ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

រោងចក្រចម្រាញ់ប្រេងរបស់រុស្សីកាន់តែច្រើន ត្រូវរងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន

2024/03/18 05:34:07 pm        148
រោងចក្រចម្រាញ់ប្រេងរបស់រុស្សីកាន់តែច្រើន ត្រូវរងការវាយប្រហារដោយយានដ្រូន ជាការវាយប្រហារចុងក្រោយបង្អស់លើរោងចក្រថាមពល ដែលភាគច្រើននៃពួកវា ស្ថិតនៅជ្រៅក្នុងប្រទេសរុស្ស៊ី។ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺសំដៅទៅលើរោងចក្រនៅក្នុងតំបន់ Samara របស់រុស្ស៊ី មានចម្ងាយជាង ១.០០០ គីឡូម៉ែត្រ (៦២០ ម៉ាយ) ពីព្រំដែនអ៊ុយក្រែន។សារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីអភិបាលខេត្តលោក Dmitry Azarov ថា អង្គភាពកែច្នៃផលិតផលប្រេង បានឆាបឆេះនៅលើទឹកដីនៃរោងចក្រចម្រាញ់ប្រេង Rosneft PJSC ក្នុងទីក្រុងស៊ីហ្ស្រាន (Syzran)។ សមត្ថភាពផលិតរបស់រោងចក្រនេះ គឺ ៨,៥លានបារ៉ែល ក្នុងមួយឆ្នាំ ឬប្រហែល ១៧០.000 បារ៉ែល ក្នុងមួយថ្ងៃ។ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យបានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា ការវាយប្រហារដោយយានដ្រូនមួយផ្សេងទៀត បានកើតឡើងលើរោងចក្រចម្រាញ់ប្រេង Slavyansk-on-Kuban ក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ សេចក្តីរាយការណ៍នោះ បានបន្តថា អគ្គិភ័យដែលបង្កឡើងដោយការវាយប្រហារនោះ ត្រូវបានពន្លត់ ហើយមនុស្សម្នាក់ បានស្លាប់ដោយសារគាំងបេះដូង ។អភិបាលក្រុង បាននិយាយថា ការប៉ុនប៉ងវាយប្រហាររោងចក្រចម្រាញ់ប្រេងទីពីរ នៅទីក្រុង Novokuibyshevsk ត្រូវបានរារាំង។មនុស្សម្នាក់ដែលដឹងពីកិច្ចប្រតិបត្តិការមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានអះអាងថា អ៊ុយក្រែន បានកំណត់គោលដៅរោងចក្រទី៣ក្នុងតំបន់នៅពេលយប់ គឺរោងចក្រចម្រាញ់Kuibyshevដ៏ធំ។

អង្គការ UNICEF៖ កុមារជាង ១៣.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងការវាយលុករបស់អ៊ីស្រាអែល

2024/03/18 05:29:45 pm        65
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាកុមារជាង ១៣.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងការវាយលុករបស់អ៊ីស្រាអែល ដោយបន្ថែមកុមារជាច្រើនបានទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរហើយមិនមាន «សូម្បីតែកម្លាំងយំ»។នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី ខាធើរីន រ៉ាស់សែល (Catherine Russell) បានប្រាប់សារព័ត៌មាន CBS News ថា «កុមាររាប់ពាន់នាក់ទៀតបានរងរបួស ហើយពួកគេអាចនឹងជាប់គាំងនៅក្រោមគំនរបាក់បែក។ យើងមិនដែលបានឃើញអត្រាដ៏ខ្ពស់បែបនេះនៃការស្លាប់របស់កុមារនៅក្នុងជម្លោះស្ទើរតែទាំងអស់នៅលើពិភពលោក»។ការរិះគន់ពីអន្តរជាតិបានកើតមានលើអ៊ីស្រាអែល ដោយសារតែចំនួនអ្នកស្លាប់ក្នុងសង្គ្រាម វិបត្តិភាពអត់ឃ្លាននៅហ្កាហ្សា និងការចោទប្រកាន់ពីការរារាំងការផ្តល់ជំនួយទៅក្នុងតំបន់ហ៊ុមព័ទ្ធ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយនៅដើមខែនេះថា អ៊ីស្រាអែលកំពុងបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់ហ្កាហ្សា ដែលជាផ្នែកនៃ «យុទ្ធនាការបង្អត់អាហារ» ដ៏ទូលំទូលាយ ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើឱ្យប្រជាជនជិត ២,៣ លាននាក់របស់តំបន់នេះត្រូវភៀសខ្លួន និងបណ្តាលឱ្យមានវិបត្តិអត់ឃ្លាន ធ្វើឱ្យតំបន់ភាគច្រើនខ្ទេចខ្ទីអស់ និងបានសម្លាប់មនុស្សជាង ៣១.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា៕

អ៊ីស្រាអែល បន្តឃុំខ្លួនបុគ្គលិកថែទាំសុខភាពស្ម័គ្រចិត្តចំនួន ១៣នាក់

2024/03/18 05:26:58 pm        71
អង្គការនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ីស្រាអែល បន្តឃុំខ្លួនបុគ្គលិកថែទាំសុខភាពចំនួន១៣នាក់ ដែលស្ម័គ្រចិត្តជាមួយសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) នៅក្នុងតំបន់ហ្កាហ្សា។អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីដោះលែងអ្នកស្ម័គ្រចិត្តឈ្មោះ Tamer Fouad Salim Al-Qarm កាលពីថ្ងៃសៅរ៍ កងកម្លាំងអ៊ីស្រាអែលបន្តឃុំខ្លួនអ្នកស្ម័គ្រចិត្ត១៣នាក់ផ្សេងទៀត ។ លោក Al-Qarm ត្រូវបានឃុំខ្លួនអស់រយៈពេល ៣៦ថ្ងៃបន្ទាប់ពីទាហានអ៊ីស្រាអែល បានឆ្មក់ចូលមន្ទីរពេទ្យ Al-Amal នៅក្នុងខាន់យូនីស (Khan Younis) កាលពីខែមុន។ក្រសួងការបរទេសប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖ «ការគំរាមកំហែងជាបន្តបន្ទាប់របស់លោកណេតាន់យ៉ាហ៊ូក្នុងការឈ្លានពានទីក្រុងរ៉ាហ្វា (Rafah) បង្កឲ្យមានការប្រឈមមុខដាក់គ្នាចំពោះមតិអន្តរជាតិ និងអាមេរិកលើការការពារជនស៊ីវិល»។ «ការសងសឹកដោយខ្វះហេតុផលគ្របដណ្តប់លើរដ្ឋាភិបាលអ៊ីស្រាអែល និងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក»។ខណៈពេលដែលអ៊ីស្រាអែលអំពាវនាវឲ្យមានការវិលត្រឡប់មកវិញនៃជនជាតិអ៊ីស្រាអែលចំនួន ១០៨ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ នៅតែត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល។យោងតាមទិន្នន័យពីក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល B'Tselem ជនជាតិប៉ាឡេស្ទីនប្រហែល ៤.៧៦៤ នាក់ត្រូវបានអ៊ីស្រាអែលឃុំខ្លួន នៅខែកញ្ញា មុនពេលអំពើហិង្សាចុងក្រោយ បានផ្ទុះឡើង ពួកគេជាច្រើនត្រូវបានឃុំខ្លួនដោយមានហេតុផលតិចតួច ឬដោយគ្មានការចោទប្រកាន់។

អ្នកតវ៉ារាប់រយនាក់ក្នុងតំបន់ស្វយ័ត បាស(Basque)របស់អេស្ប៉ាញដេកលើដីរំឭកដល់ជនរងគ្រោះហ្កាហ្សា

2024/03/18 05:19:38 pm        71
បាតុកររាប់រយនាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងទីក្រុង សាន់ សេបាស្ទាន (San Sebastián) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ១៧ មីនា ដោយដេកលើដីអមដោយនឹងសំឡេងស៊ីរ៉ែន។ ការជួបជុំនេះត្រូវបានរៀបចំឡើងដោយសមូហភាពជើនីកាប៉ាឡេស្ទីណា(Gernika-Palestina)ដែលជាក្រុមសិល្បករ និងសកម្មជនមកពីតំបន់ស្វយ័តបាស( Basque) របស់អេស្ប៉ាញ ដោយប្រៀបធៀបស្របគ្នារវាងស្ថានភាពនៅហ្កាហ្សា និងការវាយប្រហារនៅទីក្រុង កានីកា (Guernica) ក្នុងឆ្នាំ ១៩៣៧ ដែលបានបំផុសគំនិតដោយគំនូររបស់ លោក ប៉ាប្លូ ភីកាសូ(Pablo Picasso)វិចិត្រកដៃរឯករបស់ពិភពលោក។ សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្បែររូបចម្លាក់អេក្វាដូឈីលីដា( Eduardo Chillida) នៅលើឆ្នេរសមុទ្រ ខុនចា(Concha) របស់ទីក្រុង San Sebastian។ យោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្ខំពលហ្កាហ្សារដ្ឋរត់ភៀសខ្លួនចំនួនប្រជាជនជិត ២,៣ លាននាក់ បណ្តាលឱ្យមានវិបត្តិអត់ឃ្លាន អគារនានាស្ទើរបាក់រាបដល់ដីក្នុងតំបន់រងការឡោមព័ទ្ធនេះ និងបានសម្លាប់មនុស្សជាង ៣១,០០០នាក់ ដែលនាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍កំពុងត្រូវបានស៊ើបអង្កេតនៅក្នុងតុលាការពិភពលោក៕

ជប៉ុនបញ្ចប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាលើកទី៤ ទោះមានប្រតិកម្មតបវិញក៏ដោយ

2024/03/18 04:22:20 pm        188
ប្រតិបត្តិកររោងចក្របាននិយាយថា ប្រទេសជប៉ុនបានបញ្ចប់ជុំទី ៤ របស់ខ្លួននៃការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃអាទិត្យ។ ទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានបញ្ចេញទឹកសំណល់ប្រហែល ៧.៨០០ តោននៅក្នុងជុំចុងក្រោយនេះ ជាចំនួនប្រហាក់ប្រហែលនឹង៣ជុំកាលពីកន្លងទៅ។លោក យូហុង (Yu Hong)អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយទូរទស្សន៍ CGTN នាពេលថ្មីៗនេះថា រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi មានទីតាំងនៅភាគខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយការបញ្ចេញទឹកដែលមានសារធាតុនុយក្លេអ៊ែរទៅក្នុងសមុទ្រនឹងប៉ះពាល់ដោយផ្ទាល់ដល់កន្លែងនេសាទនៅប៉ាស៊ីហ្វិកខាងជើង ហើយបន្ទាប់មកប៉ះពាល់ដល់ពិភពលោកតាមរយៈវដ្តទឹក។ វដ្ដបរិយាកាស និងខ្សែសង្វាក់អាហារ ដែលជះឥទ្ធិពលជាបន្តបន្ទាប់ដល់ឧស្សាហកម្មវារីវប្បកម្មសមុទ្រ និងទឹកសាបជាសាកល ប៉ុន្តែពេលវេលា និងទំហំនៃផលប៉ះពាល់មិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។ អ្នកជំនាញបានកត់សម្គាល់ថា ផលប៉ះពាល់អវិជ្ជមាននៃផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺមានរយៈពេលវែង និងមិនអាចត្រឡប់វិញបាន ដោយមិនអើពើនឹងសិទ្ធិជាមូលដ្ឋានជាបន្តបន្ទាប់ដូចជាសុវត្ថិភាពនៃជីវិតមនុស្ស និងសុខភាព ។ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាប្រឆាំងការរញ្ចេញសំណល់ទឹកចូលក្នុងសមុទ្រជាច្រើនដង។ ពួកគេក៏ព្រួយបារម្ភផងដែរ ជុំវិញការលេចធ្លាយទឹកកខ្វក់ពីបំពង់បង្ហូរទឹកក្នុងរោងចក្រ Fukushima នាពេលថ្មីៗនេះ និងហានិភ័យសុវត្ថិភាពដែលអាចកើតមានសម្រាប់ប្រទេសមួយនេះ ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ដោយសារគ្រោះរញ្ជួយដីនៅឧបទ្វីប Noto កាលពីដើមឆ្នាំនេះ៕

ឧកញ៉ា តែ តាំងប៉ បន្តធ្វើសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩”នៅខេត្តតាកែវ

2024/03/16 12:42:56 am        120
តាកែវ ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនសមាជិក សមាជិកា របស់ FASMEC ខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងបិទកម្មវិធីក្រោមអធិបតីភាពដោយ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជាមូលនិធិសម្តេចតេជោ,សហគ្រិនខ្មែរ ,ធនាគារកាណាឌីយ៉ា ,ធនាគារ វីង ម.ក,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,ធនាគារ ហ្វីលីពនិងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន ២៥០នាក់។គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ព័ត៍មានទាក់ទងនិងធនាគាដៃគូនិងក្រុមហ៊ុនដៃគូរ។

ពលរដ្ឋមូស្លីមនៅនូវែលហ្សេឡង់ រំលឹកខួប៥ឆ្នាំ នៃការបាញ់ប្រហារនៅទីក្រុង Christchurch

2024/03/15 08:37:06 pm        117
សហគមន៍មូស្លីមនៅប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រ ទី១៥ ខែមីនានេះ បានរំលឹកខួប៥ឆ្នាំ នៃការបាញ់ប្រហារនៅទីក្រុង Christchurch ដែលបានបណ្តាលឱ្យអ្នកបួងសួងមូស្លីមចំនួន ៥១ នាក់ស្លាប់កាលពីឆ្នាំ ២០១៩ ជាការបាញ់ប្រហារទ្រង់ទ្រាយធំអាក្រក់បំផុតរបស់ប្រទេស រហូតមកដល់បច្ចុប្បន្ននេះ។ក្រុមអ្នកបួងសួងនៅទីក្រុង Christchurch បានមកជួបជុំគ្នានៅវិហារឥស្លាម Al Noor ជាកន្លែងដែលការវាយប្រហារមួយបានកើតឡើង ដោយបានដាក់គ្រឿងគោរពបូជាផ្កា នៅទីពិធីរំលឹក និងបានបួងសួង។ប្រដាប់ដោយអាវុធពាក់កណ្តាលស្វ័យប្រវត្តិសមត្ថភាពខ្ពស់ លោក Brenton Tarrant បានបាញ់សម្លាប់មនុស្ស ៥១ នាក់ និងបណ្តាលឲ្យរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈលោកបានបាញ់ប្រហារនៅក្នុងវិហារអ៊ីស្លាមចំនួនពីរកន្លែង កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ នៅទីក្រុង Christchurch ។លោក Tarrant បានផ្សាយបង្ហាញពីការរើសអើងជាតិសាសន៍ភ្លាមៗមុនពេលការបាញ់ប្រហារ ហើយបានបង្ហោះការបាញ់រះនេះនៅលើបណ្តាញសង្គម Facebook ។ក្រោយមក នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានណែនាំច្បាប់គ្រប់គ្រងកាំភ្លើងថ្មីភ្លាមៗ និងបានចាប់ផ្តើមចលនាជាសកលមួយ ដើម្បីលុបបំបាត់ភាពស្អប់ខ្ពើមតាមបណ្តាញអ៊ីនធឺណិត ក្នុងការឆ្លើយតប ដែលត្រូវបានសាទរថាជាគំរូមួយសម្រាប់មេដឹកនាំផ្សេងទៀត។

ការធ្លាក់ព្រិល និងអាកាសធាតុត្រជាក់ខ្លាំងធ្វើឱ្យមនុស្ស ៦០ នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន

2024/03/15 08:28:28 pm        145
អ្នកនាំពាក្យអាជ្ញាធរគ្រោះមហន្តរាយជាតិ លោក ម៉ូឡាស ចាណាន សាអេក (Mullah Janan Saeq) បាននិយាយថា មនុស្ស ៦០ នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតបានរងរបួស ដោយសារការធ្លាក់ព្រិលខ្លាំង ភ្លៀង និងអាកាសធាតុត្រជាក់ខ្លាំងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។លោក សាអេក បាននិយាយកាលពីថ្ងៃពុធនៅក្នុងខ្សែវីដេអូដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «លំនៅឋានជាង ១.៦០០ ខ្នងត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង ហើយសត្វគោជាង ១៧៧.០០០ ក្បាលបានងាប់ដោយសារតែអាកាសធាតុត្រជាក់ពេកក្នុងរដូវនេះ»។អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អាជ្ញាធរគ្រោះមហន្តរាយជាតិ ដោយមានកិច្ចសហការពីអង្គការជាតិ និងអន្តរជាតិ បានផ្តល់គ្រឿងឧបភោគបរិភោគ អាហារក្រៀម និងសាច់ប្រាក់ ដល់គ្រួសារដែលរងផលប៉ះពាល់ជាង ២២,៤០០គ្រួសារ នៅតាមតំបន់ផ្សេងៗគ្នានៃប្រទេស។អាកាសធាតុត្រជាក់ខ្លាំង និងព្រិលធ្លាក់ បានបោកបក់ពាសពេញតំបន់មួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ ដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ដក ៣០ អង្សាសេនៅក្នុងតំបន់មួយចំនួននៃប្រទេស៕

អូស្ត្រាលី នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារសង្គ្រោះសំខាន់របស់ប៉ាឡេស្ទីន UNRWA

2024/03/15 08:23:58 pm        109
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ័ង (Penny Wong) បាននិយាយនៅថ្ងៃសុក្រ (១៥ មីនា) នេះថាប្រទេសអូស្ត្រាលី នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនដ៏សំខាន់របស់អង្គការសហប្រជាជាតិ ពោលគឺជិតពីរខែបន្ទាប់ពីខ្លួនបានផ្អាក ជុំវិញការចោទប្រកាន់ថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី០៧ ខែតុលា។លោកស្រី វ័ង បាននិយាយថា អូស្ត្រាលីបានពិគ្រោះយោបល់ជាមួយទីភ្នាក់ងារជំនួយ និងការងារសម្រាប់ប៉ាឡេស្ទីន UNRWA និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ហើយពួកគេពេញចិត្តនឹងបន្តនេះ ហើយទឹកប្រាក់ចំនួន ៦ លានដុល្លារអូស្ត្រាលី (៣,៩ លានដុល្លារ) នៅក្នុងការផ្អាកមូលនិធិនឹងត្រូវបញ្ចេញភ្លាមៗ។រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់មូលនិធិបន្ថែមចំនួន ៤ លានដុល្លារដល់អង្គការយូនីសេហ្វ និង ២ លានដុល្លារដល់យន្តការថ្មីរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលនាំមកនូវជំនួយមនុស្សធម៌សរុបរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីវិបត្តិបានចាប់ផ្តើម មានរហូតដល់ទៅ ៥២,៥ លានដុល្លារ។អូស្ត្រាលី រួមជាមួយនឹងប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ក្នុងខែមករា បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក ១២ ក្នុងចំណោមបុគ្គលិក ១៣.០០០ នៅហ្កាហ្សា ថាបានចូលរួមក្នុងការសម្លាប់ដ៏បង្ហូរឈាមនៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ តុលា៕

អ៊ុយក្រែន ចាប់ផ្តើមប្តូរវេនកងទ័ពនៅសមរភូមិមុខ

2024/03/15 08:11:45 pm        177
លោក អូឡេកសានឌ័រ ស៊ីស្គី(Oleksandr Syrsky) មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនបានចាប់ផ្តើមប្តូរវេនកងទ័ពនៅសមរភូមិមុខ ក្នុងជម្លោះជាមួយរុស្ស៊ី។លោក Syrsky បានសរសេរនៅលើបណ្តាញសង្គម Facebook ថា ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅសមរភូមិមុខក៏ដោយ ពួកយើង រៀបចំចាប់ផ្តើមដំណើរការប្តូរវេន និងការជំនួសអង្គភាព និងកងពលនានា ដែលបានបំពេញភារកិច្ចប្រយុទ្ធនៅសមរភូមិមុខ អស់រយៈពេលជាយូរមកហើយ។លោក Syrsky បាននិយាយថា ការប្តូរវេននេះ នឹងជួយធ្វើឱ្យស្ថានភាពនៅសមរភូមិមានស្ថេរភាព ហើយនឹងមានឥទ្ធិពលវិជ្ជមានទៅលើស្ថានភាពអារម្មណ៍ និងផ្លូវចិត្តរបស់ទាហានអ៊ុយក្រែន។នៅចុងខែនេះ សភាប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់រឹតត្បិតច្បាប់កែណ្ឌកងទ័ពនៅក្នុងប្រទេស ហើយកាលពីពេលមុន អាជ្ញាធរអ៊ុយក្រែន បានបញ្ចេញផែនការកែណ្ឌកងទ័ពចន្លោះពី ៤៥ ម៉ឺន ទៅ ៥០ ម៉ឺននាក់។ទន្ទឹមនឹងនេះ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា អ៊ុយក្រែនកំពុងអស់គ្រាប់រំសេវ នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ហើយសមាជិកសម្ព័ន្ធយោធាណាតូ ពុំទាន់បានធ្វើអ្វីគ្រប់គ្រាន់ដើម្បីជួយទីក្រុងគីវ នៅឡើយ ។នៅក្នុងការអត្ថាធិប្បាយចំៗខុសធម្មតាអំពីស្ថានភាពសង្រ្គាម លោក Stoltenberg បាននិយាយថា សម្ព័ន្ធយោធាណាតូ មានសមត្ថភាពផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែចាំបាច់ត្រូវបង្ហាញពីឆន្ទៈនយោបាយដើម្បីធ្វើបែបនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន JCA ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគ
11/11/2026 08:11 AM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
11/11/2026 08:11 AM
សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ MOU ជាមួយសមាគមសហគ្រិនចិនបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិត្រូនិច និងឡូជីស្ទីកដល់និស្សិតកម្ពុជា
11/11/2026 07:11 AM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM