បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ការរលាយផ្ទាំងទឹកកកនៅប៉ាគីស្ថាន បង្កគ្រោះថ្នាក់ដល់ភូមិនានានៅតំបន់ភ្នំ

2023/11/23 12:29:21 pm        401
នៅលើទីជម្រាលចោត នៃផ្ទាំងទឹកកកដែលហូរកាត់ជ្រលងភ្នំ Hunza នៅតំបន់ភ្នំភាគខាងជើងប្រទេសប៉ាគីស្ថាន លោក Tariq Jamil វាស់ស្ទង់សកម្មភាពទឹកកក និងបានថតរូប។ ក្រោយមក លោក បានបង្កើតរបាយការណ៍ដែលរួមបញ្ចូលក្នុងទិន្នន័យពីឧបករណ៍ចាប់សញ្ញា និងកាមេរ៉ា ដែលត្រូវបានដំឡើងនៅជិតផ្ទាំងទឹកកក Shisper ដើម្បីធ្វើបច្ចុប្បន្នភាពភូមិរបស់លោក។ បេសកកម្មរបស់បុរសអាយុ ៥១ ឆ្នាំរូបនេះ ដែលប្រមូលផ្តុំសហគមន៍របស់លោកមានពលរដ្ឋចំនួន២០០គ្រួសារ នៅតំបន់ Hassanabad នៅភ្នំ Karakoram ដើម្បីការពារអនាគតភូមិ និងរបៀបរស់នៅរបស់ពួកគេ ដែលស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីបឹងមិនស្ថិតស្ថេរ បង្កឡើងដោយការរលាយទឹកកក។ នៅពេលបឹងទឹកកកពេញហៀរ ឬច្រាំងទន្លេប្រែជាលែងរឹងមាំ វាត្រូវហៀរចេញ បង្កជាទឹកជំនន់ដ៏ខ្លាំង ហូរនាំស្ពាន និងអគារ និងបំផ្លាញដីមានជីជាតិនៅទូទាំងតំបន់ភ្នំមួយចំនួន ដែលប្រសព្វគ្នានៅភាគខាងជើងប្រទេសប៉ាគីស្ថាន។យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍តំបន់ភ្នំរួម បានឱ្យដឹងថា ផ្ទាំងទឹកកកនៅតំបន់ហិម៉ាឡៃ កំពុងជួបប្រទះការបាត់បង់ទឹកកករហូតដល់ ៧៥% នៅចុងបញ្ចប់នៃសតវត្សន៍នេះ ដោយសារការឡើងកម្តៅភពផែនដី។ លោក Jamil និយាយថា បន្ទាប់ពីឧបករណ៍ចាប់សញ្ញាទាំងអស់ត្រូវបានដំឡើង អ្នកតំណាងភូមិនឹងអាចត្រួតពិនិត្យទិន្នន័យតាមរយៈទូរស័ព្ទរបស់ពួកគេ។ ឧបករណ៍ប្រព័ន្ធព្រមានជាមុនទំនើប នឹងត្រូវបានដំឡើងនៅទីនេះ ដែលអាចឱ្យមនុស្សចូលប្រើប្រព័ន្ធត្រួតពិនិត្យមុនគេនៅលើទូរស័ព្ទដៃ និងប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ។ក្នុងពេលខ្វះខាតមូលនិធិសម្រាប់អ្នកងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ អ្នកភូមិនិយាយថា ពួកគេត្រូវការជំនួយបន្ថែមបន្ទាន់ដើម្បីសម្របខ្លួនទៅនឹងការគំរាមកំហែងនៃទឹកជំនន់បឹងទឹកកក។ ប្រទេសប៉ាគីស្ថាន គឺជាប្រទេសតែមួយគត់ដែលទទួលបានមូលនិធិបន្សាំពីមូលនិធិអាកាសធាតុបៃតង ជាសក្តានុពលហិរញ្ញប្បទានដ៏សំខាន់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបន្ធូរបន្ថយហានិភ័យនៃទឹកជំនន់បែបនេះ។

អង្គការសុខភាពពិភពលោក ស្នើសុំឲ្យប្រទេសចិន ស្វែងរកព័ត៌មានលម្អិតស្តីពីការផ្ទុះជំងឺផ្លូវដង្ហើម

2023/11/23 12:26:00 pm        260
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ បានស្នើសុំជាផ្លូវការឲ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើម និងបានរាយការណ៍អំពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ។WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរចិនមកពីគណៈកម្មាធិការសុខភាពជាតិ បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីរាយការណ៍ពីការកើនឡើងនៃជំងឺផ្លូវដង្ហើម នៅក្នុងប្រទេសនេះ។ទីភ្នាក់ងារសុខភាពពិភពលោក បានអះអាងថា អាជ្ញាធរចិន បានសន្មតថា ការកើនឡើងនេះដោយសារតែការដកការរឹតបន្តឹងនៃជំងឺCOVID-19 និងការចរាចរនៃភ្នាក់ងារបង្កជំងឺដែលគេស្គាល់ដូចជា គ្រុនផ្តាសាយ ជំងឺរលាកសួតមីកូផ្លាស្មា (mycoplasma)(ការឆ្លងមេរោគបាក់តេរីទូទៅដែលជាធម្មតាប៉ះពាល់ដល់កុមារតូចៗ) វីរុសផ្លូវដង្ហើម និងវីរុសដែលបង្កឡើងដោយជំងឺកូវីដ១៩។

មនុស្សជាង ១៥.៩០០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/23 12:21:12 pm        253
ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើនឡើងលើសពី ១៥.៩០០នាក់ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងពីរកាលពីថ្ងៃពុធ (២២ វិច្ឆិកា)។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ស្ទ្រីប បានកើនឡើងដល់ ១៤.៥៣២ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា មក។លោក អ៊ីស្មែល អាល់ថាវ៉ាបតា (Ismael al-Thawabta) ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកុមារចំនួន ៦.០០០ នាក់ និងស្ត្រី ៤.០០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៣៥.០០០ នាក់ បានរងរបួស។ លោកបានបន្តថា មនុស្សជាង ៧.០០០ នាក់ ត្រូវគេរាយការណ៍ថាបានបាត់ខ្លួន ហើយមនុស្សជាង ៤.៧០០ នាក់ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះជាកុមារ និងស្ត្រី។នៅតំបន់វេស ប៊ែង មនុស្សប្រហែល ២២៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃពុធ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត៕

ពលរដ្ឋអ៊ីស្រាអែល ជំរុញឱ្យរដ្ឋាភិបាលនាំយកចំណាប់ថ្នូរទាំងអស់មកវិញ

2023/11/23 12:18:25 pm        274
ប្រជាជនអ៊ីស្រាអែល បានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលបួនថ្ងៃ ដែលសម្រេចបានរវាងរដ្ឋាភិបាល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈពួកគេបន្តជំរុញឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា ស្ទ្រីប។ពលរដ្ឋអ៊ីស្រាអែលម្នាក់និយាយថា «ខ្ញុំពិតជាសង្ឃឹមថាចំណាប់ថ្នូរទាំង ៥០នាក់នោះ នឹងគ្រាន់តែជាមនុស្សដំបូងគេដែលត្រូវបានដោះលែង។ ហើយរៀងរាល់សប្តាហ៍ ឬរយៈពេលបន្ទាប់ទៀត ពួកគេនឹងដោះលែងមនុស្សទាំងអស់។ មនុស្សទាំងនេះស្លូតត្រង់ណាស់ ហើយពួកគេមិនបានធ្វើអ្វីខុសឡើយ»។បន្ទាប់ពីជម្លោះដ៏បង្ហូរឈាមអស់រយៈពេលជាង ៤៦ ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (២២ វិច្ឆិកា) បានបញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ពួកគេលើសំណើសម្របសម្រួលដោយប្រទេសកាតា សម្រាប់បទឈប់បាញ់នៅក្នុងតំបន់ឆ្នេរសមុទ្រហ៊ុមព័ទ្ធមួយនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ចំណាប់ថ្នូរយ៉ាងតិច ៥០ នាក់ ភាគច្រើនជាកុមារ និងស្ត្រី នឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០ នាក់ ពីពន្ធនាគារអ៊ីស្រាអែល។វិបត្តិចំណាប់ថ្នូរអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើអ៊ីស្រាអែល ដោយបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់រួមទាំងទាហាន និងជនស៊ីវិល ដែលមានកុមារ ស្ត្រី និងមនុស្សចាស់នៃជាតិសាសន៍ផ្សេងៗទៀតទៅតំបន់ហ្កាហ្សា៕

អ្នកចិត្តសាស្រ្តកុមារ ជួបការលំបាកក្នុងការជួយផ្លូវចិត្តចំណាប់ថ្នូរឱ្យសះស្បើយឡើងវិញ

2023/11/23 12:15:03 pm        111
ខណៈកិច្ចខិតខំប្រឹងប្រែងនៅតែបន្តសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូរប្រហែល ២៤០ នាក់ ដែលត្រូវបានចាប់ឃុំឃាំងដោយក្រុមប៉ាឡេស្ទីនហាម៉ាស អ្នកចិត្តសាស្រ្តកុមារម្នាក់និយាយថាខ្លួនកំពុងជួបការលំបាករវាងភាពសោកសៅផ្ទាល់ខ្លួន និងបំណងប្រាថ្នាក្នុងការជួយព្យាបាលផ្លូវចិត្តចំណាប់ថ្នូរកុមារឱ្យជាសះស្បើយឡើងវិញ។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ថ្នូររហូតដល់ ៤០ នាក់ ដែលត្រូវបានឃុំខ្លួន គឺជាកុមារ រួមទាំងទារកអាយុ ១០ ខែម្នាក់ និងកុមារកម្រិតមត្តេយ្យសិក្សាផងដែរ។លោកស្រីវេជ្ជបណ្ឌិត ដាបណា ដូលប៊ឺក (Daphna Dollberg) ដែលជាអ្នកចិត្តសាស្រ្តផ្នែកព្យាបាល និងអភិវឌ្ឍន៍ នៅមហាវិទ្យាល័យសិក្សា យ៉ាហ្វហ្វូ (Yaffo) នៃទីក្រុង តែលអាវីវ របស់អ៊ីស្រាអែល បានធ្វើការងារនេះអស់រយៈពេល ៣០ ឆ្នាំ ហើយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានផ្តោតលើការព្យាបាលផ្លូវចិត្តរបស់ឪពុកម្តាយ និងកូនដែលផ្តោតលើការប៉ះទង្គិចផ្លូវចិត្ត។លោកស្រីនិយាយថា ផ្នែកមួយនៃសោកនាដកម្មនេះ គឺការមិនដឹងពីវិសាលភាពពេញលេញនៃរបួសផ្លូវចិត្តដែលកើតឡើងចំពោះចំណាប់ថ្នូរ។ លោកស្រីបន្ថែមថា ចំណាប់ថ្នូរជាច្រើនទំនងជាត្រឡប់មកវិញដោយមានរោគសញ្ញាបង្ហាញពីជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ហើយការស្តារផ្លូវចិត្តឡើងវិញគឺអាចធ្វើទៅបាន ប៉ុន្តែនឹងតម្រូវឱ្យមានការដំណើរការ និងការគាំទ្រ ហើយពួកគេនឹងមិនអាចបំភ្លេចព្រឹត្តិការណ៍នោះបានឡើយ៕

ក្រុមប្រឹក្សាសន្តិសុខ និងមន្ត្រី UN អំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ នៅតំបន់ហ្កាហ្សា

2023/11/23 12:11:58 pm        81
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានធ្វើបទសម្ភាសន៍សង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអំពីវិបត្តិមនុស្សធម៌ដែលស្ត្រី និងកុមារប្រឈមមុខនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈអំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ ដែលត្រូវបន្តលើសពីរយៈពេលបួនថ្ងៃនោះ។អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា បានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហានទាហាននិងរថក្រោះជាច្រើន។ រដ្ឋជី្វហ្វមួយនេះបានយល់ព្រមកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយដល់តំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរមួយចំនួន ជាមួយជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បានចោទប្រកាន់ទាំងអង្គការយូនីសេហ្វ (UNICEF) និងក្រុមប្រឹក្សាស្រ្តីអង្គការសហប្រជាជាតិ ថាមិនយកចិត្តទុកដាក់ចំពោះអ្នកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ លោក អឺដាន បានព្រមានថា រដ្ឋាភិបាលអ៊ីស្រាអែល នឹងបន្តអនុវត្តគោលបំណងរបស់ខ្លួន «ដោយប្រើប្រាស់កម្លាំងពេញលេញ» នៅពេលការផ្អាកនេះត្រូវបានបញ្ចប់៕

អង្គការយូនីសេហ្វ៖ ហ្កាហ្សាគឺជាកន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់កុមារ

2023/11/23 12:05:49 pm        71
ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ថា តំបន់ហ្កាហ្សា ស្ទ្រីប គឺជា «កន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ»។ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី ខាធឺរីន រ៉ុសសែល (Catherine Russell) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កុមារប៉ាឡេស្ទីនជាង ៥.៣០០ នាក់ ត្រូវរាយការណ៍ថាបានស្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៃក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរជាច្រើននាក់ទៀត ដែលភាគច្រើនជាជនស៊ីវិល។លោកស្រី រ៉ុសសែល បាននិយាយថា «តំបន់ហ្កាហ្សា ស្រ្ទីប គឺជាកន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ។ នៅហ្កាហ្សា ឥទ្ធិពលនៃអំពើហឹង្សាដែលប្រព្រឹត្តលើកុមារ គឺជាមហន្តរាយ មិនរើសអើង និងមិនសមាមាត្រនោះទេ»។អ៊ីស្រាអែល បានផ្តោតការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលជាទឹកដីមានប្រជាជនចំនួន ២,៣ លាននាក់ ព្រមទាំងបានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា ហើយបានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហាននិងរថក្រោះជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានយល់ព្រមកាលពីថ្ងៃពុធ (២២ វិច្ឆិកា) លើបទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០ នាក់ ដែលឃុំខ្លួនដោយពួកសកម្មប្រយុទ្ធនេះជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥០ នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល៕

U.N.៖ មនុស្សជិត៣០ម៉ឺននាក់រត់ភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា ខណៈការប៉ះទង្គិចគ្នាកើនឡើងខ្លាំង

2023/11/23 12:02:29 pm        61
យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ជម្លោះដែលកំពុងរីកកាន់តែធំរវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចជាច្រើនដែលកំពុងស្វែងរកស្វ័យគ្រប់គ្រង ពេលនេះ បានរាលដាលកាន់តែធំបំផុតនិងទូលំទូលាយបំផុតតាមភូមិសាស្ត្រ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជាង២៨៦.០០០នាក់ បានរត់ចេញពីផ្ទះរបស់ខ្លួន ចាប់តាំងពីសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានបើកការវាយប្រហារលើរដ្ឋសាន(Shan) ភាគខាងជើង កាលពីខែតុលា ។ ការប្រយុទ្ធគ្នាបាន បានរាលដាល ទៅដល់តំបន់ជាច្រើន ដោយបានសម្លាប់ជនស៊ីវិល១៨៧នាក់ និង២៤៦នាក់ផ្សេងទៀតរងរបួស។ទីភ្នាក់ងារខាងលើនិយាយថា ការប៉ះទង្គិចជាបន្តបន្ទាប់រវាងកងកម្លាំងប្រដាប់អាវុធ បានរាលដាលចូលដល់តំបន់កាន់តែច្រើន រួមទាំងតំបន់ភាគកណ្ដាលជាយក្រុង ដែលមានប្រជាជនរស់នៅច្រើន បង្កហានិភ័យកាន់តែខ្លាំងដល់សុវត្ថិភាពនិងសន្តិសុខ ជនស៊ីវិលទូទាំងប្រទេស។យោងតាមប្រភពពីមន្ត្រីឥណ្ឌា ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ និងទាហានជាច្រើននាក់ បានចូល​ទៅ​ក្នុងប្រទេសឥណ្ឌា ភៀសខ្លួនចេញពីការវាយប្រហារដោយក្រុមបះបោរទៅលើមូលដ្ឋានយោធា​របស់ពួកគេនៅជិតព្រំដែនឥណ្ឌា៕

តុលាការកំពូលរបស់ប៉ាគីស្ថានទទួលយកសំណើសុំនៅក្រៅឃុំរបស់លោក Imran Khan

2023/11/23 11:50:45 am        149
តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន បានទទួលយកពាក្យសុំនៅក្រៅឃុំកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ពីអតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ដែលត្រូវបានឃុំខ្លួន នេះបើយោតាមមេធាវីរបស់លោកបាននិយាយ រយៈពេលមួយថ្ងៃបន្ទាប់ពីតុលាការមួយផ្សេងទៀតបានប្រកាសថាការកាត់ក្តីរបស់លោក ខាន់ គឺខុសច្បាប់ទៅលើការចោទប្រកាន់ពីការលេចធ្លាយអាថ៌កំបាំងរដ្ឋ។អតីតកីឡាករវាយគ្រីឃីតរូបនេះកំពុងទប់ទល់នឹងការតស៊ូផ្លូវច្បាប់ផ្សេងៗក្នុងក្តីសង្ឃឹមនៃការដោះលែងពីពន្ធនាគារ និងដឹកនាំគណបក្សរបស់ខ្លួននៅក្នុងយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ ដោយគូប្រជែងដ៏សំខាន់របស់លោក ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត កំពុងសង្ឃឹមថានឹងទទួលជ័យជម្នះ។អ្នកនយោបាយវ័យ ៧១ ឆ្នាំរូបនេះត្រូវបានកាត់ទោសកាលពីថ្ងៃទី ៥ ខែសីហា ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ លោកមេធាវី ណែអេម ផានជុថា (Naeem Panjutha) បាននិយាយថា តុលាការកំពូលបានទទួលយកសំណើសុំនៅក្រៅឃុំហើយ ប៉ុន្តែពុំមានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់សវនាការនោះទេ ដោយបន្ថែមថា តុលាការកំពូលនឹងស្វែងរកធាតុចូលពីរដ្ឋាភិបាលលើពាក្យសុំនេះ។លោក ខាន់ បានស្ថិតនៅចំកណ្តាលនៃភាពចលាចលនយោបាយដ៏អូសបន្លាយនៅក្នុងប្រទេសប៉ាគីស្ថាន ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែ ដោយបានបង្កឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើឥទ្ធិពលរបស់យោធាដ៏មានអំណាចរបស់ប្រទេសនេះលើនយោបាយស៊ីវិល៕

ក្រុមឧទ្ទាមយេម៉ែន ព្រមានថា ពួកគេអាចនឹងចាប់យកនាវាសមុទ្រក្រហមបន្ថែមទៀត

2023/11/23 10:55:26 am        274
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធថា ការដឹកជញ្ជូនរបស់ពួកគេ នៅក្នុងច្រកសមុទ្រ Bab al-Mandab នៅច្រកចូលសមុទ្រក្រហមគឺជា«គោលដៅស្របច្បាប់»។ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធីកាលពីថ្ងៃអាទិត្យ បានចាប់យកនាវាដឹកទំនិញ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយបើកទិដ្ឋភាពថ្មីនៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស។កងទ័ពដែលដឹកដោយឧទ្ធម្ភាគចក្រ បានចាប់យកនាវា Galaxy Leader និងនាវិកអន្តរជាតិរបស់ខ្លួនចំនួន ២៥ថ្ងៃ បន្ទាប់ពីក្រុមហ៊ូធី បានគំរាមកំណត់គោលដៅលើការដឹកជញ្ជូនរបស់អ៊ីស្រាអែល ដោយសារតែ សង្គ្រាម។នាវានេះ ត្រូវបានជួលដោយក្រុមជនជាតិជប៉ុន ហើយមានទង់ជាតិរបស់តំបន់បាហាម៉ាស (Bahamas)នៃកោះការ៉ាអ៊ីប។អ្នកថតរូបម្នាក់ ដែលសហការជាមួយសារព័ត៌មាន AFP បាននិយាយថា នាវា Galaxy Leader ត្រូវបានបោះយុថ្កាចតនៅកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅភាគពាយព្យនៃប្រទេសយេម៉ែន ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM