ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសចិន បានកើនឡើងដល់១២៧នាក់ ខណៈប្រតិបត្តិការសង្គ្រោះនៅបន្ត

2023/12/20 08:45:13 am        149
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនឡើងដល់ ១២៧នាក់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ក្រោយការរញ្ជួយដីនៅពេលយប់រំលងអាធ្រាត្រ បានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេក។ ការរញ្ជួយដីនេះគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលប្រទេសចិនបានជួបក្នុងរយៈពេល៩ឆ្នាំមកនេះ។ ក្រុមអាជ្ញាធរបានផ្ដល់ការឆ្លើយតបផ្នែកសង្គ្រោះបន្ទាន់ជាច្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការងាររបស់ពួកគេមានភាពស្មុគស្មាញ ដោយសារការរញ្ជួយដីបានបំផ្លិចបំផ្លាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ បង្កឱ្យមានបំណាក់ដី និងបានកប់ភូមិមួយដោយផ្នែក។ ការងារជួយសង្គ្រោះក៏បានជួបការលំបាកផងដែរ ខណៈដែលសីតុណ្ហភាពត្រជាក់បានធ្លាក់ចុះក្រោមសូន្យដែលតំបន់ភាគច្រើនក្នុងប្រទេសចិន កំពុងប្រឈមស្ថានភាពត្រជាក់ក្រោមសូន្យ បន្ទាប់ពីរលកត្រជាក់ដ៏ខ្លាំងបានគ្របដណ្ដប់ទូទាំងប្រទេសនេះ។ រដ្ឋាភិបាលបាននិយាយថា ផ្ទះប្រហែល ៤ ពាន់ខ្នងត្រូវបានបំផ្លាញ ហើយភូមិមួយចំនួនបានដួលរលំទាំងស្រុង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅក្នុងប្រតិបត្តិការស្វែងរក និងសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យជិត១.៥០០នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ ស្របពេលដែលកម្លាំងសង្គ្រោះចំនួន ១.៥០០នាក់ទៀត កំពុងត្រៀម ។មន្ត្រីនិងទាហានជាង៣០០នាក់ក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះក្នុងមហន្តរាយរញ្ជួយដីនេះផងដែរ៕

អយ្យការចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្តJeep ដែលបុកមនុស្សស្លាប់ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ

2023/12/19 02:28:05 pm        3458
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរថយន្ត Jeep បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើកបររថយន្តគេចខ្លួនមកដល់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្ត Jeep ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានសរសេរលើបណ្ដាញសង្គមហ្វេកប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ​ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ ​ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក ​និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ឯកឧត្តម នឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ករណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរ​ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ​ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច​កើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅ​បុកម៉ូតូពេញទំហឹង ​បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្ត​នៅ​មានល្បឿន​បានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ​ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ទីក្រុងរងគ្រោះដោយទឹកជំនន់មួយចំនួនក្នុងប្រទេសអូស្រ្តាលី ជួបការលំបាក ខណៈការផ្គត់ផ្គង់ធ្លាក់ចុះ

2023/12/19 02:07:15 pm        369
ទឹកជំនន់ដ៏ធំនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមធូរស្រាលហើយ ប៉ុន្តែទីក្រុងជាច្រើននៅតែជួបការលំបាក និងស្ថិតនៅឯកោក្នុងទឹកជំនន់ ដែលមានសត្វក្រពើ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ។ អាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយអតីតព្យុះស៊ីក្លូនត្រូពិច ចាស្ពើ (Jasper) បានធ្វើឱ្យមានភ្លៀងធ្លាក់ដូចនឹងកម្រិតទឹកភ្លៀងរយៈពេលពេញមួយឆ្នាំនៅលើផ្នែកខ្លះនៃរដ្ឋ ឃ្វីនស៍លែន (Queensland)។មនុស្សរាប់រយនាក់នៅតែត្រូវការការជួយសង្គ្រោះ ដែលភាគច្រើននៅក្នុងសហគមន៍ដាច់ស្រយាល។ អាជ្ញាធររដ្ឋ ឃ្វីនស៍លែន និយាយថា ភ្លៀងធ្លាក់កាន់តែតិច ហើយកម្រិតទឹកទន្លេបានចាប់ផ្តើមធ្លាក់ចុះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុកត្រូវបានរារាំងដោយសារការបិទអាកាសយានដ្ឋាន ខៃរីនស៍ (Cairns) ជាទីដែលយន្តហោះត្រូវបានលិចទឹកកាលពីថ្ងៃអាទិត្យ។សហគមន៍ជាច្រើនរវាងភូមិ ឃុកថោន (Cooktown) និងភូមិ អ៊ីននីសហ្វែល (Innisfail) នៅតែត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយស្តុកអាហារ និងទឹកកំពុងមានកម្រិតទាប។ អតីតអភិបាលក្រុង លោក ដេសម៉ុន ថាយឡេយ (Desmond Tayley) បាននិយាយថា «ដោយមិនមានអគ្គិសនី និងការផ្គត់ផ្គង់ស្ទើរតែអស់ អ្នកស្រុកកំពុងរងភាពអស់សង្ឃឹម និងបានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ ដែលក្រពើធំៗជាច្រើនក្បាលត្រូវបានគេឃើញ»។ក្រុមមន្ត្រីរដ្ឋបានសន្យាថា ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងថ្នាំពេទ្យកំពុងត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីប្រជុំជននានាទូទាំងតំបន់។ នៅពេលដែលតំបន់មួយចំនួនចាប់ផ្តើមសម្អាត អ្នកស្រុកត្រូវបានព្រមានអំពីហានិភ័យ រួមទាំងជំងឺពីទឹកកខ្វក់ និងសត្វព្រៃដែលផ្លាស់ទីជាដើម៕

ក្រុមឧទ្ទាមយេម៉ែន អះអាងថា ខ្លួនបានវាយប្រហារលើនាវារបស់ន័រវែស នៅសមុទ្រក្រហម

2023/12/19 01:59:11 pm        395
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានវាយប្រហារលើនាវា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម រួមទាំងនាវាដែលគ្រប់គ្រងដោយជនជាតិន័រវែស ដែលបដិសេធថា មិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាពីរគ្រឿង ដែលមានទំនាក់ទំនងជាមួយនឹងអង្គភាពជ្វីហ្វ។ពួកគេ បានកំណត់អត្តសញ្ញាណពួកវាថា ជានាវា Swan Atlantic និង នាវា MSC Clara ដោយនិយាយថាពួកវាត្រូវបានកំណត់គោលដៅ បន្ទាប់ពីបដិសេធមិនឆ្លើយតបនឹងការហៅទូរស័ព្ទ។ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាដែលចូល សមុទ្រក្រហម ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែលជុំវិញសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួនជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន ៥ រួមទាំងក្រុមហ៊ុនធំបំផុតរបស់ពិភពលោកចំនួន២ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរនាវារបស់ពួកគេ ឲ្យឆ្ងាយពីសមុទ្រក្រហម។

ការផ្ទុះជាច្រើននៅព្រំដែនជាមួយប្រទេសលីបង់ ខណៈអ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡា

2023/12/19 01:44:15 pm        362
វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញ ការផ្ទុះធំៗជាច្រើន និងផ្សែងហុយ នៅពាសពេញព្រំដែនប្រទេសអ៊ីស្រាអែល-លីបង់ កាលពីថ្ងៃចន្ទ ខណៈអ៊ីស្រាអែលកំពុងប្រយុទ្ធនៅជិតព្រំដែនភាគខាងជើងរបស់ខ្លួន ដោយប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារគោលដៅលើក្រុមហេសបូឡា នៅប្រទេសលីបង់។វីដេអូមួយ ចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញលើអេក្រង់ និយាយពីការវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា។ ប៉ុន្តែសារព័ត៌មានReuters មិនអាចកំណត់អត្តសញ្ញាណទីតាំង ឬកាលបរិច្ឆេទនៃវីដេអូដោយឯករាជ្យនោះទេ។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់តគ្នានៅតាមបណ្តោយព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងរយៈពេលជាងពីរខែកន្លងទៅនេះ ជាជម្លោះដ៏អាក្រក់បំផុតចាប់តាំងពីជម្លោះឆ្នាំ ២០០៦។អំពើហឹង្សា ដែលភាគច្រើនត្រូវបានទប់ស្កាត់នៅតំបន់ព្រំដែន បានសម្លាប់មនុស្សជាង ១៣០ នាក់នៅក្នុងប្រទេសលីបង់ រួមទាំងក្រុមសកម្មប្រយុទ្ធហេសបូឡា៩៤ នាក់ និងជនស៊ីវិល ១៧ នាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល ជម្លោះនេះបានសម្លាប់ទាហាន៨នាក់ និងជនស៊ីវិល៤នាក់។

បុរសម្នាក់ត្រូវបានចោទពីបទបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់បុករថយន្តក្នុងក្បួនរថយន្តលោក Biden

2023/12/19 01:38:27 pm        369
នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា បុរសអាយុ ៤៦ ឆ្នាំម្នាក់ កំពុងប្រឈមមុខនឹងបទចោទប្រកាន់បើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីរថយន្តរបស់លោក បានបុករថយន្តអង្គភាពសេវាកម្មសម្ងាត់របស់សហរដ្ឋអាមេរិក ដែលអមដំណើរក្នុងក្បួនរថយន្តរបស់ប្រធានាធិបតី លោក Joe Biden។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យមានចម្ងាយប្រហែល ៤០ ម៉ែត្រ ពីលោក Biden នៅពេលដែលលោកបានចាកចេញពីទីស្នាក់ការកណ្តាលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកនៅទីក្រុង Wilmington រដ្ឋ Delaware ។នគរបាលនិយាយថា វាគឺជា «ការប៉ះទង្គិចដោយចៃដន្យ» ហើយអ្នកបើកបរជាបុរស នៅទីក្រុងWilmington ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានចោទប្រកាន់ពីបទបើកបររថយន្ត ក្រោមឥទ្ធិពលនៃជាតិស្រវឹង និងការបើកបរមិនប្រុងប្រយ័ត្ន។បុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់នាំលោកប្រធានាធិបតី ចូលទៅក្នុងរថយន្តដែលកំពុងរង់ចាំបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយលោកត្រូវបានគេជូនដំណើរទៅកាន់លំនៅឋានក្នុងតំបន់របស់លោក។

ភ្នំភ្លើងរបស់ប្រទេសអ៊ីស្លង់ បានផ្ទុះបន្ទាប់ពីសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្តាហ៍

2023/12/19 12:49:52 pm        386
ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃច័ន្ទ (១៨ ធ្នូ) នៅភាគនិរតីប្រទេសអ៊ីស្លង់ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផ្សែងពាសពេញតំបន់ធំទូលាយ បន្ទាប់ពីសកម្មភាពរញ្ជួយដីដ៏ខ្លាំងក្លាអស់ជាច្រើនសប្តាហ៍ ដែលគំរាមកំហែងដល់ទីក្រុងក្បែរនោះ។ដោយភ័យខ្លាចការផ្ទុះដ៏ខ្លាំងមួយនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ក្រុមអាជ្ញាធរកាលពីខែមុនបានជម្លៀសប្រជាជនជិត ៤.០០០នាក់នៃទីក្រុងនេសាទ ហ្គ្រីនដាវីក (Grindavik) ហើយបានបិទស្ប៉ាទឹកក្ដៅ ប្លូ ឡាហ្គន (Blue Lagoon) ដ៏ធំនៅក្បែរនោះ។ការិយាល័យឧតុនិយម បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «ការព្រមាន៖ ការផ្ទុះបានចាប់ផ្តើមនៅភាគខាងជើងនៃទីក្រុង ហ្គ្រីនដាវីក ពីភ្នំហាហ្កាហ្វែល (Hagafell)» ដោយបញ្ជាក់ថាការផ្ទុះបានចាប់ផ្តើមត្រឹមតែចម្ងាយពីរបីគីឡូម៉ែត្រពីទីក្រុងប៉ុណ្ណោះ ហើយស្នាមប្រេះនៅក្នុងដីលាតសន្ធឹងឆ្ពោះទៅភូមិដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) របស់ប្រទេសអ៊ីស្លង់។ការិយាល័យឧតុនិយម បាននិយាយថា កម្អែលភ្នំភ្លើងប្រហែល ១០០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប បានផុសឡើងក្នុងមួយវិនាទី ដែលមានកម្រិតច្រើនដងច្រើនជាងការផ្ទុះពីមុននៅក្នុងតំបន់។ នគរបាលក្នុងតំបន់បាននិយាយថា ពួកគេបានបង្កើនកម្រិតប្រកាសអាសន្នជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងនេះ ហើយទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសនេះបានព្រមានសាធារណជនកុំឱ្យចូលទៅជិតតំបន់នោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានវាយតម្លៃស្ថានភាព៕

សមាជិកសភាគណបក្សប្រជាធិបតេយ្យព្រមានថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅហ្កាហ្សា អាចបរាជ័យ និងធ្វើឲ្យភាពជ្រុលនិយមកើនឡើង

2023/12/19 12:44:55 pm        321
សមាជិកសភាប្រជាធិបតេយ្យមួយចំនួនដែលបានបម្រើការក្នុងជួរយោធា និងនៅក្នុង CIA និយាយថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាកិច្ចខិតខំប្រឹងប្រែងដ៏គ្រោះថ្នាក់ ដើម្បីកម្ចាត់ក្រុម សកម្មប្រយុទ្ធហាម៉ាស ហើយបានអំពាវនាវឲ្យប្រធានាធិបតី ចូ បៃដិន ប្រើ «ឥទ្ធិពលរបស់យើងទាំងអស់» ដើម្បីទទួលបានការផ្លាស់ប្តូរភ្លាមៗ នៅក្នុងវិធីសាស្រ្តរបស់អ៊ីស្រាអែល។នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោកបៃដិន កាលពីថ្ងៃចន្ទ សមាជិកសភា បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះយុទ្ធសាស្ត្រយោធាបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងតំបន់ហ្កាហ្សា។ក្រុមសមាជិកសភានេះ បានសរសេរថា៖«ចំនួនអ្នកស្លាប់ជនស៊ីវិលកើនឡើង និងវិបត្តិមនុស្សធម៌ គឺមិនអាចទទួលយកបាន ហើយមិនសមស្របនឹងផលប្រយោជន៍របស់អាមេរិក។ ពួកគេ ក៏មិនជំរុញបុព្វហេតុសន្តិសុខសម្រាប់សម្ព័ន្ធមិត្តរបស់យើង គឺអ៊ីស្រាអែលនោះទេ»។លិខិតនោះ បានឲ្យដឹងថា៖«យើងក៏ជឿថា វាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញអង្គការភេរវកម្មហាម៉ាស និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់»។លិខិតនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋបាលលោកបៃដិន និងអ៊ីស្រាអែល អំពីរបៀបដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កា ហ្សា និងបង្កើនការខកចិត្តក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យរបស់លោកបៃដិន នៅក្នុងសភា។ កិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងសមាជិកសភា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានបរាជ័យ ដោយមិនបានធ្វើឲ្យសមាជិកសភាគណបក្សប្រជាធិបតេយ្យមានជំនឿទុកចិត្ត។

អ៊ុយក្រែន បង្ខំចិត្តកាត់បន្ថយប្រតិបត្តិការយោធានៅសមរភូមិ ខណៈជំនួយបរទេសជិតអស់

2023/12/19 12:31:45 pm        415
អ៊ុយក្រែន បានព្រមានថា ខ្លួនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន រួចទៅហើយ ដោយសារការធ្លាក់ចុះជំនួយបរទេស។លោក ឧត្តមសេនីយឯក អូឡេកសានឌ័រ តាណាវស្គី (Oleksandr Tarnavskyi) បាននិយាយថា កងទ័ពប្រឈមនឹងកង្វះគ្រាប់រំសេវនៅតាមសមរភូមិជួរមុខទាំងអស់ ដែលបង្កកជាបញ្ហាធំ សម្រាប់ទីក្រុង គីវ (Kyiv) ។ការប្រកាសនេះ កើតឡើងនៅពេលដែលជំនួយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបរាប់ពាន់លានដុល្លារត្រូវបានជា់គាំង ស្របពេលមានជម្លោះខាងនយោបាយ។អ៊ុយក្រែនបាននិយាយថា ខ្លួន បានសង្ឃឹមថានឹងជំរុញឧស្សាហកម្មគ្រាប់រំសេវរបស់ខ្លួនដោយមានជំនួយពីលោកខាងលិច។ប៉ុន្តែអ៊ុយក្រែនពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់លោកខាងលិច ជាពិសេសលើការដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាស ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី។ លោកបាននិយាយថា ការកាត់បន្ថយជំនួយយោធាបរទេសកំពុងប៉ះពាល់ដល់សមរភូមិរួចហើយ ហើយបង្ខំឲ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ។ ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីមានការធ្លាក់ចុះការគាំទ្រទាំងក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកជាលើកដំបូងបានរារាំងកញ្ចប់យោធា ចំនួន ៦០ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែននៅដើមខែនេះ។ អ៊ុយក្រែនកំពុងប្រឈមនឹងកង្វះ គ្រាប់រំសេវរួចទៅហើយ ខណៈមហាអំណាចលោកខាងលិចព្យាយាមបន្តការផ្គត់ផ្គង់។ សហភាពអឺរ៉ុបបានសន្យាថានឹងបញ្ជូនកាំភ្លើងធំមួយលានគ្រាប់នៅខែមីនាឆ្នាំ ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះមានតែ ចំនួន ៤៨០.០០០គ្រាប់ ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅ ឬកំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ចូននៅឡើយ៕

នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងអំពាវនាវឲ្យមានការសម្របសម្រួលអឺរ៉ុប កាន់តែខ្លាំងឡើងលើបញ្ហាតំបន់ហ្កាហ្សា

2023/12/19 11:59:58 am        297
ការិយាល័យរបស់ខ្លួន បាននិយាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron នឹង​អំពាវនាវឲ្យបង្កើនការ​សម្របសម្រួល​រវាងសម្ព័ន្ធ​មិត្តទាំងអស់ ​ដើម្បីដោះស្រាយស្ថានការណ៍​មនុស្សធម៌ «ដ៏អស់សង្ឃឹម» ​នៅតំបន់ហ្កាហ្សា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស និងទីក្រុងរ៉ូម នៅថ្ងៃអង្គារនេះ។លោក Cameron អតីតនាយករដ្ឋមន្រ្ដី ដែលបានចូលកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសប្រហែល​មួយខែកន្លងទៅនេះ បាននិយាយថា៖«នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុត​មួយចំនួនចំពោះសន្តិសុខអន្តរជាតិ ការឆ្លើយតបរបស់យើង​ ត្រូវតែមានការរួមកម្លាំង និងកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង»។លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពីស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹម នៅតំបន់ហ្កា ហ្សា រហូតដល់ភាពឃោរឃៅរបស់ (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ) ពូទីននៅអ៊ុយក្រែន វាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹងសម្ព័ន្ធភាពរបស់យើង និងធ្វើឲ្យប្រាកដថា សំឡេងរបស់យើងត្រូវបានគេឮ»។លោក Cameron គ្រោងនឹងជំរុញឲ្យមានការបន្តគាំទ្រដល់ទីក្រុងទីក្រុង ក្នុងជំនួបជាមួយសមភាគី​បារាំង​លោកស្រី Catherine Colonna និងលោក ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ( Emmanuel Macron) នៅទីក្រុងប៉ារីស។ ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយថា ក្រុមមេដឹកនាំ នឹង​ពិភាក្សាអំពីអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ អាមេរិក និងអ៊ីស្រាអែល មិនដែលប្រឈមទៅនឹងអ្វីដូចជាអ៊ីរ៉ង់ ក្រុមហេសបូឡា និងក្រុមហ៊ូទីទេ
06/18/2026 04:06 PM
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លុបចោលឯកសារយោងចំពោះពិធីចុះហត្ថលេខានៅថ្ងៃសុក្រស្អែកនេះ
06/18/2026 04:06 PM
អូស្ត្រាលី៖ ចំនួនអន្តោប្រវេសន៍សុទ្ធធ្លាក់ចុះ ខណៈប្រជាប្រិយភាពរបស់គណបក្សស្តាំនិយមជ្រុលកំពុងកើនឡើង
06/18/2026 04:06 PM
មេដឹកនាំ៖ ​កោះ​តៃវ៉ាន់ សង្ឃឹមថា កញ្ចប់លក់អាវុធថ្មីរបស់អាមេរិក អាចត្រូវបានអនុម័តឆាប់ៗ
06/18/2026 04:06 PM
EU រៀបចំសម្រាប់យុគសម័យពាណិជ្ជកម្មថ្មីជាមួយចិន ដើម្បីឆ្លើយតបនឹងឱនភាពពាណិជ្ជកម្មខ្ពស់​បំផុត
06/18/2026 04:06 PM
ចិន និងសហភាព​មីយ៉ាន់ម៉ា សន្យាគាំទ្រគ្នាទៅវិញទៅមក នៅក្នុងសេចក្តីថ្លែងការណ៍រួម
06/18/2026 04:06 PM
គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
06/18/2026 04:06 PM
លោក Trump និយាយ​ថា យោធាអាមេរិក នឹងបន្ត​វត្តមាន​នៅតំបន់ឈូង​សមុទ្រ​ មួយរយៈ
06/18/2026 04:06 PM
លោក Trump បញ្ជាក់​ថា លោក​ Netanyahu អាចប្រើប្រាស់​ «វិធីសាស្ត្រ​ទន់ភ្លន់» នៅលីបង់
06/18/2026 04:06 PM
មន្ត្រីជាន់ខ្ពស់អាមេរិក ចាត់ទុក​សម្បទានរបស់អ៊ីរ៉ង់ ពាក់​ព័ន្ធ​សារធាតុអ៊ុយរ៉ានី​ញ៉ូមថា ជា «ជ័យជម្នះដ៏ធំ»
06/18/2026 04:06 PM