ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

UN ប្រកាសអាសន្នអាកាសធាតុ ខណៈពិភពលោកបំបែកកំណត់ត្រាកម្ដៅនៅឆ្នាំ ២០២៣

2024/03/20 07:24:51 pm        53
អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា រាល់កំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗត្រូវបានបំបែកកាលពីឆ្នាំមុន ហើយនៅឆ្នាំ ២០២៤ នេះ អាចកាន់តែអាក្រក់ទៅៗ ដោយប្រធានរបស់ទីភ្នាក់ងារពិភពលោកមួយនេះបានប្រកាសអាសន្នអាកាសធាតុ និងសម្តែងការព្រួយបារម្ភជាពិសេសអំពីកម្ដៅមហាសមុទ្រ និងការរលាយនៃផ្ទាំងទឹកកករបស់សមុទ្រ។ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនឈ្មោះ «ស្ថានភាពនៃអាកាសធាតុពិភពលោក» ថា សីតុណ្ហភាពជាមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ ឆ្នាំបន្ទាប់ពីបានរក្សាកំណត់ត្រាមកយ៉ាងយូរ ដែលឈានដល់កម្រិត ១,៤៥ អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម។អង្គការ WMO បាននិយាយថា សីតុណ្ហភាពនៅមហាសមុទ្រក៏បានឡើងកម្ដៅខ្លាំងបំផុតក្នុងរយៈពេល ៦៥ ឆ្នាំនៃទិន្នន័យ ជាមួយនឹងចំនួនជាង ៩០ ភាគរយនៃសមុទ្រនានា បានជួបប្រទះនឹងស្ថានភាពរលកកម្ដៅក្នុងកំឡុងឆ្នាំ២០២៣ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធស្បៀងអាហារពិភពលោក។ អគ្គលេខាធិការ WMO លោកស្រី ខេលេស សៅឡូ (Celeste Saulo) ដែលបានចូលកាន់តំណែងកាលពីខែមករា បាននិយាយថា «សហគមន៍ WMO កំពុងប្រកាសអាសន្នពណ៌ក្រហមដល់ពិភពលោក»។បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល គួបផ្សំនឹងការលេចចេញនូវគំរូអាកាសធាតុធម្មជាតិ អ៊ែលនីញ៉ូ (El Nino) បានរុញច្រានពិភពលោកឱ្យធ្លាក់ចូលទៅក្នុងកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ២០២៣៕

មន្ត្រីរាជការបារាំង តវ៉ាទាមទារប្រាក់ខែកាន់តែប្រសើរ និងប្រឆាំងកំណែទម្រង់របស់រដ្ឋាភិបាល

2024/03/20 07:21:18 pm        102
មន្ត្រីរាជការនៅប្រទេសបារាំង បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលមានចលនាកូដកម្មនៅទូទាំងប្រទេស ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ និងតវ៉ាការកែទម្រង់របស់រដ្ឋាភិបាល។គ្រូបង្រៀន បុគ្គលិកថែទាំសុខភាព និងបុគ្គលិករដ្ឋបាលសាធារណៈ បានចេញធ្វើបាតុកម្មដោយមានមនុស្សរាប់ពាន់នាក់នៅលើផ្លូវទីក្រុងប៉ារីស។មន្ត្រីរាជការបារាំងជាង ៥,៧ លាននាក់ ត្រូវបានគេអំពាវនាវឱ្យធ្វើបាតុកម្ម ដោយក្រុមចម្រុះរបស់សហជីពធំៗទាំងអស់នៅក្នុងវិស័យទាំងនេះ។នៅក្នុងការហែក្បួនបាតុកម្មនៅទីក្រុងប៉ារីស បុគ្គលិកក្នុងវិស័យអប់រំភាគច្រើនមានវត្តមាន ជាផ្នែក នៃការតវ៉ាកំណែទម្រង់របស់រដ្ឋាភិបាល ។តម្រូវការសំខាន់មួយផ្សេងទៀត នៅទូទាំងវិស័យនេះ គឺការដំឡើងប្រាក់ឈ្នួល ខណៈក្រុមបាតុករនិយាយថាការដំឡើងប្រាក់ខែ មិនស្របគ្នាទៅនឹងការកើនឡើងអតិផរណានោះទេ។យោងតាមវិទ្យាស្ថានស្ថិតិប្រទេសបារាំង បានឲ្យដឹងថា ប្រាក់បៀវត្សរ៍របស់បុគ្គលិកក្នុងវិស័យឯកជនបានកើនឡើងពីរដង លឿនជាងបុគ្គលិកក្នុងវិស័យសាធារណៈ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ២០២១។

ម្តាយហាមកូនមិនឱ្យលេងនៅខាងក្រៅ ខណៈកង្វក់ខ្យល់កាន់តែអាក្រក់នៅក្នុងរដ្ឋធានីវៀតណាម

2024/03/20 07:16:24 pm        132
អ្នកស្រុកជាច្រើននៃរដ្ឋធានីរបស់ប្រទេសវៀតណាម ស្ទើរតែឈប់ចេញទៅក្រៅនៅពេលល្ងាច ហើយហាមកូនៗរបស់ពួកគេមិនអោយលេងនៅខាងក្រៅបន្ទាប់ពីចេញពីរៀន ដោយសារកង្វក់បរិយាកាសពីការដុតសំរាម កាន់តែអាក្រក់ទៅនៅក្នុងតំបន់លំនៅឋានរបស់ពួកគេក្នុងទីក្រុង ហាណូយ នៅពេលរសៀល។ទម្លាប់ប្រចាំថ្ងៃរបស់អ្នកស្រុក ត្រូវបានផ្លាស់ប្តូរដោយកង្វក់ខ្យល់ខ្លាំង ខណៈរបាយការណ៍សកលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថាកាន់តែអាក្រក់ទៅៗ។ របាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័ន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់បានរកឃើញថាទីក្រុង ហាណូយ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងមានកង្វក់ខ្យល់ដ៏អាក្រក់បំផុតរបស់ពិភពលោកកាលពីឆ្នាំមុន។អង្គការសុខភាពពិភពលោក (WHO) នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន រ៉យទ័រ បាននិយាយថា ក្រោមការប៉ាន់ប្រមាណបែបអភិរក្ស ចំនួនប្រហែល ៦០.០០០ នៃការស្លាប់នៅក្នុងប្រទេសដែលមានប្រជាជន ១០០ លាននាក់នេះ គឺជាប់ទាក់ទងនឹងការបំពុលខ្យល់ជារៀងរាល់ឆ្នាំ ហើយក្រុមអ្នកជំនាញព្រមានថា កង្វក់ខ្យល់ក៏ប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម លោកស្រី អេនជេឡា ផ្រាត (Angela Pratt) បាននិយាយថា ការបំភាយពីយានយន្ត សកម្មភាពឧស្សាហកម្ម និងការអនុវត្តការគ្រប់គ្រងសំណល់មិនល្អ រួមទាំងការដុតសំរាម គឺជាប្រភពនៃការបំពុលដ៏សំខាន់របស់ទីក្រុងហាណូយ ហើយលោកស្រីបានជំរុញឱ្យវៀតណាម ពិចារណាលើការកំណត់កម្រិតអតិបរមានៃកង្វក់ខ្យល់ដែលអាចទទួលយកបាន៕

មនុស្សជាង ២៥០ នាក់ស្លាប់ និងរបួស ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើមន្ទីរពេទ្យធំបំផុតរបស់ហ្កាហ្សា

2024/03/20 06:41:24 pm        93
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥០ នាក់បានស្លាប់ និងរងរបួស ដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែល លើមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីហ្វា (Shifa) ដ៏ធំបំផុតក្នុងទីក្រុងហ្កាហ្សា។ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើង គ្រាប់ផ្លោង និងមីស៊ីលយ៉ាងខ្លាំងក្លាទៅលើអ្នកជំងឺ ជនភៀសខ្លួន និងជនស៊ីវិលក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេ ដែលបណ្តាលឱ្យមានរបួស និងស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥០ នាក់ ជាមួយនឹងសម្ភារៈមួយចំនួននៅក្នុងមន្ទីរពេទ្យត្រូវបានឆាបឆេះ។សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃចំនួនអ្នកស្លាប់នៅក្នុងការវាយឆ្មក់នោះទេ ដោយបន្ថែមថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងទាហានអ៊ីស្រាអែលរាប់រយនាក់ ដែលប្រដាប់ដោយអាវុធ សុខននគរបាល រថក្រោះរាប់សិបគ្រឿង យានដ្រូន និងឧទ្ធម្ភាគចក្រជាច្រើន។ការិយាល័យនេះបានចាត់ទុកអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលខ្លួនហៅថា «ការសម្លាប់រង្គាល» ដោយអំពាវនាវឱ្យអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ «អន្តរាគមន៍ភ្លាមៗដើម្បីបញ្ឈប់ការឈ្លានពានលើតំបន់ហ្កាហ្សា ដែលផ្តោតលើជនស៊ីវិល កុមារ និងស្ត្រី»៕

ក្រុមមនុស្សធម៌របស់ UN បន្តផ្តល់ជំនួយនៅប្រទេសហៃទី ស្របពេលមានភាពតានតឹងខ្លាំង

2024/03/20 06:38:44 pm        142
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា) ថា ពួកគេបន្តការផ្តល់ជំនួយនៅក្នុងប្រទេសហៃទី ដែលមានភាពតានតឹង និងងាយរងគ្រោះ ដោយសាលារៀន មន្ទីរពេទ្យ និងអគាររដ្ឋាភិបាលកំពុងរងការវាយប្រហារ បន្ទាប់ពីទីភ្នាក់ងារជាច្រើនបានកាត់បន្ថយប្រតិបត្តិការនៅក្នុងរដ្ឋធានី ព័រអូប្រាំង។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមហ៊ុនអគ្គិសនីសាធារណៈបានរាយការណ៍កាលពីថ្ងៃអាទិត្យ ពីការបំផ្លិចបំផ្លាញនៃស្ថានីយ៍រងជាច្រើននៅក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានី ដោយធ្វើឱ្យតំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។ក្រុមមនុស្សធម៌បាននិយាយថា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានចែកចាយទឹកជាង ២៤២.០០០ លីត្រចាប់តាំងពីដើមខែមីនា ខណៈដែលកម្មវិធីស្បៀងអាហារពិភពលោក និងដៃគូបានផ្តល់ជាង ១៤៦.០០០ នៃអាហារក្តៅ ហើយក្រុមមនុស្សធម៌បានផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះដោយអំពើហិង្សា។ការិយាល័យមនុស្សធម៌បានបន្ថែមថា វិស័យសុខាភិបាលកំពុងជួបការលំបាកប្រឆាំងនឹងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ បុគ្គលិកថែទាំសុខភាព និងផ្លោកឈាម ហើយជំនួយពីទីភ្នាក់ងារជាច្រើននៅតែមិនមានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការមូលដ្ឋានដ៏ច្រើនលើសលប់នេះ៕

ពលរដ្ឋស៊ូដង់រាប់លាននាក់ប្រឈមភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ខណៈក្រុមគូប្រជែងសង្រ្គាមរារាំងការដឹកជញ្ជូនជំនួយ

2024/03/20 06:29:50 pm        86
មនុស្សប្រមាណ៥លាននាក់ កំពុងប្រឈមភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសស៊ូដង់ ជាទីដែលមនុស្ស បានរត់ភៀសខ្លួនគេចចេញពីការវាយប្រយុទ្ធគ្នាកាន់តែច្រើនជាងជម្លោះផ្សេងទៀត ស្របពេលក្រុមគូប្រជែងសង្រ្គាមបានរារាំងការដឹកជញ្ជូនជំនួយដែលពលរដ្ឋកំពុងត្រូវការជាចាំបាច់។ មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីឆ្នាំ២០២៣ រវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់ខ្លួន គឺកងកម្លាំងគាំទ្ររហ័សប៉ារ៉ា RSF ។ មនុស្សយ៉ាងហោចណាស់៨លាននាក់ បានរត់ភៀសខ្លួនចូលទៅកាន់បណ្ដាប្រទេសជិតខាង។ មានការវាយប្រហារពាសពេញប្រទេសស៊ូសង់។ ភាគច្រើននៃតំបន់ដាហ្វួរ(Darfur) ត្រូវបានគ្រប់គ្រងដោយក្រុម RSF ព្រមទាំងតំបន់ជាច្រើនទៀតនៃរដ្ឋធានីខាទុំ(Khartoum)។ ការវាយប្រយុទ្ធគ្នានៅតែបន្តក្នុងតំបន់ គ័រដូហ្វានខាងលិច(West Kordofan) និងតំបន់ គ័រដូហ្វានខាងត្បូង (South Kordofan)ក្នុងភាគត្បូង ដែលបានកាត់ផ្ដាច់ពួកគេពីតំបន់ផ្សេងៗទៀតរបស់ប្រទេសស៊ូដង់។ ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថាជម្លោះ បានទាញទម្លាក់ប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងសុបិន្តអាក្រក់មនុស្សធម៌ធ្ងន់ធ្ងរមួយក្នុងចំណោមគ្រោះមហន្តរាយជាច្រើនក្នុងប្រត្តិសាស្ត្រថ្មីៗរបស់ប្រទេសនេះ និងអាចបណ្ដាលឲ្យកើតជាវិបត្តិអត់ឃ្លានធំបំផុតរបស់ពិភពលោក។ជនស៊ីវិល ដែលបានជាប់ខ្លួនក្នុងសង្រ្គាមស៊ីវិល របស់ប្រទេសស៊ូដង់ បានប្រាប់សារព័ត៌មាន BBC ពីករណីចាប់រំលោភ អំពើហិង្សាលើជនជាតិភាគតិច និងការប្រហារជីវិតនៅតាមដងផ្លវ ។ ក៏មានការភ័យខ្លាចផងដែរថា នៅក្នុងតំបន់ដាហ្វួរ (Darfur) ក្នុងភាគខាងលិចរបស់ប្រទេសនេះ មានករណីដដែលៗបានកើតឡើង ដែលសហរដ្ឋអាមេរិកបានហៅថាជាអំពើប្រល័យពូជសាសន៍កាលពី២០ឆ្នាំ មុន អាចនឹងចាប់ផ្ដើមកើតឡើងទៀត៕

មន្ទីរពេទ្យនានានៅតំបន់ហ្កាហ្សា ផ្ទុកពេញដោយអ្នកជំងឺជាកុមារ អត់ឃ្លាន ខណៈគ្រោះទុរ្ភិក្សជិតចូលមកដល់

2024/03/20 06:25:47 pm        115
រាងកាយរបស់កុមារា ហ្វាឌី អាល់ហ្សានធ៍ (Fadi al-Zant) វ័យ៦ឆ្នាំ ត្រូវបានចុះខ្សោយយ៉ាងខ្លាំង ។ ជើងដ៏ស្គមរបស់គេទន់មិនអាចដើរបានទេ។គេដេកនៅតែលើគ្រែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យកា ម៉ាល់ អាដវ៉ាន់ (Kamal Adwan)ក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលគ្រោះទុរ្ភិក្សជិតចូលមកដល់។ ហ្វាឌី ធ្លាក់ខ្លួនឈឺដោយសារជំងឺស្ទះសេរីរាង្គក្នុងខ្លួនដែលបណ្ដាលឲ្យខូចសួតធ្ងន់ធ្ងរ ប្រព័ន្ធរំលាយអាហារ និងអាវៈជីវៈផ្សេងទៀតនៅក្នុងខ្លួន ។ នេះគឺជារូបគេជាមួយបងប្អូនភ្លោះរបស់គេ មុនសង្រ្គាម ដែលកំពុងរាំនៅពិធីមង្គលការមួយ។ ម្ដាយរបស់គេ អ្នកស្រី ស៊ីម៉ាស(Shimaa) បាននិយាយថាស្ថានភាពរបស់គេបានចាប់ផ្ដើមធ្ងន់ធ្ងរប្រហែល២ខែកន្លងមកហើយ ។ពេលខ្លះគេរាក១០ដងក្នុងមួយយប់ក៏មាន។ មុនសង្គ្រាម គេមានទម្ងន់៦០ផោន តែពេលនេះ ស្រកនៅសល់តែ២៦ផោនប៉ុណ្ណោះ។ ខ្វះជាតិទឹក ដោយសារតែជំងឺរាករូស បានផ្ទុះឡើងនៅតាមជម្រកតង់នានារបស់ពលរដ្ឋហ្កាហ្សាក្នុងទីក្រុងជាច្រើន ដែលពួកគេកំពុងរស់នៅ បានបង្កឲ្យមានង្វះអាហាររូបត្ថម្ភយ៉ាងឆាប់រហ័ស។ ដោយសារតែគ្មានចំណាត់ការទាន់ពេលវេលា គ្រោះទុរ្ភិក្ស នឹងវាយប្រហារចន្លោះពេលនេះ និងខែឧសភា នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់ត្រូវបានជាប់ដោយសារការប្រយុទ្ធគ្នា។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា កុមារ២៧នាក់ ដែលបានព្យាបាលនៅមន្ទីរពេទ្យ Kamal Adwan បានស្លាប់ ដោយសារខ្វះអាហារូបត្ថម្ភ និងជាតិទឹកក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ចំនួនពិតប្រាកដបានទេ។នៅឯមណ្ឌលសុខភាព al-Awda ក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងវិញ អ្នកស្រី អាំ មេស្បា ហេជី (Umm Mesbah Heji)ជាម្ដាយកុមារីអាយុ៥ឆ្នាំ បាននិយាយថា កូនស្រី របស់ខ្លួន ឈ្មោះអ៊ីស្រា (Israa)នៅពេលនេះមានជំងឺខ្វះអាហាររូបត្ថម្ភ។ រូបគេមិនមានថ្នាំលេប ហើយបានស្រកគីឡូច្រើនទៀតផង។ គីលានុបដ្ឋាក ប្រចាំមន្ទីរពេទ្យនេះ អ្នកស្រី អាមីរ៉ា អាប៊ូ ជូវៃយ៉ាដ (Amira Abu Juwaiyad)បាននិយាយថា មន្ទីរពេទ្យមិនអាចផ្ដល់ទឹកដោះគោបានទេ ។ស្ថានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បានក្លាយជាគ្រោះមហន្តរាយទៅហើយ ៕

លំនៅឋានរបស់ប្រធានសភាអាហ្រ្វិកខាងត្បូង ត្រូវបានឆ្មក់ចូលក្នុងការស៊ើបអង្កេតអំពើពុករលួយ

2024/03/20 06:17:53 pm        104
សភាបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតប្រទេសអាហ្រ្វិកខាងត្បូង បានឆ្មក់ចូលលំនៅឋានរបស់ប្រធានសភាជាតិលោកស្រី ណូស៊ីវីវ៉េ ម៉ាពិសា ង៉ាកគូឡា(Nosiviwe Mapisa-Nqakula) កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយទៅលើលោកស្រី។សភាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការរបស់អាជ្ញាធរជុំនំជម្រះជាតិ (NPA) ត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតលើអំពើពុករលួយ ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងពេលវេលារបស់ប្រធានសភា ខណៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍ថា លោកស្រី Mapisa-Nqakula ដែលរស់នៅក្នុងទីក្រុង ចូហានណេសប៊ឺក(Johannesburg) ត្រូវបានគេសង្ស័យថា បានទទួលប្រាក់រាប់លានរេន(Rand) ជាប្រាក់សំណូកពីអតីតអ្នកធ្វើកិច្ចសន្យាយោធាម្នាក់ នៅពេលដែលលោកស្រី បម្រើជារដ្ឋមន្ត្រីការពារជាតិ។ទាំងសភា និងអាជ្ញាធរជុំនំជម្រះជាតិ(NPA) ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើការស៊ើបអង្កេត ឬការចោទប្រកាន់អំពើពុករលួយនោះទេ។ វាមិនច្បាស់នោះថា តើបទចោទប្រកាន់ណាមួយ នឹងត្រូវដាក់ទៅលើលោកស្រី។លោកស្រី Mapisa-Nqakula គឺជារដ្ឋមន្ត្រីការពារជាតិរបស់អាហ្វ្រិកខាងត្បូងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ ។

រុស្ស៊ីអះអាងថា ខ្លួននឹងជម្លៀសកុមារចំនួន៩.០០០នាក់ ចេញពីតំបន់ព្រំដែនដែលអ៊ុយក្រែនកំណត់ គោលដៅ

2024/03/20 06:11:01 pm        191
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី គ្រោងនឹងជម្លៀសកុមារប្រហែល ៩.000 នាក់ចេញពីតំបន់ព្រំដែនមួយ ដោយសារតែវាត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់របស់អ៊ុយក្រែន ដោយបង្ហាញពីការបង្កើនការយកចិត្តទុកដាក់របស់ទីក្រុងគីវលើគោលដៅវាយប្រហារនៅពីក្រោយខ្សែត្រៀមជួរមុខ ដែលទើបតែផ្លាស់ប្តូរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។អភិបាលតំបន់នេះ លោក Vyachelev Gladkov បាននិយាយថា កុមារទាំងនោះ នឹងត្រូវផ្លាស់ចេញពីតំបន់ Belgorod ចុងខាងកើត នៅឆ្ងាយពីព្រំដែនអ៊ុយក្រែន។ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា វិមានក្រឹមឡាំង ចង់បង្កើតតំបន់ទ្រនាប់មួយ ដើម្បីជួយការពារតំបន់ព្រំដែនពីការវាយប្រហាររយៈពេលវែងរបស់អ៊ុយក្រែន និងការវាយឆ្មក់ឆ្លងព្រំដែន អស់រយៈពេលជាងពីរឆ្នាំ នៅក្នុងសង្រ្គាមនេះ។អ៊ុយក្រែន បានប្រើប្រាស់កម្លាំងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនកាន់តែខ្លាំងឡើង ដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេង និងឃ្លាំងផ្ទុកប្រេង នៅក្នុងប្រទេសរុស្ស៊ី ហើយបានស្វែងបំផ្លាញតំបន់ព្រំដែនរុស្ស៊ី ដោយដាក់សម្ពាធនយោបាយលើលោកពូទីន។លើសពីនេះទៀត គូប្រជែងរុស្ស៊ីរបស់លោកពូទីននៅអ៊ុយក្រែន និងវិមានក្រឹមឡាំង បានបើកការវាយឆ្មក់ឆ្លងព្រំដែន។ លោកពូទីន បានពិភាក្សាអំពីការលុកលុយឆ្លងព្រំដែន ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃសេវាសន្តិសុខសហព័ន្ធ (FSB)។

សមត្ថកិច្ចជំនាញ រឹបអូសថ្នាំញៀនជាង ២គីឡូក្រាម ឃាត់ខ្លួនជនល្មើស ៣នាក់ នៅទីតាំងខារ៉ាអូខេមួយកន្លែង ក្នុងខណ្ឌសែនសុខ

2024/03/20 03:57:13 pm        237
អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោម​ការ​បញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រ កម្លាំង​របស់​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញា​រង​អម​សាលា​ដំបូងរាជធានីភ្នំពេញ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចុះ​ស្រាវ​ជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីជួញដូរ រក្សារទុក សម្រួលឱ្យប្រើប្រាស់ និង​សមគំនិតឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះCHEN YONGKANG ភេទប្រុស ជនជាតិ ចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤, ឈ្មោះCHEN YANAN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៥ និងឈ្មោះ FAN GAO YUN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៣។ វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧​ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ២០០០.៩៨ក្រាម (២គីឡូក្រាម ០.៩៨ក្រាម)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច MoU ជាមួយសមាគមសហគ្រិនចិនបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិត្រូនិច និងឡូជីស្ទីកដល់និស្សិតកម្ពុជា
11/11/2026 07:11 AM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM