បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់
ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស
កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ
ជនសង្ស័យ ៥នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយកាប់យុវជនម្នាក់រងរបួសធ្ងន់

សន្តិសុខ និង សង្គម

កូរ៉េខាងត្បូង ចាប់ផ្តើមស្វែងរកចម្លើយ បន្ទាប់ពីអគ្គិភ័យឆេះរោងចក្រអាគុយសម្លាប់មនុស្ស ២២ នាក់

2024/06/25 12:41:21 pm        69
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (២៥ មិថុនា) នេះ បានបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៅទីតាំងឧស្សាហកម្មនានាដែលមានហានិភ័យខ្ពស់ មួយថ្ងៃបន្ទាប់ពីអគ្គិភ័យនៅរោងចក្រផលិតអាគុយមានសារធាតុលីចូម បានសម្លាប់កម្មករ ២២ នាក់ និងមនុស្សម្នាក់នៅតែបន្តបាត់ខ្លួន។ ក្រុមមន្ត្រីមកពីភ្នាក់ងារជាច្រើន រួមទាំងសេវាកោសល្យវិច្ច័យជាតិ នគរបាល និងនាយកដ្ឋានពន្លត់អគ្គិភ័យ បានចូលទៅក្នុងរោងចក្រនេះ ជាផ្នែកមួយនៃការស៊ើបអង្កេតរួមគ្នា។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនៅខាងក្នុងឃ្លាំងមួយកន្លែងដែលមានអាគុយលីចូមចំនួន ៣៥.០០០ គ្រឿង បានបង្កើតជាផ្សែងពុល ហើយកម្មករទំនងជាបាត់បង់ស្មារតី និងស្លាប់ក្នុងរយៈពេលប៉ុន្មានវិនាទី។ អគ្គិភ័យនេះគឺជាឧបទ្ទវហេតុឧស្សាហកម្មចុងក្រោយបង្អស់ នៅក្នុងប្រទេសដែលកម្មកររោងចក្ររាប់សិបនាក់បាត់បង់ជីវិតលើការងារជារៀងរាល់ឆ្នាំ បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតដើម្បីកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការក៏ដោយ។ កម្មករ ១៧ នាក់ក្នុងចំណោមកម្មករ ២២ នាក់ដែលបានស្លាប់នោះជាជនជាតិចិន និងម្នាក់ជាជនជាតិឡាវ។ ពួកគេភាគច្រើនត្រូវបានជួលឱ្យធ្វើការជាបណ្ដោះអាសន្ននៅរោងចក្រវេចខ្ចប់អាគុយលីចូមមួយនោះ ដែលដំណើរការដោយក្រុមហ៊ុន អារីសែល (Aricell) ដែលមិនចុះបញ្ជី។ រោងចក្រនេះស្ថិតនៅក្នុងទីក្រុង ហ្វាសុង (Hwaseong) ដែលជាតំបន់ចង្កោមឧស្សាហកម្មនៅភាគនិរតីនៃរដ្ឋធានីសេអ៊ូល៕

រយ៉ែររថយន្តថយក្រោយ ច្រលំហ្គែរជាហ្រ្វាំង ជ្រុលទៅបុករបាំងថ្មចំនួន០២កង់ ធ្លាក់ឡានចូលទឹកទន្លេ

2024/06/24 06:50:05 pm        115
ភ្នំពេញ ៖ ស្រ្តីបរទេស វ័យជាង៤០ឆ្នាំ បើករថយន្តចេញពីចំណត ដាក់លេខថយក្រោយ ជាន់ហ្គែរច្រលំថាជាហ្រ្វាំង បានថយទៅបុករបាំងថ្ម ចំនួន០២កង់ ធ្លាក់រថយន្តចូលទឹកទន្លេ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ នឹងសមត្ថកិច្ចចុះអន្តរាគមន៏ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីសន្តិសុខបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញ មួយគ្រួសារមានគ្នា០៥នាក់ មានក្មេងចាស់ បានដើរថ្មើរជើងទៅយករថយន្ត ដែលចតក្នុងបរិវេណកោះពេជ្រ ក្បែរគល់ស្ពានកោះនរា ។ ខណៈនោះដែរ ស្ត្រីបរទេសដែលមានវ័យជាង៤០ឆ្នាំ បានឡើងបើករថយន្តមួយគ្រឿង ម៉ាក ឡិចសុីស CT200ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BL-0623 បានដាក់លេខថយក្រោយ ប៉ុន្តែកំឡុងពេលថយក្រោយនោះ រថយន្ច្រលំហ្គែរស្មានថាជាហ្រ្វាំង បណ្តាលអោយរថយន្តថយទៅបុករបាំងថ្មពេញទំហឹង អស់ចំនួន០២កង់ ។ ដោយរថយន្តមិនទាន់អស់ល្បឿន បានបន្តថយរហូតធ្លាក់ទឹកទន្លេ បង្កអោយរងរថយន្តរងការខូចខាត ។ ចំណែកមនុស្សនៅក្នុងរថយន្ត មិនមាននរណារងរបួសនោះឡើយ ។ ក្រោយពេលកើតហេតុ រថយន្តស្ទូចរបស់ទីក្រុងកោះពេជ្រ បានជួយស្ទូចរថយន្តដែលធ្លាក់ទឹកទន្លេឡើងមកលើគោកវិញ ដោយមិនមានការទាមទារសំណងអ្វីនោះឡើយ ៕ អត្ថបទ៖ កុម្ភះ

ស្ត្រីអ៊ីស្រាអែល រាប់ម៉ឺននាក់សម្រុកទិញកាំភ្លើង ក្រោយការវាយប្រហារថ្ងៃទី៧ តុលា

2024/06/24 02:24:09 pm        46
ខណៈជនជាតិអ៊ីស្រាអែលជាច្រើនបានជាប់គាំងក្នុងអារម្មណ៍អសន្តិសុខ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ចំនួនស្ត្រីស្នើសុំការអនុញ្ញាតទិញកាំភ្លើងបានកើនឡើងយ៉ាងខ្លាំង ខណៈដែលក្រុមស្ត្រីនិយម បានរិះគន់ការប្រញាប់ប្រញាល់កាន់កាប់អាវុធនេះ។យោងតាមទិន្នន័យរបស់ក្រសួងសន្តិសុខ មានការស្នើសុំចំនួន ៤២.០០០ ករណីពីស្ត្រី សម្រាប់ការអនុញ្ញាតប្រើប្រាស់កាំភ្លើងចាប់តាំងពីការវាយប្រហារមក ជាមួយនឹងចំនួន ១៨.០០០ សំណើត្រូវបានអនុម័ត ច្រើនជាងបីដងនៃចំនួនអាជ្ញាប័ណ្ណដែលកាន់កាប់ដោយស្ត្រីនៅមុនពេលមានសង្គ្រាម។កំណើនដ៏ខ្លាំងក្លានេះបានកើតឡើងដោយសារការបន្ធូរបន្ថយច្បាប់កាំភ្លើងក្រោមរដ្ឋាភិបាលស្តាំនិយមរបស់អ៊ីស្រាអែល និងរដ្ឋមន្ត្រីសន្តិសុខស្តាំនិយមជ្រុលរបស់ខ្លួនគឺលោក អ៊ីតាម៉ា បេនគ្វឺ (Itamar Ben Gvir)។ យោងតាមក្រសួងបានឱ្យដឹងថា ជនស៊ីវិលស្ត្រីជាង ១៥.០០០ នាក់ឥឡូវនេះមានអាវុធប្រើប្រាស់នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់កាន់កាប់ វេសបែង (West Bank) ដោយស្រ្តីចំនួន ១០.០០០ នាក់បានចុះឈ្មោះក្នុងការបណ្តុះបណ្តាលប្រើប្រាស់អាវុធជាកាតព្វកិច្ច។កំណើនភ្លាមៗសម្រាប់ការទិញកាំភ្លើងនេះគឺមួយផ្នែកដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស ខណៈមួយផ្នែកទៀតគឺដោយសារលោក បេនគ្វឺ បានសន្យាថានឹងបង្កើនចំនួនជនស៊ីវិលដែលកាន់កាប់អាវុធ និង «បង្កើនសមត្ថភាពការពារខ្លួន»។ ក្រោមការដឹកនាំរបស់លោក បេនគ្វឺ ដំណើរការនៃការទទួលបានអាជ្ញាប័ណ្ណកាំភ្លើងត្រូវបានពន្លឿន ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍ថា បន្ទាប់ពីការវាយប្រហារភ្លាមៗរបស់ពួកហាម៉ាស អាជ្ញាធរបានអនុញ្ញាតសំណើកាន់កាប់អាវុធរាប់រយករណីក្នុងមួយថ្ងៃ៕

ស្ត្រីបារាំង ជាងមួយម៉ឺននាក់ចេញតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងក្រុមស្ដាំនិយមជ្រុល

2024/06/24 02:20:10 pm        71
ស្ត្រីជាងមួយម៉ឺននាក់បានដើរដង្ហែតាមផ្លូវក្នុងទីក្រុងនានាជុំវិញប្រទេសបារាំង កាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ដើម្បីតវ៉ាប្រឆាំងនឹងគណបក្ស ប្រមូលផ្តុំជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺពិន (Marine Le Pen) ខណៈដែលការស្ទង់មតិបង្ហាញថាគណបក្សនេះអាចឈ្នះការបោះឆ្នោតសភានាពេលខាងមុខ។ក្រុមសិទ្ធិមនុស្ស និងសហជីពប្រហែល ២០០ ក្រុមបានរៀបចំការដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងប៉ារីស ដោយនិយាយថា សិទ្ធិស្ត្រីត្រូវបានរងការវាយប្រហារ នៅពេលដែលប្រទេសត្រូវបានគ្រប់គ្រងដោយគណបក្សស្តាំនិយមជ្រុល។ អ្នករៀបចំកាតវ៉ាបាននិយាយថា នៅទីក្រុងប៉ារីស ស្ត្រីជាង ១០.០០០ នាក់បានចូលរួមធ្វើបាតុកម្មដោយសន្តិវិធី។កាលពីខែមីនា ប្រទេសបារាំង បានដាក់បញ្ចូលសិទ្ធិរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលជាលើកដំបូងគេក្នុងពិភពលោក ប៉ុន្តែសមាជិកសភាបក្ស ប្រមូលផ្តុំជាតិ មួយចំនួនបានប្រឆាំងនឹងច្បាប់នេះ ដោយបង្កើតការព្រួយបារម្ភក្នុងចំណោមសាធារណជនអំពីអាកប្បកិរិយារបស់បក្សចំពោះសិទ្ធិស្ត្រី។លោកស្រី ស្ហឺលេយ វាដិន (Shirley Wirden) មន្ត្រីទទួលបន្ទុកសិទ្ធិស្ត្រីនៅគណបក្សកុម្មុយនិស្តបារាំង បាននិយាយអំឡុងការតវ៉ាកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីសថា «ក្នុងពេលពេលជជែកដេញដោលជុំវិញការធ្វើឱ្យការរំលូតកូនជាសិទ្ធិពេញលេញតាមរដ្ឋធម្មនុញ្ញ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថាសមាជិកសភាស្តាំនិយមជ្រុល មិនសប្បាយចិត្តនឹងប្រធានបទនេះទេ ហើយពួកគេកំពុងអំពាវនាវឱ្យស្រ្តីបារាំងយកកូនបន្ថែមទៀត»៕

កុមារបាត់ខ្លួនជាង២ ម៉ឺននាក់នៅហ្កាហ្សា អាចកំពុងវង្វេង កប់ក្រោមគំនរបាក់បែក ឬជាប់ឃុំខ្លួន

2024/06/24 02:16:17 pm        58
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការ សង្រ្គោះកុមារ (Save the Children) នៅថ្ងៃចន្ទ (២៤ មិថុនា) នេះបានឱ្យដឹងថា សង្គ្រាមហ្កាហ្សា បានធ្វើឱ្យកុមារប្រមាណ ២១.០០០ នាក់បាត់ខ្លួន ដោយជាច្រើននាក់ត្រូវភ័យខ្លាចថាជាប់ខ្លួននៅក្រោមគំនរបាក់បែក ជាប់ឃុំ ឬវង្វេងចេញពីក្រុមគ្រួសាររបស់ពួកគេ។លោកស្រី អាឡិចសានស្រា សៃអេ (Alexandra Saieh) ប្រធានគោលនយោបាយមនុស្សធម៌ និងការតស៊ូមតិ បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា កុមារប្រមាណ ១៧.០០០នាក់ នៅតំបន់ហ្កាហ្សា ត្រូវបានគេប៉ាន់ស្មានថាវង្វេងពីសាច់ញាតិ ជាមួយនឹងកុមារ ៤.០០០នាក់ទៀត ទំនងជាបាត់ខ្លួននៅក្រោមគំនរបាក់បែក។ក្រុមការពារកុមាររបស់អង្គការនេះ បានរាយការណ៍ពីតម្រូវការនៃសកម្មភាពជាបន្ទាន់ដើម្បីការពារកុមារដែលវង្វេង និងគ្មានសាច់ញាតិ ដែលជាកិច្ចការស្មុគស្មាញព្រោះស្ថានភាពសន្តិសុខកាន់តែតានតឹងខ្លាំង។ លោកស្រី សៃអេ និយាយថា កុមារក្នុងចំនួនដ៏ច្រើនត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល បញ្ជូនចេញដោយបង្ខំពីតំបន់ហ្កាហ្សា ឬបញ្ចុះនៅក្នុងផ្នូរដែលមិនមានស្លាកឈ្មោះ។ប្រធានគោលនយោបាយមនុស្សធម៌រូបនេះបានលើកឡើងពីការលំបាកក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់កុមារដែលត្រូវបានសម្លាប់ ជាពិសេសអ្នកដែលរកឃើញនៅក្នុងផ្នូរដ៏ធំ ដោយសារតែភាពស្អុយរលួយពិបាកមើលស្គាល់នៃសាកសព។ របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់មានកុមារអ៊ីស្រាអែល ៣៣ នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែតុលាមក ជាមួយនឹងកុមារមួយចំនួនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំឃាំងនៅហ្កាហ្សា៕

កាណាដា ជម្លៀសអ្នកទោសរាប់រយនាក់ពីពន្ធនាគារ ដោយសារចំហេះព្រៃនៅខេត្ត Quebec

2024/06/24 02:12:56 pm        71
សេវាមណ្ឌលកែប្រែនៃប្រទេសកាណាដា (CSC) បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ក្រុមមន្ត្រីកាណាដា បានជម្លៀសអ្នកទោសចំនួន ២២៥ នាក់ចេញពីពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយ ក្នុងខេត្ត កេបិច (Quebec) ដោយសារតែចំហេះព្រៃកាន់តែខ្លាំងក្លាឡើងនៅក្នុងតំបន់នោះ។បទបញ្ជាជម្លៀសសម្រាប់មណ្ឌល ផតកាទែរ (Port-Cartier) ត្រូវបានចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនហើយអ្នកទោសត្រូវបានផ្លាស់ប្តូរទៅកាន់មណ្ឌលកែប្រែរបស់សហព័ន្ធដែលមានសុវត្ថិភាពផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។ នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារចំហេះព្រៃ (SOPFEU) របស់ខេត្ត កេបិច បាននិយាយថា រន្ទះបានបង្កឱ្យមានភ្លើងឆេះចំនួន ៧ កន្លែងនៅភាគខាងជើងនៃទីក្រុង ផតកាទែរ ហើយចំហេះចំនួនពីរកន្លែងទៀតមិនទាន់អាចគ្រប់គ្រងបានទេ។នៅទូទាំងប្រទេសកាណាដា រដូវចំហេះព្រៃ រហូតមកដល់ពេលនេះ មានការបំផ្លិចបំផ្លាញតិចជាងរដូវចំហេះបំបែកកំណត់ត្រាកាលឆ្នាំ២០២៣ ដែលឆាបឆេះអស់ជាង ១៥ លានហិកតា។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធកំពុងព្យាករថាមានរដូវក្តៅ ដែលក្តៅជាងធម្មតាមួយផ្សេងទៀតនាពេលខាងមុខនៅឆ្នាំនេះ។សេវាមណ្ឌលកែប្រែ CSC បានបន្ថែមថា ស្ថានភាពគ្រាអាសន្ននៅតែបន្តវិវឌ្ឍ ហើយខ្លួនកំពុងពិនិត្យមើលទៅលើថាតើនៅពេលណាដែលអាចបើកពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយនោះឡើងវិញបាន៕

យុទ្ធជនរាប់ពាន់នាក់ដែលគាំទ្រដោយអ៊ីរ៉ង់ចូលរួមជាមួយក្រុមហេសបូឡា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ី ស្រាអែល

2024/06/24 01:36:07 pm        88
ក្រុមមន្ត្រីជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ និងក្រុមអ្នកវិភាគ និយាយថា យុទ្ធជនរាប់ពាន់នាក់មកពីក្រុមគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា បានត្រៀមខ្លួនរួចជាស្រេចទៅកាន់ប្រទេសលីបង់ ដើម្បីចូលរួមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាក្នុងសមរភូមិរបស់ខ្លួន ជាមួយអ៊ីស្រាអែល ប្រសិនបើជម្លោះដែលកំពុងកើនឡើងនេះ ក្លាយជាសង្គ្រាមពេញទំហឹងនោះ។ ការបាញ់ប្រហារគ្នាស្ទើរតែរាល់ថ្ងៃ បានកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែលភាគខាងជើង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធមកពីតំបន់ហ្កាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើអ៊ីស្រាអែលភាគខាងត្បូង កាលពីដើមខែតុលា ដែលបានចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្កាហ្សា។ស្ថានភាពនៅភាគខាងជើង កាន់តែអាក្រក់ឡើងក្នុងខែនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ ក្រុមហេសបូឡា បានសងសឹកដោយការបាញ់រ៉ុក្កែតរាប់រយគ្រាប់ និងបានវាយប្រហារដោយយានដ្រូនចូលទៅក្នុងអ៊ីស្រាអែលភាគខាងជើង។មន្ត្រីអ៊ីស្រាអែល បានគំរាមវាយលុកដោយយោធា នៅក្នុងប្រទេសលីបង់ ប្រសិនបើគ្មានការចរចា បញ្ចប់ដើម្បីរុញច្រានក្រុមហេសបូឡា ចេញពីព្រំដែននោះទេ។ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មកពីលីបង់ អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានប្រយុទ្ធជាមួយគ្នា នៅក្នុងជម្លោះរយៈពេល ១៣ឆ្នាំ របស់ប្រទេសស៊ីរី ដោយបានជួយផ្តល់ជំនួយក្នុងការគាំទ្រដល់ប្រធានាធិបតីស៊ីរី បាសា អាសាដ (Bashar Assad)។ មន្ត្រីមកពីក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ពួកគេ ក៏អាចរួមគ្នាម្តងទៀតប្រឆាំងនឹងអ៊ីស្រាអែលផងដែរ។

មនុស្ស១៥០នាក់ បានរងរបួស បន្ទាប់ពីអ៊ុយក្រែន វាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol

2024/06/24 01:33:46 pm        138
ជំនួយការរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Alexey Kuznetsov បាននិយាយថា មនុស្សចំនួន ១៥០នាក់ បានរងរបួស បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol។លោកបាននិយាយថា៖ «យោងតាមរបាយការណ៍ចុងក្រោយ ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងលើទីក្រុង Sevastopol ដោយអ្នកជាតិនិយមអ៊ុយក្រែន មនុស្ស១៥០នាក់ រួមទាំងកុមារចំនួន ២៧នាក់បានរងរបួស»។អ្នករបួស កំពុងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Sevastopol។ ក្រុមរថយន្តសង្គ្រោះជាង ២០គ្រឿង កំពុងធ្វើការនៅនឹងកន្លែង ដែលរងការវាយប្រហារនោះ។យោងតាមអ្នកឃ្លាំមើលសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova កុមារ ៥នាក់ បានរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា របបទីក្រុងគីវកាលពីថ្ងៃអាទិត្យ បានធ្វើការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងទីក្រុង Sevastopol ជាមួយនឹងការប្រើប្រាស់មីស៊ីលតាក់តិចកងទ័ព (ATACMS) ដែលផ្ទុកគ្រាប់បែកចង្កោម។ មីស៊ីលចំនួន ៤គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ មីស៊ីលមួយគ្រាប់ទៀត បានផ្ទុះពីលើទីក្រុងនេះ។ យោងតាមអភិបាលក្រុង Mikhail Razvozhayev មនុស្សបីនាក់ ត្រូវបានសម្លាប់។គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌ ដោយចោទប្រកាន់ពីបទភេរវកម្ម។

ចិន ចេញការព្រមានពណ៌ក្រហម សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅបណ្តាខេត្តភាគខាងកើត

2024/06/24 01:17:26 pm        83
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន នៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ បានចេញការព្រមានពណ៌ក្រហម ជាកម្រិតព្រមានខ្ពស់បំផុតរបស់ខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅទូទាំងបណ្តាខេត្តភាគខាងកើត។វីដេអូ នៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីទន្លេឡើងខ្លាំង ដីស្រែចំការជន់លិច ហើយអ្នកស្រុកត្រូវបានជម្លៀសចេញ តាមទូក កាលពីថ្ងៃអាទិត្យ។រដូវកាលទឹកជំនន់ប្រចាំឆ្នាំ បានចាប់ផ្តើមលឿនជាងធម្មតាក្នុងឆ្នាំនេះ នៅភាគខាងត្បូងប្រទេសចិន ដោយមានព្យុះដ៏ខ្លាំង បានវាយបោកបក់បំផ្លាញស្ពាន បំផ្លាញលំនៅឋាន បំផ្លិចបំផ្លាញទិន្នផលកសិកម្ម និងបានជន់លិចទីក្រុងជាច្រើន។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ដោយបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឧតុនិយមជាតិ ដែលបានរាយការណ៍ថា តំបន់ជាច្រើនអាចនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ខណៈភ្លៀងនៅបន្តធ្លាក់ ឆ្ពោះទៅភាគខាងជើង។

អគ្គិភ័យនៅរោងចក្រផលិតអាគុយនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង៦នាក់របួស

2024/06/24 01:11:04 pm        32
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ឱ្យដឹងថា មនុស្សម្នាក់បានគាំងបេះដូងស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួស នៅថ្ងៃចន្ទនេះ ខណៈអគ្គិភ័យបានឆាបឆេះ នៅរោងចក្រផលិតអាគុយមួយ នៅប្រទេសកូរ៉េខាងត្បូង។អគ្គិភ័យ បានឆាបឆេះរោងចក្រផលិតអាគុយនៅទីក្រុង Hwaseong ចម្ងាយប្រហែល៤៥គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១០:៣១ នាទីព្រឹក ម៉ោងក្នុងស្រុក។មនុស្សម្នាក់ បានគាំងបេះដូង និង៦នាក់ផ្សេងទៀត បានរងរបួសក្នុងនោះ មានម្នាក់រងរបួសធ្ងន់។ចំនួនអ្នកស្លាប់និងរងរបួសកាន់តែច្រើន ត្រូវបានគេរំពឹង ខណៈមនុស្ស២១នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានជាប់ខ្លួននៅខាងក្នុងរោងចក្រ។អាជ្ញាធរពន្លត់អគ្គិភ័យ បានចល័តរថយន្តពន្លត់អគ្គិភ័យចំនួន១៤៥គ្រឿង និងសម្ភារជាច្រើនទៀត ប៉ុន្តែពួកគេព្យាយាមពន្លត់អគ្គិភ័យក្នុងស្ថានភាពលំបាក ដោយសារអណ្តាតភ្លើងរបស់អាគុយ ដែលមានសារធាតុលីចូម ឆាបឆេះខ្លាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងវិទ្យាស្ថាន BKI អូស្ត្រាលី ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត
11/27/2024 10:11 PM
ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល ខណៈមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
11/27/2024 08:11 PM
តុលាការ៖ មេដឹកនាំប្រឆាំងអាល់បានី លោក Berisha ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ
11/27/2024 08:11 PM
លោក Erdogan៖ ទួរគីត្រៀមខ្លួនជាស្រេច ដើម្បីជួយឲ្យមានបទឈប់បាញ់ នៅហ្កាហ្សា
11/27/2024 08:11 PM
អ្នកនាំពាក្យ៖ បារាំងនឹងរួមចំណែកអនុញ្ញាតឲ្យបទឈប់បាញ់លីបង់មានជារៀងរហូត
11/27/2024 07:11 PM
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស អំពាវនាវឲ្យឆាប់ចាប់ខ្លួនមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី នឹងចូលរួមពិធីរំលឹកទិវាជ័យម្នះ នៅទីក្រុងមូស្គូ ក្នុងខែឧសភា
11/27/2024 07:11 PM
ការខូចខាតធ្ងន់ធ្ងរនៅច្រកព្រំដែនលីបង់-ស៊ីរី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
11/27/2024 07:11 PM
នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងជំរុញឲ្យមាន «ការល្បាតជើងទឹក» ក្នុងសមុទ្របាល់ទិក អំឡុងទស្សនកិច្ច នៅស៊ុយអែត
11/27/2024 07:11 PM
មនុស្សម្នាក់ស្លាប់ និង ៨នាក់បាត់ខ្លួន ពេលព្យុះស៊ីក្លូនវាយប្រហារតំបន់ឆ្នេរប្រទេសស្រីលង្កា
11/27/2024 07:11 PM