះឆ្នោតដែលបានស្លាប់ បានទទួលប្រាក់សំណងគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ។ ប្រទេសឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតសកលដ៏ធំតែមួយថ្ងៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលមានការចូលរួមពីបុគ្គលិកបោះឆ្នោតចំនួន ៦,៨ លាននាក់។ កាលពីឆ្នាំ ២០១៩ អ្នកបោះឆ្នោតដែលបានស្លាប់ មានចំនួនរហូតដល់ទៅ ៨៩៤ នាក់៕

អាមេរិក កំពុងសម្លឹងមើលឱកាសសម្រាប់ការចរចាសន្តិភាពស៊ូដង់ឡើងវិញនៅខែមេសា

2024/03/27 06:29:23 pm        225
ប្រេសិតពិសេសអាមេរិក ប្រចាំប្រទេសស៊ូដង់ លោក ថម ភើរៀលឡូ (Tom Perriello) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា សហរដ្ឋអាមេរិក កំពុងសម្លឹងមើលថ្ងៃទី១៨ ខែមេសា សម្រាប់លទ្ធភាពនៃការបន្តកិច្ចចរចាសន្តិភាពស៊ូដង់ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលទីក្រុង វ៉ាស៊ីនតោន ស្វះស្វែងរកដំណោះស្រាយចំពោះជម្លោះដែលបានជម្លៀសមនុស្សរាប់លាននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។លោក ភើរៀលឡូ បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុង វ៉ាស៊ីនតោន បានប្រាស្រ័យទាក់ទងយ៉ាងច្បាស់ថា ការចរចាសន្តិភាពជាមួយភាគីសង្រ្គាមនៅអារ៉ាប៊ីសាអ៊ូឌីត ចាំបាច់ត្រូវមានភាពរួមបញ្ចូល ដោយរួមទាំងប្រទេសអារ៉ាប់រួម អេហ្ស៊ីប ប្លុកអាហ្វ្រិកខាងកើតក្នុងតំបន់ IGAD និងសហភាពអាហ្វ្រិក។ខណៈពេលដែលការចរចា អាច ឬមិនអាចចាប់ផ្តើមនៅថ្ងៃទី១៨ ខែមេសា ខាងមុខនេះ ហើយគេមិនច្បាស់ទេថាតើភាគីជម្លោះនឹងយល់ព្រម ឬយ៉ាងណានោះ លោក ភើរៀលឡូ បាននិយាយថា វានឹងក្លាយជាពេលវេលាល្អដើម្បីបន្តកិច្ចពិភាក្សា បន្ទាប់ពីខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន ក៏ដូចជាបន្ទាប់ពីសន្និសីទម្ចាស់ជំនួយនៅទីក្រុងប៉ារីស ដែលគ្រោងសម្រាប់ថ្ងៃទី១៥ ខែមេសា។កងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានចាប់ផ្តើមប្រយុទ្ធគ្នាទៅវិញទៅមកនៅពាក់កណ្តាលខែមេសា ឆ្នាំមុន ខណៈដែលភាពតានតឹងដ៏យូរអង្វែងបានផ្ទុះឡើងដល់ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានដឹកនាំកិច្ចចរចា ដែលមិនជោគជ័យជាច្រើននៅទីក្រុង ចេតដា (Jeddah) កាលពីឆ្នាំមុន ដើម្បីព្យាយាមឈានដល់បទឈប់បាញ់៕

អ៊ីស្រាអែល បញ្ជាក់ថា មេបញ្ជាការរងយោធារបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ក្នុងការវាយប្រហារ

2024/03/27 06:07:43 pm        209
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការរងយោធាក្រុមហាម៉ាស ឈ្មោះ ម៉ាវ៉ាន អ៊ីសា (Marwan Issa) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងខែនេះ ដោយបញ្ជាក់របាយការណ៍នៅដើមខែនេះ។ឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា «យើងបានត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់ទាំងអស់ ហើយ ម៉ាវ៉ាន អ៊ីសា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលយើងបានធ្វើប្រហែលពីរសប្តាហ៍មុន»។ ក្រុមហាម៉ាសមិនមានការអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់អ៊ីស្រាអែលនោះទេ។លោក អ៊ីសា ស្ថិតនៅខាងលើបង្អស់នៃបញ្ជីឧក្រិដ្ឋជនដែលកំពុងតាមចាប់ខ្លួនរបស់អ៊ីស្រាអែល រួមជាមួយលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif) ដែលជាប្រធានស្លាបយោធារបស់ក្រុមហាម៉ាស ក្រុមកងពលតូច អ៊ីស អែលឌីន អាល់កាសាម (Izz el-Deen al-Qassam) និងមេដឹកនាំក្រុមហាម៉ាស នៅហ្កាហ្សា លោក យ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលត្រូវបានគេជឿថាជាមេក្លោងពីក្រោយការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមនេះលើប្រទេសអ៊ីស្រាអែល ភាគខាងត្បូង ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនៅហ្កាហ្សា៕

អ្នកជំនាញ UN និយាយថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា

2024/03/27 06:00:53 pm        313
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ស្ថាប័នពិភពលោកមួយនេះ កាលពីថ្ងៃអង្គារ (២៦ មីនា) ថា ខ្លួនជឿជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក គឺជាការប្រល័យពូជសាសន៍ ហើយបានអំពាវនាវឱ្យប្រទេសនានាដាក់ទណ្ឌកម្មជាបន្ទាន់ និងការហាមឃាត់អាវុធ។ អ៊ីស្រាអែល ដែលមិនបានចូលរួមក្នុងសម័យប្រជុំនោះ បានច្រានចោលការរកឃើញរបស់អ្នកជំនាញ UN រូបនេះ។លោកស្រី ហ្រ្វេនឆេសស្កា អាលបាលនីស (Francesca Albanese) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងតំបន់កាន់កាប់ បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា «យើងរកឃើញថាមានហេតុផលសមស្របក្នុងការជឿថា មានកម្រិតដែលបង្ហាញពីការប្រព្រឹត្តិកម្មឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីនជាក្រុមនៅក្នុងតំបន់ហ្កាហ្សា»។ លោកស្រីបានបង្ហាញរបាយការណ៍មួយឈ្មោះថា «កាយវិភាគសាស្ត្រនៃការប្រល័យពូជសាសន៍» ដោយលើកឡើងពីជនជាតិប៉ាឡេស្ទីនជាង ៣០.០០០ នាក់ដែលត្រូវបានសម្លាប់ក្នុងចំណោមអំពើឃោរឃៅផ្សេងទៀត។អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ដែលបានអនុម័តបន្ទាប់ពីមានការសម្លាប់រង្គាលជនជាតិជ្វីហ្វនៅក្នុងរបបផ្តាច់ការ ណាហ្ស៊ី កំណត់ការប្រល័យពូជសាសន៍ថាជា «អំពើដែលបានប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញទាំងស្រុង ឬមួយផ្នែក លើក្រុមសញ្ជាតិ ជនជាតិ ពូជសាសន៍ ឬសាសនា»។បេសកកម្មការទូតរបស់អ៊ីស្រាអែល នៅទីក្រុងហ្សឺណែវ បាននិយាយថា ការប្រើពាក្យប្រល័យពូជសាសន៍គឺ «ជារឿងគួរឱ្យខឹងសម្បារ» ហើយបាននិយាយថា សង្រ្គាមនេះគឺប្រឆាំងនឹងក្រុមអ៊ីស្លាមហាម៉ាសប៉ុណ្ណោះ មិនមែនជនស៊ីវិលប៉ាឡេស្ទីនទេ៕

គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលតវ៉ានៅក្រុង Tel Aviv ទាមទារកិច្ចព្រមព្រៀង

2024/03/27 05:20:25 pm        415
នៅក្នុងទីក្រុង Tel Aviv ក្រុមគ្រួសាររបស់ចំណាប់ខ្មាំង និងអ្នកគាំទ្ររបស់ពួកគេ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅទីបញ្ជាការក្រសួងការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងដើម្បីដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ។ មនុស្សមួយចំនួន បានចាក់សោខ្លួនឯងនៅក្នុងទ្រុង ដើម្បីតវ៉ា អ្នកខ្លះទៀតកាន់រូបថតមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលអំពាវនាវឱ្យមានការតវ៉ា ក្រុមគ្រួសារចំណាប់ខ្មាំង និងអ្នកគាំទ្រ បានស្តីបន្ទោសនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចំពោះការរឹតត្បិតទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងធ្វើឱ្យកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងប្រទេសនេះស្ថិតក្នុងហានិភ័យ។ រឿងនេះ បានកើតឡើងបន្ទាប់ពី លោក Netanyahu បានហៅត្រឡប់មកវិញអ្នកចរចា ពីទីក្រុង Doha ហើយបាននិយាយថា លោកនឹងមិនបញ្ជូនគណៈប្រតិភូ ដូចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក មិនប្រើសិទ្ធវ៉េតូចំពោះសំណើរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យ លោក Netanyahu បាននិយាយថា ការបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងសំណើនេះគឺជា «ការដកថយយ៉ាងច្បាស់» ពីជំហរកាលពីពេលមុនរបស់ខ្លួន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១៣០ នាក់ដែលនៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា។ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបោះឆ្នោតអនុបវាទចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយ លោក Netanyahu ដែលកំពុងប្រឈមមុខទៅនឹងភាពតានតឹងកាន់តែខ្លាំងឡើងលើក្រុមចម្រុះដែលបែងចែកគ្នា ដោយសារតែការមិនចុះសម្រុងគ្នាជុំវិញសេចក្តីពង្រាងច្បាប់សម្រាប់ជនជាតិជ្វីហ្វអូថូដុកជ្រុលនិយម ឲ្យចូលជាយោធា។

ចិន ថ្កោលទោសការវាយប្រហារភេរវកម្មនៅប៉ាគីស្ថាន ខណៈស្នើឲ្យមានការស៊ើបអង្កេតហ្មត់ចត់

2024/03/27 05:14:55 pm        385
អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃពុធ ទី២៧មីនា សប្ដាហ៍នេះ បានអត្ថាធិប្បាយលើការវាយប្រហារដោយគ្រាប់បែកនៅស្រុកដាស៊ូ (Dasu) នៅក្នុងប្រទេសប៉ាគីស្ថាន ដោយនិយាយថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនេះ ហើយស្នើឱ្យប៉ាគីស្ថានស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះឧបទ្ទវហេតុនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា នៅម៉ោងប្រហែល១ រសៀល ម៉ោងក្នុងស្រុកកាលពីថ្ងៃទី ២៦ ខែមីនា ជនជាតិចិន ៥នាក់ និងជនជាតិប៉ាគីស្ថានម្នាក់ បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មលើក្បួនរថយន្តរបស់គម្រោងទំនប់វារីអគ្គិសនី ដាស៊ូ របស់ក្រុមហ៊ុនចិន នៅក្នុងខេត្ត ឃីប៊ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) ។ អ្នកនាំពាក្យខាងលើបាននិយាយថា យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកស្លាប់ និងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃសព ដោយបន្ថែមថា ប្រទេសចិនស្នើឱ្យប៉ាគីស្ថានស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះឧបទ្ទវហេតុនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្វែងរកជនដៃដល់ និងខ្មាន់បំផ្ទុះគ្រាប់បែកទាំងនោះមកកាត់ទោស។ ទន្ទឹមនឹងនោះដែរ យើងស្នើឱ្យប៉ាគីស្ថានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ជនជាតិចិន គម្រោង និងស្ថាប័ននានានៅក្នុងប្រទេសប៉ាគីស្ថាន៕

ក្រុមមេដឹកនាំហៃទីព្យាយាមស្វែងរកការស្របមតិជាឯកច្ឆ័ន្ទអន្តរកាល ខណៈវិបត្តិកំពុងកើនឡើង

2024/03/27 05:03:03 pm        378
កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល និងបំពេញចន្លោះប្រហោងនៃអំណាចនៅក្នុងប្រទេសហៃទីដែលរងការហែកហួរដោយអំពើហិង្សា បានបង្កើតឡើងកាលពីថ្ងៃចន្ទ ខណៈក្រុមគណៈប្រតិភូបានឈ្លោះប្រកែកគ្នាជុំវិញការជ្រើសរើសមេដឹកនាំ និងការគំរាមកំហែងដល់អាយុជីវិត ដែលបានបណ្តាលឱ្យសមាជិកម្នាក់ត្រូវលាលែងពីតំណែងកាលពីចុងសប្តាហ៍។ វិបត្តិសន្តិសុខរបស់ប្រទេសនៅសមុទ្រការីអ៊ីបមួយនេះ ត្រូវបានដុតបញ្ឆេះដោយបញ្ហានយោបាយ ដោយសារតែខកខានការរៀបការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០១៦ មក ខណៈនាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហង់រី (Ariel Henry) បានដឹកនាំប្រទេសនេះ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moise) ឆ្នាំ ២០២១។ ស្របពេលភាពចលាចលកាន់តែធ្ងន់ធ្ងរខ្លាំង ក្រោមការគ្រប់គ្រងរបស់លោកហង់រី ដែលឈានដល់ទីបញ្ចប់នៅពេលក្រុមប្រដាប់អាវុធបានរួបរួមគ្នាដើម្បីបើកការវាយប្រហារ និងទាមទារឱ្យមានការបណ្តេញរូបលោកចេញពីតំណែងកាលពីចុងខែមុន នាយករដ្ឋមន្ត្រីបាននិយាយថា លោកនឹងលាលែងពីតំណែងនៅពេលដែលក្រុមប្រឹក្សាអន្តរកាលត្រូវបានបង្កើតឡើងហើយនោះ។ ប៉ុន្តែស្ថាប័ននេះ ដែលត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ និងប្លុកក្នុងតំបន់ CARICOM ក្នុងចំណោមប្រទេសផ្សេងទៀត នៅតែតស៊ូដើម្បីធ្វើការស្របមតិជាឯកច្ឆ័ន្ទអន្តរកាល មួយលេចចេញជារូបរាង រយៈពេលពីរសប្តាហ៍បន្ទាប់ពីការប្រកាសកាលពីថ្ងៃទី ១១ ខែមីនារបស់ លោកហង់រី ៕

មនុស្ស៦នាក់ ត្រូវបានគេសន្និដ្ឋានថាស្លាប់ បន្ទាប់ពីនាវាដឹកទំនិញដោតទង់ជាតិសិង្ហបុរី បុកស្ពានBaltimore

2024/03/27 04:13:28 pm        458
បុគ្គលិក៦នាក់បានបាត់ខ្លួន ហើយត្រូវបានគេសន្និដ្ឋានថាបានស្លាប់បន្ទាប់ពីស្ពានបាក់នៅកំពង់ផែ Baltimore កាលពីថ្ងៃអង្គារ នៅពេលដែលនាវាដឹកទំនិញខ្នាតធំមួយគ្រឿង បានដាច់ចរន្តអគ្គិសនី បុក ចូលរចនាសម្ព័ន្ធស្ពាន ដោយបង្ខំឱ្យបិទកំពង់ផែដ៏មមាញឹកបំផុតមួយនៅលើឆ្នេរសមុទ្រភាគខាងកើត សហរដ្ឋអាមេរិក។ឆ្មាំឆ្នេរសហរដ្ឋអាមេរិក និងមន្ត្រីនគរបាលរដ្ឋ Maryland បាននិយាយថា ដោយផ្អែកលើសីតុណ្ហភាពទឹកត្រជាក់ និងរយៈពេលដែលបានកន្លងផុតទៅចាប់តាំងពីស្ពានបានបាក់ មានឱកាសតិចតួចបំផុតដែលអ្នកបាត់ខ្លួនទាំង ៦ នាក់ អាចត្រូវបានរកឃើញនៅរស់។នាវាដឹកទូទំនិញ បំពាក់ទង់ជាតិសិង្ហបុរីឈ្មោះ Dali ដែលធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា បានបុកផ្នែកដ៏ធំមួយនៃស្ពាន Francis Scott Key នៅម៉ោងប្រហែល ១.៣០នាទី រំលងអាធ្រាត ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១.៣០នាទី រសៀល ម៉ោងនៅប្រទេសសិង្ហបុរី។ក្រុមអ្នកជួយសង្រ្គោះបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតពីរនាក់ ទៅកាន់ទីសុវត្ថិភាព ដែលក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានស្វែងរកមនុស្សបន្ថែមទៀតនៅក្នុងទន្លេ Patapsco បន្ទាប់ពីកំណាត់ដែកស្ពានបានធ្លាក់ចូលទៅក្នុងទឹកត្រជាក់ខ្លាំង។នាវាត្រូវវបានគេរាយការណ៍ថាដាច់ចរន្តអគ្គិសនី មុនពេលមានផលប៉ះពាល់ដែលអាចឲ្យមន្ត្រីបញ្ឈប់ចរាចរណ៍នៅលើស្ពាន មុនពេលបាក់។

កប៉ាល់ដែលបុកស្ពាន បាល់ទីម័រ របស់អាមេរិក ជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយនៅបែលហ្ស៊ិក កាលឆ្នាំ២០១៦

2024/03/27 03:56:45 pm        376
កប៉ាល់ ដែលបានបង្កឱ្យមានការដួលរលំនៃស្ពាន ហ្រ្វង់ស៊ីស ស្កុត ឃី (Francis Scott Key) ក្នុងទីក្រុង បាល់ទីម័រ (Baltimore) កាលពីថ្ងៃអង្គារ (២៦ មីនា) ក៏បានពាក់ព័ន្ធក្នុងឧប្បត្តិហេតុមួយនៅក្នុងកំពង់ផែ អានធ្វើប (Antwerp) ប្រទេសបែលហ្ស៊ិក ក្នុងឆ្នាំ ២០១៦ ។ អាជ្ញាធរកំពង់ផែ អានធ្វើប បាននិយាយថាកប៉ាល់ដឹកទូកុងតឺន័រ ដាលី (Dali) បានបុកផែចតកប៉ាល់កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅពេលដែលព្យាយាមចាកចេញពីស្ថានីយកុងតឺន័រសមុទ្រខាងជើង។ការត្រួតពិនិត្យឆ្នាំ ២០១៦ នៃកប៉ាល់នេះ ដែលបានធ្វើឡើងនៅទីក្រុង អានធ្វើប បានរកឃើញថា វាមានបញ្ហារចនាសម្ព័ន្ធ ដែលត្រូវបានចែងថាជា «ការខូចខាតនៃនាវាដែលធ្វើឱ្យខូចគុណភាពនៃការចេញទៅសមុទ្រ» នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័រ អ៊ីខ្វេស៊ីស (Equasis) ដែលជាមូលដ្ឋានទិន្នន័យសាធារណៈសម្រាប់ឧស្សាហកម្មដឹកជញ្ជូន។ អាជ្ញាធរកំពង់ផែបាននិយាយថា កប៉ាល់នេះត្រូវបានចតចោលដើម្បីជួសជុលមួយរយៈក្រោយកើតហេតុ ហើយអ្នកនាំពាក្យកំពង់ផែនិយាយថា កប៉ាល់នោះត្រូវបានអនុញ្ញាតឱ្យចាកចេញ បន្ទាប់ពីអ្នកជំនាញវាយតម្លៃថាវាមានសុវត្ថិភាព។សារព័ត៌មាន រ៉យទ័រ បានផ្ទៀងផ្ទាត់ថា កប៉ាល់ដែលឃើញនៅក្នុងវីដេអូនៃឧប្បត្តិហេតុនៅកំពង់ផែ អានធ្វើប ក្នុងឆ្នាំ ២០១៦ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវគ្នានឹងរូបភាពរបស់ រ៉យទ័រ និងរូបភាពផ្សេងទៀតនៃកប៉ាល់ ដែលបានបុកស្ពាន បាល់ទីម័រ នេះ។កប៉ាល់ អ៊ឹមអេស ដាលី (MS Dali) ដោយទង់ជាតិសិង្ហបុរី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហ្រ្គេស អូស្ហ៊ីន ប្រាយវ៉េត លីមីតធីត (Grace Ocean Pte Ltd) និងគ្រប់គ្រងដោយសារជីវកម្ម ស៊ីនើជី ម៉ារីន ខប (Synergy Marine Corp) កាលពីថ្ងៃអង្គារ បានបុកជាមួយនឹងសសរស្តម្ភមួយនៃស្ពាន ហ្រ្វង់ស៊ីស ស្កុត ឃី ដោយបានធ្វើឱ្យដួលរលំផ្នែកដ៏ធំមួយនៃវិសាលភាព ១,៦ ម៉ាយល៍ ដែលប្រហែលនឹងជាង ២,៥ គីឡូម៉ែត្ររបស់ស្ពាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ​ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
09/20/2026 06:09 PM
ជនជាតិចិន ១៦៤នាក់ទៀត ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
09/20/2026 06:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោអញ្ជើញបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ
09/20/2026 05:09 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ
09/20/2026 05:09 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលថ្លែងអំណរគុណដល់គ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A ទាំង ៣១រូប
09/20/2026 04:09 PM
ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី
09/20/2026 04:09 PM
រយៈពេល ៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បណ្ដុះបណ្ដាលយុវជនជំនាញជាង ២ពាន់នាក់
09/20/2026 02:09 PM
ជនអន្តោប្រវេសន៍បន្តជាប់ខ្លួនលើដែនដី Ceuta របស់អេស្ប៉ាញ ខណៈប្រតិបត្តិការចាប់ផ្តើម ដើម្បីពង្រីកជម្រកបណ្តោះអាសន្ន
09/20/2026 02:09 PM
យុវជនសុទ្ធតែជាកម្មកររ៉ែ ៣៧នាក់ ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់យោធានៅនីហ្សេរីយ៉ា
09/20/2026 02:09 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំ
09/20/2026 01:09 PM