ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស
ជនជាតិវៀតណាមសរុប ៣៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង
កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

សន្តិសុខ និង សង្គម

ការតវ៉ានៅកេនយ៉ា និងរដ្ឋប្រហារបរាជ័យនៅបូលីវី បង្ហាញពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច

2024/06/28 10:20:48 am        87
ការតវ៉ាដ៏ខ្លាំងក្លានៅប្រទេសកេនយ៉ា ដែលធ្វើឲ្យបរាជ័យក្នុងការដំឡើងពន្ធ និងរដ្ឋប្រហារបរាជ័យ ក្នុងពេលទស្សនវិស័យសេដ្ឋកិច្ច ធ្លាក់ចុះនៅក្នុងប្រទេសបូលីវី ក្នុងសប្តាហ៍នេះ គឺជាការរំឮកអំពីហានិភ័យដែលបង្កឡើងដោយសេដ្ឋកិច្ច ធ្លាក់ចុះ និងការដាក់ទណ្ឌកម្មវិធានការរឹតត្បិតថវិកា។ប្រធានាធិបតី និងជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសបូលីវី លោក លូអ៊ីស អាស (Luis Arce) បានទប់ស្កាត់ការផ្តួលរំលំរដ្ឋាភិបាលកាលពីថ្ងៃពុធ ប៉ុន្តែការប្រឈមមុខទៅនឹងការខ្វះប្រាក់ដុល្លារអាមេរិក ដែលនៅតែបន្ត និងការកើនឡើងការចំណាយលើកម្ចីឥណទាន ជំរុញឱ្យអត្រានៃភាពជឿជាក់ លើ រដ្ឋាភិបាល ធ្លាក់ចុះ។ប្រធានាធិបតី ប្រទេសកេនយ៉ា លោក William Ruto ដែលបានផ្លាស់ប្តូរការគាំទ្រសម្រាប់វិធានការដំឡើងពន្ធ ពេលនេះត្រូវតែស្វែងរកមធ្យោបាយមួយផ្សេងទៀត ដើម្បីធ្វើឱ្យគំនរបំណុលរបស់ប្រទេសលោកដែលមានចំនួនប្រហែល៨០ពាន់លានដុល្លារ អាចគ្រប់គ្រងបាន។ នៅជុំវិញពិភពលោក ប្រទេសដែលមានប្រាក់ចំណូលទាប បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ហើយក្នុងករណីខ្លះ វិបត្តិបំណុល បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ឆ្នាំ ២០២០ បានកាត់ផ្តាច់ផ្នែកខ្លះនៃសេដ្ឋកិច្ចពិភពលោក។បច្ចុប្បន្ននេះ វិបត្តិកំពុងកើតឡើងវិញនៅក្នុងប្រទេសកេនយ៉ា ប្រទេសបូលីវី និងប្រទេសដែលមានប្រាក់ចំណូលមធ្យមផ្សេងទៀត ដែលទទួលរងពីការកើនឡើងអតិផរណា និងការកើនឡើងអត្រាការប្រាក់ពិភពលោកយ៉ាងឆាប់រហ័ស ដែលបានកើតឡើងបន្ទាប់ពីជំងឺរាតត្បាត។ ការចំណាយលើកម្ចីឥណទាន បានកើនឡើង ហើយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារ កើនឡើងកាន់តែធ្ងន់ធ្ងរ។

អ៊ីស្រាអែល បំផ្លាញផ្នែកដ៏ធំនៃភូមិមួយនៅលីបង់ ស្របពេលមានការភ័យខ្លាចថាសង្គ្រាមកាន់តែធំ

2024/06/28 10:15:55 am        128
រូបភាពពីផ្កាយរណប បង្ហាញពីផ្នែកភាគច្រើននៃភូមិ អៃតា អាល់-ស្ហាអាប (Aita al-Shaab) របស់ប្រទេសលីបង់ ស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនខែរបស់អ៊ីស្រាអែល ដែលជាទំហំដ៏ធំនៃការខូចខាតនៅក្នុងបន្ទាយសំខាន់មួយរបស់ក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងលីបង់ ខណៈមានការភ័យខ្លាចថាសង្រ្គាមរីកកាន់តែធំ។រូបភាពពីប្រតិបត្តិករផ្កាយរណបឯកជន ផ្លេណេត លែបស៍ ភីប៊ីស៊ី (Planet Labs PBC) ដែលថតនៅថ្ងៃទី០៥ ខែមិថុនា និងវិភាគដោយសារព័ត៌មានរ៉យទ័រ បង្ហាញទីតាំងដែលត្រូវបានបំផ្លាញយ៉ាងហោចណាស់ ៦៤ កន្លែងនៅភូមិនេះ ដោយទីតាំងជាច្រើនទៀតពោរពេញដោយការបំផ្លិចបំផ្លាញ។អ៊ីស្រាអែលនិយាយថា ការបាញ់ប្រហារពីប្រទេសលីបង់ បានសម្លាប់ទាហាន ១៨នាក់ និងជនស៊ីវិល ១០នាក់ ហើយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់យុទ្ធជនហេសបូឡា ជាង ៣០០នាក់ និងជនស៊ីវិល ៨៧ នាក់ នេះបើយោងតាមតួលេខរបស់សារព័ត៌មានរ៉យទ័រ។ ប្រធានភូមិ អៃតា អាល់-ស្ហាអាប លោក ម៉ូហាម៉េដ ស្រួ (Mohamed Srour) បាននិយាយថា ភាគច្រើននៃអ្នកស្រុក ១៣.៥០០ ដែលរស់នៅភូមិនេះបានភៀសខ្លួននៅក្នុងខែតុលា នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមធ្វើការវាយប្រហារលើអគារ និងព្រៃឈើនៅក្បែរនោះ។ ជម្លោះនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ទៅលើអ៊ីស្រាអែល នៅពេលដែលក្រុមហេសបូឡា បានបើកការបាញ់ប្រហារក្នុងសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន។ ក្រុមនេះបាននិយាយថា ខ្លួននឹងបញ្ឈប់អរិភាពនៅពេលដែលការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ត្រូវបានបញ្ចប់៕

ការតវ៉ានៅកេនយ៉ា នៅតែបន្ត ខណៈអ្នកស្លាប់ឡើងដល់២៣នាក់ បន្ទាប់ពីការដំឡើងពន្ធរបស់ប្រធានាធិបតី

2024/06/28 09:21:35 am        80
លោកប្រធានាធិបតីកេនយ៉ា វីលៀម រូតូ (William Ruto) បានប្រកាសដកការដំឡើងពន្ធដែលបានស្នើឡើង។ប៉ុន្តែទោះយ៉ាងនោះក៏ដោយ ក៏ពុំបានរារាំងបាតុករមួយចំនួននៅតាមដងផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ២៧ មិថុនាសប្ដាហ៍នេះដែរ។ នគរបាល កេនយ៉ាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុកររាប់សិបនាក់ និងបានបិទផ្លូវទៅកាន់ វិមានប្រធានាធិបតី ខណៈបាតុកម្មនៅតែបន្តនៅក្នុងទីក្រុងជាច្រើន។ចំនួនអ្នកចូលរួមបានធ្លាក់ចុះច្រើន មិនដូចការប្រមូលផ្តុំដ៏ធំកាលពីសប្តាហ៍មុន ដែលត្រូវបានបង្កឡើងដោយសំណើច្បាប់ហិរញ្ញវត្ថុដ៏ចម្រូងចម្រាសមួយ។ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននិយាយថាពួកគេនៅតែបន្តការតវ៉ា។ ពួកគេបាននិយាយថា យើងគ្រាន់តែមកទីនេះ ដើម្បីឲ្យរដ្ឋាភិបាលលឺសំឡេងរបស់យើង ក៏ដូចជាជនជាតិកេនយ៉ាទាំងអស់ យើងគឺតែមួយ។ ដូច្នេះកងកម្លាំងនគរបាល គួរតែបញ្ឈប់ការសម្លាប់ពួកយើងទៅ។យោងតាមសមាគមវេជ្ជសាស្ត្រកេនយ៉ា បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារ ២៥ មិថុនា ហើយ៣០ នាក់កំពុងត្រូវបានព្យាបាលរបួសដោយគ្រាប់កាំភ្លើង។នៅក្នុងស្ថានភាពដ៏ច្របូកច្របល់ សភាត្រូវបានក្រុមបាតុករវាយសម្រុកចូលមួយរយៈខ្លី ហើយបានដុតបំពួកភ្លើង។កាលពីថ្ងៃពុធ ២៦ មិថុនា លោករូតូ បានការពារការជំរុញរបស់លោកលើការដំឡើងពន្ធលើទំនិញដូចជា នំប៉័ង ប្រេងឆា និងខោទឹកនោមកូនក្មេង ដោយនិយាយថា វិធានការគឺសមហេតុផលដោយសារតម្រូវការកាត់បន្ថយបន្ទុកបំណុលខ្ពស់របស់ប្រទេសកេនយ៉ា៕

UN ព្រមានពីការស្លាប់ដោយប្រើថ្នាំលើសកម្រិត បន្ទាប់ពីការផលិតអាភៀនអាហ្វហ្គានីស្ថាន ធ្លាក់ចុះ

2024/06/27 01:50:42 pm        93
របាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថា បទបញ្ជាបង្រ្គាបផលិតកម្មអាភៀនដោយពួកតាលីបង់ នៅអាហ្វហ្គានីស្ថាន ដែលជាអ្នកផ្គត់ផ្គង់ដ៏លេចធ្លោរបស់ពិភពលោក អាចជំរុញឱ្យមានការស្លាប់ដោយសារការប្រើប្រាស់ថ្នាំហួសកម្រិត ខណៈអ្នកប្រើប្រាស់គ្រឿងញៀនហេរ៉ូអ៊ីន ប្តូរទៅប្រើអាភៀនសំយោគផ្សេង ដែលបង្កឱ្យមានការស្លាប់ជាច្រើនរួចទៅហើយនៅក្នុងទ្វីបអឺរ៉ុប។ ការដាំដុះអាភៀន ដែលផលិតសារធាតុហេរ៉ូអ៊ីនបានធ្លាក់ចុះ ៩៥ ភាគរយនៅអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន បន្ទាប់ពីក្រុមតាលីបង់ បានហាមឃាត់ការផលិតគ្រឿងញៀនក្នុងឆ្នាំ ២០២២។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃពុធ លើផលប៉ះពាល់នៃការថយចុះការផ្គត់ផ្គង់អាភៀនថា «តម្រូវការសម្រាប់សេវាព្យាបាលអាភៀនអាចនឹងកើនឡើង ប៉ុន្តែប្រសិនបើសេវាកម្មទាំងនោះមិនគ្រប់គ្រាន់ អ្នកប្រើប្រាស់ហេរ៉ូអ៊ីនអាចប្តូរទៅប្រើថ្នាំអាភៀនផ្សេងទៀត»។របាយការណ៍បន្ថែមថា «ការផ្លាស់ប្តូរបែបនេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងនាំឱ្យមានកំណើននៃការប្រើប្រាស់លើសកម្រិត ជាពិសេសប្រសិនបើថ្នាំអាភៀនជំនួសនោះរួមមានសារធាតុដែលមានឥទ្ធិពលខ្លាំងដូចជា ហ្វង់តានីល (fentanyl) ឬ នីតាហ្សែនស៍ (nitazenes) ដែលបានចែកចាយរួចហើយនៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។ប្រធានផ្នែកស្រាវជ្រាវរបស់ការិយាល័យ UNODC លោកស្រី អេនជែលឡា មី (Angela Me) បានប្រាប់អ្នកយកព័ត៌មានថា ការស្លាប់ជាច្រើនដោយប្រើសារធាតុ នីតាហ្សែនស៍ លើសកម្រិត ដែលជាប្រភេទអាភៀនសំយោគខ្លាំងជាង ហ្វង់តានីល ត្រូវបានរាយការណ៍នៅក្នុងប្រទេសអៀរឡង់ ចក្រភពអង់គ្លេស អេស្តូនី និងឡាតវី៕

ប្រជាជនប៉ាឡេស្ទីន ៦០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោង

2024/06/27 01:27:47 pm        74
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៦០នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោង ទៅលើតំបន់ហ្កាហ្សាស្ទ្រីប។យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សាកសពជនជាតិប៉ាឡេស្ទីន ៦០ នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់តាមអាកាស ឬការបាញ់ផ្លោងដោយកងទ័ពអ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងៗនៃទឹកដីនេះ ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសព នៅតំបន់ហ្កាហ្សាស្ទ្រីប»។ ទីភ្នាក់ងារនេះ បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិអារ៉ាប់ចំនួន ១៤០នាក់ បានរងរបួស។យោងតាមទីភ្នាក់ងារនេះ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់អ៊ីស្រាអែលមក ប្រជាជនប៉ាឡេស្ទីនចំនួន ៣៧,៧១៨ នាក់ ត្រូវបានសម្លាប់ និង ៨៦,៣៧៧ នាក់ បានរងរបួស។ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីក្រុមបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានចាប់ ផ្តើមការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សាស្ទ្រីប។ ក្រុមហាម៉ាសបានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ (Temple Mount) ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។

ឧត្តមសេនីយ៍ឯក ចេវ ហាក់៖ «ការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ»

2024/06/27 12:24:34 pm        157
ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្តការត្រួតពិនិត្យជាតិស្រវឹងដូចភ្លៀងរលឹមចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដែលមានចរាចរណ៍មមាញឹក។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះវិធានការតឹងបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ជាពិសេសគឺ នាពេលយប់ ដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយការរបួស និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជាយានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរបញ្ជាយានយន្តតែម្តង។ ផ្អែកកត្តានេះហើយដើម្បីការពារអាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឧត្តមសេនីយ៍ឯកអគ្គស្នងរង បានមានប្រសាសន៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនឹងមិនដកថយក្នុងការត្រួតពិនិត្យជាតិស្រវឹងនៅទូទាំងប្រទេសឡើយ ជាពិសេសនៅក្នុងរាជធានី តាមភូមិសាស្រ្តទាំង១៤ខណ្ឌ ដោយសមត្ថកិច្ចបានដាក់កម្លាំងចម្រុះផ្លាស់ប្តូវេនគ្នា ដើម្បីអនុវត្តការត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់រហូតដល់ម៉ោង៤ភ្លឺ។ ក្រៅពីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ហើយ លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ការត្រួតពិនិត្យពេលយប់នេះក៏ជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖«ការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់នេះ បានជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាង៥០ភាគរយ ដោយសារអ្នកបើកបរលឿន និងមានជាតិស្រវឹង ដូច្នេះយើងបន្តរឹងបន្តឹងការអនុវត្តបន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ»។យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។គួរបញ្ជាក់ថា បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕

តាមរយៈ App NoDrug កម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀនមួយចំនួន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

2024/06/27 12:19:36 pm        78
បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយ: App Nodrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយបែត បានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីជាក់ស្តែង ពាក់ព័ន្ធបទល្មើស​រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិអូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖១៖ សារធាតុញៀនចំនួន១កញ្ចប់តូច២៖ ថ្នាំគ្រាប់ (WY) ពណ៌ក្រហម ចំនួន១០៦គ្រាប់ និងពណ៍បៃតងចំនួន៤គ្រាប់៣៖ ម្សៅម្មត់សង្ស័យជាសាធាតុញៀនចំនួន២៤៖ ទូរស័ព្ទដៃចំនួន២គ្រឿង និងលិខិតឆ្លងដែន១ក្បាល៥៖ ដែកកេះ និងឧបករណ៍ប្រើប្រាស់ចំនួន១៦៖ ដបសម្រាប់ប្រើប្រាស់ និងទុយោចំនួន២៧៖ ថង់សម្រាប់ច្រកគ្រឿងញៀន និងកាបូបដាក់ថ្នាំញៀនចំនួន១។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អ្នកគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក កំពុងប្រឈមផលវិបាកក្នុងការរស់នៅដោយសាររលកកម្ដៅ

2024/06/27 11:52:28 am        50
រលកកម្ដៅខ្លាំងដែលថ្មីៗនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះក្នុងសប្តាហ៍នេះនៅតាមផ្នែកខ្លះនៃប្រទេសនេះ ដែលនាំមកនូវភាពធូរស្រាលបណ្តោះអាសន្នដល់ប្រជាជនអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពក្ដៅនេះ នៅតែបន្តប៉ះពាល់ដល់ជនគ្មានផ្ទះសម្បែង ដែលមានមធ្យោបាយតិច ក្នុងការគេចពីអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ។ ប្រព័ន្ធព័ត៌មានសុខភាពតាមដានរលកកម្ដៅជាតិអាមេរិក បាននិយាយនៅសប្ដាហ៍នេះថា ទោះបីជាមានការធូរស្រាលនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រជាជនពីតំបន់ទំនាបទៅភាគអាគ្នេយ៍នៅតែបន្តទទួលរងរលកកម្ដៅខ្លាំងដដែល ដោយសីតុណ្ហភាពឡើងដល់១០០ អង្សាហ្វារិនហៃ ឬ ប្រហែល ៣៧,៨ អង្សាសេ។ សេវាកម្មអាកាសធាតុជាតិ (NWS) បាននិយាយថា សីតុណ្ហភាព និងសំណើមខ្ពស់នឹងបង្កើនហានិភ័យនៃជំងឺទាក់ទងនឹងកម្ដៅកើតឡើង ជាពិសេសសម្រាប់អ្នកដែលកំពុងធ្វើការ រស់នៅ ឬចូលរួមក្នុងសកម្មភាពខាងក្រៅ។ ដោយពិចារណាលើការមកដល់ដំបូងនៃសីតុណ្ហភាពខ្ពស់នៅឆ្នាំនេះ ក្រុមអ្នកជំនាញរំពឹងថាចំនួនអ្នកស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅ នៅទូទាំងប្រទេសនេះក្នុងឆ្នាំនេះ អាចកើនឡើងលើសពីចំនួនអ្នកស្លាប់ឆ្នាំមុនដែលមាន២.៣០២នាក់៕

មនុស្សជាង៥០០ នាក់បានស្លាប់ក្នុងរយៈពេល ៦ ថ្ងៃ ខណៈប៉ាគីស្ថានកំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង

2024/06/27 11:42:37 am        76
ស្របពេលសីតុណ្ហភាពក្ដៅហក់ឡើងខ្ពស់ នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន សាកសពជាបន្តបន្ទាប់ក៏ត្រូវបានរាប់ផងដែរ។សេវារថយន្តគិលានសង្គ្រោះបន្ទាន់អ៊ីឌី (Edhi) និយាយថា ជាធម្មតាសេវានេះ បានដឹកសាកសពប្រហែលពី ៣០ ទៅ ៤០ នាក់ទៅកាន់កន្លែងតម្កល់សពក្នុងទីក្រុង ការ៉ាជី (Karachi) ជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះ សេវានេះ បានប្រមូលសាកសពបានចំនួន ៥៦៨ នាក់ដោយក្នុងនោះមាន ១៤១ នាក់ ស្លាប់កាលពីថ្ងៃអង្គារតែមួយថ្ងៃប៉ុណ្ណោះ។ ហាក់ដូចជាលឿនពេកក្នុងការនិយាយឱ្យបានច្បាស់ថា តើមូលហេតុអ្វីដែលបណ្ដាលឱ្យមនុស្សស្លាប់នៅគ្រប់ករណីទាំងអស់ ។របាយការណ៍និយាយថា ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនអ្នកស្លាប់បានកើតឡើងនៅពេលសីតុណ្ហភាពក្ដៅនៅទីក្រុង ការ៉ាជី បានហក់ឡើងលើសពី ៤០អង្សាសេ អំឡុងមានសំណើមខ្ពស់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ក្តៅ ខណៈកម្ដៅឡើងរហូតដល់ ៤៩អង្សាសេ។ លោកវេជ្ជបណ្ឌិត អ៊ីរ៉ាន សាវ៉ា សេក (Imran Sarwar Sheikh) ប្រធានផ្នែកសង្គ្រោះបន្ទាន់បាននិយាយថា មន្ទីរពេទ្យស៊ីវិល ការ៉ាជី បានទទួលមនុស្ស ២៦៧ នាក់ដែលធ្លាក់ខ្លួនឈឺដោយក្ដៅខ្លាំងពេក ឬហៅថាជំងឺសុរិយរោគ នៅចន្លោះថ្ងៃអាទិត្យដល់ថ្ងៃពុធសប្ដាហ៍នេះ ។ ក្នុងនោះមាន១២នាក់បានស្លាប់។វេជ្ជបណ្ឌិត រូបនេះបានប្រាប់ទូរទស្សន៍ BBC ថា ភាគច្រើននៃមនុស្សដែលយើងបានមើលឃើញចូលមកក្នុងមន្ទីរពេទ្យគឺមានអាយុចន្លោះពី៦០ឬ៧០ឆ្នាំ មួយចំនួនមានវ័យ៤៥ឆ្នាំ និង២នាក់ មានវ័យ២០ឆ្នាំផងដែរ ។ រោគសញ្ញារួមមាន ក្អួត រាគ និងក្តៅខ្លួនខ្លាំង៕

ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់រយៈពេលពីរថ្ងៃ ក្នុងពេលមានបំណាក់ដី និងរន្ទះបាញ់

2024/06/27 11:08:26 am        53
មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក នៅក្នុងប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ និង៩នាក់ផ្សេងទៀតបានស្លាប់ដោយសាររន្ទះបាញ់ ក្នុងរយៈពេលពីរថ្ងៃ កន្លងទៅនេះ។រដ្ឋបាលស្រុក លោក ប៊ូដា បាហាឌូ ហ្គូរុង(Buddha Bahadur Gurung) បាននិយាយថា បំណាក់ដីបានបំផ្លាញលំនៅឋានចំនួនបីខ្នង កាលពីពេលយប់ នៅក្នុងស្រុក ឡាំជុង(Lamjung) មានចម្ងាយប្រហែល១២៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង កាតម៉ាន់ឌូ(Kathmandu) បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ រួមមានទាំងកុមារពីរនាក់។មន្ត្រីស្រុក តេក គូម៉ា រ៉េកមី(Tek Kumar Regmi) បាននិយាយថា នៅក្នុងស្រុក Morang ប្រហែល ៥០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីប្រទេសនេប៉ាល់ ទឹកជំនន់បានឆក់យកជីវិតមនុស្ស៤នាក់ ចាប់តាំងពីថ្ងៃអង្គារមក ខណៈមនុស្ស៣នាក់ផ្សេងទៀត បានស្លាប់ដោយបំណាក់ដីនៅភាគខាងលិច និងភាគខាងកើតប្រទេសនេប៉ាល់។មនុស្សរាប់រយនាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលជាទូទៅភាគច្រើននៅតំបន់ភ្នំ ក្នុងប្រទេសនេប៉ាល់ ក្នុងពេលរដូវមូសុងចាប់ពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកញ្ញា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើ OHCHR ធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង
11/10/2025 08:11 PM
ក្រុមហ៊ុន Lukoil ប្រកាសប្រធានសក្តិ នៅឯតំបន់ប្រេង នៅអ៊ីរ៉ាក់ ក្រោយមានទណ្ឌកម្ម
11/10/2025 08:11 PM
ប្រភព៖ ស៊ីរីបានកម្ចាត់ផែនការរបស់ក្រុម ISIS ដែលប៉ងយកជីវិតរបស់ប្រធានាធិបតី
11/10/2025 08:11 PM
កម្ពុជាទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុង ខណៈអ៊ីរ៉ុងមានប្រជាជន ៩២លាននាក់ លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា
11/10/2025 08:11 PM
វិមានក្រឹមឡាំង៖ ការរៀបចំយ៉ាងសកម្ម កំពុងដំណើរការ សម្រាប់ទស្សនកិច្ចរបស់លោក Putin នៅឥណ្ឌា
11/10/2025 07:11 PM
អារ៉ាប់រួមច្រានចោលការចូលរួមជាមួយកម្លាំងរក្សាស្ថិរភាពហ្កាហ្សា សម្រាប់ពេលនេះ និងគាំទ្រកិច្ចប្រឹងប្រែងសន្តិភាព
11/10/2025 07:11 PM
រដ្ឋសភារៀបចំសិក្ខាសាលា ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦
11/10/2025 07:11 PM
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
11/10/2025 07:11 PM
ក្រុមការងារ អ.ន.ក ចុះពិនិត្យការជីកស្រះទឹក និងស្ថាបនាប្រឡាយទឹក ជូនអតីតយុទ្ធជន នៅភូមិព្រៃសិន ខេត្តបាត់ដំបង
11/10/2025 07:11 PM
លោក Orban៖ ហុងគ្រីមាននូវកិច្ចព្រមព្រៀងខែលហិរញ្ញវត្ថុជាមួយទីក្រុងវ៉ាស៊ីនតោន
11/10/2025 07:11 PM