ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

លោកអាបាស អំពាវនាវឲ្យក្រុមហាម៉ាសយល់ព្រមភ្លាមៗ នូវកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយអ៊ីស្រាអែល

2024/02/15 10:59:24 am        76
ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានអំពាវនាវឲ្យក្រុមហាម៉ាស យល់ព្រមទៅលើកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយរដ្ឋាភិបាលអ៊ីស្រាអែលយ៉ាងឆាប់រហ័ស ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វា (Rafah) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនWafa។លោកអាបាស ប្រធានអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ប៉ាឡេស្ទីននៃតំបន់វេសបែង (West Bank) បាននិយាយថា ការវាយប្រហារលើទីក្រុងរ៉ាហ្វា នឹងនាំឲ្យជនរងគ្រោះរាប់ពាន់នាក់រងទុក្ខវេទនា និងការផ្លាស់ទីលំនៅ។ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែលរៀបចំការវាយលុកនៅក្នុងទីក្រុងរ៉ាហ្វា។ គោលបំណងរបស់អ៊ីស្រាអែល គឺដើម្បីលុបបំបាត់អង្គភាពប្រយុទ្ធចុងក្រោយរបស់ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន។ទោះបីជាយ៉ាងណាក៏ដោយ ការវាយលុកណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដែលមានទីតាំងនៅភាគខាងត្បូងនៃ តំបន់ហ្កាហ្សាស្ទ្រីប នៅតាមព្រំដែនអេហ្ស៊ីប ត្រូវបានគេចាត់ទុកថា ជាបញ្ហាដ៏ខ្លាំងក្លា ដោយសារមនុស្សជាច្រើនប្រមូលផ្តុំនៅទីនោះ ដោយផ្តល់ជម្រកដលមនុស្សប្រហែល ៣០០.០០០ នាក់ នៅមុនសង្រ្គាម ហើយឥឡូវនេះ ១,៣ លាននាក់បានប្រមូលផ្តុំគ្នាទៅកាន់ទីក្រុងនេះ តាមការណែនាំរបស់យោធាអ៊ីស្រា អែល ដើម្បីគេចចេញពីការវាយប្រហារនៅតំបន់សេសសល់នៃតំបន់ហ្កាហ្សាស្ទ្រីប។មេដឹកនាំរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock សុទ្ធតែបានជំរុញអ៊ីស្រាអែលប្រឆាំងនឹងសកម្មភាពយោធា នៅក្នុងទីក្រុងនេះ។

អ៊ីស្រាអែល រងសម្ពាធកាន់តែខ្លាំង កុំឲ្យវាយប្រហារលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន ចុងក្រោយនៅហ្កាហ្សា

2024/02/15 09:03:00 am        137
អ៊ីស្រាអែលបានប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងកាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ដើម្បីបញ្ឈប់ការវាយលុកដែលបានគ្រោងទុកលើជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ(Cairo)បានបញ្ចប់ដោយពុំទទួលបានផ្លែផ្កាគាប់ប្រសើរ។ ក្រុមមន្ត្រីបាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃអង្គារមានលក្ខណៈស្ថាបនា ហើយនឹងបន្ត ប៉ុន្តែកង្វះបរបគំហើញភ្លាមៗបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមមនុស្សរាប់សែននាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងទីក្រុងរ៉ាហ្វា(Rafah)ថា អ៊ីស្រាអែល នឹងវាយលុកទីក្រុងនៅព្រំដែនជាមួយអេហ្ស៊ីបក្នុងពេលឆាប់ៗនេះ។ភាពតានតឹងក៏បានកើនឡើងតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់កាលពីថ្ងៃពុធផងដែរ។ អ៊ីស្រាអែលបាននិយាយថា ស្ត្រីម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតពីប្រទេសលីបង់ ហើយមនុស្ស ៤ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់។លោក រីឆាត ភីភើកន (Richard Peeperkorn)អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ ហ្កាហ្សានិង West Bank បាននិយាយថា ការវាយប្រហារលើក្រុងរ៉ាហ្វា នឹងក្លាយជា មហន្តរាយហួសពីការស្រមៃ។ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោកប្រធានាធិបតីEmmanuel Macron បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធជាមួយលោក Netanyahu ដោយនិយាយថារត់ភៀសខ្លួនចេញពីទីលំនៅដោយបង្ខំបន្ថែមទៀតអាចនាំឲ្យមានស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងតំបន់ផងដែរ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រីអាណាឡេណាប៊ែរបុក(Annalena Baerbock)បាននិយាយថា ប្រជាជននៅក្រុងរ៉ាហ្វា ដែលគ្មានកន្លែងត្រូវទៅ មិនអាចរលាយបាត់ទៅតាមខ្យល់អាកាសឡើយ។ លោកស្រីបាននិយាយមុនពេលពិភាក្សាជាមួយលោក Netanyahu ថា ពួកគេត្រូវការកន្លែងសុវត្ថិភាព និងច្រករបៀងសុវត្ថិភាព ដើម្បីចៀសវាងការជាប់ខ្លួននៅក្នុងភ្លើងសង្រ្គាមថែមទៀត៕

អ៊ីស្រាអែល ប្តេជ្ញាប្រឆាំងក្រុមហាម៉ាសនៅក្រុងរ៉ាហ្វា ស្របពេលការអំពាវនាវជាសកលឱ្យមានការអត់ធ្មត់

2024/02/15 08:22:51 am        119
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ថាអ៊ីស្រាអែល នឹងបន្តការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅក្រុងរ៉ាហ្វា (Rafah) ដែលជាជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងហ្កាហ្សា បន្ទាប់ពីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់នោះ។មេដឹកនាំអ៊ីស្រាអែល ដែលកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងក្នុងការផ្អាកការវាយប្រហារដែលបានគ្រោងទុក និងការអំពាវនាវជាសកលឱ្យមានការអត់ធ្មត់រូបនេះ មិនបានចង្អុលបង្ហាញថាតើនៅពេលណាដែលការវាយលុកអាចនឹងកើតឡើង ឬកន្លែងណា ដែលមនុស្សរាប់សែននាក់កំពុងស្នាក់នៅក្នុងក្រុងរ៉ាហ្វា អាចទៅបាននោះទេ។ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគែរ ស្តីពីលទ្ធភាពបទឈប់បាញ់ និងការប្រគល់ចំណាប់ថ្នូរដែលកាន់កាប់ដោយក្រុមហាម៉ាស បានបញ្ចប់ដោយមិនមានការសន្និដ្ឋានសរុប ដែលនោះបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនភៀសខ្លួនប៉ាឡេស្ទីនថា អ៊ីស្រាអែលនឹងវាយលុកក្រុងរ៉ាហ្វា ដែលនៅជាប់នឹងអេហ្ស៊ីប ក្នុងពេលឆាប់ៗ។យោធាអ៊ីស្រាអែលនិយាយថា ខ្លួនចង់បណ្តេញពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីកន្លែងលាក់ខ្លួនក្នុងទីក្រុងរ៉ាហ្វា និងដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅទីនោះបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការដែលបានស្នើឡើងដើម្បីជម្លៀសជនស៊ីវិលនោះទេ៕

នគរបាលបញ្ចូនខ្លួនជនប្រឌិតរឿង និងក្លែងជាតួអង្គ ម៉ូលីកា ទៅតុលាការ នៅរសៀលនេះ

2024/02/14 05:02:13 pm        533
ភ្នំពេញ ៖ បុរសជនដែលបាននិពន្ធរឿង និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ត្រូវបានសមត្ថកិច្ចធ្វើការបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។ ជនសង្ស័យមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស អាយុជាង៣០ឆ្នាំ ។ ជនសង្ស័យកំពុងស្ថិតក្រោមការបន្តនីតិវិធីរបស់តុលាការ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយនោះទេ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យរូបនេះ ជាម្នាក់ក្នុងចំណោមបក្សពួកដែលកំពុងរត់គេច ដែលបានចូលរួមក្នុងការរៀបចំផែនការណ៍បង្កើតព្រឹត្តិការណ៍ ពិសេសបង្កើតគ្រុបតេឡេេក្រាមក្លែងក្លាយប្តឹងនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅស្តុបក្តាន់២ ដែលយកតួអង្គ អាខោនឈ្មោះ គង់ ម៉ូលីកា ជាគណនេយ្យអាខោនក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានចោទប្រកាន់មួលបង្កាច់បង្ខូចសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ។ អ្នកនាំពាក្យនគរបាល បានបន្តថា ៖ សមត្ថកិច្ចមិនទាន់អាចកំណត់បាន១០០ភាគរយថា ក្រុមជនសង្ស័យធ្វើឡើងក្នុងគោលដៅអ្វីឱ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែ អាចមានការពាក់ព័ន្ធនឹងការធ្លាប់មានទំនាស់អ្វីមួយជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ដែលប្រចាំការនៅស្តុបក្តាន់២នោះ ។ គួររំលឹកថា កាលពីវេលាយប់ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ម្សិលមិញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោក ដោយបានបង្ហាញមុខ ជនដែលប្រឌិតរឿងខាងលើ ដោយសរសេរភ្ជាប់ខ្លឹមសារ អំពីជនដែលនោះថា ជាអ្នកនិពន្ឋរឿងធ្វើម៉ូលីកា ធ្វើឱ្យល្បី និងក៌ជាតួស្រីម៉ូលីកា ហើយ ក៌ជាជនស៊ីវិល ផងដែរ ។ រឿងរ៉ាវនេះ មុនពេលដែលសមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មានទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនេយ្យក្លែងក្លាយ ដោយភ្ជាប់នារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ មូលីកា ខាងលើ ៕  អត្ថបទ ៖ លីហេង

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន ២០០០គីឡូក្រាម

2024/02/14 04:52:14 pm        105
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើបង្ក្រាបស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ។លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលស្លាបមាន់ ខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Sang Young ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកស្លាបមាន់ ខូចគុណភាព ទាំងនោះទៅបំផ្លាញចោលតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

កសិករឥណ្ឌា ដែលដើរក្បួនតវ៉ាទៅក្រុងញូវដែលី ប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ

2024/02/14 02:52:00 pm        69
កសិករឥណ្ឌា ដែលកំពុងព្យាយាមហែរក្បួនតវ៉ាចូលទៅកាន់រដ្ឋធានីញូវដែលី បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅថ្ងៃពុធ (១៤ កុម្ភៈ) នេះ ដែលជាថ្ងៃទីពីរនៃការតវ៉ា ខណៈយានដ្រូនជាច្រើនគ្រឿងត្រូវបានប្រើដើម្បីទម្លាក់គ្រាប់ផ្លោងឧស្ម័នបង្ហូរទឹកភ្នែក។កសិកររាប់រយនាក់ ធ្វើដំណើរតាមឡានដឹកទំនិញ និងរទេះរុញដែលផ្ទុកដោយអាហារ ពូក និងការផ្គត់ផ្គង់ផ្សេងៗទៀត បានចាប់ផ្តើមដើរក្បួនឆ្ពោះទៅកាន់ទីក្រុងដេលី កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សារវាងសហជីពរបស់ពួកគេ និងរដ្ឋាភិបាលមិនបានផ្តល់ការប្តេជ្ញាចិត្តទាក់ទងនឹងតម្លៃអប្បបរមាសម្រាប់ដំណាំ។ក្រុមអ្នកតវ៉ាត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខនៅព្រំដែន សាមប៊ូ (Shambhu) ដែលខណ្ឌចែករដ្ឋ ផុនចាប (Punjab) និងរដ្ឋ ហាយ៉ាណា (Haryana) ជារដ្ឋភាគខាងជើងដែលអ្នកតវ៉ាភាគច្រើនមកពីទីនោះ ដែលមានចំងាយជិត ២០០ គីឡូម៉ែត្រពីគោលដៅរបស់ពួកគេ។កសិករនិយាយថា រដ្ឋាភិបាលបានបរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងឆ្នាំ២០២១ នៃការចំណាយប្រាក់បន្ថែមសម្រាប់ដំណាំ។ ការតវ៉ាចុងក្រោយនេះកើតឡើងស្របពេលនឹងប្រទេសកំពុងឈានដល់ការបោះឆ្នោតជាតិក្នុងពេលជាច្រើនខែខាងមុខ ដែលលោកនាយករដ្ឋមន្រ្តី ម៉ូឌី (Modi) នឹងស្វះស្វែងរកអាណត្តិទីបីបន្តទៀត៕

ប៉ាឡេស្ទីនមើលឃើញធូរស្រាលតិចតួច នៅក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងអ្នកតាំងលំនៅមួយចំនួន

2024/02/14 02:39:29 pm        88
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ប្រឆាំងនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វមួយចំនួនដែលត្រូវបានចោទប្រកាន់ពីបទហិង្សាផ្នែកនយោបាយ បាននាំមកនូវការធូរស្រាលតិចតួចដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង(West Bank) ដែលនិយាយថា ការវាយប្រហារ នៅតែបន្តកើតមាន ដោយមានកងកម្លាំងសន្តិសុខអ៊ីស្រាអែលឈរនៅក្បែរ ឬចូលរួម។នៅក្នុងភូមិកំពូលភ្នំមួយ រថយន្តដែលឆេះ និងផ្ទះមួយខ្នងឆេះគ្មានសល់ អ្នកស្រុកបានពិពណ៌នាថា ជាការវាយប្រហារកាលពីល្ងាចថ្ងៃចន្ទ ដែលពាក់ព័ន្ធនឹងបុរសពី ២០ ទៅ ៣០នាក់ មកពីការតាំងទីលំនៅក្បែរនោះ។កងទ័ពអ៊ីស្រាអែល បានពណ៌នាឧបទ្ទវហេតុនៅភូមិអាស៊ីរ៉ា អាល់ គីប៊ីលីយ៉ា (Asira al-Qibiliya)ថា ជា «កុបកម្ម» ដោយជនជាតិប៉ាឡេស្ទីន និងអ្នកតាំងលំនៅ ក្នុងអំឡុងពេលដែលកងទ័ព បានបាញ់ទៅលើអ្នកគប់ដុំថ្ម។ ជនជាតិប៉ាឡេស្ទីនពីរនាក់ បានរងរបួសដោយគ្រាប់កាំភ្លើង។ មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួស ឬការចាប់ខ្លួនក្នុងចំណោមអ្នកតាំងលំនៅនោះទេ ទោះបីជាកងទ័ព បានទទួលស្គាល់ថា អ្នកខ្លះ បានដុតបំផ្លាញក៏ដោយ។អ្នកភូមិឈ្មោះ អាប់ឌុល បាស៊ីទី អាប់ឌុល រ៉ាម៉ាន ( Abdul Basiti Abdul Rahman) បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងបានគិតថា កងទ័ពនឹងរុញពួកគេ (អ្នកតាំងលំនៅ) ឲ្យឆ្ងាយ ប៉ុន្តែយើងមានការភ្ញាក់ផ្អើលដែលឃើញពួកគេ ចូលមកយ៉ាងច្រើននោះ។

មន្ត្រីអង្គការសហប្រជាជាតិ៖ យើងនឹងមិនចូលរួមក្នុងការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងរ៉ា ហ្វាទេ

2024/02/14 02:20:22 pm        70
អង្គការជំនួយសង្គ្រោះបន្ទាន់របស់UN OCHA បាននិយាយថា អង្គការសហប្រជាជាតិ នឹងមិនចូលរួមក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំពីទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីបនោះទេ។ អ៊ីស្រាអែល បានស្នើឲ្យមានការសាងសង់ទីក្រុងតង់យ៉ាងទូលំទូលាយសម្រាប់ប្រជាជន ដែលត្រូវបានជម្លៀសចេញបន្ថែមទៀតនៅភាគខាងជើងក្រុងរ៉ាហ្វា នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកដែលបានដកស្រង់សម្តីមន្ត្រីអេហ្ស៊ីប។អ្នកនាំពាក្យ OCHA លោក Jens Laerke បានប្រាប់សារព័ត៌មាន dpa កាលពីថ្ងៃអង្គារថា៖«យើងមិនមានទំនាក់ទំនងផ្លូវការណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលអំពីរឿងនេះទេ»។ក្នុងករណីណាក៏ដោយ យើងនឹងមិនមែនជាផ្នែកនៃផែនការណាមួយ ដើម្បីផ្លាស់ទីមនុស្សដោយបង្ខំនោះទេ។ យើងនឹងមិនផ្តល់ទីក្រុងតង់នៅកន្លែងផ្សេងទៀត ដើម្បីឲ្យកងកម្លាំងអ៊ីស្រាអែលអាចផ្លាស់ទីប្រជាជន ដោយបង្ខំទេ។រដ្ឋាភិបាលរបស់អ៊ីស្រាអែល បានអំពាវនាវដល់អង្គការអង្គការសហប្រជាជាតិដែលធ្វើការនៅក្នុងតំបន់ឲ្យ ជួយជម្លៀសជនស៊ីវិលចេញពីទីក្រុងរ៉ាហ្វា មុនពេលការវាយលុកដែលបានគ្រោងទុក។

លោកដេវីត កាមេរូន ជំរុញឲ្យចិនប្រកាន់ជំហរតឹងរ៉ឹងលើការវាយប្រហាររបស់ក្រុមហ៊ួទី នៅសមុទ្រក្រហម

2024/02/14 02:16:23 pm        86
លោក ដេវីត កាមេរូន ( Lord Cameron) បាននិយាយថា លោកកំពុងរៀបចំផែនការ ដើម្បីបញ្ចុះបញ្ចូលប្រទេសចិនឲ្យប្រកាន់ជំហរតឹងរ៉ឹងលើការវាយប្រហាររបស់ក្រុមហ៊ួទី នៅសមុទ្រក្រហម នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយទីក្រុងប៉េកាំង ក្នុងនាមជារដ្ឋមន្ត្រីការបរទេស។រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា លោកនឹងដាក់សម្ពាធលើសមភាគីចិន ដើម្បីគាំទ្រ «សេរីភាពនៃការធ្វើនាវាចរណ៍» នៅក្នុងតំបន់ ដែលក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងកំណត់ គោលដៅលើនាវាលោកខាងលិច ជាមួយនឹងមីស៊ីល និងយានដ្រូន ក្នុងការសងសឹកចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។ប្រទេសចិន បានអះអាងថា ខ្លួនបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម ចាប់តាំងពីដើមដំបូងមកម្ល៉េះ ដោយរបាយការណ៍បានណែនាំថា ខ្លួនបានជំរុញអ៊ីរ៉ង់ ដែលខ្លួនមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធ ដើម្បីជួយទប់ទល់នឹងការវាយប្រហាររបស់ក្រុមហ៊ួទូ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប៉ុន្តែប្រទេសនេះ ត្រូវបានចោទប្រកាន់ថា កំពុងស្វែងរកការការពារផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងការជំរុញឲ្យមានការកើនឡើងពេញលេញ។ កាលពីខែមុន ក្រុមហ៊ួទី បាននិយាយថា នាវាចិន និងរុស្ស៊ី នឹងទទួលបានការឆ្លងកាត់ដោយសុវត្ថិភាព ខណៈខ្លះទៀត ត្រូវបានបង្ខំចិត្តធ្វើដំណើរតាមផ្លូវនេះឡើងវិញ។ដោយទទួលបានសំណួរជាច្រើនពីមិត្តភ័ក្តិ កាលពីថ្ងៃអង្គារ លោកកាមេរូន បាននិយាយថា លោកនឹងជំរុញឲ្យជនជាតិចិន ធ្វើបន្ថែមទៀត ដើម្បីលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍ ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។លោកបានថ្លែងថា៖«រឿងមួយដែលយើងកំពុងធ្វើជាទូទៅ គឺការសង្កត់ធ្ងន់ពីសារៈសំខាន់នៃសេរីភាពនៃការធ្វើនាវាចរណ៍ស្ថិតនៅពីក្រោយសកម្មភាព ដែលយើងកំពុងធ្វើនៅសមុទ្រក្រហម»។

មនុស្សម្នាក់ស្លាប់ ដោយសារអាកាសធាតុដ៏អាក្រក់នៅអូស្ត្រាលី ដែលបណ្ដាលឱ្យដាច់ភ្លើង និងបង្កចំហេះព្រៃ

2024/02/14 01:58:24 pm        88
អ្នកស្រុករាប់សែននាក់នៅទូទាំងរដ្ឋ វីកតូរៀ (Victoria) របស់អូស្ត្រាលី នៅតែមិនមានថាមពលប្រើប្រាស់ នៅថ្ងៃពុធ (១៤ កុម្ភៈ) នេះបន្ទាប់ពីអាកាសធាតុដ៏អាក្រក់បានបំផ្លាញខ្សែបញ្ជូនថាមពល និងបានបង្កជាចំហេះព្រៃ ដែលបណ្តាលឱ្យអ្នកពន្លត់អគ្គិភ័យប្រាំនាក់រងរបួស និងមនុស្សម្នាក់ស្លាប់។ខ្យល់បក់យ៉ាងខ្លាំងកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានបង្ខំឱ្យខ្សែបញ្ជូនថាមពលខូចខាត ដោយធ្វើឱ្យម៉ាស៊ីនភ្លើងដាច់នៅស្ថានីយ៍ថាមពល។ ការដាច់ចរន្តអគ្គិសនីនេះបានប៉ះពាល់ដល់លំនៅឋានកន្លះលានកន្លែង ដែលជាតួលេខដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ វីកតូរៀ។អាជ្ញាធរបាននិយាយថា បុរសម្នាក់បានស្លាប់ដោយសារបំណែកកម្ទេចកម្ទីដ៏ធំធ្លាក់ត្រូវ នៅភាគខាងត្បូងនៃរដ្ឋ។ សេវារថភ្លើងនៅលើផ្លូវទៅកាន់ក្រុង មែលប៊ឺន (Melbourne) មួយចំនួនត្រូវបានផ្អាក ហើយយ៉ាងហោចណាស់សាលារៀន ១០ កន្លែងនិងមជ្ឈមណ្ឌលថែទាំកុមាររាប់សិបកន្លែងទៀតត្រូវបានបិទ។នៅភាគខាងលិចនៃរដ្ឋនេះ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធទប់ទល់នឹងចំហេះព្រៃចំនួនបីកន្លែងដែលឆាបឆេះដោយសារភ្លើងផ្គររន្ទះកាលពីថ្ងៃអង្គារ។ ការិយាល័យអាកាសធាតុរបស់ប្រទេសអូស្ត្រាលី បានព្យាករណ៍ពីស្ថានភាពធូរស្រាលជាងមុននៅថ្ងៃពុធនេះ ជាមួយនឹងសីតុណ្ហភាពធ្លាក់ទាបដល់ពាក់កណ្តាល ២០ អង្សាសេ និងខ្យល់បក់ក្នុងល្បឿនមធ្យម ប៉ុន្តែបានព្រមានថាហានិភ័យមិនទាន់ចប់នៅឡើយទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ
05/07/2026 11:05 PM
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
05/07/2026 10:05 PM
ការកាត់បន្ថយជំនួយ គ្រោះរាំងស្ងួត និងជម្លោះ ធ្វើឲ្យពលរដ្ឋសូម៉ាលី រងទុក្ខយ៉ាងធ្ងន់ធ្ងរ
05/07/2026 09:05 PM
ឆាដប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហារស្លាប់មនុស្សរបស់ក្រុមឧទ្ទាម Boko Haram
05/07/2026 08:05 PM
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង
05/07/2026 08:05 PM
ចោរសមុទ្រសូម៉ាលី បោះបង់ចោលទូកក្តោងរបស់អារ៉ាប់រួម ក្រោយពួកគេជិតអស់គ្រឿងផ្គត់ផ្គង់
05/07/2026 08:05 PM
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង
05/07/2026 08:05 PM
ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងរយៈពេលខ្លី ដើម្បីបញ្ចប់សង្រ្គាម
05/07/2026 08:05 PM
ប្រធានាធិបតីប៉ារ៉ាហ្គាយសរសើរមិត្តភាពជាមួយកោះតៃវ៉ាន់ ខណៈចិនប្រាប់ឲ្យកាត់ផ្តាច់ចំណងទាក់ទង
05/07/2026 08:05 PM
លោក Netanyahu៖ «គ្មានភេរវករណាម្នាក់រួចខ្លួនទេ» ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡា
05/07/2026 07:05 PM