ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សន្តិសុខ និង សង្គម

អាមេរិក ជំរុញឱ្យផ្អាកការវាយប្រហារនៅហ្កាហ្សា ខណៈអ៊ីស្រាអែលរងការបាត់បង់ទាហានយ៉ាងធ្ងន់ធ្ងរបំផុត

2024/01/24 08:48:54 am        193
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារ ២៣ មករា ថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាអន្តរជាតិដ៏ខ្លាំងក្លាកំពុងធ្វើការឆ្ពោះទៅរកការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងក្រុមអ្នកទោសប៉ាឡេស្ទីន អំឡុងពេលបទឈប់បាញ់រយៈពេលមួយខែដែលបានស្នើឡើងនៅក្នុងតំបន់ហ្កាហ្សានេះ ខណៈសេតវិមានបាននិយាយថា បេសកជនរបស់ខ្លួនកំពុងមានការពិភាក្សាយ៉ាងសកម្មលើបញ្ហានេះ។ប្រភពជាច្រើនបាននិយាយថា ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានបើកច្រកការទូតចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមជាគោលការណ៍ចំពោះផែនការក្របខ័ណ្ឌនេះ។ ប្រភពខាងលើបាននិយាយថា ផែនការនេះកំពុងត្រូវបានខ្វែងគំនិតគ្នារវាងភាគីទាំងពីរអំពី ថាតើត្រូវបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ដោយរបៀបណា។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន ក្រសួងការបរទេសកាតា និងសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយស្ដីពីរបាយការណ៍នៅក្នុងសារព័ត៌មាន Reuters នោះទេ។កាលពីថ្ងៃចន្ទ ប្រទេសអ៊ីស្រាអែលបានទទួលរងការបាត់បង់ទាហានដ៏ច្រើនបំផុតក្នុងការប៉ះទង្គិចគ្នារយៈពេលជាងបីខែ ដោយមានទាហានស្លាប់ចំនួន ២៤ នាក់ក្នុងឧបទ្ទវហេតុពីរផ្សេងគ្នា។ ក្រុមមន្ត្រីអ៊ីស្រាអែលបានរំលឹកជាថ្មីវិញថា គោលបំណងនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សាគឺមិនផ្លាស់ប្តូរទេ ហើយថាកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ដែលនៅសស់។ ចំណែកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ក្នុងនាមវីរៈបុរសរបស់យើង ដើម្បីជាប្រយោជន៍ដល់ជីវិតរបស់យើង យើងនឹងមិនបញ្ឈប់ការប្រយុទ្ធនេះទេរហូតដល់ទទួលបានជ័យជម្នះដាច់ខាត៕

អយ្យការអមសាលាដំបូងរាជធានីសម្រេចចោទប្រកាន់បុរសបើករថយន្តទាំងស្រវឹងបុករះស្លាប់ និងរបួស៨នាក់

2024/01/23 02:58:32 pm        572
ភ្នំពេញ ៖ ករណីបុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងបុករះម៉ូតូ និងរថយន្តជាច្រើន បង្កឱ្យមានមនុស្សស្លាប់៤នាក់ និងរបួសមនុស្ស៤នាក់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ។អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ និងរបួសស្លាប់មនុស្សច្រើននាក់ ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ករណីនេះអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងដែរថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី ត្រង់ចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយជនសង្ស័យ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវស្ពានថ្មីឫស្សីកែវ ទិសដៅពីកើតទៅលិច ក្នុងទិសដៅចុះពីលើស្ពានដោយល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ទៅបុកពីក្រោយម៉ូតូ និងរថយន្តជាច្រើនគ្រឿង បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ និងរងរបួសមនុស្ស ០៤នាក់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ការជួយសង្គ្រោះកំពុងដំណើរការ បន្ទាប់ពីរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារខេត្តស៊ីនជាំង របស់ចិន

2024/01/23 02:15:08 pm        86
វិធានការដ៏រហ័សត្រូវបានដាក់ចេញដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះគ្រោះរញ្ជួយដី ការជម្លៀសខ្លួន និងការតាំងទីលំនៅថ្មី បន្ទាប់ពីរញ្ជួយដីកម្រិត ៧,១រ៉ិចទ័របានវាយប្រហារតំបន់ អ៊ូស៊ី (Wushi) ក្នុងទីក្រុង អាកស៊ូ (Aksu) នៃតំបន់ស្វយ័ត ស៊ីនជាំង ឣួយហ្គើ (Xinjiang Uygur) ភាគពាយ័ព្យនៃប្រទេសចិន។យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ២:០៩នាទីព្រឹកថ្ងៃអង្គារ (២៣ មករា) នេះ ហើយការរញ្ជួយដីដ៏សំខាន់ត្រូវបានបន្តដោយការរញ្ជួយជាបន្តបន្ទាប់ដែលមានកម្រិត ៥,៣រ៉ិចទ័រ។ការិយាល័យគណៈកម្មាការជាតិបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងស្បៀងអាហារជាតិ ព្រមទាំងរដ្ឋបាលបម្រុងយុទ្ធសាស្ត្រជាតិ បានផ្តល់ជំនួយសង្គ្រោះភ្លាមៗ រួមមាន តង់កប្បាស ១.០០០សម្រាប់ អាវកប្បាស ៥.០០០សម្រាប់ ភួយ ៥.០០០សម្រាប់ ពូកកប្បាស ៥.០០០សម្រាប់ គ្រែបត់ ៥.០០០គ្រែ និងចង្រ្កានកម្ដៅ ១.០០០គ្រឿង ដល់តំបន់ អ៊ូស៊ី។យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្នុងតំបន់នៃខេត្ត ស៊ីនជាំង បានឱ្យដឹងថា រថយន្តសរុបចំនួន ១៨២គ្រឿង មនុស្សចំនួន ៨០០នាក់ និងសត្វសុខនចំនួន ៣២ក្បាល ត្រូវបានដាក់ឱ្យរង់ចាំត្រៀមសម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយនេះ៕

ហ្វីលីពីន ថ្កោលទោសសកម្មភាពបង្កហេតុរបស់ឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងអ្នកនេសាទហ្វីលីពីន

2024/01/23 02:04:14 pm        69
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថាប្រទេសហ្វីលីពីនថ្កោលទោសចំពោះ «សកម្មភាពបង្កហេតុ» ចុងក្រោយបង្អស់របស់ឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងក្រុមអ្នកនេសាទហ្វីលីពីន។លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) ក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ បានយោងលើរបាយការណ៍មួយរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន កាលពីចុងសប្តាហ៍អំពីឧប្បត្តិហេតុថ្ងៃទី១២ ខែមករា ដែលខ្លួនបាននិយាយថា ឆ្មាំល្បាតឆ្នេរចិនបានណែនាំអ្នកនេសាទឱ្យប្រគល់សំបកខ្យងសមុទ្រដែលប្រមូលបាននៅជិតតំបន់ជម្លោះនៃច្រកសមុទ្រ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ទៅវិញបន្ទាប់មកបានបណ្តេញពួកគេចេញ។ប្រទេសទាំងពីរនេះ មានការប្រឈមមុខដាក់គ្នាជាច្រើននាពេលថ្មីៗនេះនៅក្នុងដែនទឹកដែលមានជម្លោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង ដោយមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថាបានបង្កជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ៕

អាវុធហត្ថបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១តោន ទៅតុលាការ

2024/01/23 01:56:46 pm        450
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​បន្ត​នីតិ​វិធី​តាម​ច្បាប់។វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀន​សុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត។បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួក មក​ផ្តន្ទា​ទោស​តាមច្បាប់៕

អ៊ីស្រាអែល ស្នើឱ្យផ្អាកការប្រយុទ្ធរយៈពេល២ខែ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

2024/01/23 12:21:02 pm        108
គេហទំព័រព័ត៌មានរបស់សហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែល បានផ្តល់សំណើថ្មីដល់ក្រុមអ៊ីស្លាមនិយមហាម៉ាស ដែលរួមមានការផ្អាកប្រយុទ្ធរហូតដល់ពីរខែ ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់។ ដោយលើកឡើងពីមន្ត្រីអ៊ីស្រាអែល គេហទំព័រ Axios កាលពីថ្ងៃចន្ទ បានរាយការណ៍ពីសំណើដែលត្រូវបានធ្វើឡើងតាមរយៈអ្នកសម្រុះសម្រួលមកពីប្រទេសកាតា និងប្រទេសអេហ្ស៊ីប។ ក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង ក្រុមហាម៉ាស នឹងដោះលែងស្ត្រី មនុស្សវ័យចំណាស់ និងចំណាប់ថ្នូរដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្នុងដំណាក់កាលដំបូង។ ចំណាប់ថ្នូរផ្សេងទៀត រួមមានទាំងទាហាន នឹងត្រូវដោះលែងជាដំណាក់កាល។ ការប្រយុទ្ធនឹងត្រូវផ្អាករយៈពេលពីរខែ រហូតដល់ចំណាប់ថ្នូរដែលនៅសល់ទាំងអស់ ត្រូវបានដោះលែង។ មន្ត្រីអ៊ីស្រាអែល ត្រូវបានគេដកស្រង់សម្តីដោយនិយាយថាសំណើនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់ប្រទេសកាលពី ១០ ថ្ងៃកន្លងទៅនេះ។ តាមសេចក្តីរាយការណ៍ មន្ត្រីបាននិយាយថា អ៊ីស្រាអែល នឹងមិនយល់ព្រមបញ្ចប់សង្គ្រាមនោះទេ ហើយនឹងមិនយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ៦.០០០នាក់ ពីពន្ធនាគាររបស់អ៊ីស្រាអែលដែរ។ពួកគេបាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នឹងមាន ទំហំកាន់តែតូច គួរឱ្យកត់សម្គាល់ នៅក្នុងវិសាលភាព និងកម្លាំង បន្ទាប់ពីការផ្អាករយៈពេលពីរខែ។គេហទំព័រ Axios និយាយថា ការកំណត់នៃសំណើថ្មីសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរគឺ «ខុសគ្នាពីទិដ្ឋភាពអតីតកាលនៃកិច្ចព្រមព្រៀងដែលត្រូវបានច្រានចោលដោយក្រុមហាម៉ាស និងការពឹងផ្អែកជាងសំណើរបស់អ៊ីស្រាអែលកាលពីពេលមុន។

ក្រុមសង្គ្រោះប្រញាប់ប្រញាល់ ស្វែងរកមនុស្សរាប់សិបនាក់ ជាប់ក្នុងបំណាក់ដីនៅភាគនិរតី ប្រទេសចិន

2024/01/23 12:15:41 pm        79
ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់នៅថ្ងៃអង្គារទី ២៣ ខែមករានេះ ដើម្បីស្វែងរកមនុស្សរាប់សិបនាក់ ដែលនៅតែជាប់ បន្ទាប់ពីបំណាក់ដី បានវាយប្រហារតំបន់ដាច់ស្រយាលនិងតំបន់ភ្នំ នៅភាគនិរតីប្រទេសចិន ដោយបានបណ្តាលឲ្យមនុស្ស ១១ នាក់ស្លាប់។ បំណាក់ដីនៅពេលព្រឹកព្រលឹម បានកប់លើលំនៅឋានចំនួន ១៨ ខ្នង និងបានបង្កឱ្យមានការជម្លៀសមនុស្សជាង ២០០នាក់ នៅពេលដែលរញ្ជួយដីបានវាយប្រហារក្នុងតំបន់ Zhenxiong ខេត្ត Yunnan កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ ពេលនេះកំពុង ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន បន្ទាប់ពីយប់ដែលសីតុណ្ហភាពក្រោមសូន្យ។ អ្នកពន្លត់អគ្គីភ័យលោក Li Shenglong បានប្រាប់សារព័ត៌មានស៊ីនហួថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ នៅតែបន្តពេញមួយយប់។ ទីភ្នាក់ងារនេះ បានដកស្រង់សម្តីលោក Wu Junyao ប្រធានការិយាល័យធនធានធម្មជាតិ និងផែនការតំបន់Zhaotong ដោយនិយាយថា គ្រោះមហន្តរាយនេះ បានបណ្តាលមកពីការបាក់នៅតំបន់ច្រាំងថ្មចោតពីលើជម្រាលភ្នំ។ ក្រុមអ្នកជួយសង្គ្រោះ២០០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀត។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ទីតាំងជួយសង្គ្រោះ ត្រូវបានគ្របដណ្តប់ដោយព្រិលក្រាស់ ហើយអ្នកជួយសង្គ្រោះកំពុង ប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទដើម្បីស្វែងរកអ្នកនៅរស់។ ប្រទេសចិន បានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមួយចំនួនកើតមាន បន្ទាប់ពីមានអាកាសធាតុមិនអំណោយផលខ្លាំង ដូចជាភ្លៀងធ្លាក់ខ្លាំងដ៏កំហុគ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ព្យុះភ្លៀងកាលពីខែកញ្ញាឆ្នាំមុន នៅតំបន់ភាគខាងត្បូងខេត្តក្វាងស៊ី បានបង្កឱ្យមានបំណាក់ដីភ្នំ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់។កាលពីខែសីហា ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានគ្រោះមហន្តរាយស្រដៀងគ្នា នៅជិតទីក្រុង Xi'an ភាគខាងជើង បណ្តាលឲ្យមនុស្សជាង ២០នាក់ស្លាប់។

កងទ័ពប្រទេសអេក្វាឌ័រ រឹបអូសបានកូកាអ៊ីនច្រើនបំផុតចំនួន ២២ តោន

2024/01/23 12:12:30 pm        144
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអេក្វាឌ័រ បានរកឃើញកូកាអ៊ីនច្រើនបំផុតចំនួន ២២ តោន ពីការរឹបអូសគ្រឿងញៀនធំបំផុតមួយរបស់ប្រទេស ក្នុងរយៈពេលពីរសប្តាហ៍ ក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក។កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រឿងញៀន ដែលត្រូវបានចែកចាយមានចំនួន ៧៣៣ កញ្ចប់ ទំនងជាត្រូវបានបម្រុងទុកសម្រាប់ការដឹកជញ្ជូនទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក។ ប្រតិបត្តិការនេះ បានបានធ្វើឡើងរយៈពេល៦ខែនៃផែនការ និងការស៊ើបអង្កេត។កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃអាទិត្យ បានចែករំលែកវីដេអូនៅលើបណ្តាញ X ដែលបង្ហាញពីគំនរដ៏ច្រើននៃកញ្ចប់រុំដោយប្លាស្ទីក ដែលមួយចំនួនមានស្លាកបង្ហាញឈ្មោះក្រុមហ៊ុនអាកាសចរណ៍ធំៗនៅទីតាំងមួយនៅភាគកណ្តាលទីក្រុង Vinces ។រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បានដាក់កំហុសលើក្រុមជួញដូរកូកាអ៊ីនដ៏មានឥទ្ធិពល សម្រាប់អំពើហិង្សាដែលកំពុងកើនឡើង រួមទាំងការវាយប្រហារកាលពីពេលថ្មីៗនេះលើមន្ទីរពេទ្យ ការចាប់ចំណាប់ថ្នូរ និងការបង្អាក់ដល់ការផ្សាយតាមទូរទស្សន៍ដោយខ្មាន់កាំភ្លើងប្រដាប់អាវុធ។

ការរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ វាយប្រហារព្រំដែនប្រទេសចិន-កៀហ្ស៊ីស្ថាន

2024/01/23 12:02:45 pm        118
គ្រោះរញ្ជួយដីកម្រិត ៧,០ រ៉ិចទ័រ បានវាយប្រហារនៅតាមតំបន់ភ្នំ ព្រំដែនប្រទេសចិន-កៀហ្ស៊ីស្ថាន នៅថ្ងៃអង្គារ ទី២៣ ខែមករានេះ បង្កឱ្យមានការព្រមានអំពីការបំផ្លាញរាលដាលដែលអាចកើតមានទ្រង់ទ្រាយធំ ទោះបីជាពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ឬរងរបួសក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អាជ្ញាធរក្នុងតំបន់ បានបញ្ជូនមនុស្សមួយក្រុម ដើម្បីទៅដល់ចំណុចកណ្តាលនៃការរញ្ជួយដី ខណៈមនុស្សប្រហែល ៨០០នាក់ កំពុងត្រៀមសម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយធំណាមួយ។ ការរញ្ជួយដីនេះត្រូវបានចុះបញ្ជីបន្ទាប់ពីម៉ោង ២,០០នាទី ព្រឹក ម៉ោងក្នុងតំបន់នៅថ្ងៃច័ន្ទនេះ មានជម្រៅ ១៣ គីឡូម៉ែត្រ ក្នុងតំបន់ ស៊ីនជាំង(Xinjiang) របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Aksu ។ សារព័ត៌មានស៊ីនហួររាយការណ៍ថា លំនៅឋានពលរដ្ឋចំនួនពីរខ្នង និងកន្លែងចិញ្ចឹមសត្វ បានបាក់រលំនៅក្នុងតំបន់ក្បែរចំណុចកណ្តាល ក្នុងតំបន់ Wushi ខណៈអគ្គិសនី ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។ ពលរដ្ឋទីក្រុង Aksu បាននិយាយថា ប្រជាជន បានប្រញាប់ប្រញាល់ ចេញទៅខាងក្រៅដើម្បីសុវត្ថិភាព ក្នុងពេលមានការរញ្ជួយ ទោះបីជាសីតុណ្ហភាពពេលព្រឹកព្រលឹមត្រជាក់ដល់ ដក១០ អង្សាសេក៏ដោយ។យោងតាមសារព័ត៌មាន AFP បានឱ្យដឹងថា មនុស្សម្នាក៏បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវក្នុងរដ្ឋធានី Bishkek របស់ប្រទេសកៀហ្សីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានបណ្តាលឱ្យជញ្ជាំងរង្គើ និងគ្រឿងសង្ហារឹមយោលយោគ។លោក Bohobek Azhikeev ប្រធានការិយាល័យនៃក្រសួងស្ថានភាពបន្ទាន់ប្រទេសកៀហ្ស៊ីស្ថាន បាននិយាយនៅក្នុងសារវីដេអូថា គ្មានអ្នកស្លាប់ អ្នករងរបួសនិងការខូចខាត ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Bishkek នៅឡើយ។

ប្រធាន WHO៖ ពិភពលោកប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់សម្រាប់សន្ធិសញ្ញាជំងឺរាតត្បាត

2024/01/23 11:26:17 am        63
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថាបណ្ដាប្រទេសនានាប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់ខែឧសភា សម្រាប់ការយល់ព្រមលើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយសម្រាប់មនុស្សជំនាន់ក្រោយ។សន្ធិសញ្ញាថ្មីនេះ និងការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ចំពោះច្បាប់ដែលមានស្រាប់ស្តីពីការដោះស្រាយជំងឺរាតត្បាត មានគោលបំណងពង្រឹងការការពាររបស់ពិភពលោកប្រឆាំងនឹងមេរោគថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ៧លាននាក់ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។លោកអគ្គនាយក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ថា «ខ្ញុំមានការព្រួយបារម្ភណាស់ថារដ្ឋជាសមាជិកអាចនឹងមិនបំពេញតាមការប្តេជ្ញាចិត្តនោះ ហើយមានបញ្ហាលេចធ្លោជាច្រើនដែលនៅតែត្រូវដោះស្រាយ»។មានតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អង្គការនេះ ដែលស្ថានប័នសុខភាពពិភពលោក WHO នេះបានយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះ ហើយនោះគឺជាសន្ធិសញ្ញាគ្រប់គ្រងថ្នាំជក់ក្នុងឆ្នាំ២០០៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM