សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត

សន្តិសុខ និង សង្គម

អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា

2026/06/10 05:16:07 pm        137
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យទីតាំងសរុបចំនួន ៩០ទីតាំងបន្ថែមទៀត ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៩៤នាក់ (ស្រី ១៤១នាក់) គ្មានលិខិតឆ្លងដែន ១០នាក់។ ក្រៅពីនេះក្រុមការងារត្រួតពិនិត្យពុំឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦។លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងការបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន។លោកស្រី ដោ សម្ផស្ស បានបន្តថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល តាមមាត្រា២០ ជំពូកទី៦ ស្តីពីទណ្ឌកម្ម ដោយបានផាកពិន័យសរុបចំនួន ១ទីតាំង មនុស្សចំនួន ៣នាក់ គិតជាថវិកាសរុបបានចំនួន ១២.០០០.០០០រៀល (ដប់ពីរលានរៀល)៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ

2026/06/10 04:34:52 pm        2747
សមត្ថកិច្ចចម្រុះនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ។យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕

រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

2026/06/09 04:10:32 pm        93
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង អង្គភាព ស្ថាប័នពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះ ត្រួតពិនិត្យនៅតាមទីតាំងកាស៊ីណូ និងទីតាំងមិនមែនកាស៊ីណូ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ០៣ អនក្រ.បក និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។រដ្ឋបាលខេត្តព្រះសីហនុបានបញ្ចាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងារចម្រុះបានត្រួតពិនិត្យទីតាំងសរុបចំនួន ១៣២១ទីតាំង ក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ចំនួន ១០៣ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ៤៨ទីតាំង។ជាលទ្ធផលចំពោះមនុស្ស សម្ភារ និងទីតាំងពាក់ព័ន្ធបទល្មើសខាងលើ ក្រុមការងារចម្រុះមានចំណាត់ការ ដូចខាងក្រោម៖រកឃើញមនុស្សសរុប ៤៨៤១នាក់ (ជនជាតិខ្មែរ ៣៦៩នាក់ និងជនបរទេស ៤៤៧២នាក់ មាន ២៦សញ្ជាតិ) ក្នុងនោះ អ្នកពាក់ព័ន្ធបទល្មើសចំនួន ៣៧៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត, ជនបរទេសចំនួន ៣ ២០៦នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ និងជនបរទេសចំនួន ៤៣៥នាក់ កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាន នគរបាលខេត្ត។រកឃើញសម្ភារជាវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុចំនួន ១៦ ៩១១គ្រឿង កុំព្យូទ័រយួរដៃ ៤០៦ ទូរសព្ទដៃ ៤០ ៨៥២គ្រឿង ម៉ាស៊ីនCPU ៨៩៦គ្រឿង ម៉ូនីទ័រ ១ ២១៦គ្រឿង Tablet ៣៣៨គ្រឿង រថយន្ត ៤០គ្រឿង ម៉ូតូ ៣៤គ្រឿង ទូហ្គេមបាញ់ត្រី ២គ្រឿង អាវុធខ្លី ២ដើម គ្រឿងញៀន ១០កញ្ចប់ ថ្នាំគ្រាប់ ១២២គ្រាប់ ប្រាក់ដុល្លារអាមេរិក ៦៤ ៩៨០ដុល្លារ ប្រាក់បាត ១ ២០០បាត និងប្រាក់រៀល ២៣ ១៦០ ០០០រៀល ត្រូវបានដកហូតដើម្បីបន្តនីតិវិធី។បានផាកពិន័យម្ចាស់ទីតាំងចំនួន ៤៥ទីតាំង ដែលបានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅមិនស្របច្បាប់ ថវិកាចំនួន ១ ៩៥២ ៤០០ ០០០រៀល។អយ្យការអមសាលាដំបូងខេត្តបានឃាត់ទុកអចលនវត្ថុចំនួន ៦ទីតាំង ស្មើនឹង ៩ក្បាលដី រថយន្ត ១២ គ្រឿង និងដកហូតប្រាក់ដុល្លារអាមេរិក ៨២ ៤០៦,៣០ដុល្លារ ប្រាក់រៀល ២ ៥៧៧ ៧៥២,៤៤រៀល ប្រាក់បាត ៥ ១០០បាត និងប្រាក់យ័ន ២ ០០០យ័ន។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារទី២ នៃក្រុមការងារចម្រុះ ចំណុះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងបិទសៀលចំនួន ៦៤ទីតាំង។គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីសម្រេចដកហូតអាជ្ញាបណ្ណ កាស៊ីណូដែលមានការពាក់ព័ន្ធបទល្មើសចំនួន ១១ទីតាំង។ដើម្បីលើកស្ទួយកិត្តិយសជាតិ និងខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមអំពាវនាវដល់សាធារណជនគ្រប់ មជ្ឈដ្ឋាន និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មានសង្ស័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជូនអាជ្ញាធរមានសមត្ថកិច្ចដោយរក្សាការសម្ងាត់ តាមរយៈលេខទូរសព្ទ ០៩២ ៥៥៧ ១១៧។ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់ទីតាំងមានការពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា សមត្ថកិច្ចនឹងឃាត់ទុក ឬដកហូតទ្រព្យសម្បត្តិ ហើយពិន័យទៅតាមអនុក្រឹត្យនិងច្បាប់កំណត់ បន្ថែមលើ នោះ ម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ អត្ថបទ៖ វង្ស សុភាព

ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់

2026/06/06 04:29:14 pm        241
ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឈានទៅបង្ក្រាបបាន ពាក់ព័ន្ធករណីឃាតកម្មចាក់សម្លាប់ជនជាតិចិនដូចគ្នា រួចដឹកសពយកទៅប្លុងចោលក្នុងរថយន្ត នៅក្នុងទឹកដីខណ្ឌដង្កោ កាលពីយប់ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់ BTV ឲ្យដឹងថា ៖ អំពើឃាតកម្មចាក់សម្លាប់នេះ គឺកើតឡើងដោយសារទំនាស់គំនុំគ្នាតាំងពីប្រទេសចិនមក ហើយក្រុមជនសង្ស័យបានមកធ្វើសកម្មភាពរៀបចំគម្រោងចាក់សម្លាប់ជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ឯកស្នងការ បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន០៤នាក់ហើយ នៅសេសសល់បក្សពួកចំនួន០៤នាក់ទៀត កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនពួកគេដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។គួររំលឹកថា ៖ សពជនរងគ្រោះជាជនជាតិចិនម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញក្នុងរថយន្តព្រូសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1311 កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយឃាតកបានយកទៅប្លុងចោលនៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ៕ លីហេង

ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម

2026/06/06 10:11:47 am        99
ភ្នំពេញ ៖ រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការបង្ក្រាបគ្រឿងញៀនចំនួន០៥ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយតាមបណ្តាអធិការនគរបាលខណ្ឌពាក់ព័ន្ធ ។ ជនសង្ស័យ២៤នាក់ (ស្រី០៨នាក់) ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ជនជាតិចិន០៦នាក់ តៃវ៉ាន់០៥នាក់ វៀតណាម១២នាក់ និង អង់គ្លេសម្នាក់ ។ ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ចដកហូតបាន គ្រឿងញៀនចម្រុះ ទម្ងន់ប្រហែល ៦៦គីឡូ (ក្នុងនោះកញ្ឆាក្រៀម៦៥គីឡូ) , ជញ្ជីង០៦គ្រឿង , ទូរស័ព្ទដៃ២៨គ្រឿង , ម៉ូតូ០៣គ្រឿង ,រថយន្ត០១គ្រឿង , លិខិតឆ្លងដែន១៦ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀតផងដែរ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ លីហេង

បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល

2026/06/06 10:04:54 am        119
ភ្នំពេញ ៖ ក្រុមជនសង្ស័យជាជនជាតិចិន០៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ធ្វើការឃាត់ខ្លួនភ្លាមៗ គ្រាចុះរដ្ឋបាលពិនិត្យនៅចំណុចទីតាំង ផ្ទះលេខ MH១១០ ផ្លូវលេខ ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ម្នាក់ក្នុងចំណោម០៤នាក់នេះ ជាមុខសញ្ញាដែលហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជាពាក់ព័ន្ធនឹងអំពើចាប់ជំរិត និងជាមុខសញ្ញាចាស់ធ្លាប់ធ្វើទារុណកម្មជំរិតទារប្រាក់កាលពីកំឡុងឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៍ឯក ស្នងការបញ្ជាក់ថា ៖ ក្រុមនេះ បើទប់ស្កាត់បានទាន់ពេលទេ វាអាចនឹងប្រព្រឹត្តិរឿងធ្ងន់ធ្ងរឡើង ។ ជនសង្ស័យទាំង០៤នាក់មាន ទី១ឈ្មោះ WENG SHENG FENG ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិចិន (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា ) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ ខែ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត(ប្រើប្រាស់អាវុធខ្លីវាយជនរងគ្រោះរបួសធ្ងន់ និងជំរិតទារប្រាក់ ) ក្រោយពេលអនុវត្តទោស ១៥ ខែ ជនសង្ស័យត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យខាងលើបានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង (ចំណាយអស់ ១២០០ ដុល្លារអាមេរិក)រួចមកស្នាក់នៅទីតាំងខាងលើ ចំពោះអាវុធខ្លី និងវត្ថុតាងប្រព្រឹត្តបទល្មើសផ្សេងទៀតខ្លួន ពុំដឹងថាជារបស់អ្នកណាឡើយ ។ទី២ឈ្មោះ LIAO QUAN WEI ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន មិត្តភក្ត្រ័របស់ឈ្មោះ WENG SHENG FENG )ទី៣ឈ្មោះ SONG SHUAI ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន)ទី៤ឈ្មោះ SHEN WEI JIAN ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិចិន មុខរបរ ម្ចាស់យានដ្ឋានជួសជុលរថយន្ត (អ្នកជួលផ្ទះឲ្យឈ្មោះ SONG SHUAI មានលិខិតឆ្លងដែន)។ក្នុងការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI 906 TD ចំនួន១ដើម (បង់មួយ )គ្រាប់ចំនួន ៦គ្រាប់ និងខ្នោះដៃចំនួន ០៣ គូរ ។ បច្ចុប្បន្នក្រុមជនសង្ស័យ នឹងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ លីហេង

សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

2026/06/04 04:30:03 pm        185
ស្វាយរៀង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិវៀតណាម ៥៦នាក់ ស្រី ២៣នាក់, ជនជាតិចិន ១៣នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៤នាក់ ស្រី ០៣នាក់)។ ចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសក្រុមការងារបិទទីតាំង(Seal Off) បណ្ដោះអាសន្ន៕

ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់

2026/06/03 04:00:23 pm        334
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុនលើជនរងគ្រោះ០២នាក់ ប្រព្រឹត្តិទៅនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី។ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តប្រតិបត្តិការស្រាវជ្រាវដឹកនាំបង្ក្រាប ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ។ជនសង្ស័យទាំង០៤នាក់មានឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ , ទី២ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ , ទី៣ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន និងទី៤ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។ជនរងគ្រោះក្នុងអំពើទាំង០២បទល្មើសខាងលើមានឈ្មោះ ទី១ តាំង ស៊ីម៉េង ភេទប្រុស (ក្លែងភេទជាស្រី) អាយុ៣៥ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា (ស្លា..ប់) និងម្នាក់ឈ្មោះ អែម គីមស៊្រុន ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តតាក់ស៊ី មានទីលំនៅស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ស្លា ..;ប់)។នៅចំពោះមុខសមត្ថកិច្ច ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលក្រុមជនសង្ស័យបានសម្លាប់ពួកគេនៅខណ្ឌច្បារអំពៅ ហើយដឹកយសពយកទៅកប់នៅខណ្ឌជ្រោយចង្វារ ។ក្នុងការបង្ក្រាប សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ដំបងចំនួន០១, ពូថៅចំនួន០១, ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទម៉ាកអាយហ្វូន ០១គ្រឿង ។ បច្ចុប្បន្នក្រុមសង្ស័យ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕ អត្ថបទ៖ ប្រាក់ តារាវុទ្ធី 

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams

2026/06/03 03:44:47 pm        263
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចម្រុះរួមមាន កម្លាំងផែនការងារសន្តិសុខ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់សោម នៅផ្ទះវីឡាជួលមួយកន្លែង ម្តុំស្ពានត្រជាក់ចិត្ត ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។ជាលទ្ធផល សមត្ថកិច្ចរកឃើញជនបរទេសសរុប ២៦នាក់ ស្រី ៣នាក់ រួមមាន ជនជាតិចិន ៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រោយការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច បានរកឃើញថា មានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ១១គ្រឿង, ទូរស័ព្ទ ២០គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ។ បច្ចុប្បន្ន ជនបរទេសទាំង ២៦នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី ។ ចំណែកទីតាំងខាងលើ ដោយមានតំណាងម្ចាស់ទីតាំងឈ្មោះ ឌឹម គាំ ភេទស្រី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ត្រូវបានបិទសៀលជាបណ្តោះអាសន្ន ។ ករណីនេះដែរ​ ឯឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ថែមលើទីតាំងខាងលើ៕

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

2026/06/01 04:44:53 pm        773
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបជិត ៥៧នាក់ ពាក់ព័ន្ធករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ BTV នៅរសៀលថ្ងៃទី០១ ខែមិថុនា នេះថា ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបចំនួន ៤៧នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីធ្វើការធ្វើការស៊ើបអង្កេត។តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់ ពីបទផ្តើមគំនិត សមគំនិតក្នុងបទលួច បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម។ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត សរុប ៥៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទ ផ្តើមគំនិត សមគំនិតក្នុងបទលូចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ ននៃក្រមព្រហ្មទណ្ឌ។គួរបញ្ជាក់ថា មន្ត្រីនគរបាល និងអាវុធហត្ថខេត្តកំពត ចំនួន ៥០នាក់ (មន្ត្រីនគរបាល៣២នាក់ , មន្ត្រីអាវុធហត្ថ១៨នាក់) ដែលរងការចោទប្រកាន់ គឺពាក់ព័ន្ធការកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ អត្ថបទ៖ វង្ស សុភាព

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
06/14/2026 12:06 PM
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
06/14/2026 12:06 PM
UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ
06/14/2026 12:06 PM
សន្ទុះថ្មីមានសម្រាប់មាគ៌ាអ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាព EU
06/14/2026 12:06 PM
លោក Putinនិយាយពីការវាយប្រហាររបស់អ៊ុយក្រែនថា សត្រូវមិនអាចទប់ទល់ការវាយលុករបស់រុស្ស៊ីបានទេ
06/14/2026 12:06 PM
ក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល ជួបជុំគ្នានៅទីក្រុង Brighton របស់អង់គ្លេស
06/14/2026 12:06 PM