ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

កូរ៉េខាងត្បូងព្រមានពីគ្រោះថ្នាក់ដល់អ្នកជំងឺ ខណៈក្រុមវេជ្ជបណ្ឌិតជិត៨ពាន់នាក់ តវ៉ាដោយដើរចេញពីការងារ

2024/02/21 12:19:56 pm        183
ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយថា ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សា ជិត៨ពាន់នាក់ នៅតាមមន្ទីរពេទ្យធំៗ របស់ប្រទេសកូរ៉េខាងត្បូង បានចូលរួមការដើរចេញពីការងារនៅថ្ងៃពុធទី២១ខែកុម្ភៈនេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការទទួលយកនិស្សិតពេទ្យបន្ថែមទៀតចូលសិក្សានៅសាលាពេទ្យដែលជំរុញឱ្យមានការពន្យារពេល និងការលុបចោលការព្យាបាលអ្នកជំងឺ ដូចជាការវះកាត់ជាដើម ។ រដ្ឋាភិបាលចង់បង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យឲ្យបានត្រឹម២ពាន់នាក់ ពីឆ្នាំសិក្សា ២០២៥ ធៀបនឹងតួលេខប្រចាំឆ្នាំបច្ចុប្បន្នមានប្រហែល៣ពាន់នាក់ ហើយចំនួនចុងក្រោយ នឹងបង្កើនឲ្យដល់កម្រិត ១ម៉ឺននាក់បន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣៥។ ក្រសួងសុខាភិបាលបាននិយាយថា នៅក្នុងការតវ៉ានោះ ក្រុមវេជ្ជបណ្ឌិត ចំនួន ៧.៨១៣ នាក់ ជាងពាក់កណ្តាលនៃក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សាទាំងអស់នៅតែបន្តការងារ និងគ្រូពេទ្យស្ម័គ្រនៅមន្ទីរពេទ្យធំ ៗ បានដើរចេញពីការងាររបស់ពួកគេបន្ទាប់ពីបានដាក់ពាក្យលាលែងពីការងារ។ ក្រុមវេជ្ជបណ្ឌិត និងក្រុមនិស្សិតពេទ្យនិយាយថា មានគ្រូពេទ្យគ្រប់គ្រាន់ចំនួនរួចហើយ ប៉ុន្តែបញ្ហាធំជាងនេះ គឺគ្រូពេទ្យកាន់តែតិច ជ្រើសរើសធ្វើការក្នុងវិស័យសំខាន់ៗដូចជា ពេទ្យកុមារ និងពេទ្យសង្គ្រោះបន្ទាន់ ដោយសារបរិយាកាសការងារមិនសូវល្អ ប្រាក់ខែទាប និងធ្វើការច្រើនម៉ោង៕

ក្រុមអ្នកតវ៉ាអាល់បានី គប់គ្រាប់បែកសាំង ដាក់ទៅលើអគាររដ្ឋាភិបាល

2024/02/21 12:13:11 pm        244
ក្រុមអ្នកតវ៉ាប្រឆាំង បានគប់គ្រាប់បែកសាំងនិងដុំថ្ម ទៅលើអគាររដ្ឋាភិបាលប្រទេសអាល់បានី ដោយចោទប្រកាន់មន្ត្រីរដ្ឋ ពីការជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មរៀបចំទុក និងអំពើពុករលួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងលំនៅឋាន។ មន្ត្រីនគរបាលជាង១ពាន់នាក់ កំពុងការពារអគារ ដោយស្ថិតនៅក្រោយរនាំងការពារ ខណៈក្រុមអ្នកតវ៉ាបានគប់របស់របរផ្សេងៗជាច្រើន។ ក្រោយមក ក្រុមអ្នកតវ៉ា បានទម្លាយរនាំងការពារ ប៉ុន្តែគ្មានការប៉ះទង្គិចគ្នាបន្ថែមទៀត ឬអំបើហិង្សានោះទេ។ ក្រុមអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យប្រឆាំង រាប់ពាន់នាក់ កំពុងតវ៉ា ចំពោះការឃុំខ្លួន មេដឹកនាំគណបក្ស លោកសាលី បឺរីស្សា(Sali Berisha) ដែលបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងលំនៅឋាន ចាប់តាំងពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំមុន។ លោក Berisha អាយុ៧៩ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេត ពីបទអំពើពុករលួយតាមដែលបានចោទប្រកាន់ ខណៈជានាយករដ្ឋមន្ត្រី នៅចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣។ ក្រុមរដ្ឋអាជ្ញា នៅមិនទាន់សម្រេច នៅឡើយ ថាតើត្រូវដាក់បណ្តឹងផ្លូវការលើលោក Berisha ឬដកបណ្តឹង។ លោក Berisha បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់ នាយករដ្ឋមន្ត្រី លោក Edi Rama ពីការតាមសងសឹកខាងនយោបាយ មានន័យថាបំបិតមាត់ក្រុមអ្នកប្រឆាំង ប៉ុន្តែលោក Rama បានច្រានចោលការចោទប្រកាន់នេះ។គណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក Rama ពីបទបក្សពួកនិយម និងអំពើពុករលួយ ដែលខ្លួន បាននិយាយថាកំពុងជំរុញប្រជាជនវ័យក្មេងជាច្រើនឲ្យធ្វើអន្តោប្រវេសន៍សម្រាប់ជីវិតកាន់តែប្រសើរ នៅអឺរ៉ុបខាងលិច។ លោក Rama ដែលជានាយករដ្ឋមន្ត្រី៣ អាណត្តិ បានច្រានចោលបទចោទប្រកាន់អំពើពុករលួយទាំងអស់។ នៅថ្ងៃនៃការតវ៉ា ក្នុងទីក្រុង Tirana នាយករដ្ឋមន្ត្រី លោកRama បានចេញទៅធ្វើទស្សនកិច្ចការងារ ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ជាកន្លែងដែលលោកបានជួបជាមួយ ប្រធានាធិបតី លោក Tayyip Erdogan ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ជម្លៀសអ្នកជំងឺឈឺធ្ងន់ ចេញពីមន្ទីរពេទ្យ Nasser

2024/02/21 12:09:58 pm        184
បុគ្គលិករបស់អង្គការសុខភាពពិភពលោក និងក្រុមជំនួយផ្សេងទៀត បានផ្ទេរអ្នកជំងឺឈឺធ្ងន់ចំនួន៣២នាក់ ពីបរិវេណមន្ទីពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង រួមមានទាំងកុមាររងរបួស និងអ្នកទាំងឡាយណាដែលពុំអាចដើរបាន។អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យនេះ បានឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីការហ៊ុមព័ទ្ធ និងការវាយឆ្មក់របស់អ៊ីស្រាអែល ហើយលែងមានអគ្គិសនី ឬទឹកប្រើប្រាស់ ដោយកាកសំណល់វេជ្ជសាស្រ្ត និងសំរាម បង្កើតជាកន្លែងចិញ្ចឹមជំងឺ។ ស្ថាប័ននេះ បានបង្ហាញការព្រួយបារម្ភអំពីអ្នកជំងឺជិត ១៥០នាក់ និងគ្រូពេទ្យបឋម ដែលនៅសេសសល់នៅទីនោះ ខណៈការប្រយុទ្ធនៅតែបន្ត។ព័ត៌មានលម្អិតនៃការវាយលុករបស់យោធាអ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser បាននិងកំពុងលេចចេញជាបណ្តើរៗ ខណៈមនុស្សមួយចំនួនបានភៀសខ្លួនចេញ ឬត្រូវបានជម្លៀសខ្លួនបានទៅដល់ ទីក្រុងRafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅតំបន់ហ្កាហ្សា មានចម្ងាយប្រមាណ១០ គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ ការវាយឆ្មក់នេះ បានជំរុញឱ្យមានការព្រមាន ក្នុងចំណោមទីភ្នាក់ងារផ្តល់ជំនួយ ហើយអង្គការសុខភាពពិភពលោក បាននិយាយថា ចំនួននៃការបំផ្លាញ គឺពុំអាចពិពណ៌នាបាន។

អ្នកគាំទ្រស្ថាបនិកគេហទំព័រ WikiLeaks ប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ជុំវិញការធ្វើបត្យាប័ន

2024/02/21 12:07:03 pm        219
បាតុកររាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់ស្ថាបនិកគេហទំព័រ Wikileaks លោក ជូលាន អាសាញ ( Julian Assange) ខណៈលោក បានចាប់ផ្តើមនូវអ្វីដែលអាចជាការតស៊ូផ្លូវច្បាប់ចុងក្រោយ ដើម្បីបញ្ឈប់ការធ្វើបត្យាប័នរបស់លោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក។រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងស្វែងរកការកាត់ក្តីលោក អាសាញ(Assange) អាយុ ៥២ឆ្នាំ លើបទចោទប្រកាន់ចំនួន១៨ករណី ពាក់ព័ន្ធទៅនឹងការទម្លាញព័ត៌មានសម្ងាត់យោធា និងទូរលេខការទូតសហរដ្ឋអាមេរិក របស់គេហទំព័រ WikiLeaks។រដ្ឋអាជ្ញាអះអាងថា ការបែកធ្លាយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់ក្រុមភ្នាក់ងាររបស់ពួកគេ និងគ្មានការចោទប្រកាន់សម្រាប់បទព្រហ្មទណ្ឌរបស់លោក។ ក្រុមអ្នកគាំទ្រ របស់លោក Assange បានសាទរលោកថា ជាវីរបុរសប្រឆាំងក្រុមអ្នកនយោបាយ និងជាអ្នកសារព័ត៌មានដែលត្រូវបានធ្វើទុក្ខបុកម្នេញចំពោះការលាតត្រដាងការធ្វើខុសរបស់សហរដ្ឋអាមេរិក។នៅពេលចាប់ផ្តើមនៃអ្វីដែលអាចជាឱកាសចុងក្រោយរបស់លោក ក្នុងការបញ្ឈប់ការធ្វើបត្យាប័ន ពីចក្រភពអង់គ្លេសទៅកាន់សហរដ្ឋអាមេរិក នៅតុលាការកំពូលទីក្រុងឡុងដ៍្រ មេធាវី និងភរិយារបស់លោក អាសាញ(Assange) បាននិយាយថាករណីនេះ គឺជាហេតុផលនយោបាយ និងជាការវាយប្រហារទៅលើអ្នកសារព័ត៌មានទាំងអស់។

នគរបាល បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមបាតុករ នៅជិតព្រំដែន ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន

2024/02/21 12:01:30 pm        251
នគរបាលព្រំដែន បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកម្មកររាប់រយនាក់ ជាអ្នកដែលកំពុងតវ៉ានៅច្រកឆ្លងកាត់ព្រំដែន Chaman រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។ក្រុមបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្ម អង្គុយបិទផ្លូវនៅជិតច្រកឆ្លងកាត់ព្រំដែន ចាម៉ាន-ស្ពីន បីលដាក(Chaman-Spin Boldak) ចាប់តាំងពីខែតុលាមក។ការតវ៉ាបាន ផ្តើមចេញពីការប្រឆាំងទៅនឹងតម្រូវការឯកសារមួយដែលត្រូវបានដាក់ឲ្យអនុវត្តថ្មីធ្វើឡើងដោយរដ្ឋាភិបាលប៉ាគីស្ថានសម្រាប់ការធ្វើដំណើរ ដែលបានធ្វើឱ្យវាក្លាយជាកាតព្វកិច្ចសម្រាប់អ្នកទាំងឡាយណាដែលឆ្លងកាត់ព្រំដែន ត្រូវតែមានលិខិតឆ្លងដែនមានសុពលភាព។Chaman គឺជាច្រកឆ្លងកាត់ព្រំដែនសំខាន់បំផុតទីពីរ សម្រាប់អ្នកធ្វើដំណើរ និងដឹកទំនិញ រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្មានផ្លូវគោក។

ប្រេសិតពិសេសចិន៖ ការទាត់ចោលបទឈប់បាញ់របស់អាមេរិកក្នុងតំបន់ហ្កាហ្សាស្មើនឹងផ្ដល់សិទ្ធិឲ្យសម្លាប់មនុស្ស

2024/02/21 11:20:59 am        253
ក្រោយការវ៉េតូរបស់សហរដ្ឋអាមេរិក លើសេចក្ដីសម្រេចពង្រាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងបំពេញតម្រូវការក្នុងបទឈប់បាញ់មនុស្សធម៌បន្ទាន់នៅតំបន់ហ្កាហ្សា ប្រេសិតពិសេសរបស់ចិនមួយរូប បាននិយាយកាលពីថ្ងៃអង្គារ ថា ការច្រានចោលបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាមិនខុសអីពីការបើកភ្លើងខៀវឲ្យមានការកាប់សម្លាប់មនុស្សបន្តទៀតនោះទេ។ សេចក្ដីសម្រេចពង្រាងនេះ ទទួលបានសំឡេងគាំទ្រចំនួន១៣ ក្នុងចំណោមសមាជិក១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ចក្រភពអង់គ្លេសអនុបវាទ ។ លោកចាង ជុន(Zhang Jun)អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនបានបង្ហាញការខកចិត្ត និងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការវ៉េតូរបស់សហរដ្ឋអាមេរិក។ ប្រទេសអាល់ហ្សេរី ក្នុងនាមរដ្ឋអារ៉ាប់ បានដាក់ចេញសេចក្តីសម្រេចពង្រាង ទាមទារឲ្យបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ធានាលទ្ធភាពទទួលបានការផ្គត់ផ្គង់មនុស្សធម៌ និងច្រានចោលការជម្លៀសពលរដ្ឋដោយបង្ខំពីសំណាក់កងកម្លាំងអ៊ីស្រាអែល ៕

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងព្យាយាមចូលប្រទេសហ្វាំងឡង់ តាមរយៈព្រំដែនរុស្ស៊ី

2024/02/21 11:16:49 am        236
ប្រទេសហ្វាំងឡង់ បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាជនអន្តោប្រវេសន៍ «រាប់ពាន់នាក់» មកពីប្រទេសទីបី កំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងទឹកដីហ្វាំងឡង់ ពីប្រទេសរុស្ស៊ី។ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ទាំងអស់នៅលើព្រំដែន ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសរុស្ស៊ីកាលពីចុងឆ្នាំមុន ស្របពេលមានការកើនឡើងនៃចំនួនអ្នកមកដល់ ដែលខ្វះឯកសារត្រឹមត្រូវដើម្បីចូលសហភាពអឺរ៉ុប។ ទីក្រុង ហែលស៊ិនគី (Helsinki) បានចោទប្រកាន់ទីក្រុងមូស្គូ ពីការធ្វើជំរុញជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន ដោយនោះជាការអះអាងដែលវិមានក្រឹមឡាំងបានបដិសេធ។ខណៈពេលដែលតំបន់ព្រំដែនព្រៃឈើរបស់ប្រទេសហ្វាំងឡង់ បានឃើញសីតុណ្ហភាពត្រជាក់ក្រោមសូន្យ និងព្រិលធ្លាក់ខ្លាំងក្នុងអំឡុងខែរដូវរងារ លោកស្រី ម៉ារី រ៉ានថានេន (Mari Rantanen) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថាលោកស្រីជឿថា ជនអន្តោប្រវេសន៍កាន់តែច្រើនអាចព្យាយាមឆ្លងកាត់ដោយខុសច្បាប់នៅពេលដែលនិទាឃរដូវមកដល់ ព្រោះសីតុណ្ហភាពកើនឡើងជាលំដាប់ហើយងាយស្រួលក្នុងការធ្វើដំណើរ៕

កម្មវិធីស្បៀងអាហារពិភពលោក បានបញ្ឈប់ការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង

2024/02/21 11:02:58 am        250
កម្មវិធីស្បៀងអាហារពិភលោក (World Food Programme) បានផ្អាកការដឹកជញ្ជូនជំនួយសង្រ្គោះជីវិតទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដោយនិយាយថា ក្បួនជំនួយនានាបានជួបប្រទះភាពចលាចល និងអំពើហិង្សាដោយសារការបរាជ័យនៃសណ្ដាប់ធ្នាប់ស៊ីវិល។ ទីភ្នាក់នេះបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើភ្លាមៗ ហើយក្រុមការងារបានប្រឈមនឹងការចូលដណ្ដើមយកជំនួយពីក្រុមប្រជាពលរដ្ឋ ការផ្ទុះអាវុធ និងការលួចជំនួយ។ អង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងនៃគ្រោះទុរ្ភក្សនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងកាលពីខែធ្នូឆ្នាំមុន។កម្មវិធីស្បៀងអាហារពិភលោក និយាយថា របាយការណ៍នានាគឺជាភស្តុតាងបង្ហាញពីការធ្លាក់ចូលក្នុងភាពអត់ឃ្លាន និងការឆ្លងរាតត្បាតជំងឺផ្សេងៗ។ ប្រទេសអ៊ីស្រាអែល បានបញ្ជាឲ្យជនស៊ីវិលពលរដ្ឋប៉ាឡេស្ទីនចំនួន១,១លាននាក់ ជម្លៀសចេញពីគ្រប់តំបន់ទាំងអស់ក្នុងភាគខាងជើងតំបន់ហ្កាហ្សាវ៉ាឌី (Wadi Gaza) និងស្វែងរកទីជម្រកក្នុងភាគខាងត្បូងនៅពេលការវាយលុកដោយថ្មើរជើងបានចាប់ផ្ដើមកាលពីក្នុងខែតុលា។ ប្រជាពលរដ្ឋភាគច្រើនបានអនុវត្តន៍តាមបញ្ជារបស់កងទ័ពអ៊ីស្រាអែល ប៉ុន្តែពលរដ្ឋរាប់ម៉ឺននាក់សុខចិត្តបន្តរស់នៅឬមិនអាចរត់ភៀសខ្លួនបាន ខណៈកងទ័ពអ៊ីស្រាអែលឡោមព័ទ្ធតំបន់នេះ ហើយក្រោយមកបានគ្រប់គ្រងផ្នែកដ៏ធំនៃមូលដ្ឋាននានារបស់ក្រុមហាម៉ាសនៅទីនោះ។ កាលពីខែមុនទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០ម៉ឺននាក់ ដែលនៅតែបន្តស្នាក់នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង បានពឹងផ្អែកទាំងស្រុងលើជំនួយដើម្បីរស់។ ការដឹកជញ្ជូនជំនួយទៅកាន់ភាគខាងជើងត្រូវបានជួបភាពភ័យខ្លាច និងការលំបាក ដោយសារស្ថានភាពសន្តិសុខពីយោធារបស់អ៊ីស្រាអែល៕

WHO ព្រមានថា ប្រទេសជាងពាក់កណ្តាលនៃពិភពលោក ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺកញ្ជ្រឹល

2024/02/21 10:57:06 am        395
អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាប្រទេសជាងពាក់កណ្តាលនៃពិភពលោក នឹងជួបហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះជំងឺកញ្ជ្រឹលនៅចុងឆ្នាំនេះ លុះត្រាតែមានវិធានការបង្ការជាបន្ទាន់។ករណីជំងឺកញ្ជ្រឹល បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ភាគច្រើនដោយសារតែការខកខានមិនបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលប្រព័ន្ធសុខាភិបាលមមាញឹកខ្លាំង និងខកខានមិនបានការចាក់វ៉ាក់សាំងជាប្រចាំសម្រាប់ប្រភេទជំងឺដែលអាចការពារបាន។លោកស្រី ណាថាស្ហា ក្រាវក្រុហ្វត៍ (Natasha Crowcroft) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកញ្ជ្រឹល និងជំងឺរូបេឡា (កញ្ជ្រឹលអាល្លឺម៉ង់) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងអាចមើលឃើញពីទិន្នន័យរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយលោកដោយមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក (CDC) ថាជាងពាក់កណ្តាលនៃបណ្តាប្រទេសទាំងអស់នៅលើពិភពលោក នឹងមានហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅចុងឆ្នាំ២០២៤ នេះ»។កញ្ជ្រឹល គឺជាប្រភេទវីរុសឆ្លងខ្លាំងតាមរយៈខ្យល់ ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោមប្រាំឆ្នាំ។ ជំងឺនេះអាចត្រូវបានការពារដោយការចាក់វ៉ាក់សាំងចំនួនពីរដូស ហើយបើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការស្លាប់ជាង ៥០ លាននាក់ ត្រូវបានបញ្ចៀសចាប់តាំងពីឆ្នាំ២០០០ មក៕

កាតានិយាយថា ក្រុមហាម៉ាស បញ្ជាក់ពីការទទួលការផ្គត់ផ្គង់វេជ្ជសាស្រ្តសម្រាប់ចំណាប់ថ្នូរហ្កាហ្សា

2024/02/21 10:51:17 am        240
អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាក្រុមហាម៉ាស បានបញ្ជាក់ពីការទទួលបានការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា ហើយបានចាប់ផ្តើមផ្តល់ការផ្គត់ផ្គង់ដល់ចំណាប់ថ្នូរដែលឃុំខ្លួននៅតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសកាតា បានទទួលការបញ្ជាក់ទាំងនេះក្នុងនាមជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀង ដែលរួមមានការដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ និងរងការខូចខាត ជាថ្នូរនឹងការចែកចាយឱសថដែលចំណាប់ថ្នូរត្រូវការ»។ប្រទេសកាតា និងបារាំងបានចុះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុនលើការផ្តល់ឱសថបន្ទាន់ដល់ចំណាប់ថ្នូរ ដែលត្រូវចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាថ្នូរនឹងជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្ដសម្រាប់ជនស៊ីវិល ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់នោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu៖ «គ្មានភេរវករណាម្នាក់រួចខ្លួនទេ» ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡា
05/07/2026 07:05 PM
មន្ទីរពេទ្យហូឡង់ ព្យាបាលអ្នកជំងឺសង្ស័យឆ្លងវីរុស Hanta ក្រោយជម្លៀសចេញពីនាវាកម្សាន្ត
05/07/2026 07:05 PM
ចិនជំទាស់ចំណាត់ការដែលនាំឲ្យកើនឡើងភាពតានតឹង ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់លើអារ៉ាប់រួម
05/07/2026 07:05 PM
មនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន ក្នុងអំពើហិង្សាក្រោយការបោះឆ្នោតសម្លាប់មនុស្ស ៣នាក់ នៅឥណ្ឌា
05/07/2026 07:05 PM
លោក Zelenskyy៖ រុស្ស៊ីនៅតែបន្តរំលោភលើបទឈប់បាញ់ដែលស្នើឡើងដោយទីក្រុងគីវ
05/07/2026 07:05 PM
សូរ្យគ្រាសនឹងមើលឃើញនៅប្រទេសអេស្ប៉ាញនាថ្ងៃទី ១២ ខែសីហាខាងមុខនេះ
05/07/2026 07:05 PM
រដ្ឋមន្រ្តីការបរទេសចិន ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ទីក្រុងប៉េកាំងត្រៀមខ្លួនធ្វើឲ្យស្ថិរភាពទំនាក់ទំនងប្រទេសទាំង ២
05/07/2026 07:05 PM
មនុស្ស ៦នាក់ បាត់ខ្លួន ក្រោយទូកលិចនៅក្នុងទន្លេ Yamuna ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា
05/07/2026 07:05 PM
ពលរដ្ឋអូស្រ្តាលីមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម ឡើងយន្តហោះវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ
05/07/2026 07:05 PM
UN អំពាវនាវឲ្យការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ខណៈអ៊ីស្រាអែលវាយប្រហារលីបង់
05/07/2026 07:05 PM