អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា នៅលីបង់

2024/01/09 05:01:32 pm        133
អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមឧទ្ទាមហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (០៨ មករា) នេះបើយោងតាមប្រភពដែលស្គាល់ពីប្រតិបត្តិការរបស់ក្រុមនេះ ដោយនោះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរយៈពេលបីខែនៃអរិភាពនៅព្រំដែនលីបង់ និងអ៊ីស្រាអែល។ប្រភពជាន់ខ្ពស់មួយនៅក្នុងប្រទេសលីបង់បាននិយាយថា លោក វីសសាម ថាវីល (Wissam Tawil) គឺជាមេបញ្ជាការនៃកងកម្លាំងវរជន រ៉ាដវ៉ាន (Radwan) របស់ក្រុមហេសបូឡា និងជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមនេះ ដែលត្រូវបានសម្លាប់ក្នុងជម្លោះនេះ ដោយបន្ថែមថាលោក ថាវីល មានតួនាទីនាំមុខក្នុងការដឹកនាំប្រតិបត្តិការរបស់ខ្លួននៅភាគខាងត្បូង។ក្រុមយុទ្ធជនហេសបូឡា ជាង ១៣០នាក់ រួមទាំងសមាជិកកងកម្លាំងវរជន រ៉ាដវ៉ាន ត្រូវបានសម្លាប់នៅក្នុងអរិភាពចាប់តាំងពីក្រុមសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ដោយបញ្ឆេះជម្លោះដែលបានកើតឡើងនៅជុំវិញតំបន់។នេះបានក្លាយជាការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមបំផុតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីពួកគេបានធ្វើសង្រ្គាមក្នុងឆ្នាំ២០០៦ មកដោយក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ូកែត និងអាវុធផ្សេងទៀតទៅកាន់ទីតាំងរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបើកការវាយប្រហារបកទៅវិញតាមអាកាស និងកាំភ្លើងធំ៕

កងកម្លាំងអ៊ីស្រាអែល បានកំណត់ទីតាំងរោងចក្រផលិតអាវុធក្រោមដីដ៏ធំនៅហ្កាហ្សា

2024/01/09 04:57:42 pm        108
កងកម្លាំងអ៊ីស្រាអែល បានកំណត់ទីតាំងនូវអ្វីដែលពួកគេនិយាយថាជាកន្លែងផលិតអាវុធដ៏ធំបំផុតរហូតមកដល់ពេលនេះ ដែលត្រូវបានរកឃើញនៅក្នុងតំបន់ហ្កាហ្សា ជាមួយនឹងឃ្លាំងផលិតកម្មក្រោមដីដែលពួកគេបាននិយាយថាត្រូវបានប្រើដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារគោលដៅនៅភាគខាងជើងអ៊ីស្រាអែល។យោធាបាននិយាយថា បន្ថែមពីលើមីស៊ីល រោងចក្រនោះបានផលិតច្បាប់ចម្លង ឬការបន្សាំនៃអាវុធស្តង់ដារ ដូចជាគ្រាប់កាំភ្លើងត្បាល់ ហើយត្រូវបានតភ្ជាប់តាមរយៈបង្គោលក្រោមដីទៅកាន់បណ្តាញផ្លូវរូងក្រោមដីដែលប្រើសម្រាប់ដឹកជញ្ជូនអាវុធទៅកាន់អង្គភាពប្រយុទ្ធនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ទីតាំងនេះគឺជាទីតាំងចុងក្រោយបង្អស់ក្នុងការដំឡើងផ្លូវរូងក្រោមដីជាបន្តបន្ទាប់ដែលត្រូវបានយោធាអ៊ីស្រាអែលរកឃើញចាប់តាំងពីការលុកលុយនៅតំបន់ហ្កាហ្សា ដែលបានបើកដំណើរការបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមហាម៉ាស។ ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសមានចេតនាដាក់ទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងផ្លូវរូងក្រោមដីនៅក្នុងតំបន់ស៊ីវិល ដើម្បីបង្កការលំបាកក្នុងការវាយប្រហារ ប៉ុន្តែក្រុមហាម៉ាសបដិសេធរឿងនេះ ហើយនិយាយថាអ៊ីស្រាអែល ចង់វាយប្រហារគោលដៅជនស៊ីវិលដោយមិនរើសមុខប៉ុណ្ណោះ៕

អេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលមានចលាចលក្នុងពន្ធនាគារ

2024/01/09 04:51:09 pm        108
ប្រធានាធិបតីអេក្វាឌ័រលោក ដានីញែល ណូបាវ (Daniel Noboa) កាលពីថ្ងៃចន្ទបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ ថ្ងៃ ត្រឹមមួយថ្ងៃ បន្ទាប់ពីអ្នកទោសដែលជាមុខសញ្ញាធំបំផុត របស់ប្រទេសនេះបានបាត់ខ្លួនពីពន្ធនាគារ ជាទីដែលជនល្មើស ត្រូវបានឃុំខ្លួន។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងទូទាំងប្រទេស គឺស្ថិតក្នុងចំណោមការធ្វើតេស្តសន្តិសុខដ៏ធំលើកដំបូងសម្រាប់ លោកណូបាវ (Noboa) ជាអ្នកជំនួញវ័យក្មេងដែលបានចូលកាន់តំណែងកាលពីខែវិច្ឆិកា ដោយសន្យាថានឹងបង្ក្រាបឲ្យបានគ្រប់រូបភាពនៃអំពើ ហិង្សា ដែលកំពុងងើបឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ លោក ណូបាវ (Noboa)បាននិយាយថា លោកទើបតែបានចុះហត្ថលេខាលើក្រឹត្យស្តីពីភាពអាសន្ន ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធមានការគាំទ្រផ្នែកនយោបាយ និងផ្លូវច្បាប់សម្រាប់សកម្មភាពរបស់ពួកគេ។ ដល់ពេលហើយ ដែលរដ្ឋាភិបាល ត្រូវចាត់វិធានការ លើក្រុមអ្នកទោសជួញដូរគ្រឿងញៀន ជនប្រព្រឹត្តិអំពើហិង្សា និងឧក្រិដ្ឋកម្មដែលមានគម្រោងទុកជាមុន។ ទីភ្នាក់ងារពន្ធនាគាររបស់ប្រទេសអេក្វាឌ័របាននិយាយថា មានឧបទ្ទវហេតុមួយចំនួន កាលពីថ្ងៃចន្ទនៅឯពន្ធនាគារចំនួន ៦កន្លែង ដែលផ្ទុកមនុស្សច្រើនកកកុញរបស់ប្រទេសនេះ ជាទីដែលការប៉ះទង្គិចគ្នារវាងជាគូប្រជែងក្រុមជនអន្ធពាល កើតមានជាញឹកញាប់ ហើយបានធ្វើឱ្យអ្នកទោសជាង៤០០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០២១មក ។ កាលពីថ្ងៃអាទិត្យ លោក អាដូលហ្វូ ម៉ាស៊ីសៀស (Adolfo Macias) មេដឹកនាំក្រុមឧក្រិដ្ឋជនដែលមានឈ្មោះថា ឡូស ខូណើរ៉ូស (Los Choneros) បានបាត់ខ្លួនពីពន្ធនាគារ ដែលបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៤ ឆ្នាំ ៕

ប្រមុខការទូតអាមេរិក ព្រមានពីសង្រ្គាមរីកធំក្នុងតំបន់ មុនកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល

2024/01/09 03:18:36 pm        109
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងទៅដល់ប្រទេសអ៊ីស្រាអែល បំណងបញ្ឈប់ជម្លោះនៅតំបន់ហ្កាហ្សា ដែលកំពុងរីកកាន់តែធំឈានដល់ដំណាក់កាលប្រឈមដាក់គ្នាក្នុងតំបន់កាន់តែខ្លាំង។នៅក្នុងដំណើររយៈពេល៥ថ្ងៃដែលធ្វើដំណើរទៅកាន់បណ្ដារដ្ឋអារ៉ាប់ និងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល លោក Blinken បានអំពាវជាថ្មីទៀតថា ជនស៊ីវិលប៉ាឡេស្ទីន មិនត្រូវបង្ខំឱ្យចាកចេញពីហ្កាហ្សា ឡើយ ដោយបន្ថែមថា ពលរដ្ឋដែលបានភៀសខ្លួន គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងពួកគេវិញពេលការប្រយុទ្ធបានបញ្ចប់។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនបានបង្ហោះសំណើជាថ្មីទៀតឲ្យមានការផ្ទេរដោយស្ម័គ្រចិត្តសម្រាប់ពលរដ្ឋហ្កាហ្សា ទៅកាន់ប្រទេសទីបីដែលជាផ្នែកនៃដំណោះស្រាយសន្តិភាពរយៈពេលវែង។ កាលពីសប្តាហ៍មុន ការវាយប្រហារដោយយានដ្រូនក្នុងទីក្រុង បេរូត (Beirut) បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសលោក សាឡេ អាល់ អារូរី (Saleh al-Arouri) ។ ទន្ទឹមនឹងនេះ ការវាយប្រហារដោយយានដ្រូនពីសំណាក់ក្រុមឧទ្ទាម ហ៊ួធី (Houthi) លើនាវាដឹកជញ្ជូននៅសមុទ្រក្រហម នៅតែបន្តមាន បើទោះបីជាមានការព្រមានថានឹងមានការឆ្លើយតបពីយោធាអាមេរិកក៏ដោយ។ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសកាតា លោក សេក អាប់ឌុលរ៉ាម៉ាន់ ថានី (Sheikh Abdulrahman Al Thani) កាលពីថ្ងៃអាទិត្យ លោក Blinken បាននិយាយថា នេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងងាយបំផុត ដែលនឹងបណ្តាលឱ្យមានអសន្តិសុខ និងការរងទុក្ខកាន់តែធ្ងន់ធ្ងរថែមទៀត៕

អូស្ត្រាលី ហាមប្រាមកាយវិការគោរពរបស់បក្សណាហ្ស៊ីអាល្លឺម៉ង់ និងការបង្ហាញនិមិត្តសញ្ញាក្រុមភេរវករ

2024/01/08 10:11:31 pm        114
ច្បាប់ហាមប្រាមកាយវិការគោរពរបស់បក្សកម្មុយនីស្ដណាហ្ស៊ី អាល្លឺម៉ង់ និងការបង្ហាញ ឬលក់និមិត្តសញ្ញាដែលពាក់ព័ន្ធជាមួយក្រុមភេរវករ បានចូលជាធរមានក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (០៨ មករា) នេះខណៈដែលរដ្ឋាភិបាលឆ្លើយតបទៅនឹងការកើនឡើងនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វបន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង។ច្បាប់នេះកំណត់បទល្មើសដល់អ្នកដែលសម្តែងកាយវិការគោរពរបស់បក្សណាហ្ស៊ី ឬបង្ហាញសញ្ញាបក្សណាហ្ស៊ី ឬនិមិត្តសញ្ញា ដែលជាប់ទាក់ទងនឹងក្រុមរ៉ាយោធាប៉ា ស្កុតស្តាហ្វែល (SS) របស់ណាហ្ស៊ីជាសាធារណៈ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១២ខែ។ការលក់និងការជួញដូរនិមិត្តសញ្ញាទាំងនេះក៏ត្រូវបានហាមឃាត់ដូចគ្នា។ លោកអគ្គមេធាវី ម៉ាក ដ្រេយហ្វូស (Mark Dreyfus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះបានផ្ញើសារយ៉ាងច្បាស់លាស់ថា មិនមានកន្លែងណាមួយនៅក្នុងប្រទេសអូស្ត្រាលី សម្រាប់អ្នកដែលលើកតម្កើងការសម្លាប់រង្គាល ឬអំពើភេរវកម្មនោះទេ។ច្បាប់ថ្មីនេះក៏បានហាមប្រាមការតាំងបង្ហាញជាសាធារណៈ ឬការជួញដូរនិមិត្តសញ្ញាដែលទាក់ទងនឹងអង្គការភេរវកម្មដែលត្រូវបានហាមឃាត់ ដូចជាក្រុមរដ្ឋអ៊ីស្លាម ក្រុមហាម៉ាស ឬគណបក្សពលករឃឺដ (PKK) ជាដើម៕

លោក Blinken៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ត្រូវតែទប់ស្កាត់ «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់»

2024/01/08 10:08:19 pm        101
បណ្តាប្រទេសនៅមជ្ឈិមបូព៌ាត្រូវប្រើឥទ្ធិពលរបស់ពួកគេលើភាគីជម្លោះក្នុងតំបន់ ដើម្បីធានាថាជម្លោះនៅតំបន់ហ្កាហ្សា ត្រូវបានទប់ទល់ និងដើម្បីទប់ស្កាត់ «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់» នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃសៅរ៍ (០៦ មករា)។លោក ប្លីងខិន បាននិយាយនៅពេលល្ងាចបន្ទាប់ពីបានជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសទួរគី និងក្រិក នៅពេលចាប់ផ្តើមនៃការធ្វើដំណើររយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹងដែលបានកើនឡើង ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានចាប់ផ្តើមនៅក្នុងខែតុលាមក។ លោកបានប្រាប់អ្នកយកព័ត៌មានថា បញ្ហានេះស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រជាជាតិស្ទើរតែទាំងអស់នៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នា។រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅបណ្ដារដ្ឋអារ៉ាប់ ហើយនឹងទៅកាន់អ៊ីស្រាអែល និងតំបន់កាន់កាប់ វេស បែង រូបនេះបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិបរាជ័យ នោះលទ្ធផលនឹងក្លាយជា «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់ ព្រមទាំងការរស់នៅក្នុងភាពអសន្តិសុខ និងជម្លោះសម្រាប់ប្រជាជននៅក្នុងតំបន់»។លោក Blinken ក៏បាននិយាយផងដែរថា លោកនឹងសម្លឹងមើលទៅលើអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបង្កើនការផ្តល់ជំនួយមនុស្សធម៌។ យោងតាមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ២៣.០០០នាក់ ហើយជម្លោះនេះបានហូរចូលទៅក្នុងតំបន់វេស បែង ប្រទេសលីបង់ និងផ្លូវដឹកជញ្ជូនសមុទ្រក្រហម៕

យន្តហោះប៊ូអ៊ីង ជាង ១៧០គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅជាប់គាំង ខណៈការត្រួតពិនិត្យកំពុងបន្ត

2024/01/08 10:04:06 pm        167
និយតករអាកាសចរណ៍របស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ មែកណាញ (Boeing 737 Max 9) ចំនួន ១៧១គ្រឿង នឹងនៅជាប់គាំងរហូតទាល់តែត្រូវបានត្រួតពិនិត្យថាយន្តហោះទាំងនោះមានសុវត្ថិភាព។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននឹងកំពុងត្រួតពិនិត្យយន្តហោះទាំងនោះ បន្ទាប់ពីផ្នែកនៃតួយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) បានដាច់ធ្លាក់កាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន អាឡាស្កា អ៊ែរឡាញស៍ បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន ១៧០ជើង កាលពីថ្ងៃអាទិត្យ និងចំនួន ៦០ជើងទៀតនៅថ្ងៃច័ន្ទ (០៨ មករា) នេះ ហើយការលុបចោលនឹងបន្តរហូតដល់ពាក់កណ្តាលដំបូងនៃសប្តាហ៍នេះ។ ការលុបចោលជើងហោះហើរកាលពីថ្ងៃអាទិត្យបានប៉ះពាល់ដល់ភ្ញៀវជិត ២៥.០០០ នាក់។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យយន្តហោះប៊ូអ៊ីង ចំនួន ១៧១គ្រឿងដែលបានដំឡើងជាមួយនឹងបន្ទះដូចគ្នាត្រូវចុះចតជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ ដែលមានអាយុកាល ៨សប្តាហ៍ ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់ដោយសារមានចន្លោះប្រហោងនៅក្នុងតួយន្តហោះ។រន្ធដោតទ្វារបានដាច់ចេញពីផ្នែកខាងឆ្វេងនៃយន្តហោះបន្ទាប់ពីហោះចេញពីទីក្រុង ផតលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង អនថារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា ដោយបង្ខំឱ្យអាកាសយានិកត្រូវហោះវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ៕

របាយការណ៍សម្ងាត់របស់អាមេរិក រកឃើញថា អ៊ីស្រាអែលទំនងជាមិនឈ្នះក្រុមហេសបូឡា នៅខ្សែត្រៀមជួរមុខទី២

2024/01/08 07:35:01 pm        207
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកម្មអាមេរិក បានឲ្យដឹងថា អ៊ីស្រាអែលទំនងជាមិនឈ្នះសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្មលីបង់ហេបូឡាទេ ប្រសិនបើខ្លួនសម្រេចចិត្តបើកការវាយប្រហារលើខ្សែត្រៀមជួរមុខថ្មីមួយ នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។ ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិក (DIA) បានរកឃើញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមានភាពតានតឹងខ្លាំងពេកដោយការប្រយុទ្ធនៅជួរមុខចំនួនពីរ ដោយកងកម្លាំងអាកាស បានធ្វើការហួសកម្លាំងរួចហើយ ដោយការវាយឆ្មក់ឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា។ទីភ្នាក់ងារចារកម្ម DIA បានព្រមានថា អ្នកបើកយន្តហោះរបស់កងកម្លាំងការពារអ៊ីស្រាអែល នឹងប្រឈមមុខនឹងបេសកកម្មដ៏គ្រោះថ្នាក់ជាងនេះ ប្រឆាំងនឹងការការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ ក្រុមហេសបូឡា នេះបើយោងតាមរបាយការណ៍ នៅក្នុងសារព័ត៌មាន Washington Post។ក្រុមហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នាឆ្លងព្រំដែនជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែតុលា នៅពេលដែលក្រុមលីបង់ បានចាប់ផ្តើមប្រតិបត្តិការ ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស។កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្កាហ្សាភាគខាងជើង ហើយបានបញ្ចប់ «ការរុះរើ»រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុមហាម៉ាស នៅទីនោះ។

ជនអន្តោប្រវេសន៍ជាង១៣០នាក់ បានមកដល់ប្រជុំកោះ Canary ប្រទេសអេស្ប៉ាញ

2024/01/08 07:28:27 pm        95
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្បាញ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ នៅប្រជុំកោះ Canary នៅកោះហ៊្វូអឺតេវេនទូរ៉ា(Fuerteventura), Lanzarote និងកោះហ្ក្រាកាណារីយ៉ា(Gran Canaria) កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់ មនុស្ស៥០នាក់ បានមកដល់ដោយមធ្យោបាយផ្ទាល់ខ្លួនទៅកាន់ឆ្នេរ អែលម៉ាតូរ៉ាល់(El Matorral) នៅកោះ Fuerteventura ។ក្នុងអំឡុងពេលនៃប្រតិបត្តិការជួយសង្គ្រោះមួយ ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្ប៉ាញ បាននិយាយថា ពួកគេ បានជួយសង្គ្រោះបុរសម្នាក់ធ្វើដំណើរតាមពោងកង់រថយន្ត ហើយបាននាំគាត់ទៅកាន់កំពង់ផែ Gran Tarajal នៅកោះ Fuerteventura រួមជាមួយជនអន្តោប្រវេសន៍ចំនួន ៥១នាក់ផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះពីទូកមួយគ្រឿងនៅឆ្នេរសមុទ្រកោះនេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសដែលធ្វើដំណើរតាមពោងកង់រថយន្ត បាននិយាយថា គាត់បានចាប់ផ្តើមធ្វើដំណើរជាមួយមិត្តម្នាក់ ដែលបានស្លាប់នៅតាមផ្លូវធ្វើដំណើរ។ទិន្នន័យរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា ជនអន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានចូលមកដល់ប្រទេសអេស្បាញដោយខុសច្បាប់តាមផ្លូវគោកឬតាមផ្លូវសមុទ្រក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ៨២ភាគរយ ពីមួយឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលដែលការមកដល់ចំនួន ៦៤.២៩៨ ត្រូវបានចុះបញ្ជី។

សាកសពពីរនាក់ ត្រូវបានគេរកឃើញបន្ទាប់ពីបាក់ផ្ទាំងទឹកកកនៅភ្នំអាល់ ប្រទេសអ៊ីតាលី

2024/01/08 07:17:55 pm        109
ក្រុមជួយសង្គ្រោះនៅលើភ្នំប្រទេសអ៊ីតាលី បានរកឃើញសាកសពអ្នកឡើងភ្នំពីរនាក់ បន្ទាប់ពីការបាក់ផ្ទាំងទឹកកក កាលពីថ្ងៃអាទិត្យ ៧ ខែមករា នៅភ្នំអាល់(Alps) ជិតព្រំដែនជាមួយប្រទេសស្វីស។ក្រុមជួយសង្គ្រោះ CNSAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងព្រិល ខណៈសាកសពម្នាក់ផ្សេងទៀតត្រូវបានស្រង់ចេញពីបឹងមួយ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកក្នុងកម្ពស់ប្រហែល ២.២០០ម៉ែត្រនៅក្នុងតំបន់ Val Formazza ក្នុងតំបន់ភ្នំ Piedmont ។ក្រុមសង្គ្រោះពិសេសមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមឧទ្ធម្ភាគចក្រ ទោះបីជាមានខ្យល់បក់ខ្លាំងនៅក្នុងតំបន់នោះក៏ដោយ បន្ទាប់ពីសញ្ញាប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅពេលពាក់កណ្តាលថ្ងៃ។ សត្វសុនខមួយក្បាល ដែលបានហ្វឹកហាត់ក្នុងប្រតិបត្តិការជួយសង្គ្រោះក៏បានជួយរកសាកសពនេះផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM